Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 11,325
Today
Yesterday 158,325
This Month 6,473,848
Total ៣៥៦,៦៩០,៩៦៦
Flag Counter
Reading Article
Public date : 04, May 2021 (22,432 Read)

ពុទ្ធានុស្សតិ



 
ពុទ្ធានុស្សតិ

សទ្ធាចរិតស្បបុរិមា ឆ អនុស្សតិយោ សម្រាប់​បុគ្គល​ដែល​ជាសទ្ធាចរិត កម្មដ្ឋាន​ដែលសមគួរ​គឺ អនុស្សតិ ៦ ខាងដើម (ពុទ្ធានុស្សតិ ធម្មានុស្សតិ សង្ឃានុស្សតិ សីលានុស្សតិ ចាគានុស្សតិ ទេវតានុស្សតិ)
កាល​បើ​ព្រះយោគាវចរកុលបុត្រ អ្នកប្រកប​ដោយ​សេចក្ដី​ជ្រះថ្លា មានប្រាថ្នា​ដើម្បី​ចម្រើន​នូវ​ពុទ្ធានុស្សតិ ជាលំដាប់​ដំបូង​គប្បី​ចូល​ទៅ​កាន់​ទី​ដែល​ស្ងាត់​កំបាំង សម្ងំ​នៅ​ក្នុង​សេនាសនៈ​សមគួរ​ហើយ រលឹក​ដល់​ព្រះគុណ​របស់​ព្រះមានព្រះភាគ យ៉ាង​នេះ​ថា ឥតិបិ សោ ភគវា អរហំ សម្មាសម្ពុទ្ធោ វិជ្ជាចរណសម្បន្នោ សុគតោ លោកវិទូ អនុត្តរោ បុរិសទម្មសារថិ សត្ថា ទេវមនុស្សានំ ពុទ្ធោ ភគវាតិ។

តទៅ​នេះ​ជាន័យ​ក្នុង​ការ​រលឹក​ក្នុង​គុណ​ទាំង​នោះ។ (គឺ) រលឹក (​ប្រកប​​ ឥតិបិ ទុក​គ្រប់​បទ) ថា

សោ ភគវា ឥតិបិ អរហំ (សូម្បី​ព្រោះ​ហេតុ​យ៉ាង​នេះ ព្រះមានព្រះភាគ​អង្គ​នេះ ជាព្រះអរហន្ត)
សោ ភគវា ឥតិបិ សម្មាសម្ពុទ្ធោ (​សូម្បី​ព្រោះ​ហេតុ​យ៉ាង​នេះ ព្រះមានព្រះភាគ​អង្គ​នោះ ព្រះអង្គ​ត្រាស់​ដឹង​នូវ​ញេយ្យធម៌​ទាំង​ពួង ដោយ​ប្រពៃ​ចំពោះ​ព្រះអង្គ) ។បេ។
សោ ភគវា ឥតិបិ ភគវា (សូម្បី​ព្រោះ​ហេតុ​យ៉ាង​នេះ ព្រះមានព្រះភាគ​អង្គ​នោះ ជា​ព្រះភគវា)។
(ពាក្យ​ថា ឥតិបិ នោះ) មាន​អធិប្បាយ​ថា "​ព្រះហេតុ​នេះៗ"។

បណ្ឌិត​រមែង​រលឹក​ថា ក្នុង​បទ​ទាំង​នោះ ព្រះមាន​ព្រះភាគ​អង្គ​នោះ បាន​ព្រះនាម​ថា អរហំ ព្រោះ​ហេតុ (៥ ន័យ) នេះ​មុន គឺ អារកត្តា ព្រោះ​ភាព​ជា​អារកៈ (​អ្នក​ឆ្ងាយ) ១ អរីនំ អរានញ្ច ហតត្តា ព្រោះ​ភាព​ដែល​ទ្រង់​កំចាត់​អរិ (សត្រូវ) ទាំង​ឡាយ​ចេញ​បាន ១ និង​ព្រោះ​ទ្រង់​ទំលាយ​អរៈ (កាំ) ទាំង​ឡាយ​ចេញ​បាន ១ បច្ចយាទីនំ អរហត្តា ព្រោះ​ភាព​ជា​អរហៈ (អ្នក​គួរ​ទទួល) ទក្ខិណា​វត្ថុ​ទាំង​ឡាយ​មាន​បច្ច័យ​ជាដើម ១ បាបករណេ រហាភាវា ព្រោះ​ភាពមិន​មាន​រហៈ (ទីកំបាំង) ក្នុង​ការ​ធ្វើ​បាប ១។ល។

អារកត្តា ហតត្តា ច កិលេសារីន សោ មុនិ
ហតសំសារចក្ការោ បច្ចយាទីន ចារហោ
ន រហោ ករោតិ ចាចានិ អរហំ តេន វុច្ចតីតិ។

ព្រះមានព្រះភាគ​អង្គ​នោះ ព្រះនាម​ថា អរហំ ព្រោះ​ភាព​ដែល​ទ្រង់​ឆ្ងាយ​ចាក​កិលេស ១ ព្រោះ​ភាព​ដែល​ទ្រង់​កំចាត់​ អរិ គឺ​កិលេស​ទាំង​ឡាយ​ចេញ ១ ព្រះអង្គ​ជា​អ្នក​ទំលាយ​នូវ​កាំ​នៃ​សង្សារចក្ក ១ ជា​អ្នក​គួរដល់​ទក្ខិណាវត្ថុ​ទាំង​ឡាយ​មាន​បច្ច័យ ជាដើម ១ ទ្រង់​មិន​ធ្វើ​បាប​ទាំង​ឡាយ​ក្នុង​ទី​កំបាំង ១ ព្រោះ​ហេតុ​នោះ ទើប​ព្រះមាន​ថា អរហំ ដោយ​ប្រការ​ទាំង​ពួង ដូច​ពណ៌នា​មក​ដូច្នោះ​ឯង។

ដកស្រង់ចេញពីសៀវភៅ កម្ម​ដ្ឋាន​និទ្ទេស
រៀប​រៀង​ដោយ ភិក្ខុ សុវណ្ណជោតោ ភួង សុវណ្ណ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 31, Jul 2019 (55,081 Read)
សុត្តន្តបិដក ខុទ្ទកនិកាយ
Public date : 16, May 2023 (2,362 Read)
ដំណើរទៅកាន់ព្រះនិព្វាន 
Public date : 29, Jul 2019 (13,444 Read)
កូន​ម៉ែ​ត្រូវ​ខំរៀន
Public date : 16, Jan 2022 (26,739 Read)
ល្អ​ផ្សេង​គ្នា
Public date : 27, Nov 2023 (7,453 Read)
បុណ្យកេីតអំពីការរក្សាសីល
Public date : 14, Jan 2021 (25,077 Read)
ផលរបស់អាហារ ៤យ៉ាង
Public date : 27, Jul 2019 (14,219 Read)
ទី​ពឹង​ទាំង​ពួង​ក្នុង​លោក​មិន​ស្មើ​ទី​ពឹង​ព្រះ​រត​ន​ត្រ័យ​ឡើយ
Public date : 30, Jul 2019 (9,687 Read)
ការ​ហ្វឹកហាត់ ការ​ធ្វើ​ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា
Public date : 09, Apr 2023 (58,592 Read)
សូវ​ក្រ​សម្បត្តិ​កុំ​តែ​ឲ្យ​ខ្សត់​បញ្ញា
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )