Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 107,881
Today
Yesterday 158,325
This Month 6,570,404
Total ៣៥៦,៧៨៧,៥២២
Flag Counter
Reading Article
Public date : 12, Nov 2023 (5,911 Read)

សត្រូវជិតនិងឆ្ងាយរបស់មេត្តា



Audio
 

រាគៈ​ជាសត្រូវ​ជិត​របស់​មេត្តា​ព្រហ្មវិហារ ព្រោះសភាព​នៃមេត្តាជាមួយរាគ មានចំណែក​ស្មើគ្នាដោយសម្លឹងមើលតែចំពោះ​ចំណែក​នៃសេចក្ដីល្អ ដូចសត្រូវ​របស់​មនុស្សដែល​តាំងមូលដ្ឋាននៅជិត មូលដ្ឋាន​នោះ​រមែង​បានចេញចូល ដោយងាយ​ព្រោះហេតុ​នោះ មេត្តា​គឺព្រះយោគាវចរ ត្រូវតែ​ថែរក្សា​ឲ្យល្អ (ឲ្យឆ្ងាយ) គឺឲ្យឆ្ងាយ​អំពីរោគ ចំណែក​ព្យាបាទ​ជាសត្រូវ​ឆ្ងាយ (របស់មេត្តា) ព្រោះមេត្តា​ជាមួយ​នឹង​ព្យាបាទមាន (សភាព) ជាចំណែក​របស់ខ្លួន​ដែលមិនស្មើគ្នា ដូច​សត្រូវ​របស់​មនុស្ស​ដែល​តាំង​មូលដ្ឋាន​នៅក្នុងព្រៃភ្នំជាដើម ព្រោះដូច្នោះ ព្រះយោគាវចរ ទើប​មិន​ត្រូវខ្លាច​អំពី​សំណាក់​នៃព្យាបាទ​នោះ ហើយ​ចំរើន​មេត្តា​ទៅចុះ។

ក្នុងសេចក្ដី​ថា បុគ្គល​ចំរើន​មេត្តា​ផងធ្វើ​អាការក្រោធ​ឲ្យប្រព្រឹត្ត​ទៅផង នោះជាអឋាន (គឺ​ប្រព្រឹត្ត​ទៅមិនបាន​ឡើយ)។ ខាងដើម កណ្ដាល ទីបំផុត អារម្មណ៍នឹង​ការពង្រីកផ្សាយ​អារម្មណ៍នៃ​ព្រហ្មវិហារ ​ក្នុង​ន័យ​​ម្យ៉ាង​ថា ព្រហ្មវិហារ​ទាំង៤​នោះ មាន​ក្នុងកត្តុកាម​ឆន្ទ (ឆន្ទគឺ​សេចក្ដីប្រាថ្នា​នឹងធ្វើ) ជាខាងដើម មានការបន្ទោបង់ (គឺ​លះបង់) ជាកណ្ដាល មានអប្បមានា ជាទីបំផុត ដោយអំណាច​បញ្ញត្តិធម៌ ចាត់ថា មានឯកសត្វជាអារម្មណ៍ ឬថា (ដោយ​សម្បត្តិ​ធម៌) មានអនេកសត្វជាអារម្មណ៍ កាល​បើ​ដល់​ឧបចារ ឬអប្បនា​ហើយ ការពង្រីកអារម្មណ៍​ទើប​មាន។

ក្នុងការពង្រីកអារម្មណ៍នោះ បណ្ឌិត​គប្បីជ្រាប​លំដាប់​នៃការពង្រីក​ផ្សាយ (មេត្តា​ដូចតទៅ) នេះ ឧបមា​ដូចជាអ្នកស្រែ​ដែល​ឆ្លាត កំណត់ទី (ទំហំគោលដៅ) ដែលត្រូវភ្ជួរ​ហើយ​ទើបភ្ជួរ​ទៅយ៉ាងណា ព្រះយោគាវចរក៏​យ៉ាង​នោះ មុនដំបូង​គប្បី​កំណត់​យកផ្ទះ​មួយខ្នង (ទី​លំនៅ​របស់ជន​មួយគ្រួសារ) ហើយ​ចំរើន​មេត្តា​ទៅ​ក្នុងសត្វ​ទាំង​ឡាយ​ក្នុង​ផ្ទះ​នោះ ដោយន័យ​ថា សូមសត្វ​ទាំង​ឡាយ​ក្នុងផ្ទះនេះ ចូល​ជាអ្នក​មិន​មាន​ពៀរ​ចុះ ជាដើម ធ្វើចិត្តឲ្យ​ទន់ គួរដល់​ក្នុងការភាវនា​ចំពោះ​ផ្ទះមួយខ្នងនោះ ហើយទើប​កំណត់​ពីរខ្នង​បន្ទាប់​ពីនោះ ទើបកំណត់ ៣-៤-៥-៦-៧-៨-៩-១០ ខ្នង​ហើយ ផ្សាយទៅផ្លូវ​មួយខ្សែ ពាក់កណ្ដាល​ស្រុក ស្រុកមួយ រាជាណាចក្រមួយប្រទេសមួយ ជនបទមួយ ទិសមួយ ដោយន័យដូច្នេះ​ចូលធ្វើ​ទាំងចក្រវាឡ​មួយ ឬ​ថា​នឹងគប្បី​ចំរើន​មេត្តា​ទៅក្នុងសត្វ​ទាំង​ឡាយ​នោះៗ ក្រៃលែង​ជាងនោះ​ទៅទៀតក៏បាន ព្រហ្មវិហារដទៃ​ទៀត មានករុណា​ព្រហ្មវិហារ​ជាដើម ក៏គប្បី​ចំរើន​ដោយន័យ​ដូចគ្នានោះឯង នេះ​ជាលំដាប់​នៃការ ពង្រីកអារម្មណ៍​ក្នុងព្រហ្មវិហារ ភាវនានោះ។

ដកស្រង់ចេញពីសៀវភៅ មេត្តាចិត្ត
រៀប​រៀង​ដោយ កែវ វិមុត្ត
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 16, Oct 2021 (10,794 Read)
ប្រាសាទ​ព្រះគន្ធ​កុដិក្នុង​ធម្មនគរ
Public date : 27, Jul 2019 (13,149 Read)
ការ​ងារ​មាន​តម្លៃ​ចំពោះ​មនុស្ស​នៅ​ត្រង់​ណា​?
Public date : 27, Jul 2019 (12,649 Read)
កា​រ​ងារ​ ៣​ មុខ​ តាម​ឱ​វាទ​ព្រះ​ពុទ្ធ​គ្រប់​ព្រះ​អង្គ​
Public date : 25, Jul 2019 (11,996 Read)
អត្តទណ្ឌសូត្រ
Public date : 28, Jul 2019 (14,572 Read)
ល្អ​ដោយ​គុណ​ធម៌
Public date : 24, Jul 2019 (69,517 Read)
ការ​គ្រប់​គ្រង​ចិត្ត​មនុស្ស
Public date : 29, Oct 2020 (33,283 Read)
ក្បាល​ពស់​កន្ទុយ​ពស់
Public date : 04, Jun 2022 (15,541 Read)
ពិចារណា​ថាការ​ដាក់​ទោស​ខ្លួន​ឯង​ឲ្យ​សម​ចិត្ត​សត្រូវ​
Public date : 29, Jul 2019 (10,738 Read)
រូបកាយនេះពោរពេញដោយសាកសព
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )