Thursday, 30 Nov B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 13,487
Today
Yesterday 158,325
This Month 6,476,010
Total ៣៥៦,៦៩៣,១២៨
Flag Counter
Reading Article
Public date : 31, Jul 2019 (5,413 Read)

មង្គលទី ៣



 
មង្គលទី ៣
បូជា​ ច បូជ​និយ្យា​នំ   កិ​រិ​យា​បូជា​ដល់​បុគ្គល​ដែល​គួរបូ​ជា​ទាំង​ឡាយ ជា​មង្គល​ដ៏​ឧត្តម ។

អធិ​ប្បាយ​ថាៈ បុគ្គល​ដែល​គួរ​បូជា​នោះ បុគ្គល​ជាន់​ខ្ពស់​ គឺ ព្រះ​ពុទ្ធ ព្រះ​បច្ចេក​ពុទ្ធ ព្រម​ទាំង​ព្រះ​ធម៌ និង​ព្រះ​សង្ឃ, បុគ្គល​ជាន់​កណ្តាល គឺ​ឧបជ្ឈាយ៍ មា​តា​បិ​តា បង​ប្រុស បង​ស្រី ជី​ដូន​ជី​តា និង​សមណ​ព្រាហ្មណ៍​ទាំង​ឡាយ​ឯ​ណា ដែល​មាន​សីល​ទាំង​អម្បាល​នេះ​ជា​បុគ្គល​គួរ​បូជា, បុគ្គល​ជាន់​ទាប​គឺ​ស្វា​មី ក៏ជា​បុគ្គល​គួរ​បូជា​របស់​ភរិ​យា​ដែរ, ឯ​បុគ្គល​ដែល​បាន​បូ​ជា​ព្រះ​ពុទ្ធនឹង​នាំ​ឲ្យ​មាន​តេជៈ​ច្រើន, បើ​បាន​បូជា​ព្រះ​ធម៌ នឹង​នាំ​ឲ្យ​មាន​បញ្ញា​ច្រើន, បើ​បាន​បូជា​ព្រះ​សង្ឃ នឹង​នាំ​ឲ្យ​មាន​ភោគ​សម្ប័ទ​ច្រើន តាម​អា​នុ​ភាណ​ត្រ័យ​រ័ត្ន​នោះ ៗ ការ​ញែក​ផលា​និ​សង្ស​បូជា​នេះ គ្រាន់​តែ​ឲ្យ​ឃើញ​គុណា​នុ​ភាព​ព្រះ​ត្រ័យ​រ័ត្ន​ប៉ុណ្ណោះ, ឯ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ​នោះ លោក​ទុក​ដូច​ជា​បិ​តា​មា​តា​និង​បុត្រ នៅ​ក្នុង​បន្ទុក​គ្រួ​សារ​និ​មួយ ៗ មិន​បាន​ដាច់​ឆ្ងាយ​ពី​គ្នា​ពេក​ទេ, ឯ​អ្នក​ធ្វើ​បូជា​ព្រះ​ពុទ្ធ នឹង​បាន​ប្រ​យោជន៍​ក្នុង​ជាតិ​នេះ​ផង ក្នុង​ជាតិ​ខាង​មុខ​ផង ដូច​រឿង​នាយ​មា​លា​ការឈ្មោះ​សុមនៈ​តែង​តែ​បេះ​ផ្កា​ម្លិះ​យក​ពី​សួន​ទៅ​ថ្វាយ​ព្រះ​បាទ​ពិម្ពិ​សារ​ រាល់ ៗ ថ្ងៃ ថ្ងៃ​មួយ​នោះ បាន​ជួប​នឹង​ព្រះ​សា​ស្តា​ចារ្យ​កើត​ចិត្ត​ជ្រះ​ថ្លា​ ក៏​យក​ផ្កា​ម្លិះ​នោះ បាច​ថ្វាយ​ព្រះ​សា​ស្តា​ចារ្យ​ នៅ​ពាក់​កណ្តាល​ផ្លូវ​ទៅ, ឯ​ផ្កា​ម្លិះ​នោះ​មិន​មាន​ជ្រុះ​មក​​ដល់​ដី​ឡើយ កើត​ជា​ផ្កា​កម្រង​ដ៏​ល្អ​អស្ចារ្យ មាន​ទង​ខ្ទាស់​ជាប់​គ្នា​បី​ដូច​ជា​ក្រ​ឡា​សំ​ណាញ់​ចាក់​ដស្រែះ​ជាប់​ជា​ផ្ទាំង​ពីរ​ផ្ទាំង គឺ​ផ្ទាំង​មួយ​អណ្តែត​ពី​ខាង​ឆ្វេង ផ្ទាំង​មួយ​ទៀត​អណ្តែត​ពី​ខាង​ស្តាំ ហើយអណ្តែត​តាម​ព្រះ​ពុទ្ធ​ទៅ, ឯ​នាយ​សុ​មន​មាលាការ​នោះ កាល​បើ​បាន​ឃើញ​ដូច្នោះ​ហើយ ក៏រឹត​តែ​កើត​ចិត្ត​ជ្រះ​ថ្លា​ខ្លាំង​ឡើង​ណាស់ លុះ​ទៅ​ដល់​ផ្ទះ​ហើយ ក៏​ប្រាប់​ដំ​ណឹង​នោះ​ដល់​ភរិ​យា ៗ នោះ​ជា​ស្រី​ពាល ភ័យ​ពេក​ខ្លាច​ជាប់​ទោស​ដល់​ខ្លួន ត្បិត​គ្មាន​ផ្កា​ព្រះ​បាទ​ពិម្ពិសារ ក៏​បន្ទោស​ស្វា​មី និ​យាយ​សុំ​លែង​លះ​គ្នា​ក្នុង​វេ​លា​នោះ ហើយ​ចុះ​ចេញ​ពី​ផ្ទះ​ទៅ​ក្រាប​ទូល​ពត៌​មាន​នោះ ដល់​ព្រះ​បាទ​ពិម្ពិ​សារ ៗ ជ្រាប​ហើយ​ក៏​ទ្រង់​ព្រះ​បណ្តេញ​ស្រី​នោះឲ្យ​ចេញ​ចាក​រាជ​ធា​នី ហើយ​ឲ្យ​ហៅ​នាយ​មា​លា​ការ​មក​សួរ​បញ្ជាក់​ ទ្រង់​ជ្រាប​ហេតុ​សព្វ​គ្រប់​ហើយ​ ព្រះ​អង្គ​ជ្រះ​ថ្លា​នឹង​នាយ​មា​លាការ ទើប​ទ្រង់​ព្រះ​រាជ​ទាន​របស់​ឲ្យ​នាយ​មា​លាការ​ក្នង​មួយ​មុខ ៗ ប្រាំ​បី ៗ គឺ​មាស ប្រាក់ គោ ក្រ​បី ដំ​រី​ សេះ ខ្ញុំ​ប្រុស ខ្ញុំ​ស្រី និង​ស្រុក​សួយ​ប្រាំ​បី​ស្រុក​ទៀត​ឲ្យជា​រង្វាន់​ដល់នាយ​មាលាការ​ ៗ នេះ មិន​មែន​មាន​ផលា​និសង្ស​ត្រឹម​តែ​ប៉ុណ្ណោះ នឹង​មិន​ធ្លាក់​ទៅ​នរក​អស់​មួយសែន​កប្ប​ទៀត​ ហើយ​លុះ​ជាតិ​ជា​ទី​បំ​ផុត នឹង​បាន​ត្រាស់​ជា​ព្រះ​បច្ចេក​ពុទ្ធ​ ១ ព្រះ​អង្គ​មាន​នាម​ថា​សុ​មនៈ  ដោយ​ផល​បូជា​ផ្កា​ម្លិះ​នោះ​ឯង ។

ដកស្រង់ចេញពីសៀវភៅ  អធិប្បាយ​មង្គល​សូត្រ​សង្ខេប 
រៀបរៀងដោយៈ   ព្រះ​វិន័យ​ធរ អនុគុណ ឯក-ញឹម ធម្មិ​ស្ស​រោ វត្ត​ធម្មិស្សរារាម ខែត្រ​សៀម​រាប
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (22,947 Read)
មនុស្ស​លោក​យើង​នេះ​ដែល​ប្រព្រឹត្ត​ខុស​មាន​ចំណុច​ធំៗ ៥
Public date : 27, Jul 2019 (14,639 Read)
​កាម​ច្ឆន្ទៈ​
Public date : 24, Aug 2020 (38,441 Read)
ការ​ភ្លេច​ស្មារតី​ និង​អសម្បជញ្ញៈ
Public date : 28, Jan 2022 (52,082 Read)
បាននៅរស់ហើយគួរចេះស្កប់
Public date : 13, Jul 2021 (56,666 Read)
ពន្យល់ពាក្យ​អារម្មណ៍
Public date : 16, Oct 2021 (14,323 Read)
ឧបនិស្ស័យ​ក្នុងផ្នួស ម្លប់ធម៌វិន័យ
Public date : 26, Jul 2019 (52,576 Read)
អានិសង្ស​បោស​សម្អាត​ទី​លាន​ពោធិ​ព្រឹក្ស​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
cccArray ( [download] => yes )