Wednesday, 22 Sep B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 29,383
Today
Yesterday 167,951
This Month 3,871,474
Total ២២៣,៤៦៣,០៤៩
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 14, Jan 2021 (21330 Read)

ផលរបស់អាហារ ៤យ៉ាង



Audio

 

ផលរបស់អាហារ៤តើដូចម្តេច?
១- ដុំអាហារនាំឲ្យកើតរូប
២- ផស្សាហារនាំឲ្យកើតវេទនា
៣- មនោសញ្ចេតនាហារនាំភពមកឲ្យ
៤- វិញ្ញាណាហារ នាំឲ្យកើតនាមរូបពេលបដិសន្ធិ​ (វិញ្ញាណជាបច្ច័យដល់នាមរូប) ។ ដើម្បីកុំឲ្យវិញ្ញាណមានកំសួល ឬចំហាយផ្សាយចេញទៅកើតទៀត (ឋាមពលរបស់វាគឺចេតនានិងតណ្ហា) ឲ្យតែនៅមានចេតនានិងតណ្ហាគឺនៅតែកើតទៀត ការចូលនិរោធគឺដើម្បីនិរោធវិញ្ញាណឲ្យស្ងប់កុំឲ្យរំជួល រួចហើយចំរើនធម៌លះឧបាទានដោយបញ្ញា ទើបពេលវិញ្ញាណផ្សាយចេញវា ចាប់រ៉ាដាភពមិនបាន ។ 

អាហារ៤នាំមកនូវភ័យ៤យ៉ាងៈ
១- កវឡឹង្ការាហារឬដុំអាហារជាដើមៈនាំមកនូវភ័យដោយការស្វែងរកនិងការប្រាថ្នា ។
២- ផស្សាហារៈកើតភ័យព្រោះការជាប់ជំពាក់ ឧ- ធ្លាប់ដេកក្នុងម៉ាសីុនត្រជាក់ អត់មិនបាន ។
៣- មនោសញ្ចេតនាហារៈអង្គធម៌បានដល់ចេតនា ការប្រមូលមក ការសន្សំកម្ម គឺការពេញចិត្តប៉ងប្រាថ្នានាំមកនូវភពនិងជាតិកំណើត។
៤- វិញ្ញាណាហារៈភ័យគឺការធ្លាក់ចុះកាន់កំណើត(បដិសន្ធិ)។លោកនេះសត្វគង់វង់ព្រោះអាហារ វិនាសទៅក៏ព្រោះតែអាហារ ការស្គាល់អាហារបច្ច័យគឺជារឿងសំខាន់ណាស់ ធម៌មួយចំរើនឡើងព្រោះតែអាហារ ធម៌មួយរលត់ទៅក៏ព្រោះតែអាហារ សំរួមជាអាហាររបស់សតិ ការមិនសំរួមនាំឲ្យរលត់សតិ ឬ ជាអាហាររបស់នីវរណៈ៥ជាដើម។ 

ភូតនិងសម្ភវេសីៈ
ភូតៈ គឺជាវិញ្ញាណពួកសត្វដែលបានកាន់យកកំណើតហើយ ដែលអាចជាមនុស្សឬអមនុស្ស (សត្វក្រៅពីមនុស្សមានរុក្ខទេវតាជាដើម) ។ ឧ- ភូតៈទាំងឡាយដែលនៅតាមគេហដ្ឋានក្តី តាមអាកាសក្តី តាមដើមឈើក្តី តាមជ្រោះជ្រលងគិរីបព្វតា ។ ព្រះពុទ្ធបង្ហាត់ឲ្យចេះទាក់ទងជាមួយភូតទាំងឡាយថា ៖ ភូតៈទាំងឡាយ ! ចូរអ្នកកុំបីមានការធ្វេសប្រហែសឡើយ ចូរតាមបីបាច់រក្សាមនុស្សល្អ មនុស្សស្គាល់គុណស្គាល់ទោសឲ្យបានរួចផុតពីមហន្តរាយផ្សេងៗ។ល។

សម្ភវេសីៈ ពួកសត្វកំពុងស្វែងរកភពគឺទីកើត ហៅថាសម្ភវេសី។ខ្មោចតៃហោងដែលស្លាប់ភ្លាមៗ គឺសម្ភវេសី ឬ វិញ្ញាណរបស់គាត់នៅមិនទាន់រកភពឃើញ ទើបនៅបង្ហាញនិមិត្តរឿយៗឲ្យគេឃើញ មនុស្សនាំគ្នាហៅថាខ្មោចលង ។ ខ្មោចលងតែមនុស្សដែលមានក្រយៅឲ្យខ្មោចលងបាន ឬជួបវិញ្ញាណណាដែលកាចៗ ពួកគេពឹងលើគ្រាប់អេលិចត្រុងក្នុងលំហអាកាស នៃកាំរស្មីព្រះអាទិត្យ ហើយប្រើឋាមពលវិញ្ញាណស្រូបម្រមូលឲ្យកើតជាស្រមោលរូបរាងឡើង ធ្វើឲ្យភ្នែកយើងមើលឃើញតែស្ទាបប៉ះមិនបាន ដូចមើលភាពយន្ត ។
 
ប្រភពហ្វេសប៊ុក Thong Nidamony
ដោយ៥០០០ឆ្នាំ


 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 03, Mar 2017 (36963 Read)
គាថា​របស់​ព្រះ​នាង​សុមេធាថេវី
Public date : 29, Jul 2019 (8294 Read)
បុណ្យ​តែង​ជួយ​អ្នក​ដែល​ប្រព្រឹត្ត​ល្អ
Public date : 30, Jul 2021 (57830 Read)
បញ្ចត្តយសូត្រ
Public date : 29, Jul 2019 (7949 Read)
រូបកាយនេះពោរពេញដោយសាកសព
Public date : 02, Aug 2021 (19789 Read)
វត្ថុ​ដែល​មិន​ដឹង​ថា​ឆ្អែត​ ១៦​ យ៉ាង
Public date : 28, Jul 2019 (8068 Read)
រថយន្ត​ជីវិត
Public date : 19, Jun 2021 (14741 Read)
បុគ្គល​ដែល​ជា​មិត្ត​គិត​យក​តែ​ប្រយោជន៍​ខ្លួន​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).