Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,៨២២ ដង
Scan Link
ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ ព្រហ្ម-តិប  ព្រហ្មសរោ

ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ ព្រហ្ម-តិប  ព្រហ្មសរោ

Public date : 04, Jul 2026 (180 Read)

ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ ព្រហ្ម-តិប  ព្រហ្មសរោ អតីតចៅអធិការទី ៣ នៃវត្តពោធិវ័នកោះប៉ែន ឃុំកោះមិត្រ ស្រុកកំពង់សៀម ខេត្តកំពង់ចាម
         
ព្រះតេជព្រះគុណ សម្ភពនៅថ្ងៃព្រហស្បតិ៍ ខែពិសាខ ឆ្នាំមមី ព.ស.២៤២៤ គ.ស.១៨៨១ ក្នុងភូមិកោះប៉ែន ឃុំកោះមិត្រ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ អាយុ ១៦ឆ្នាំ គ.ស.១៨៩៧ បានចូលបព្វជ្ជា ជាសាមណេរ នៅវត្តបទុមរតនៈដីដុះ មានព្រះតេជព្រះគុណ ព្រះនាម សោម ជាព្រះឧបជ្ឈាយ៍។ អាយុ ២២ឆ្នាំ គ.ស.​១៩០៣ បានចូលសុំឧបសម្ប័ទជាភិក្ខុភាវៈ នៅក្នុងព័ទ្ធសីមាវត្តបទុមរតនៈដីដុះដដែល មានព្រះតេជព្រះគុណ ព្រះនាម សោម ជាព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះនាម យិន ជាកម្មវាចាចារ្យ និងព្រះតេជព្រះគុណ ព្រះនាម ព្រហ្ម នៅ ជាអនុស្សាវនាចារ្យ ព្រះឧបជ្ឈាយ៍ឱ្យនាមថា "ព្រហ្មសរោ"។
       
ក្រោយពីបានឧសម្ប័ទមក ក្នុងវស្សាខាងដើម លោកបានរៀនព្រះវិបស្សនាកម្មដ្ឋាន ក្នុងសំណាក់លោកគ្រូ ព្រះនាម សោម។ តមក បានសិក្សាធម៌ភាណវារៈ ភិក្ខុប្បាតិមោក្ខ ភិក្ខុវិន័យ និងកិច្ចវត្តផ្សេងៗ។ ព្រះជន្ម ២៦ វស្សា៤ គ.ស.១៩០៧ លោកបានសិក្សាព្រះបរិយត្តិធម៌ក្នុងវត្តពោធិវ័នកោះប៉ែន ក្នុងសំណាក់ព្រះឧទ្ទេសាចារ្យ ព្រះនាម សម អស់រយៈពេល ៣ឆ្នាំ។ ទៅរៀននៅវត្តកណ្ដាលកោះសូទិន ក្នុងសំណាក់លោកគ្រូអាចារ្យ ព្រះនាម អាន១ អាចារ្យ មិន១ អស់រយៈពេល ២ឆ្នាំ ទើបត្រឡប់មកវត្តពោធិវ័នកោះប៉ែនវិញ។។
         
ក្នុងការសិក្សានេះ លោកបានខិតខំប្រឹងប្រែងសង្វាតរៀនសូត្រទន្ទេញប្រែបាលី តាមប្រាជ្ញារបស់លោកដ៏ឆ្នើម។ មិនយូរប៉ុន្មាន ប្រហែលជា ៦ឆ្នាំប៉ុណ្ណោះ លោកអាចប្រែចប់នូវគម្ពីរទាំងឡាយជាច្រើន គឺៈ ធម្មបទ, មង្គល, វិសុទ្ធិមគ្គ, អភិធម្ម, សារត្ថសង្គហៈ,។ល។ ដោយស្ទាត់។
         
ដល់ព្រះជន្មបាន ៣២ឆ្នាំ គ.ស.១៩១៣ លោកបាននាទីជាអាចារ្យបង្រៀនព្រះបរិយត្តិធម៌ ដល់សិស្សានុសិស្សជាច្រើនរយអង្គ។ ព្រះតេជព្រះគុណអង្គនេះ មានកិត្តិសព្ទ កិត្តិនាម ល្បីសុះសាយខាងការពង្រីកសាសនានិងផ្សាយសាសនា ដោយប្រាជ្ញាចេះចាំពិតប្រាកដ។ តាមសេចក្ដីកោតស្ងើចសរសើរ ដោយសិស្សានុសិស្សរបស់លោកសរសើរថា ៖ "ចំណេះវិជ្ជារបស់លោកជាចំណេះមិនអាងក្បួន គឺចាំច្បាស់នៅក្នុងខ្លួន ដោយច្បាស់លាស់"។


         
ព្រះតេជព្រះគុណអង្គនេះ លោកមានចរិយាសណ្ដាប់ធ្នាប់ប្រព្រឹត្តតាមធម៌វិន័យល្អប្រពៃណាស់ ដំណើរល្អស្រគត់ស្រគំរមទម្យសមជាសមណភេទ ឥតមានទាស់ដល់ភ្នែកអ្នកដទៃឡើយ។ ដល់ព្រះជន្មបាន ៤៥ឆ្នា គ.ស.១៩២៦ ព្រះអង្គមានអាពាធចូលមករុករានទន្ទ្រាន ឈឺចាប់ជាប់ក្នុងពោះជាទម្ងន់ ដែលបណ្ដាលមកពីរោគផ្សេងៗ មានរោគឫសដូងបាតជាដើម។ ឯរោគនេះ តាំងពីកើតឡើងឥតមានធូរស្រាកស្រាន្តរសាយទៅវិញសោះឡើយ។ រោគរបស់ព្រះតេជព្រះគុណអង្គនេះ ប្រព្រឹត្តទៅជាយូរឆ្នាំណាស់ ប្រហែលជា ២០ឆ្នាំ ជួនកាលបានស្បើយ ជួនកាលឈឺចាប់ឡើងវិញ។
           
នៅឆ្នាំកុរ ឯកស័ក ព.ស.២៥០២ គ.ស.១៩៥៩ ក្នុងព្រះជន្ម ៧៨ឆ្នាំ លោកបានធ្វើជាចៅអធិការវត្តពោធិវ័នកោះប៉ែន។ ដល់មកខែវិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ គ.ស.១៩៦០  លោកមានអាពាធជាទម្ងន់ម្ដងទៀត ឯរោគនេះចេះតែមានកម្លាំងឡើងជាលំដាប់ជាងពីពេលមុនៗ។
           
នៅវេលាយប់អធ្រាត្រ មច្ចុរាជ ព្រមទាំងសេនាបាននាំគ្នាលើកទ័ពមកកាត់ផ្ដាច់យកជីវិតរបស់ព្រះតេជព្រះគុណ ក្នុងបរិយាកាសស្ងប់ស្ងាត់នាថ្ងៃអង្គារ ៧រោច ខែវិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា គ.ស.១៩៦០ ក្នុងព្រះជន្មាយុ ៧៩ឆ្នាំ។ បួសជាសាមណេរបាន ២វស្សា ភិក្ខុបាន ៥៦ព្រះវស្សា។
           
ព្រះសព បានតម្កល់ទុកអស់វារៈ ៧ខែ ៧ថ្ងៃ និងបានធ្វើបុណ្យទក្ខិណានុប្បទានជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃបូជាព្រះសពនៅថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥០៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ គ.ស.១៩៦០  នៅវេលាម៉ោង ១ និង ៣០នាទីរសៀល។

ដកស្រង់ចេញពីសៀវភៅ ៖ ព្រហ្មាយុសូត្រ និងព្រហ្មសរប្បវត្តិ រៀបរៀងដោយព្រះមហា ថោង លីមឈាន កែសម្រួលនិងផ្សព្វផ្សាយ ៖ ភិក្ខុអាយុវឌ្ឍនោ ស្រឿន អូន

ប្រភពៈ ហ្វេសប៊ុក អាយុវឌ្ឍន / Āyuvaḍḍhana
ដោយ៥០០០ឆ្នាំ

 
Scan Link
ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ ព្រហ្ម-តិប  ព្រហ្មសរោ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Jun 2021 (11,896 Read)
ប្រវត្តិ​របស់​ទី​ឃន​ខ​ឧ​បាសក​
Public date : 21, Aug 2026 (215 Read)
ព្រះមហាថេរពីរព្រះអង្គ ដែលជាអតីតក្រុមជំនុំព្រះត្រៃបិដក
Public date : 29, Aug 2019 (74,882 Read)
នាយ​សុមន​មា​លា​ការឧបាសក
Public date : 06, Sep 2021 (45,590 Read)
សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត
Public date : 22, Feb 2024 (27,632 Read)
ជីវប្រវត្តិ ក្រមង៉ុយ​
Public date : 05, Jul 2026 (204 Read)
ព្រះតេជព្រះគុណ ព្រះធម្មវិបស្សនា សំ-ប៊ុនធឿន កេតុធម្មោ
Public date : 04, Jul 2026 (174 Read)
ជីវប្រវត្តិសង្ខេបនៃ ព្រះតេជព្រះគុណ ប៊ូ-ជួង ធម្មថេរោ
Public date : 04, Jul 2026 (172 Read)
សម្ដេចព្រះសុធម្មាធិបតី អ៊ុង-ស្រី ពុទ្ធនាគោ ព្រះសង្ឃនាយក គណៈធម្មយុត្តិកនិកាយ នៃក្រុងកម្ពុជាធិបតី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 1.08