Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,៦៧០ ដង
Scan Link
ព្រះតេជព្រះគុណ ព្រះធម្មវិបស្សនា សំ-ប៊ុនធឿន កេតុធម្មោ

ព្រះតេជព្រះគុណ ព្រះធម្មវិបស្សនា សំ-ប៊ុនធឿន កេតុធម្មោ

Public date : 05, Jul 2026 (203 Read)

Audio

ព្រះតេជព្រះគុណ ព្រះធម្មវិបស្សនា សំ-ប៊ុនធឿន កេតុធម្មោ
ព្រះរាជាគណៈថ្នាក់ចត្វា គណៈមហានិកាយ អតីតព្រះអធិបតី
ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា
         
ប្រសូត នៅថ្ងៃចន្ទ ៣រោច ខែផល្គុណ ឆ្នាំវក អដ្ឋស័ក ព.ស.២៤៩៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៥៧ នៅភូមិរការកោង ឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។
- ឆ្នាំ១៩៨០ យុវជន សំ​ ប៊ុនធឿន មានអាយុ ២៤ឆ្នាំ បានចូលសាងផ្នួសបួសជាសាមណេរ ក្នុងព័ទ្ធសីមាវត្តកែវមណីជោត ឃុំរកាកោង ស្រុកមុខកំពូល ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះនាម គាំ ពេញ។
- ឆ្នាំ១៩៨១ ព្រះជន្មបាន ២៥ឆ្នាំ បានបំពេញឧបសម្ប័ទជាភិក្ខុភាវៈ នាព័ទ្ធសីមាវត្តឃោសិតារាម ឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ព្រះនាម គង់ ណែម។ បានទទួលនាមប្បញ្ញត្តិថា "កេតុធម្មោ"។
- ឆ្នាំ១៩៩៦ ត្រូវបានសម្ដេចព្រះមហាសុមេធាធិបតី ទេព វង្ស តែងតាំងជាអធិបតីមជ្ឈមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ដែលមានទីស្នាក់ការនៅវត្តនន្ទមុនី ក្រុងភ្នំពេញ។
- ឆ្នាំ១៩៩៧ ត្រូវបានតែងតាំងសមណស័ក្តិឱ្យឡើងទីជា "ព្រះធម្មវិបស្សនា ព្រះរាជាគណៈថ្នាក់ចត្វា គណៈមហានិកាយ"។
- ឆ្នាំ២០០០ បានទទួលឋានៈជាអធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា។
- ឆ្នាំ២០០១ ត្រូវបានតែងតាំងជា "ព្រះឧបជ្ឈាយ៍" ដើម្បីបំបួសកុលបុត្រ។


           
ព្រះតេជព្រះគុណ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន កេតុធម្មោ តាំងពីបានទទួលបព្វជ្ជា រហូតបានទទួលឋានៈដ៏ខ្ពង់ខ្ពស់នេះ ព្រះអង្គមានការព្យាយាម និងបំពេញតួនាទីរបស់ព្រះអង្គ ដើម្បីដឹកនាំពុទ្ធបរិស័ទឱ្យប្រតិបត្តិនូវសេចក្តីល្អ ពោលគឺដឹកនាំមហាជនឱ្យធ្វើសេចក្តីល្អសម្រាប់ខ្លួន និងសង្គម ធ្វើចិត្តឱ្យបានស្ងប់ ប្រាសចាក លោភៈ ទោសៈ និង មោហៈ ព្រមទាំងធ្វើឱ្យមានបញ្ញាជាក់ច្បាស់ក្នុងសង្ខារទៀតផង។ ពីមួយថ្ងៃទៅ មួយថ្ងៃ តាំងពីព្រលឹមទល់ព្រលប់ ព្រះអង្គមិនដែលមានពេលសម្រាកឡើយ ព្រះអង្គ ដើរតួនាទីស្ថាបនាសង្គម តាមរយៈការផ្សព្វផ្សាយព្រះធម៌ ព្រហ្មចរិយធម៌ដល់ពុទ្ធបរិស័ទ ស្ទើរតែគ្រប់ទីកន្លែងទាំងអស់ ដោយព្រះទ័យជ្រះថ្លាជាទីបំផុត។ តែជា អកុសល នៅថ្ងៃសុក្រ ៦កើត ខែមាឃ ឆ្នាំមមី ចត្វាស័ក ព.ស.២៥៤៦ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ  ឆ្នាំ២០០៣ វេលាម៉ោង ១:១១នាទីអធ្រាត្រ ក្នុងជន្មាយុ ៤៧ឆ្នាំ ដោយកម្មក្ខយមរណៈ។

សូមឧទ្ទិសមហាកុសលប្រគេន ព្រះធម្មវិបស្សនា សូមព្រះតេជព្រះគុណ បាននិមន្តទៅកាន់ទីបរមសុខជាភិយ្យោភាព!
អាយុវឌ្ឍនភិក្ខុ ស្រឿន អូន

ប្រភពៈ ហ្វេសប៊ុក អាយុវឌ្ឍន / Āyuvaḍḍhana
ដោយ៥០០០ឆ្នាំ

 
Scan Link
ព្រះតេជព្រះគុណ ព្រះធម្មវិបស្សនា សំ-ប៊ុនធឿន កេតុធម្មោ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 16, Sep 2026 (46,650 Read)
ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ
Public date : 16, Sep 2026 (137,958 Read)
ការសោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ ជួន ណាត (ជោតញ្ញាណោ)
Public date : 05, Jul 2026 (164 Read)
ជីវប្រវត្តិសង្ខេប នៃ ព្រះធម្មឧត្តម កេត-តោ (ឋិតសីលោ) 
Public date : 16, Sep 2026 (18,118 Read)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ គន្ធរោ ទេព លឿង
Public date : 11, Sep 2026 (8,948 Read)
ជីវប្រវត្តិ ព្រះឧត្តមមុនី អ៊ុម ស៊ូ
Public date : 16, Sep 2026 (74,805 Read)
ជីវប្រវត្តិនៃ ភិក្ខុវជិរប្បញ្ញោ សាន សុជា
Public date : 02, Dec 2022 (26,751 Read)
ប្រ​វត្តិ​របស់​អនា​ថ​បិណ្ឌិក​សេដ្ឋី​
Public date : 01, Mar 2026 (2,295 Read)
ជីវប្រវត្តិសង្ខេប សម្តេច ព្រះឧត្តមមុនី ហេង លាងហោ
Public date : 20, Aug 2026 (34,582 Read)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិកា​វិសា​ខា​មិគារ​មាតា​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.96