30
Friday, 29 Mar B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 203,285
Today
Yesterday 180,133
This Month 6,381,219
Total ៣៨៥,៦៦៧,៩១២
Reading Article
Public date : 19, Jun 2021 (39,494 Read)

ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ



 
ឃោសកុមារ​កើត​ឡើង និង​ការ​សិក្សា​ត្រៃវេទ

រាប់​អំពីកាល​នៃ​ការ​បរិនិព្វាន​របស់​ព្រះមានព្រះភាគ កន្លង​ទៅ​ហើយ​បាន ៩៥៦ ព្រះវស្សា ។ ព្រះ​រាជា​មួយ​ព្រះអង្គ​ទ្រង់​ព្រះនាមថា មហានាម បាន​គ្រងរាជសម្បត្តិ ប្រកប​ដោយ​ទសពិធរាជធម៌​ក្នុង​លង្កាទ្វីប ។ បាន​ឮថា ក្នុង​សម័យ​នោះ​ឯង មាន​ព្រាហ្មណ៍​មាណព​ម្នាក់ កើត​នៅ​ក្នុង​ត្រកូលព្រាហ្មណ៍​មួយ បិតា ឈ្មោះ កេសី ជារាជបុរោហិត មាតា​ឈ្មោះ កេសីនី មាន​លំនៅ​ស្ថិត​នៅ​ក្នុង​ទី​ជិត​នៃ​ពោធិមណ្ឌល (កន្លែង​ត្រាស់​ដឹង​របស់​ព្រះសម្មាសម្ពុទ្ធ) ក្នុង​មជ្ឈិម​ប្រទេសជម្ពូទ្វីប ។ក៏​ព្រោះ​ក្នុង​វេលា​ដែល​មាណព​នោះ ប្រសូត្រ​មក​ពួក​បរិវារ​របស់ព្រាហ្មណ៍ មាន​ទាសៈ​និង​កម្មករ​ជាដើម បញ្ចេញ​សំឡេង សម្តែង​ភាព​ត្រេកអរ​រីករាយ​យ៉ាង​គឹកកង ដូច្នោះ ទើប​គេ​ដាក់​ឈ្មោះ​ឲ្យ​កុមារ​នោះ​ថា ឃោសៈ ។ ទី​ខ្លះ​ក៏​ពោល​ថា មាណព​នោះ កើត​នៅ​ក្នុង​ឃោសគ្រាម ទើប​ដាក់​ឈ្មោះ​ឲ្យ​ថា ឃោសៈ ។ ឃោសៈ​មាណព​នោះ ជា​អ្នក​ដឹង​វិជ្ជា និង​ក្បួនសិល្បៈ​ទាំង​ពួង​យ៉ាង​ជំនាញ ចេះ​ចប់​ត្រៃវេទ​យ៉ាង​ប្រាកដ​ក្នុង​លទ្ធិ បាន​ត្រាច់​ទៅ​ដើម្បី​សាក​សួរ​និង​ដោះស្រាយ​បញ្ហា​វិជ្ជា​សិល្បៈ​ ក្នុង​ស្រុក​និគម ជន​បទ រាជធានី​ទាំង​ឡាយ​ក្នុង​ជម្ពូទ្វីប។ ដឹង​ថា មាន​សមណ​ព្រាហ្មណ៍ ដែល​ជា​បណ្ឌិត​នៅ​ក្នុង​ទី​ណា​ៗ ក៏​ចូល​ទៅ​ធ្វើការ​សាកច្ឆា​ក្នុង​ទី​នោះ​ៗ បណ្ឌិត​ដទៃ​(នោះៗ) មិន​អាច​ឆ្លើយ​នៅ​បញ្ហា ដែល​មាណព​នោះ សួរ​បាន​ឡើយ តែ​មាណព​នោះ អាច​ឆ្លើយ​នូវ​បញ្ហា​របស់​បណ្ឌិត​ទាំង​នោះៗ​ដែល​សួរ​ហើយ​បាន ។

ឃោសមាណព​ជួប​នឹង​ព្រះរេវតត្ថេរ។

មាណព​នោះ គ្រប​សង្កត់​ពេញ ទូទាំង​ជម្ពូ​ទ្វីប​ដោយ​អាការ​យ៉ាង​នេះ រហូត​មក​ដល់​វត្តមួយ (ក៏​បាន​ស្នាក់​នៅ​ក្នុង​បរិវេណ​វត្ត​នោះ) ។ក៏​ក្នុង​វត្ត​នោះ មាន​ភិក្ខុ​នៅច្រើន​រូប ព្រះ​រេវតៈ (ឬធម្មឃោសៈ) ជា​សង្ឃត្ថេរ​របស់​ភិក្ខុ​ទាំង​នោះ ជា​ព្រះមហា​ខីណាស្រព បាន​សម្រេច​បដិសម្ភិទា អាច​ញាំញី​បរប្បវាទ​បាន ។ គ្រា​នោះ កាល​វេលា​អាធ្រាត្រ ព្រាហ្មណ៍​មាណព បាន​បរិវត្ត​បាតញ្ជលី (ស្វាធ្យាយ) នូវ​មន្ត​ឲ្យ​មាន​បទបរិបូណ៌ និង​ឲ្យ​ជា​បរិមណ្ឌល ព្រះថេរៈ​ស្តាប់​នូវ​សំឡេង​ព្រាហ្មណ៍ ស្វាធ្យា​មន្ត​ក៏​ជ្រាប​ថា “ព្រាហ្មណ៍​នេះ ជា​អ្នក​មាន​បញ្ញា​ច្រើន” (រួចទើប) គិត​ថា ​”បើ​យើង​ទូន្មាន​ឲ្យ​មក​រាប់​អាន​ព្រះពុទ្ធ​សាសនា​បាន នឹង​ជា​ការ​ល្អ” ទើប​ហៅ ព្រាហ្មណ៍​នោះ​មក រួច​សួរ​ថា “ម្នាល់​ព្រាហ្មណ៍​អ្នក​ណា​ហ៎្នស្រែក​ជា​សំឡេង​ដូច​លា” ។ ឃោសៈ​ព្រាហ្មណ៍​នោះ​សួរ​ថា “នែ​បព្វជិត​ដ៏​ចម្រើន​លោក​ដឹង​នូវ​សំឡេង​របស់ ពួក​លា​ឬ? ព្រះថេរៈ​តប​ថា “យើងដឹង” ។ ព្រាហ្មណ៍​នោះ ទើប​សួរ​ព្រះថេរៈ​ក្នុង​គណ្ឋិដ្ឋាន (​គឺ​មន្ត​ដែល​យល់​បាន​លំបាក​) ទាំង​ឡាយ​ក្នុង​គម្ពីរត្រៃវេទ ទាំង​គម្ពីរឥតិហាស​ជា​គម្ពីរ​ទី ៥ ដែល​ខ្លួន​ឯង​សម្លឹង​មិន​ឃើញ​ន័យ​ឡើយ ទាំង​អាចារ្យ​របស់​ខ្លួន ​ក៏​មិន​ឃើញ​មក​ហើយ​ផង ដែល​ព្រះថេរៈ​នោះ ដោយ​ប្រក្រតី​ក៏​ជា​អ្នក ចេះ​ចប់​ត្រៃវេទ​ហើយ មក​ដល់​ឥឡូវ​នេះ ជា​អ្នក​បាន​សម្រេច​នូវ​បដិសម្ភិទា​ទៀត ព្រោះ​ហេតុ​នោះ សេចក្តី​លំបាក​ក្នុង​ការ​ឆ្លើយ​នូវ​បញ្ហា​ទាំង​នោះ ទើប​មិន​មាន​ដល់​លោក ព្រោះ​ដូច្នោះ ទើប​ព្រះថេរៈ​ឆ្លើយ​នូវ​បញ្ហា​ទាំង​នោះ​បាន​ភ្លាម ។ ហើយ​ពោល​នឹង​ព្រាហ្មណ៍​នោះ​ថា​ “នែ​ព្រាហ្មណ៍​ដ៏​ចម្រើន អ្នក​សាក​សួរ​យើង​មក​ច្រើន​ហើយ ឥឡូវ​នេះ យើង​នឹង​សាក​សួរ​នូវ បញ្ហា​កម្ម​នឹង​អ្នក​មួយ អ្នក​នឹង​ឆ្លើយ​បញ្ហា​យើង​បាន​ឬ​ទេ ? ” ព្រាហ្មណ៍​តប​ថា “ខ្ញុំ​នឹង​ឆ្លើយ​មន្តនោះ​ប្រគេន​បាន លោក​ម្ចាស់​ចូរ​សួរ​មក​ចុះ ” ទើប​ព្រះថេរៈ​សួរ​នូវ​បញ្ហា​ក្នុង​គម្ពីរ​អភិធម្ម ចិត្ត​យមកៈ១ នេះថា “យស្ស ចិត្តំ ឧប្បជ្ជតិ ន​ និរុជ្ឈតិ តស្ស ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ យស្ស វា បន ចិត្តំ និរុជ្ឈិស្សតិ ន ឧប្បជ្ជិស្សតិ តស្ស ចិត្តំ ឧប្បជ្ជតិ ន និរុជ្ឈតិ, ចិត្ត​របស់​បុគ្គល​ណា រមែង​កើត​ឡើង រមែង​មិន​រលត់ ចិត្ត​របស់​បុគ្គល​នោះ នឹង​រលត់ នឹងមិន​កើត​ឡើង ឬ​ក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​រលត់ នឹង​មិន​កើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ រមែង​កើត​ឡើង រមែង​មិនរលត់” ២ ។

ព្រាហ្មណ៍​មាណព​នោះ មិន​អាច​នឹង​ឆ្លើយ​បាន មិន​ថា​លើ ឬ​ក្រោម ទើប​សួរ​ថា “បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន មន្ត​នេះ​ឈ្មោះ​មន្ត​អ្វី? “ព្រះថេរៈតប​ថា “ម្នាល់​ព្រាហ្មណ៍ មន្ត​នេះ​ឈ្មោះ​ថា ពុទ្ធមន្ត”។ ព្រាហ្មណ៍​សួរ​ថា “លោកម្ចាស់​ដ៏​ចម្រើន ឲ្យ​មន្ត​នេះ​ដល់​ខ្ញុំ​ព្រះករុណា បាន​ដែរ​ឬ​ទេ? ” ព្រះថេរៈ​តប​ថា “ម្នាល់​ព្រាហ្មណ៍ យើង​ឲ្យ (មន្តនេះ) ដល់​អ្នក​បាន លុះត្រា​តែ​អ្នក​បួស​ជាបព្វជិត​ដូច​យើង” ។

១. អភិ. យម. យមកវគ្គ. ៩១. ១/១ ។
២. ពាក្យថា រមែង​កើត​ឡើង គឺ​នៅ​ក្នុង​ឧប្បាទខណៈ, ពាក្យ​ថា រមែង​មិន​រលត់ គឺ មិន​ទាន់​ដល់​និរោធ​ឬ​ភង្គខណៈ ។ ចិត្ត​ក្នុង​ទី​នេះ សំដៅ​ដល់​បច្ឆិម​ចិត្ត គឺ​ចុតិ​ចិត្ត របស់​ព្រះ​អរហន្ត ខណៈ​ចិត្ត​របស់​ព្រះអរហន្ត​កំពុង​ប្រព្រឹត្ត​ទៅ ឈ្មោះ​ថា រមែង​កើត​ឡើង រមែង​មិន​រលត់ កាល​ដល់​ភង្គ​ខណៈ​ហើយ ចុតិ​ចិត្ត​នោះ ក៏​នឹង​រលត់ និង​មិន​មាន​ចិត្ត​ដទៃ​កើត​ឡើង​ត​ទៅ​ទៀត ។
មាណ​ពបួស ប្រាកដ​ឈ្មោះ ព្រះពុទ្ធ​ឃោសៈ។

ឃោសៈ​ព្រាហ្មណ៍​ដែល​បុព្វ​ហេតុ (​គឺ​កុសល​ក្នុង​កាល​មុន) ទាំង​ឡាយ​ដាស់​តឿន​ហើយ ទើប​សូម​បព្វជ្ជា ដើម្បី​ត្រូវ​ការ​​មន្ត ព្រះថេរៈ​ទើប​ឲ្យព្រាហ្មណ៍​បព្វជ្ជា​ឧបសម្បទា​ហើយ ឲ្យ​រៀន​ព្រះត្រៃ​បិដកវចនៈ ភិក្ខុ​នោះ ក៏​យល់​ដឹង​អត្ថធម៌ របស់​ព្រះត្រៃ​បិដក​ថា “នេះ​ជា​ឯកាយមគ្គ (ដំណើរ​ផ្លូវ​ដ៏​ឯក ប្រសើរ​ជាង​លទ្ធិចាស់​របស់​ខ្លួន)” (តមក) ក៏​បាន​ជា​អ្នក​ប្រាកដ​ច្បាស់​ក្នុង​លោក ដូច​ពន្លឺ​ភ្លើង ដូច​ពន្លឺ​ព្រះចន្ទ ដូច​ពន្លឺ​ព្រះអាទិត្យ ដោយ​ការ​ដែល​លោក​បាន​ព្យាករណ៍, ភិក្ខុឃោសៈ ទើប​បាន​ប្រាកដ​នាម​ថា ព្រះពុទ្ធឃោសៈ ព្រោះ​ល្បី​ផ្សាយ​ទៅ​ក្នុង​ផ្ទៃ​ផែនដី​ដូច​ព្រះពុទ្ធ​អង្គ ។

ព្រះថេរៈ​បញ្ជូន​ឲ្យ​ទៅ​ប្រែ​គម្ពីរ​អដ្ឋកថា

ព្រះពុទ្ធ​ឃោសៈ​នោះ ជា​អ្នក​នៅ​ក្នុង​វិហារ​នោះ បាន​តែង​បករណ៍​ឈ្មោះ ញាណោទ័យ ទុក​ក្នុង​វិហារ​ហើយ ផ្តើម​តែង​អដ្ឋកថា ព្រះអភិធម្មសង្គណី និង​អដ្ឋកថា​ច្បាប់​ឈ្មោះ អដ្ឋសាលនី ព្រះថេរៈ​ឃើញ​ដូច្នោះ​ទើប​ប្រាប់​ថា “ម្នាល់​អាវុសោពុទ្ធឃោសៈ ក្នុង​ជម្ពូទ្វីប​​នេះ មាន​តែ​គម្ពីរ​ព្រះត្រៃបិដក​បាលី​ប៉ុណ្ណោះ អដ្ឋកថា​របស់​ព្រះត្រៃបិដក​នោះ និង​ថេរវាទ (គឺ​ពាក្យ​ដែល​ព្រះថេរៈ​ក្នុង​សម័យ​សង្គីតិ ពោល​ទុក​ជា​ច្បាប់)  មិន​មាន តែ​អដ្ឋក​ថា​ព្រះត្រៃ​បិដក​ដែល ឡើង​កាន់​សង្គីតិទាំង ៣ លើក ជា​ពាក្យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ត្រាស់សម្តែង​ទុក និង​ព្រះថេរៈ​ទាំង​ឡាយ មាន​ព្រះសារីបុត្រ​ជា​ដើម​ចង​ក្រង​ទុក​ហើយ ឯព្រះមហិន្ទត្ថេរ ត្រួត​មើល​កថាមគ្គ (សម្តែង​ផ្លូវ​នៃ​ពាក្យ​ដែល​ពោល​ទុក) ហើយ (រួបរួមមក) តែង​ទុក​ដោយ​ភាសា​សីហឡៈ កំពុង​ប្រព្រឹត្ត​ទៅ នៅ​ក្នុង​សីហឡទ្វីប ចូរ​លោក​ទៅ​កាន់​សីហឡ​ទ្វីប​នោះ ត្រួត​មើល​ឲ្យ​សព្វ​អន្លើ​ហើយ បក​ប្រែ​មក​ជា ភាសាមគធបាន អដ្ឋក​ថា​នោះ នឹង​នាំ​មក​នូវ​ប្រយោជន៍​សុខ​ដល់​មនុស្ស​លោក​ទាំង​ពួង” ។

កាល​ព្រះថេរៈ​ណែ​នាំ​យ៉ាង​នោះ ព្រះពុទ្ធឃោសៈ ជា​អ្នក​មាន​បញ្ញាច្រើន ក៏​កើត​បីតិសោមនស្ស ក្រាប​ទូល​លា​ព្រះឧបជ្ឈាយ៍ និង​ភិក្ខុ​សង្ឃ បាន​ធ្វើ​ដំណើរ​ទៅកាន់​កំពង់ទឹក​ដោយ​លំដាប់ ឡើង​ទូក​ទៅ​ជួប​ព្រះពុទ្ធទត្តត្ថេរ​តាម​ផ្លូវ​ដែល​មក​ដល់​កណ្តាល​សមុទ្រ ក៏​បាន​និយាយ​ប្រាស្រ័យ​គ្នា ហើយ​ធ្វើ​ដំណើរ​បន្ត​ទៅ​ដរាប​ដល់​កំពុង ក្រុង​លង្កា ក្នុង​កាល​នោះ ព្រះបាទ​មហានាម គ្រប់​គ្រង​រាជ្យ​ក្នុង​លង្កាទ្វីប ។

តែង​បករណ៍ ឈ្មោះ​វិសុទ្ធិមគ្គ

ព្រះពុទ្ធ​ឃោសៈ និមន្ត​ទៅ​​ជួបព្រះសង្ឃ​ក្នុង​វិហារ ក្រុង​អនុរាធបុរី ហើយ​ទើប​ទៅ កាន់​សំណាក់​ព្រះសង្ឃបាលត្ថេរ ដែល​គង់​នៅ​ក្នុង​មហាបធានឃរៈ បាន​ស្តាប់​(ជ្រាប​សេចក្តី) អដ្ឋកថា​ភាសា​សីហឡៈ និង​ថេរវាទ​ទាំង​ពួង​ហើយ ជឿ​ទុក​ចិត្ត​ថា “នេះ​ឯង ជា​ព្រះពុទ្ធា​ធិប្បាយ​របស់ ព្រះ​ធម្មសាមិត្រ​ពិត” ។ ទើប​ទៅ​កាន់ទី​ប្រជុំ​សង្ឃ ក្នុង​វិហារ​នោះ ដើម្បី​សូម​គម្ពីរ​ធ្វើ​អដ្ឋកថា​ព្រះត្រៃបិដក ក៏​បាន​ពោល​សូម​ថា “សូម​លោក​ម្ចាស់ទាំង​ឡាយ មេត្តា​ឲ្យសៀវភៅ​គម្ពីរ​ទាំង​ឡាយ ដល់​ខ្ញុំ​ព្រះ​ករុណា ដើម្បី​ធ្វើអដ្ឋកថា” ។ ដើម្បី​សាកល្បង​សមត្ថភាព​របស់​លោក ទើប​ភិក្ខុសង្ឃ​ឲ្យ​គាថា ២ បទ ហើយ​ពោល​ថា “លោកចូរ​សម្តែង​សមត្ថភាព​ក្នុងគាថា ២ បទនេះ យើង​ទាំង​ឡាយ បាន​ឃើញ​សមត្ថភាព​របស់​លោក​ហើយ នឹង​ប្រគល់ ច្បាប់គម្ពីរ​ឲ្យ​ទាំង​អស់” ព្រះពុទ្ធ​ឃោសៈ​មើល​បាលី​ព្រះត្រៃបដិក និង​អដ្ឋកថា របស់​ព្រះត្រៃបិដក​នោះហើយ ទើប​ព្រះថេរៈ​រួបរួម​ព្រះត្រៃបិដក​ព្រម​ទាំង​អដ្ឋកថា​ដោយ​សង្ខេប តែងបករណ៍ ឈ្មោះ វិសុទ្ធិមគ្គ​ឡើង ក្នុង​មហាវិហារ​នេះ​ឯង ។
គ្រា​នោះ ទេវតា​១​មាន​បំណង ដើម្បី​នឹង​ប្រកាស​ថ្វី​ដៃ​របស់​លោក​ឲ្យ​ប្រាកដ ក្នុង​មហាជន ទើប​បណ្តាល​ឲ្យ សៀវភៅ​គម្ពីរ​ច្បាប់ (ដែល​លោក​សរសេរ​រួច​ហើយ) ឲ្យ​អន្តរធាន​បាត់​ទៅ ទើប​លោកសរសេរ​ឡើង​ថ្មី​មួយ​ច្បាស់​ទៀត ទេវតា​ក៏​បណ្តាលឲ្យ អន្តរធាន​បាត់​ទៅ​ទៀត ទើប​លោកសរសេរ​ឡើង​ថ្មី លើកទី ៣ ទៀត ក៏​បាន​ចប់សព្វ​គ្រប់​ទៀត ក្នុង​គ្រា​នោះ​ ព្រះពុទ្ធ​ឃោសៈនិមន្ត​ព្រះសង្ឃ ដែល​ជា​អ្នក​ឈ្លាស​ក្នុង​ធម៌ របស់​ព្រះសម្ពុទ្ធ​ឲ្យ​មក​ប្រជុំ​គ្នា ក្នុង​ទី​ជិត​មហាពោធិព្រឹក្ស (ប្រទេសលង្កា) ប្រារព្ធ​នឹង​អាន​បករណ៍វិសុទ្ធិមគ្គ នោះ (ឲ្យ​សង្ឃ​ស្តាប់) ស្រាប់​តែ​ទេវតាដែល​បំបាំង​សៀវភៅនោះ នាំ​សៀវភៅ​ទាំង​ពីរ​ចប់នោះ មក​ប្រគេនសង​វិញ​ព្រម​ក្នុង​ខណៈ​នោះ ទើប​បាន​ជា​សៀវភៅ វិសុទ្ធមគ្គ​បី​ចប់​ឡើង ក៏​បាន​ប្រគល់​សៀវភៅ​ទាំង​បី​ចប់ ទៅ​ព្រះ​ភិក្ខុ​​សង្ឃ, ភិក្ខុ​សង្ឃ​ឲ្យ​អាន​សៀវភៅ​ទាំង​បី​ចប់ ព្រមគ្នា ការ​ខុស​ភ្លាំងភ្លាត់​បី​ចប់​នោះ ដោយ​គណ្ឋៈក្តី ដោយ​អក្ខរៈ​ក្តី ដោយ​បទ​ក្តី ដោយ​ព្យញ្ជនៈ​ក្តី ដោយ​អត្ថ​ក្តី ដោយ​ការ​សរសេរ​មុន ក្រោយ​ក្តី ដោយ​វាទៈទាំង​ឡាយ​មាន​ថេរវាទ​ជាដើម​ក្តី ដោយ​ព្រះ​បាលី​ទាំងឡាយ​ក្តី មិន​មាន​ឡើយ បាន​ឮ​ថា កាល​គម្ពីរវិសុទ្ធិមគ្គ​ទាំង ៣ ដែល​ព្រះពុទ្ធឃោសៈ ធ្វើ​រួច​ស្រេច​ហើយ​យ៉ាង​នោះ ទេវតា​ទាំង​ឡាយ បាន​នាំគ្នា​ធ្វើ​សាធុការ សម័យ​នោះ​ភិក្ខុច្រើន​ពាន់ប្រជុំ​គ្នា​នៅ​ក្នុង​វិហារ ឃើញ​ការ​អស្ចារ្យ​នោះ​ហើយ ក៏​នាំ​គ្នា​សរសើរ​ឲ្យ​សាធុការ ប្រកាស​ប្រាប់​គ្នា​សុសសាយ​ទៅ​ថា “នេះ​ព្រះពោធិសត្វ មេត្រី​មក​កើត ដោយ​ឥត​សង្ស័យ”២ ។

១.ខ្លះថា ព្រះសង្ឃ។
២.នេះ​ជា​ការ​ឃើញអស្ចារ្យ​របស់​ភិក្ខុ​ទាំង​ឡាយ​ទេ មិន​ប្រាកដ​ជា​ព្រះមេត្រី​ឡើយ។

បក​ប្រែអដ្ឋកថា​ព្រះត្រៃបិដក មក​ជា​ភាសា​មគធៈ

ចំណែក​ស្តេច​ផែន​ដី ទ្រង់​បាន​ស្តាប់​ដំណឹង​នោះ ក៏​ស្តេចចេញ​ពី​ព្រះនគរ​ព្រម​ទាំង​រាជបរិវារ ទៅ​កាន់​មហាវិហារ ទ្រង់​នមស្ការ​ព្រះសង្ឃ​ហើយ ទ្រង់​នមស្ការ​ព្រះពុទ្ធឃោសៈ និមន្ត​ឲ្យ​ទទួល​នូវចង្ហាន់​នៅក្នុង​រាជវាំង​ជា​ប្រចាំ រហូត​ដល់​ការ​តែង​គម្ពីរ​ចប់ ព្រះថេរៈ​ទទួល​និមន្ត​ដោយ​តណ្ហីភាព ។
ព្រះភិក្ខុ​សង្ឃ​ឃើញ​សមត្ថភាព​របស់​ព្រះថេរៈ​ហើយ ទើប​ប្រគល់​សៀវភៅ ព្រះត្រៃបិដក​បាលី ព្រម​ទាំង សៀវភៅ​អដ្ឋកថា​សីហឡៈ​ឲ្យ​ដល់​ព្រះថេរៈ ព្រះថេរៈ​ទទួល​សៀវភៅ​គម្ពីរ​ទាំង​អស់ ទៅ​ទុក​ក្នុង​ប្រាសាទ ឈ្មោះថា បធានឃរៈ ដែល​តាំង​នៅ​ខាង​ត្បូង​នៃ​មហា​វិហារ បក​ប្រែព្រះអដ្ឋកថា​ទាំង​អស់ ធ្វើ​ជា​អដ្ឋកថា​ព្រះត្រៃបិដក ក្នុង​ភាសាមគធ​ដែល​ជា​មូល​ភាសា (​គឺភាសា​ដើម) ។

ក៏​អដ្ឋកថា​សីហឡៈ​នោះ​មាន ៣ ភាគ គឺ មហាអដ្ឋកថា ១ បច្ចរិយអដ្ឋកថា

១ កុរុន្ទីអដ្ឋកថា ១ ។
អដ្ឋកថា​ដែល​ឡើង​កាន់​មហាសង្គីតិ ព្រះមហិន្ទត្ថេរ​នាំ​មក​តែង​ទុក​ក្នុង​ភាសាសិហឡៈ ឈ្មោះថា មហាអដ្ឋកថា ។
មាន​ផ្ទះ​ផែ​​មួយ​ខ្នង មាន​ឈ្មោះ​ហៅ​នៅ​ក្នុង​ភាសា​សីហឡៈ​ថា បច្ចរិយៈ ។ អដ្ឋក​ថា ដែល​ភិក្ខុទាំង​នោះ ប្រជុំ​គ្នា​ធ្វើ​ក្នុង​ផ្ទះ​ផែ​នោះ ឈ្មោះ​ថា​ បច្ចរិយអដ្ឋកថា ។
មាន​វិហារ​មួយ​កន្លែង ឈ្មោះ​កុរុន្ទីវិហារ ។ អដ្ឋកថា​ដែល​ភិក្ខុ​ទាំង​នោះ​ប្រជុំ​គ្នា​ធ្វើ​ក្នុង​វិហារ​នោះ ឈ្មោះ​ថា កុរុន្ទី​អដ្ឋកថា ។
វាទ​ដែល​ព្រះថេរៈ​ជំនាន់​មុន​មាន​ព្រះថេរិកាចារ្យ (អាចារ្យធំ) ជា​ដើម​កាន់​យក​ន័យ​ព្រះបាលី​តែង​ទុក ឈ្មោះថា ថេរវាទ ។
ព្រះពុទ្ធ​ឃោសៈ ប្រែកុរុន្ទីអដ្ឋកថា​ភាសា​សីហឡៈ ធ្វើ​អដ្ឋកថា ព្រះវិន័យបិដក ឈ្មោះ​សមន្តប្បាសាទិកា ក្នុង​ភាសា​មគធៈ​ហើយ ត​ពី​នោះ​ក្នុង​សុត្តន្តបិដក បក​ប្រែ​មហាអដ្ឋកថា​អំពី​ភាសា​សីហឡៈ តាំង​ជា​អដ្ឋកថាទីឃនិកាយ ឈ្មោះ​សុមង្គលវិលាសិនី, ជា​អដ្ឋកថាមជ្ឈិមនិកាយ ឈ្មោះ​បបញ្ចសូទនី, ជា​អដ្ឋកថា សំយុត្តនិកាយ ឈ្មោះ សារត្ថបកាសិនី, និង​ជាអដ្ឋកថាអង្គុត្តរនិកាយ ឈ្មោះ​មនោរថបូរណី, ត​ពី​នោះ ក្នុង​អភិធម្មបិដក បក​ប្រែ​បច្ចរិយ​អដ្ឋកថា​អំពី​ភាសា​សីហឡៈ តាំង​ជា​អដ្ឋកថាបករណ៍ ធម្មសង្គណី ឈ្មោះ​អដ្ឋសាលនី​ក្នុង​ភាសាមគធៈ ជា​អដ្ឋកថាបករណ៍វិភង្គ ឈ្មោះ​សម្មោហវិនោទនី និង​ជាអដ្ឋកថា ៥ បករណ៍ ឈ្មោះបរមត្ថទីបនី ។

ព្រះពុទ្ធ​ឃោសៈ ធ្វើ​អដ្ឋកថា​សីហឡៈ ទាំង​អស់​ឲ្យ​ជាអដ្ឋកថា ព្រះត្រៃបិដក ក្នុង​ភាសាមគធៈ ដែល​ជា​មូល​ភាសា ដូច​ពោល​មក​ហើយ​ដូច្នោះ អដ្ឋកថា​នោះឯង បាន​នាំ​មក​នូវប្រយោជន៍​សុខ​ដល់​ពពួក​ជន​ក្នុង​ប្រទេស​ដទៃៗ ទាំងពួង យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ហើយ​រស់​នៅ​រហូត​ដល់​អស់​អាយុ ទើប​ទៅ​កាន់​ទេវ​លោក​នោះ​ឯង ។

កាល​ដែល​បាន​បក​ប្រែអដ្ឋកថាព្រះត្រៃបិដក ចប់​សព្វ​គ្រប់​ហើយ ផែនដី​កក្រើកញ័រ (ជាអស្ចារ្យ) អដ្ឋកថា​ព្រះត្រៃបិដក ដែល​ព្រះថេរៈ​ធ្វើ​ដូច​ពោល​មក​នេះ គឺ​បក​ប្រែចប់​សព្វ​គ្រប់ តែ​ក្នុង​រយៈ​កាល ១ ឆ្នាំ​ប៉ុណ្ណោះ ។
លុះ​បក​ប្រែ​រួច​ហើយ ព្រះពុទ្ធ​ឃោសៈ ប្រាថ្នា​ដើម្បី​នឹង​បាន​មក​ថ្វាយ​បង្គំ​ព្រះមហាពោធិព្រឹក្ស ទើប​ក្រាប​ថ្វាយ​បង្គំ​ព្រះភិក្ខុសង្ឃ ត្រឡប់​មក​ជម្ពូទ្វីប​វិញ ។

ព្រះរាជាមហានាម ទ្រង់​គង់​ផែនដី​អស់ ១២ ឆ្នាំ ទ្រង់​ធ្វើបុណ្យ​ច្រើន​យ៉ាង ដោយ​ប្រការ​ផ្សេង​ៗ​ហើយ ស្តេច​ក៏​ទៅ​កាន់​បរលោក​តាម​យថាកម្ម ។ ចំណែក​ព្រះពុទ្ធ​ឃោសត្ថេរ​នោះ បាន​រចនា​អដ្ឋកថា នៃ​ព្រះត្រៃបិដក​ទុក បាន​សាង​ប្រយោជន៍​ដ៏​សម​គួរ​ដល់​សត្វ​លោក​ជា​ច្រើន តាំង​នៅ​រហូត​គ្រប់​អាយុ​ខ័យ ក៏​បាន​ទៅ​កាន់​ឋាន​តាវត្តិង្ស​ហើយ ដូច្នេះ​ឯង ។

សេចក្តី​ប្រាថ្នា​ព្រះពុទ្ធឃោសត្ថេរ

យំ សិទ្ធំ ឥមិនា បុញ្ញ  យំ ចញ្ញំ បសុតំ មយា ឯតេន បុញ្ញកម្មេន    ទុតិយេ អត្តសម្ភវេ

តាវតឹសេ បមោទេន្តោ         សីលាចារគុណេ រតោ អលគ្គោ​   បញ្ចកាមេសុ        បត្វា បឋមំ ផលំ

អន្តិមេ អត្តភាវម្ហិ       មេត្តេយ្យំ មុនិបុង្គវំ លោកគ្គបុគ្គលំ នាថំ      សព្វសត្តហិតេ រតំ

ទិស្វាន តស្ស ធីរស្ស សុត្វា សទ្ធម្មទេសនំ អធិគនា ផលំ អគ្គំ       សោភេយ្យំ ជិនសាសនន្តិ ។


បុណ្យ​ណា ដែល​សម្រេច​ហើយ​ដោយ​ការ​ធ្វើ​នេះ និង​បុណ្យ​ដទៃ​ណា ដែល​ខ្ញុំ​បាន​ខ្វល់ខ្វាយ​ទុក ដោយ​អំណាច​នៃ​បុណ្យ​នោះ ក្នុង​អត្តភាពទី ២ សូម​ឲ្យ​ខ្ញុំ​រីករាយ​ក្នុង​ឋាន​តាវត្តិង្ស ត្រេកអរ​ក្នុង​គុណ​គឺ​សីល និង​អាចារៈ មិន​ជាប់ជំពាក់​ក្នុង​កាម​គុណ​ទាំង ៥ បាន​សម្រេច​អរិយផល​ទី ១ (សោតាបត្តិផល) ក្នុង​អត្ថភាព​ចុង​បំផុត សូម​ឲ្យ​ខ្ញុំ​បាន​ជួប​ព្រះអារ្យ​មេត្រី ព្រះមុនី​ដ៏​ប្រសើរ ជា​បុគ្គល​ចម្បង​ក្នុង​លោក ជា​ព្រះ​លោកនាថ ទ្រង់​ពេញ ព្រះទ័យ​ក្នុង​ការ​ជួយ​សត្វ​លោក​ទាំង​ពួង សូម​ឲ្យ​ខ្ញុំ​បាន​ស្តាប់​ព្រះសទ្ធម្ម​របស់​ព្រះមុនី​អង្គនោះ ដែល​ទ្រង់​ជា​អ្នក​ប្រាជ្ញ ហើយ​បាន​សម្រេចអរិយផល​ជាន់​ខ្ពស់ (អរហត្តផល) ញុំាង​ព្រះសាសនា​របស់​ព្រះ​ជិន​ស្រី​ឲ្យ​ល្អ​ស្អាត ដោយ​ប្រការ​ដូច្នេះ​ហោង ។

ប្រវត្តិ​របស់​ព្រះពុទ្ធ​ឃោសាចារ្យ ចប់

(សមន្តប្បាសាទិកា ភាគ ១)

ដកស្រង់ចេញពី

http://tevicheth.wordpress.com



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 22, Feb 2024 (4,869 Read)
សម្ដេច​ព្រះ​ធម្មលិខិត ល្វី ឯម
Public date : 01, Apr 2022 (42,828 Read)
អត្ថន័យ​នៃ​បុណ្យកឋិន
Public date : 03, Jun 2018 (9,742 Read)
ជី​វ​ប្រ​វត្តិ​របស់​ចិត្ត​គហ​បតី​ឧ​បាសក​
Public date : 11, Jun 2016 (5,059 Read)
ប្រវត្តិ​របស់​ព្រះ​មហា​នាម​សក្យ​ឧ​បាសក​
Public date : 04, May 2023 (10,796 Read)
កិច្ចកពុទ្ធបរិស័ទគួរបដិបត្តិក្នុងពិធីបុណ្យវិសាខបូជា
Public date : 28, Jul 2019 (34,542 Read)
បុណ្យវិសាខបូជា
Public date : 03, Feb 2014 (11,691 Read)
នកុល​បិ​តា​គហ​តី​ឧ​បាសក
Public date : 19, Jun 2021 (20,597 Read)
ប្រវត្តិព្រះបរមសារីរិកធាតុ, មង្គល ១០៨ក្នុងស្នាមព្រះបាទ
Public date : 02, Dec 2022 (14,394 Read)
ប្រ​វត្តិ​របស់​ឧ​គ្គ​ត​គ​ហ​បតី​ឧ​បាសក​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.92
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿