Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,១៧៦ ដង
Scan Link
ទិដ្ឋិ ៦២

ទិដ្ឋិ ៦២

Public date : 02, Sep 2026 (287 Read)

បុព្វន្តកប្បិកទិដ្ឋិ ១៨ (ទិដ្ឋិអាស្រ័យខន្ធក្នុងអតីត)

សស្សតវាទ ៤ (ទិដ្ឋិដែលយល់ថាខ្លួននិងលោកជាសភាវៈទៀង)
១. សស្សតទិដ្ឋិ សមណព្រាហ្មណ៍មួយពួកបានចេតោសមាធិ អាចរឭកនូវខន្ធបាន ១ ជាតិខ្លះ ។ល។ ច្រើនសែនជាតិខ្លះ ហើយបញ្ញត្តនូវខ្លួននិងលោកថា ទៀង ។
២. សស្សតទិដ្ឋិ សមណព្រាហ្មណ៍មួយពួកបានចេតោសមាធិ អាចរឭកនូវខន្ធបាន ១ សំវដ្តវិវដ្តកប្បខ្លះ ២ សំវដ្តវិវដ្តកប្បខ្លះ ៣ សំវដ្តវិវដ្តកប្បខ្លះ ៤ សំវដ្តវិវដ្តកប្ប ខ្លះ ៥ សំវដ្តវិវដ្តកប្បខ្លះ ១០ សំវដ្តវិវដ្តកប្បខ្លះ ហើយបញ្ញត្តនូវខ្លួននិងលោកថា ទៀង ។
៣. សស្សតទិដ្ឋិ សមណព្រាហ្មណ៍មួយពួកបានចេតោសមាធិ អាចរឭកនូវខន្ធបាន ១០ សំវដ្តវិវដ្តកប្បខ្លះ ២០ សំវដ្តវិវដ្តកប្បខ្លះ ៣០ សំវដ្តវិវដ្តកប្បខ្លះ ៤០ សំវដ្តវិវដ្តកប្បខ្លះ ហើយបញ្ញត្តនូវខ្លួននិងលោកថា ទៀង ។
៤. សស្សតទិដ្ឋិ សមណព្រាហ្មណ៍ជាអ្នកមានសេចក្តីត្រិះរិះពិចារណាជាប្រក្រតី បុគ្គល នោះពោលនូវ ពាក្យដែលខ្លួនស្រាវជ្រាវបានមកដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាប់ស្ទង់ ដោយការពិចារណា ជាពាក្យកើតមានដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា ខ្លួននិងលោកជាសភាវៈ ទៀង ។

ឯកច្ចសស្សតវាទ ៤ (ទិដ្ឋិដែលយល់ថាខ្លួននិងលោកជាសភាវៈទៀងខ្លះ មិនទៀងខ្លះ)
៥. ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយរលឹកនូវខន្ធបានត្រឹមកំណើតកើតជាព្រហ្មបរិវាររបស់ព្រហ្មមួយ ហើយយល់ថា ព្រហ្មដ៏ចម្រើនណាជាមហាព្រហ្ម គ្របសង្កត់ (លើព្រហ្មឯទៀត) ព្រហ្មឯទៀតមិនអាច គ្របសង្កត់លើបាន ជាអ្នកឃើញហេតុសព្វគ្រប់ ជាអ្នកធ្វើជនទាំងពួងឲ្យលុះក្នុងអំណាច ខ្លួន ជាឥស្សរៈ (ក្នុងលោក) ជាអ្នកសាងលោក តាក់តែងលោក ជាចម្បង (ជាងសត្វលោក) ជាអ្នកបញ្ញត្តលោក ជាអ្នកស្ទាត់ជំនាញ ជាបិតាពួកភូតនិងពួកភព្យៈ យើងទាំងឡាយ ដែល ព្រហ្មដ៏ចម្រើនណា បានតាក់តែងហើយ ព្រហ្មនោះឯងជាអ្នកទៀងទាត់ ឋិតថេរ មាន សភាពមិនប្រែប្រួល ទាំងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ឯពួកយើងដែលព្រហ្មដ៏ចម្រើន នោះ បានតាក់តែងហើយ យើងទាំងនោះ ជាអ្នកមិនទៀងទាត់ទេ មានអាយុខ្លី មានកិរិយា ច្យុតិទៅវិញជាធម្មតា ទើបបានមកកាន់អត្តភាពជាមនុស្សនេះ ។ 
៦. ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយរលឹកនូវខន្ធបានត្រឹមកំណើតកើតជាពួកទេវតាឈ្មោះ ខិឌ្ឌាបទោសិកា (អ្នក វិនាសខ្លួនព្រោះល្បែង) ហើយយល់ថា ពួកទេវតាណាមិនវិនាសខ្លួនព្រោះល្បែង ពួកទេវតា នោះ ជាអ្នកមិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួស វេលាឡើយ ។ កាលបើពួកទេវតានោះ មិនមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាលជាធម្មតា ហួសវេលាហើយ ស្មារតីមិនភ្លេចវង្វេងឡើយ ។ ទេវតាទាំងនោះ មិនច្យុតចាកពួកទេវតានោះ ព្រោះមិនភ្លេចស្មារតីជាអ្នកទៀងទាត់ ឋិតថេរ មានសភាព មិនប្រែប្រួល ទាំងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ឯយើងទាំងឡាយណា ជាអ្នកវិនាសខ្លួន ព្រោះល្បែង យើងទាំងនោះ ជាអ្នកមានសេចក្តីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាល ជាធម្មតា ហួសវេលា ។ កាលបើយើងទាំងឡាយ មានសេចក្ដីខ្វល់ខ្វាយក្នុងល្បែងលេងសើច ត្រេកត្រអាល ជាធម្មតា ហួសវេលាហើយ ស្មារតីក៏ភ្លេចវង្វេងទៅ ។ ព្រោះតែភ្លេចស្មារតី យ៉ាងនេះឯង យើងទាំងឡាយដែលច្យុតចាកពួកទេវតានោះយ៉ាងនេះ ព្រោះវង្វេងស្មារតី ជាអ្នកមិន ទៀងទាត់ មានអាយុក៏ខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមកកាន់អត្តភាពជា មនុស្សនេះ ។
៧. ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយរលឹកនូវខន្ធបានត្រឹមកំណើតកើតជាពួកទេវតាឈ្មោះ មនោបទោសិកា (អ្នក វិនាសខ្លួនព្រោះទោសៈ) ហើយយល់ថា ពួកទេវតាណា មិនបានវិនាស ព្រោះចិត្តប្រទូស្ត ពួកទេវតានោះ មិនសម្លឹងរំពៃនូវគ្នានឹងគ្នាហួសវេលា ។ កាលបើពួកទេវតានោះ មិនសម្លឹងរំពៃនូវគ្នានឹងគ្នា ហួសវេលាហើយ ក៏មិនធ្វើចិត្តឲ្យប្រទូស្តគ្នាឡើយ ។ លុះពួកទេវតានោះ មានចិត្តមិនបានប្រទូស្តគ្នានឹងគ្នាហើយ ក៏មិនលំបាកកាយមិនលំបាកចិត្តឡើយ ។ ទេវតាទាំងនោះ មិនបានច្យុតចាកពួកទេវតានោះទេ ជាអ្នកទៀងទាត់ ឋិតថេរ មានសភាពមិន ប្រែប្រួលឡើយ នឹងឋិតនៅស្មើដោយសស្សតិវត្ថុ ។ ចំណែកខាងយើង ដែលជាអ្នកវិនាស ខ្លួនព្រោះចិត្តប្រទូស្ត យើងទាំងនោះសម្លឹងរំពៃគ្នានឹងគ្នាហួសវេលា ។ យើងទាំងឡាយនោះ កាលសម្លឹងរំពៃនូវគ្នានឹងគ្នាហួសវេលាហើយ ក៏ធ្វើចិត្តឲ្យប្រទូស្តគ្នានឹងគ្នា ។ លុះយើង ទាំងឡាយនោះ មានចិត្តប្រទូស្តគ្នានឹងគ្នាហើយ ក៏លំបាកកាយ លំបាកចិត្ត ។ យើង ទាំងឡាយដែលច្យុតចាកពួកទេវតានោះយ៉ាងនេះ ហើយ ជាអ្នកមិនទៀងទាត់ មានអាយុខ្លី មានកិរិយាច្យុតិជាធម្មតា ទើបបានមកកាន់ អត្តភាពជាមនុស្សនេះ ។
៨. ឯកច្ចសស្សតឯកច្ចអសស្សតទិដ្ឋិ ដោយសមណព្រាហ្មណ៍ ដែលមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី សមណព្រាហ្មណ៍នោះក៏ពោល នូវពាក្យដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមានដោយប្រាជ្ញា របស់ខ្លួនយ៉ាងនេះថា ធម្មជាតណាដែលហៅថា ភ្នែកខ្លះ ត្រចៀកខ្លះ ច្រមុះខ្លះ អណ្តាតខ្លះ កាយខ្លះ (ធម្មជាតនោះ) គឺខ្លួននេះឯង ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ តែងប្រែប្រួល ជាធម្មតា ។ មួយវិញទៀត ធម្មជាត ណាដែលគេហៅថា ចិត្តក្តី មនោក្តី វិញ្ញាណក្តី (ធម្មជាត នោះ) គឺខ្លួននេះឯង ជាសភាវៈ ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹងឋិតនៅស្មើ ដោយសស្សតិវត្ថុ ។

អន្តានន្តិកទិដ្ឋិ ៤ (ទិដ្ឋិដែលយល់ថា លោកមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះ)
៩. អន្តសញ្ញីទិដ្ឋិ សមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយមានសេចក្តី​សម្គាល់​ថា លោកមានទីបំផុត សមណព្រាហ្មណ៍នោះក៏និយាយពាក្យយ៉ាងនេះថា លោក​នេះ​មានទី បំផុត មានផ្លូវជុំវិញ គឺមូលជុំវិញ ។
១០. អនន្តសញ្ញីទិដ្ឋិ សមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយក៏មានសេចក្តី​សម្គាល់​ថា លោកមិនមានទីបំផុត ។
១១. អន្តសញ្ញីអនន្តសញ្ញីទិដ្ឋិ សមណព្រាហ្មណ៍ដែលបាននូវចេតោសមាធិ ហើយក៏មាន សេចក្តីសម្គាល់ថា លោកមានទីបំផុត ក្នុងទិសខាងលើនិងទិសខាងក្រោម មានសេចក្តីសម្គាល់ថា លោកមិនមានទីបំផុត ក្នុងទិសទទឹង (ទិសទាំង៨) ។
១២. នេវាយំ លោកោ អន្តវា ន បនានន្តោទិដ្ឋិ សមណព្រាហ្មណ៍ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី សមណព្រាហ្មណ៍នោះក៏និយាយ ពាក្យដែលខ្លួនស្រាវជ្រាវបានមក ដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យដែលកើតមាន ដោយប្រាជ្ញារបស់ខ្លួនយ៉ាងនេះថា លោកនេះមានទីបំផុត ក៏មិនមែន មិនមានទីបំផុត ក៏មិនមែន ។

អមរាវិក្ខេបទិដ្ឋិ ៤ (ទិដ្ឋិដែលបោះវាចាបោះសម្ដី មិនឲ្យស្លាប់ពាក្យ)
១៣. សមណព្រាហ្មណ៍ជាអ្នកមិនចេះដឹង ព្រោះខ្លាចមុសាវាទ ព្រោះខ្ពើម មុសាវាទ កាលបើមានអ្នកណាមួយ សាកសួរប្រស្នាក្នុងកុសល និងអកុសលនោះៗ ក៏ដល់នូវការ​បោះ​វាចា បោះសម្ដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនេះក៏មិន​មែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះក៏មិនមែន ។ សេចក្តីយល់ ឃើញរបស់​ខ្ញុំ​ថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ។ សេច​ក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។
១៤. សមណព្រាហ្មណ៍ជាអ្នកមិនចេះដឹង ព្រោះខ្ពើមឧបាទាន (ឆន្ទៈក្តី រាគៈក្តី ទោសៈ​ក្តី​ បដិឃៈក្តី) កាលបើមានអ្នកណាមួយ សួរប្រស្នាក្នុងកុសលនិងអកុសល នោះៗ ក៏ដល់​នូវការបោះវាចាបោះសម្ដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញនៃខ្ញុំថា យ៉ាងនោះក៏មិនមែន ។ សេចក្តីយល់ ឃើញ​របស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថាមិនមែនក៏ទេ ។ សេចក្តី​យល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។
១៥. សមណព្រាហ្មណ៍ជាអ្នកមិនចេះដឹង ព្រោះខ្លាចពាក្យសួរដេញដោល ព្រោះធុញ​ថប់​នឹង​ពាក្យសួរដេញដោល កាលបើមានអ្នកណាមួយ សាកសួរប្រស្នា ក្នុងកុសលនិងអកុសលនោះៗ ហើយក៏ដល់នូវការបោះវាចា បោះសម្ដី មិនឲ្យស្លាប់ពាក្យថា សេចក្តីយល់ ឃើញរបស់ខ្ញុំថា យ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាង នោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។
១៦. សមណព្រាហ្មណ៍ ជាមនុស្សមានប្រាជ្ញាទន់ ជាមនុស្សល្ងង់ខ្លៅ ។ បុគ្គល នោះឯងហេតុតែមានប្រាជ្ញាទន់ ហេតុតែល្ងង់ខ្លៅ កាលបើមានអ្នកណាមួយ សាក សួរប្រស្នាក្នុង កុសលនិងអកុសលនោះៗ ហើយក៏ដល់នូវការបោះវាចា បោះសម្ដីមិនឲ្យស្លាប់ពាក្យថា បើអ្នកសួរខ្ញុំថា លោកខាងមុខមានឬទេ បើសេចក្តីយល់ឃើញរបស់ខ្ញុំយ៉ាង នេះថា លោកខាងមុខមាន ខ្ញុំនឹងមិនអះអាងដល់អ្នកថា លោកខាងមុខមាន (ម្តេចបាន) សេចក្តីយល់ឃើញរបស់ខ្ញុំថាយ៉ាងនេះក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងនោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញ របស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ក៏មិនមែនដែរ ។ បើអ្នកសួរខ្ញុំថា លោកខាងមុខមិនមានឬ ។បេ។ លោកខាងមុខមានខ្លះ មិនមានខ្លះឬ ។ លោកខាងមុខមានក៏មិនមែន មិនមានក៏មិនមែនឬ ។ សត្វទាំងឡាយ ដែលមានកំណើត ជាឧបបាតិកៈមានឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមិនមានឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមានខ្លះ មិនមានខ្លះឬ ។ សត្វទាំងឡាយ ដែលជាឧបបាតិកៈមាន ក៏មិនមែន មិនមានក៏មិនមែនឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វធ្វើល្អនិងអាក្រក់មានឬ ។ ផលវិបាករបស់កម្មទាំង​ឡាយ​ ដែលសត្វធ្វើល្អនិងអាក្រក់មិនមានឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វ​ធ្វើល្អនឹងធ្វើអាក្រក់មានខ្លះ មិនមានខ្លះឬ ។ ផលវិបាករបស់កម្មទាំងឡាយ ដែលសត្វ​ធ្វើល្អនិងធ្វើអាក្រក់មានក៏មិនមែន មិនមានក៏មិនមែនឬ ។ សត្វលុះរំលាងខន្ធទៅ ខាង​មុខអំពីសេចក្តីស្លាប់ កើតទៀតឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខ អំពីសេចក្តីស្លាប់ កើតទៀតខ្លះ មិនកើតទៀតខ្លះឬ ។ សត្វលុះរំលាងខន្ធទៅ ខាងមុខអំពី សេចក្តីស្លាប់ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែនឬ ។ បើសេចក្តីយល់ឃើញរបស់ខ្ញុំនឹងមានដូច្នេះថា សត្វលុះរំលាងខន្ធទៅខាងមុខអំពីសេចក្តីស្លាប់ កើតទៀត ក៏មិនមែន មិនកើតទៀតក៏មិនមែន ខ្ញុំនឹងមិនអះអាង ដល់អ្នកថា សត្វលុះរំលាងខន្ធទៅខាង មុខអំពីសេចក្តីស្លាប់ កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន (ម្តេចបាន) សេចក្តីយល់ ឃើញរបស់ខ្ញុំថាយ៉ាងនេះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថាយ៉ាងនោះ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា យ៉ាងដទៃ ក៏មិនមែន ។ សេចក្តីយល់ឃើញរបស់ខ្ញុំថា មិនមែនក៏ទេ ។ សេចក្តីយល់ ឃើញរបស់ខ្ញុំថា មិនមែនទេ ក៏មិនមែនដែរ ។

អធិច្ចសមុប្បន្នទិដ្ឋិ ២ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួននិងលោកថា កើតឡើងដោយឥតហេតុ)
១៧. អធិច្ចសមុប្បន្នោ អត្តា ច លោកោ ច សត្វដែលច្យុតពីអសញ្ញីភពមកកើតក្នុងមនុស្សលោក ហើយចេញសាងផ្នួសហើយបាននូវចេតោសមាធិ តាមបែបផែន (នៃចិត្ត​របស់យោគី) កាលបើចិត្តតាំងនៅខ្ជាប់ខ្ជួនហើយ ក៏រឭកបានកំណត់ត្រឹមកាលដែលខ្លួន​មានសញ្ញាកើត ឡើង មិនបានរឭកហួសអំពីកំណត់នោះឡើយ ។ បុគ្គលនោះពោល​យ៉ាងនេះថា ខ្លួននិង លោកកើតឡើយដោយឥតហេតុ ។
១៨. អធិច្ចសមុប្បន្នោ អត្តា ច លោកោ ច សមណព្រាហ្មណ៍ ជាអ្នកមានសេចក្តីត្រិះរិះ ពិចារណាជាប្រក្រតី បុគ្គលនោះក៏និយាយពាក្យ ដែលខ្លួនស្រាវជ្រាវបានមកដោយសេចក្តី ត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ដោយការពិចារណា ជាពាក្យកើតមានដោយបញ្ញា របស់​ខ្លួនយ៉ាង នេះថា ខ្លួននិងលោកកើតឡើងដោយឥតហេតុ ។

អបរន្តកប្បិកទិដ្ឋិ ៤៤ (ទិដ្ឋិអាស្រ័យខន្ធក្នុងអនាគត)

ឧទ្ធមាឃតនទិដ្ឋិ ជាសញ្ញីវាទ ១៦ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួនថាមានសញ្ញាខាងមុខអំពី   សេចក្តីស្លាប់)
១៩. រូបី អត្តា ហោតិ អរោគោ បរំ មរណា សញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមានរោគ គឺទៀង មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។ 
២០. អរូបី អត្តា ហោតិ អរោគោ បរំ មរណា សញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។ 
២១. រូបី ច អរូបី ច អត្តា ហោតិ ។បេ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះ ក៏មាន ។បេ។
២២. នេវរូបី នារូបី អត្តា ហោតិ ។បេ។ ខ្លួនមានរូបក៏មិនមែន មិនមានរូប ក៏មិនមែនក៏មាន ។បេ។ 
២៣. អន្តវា អត្តា ហោតិ ។បេ។ ខ្លួនមានទីបំផុតក៏មាន ។បេ។
២៤. អនន្តវា អត្តា ហោតិ ។បេ។ ខ្លួនមិនមានទីបំផុតក៏មាន ។បេ។ 
២៥. អន្តវា ច អនន្តវា ច អត្តា ហោតិ ។បេ។ ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុត ខ្លះក៏មាន ។បេ។ 
២៦. នេវន្តវា នានន្តវា អត្តា ហោតិ ។បេ។ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែនក៏មាន ។បេ។ 
២៧. ឯកត្តសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញា ដូចគ្នាក៏មាន ។បេ។
២៨. នានត្តសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញាផ្សេងគ្នាក៏មាន ។បេ។
២៩. បរិត្តសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញាយ៉ាងតិចក៏មាន ។បេ។
៣០. អប្បមាណសញ្ញី អត្តា ហោតិ ។បេ។ ខ្លួនមានសញ្ញានឹងប្រមាណមិនបានក៏មាន ។បេ។
៣១. ឯកន្តសុខី អត្តា ហោតិ ។បេ។ ខ្លួនមានសេចក្តីសុខតែម្យ៉ាងក៏មាន ។បេ។
៣២. ឯកន្តទុក្ខី អត្តា ហោតិ ។បេ។ ខ្លួន មានទុក្ខតែម្យ៉ាងក៏មាន ។បេ។
៣៣. សុខទុក្ខី អត្តា ហោតិ ។បេ។ ខ្លួនមានសុខនិងទុក្ខច្រឡំគ្នាក៏មាន ។បេ។ 
៣៤. អទុក្ខមសុខី អត្តា ហោតិ អរោគោ បរំ មរណា សញ្ញីតិ នំ បញ្ញបេន្តិ ខ្លួនមិនមានទុក្ខ មិនមានសុខទាំងមិនមានរោគមានសញ្ញា ខាងមុខអំពីសេចក្តីស្លាប់ក៏មាន ។

ឧទ្ធមាឃតនទិដ្ឋិ ជាអសញ្ញីវាទ ៨ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួនថាមិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់)
៣៥. រូបី អត្តា ហោតិ អរោគោ បរំ មរណា អសញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប ទាំងមិនមានរោគ មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។
៣៦. អរូបី អត្តា ហោតិ អរោគោ បរំ មរណា អសញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូប ទាំងមិនមានរោគ មិនមានសញ្ញាខាងមុខអំពីសេចក្តីស្លាប់ ។ 
៣៧. រូបី ច អរូបី ច អត្តា ហោតិ ។បេ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន ។បេ។ 
៣៨. នេវរូបី នារូបី អត្តា ហោតិ… ខ្លួនមានរូបក៏មិន មែន មិនមានរូបក៏មិនមែនក៏មាន... 
៣៩. អន្តវា អត្តា ហោតិ… ខ្លួនមានទីបំផុតក៏មាន...  
៤០. អនន្តវា អត្តា ហោតិ… ខ្លួនមិនមានទីបំផុតក៏មាន... 
៤១. អន្តវា ច អនន្តវា ច អត្តា ហោតិ… ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះក៏មាន... 
៤២. នេវន្តវា នានន្តវា អត្តា ហោតិ អរោគោ បរំ មរណា អសញ្ញីតិ នំ បញ្ញបេន្តិ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មិនមានសញ្ញាខាងមុខអំពី    សេចក្តីស្លាប់ ។

ឧទ្ធមាឃតនទិដ្ឋិ ជានេវសញ្ញីនាសញ្ញីវាទ ៨ (ទិដ្ឋិដែលបញ្ញត្តនូវខ្លួនថាមានសញ្ញាក៏មិនមែន មិនមានសញ្ញា ក៏មិនមែន គឺមានសញ្ញាដ៏ល្អិត ខាងមុខអំពីសេចក្តីស្លាប់ )
៤៣. រូបី អត្តា ហោតិ អរោគោ បរំ មរណា នេវសញ្ញីនាសញ្ញីតិ នំ បញ្ញបេន្តិ បញ្ញត្តនូវខ្លួននោះថា ខ្លួនមានរូប តែមិនមាន រោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ។
៤៤. អរូបី អត្តា ហោតិ ។បេ។ បញ្ញត្តនូវខ្លួននោះថា ខ្លួនមិនមានរូបក៏មាន ។បេ។
៤៥. រូបី ច អរូបី ច អត្តា ហោតិ… ខ្លួនមានរូបខ្លះ មិនមានរូបខ្លះក៏មាន...
៤៦. នេវរូបី នារូបី អត្តា ហោតិ… ខ្លួនមានរូបក៏មិនមែន មិនមានរូបក៏មិនមែនក៏មាន...
៤៧. អន្តវា អត្តា ហោតិ… ខ្លួនមានទីបំផុតក៏មាន ...
៤៨. អនន្តវា អត្តា ហោតិ… ខ្លួនមិនមាន ទីបំផុតក៏មាន...
៤៩. អន្តវា ច អនន្តវា ច អត្តា ហោតិ… ខ្លួនមានទីបំផុតខ្លះ មិនមានទីបំផុតខ្លះក៏មាន...
៥០. នេវន្តវា នានន្តវា អត្តា ហោតិ អរោគោ បរំ មរណា នេវសញ្ញីនាសញ្ញីតិ នំ បញ្ញបេន្តិ ខ្លួនមានទីបំផុតក៏មិនមែន មិនមានទីបំផុតក៏មិនមែន តែមិនមានរោគ មានសញ្ញាក៏មិនមែន មិនមានសញ្ញាក៏មិនមែន ខាងមុខអំពីសេចក្តីស្លាប់ ។

ឧច្ឆេទវាទ ៧ (ទិដ្ឋិដែលបញ្ញត្តនូវការដាច់សូន្យ នូវសេចក្តីវិនាស នូវសេចក្តីមិនកើតទៀត នៃសត្វដែលមាននៅ)
៥១. សមណព្រាហ្មណ៍មួយពួកយល់ថា ខ្លួននេះមានរូបប្រកប ដោយមហាភូតរូប ៤ កើតអំពីមាតាបិតា លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពី     សេចក្តីស្លាប់ទៅ រមែងមិនមាន ។
៥២. សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃទៀត មានរូបជាទិព្វ ជាកាមាវចរ ទេវតា (ត្រាច់ទៅក្នុងកាមភព) មានកវឡិង្ការាហារជាចំណី អ្នកមិនដឹងមិនឃើញនូវខ្លួននោះឡើយ ឯខ្ញុំទើបដឹងទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះមានកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ ។
៥៣. សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃទៀត មានរូបជាទិព្វ សម្រេចដោយឈានចិត្ត មានអវយវៈធំតូចគ្រប់សព្វ មានឥន្ទ្រិយមិនថោកទាប គឺមានឥន្ទ្រិយពេញលេញ អ្នកមិនដឹង មិនឃើញនូវខ្លួននោះឡើយ ឯខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពី  សេចក្តីស្លាប់ទៅ មិនកើតទៀតទេ ។
៥៤. សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃដែលចូលទៅកាន់អាកាសា​នញ្ចាយ​តនភព មានអារម្មណ៍ថាអាកាសមិនមានទីបំផុតដូច្នេះ ព្រោះកន្លងនូវរូបសញ្ញា គឺសេចក្តីសម្គាល់ក្នុងរូប ព្រោះអស់ទៅនៃបដិឃសញ្ញា គឺសេចក្តីសម្គាល់ក្នុងអារម្មណ៍ ដែលជាទីខ្ទាំងខ្ទប់ចិត្ត ព្រោះមិនធ្វើទុកក្នុងចិត្តដល់នានត្តសញ្ញា គឺសេចក្តីសម្គាល់ក្នុងអារម្មណ៍ផ្សេងៗ ដោយសព្វគ្រប់ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណារមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតទេ ។
៥៥. សមណព្រាហ្មណ៍ពួកមួយយល់ថា មានខ្លួនដទៃដែលកន្លងបង់នូវអាកាសា​នញ្ចាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់វិញ្ញាណញ្ចាយតនភព មានអារម្មណ៍​ថា វិញ្ញាណមិនមានទីបំផុតដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ខ្ញុំទើបដឹង ទើបឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាល​ណា រមែងដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតឡើយ ។
៥៦. សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃដែលកន្លងបង់នូវវិញ្ញាណ​ញ្ចាយតនៈដោយសព្វគ្រប់ ហើយចូលទៅកាន់អាកិញ្ចញ្ញាយតនភព មានអារម្មណ៍ថា អ្វី​តិចតួចក៏មិនមានដូច្នេះ អ្នកមិនដឹង មិនឃើញនូវខ្លួនណា ឯខ្ញុំទើបដឹង ទើបឃើញនូវ​ខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននោះឯង លុះកាយបែកធ្លាយទៅកាលណា រមែងដាច់សូន្យ រមែងវិនាសខាងមុខអំពីសេចក្តីស្លាប់ទៅ មិនកើតទៀតឡើយ ។
៥៧. សមណព្រាហ្មណ៍មួយពួកយល់ថា មានខ្លួនដទៃ ដែលកន្លងបង់នូវអាកិញ្ច​ញ្ញាយតនជ្ឈាន ដោយសព្វគ្រប់ ហើយចូលទៅកាន់នេវសញ្ញនាសញ្ញាយតនភព មានអារម្មណ៍​ថា នេះជា ធម្មជាតស្ងប់ នេះជាធម្មជាតឧត្តម អ្នកមិនដឹង មិនឃើញនូវខ្លួន​ណា ឯខ្ញុំទើបដឹង ទើប ឃើញនូវខ្លួននោះ នែអ្នកដ៏ចម្រើន ខ្លួននេះឯង លុះកាយបែកធ្លាយទៅកាលណា រមែង ដាច់សូន្យ រមែងវិនាស ខាងមុខអំពីសេចក្តីស្លាប់ មិនកើតទៀតឡើយ ។

ទិដ្ឋធម្មនិព្វានវាទ ៥ (ទិដ្ឋិដែលយល់ថា និព្វានគឺសេចក្តីរលត់ទុក្ខក្នុងបច្ចុប្បន្ន)
៥៨. សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះឆ្អែតស្កប់ស្កល់ ឲ្យគេបម្រើដោយកាមគុណ ៥ ព្រោះហេតុមានប្រមាណប៉ុណ្ណេះ​ឯង​ ទើបខ្លួននេះឈ្មោះថាជាអត្តភាពដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាង​ក្រៃលែង ។
៥៩. សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបានស្ងប់ស្ងាត់ចាកកាមទាំងឡាយហើយ បានស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយហើយ បានដល់បឋមជ្ឈាន ប្រកបដោយវិតក្កៈ វិចារៈ មានបីតិ និងសុខៈ កើតអំពីសេចក្តីស្ងាត់ ព្រោះ​ហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន​ថាជា គុណជាតយ៉ាងក្រៃលែង ។
៦០. សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះបានរម្ងាប់វិតក្កៈ និងវិចារៈអស់ហើយ ក៏បានដល់នូវទុតិយជ្ឈាន ជាធម្មជាត ច្បាស់ប្រាកដក្នុងខ្លួន មានសេចក្តីជ្រះថ្លាគឺសទ្ធា ជាសភាពនៃចិត្តដ៏ខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិនិងសុខៈកើតអំពីសមាធិ គឺបឋមជ្ឈាន ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថាបានដល់នូវព្រះនិព្វាន ក្នុងបច្ចុប្បន្ន ថាជាគុណជាតយ៉ាងក្រៃលែង ។
៦១. សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះ ប្រកបដោយឧបេក្ខាផង មានស្មារតីដឹងខ្លួនផង រមែងបានទទួលសុខដោយនាមកាយផង ព្រោះអស់ទៅនៃបីតិ ក៏បានដល់នូវតតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយប្រាប់ថា លោក អ្នកបានតតិយជ្ឈាននោះប្រកបដោយឧបេក្ខា មានស្មារតីនៅជាសុខដូច្នេះ ព្រោះហេតុមានប្រមាណប៉ុណ្ណេះ ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាត យ៉ាងក្រៃលែង ។
៦២. សមណព្រាហ្មណ៍មួយពួក មានសេចក្តីយល់ឃើញយ៉ាងនេះថា កាលណាបើខ្លួននេះបានលះបង់សុខផង លះបង់ទុក្ខផង មានសោមនស្សនិងទោមនស្សអស់ហើយក្នុងកាលមុន ហើយបានដល់នូវចតុត្ថជ្ឈាន មានអារម្មណ៍មិនមែនជាទុក្ខ មិនមែនជាសុខ គឺជាឧបេក្ខា មានសតិដ៏បរិសុទ្ធកើតអំពីឧបេក្ខាវេទនា ព្រោះហេតុមានប្រមាប៉ុណ្ណេះឯង ទើបខ្លួននេះឈ្មោះថា បានដល់នូវព្រះនិព្វានក្នុងបច្ចុប្បន្នថាជាគុណជាតយ៉ាងក្រៃលែង ។

(សុត្តន្តបិដក ទីឃនិកាយ សីលក្ខន្ធវគ្គ ព្រហ្មជាលសូត្រ)

សរុបទិដ្ឋិ ៦២
+ បុព្ពន្តកប្បិកទិដ្ឋិ ១៨ 
- ចត្តារោ សស្សតវាទា សស្សតវាទ ៤
- ចត្តារោ ឯកច្ចសស្សតវាទា  ឯកច្ចសស្សតវាទ ៤
- ចត្តារោ អន្តានន្តិកា  អន្តានន្តិកទិដ្ឋិ ៤
- ចត្តារោ អមរាវិក្ខេបិកា អមរាវិក្ខេបិកទិដ្ឋិ ៤
- ទ្វេ អធិច្ចសមុប្បន្និកា  អធិច្ចសមុប្បន្និកទិដ្ឋិ ២

+ អបរន្តកប្បិកទិដ្ឋិ ៤៤
- សោឡស សញ្ញីវាទា សញ្ញីវាទ ១៦
- អដ្ឋ អសញ្ញីវាទា អសញ្ញីវាទ ៨
- អដ្ឋ នេវសញ្ញីនាសញ្ញីវាទា នេវសញ្ញីនាសញ្ញីវាទ ៨
- សត្ត ឧច្ឆេទវាទា ឧច្ឆេទវាទ ៧
- បញ្ច ទិដ្ឋធម្មនិព្ពានវាទា ទិដ្ឋធម្មនិព្ពានវាទ ៥

(រៀបរៀងដោយ ហួយ វ៉ាន់ថន)

ដោយ៥០០០ឆ្នាំ
 

Scan Link
ទិដ្ឋិ ៦២
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 02, Sep 2026 (236 Read)
កិច្ចដែលភិក្ខុត្រូវធ្វើ និងអធិដ្ឋានចូលវស្សា មាន ៣ ស្ថាន
Public date : 18, Sep 2026 (65,644 Read)
តិរច្ឆានវិជ្ជា ១៥៣
Public date : 08, Jan 2026 (8,974 Read)
ប្រវត្តិ​សង្ខេប​នៃ​ការ​រៀបចំ​ចង​ក្រង​វចនានុក្រម​ខ្មែរ​
Public date : 30, Jul 2026 (18,921 Read)
ការចូលព្រះវស្សា នៅក្នុងព្រះពុទ្ធសាសនា
Public date : 14, Jul 2026 (182 Read)
មេរោគបង្កប់ខ្លួនយ៉ាងជ្រៅដែលរង់ចាំការគាស់រំលើង
Public date : 14, Jul 2026 (86,538 Read)
ព្រហ្មញ្ញសាសនា
Public date : 12, Jul 2026 (184 Read)
តើព្រះលោមារបស់ព្រះសម្ពុទ្ធមានពណ៌អ្វី? 
Public date : 21, Aug 2026 (35,444 Read)
ក្នុងសិក្ខាបទ នច្ចគីតវាទិតវិសូកទស្សនៈ
Public date : 31, Jul 2026 (170 Read)
ព្រះពុទ្ធសាសនា​នៅ​ទីបេ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.25
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿