Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧២,១៥០ ដង
Scan Link
ភ្នំទិព្វទាំងឡាយដ៏ស្រស់ល្អដោយរតនៈផ្សេងៗ

ភ្នំទិព្វទាំងឡាយដ៏ស្រស់ល្អដោយរតនៈផ្សេងៗ

Public date : 05, Sep 2026 (302 Read)

បកស្រាយបញ្ហា
សត្តបរិភណ្ឌបព៌ត


ភ្នំទិព្វទាំងឡាយដ៏ស្រស់ល្អដោយរតនៈផ្សេង​ៗ លិចចុះក្នុង​មហាសមុទ្រ និងខ្ពស់ឡើងទៅ​ខាងលើតាមលំដាប់ ដោយប្រមាណពាក់កណ្ដាល ៗ អំពីប្រមាណនៃភ្នំសិនេរុនោះ មាន៧ គឺ ភ្នំយុគន្ធរ  ភ្នំឥសិន្ធរ  ភ្នំករវីកៈ ភ្នំសុទស្សនៈ ភ្នំនេមិន្ធរ ភ្នំវិនតកៈ និង ភ្នំអស្សកណ្ណៈ (ចាកវិនយ-អដ្ឋកថា) ។  រឿងនេះ លោកពោលទុកក្នុងគម្ពីរវិសុទ្ធិមគ្គ និងក្នុងអដ្ឋកថានោះ ៗ យ៉ាងនេះដូចគ្នា ។ 

ចំណែកពាក្យដែលព្រះមានព្រះភាគអរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាប ទ្រង់ឃើញ កាល​ព្រះអង្គសម្ដែងនេមិរាជជាតក ត្រាស់ទុកតាមដែលមាតលីទេវបុត្រត្រូវព្រះបាទនេមិរាជ​ ត្រាស់សួរនោះ ព្រះអង្គទ្រង់ប្រៀបផ្ទឹមដោយពុទ្ធញាណ ត្រាស់ហើយដោយអំណាចនៃជាតិ ដែលព្រះអង្គនៅក្នុងកប្បនេះឯង ។ មែនពិត ក្នុងនេមិរាជជាតកនោះ ព្រះមានព្រះភាគត្រាស់ថា ៖

“ព្រះបាទនេមិរាជ ស្ដេចប្រថាប់លើយានទិព្វ ទឹមដោយសេះសិន្ធព ១,០០០ ស្ដេច បានទតព្រះនេត្រឃើញភ្នំទាំងឡាយ ក្នុងចន្លោះមហាសមុទ្រសីទន្តរ ទើបត្រាស់សួរ មាតលិទេវបុត្រទេវសារថីថា ភ្នំទាំងនេះ ឈ្មោះអ្វី ?” ។
    
មាតលីទេវសារថី កាលត្រូវព្រះបាទនេមិរាជសួរយ៉ាងនេះ ទើបក្រាបទូលថា៖ 
“បពិត្រព្រះសម្មតិទេព ភ្នំដែលព្រះអង្គទតព្រះនេត្រឃើញ គឺភ្នំសុទស្សនៈ, ករវីកៈ, ឥសិន្ធរ, យុគន្ធរ, នេមិន្ធរ, វិនតកៈ, អស្សកណ្ណៈ ។ ភ្នំទាំងនេះនៅក្នុងចន្លោះ មហាសមុទ្រ សីទន្តរ ខ្ពស់ឡើងទៅតាមលំដាប់ ជាទីនៅរបស់មហារាជទាំងឡាយ” (ខុ. ជា. ៦២/៩៨ ) ។
    
ព្រះមានព្រះភាគទ្រង់សម្ដែងនេមិរាជជាតក នៅកណ្ដាលបរិស័ទ ៤ សូម្បីព្រះសង្គីតិ​កា​ចារ្យទាំងឡាយ ក៏បានសង្គាយនាហើយយ៉ាងនោះឯង ។ ក្នុងគម្ពីរវិសុទ្ធិមគ្គអដ្ឋកថា មិនចុះសម្រុងគ្នា មិនសមគ្នានឹងបាលី ដូចដែលពោលមកនេះ បើមានពាក្យសួរថា សណ្ឋាន​នៃលោកទាំងឡាយដ៏ច្រើនដែលកើត លោកពោលថា ជាយ៉ាងនេះ ៗ ជំទាស់ខ្វែងគ្នាយ៉ាងនេះ ក្នុងព្រះបាលី និងអដ្ឋកថាទៅហើយ តើការសម្ដែងបរមត្ថដ៏ល្អិតសុខុម​ក្រៃលែង នឹងគប្បីជឿបានយ៉ាងដូចម្ដេច ? ។ សេចក្ដីនេះជាហេតុនៃសេចក្ដីមិនជ្រះថ្លារបស់ពពួកជនច្រើន ។ ក្នុងរឿងនេះ នឹងឆ្លើយថា រឿងនេះមិនមានដូចនាំគ្នាពោលដូច្នេះទេ រឿងនេះមិនមែនជារឿងដែលផ្តើមសេចក្ដីត្រិះរិះទេ ។ 
    
ខ្ញុំព្រះករុណាឈ្មោះថា ព្រះពុទ្ធរក្ខិតាចារ្យ ខ្ញុំព្រះករុណានឹងសូមធ្វើព្រះបាលី និងអដ្ឋ​កថា​ ឲ្យសមគ្នាតាមសេចក្ដីពិត គឺកាលមាតលីទេវសារថី នាំព្រះបាទនេមិរាជ ទៅ
ទស្សនា​ឋាននរក សក្កទេវរាជទ្រង់ត្រិះរិះថា ហេតុអ្វី បានជាមាតលីយឺតយូរ ទើបទ្រង់បញ្ជូន​ទេវបុត្រមួយអង្គទៀតទៅតាម ។ 
    
គ្រានោះ មាតលីទេវសារថីបររថ ហោះឆ្ពោះទៅទេវលោក តពីនោះ ក្នុងវេលាដែលមាតលីទេវសារថីបររថនោះ ទៅដល់កំពូលភ្នំសុទស្សនៈ ព្រះបាទនេមិរាជ ទត​ព្រះនេត្រ​ខាងមុខ និងខាងក្រោយ ទ្រង់ឃើញភ្នំទាំងនោះ ឋិតនៅជាលំដាប់គ្នា ទើបត្រាស់សួរ មាតលីទេវសារថីថា “ភ្នំទាំងនេះឈ្មោះអ្វី ?” ។ 
    
ភ្នំដែលឋិតនៅត្រង់កណ្ដាលភ្នំទាំង ៧ គឺភ្នំឈ្មោះសុទស្សនៈ មាតលីទេវសារថី កាលក្រាបទូលប្រាប់ភ្នំដែលឋិតនៅខាងមុខ បន្ទាប់ពី ភ្នំសុទស្សនៈ ទើបក្រាបទូលតាមលំដាប់ទៅខាងមុខថា “ភ្នំសុទស្សនៈ, ករវីកៈ, ឥសិន្ធរ, យុគន្ធរ” កាលនឹងក្រាបទូលប្រាប់ភ្នំដែលហួសពីនោះ ទើបក្រាបទូលតាមលំដាប់តាំងពីភ្នំដែលឋិតនៅថា “នេមិន្ធរ, វិនតកៈ, អស្សកណ្ណៈ” ។ 
    
កាលបើដូច្នេះ ព្រះមានព្រះភាគកាលនឹងទ្រង់សម្ដែង ដោយទំនងតាមដែលមាតលីទេវសារថីពោល ទើបត្រាស់យ៉ាងនោះដែរ ចំណែកក្នុងគម្ពីរវិសុទ្ធិមគ្គ ព្រះពុទ្ធឃោសាចារ្យ មានបំណងនឹងពោលតាមលំដាប់ តាំងតែពីភ្នំដែលនៅក្នុងចន្លោះ ទើបពោលគាថាថា “យុគន្ធរោ” ជាដើម ។ 
    
ព្រះបាលីក្នុងនេមិរាជជាតក និងវិសុទ្ធិមគ្គអដ្ឋកថា រមែងចុះសម្រុងគ្នាស្មើគ្នា ដោយពិត ព្រោះហេតុនេះ ដូចដែលពោលមកនេះ ដូចទឹកក្នុងទន្លេយមុនាចូលគ្នានឹងទឹកក្នុងទន្លេគង្គា ។ 
    
ចំណែកពាក្យណា ដែលលោកពោលទុកក្នុង អដ្ឋកថានេមិរាជជាតក ថា ៖ “សុទស្ស​នោតិ អយំ មហារាជ ឯតេសំ សព្វពាហិរោ សុទស្សនបព្ពតោ នាម” ពាក្យថា សុទស្សនៈ សេចក្ដីថា បពិត្រមហារាជ ភ្នំដែលតាំងនៅខាងក្រៅទាំងអស់នៃភ្នំទាំងនោះ ឈ្មោះថា ភ្នំសុទស្សនៈ ពាក្យនោះ គប្បីយល់ថា លោកពោលទុកដោយភ្លាត់មាត់ ។ 
    
ក្នុងរវាងភ្នំ ៧ នេះ ដែលឋិតនៅបន្ទាប់ពីភ្នំសុនេរុ តាមន័យដែលព្រះពុទ្ធឃោសាចារ្យពោលទុកក្នុងវិសុទ្ធមគ្គយ៉ាងនោះ មានមហាសមុទ្រសីទន្តរ មហាសមុទ្រទាំងអស់នោះ មានទឹកថ្លាត្រជាក់ស្និទ្ធ ព្រោះដូច្នោះ សូម្បីតែរោមកន្ទុយក្ងោក ដែលគេបោះចុះក្នុងមហាសមុទ្រទាំងនោះ ទៀងតែលិចចុះទៅរហូតដល់បាតខាងក្រោម គប្បីដឹងខ្នាតនៃភ្នំទាំងនោះយ៉ាងនេះ បណ្ដាភ្នំទាំងឡាយ ខ្នាតនៃភ្នំសិនេរុ លោកពោលទុកហើយ ។
    
ភ្នំយុគន្ធរ ខ្ពស់ ៨៤,០០០ យោជន៍ គឺលិចចុះក្នុងមហាសមុទ្រ ៤២,០០០ យោជន៍, ខ្ពស់ឡើងទៅខាងលើ ៤២,០០០ យោជន៍, ទំហំ ២១,០០០ យោជន៍ ភ្នំយុគន្ធរជា​ដើម​នេះ តាំងនៅជារង្វង់ជុំវិញភ្នំសិនេរុ ដូចរង្វង់មូលនៃឆត្រ ។ ចំណែកបរិវេណទីធ្លាមូលផ្នែកខាងក្នុង មានផ្ទៃ ៧៥៦,០០០ យោជន៍, បរិវេណទីធ្លាផ្នែកខាងក្រៅ ៨២​២​,​០​០០ យោជន៍, រវាងភ្នំសិនេរុ និងភ្នំយុគន្ធរទាំង ២ មានមហាសមុទ្រធំ ៨៤,០០០ យោជន៍, ជ្រៅ ៨៤,០០០ យោជន៍ ជិតភ្នំសុមេរុ, មហាសមុទ្រនោះទេរចោតចុះតាមលំដាប់ ជ្រៅ ៤២,០០០ យោជន៍ ជិតភ្នំយុគន្ធរ។ 
    
បន្ទាប់ពីនោះ មានភ្នំឥសិន្ធរ ខ្ពស់ ៤២,០០០ យោជន៍ គឺលិចចុះក្នុងមហាសមុទ្រ ២១​,​០០០ យោជន៍, ខ្ពស់ឡើងទៅខាងលើ ២១,០០០ យោជន៍, ទទឹង ១៥,០០០ យោជន៍​ លាតសន្ធឹងផ្នែកខាងក្នុង ១,១១៣,៤០០ យោជន៍ ផ្នែកខាងក្រៅ ១,១​១៩​,​៧០០ យោជន៍ រវាងកណ្ដាល ភ្នំយុគន្ធរ និងភ្នំឥសិន្ធរ មានមហាសមុទ្រធំ ៤២,០០០ យោជន៍ ជ្រៅ ៤២,០០០ យោជន៍ ជិតភ្នំយុគន្ធរ, មហាសមុទ្រនោះ ចោតខ្ពស់ឡើងតាមលំដាប់ ជ្រៅ ២១,០០០ យោជន៍ ជិតភ្នំឥសិន្ធរ ។ 
    
បន្ទាប់ពីនោះ មានភ្នំករវីកៈ ខ្ពស់ ២១,០០០ យោជន៍ គឺលិចចុះក្នុងមហាសមុទ្រ ១០,៥០០ យោជន៍, ខ្ពស់ឡើងទៅខាងលើ ១០,៥០០ យោជន៍, ទទឹង ៥,២៥០ យោជន៍ ផ្ទៃមូលខាងក្នុង ១,៣២៣,០០០ យោជន៍ ផ្នែកខាងក្រៅ ១,៣៥៤,៥០០ យោជន៍ រវាងកណ្ដាល ភ្នំឥសិន្ធរ និងភ្នំករវីក មានមហាសមុទ្រទំហំ ២១,០០០ យោជន៍ មានប្រមាណជម្រៅជិតនឹងភ្នំសិន្ធរ, មហាសមុទ្រនោះទ្រេតខ្ពស់ឡើង ១០​,​៥​០០ យោជន៍ ។ 
    
បន្ទាប់ពីនោះ មានភ្នំសុទស្សនៈ ខ្ពស់ ១០,៥០០ យោជន៍ គឺលិចចុះក្នុង មហាសមុទ្រ ៥,២៥០ យោជន៍, ខ្ពស់ឡើងទៅខាងលើ ៥,២៥០ យោជន៍ ផ្នែក ទទឹង ២,៦២៥ យោជន៍ បរិវេណខាងក្នុង ១,៤១៧,៥០០ យោជន៍ ផ្នែកខាងក្រៅ ១,៤៣៣,២៥០ យោជន៍ រវាងកណ្ដាល ភ្នំករវីកៈ និងភ្នំសុទស្សនៈ មានមាហាសមុទ្រទទឹង ១០,៥០០ យោជន៍ មានប្រមាណជម្រៅជិតនឹងភ្នំករវីកៈ មហាសមុទ្រនោះ ទ្រេតខ្ពស់ឡើង ៥,២៥០ យោជន៍ ។ 
    
តពីនោះ មានភ្នំនេមិន្ធរ ខ្ពស់ ៥,២៥០ យោជន៍ គឺលិចចុះក្នុងមហាសមុទ្រ ២,៦២៥ យោជន៍, ខ្ពស់ឡើងទៅខាងលើ ២,៦២៥ យោជន៍, ទទឹង ១,៣១២ យោជន៍, បរិវេណ​ខាងក្នុង ១,៤៦៤,៧៥០ យោជន៍ ផ្នែកខាងក្រៅ ១,៤៧២,៦២៥ យោជន៍ រវាងកណ្ដាល ភ្នំសុទស្សនៈ និងភ្នំនេមិន្ធរ មានមហាសមុទ្រទទឹង ៥,២៥០ យោជន៍ ជម្រៅមានប្រមាណប៉ុណ្ណោះដូចគ្នា ជិតភ្នំសុទស្សនៈ, មហាសមុទ្រនោះ ជ្រៅចុះទៅតាមលំដាប់ ២,៦២៥ យោជន៍ ជិតភ្នំនេមិន្ធរ ។
    
បន្ទាប់ពីនោះ មានភ្នំវិន្តកៈ ខ្ពស់ ២,៦២៥ យោជន៍ គឺលិចចុះក្នុងមហាសមុទ្រ ១,៣​១២​ យោជន៍កន្លះ, ខ្ពស់ឡើងទៅខាងលើ ១,៣១២ យោជន៍កន្លះ, ទទឹង ៦៥៦ យោជន៍, បរិវេណខាងក្នុង ១,៤៨៨,៣៧៥ យោជន៍, ផ្នែកខាងក្រៅ ១,៤៩២,៣១២ យោជន៍ ចន្លោះកណ្ដាលភ្នំនេមិន្ធរ និងភ្នំវិន្តកៈទាំងនោះ មានមហាសមុទ្រទទឹង ២,៦​២៥ យោជន៍ ជម្រៅក៏មានប្រមាណប៉ុណ្ណោះដូចគ្នា ក្បែរភ្នំនេមិន្ធរ, មហាសមុទ្រនោះ ជ្រៅ​ចុះទៅតាមលំដាប់ ១,៣១២ យោជន៍ ក្បែរភ្នំវិន្តកៈ ។

បន្ទាប់ពីនោះ មានភ្នំអស្សកណ្ណៈ មានកម្ពស់ ១,៣១២ យោជន៍ គឺលិចចុះក្នុង
មហា​សមុទ្រ ៦៥៦ យោជន៍, ខ្ពស់ឡើងទៅខាងលើ ៦៥៦ យោជន៍, ទទឹង៣២៨ យោជន៍, បរិវេណខាងក្នុង ១,៥០០,១៨៦ យោជន៍, ផ្នែកខាងក្រៅ ១,៥០១,១៧០ យោជន៍ ចន្លោះកណ្ដាល វិន្តកៈ និងភ្នំអស្សកណ្ណៈ មានមហាសមុទ្រទទឹង ១,៣១២ យោជន៍ មានជម្រៅប្រមាណជិតតែភ្នំវិន្តកៈ, មហាសមុទ្រនោះ ចោតតាមលំដាប់ ៦៥​៦​ យោជន៍ នៅក្បែរ​ភ្នំអស្សកណ្ណៈ, ផ្នែកខាងក្រៅពីភ្នំអស្សកណ្ណៈចេញទៅ មានមហាសមុទ្រ​ទឹកប្រៃ មានជម្រៅប្រមាណប៉ុណ្ណោះដូចគ្នា ភ្នំចក្រវាលឋិតនៅឡោមព័ទ្ធជុំវិញចក្រវាលទាំងអស់ បរិវេណ ៣,៦១០,៣៥០ យោជន៍ ដូចពោលមកនេះ ។ (ជិនាលង្ការដីកា ១៣-គាថាវណ្ណនា)

ពន្យល់ពាក្យភ្នំសត្តបរិភណ្ឌ

១. យុគន្ធរ ព្រោះមានកម្ពស់ប៉ុនផ្លូវគោចររបស់ដួងចន្ទ្រនិងដួងអាទិត្យ ភ្នំដែលទ្រទ្រង់ទុកនូវដួងចន្ទ្រនិងដួងអាទិត្យទាំង ២ នោះ ទើបឈ្មោះថា យុគន្ធរៈ ។ 

២. ឦសធរ ព្រោះជាភ្នំដែលតាំងនៅលើបរិវេណដ៏ធំទូលាយ ទើបឈ្មោះថា ឦសធរៈ ។ 

៣. ករវីក ភ្នំដែលមានដើមនួនស្រីទេសច្រើន ឈ្មោះថាករវីរៈ ។ ឬភ្នំដែលមានបក្សីក្ងោកយំ ឈ្មោះថា ករវីរៈ និងករវីកៈ   ។ ឬភ្នំដែលមានបក្សីករវិកអាស្រ័យនៅច្រើន ឈ្មោះថា ករវីកៈ ។ 

៤. សុទស្សន  ភ្នំដែលមានដើមថ្នាំល្អច្រើនប្រភេទដែលរកបានងាយ ឬព្រោះជាភ្នំដែលសម្លឹងឃើញបានងាយ ឬភ្នំដែលសម្លឹងមើលស្អាតល្អណាស់ ទើបឈ្មោះថាសុទស្សនៈ  ។ 

៥. នេមិន្ធរ ភ្នំដែលមានកំពូល ៥ ពទ្ធជុំវិញខ្លួនទុកដូចកង់ ឬភ្នំដែលមានជួរភ្នំសណ្ឋានដូចកង់ ឬភ្នំដែលមានដើមឈើសម្រាប់ធ្វើកង់រថដុះឡើងច្រើន ទើបឈ្មោះថានេមិន្ធរៈ  ។ 

៦. វិនតក ភ្នំដែលមានស្ទឹងធំទូលាយច្រើនក្រសែ ឈ្មោះថាវិនតកៈ  ។  មេរបស់គ្រុឌដែលឈ្មោះថាវិនតា, ព្រោះជាភ្នំជាទីនៅរបស់មេគ្រុឌនោះ ទើបឈ្មោះថាវិនតកៈ  ។ 

៧. អស្សកណ្ណ  ភ្នំដែលមានដើមសាលៈស្លឹកដូចត្រចៀកសេះចំនួនច្រើន ឬព្រោះជាភ្នំដែលមានកំពូលដូចត្រចៀកសេះ ទើបឈ្មោះថា អស្សកណ្ណៈ ។ 

(អភិធានប្បទីបិកាដីកា សគ្គកណ្ឌវណ្ណនា)
ដោយ ខេមរ អភិធម្មាវតារ
គូរដោយ សៅ ស្រីដែត
ឌីហ្សាញដោយ ម៉ម ម៉ានិត

ដោយ៥០០០ឆ្នាំ
 

Scan Link
ភ្នំទិព្វទាំងឡាយដ៏ស្រស់ល្អដោយរតនៈផ្សេងៗ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Jun 2026 (8,892 Read)
ប្រវត្តិ​សង្ខេប​នៃ​ការ​រៀបចំ​ចង​ក្រង​វចនានុក្រម​ខ្មែរ​
Public date : 11, Jul 2026 (188 Read)
គ្មានការកសាងព្រះពុទ្ធរូបក្នុងរយៈពេលជិត ៥០០ ឆ្នាំដំបូង
Public date : 03, Mar 2026 (15,667 Read)
ទសពិធរាជធម៌ ធម៌ ១០ប្រការ 
Public date : 13, Jul 2026 (206 Read)
អនត្តលក្ខណសូត្រ គឺជាព្រះសូត្រដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្តែងប្រទានដល់ព្រះបញ្ចវគ្គិយភិក្ខុ
Public date : 12, Jul 2026 (176 Read)
ការថ្វាយព្រះភ្លើងព្រះដ៏មានព្រះភាគ
Public date : 13, Jul 2026 (193 Read)
ព្រះសង្កិច្ចៈ អ្នកសម្រេចធម៌តាំងពីវ័យកុមារ
Public date : 02, Sep 2026 (293 Read)
ស្ពានមាសដ៏រឹងមាំ ឬប្រភពទឹកអណ្តូងធម្មជាតិដ៏ស្រស់បំព្រង
Public date : 31, Jul 2026 (169 Read)
ព្រះពុទ្ធសាសនា​នៅ​ទីបេ
Public date : 26, Jul 2026 (169 Read)
បញ្ហាលោកវជ្ជៈ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.35
បិទ
សូមជួយទ្រទ្រង់ការផ្សាយ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿