Saturday, 19 Sep B.E.2570
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
Recently Listen / Read










Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Virtue Radio (Phnom Penh)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
Reading Article
អានសរុប: ៦៥,២៧១,៧៧១ ដង
Scan Link
ការរៀបសេនាសន:សង្ឃក្នុងពិធីការ

ការរៀបសេនាសន:សង្ឃក្នុងពិធីការ

Public date : 19, Sep 2026 (55 Read)

ក្នុងពិធីនីមួយៗ ដែលជាព្រះរាជពិធីក្តី ជាពិធីនៃរដ្ឋាភិបាលក្តី មិនថាពិធីធំឬតូចឡើយ នោះបណ្ដាព្រះសង្ឃដែលមានសមណសក្តិជាទីរាជាគណៈ និងឋានានុក្រម  នាម៉ឺនសព្វមុខមន្ត្រីធំ-តូច ត្រូវមានទីបង្គុយតាមយសសក្តិ។

ចំណែកសមណសក្តិ  ព្រះសង្ឃត្រូវគង់តាមលំដាប់សក្តិ ដែលព្រះមហាក្សត្រតាំងប្រគេន នោះតាមរបៀបតពីព្រះសង្ឃនាយកមក  ត្រូវព្រះរាជាគណៈ ទី១ ទី២ ទី៣ ទី៤  ព្រះគ្រូ - បាឡាត់ - សមុហ៍ - បៃដីកា។

សមណសក្តិនេះ  មានផ្លិតសម្រាប់សម្គាល់ឋានៈ។  ចុះបើព្រះរាជាគណៈ ទី១ និងទី១ ទី២ និងទី២ ...។ល។ មកជួបគ្នានោះ ត្រូវគង់តាមចំនួនវស្សាចាស់ខ្ចី នៃយសសក្តិ មិនមែនរាប់យកតាមចំនួនវស្សាផ្នួសទេ ឬចំនួនឆ្នាំជន្មាយុទេ។ 

បើជាក្រៅផ្លូវការវិញ  ទៅទីប្រជុំជនក្នុងភូមិ ឬតាមគេហដ្ឋាន ឧបាសក ឧបាសិកា នោះយើងគប្បីចូលចិត្តឱ្យបានថា  គណសង្ឃដែលយើងនិមន្តលោកមកនោះ  លោកគង់តាមលំដាប់វស្សាចាស់-ខ្ចី  មិនមែនគិតតាមព្រះជន្មលោកទេ គឺតាមបញ្ញត្តិក្នុងវិន័យដែលព្រះពុទ្ធអង្គទ្រង់ត្រាស់បញ្ញត្តិទុកមក។ 
   
មិនតែប៉ុណ្ណោះទេ  ត្រូវយើងរៀបសេនាសនៈថ្វាយព្រះសង្ឃឱ្យខ្ពស់ជាងគ្រហស្ថដរាប គឺថាយ៉ាងទាបណាស់ត្រឹមកន្ទេលពីរជាន់ ឬកន្ទេលមួយជាន់ ព្រំចៀមមួយជាន់។  យើងជាគ្រហស្ថត្រឹមកន្ទេលមួយជាន់បានហើយ។

ដកស្រង់ចាកសៀវភៅ «ទំលាប់ទំនៀមខ្មែរ» ដោយឧកញ៉ាមហាមន្ត្រី ញិក នូវ 
ឧកញ៉ាមហាមន្ត្រី (ញិក នូវ) ជាកូនរបស់អ្នកឧកញ៉ាមហាវិនិច្ឆ័យ (នៅ) បានចូលមកបម្រើគាល់សម្ដេចព្រះរាជអយ្យកោវរចក្ររណរិទ្ធិ (សុធារស) ដោយបានការប្រោសប្រទានប្រៀនប្រដៅពីទ្រង់ ហើយនៅឆ្នាំ ១៩៤៥ ព្រះបាទសម្ដេចព្រះនរោត្តម សីហនុវរ្ម័ន បានប្រោសព្រះរាជទានឱ្យធ្វើជា «ឧកញ៉ាមហាមន្ត្រី»។ 



ប្រភពៈ ហ្វេសប៊ុក Dara Sou
ដោយ៥០០០ឆ្នាំ
 

Scan Link
ការរៀបសេនាសន:សង្ឃក្នុងពិធីការ
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 12, Jul 2026 (180 Read)
តុក្កតានំម្សៅនិងទានដែលរង្គើផ្អើលពេញក្រុង
Public date : 02, Sep 2026 (792 Read)
គ្រឿងអាងដ៏ធំសម្រាប់វិនិច្ឆ័យធម៌វិន័យឲ្យដឹងថា ជាពុទ្ធវចនៈ និងមិនមែនជាពុទ្ធវចនៈ
Public date : 16, Sep 2026 (371 Read)
កិលេសគឺជាអ្វី?
Public date : 18, Sep 2026 (65,644 Read)
តិរច្ឆានវិជ្ជា ១៥៣
Public date : 02, Dec 2024 (27,035 Read)
សៀវភៅ​ព្រះ​រាជ​ប្រវត្តិ​ពិស្តារ និងកាព្យ​លោក​ធម៌ របស់​សម្តេច​ព្រះ​សង្ឃ​រាជ ជួន-​ណាត​
Public date : 02, Sep 2026 (179 Read)
ថេយ្យសំវាសកៈ
Public date : 10, Jun 2026 (7,763 Read)
អានិសង្សការកសាងព្រះត្រៃបិដក
Public date : 14, Jul 2026 (195 Read)
ព្រះបរិត្តមានអានុភាពអាចជួយបញ្ចៀស ឬការពារអន្តរាយ
Public date : 14, Jul 2026 (366 Read)
នីចាសនសិក្ខាបទ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.58