Sunday, 30 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 117,429
Today
Yesterday 148,261
This Month 5,696,752
Total ៤០៦,៤៧៩,៤៧៧
Reading Article
Public date : 21, Jul 2020 (53,835 Read)

តិរច្ឆានកថា



 

ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍, ជំទាស់​នឹង​ផ្លូវ​សួគ៌និព្វាន លោក​ហៅ​ថា តិរច្ឆានកថា ដូចមាន​វចនត្ថ​សម្តែង​​ថា៖ សគ្គមោក្ខានំ តិរច្ឆានភូតា កថាតិ តិរច្ឆានកថា “ពាក្យ​និយាយ​ដែល​ជំទាស់​នឹង​សួគ៌មគ្គផល និង​និព្វាន ហៅ​ថា តិរច្ឆាន​កថា” តិរច្ឆានក​ថាទាំង​នោះ មាន​មក​ក្នុង​ព្រះ​បាលី (ព្រះត្រៃបិដក) ដូច​ត​ទៅ​នេះ ៖

រាជកថា        ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ព្រះរាជា
ចោរកថា       ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ចោរ
មហាមត្តកថា  ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​មហាមាត្យ
សេនាកថា      ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​កង​ទ័ព
ភយកថា         ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ភយន្តរាយ
យុទ្ធកថា         ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ចម្បាំង [ មាន​ចម្បាំង​របស់​មហាភារតៈ​ជា​ដើម ]
អន្នកថា          ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​អាហារ
បានកថា         ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ទឹក​បាន
វត្ថកថា            ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​សំពត់
សយនកថា     ពាក្យ​និយាយ​ដែល​គ្មានប្រយោជន៍​ទាក់ទង​នឹង​ទីដេក
មាលាកថា       ពាក្យនិយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ផ្កា​កម្រង
គន្ធកថា          ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​គ្រឿង​ក្រអូប
ញាតិកថា        ពាក្យ​និយាយ​ដែលគ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​សាច់​ញាតិ​បង​ប្អូន
យានកថា        ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​យាន​ពាហនៈ
គាមកថា         ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ស្រុក
និគមកថា       ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​និគម
នគរកថា        ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​នគរ
ជនបទកថា    ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​រដ្ឋ ឬប្រទេស
ឥត្ថិកថា          ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ស្ត្រី ( បុរិសកថា     ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​បុរស )
សូរកថា          ពាក្យ​និយាយ​ដែលគ្មាន​ប្រយោជន៍​ទាក់​ទងនឹង​វីរបុរស ( អ្នកក្លាហាន )
វិសិខាកថា      ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​ថ្នល់, ច្រក, ផ្លូវបំបែក
កុម្ភដ្ឋានកថា   ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​អណ្តូង​ទឹក កំពង់​ទឹក ឬ​នាងកុម្ភទាសី
បុព្វបេតកថា   ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ញាតិ​ដែល​បាត់​បង់​ជីវិត​ទៅ​ហើយ
នានត្តកថា      ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​មាន​ប្រការ​ផ្សេងៗ
លោកក្ខាយិកំ  ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​លោក
សមុទ្ទក្ខាយិកំ  ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​សមុទ្រ
ឥតិភវាភវកថា ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ទាក់ទង​នឹង​លោក​ចម្រើន ព្រោះ​ហេតុ​នេះ និង​លោក​​វិនាស​ព្រោះ​ហេតុ​នេះ


ពន្យល់
រាជកថា 
ពាក្យ​និយាយ​គ្មាន​ប្រយោជន៍​ទាក់​ទង​នឹង​ព្រះរាជា ដូចជា​និយាយ​ថា “ព្រះ​រាជា​អង្គ​នោះ​ទ្រង់​មាន​រូប​​ស្អាត” បើ​ជា​​ការ​និយាយ​ដើម្បី​ឲ្យ​កើត​សេចក្តី​សង្វេគតក់ស្លុត ក៏​អាច​និយាយ​បាន ដូចជា​និយាយ​ថា “សូម្បី​ព្រះរាជា​អង្គ​នោះ ជា​អ្នក​មាន​អំណាច​លើ​ប្រឹថ​ពី តែ​ក្នុង​ទីបំផុត​ក៏មិន​អាច​គេច​ផុត​ពី​សេចក្តី​ស្លាប់” សូម្បី​ក្នុង​តិរច្ឆាន​កថា​ក្រៅ​ពីនេះ ក៏​មាន​ន័យ​ដូច​គ្នា ។

អន្នកថា…
ចាប់ពី អន្នកថា ដល់ គន្ធកថា គប្បី​ជ្រាប​ថា បើ​ជា​ការ​និយាយ​ដល់​ការ​ធ្វើ​បុណ្យ​ទាន ដោយ​វត្ថុ​ទាំង​នោះ រមែង​សម​​គួរ ។

ញាតិកថា
បើ​ជា​ការ​និយាយលើក​សរសើរ​សាច់​ញាតិ​បងប្អូន​របស់​ខ្លួន រមែង​មិន​សម​គួរ តែ​បើ​ជា​ការ​និយាយ​ដែល​នាំ​មក​នូវ​​សេចក្តី​សង្វេគតក់​ស្លុត រមែង​សមគួរ ។

គាមកថា
បើ​ជាពាក្យ​និយាយ​លើក​សរសើរ ឬ​តិះដៀល​អ្នក​ស្រុក​ក្នុង​ស្រុក​ឯណោះ ឬ​អ្នក​ស្រុក​ឯណេះ រមែង​មិន​គួរ តែ​បើ​ជា​ការ​និយាយ​អំពី​គុណ​ធម៌ ដូច អ្នក​ស្រុក​ក្នុង​ស្រុក​​នេះ​មាន​សទ្ធា ជា​ដើម រមែង​គួរ ។

និគម សំដៅ​ដល់ ទី​ប្រជុំ​ជន​ដែល​មាន​ផ្សារ តែ​មិន​មាន​កំពែង
នគរ សំដៅ​ដល់ ទី​ប្រជុំជន​ដែល​មាន​ផ្សារ មាន​កំពែង​ព័ទ្ធ​ជុំ​វិញ ។

ឥត្ថិកថា
បើ​ជា​ការ​ពោលសរសើរ​គុណ​ធម៌ សេចក្តី​ល្អ ដូច ស្រី​ជា​អ្នក​មាន​សីល មាន​សទ្ធា ជា​ដើម រមែង​គួរ ។

បុរិសកថា
បទថា បុរិសកថា គប្បី​ជ្រាប​ថា មិន​មាន​ក្នុង​ព្រះ​ត្រៃ​បិដក​ច្បាប់​ឆដ្ឋសង្គាយនា ព្រោះ​លោក​សង្គ្រោះ​ចូល​ក្នុង​បទ​​ថា សូរ​កថា ហើយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ព្រោះ​ច្បាប់​ខ្លះ​មាន​បទ​នេះ ទើប​ដាក់​នៅ​ក្នុង​រង្វង់​ក្រចក​ទុក

វិសិខាកថា
វិសិខាកថា សំដៅ​រួម​ដល់ ការ​សរសើរ​មនុស្ស​ដែល​នៅ​តាម​ថ្នល់, ច្រក, ផ្លូវ ថា​ជា​មនុស្ស​ពូកែ មាន​សមត្ថភាព​ជា​​ដើម​ផង

តិរច្ឆានកថា ៣២
ក្នុង​គម្ពីរអដ្ឋក​ថា ដូច អដ្ឋកថា​នៃ​មជ្ឈិមនិកាយ មជ្ឈិមបណ្ណាសក ប្រាប់ថា តិរច្ឆានកថា មាន ៣២ កថា ដោយ​​ចែក​ឥតិភវាភវកថា ចេញ​ជា ៦ កថា គឺ

១. ឥតិសស្សតភវកថា           ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ទៀង ព្រោះ​ហេតុ​នេះ
២. ឥតិឧច្ឆេទអភវកថា          ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ដាច់​សូន្យ ព្រោះ​ហេតុ​នេះ
៣. ឥតិវុឌ្ឍិកថា                  ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ចម្រើន ព្រោះ​ហេតុ​នេះ
៤. ឥតិហានិកថា                  ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​វិនាស ព្រោះ​ហេតុ​នេះ
៥. ឥតិកាមសុខកថា             ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ជា​សុខ ព្រោះ​ហេតុ​នេះ
៦. ឥតិអត្តកិលមថកថា         ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍​ថា លោក​ជា​ទុក្ខ ព្រោះ​ហេតុ​នេះ

រួម​នឹង​តិរច្ឆាន​កថា​ដែល​មក​ក្នុង​ព្រះបាលី ២៦ កថា​ទៀត ជា ៣២ កថា
ក្នុង​សីលក្ខន្ធវគ្គ អភិនវដីកា ចែក​តិរច្ឆានកថា ៣២ ទុកជា ២ ន័យ គឺ ន័យ​ដំបូង ត្រូវ​នឹង​មតិអដ្ឋកថា​ខាង​ដើម ចំណែក​ន័យ​ទី ២ ចែក​ទុក​ដោយ​ចែក​ឥតិភវាភវកថា​ ចេញ​ជា ២ កថា​ប៉ុណ្ណោះ គឺ ឥតិភវកថា និង​ឥតិអភវកថា ហើយ​បន្ថែម​កថា​ដែល​មិន​មាន​ក្នុង​ព្រះបាលី​ដោយ​ត្រង់ ៤ កថា​ទៀត គឺ
១. អរញ្ញកថា                         ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​ព្រៃ
២. បព្វតកថា                         ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​ភ្នំ
៣. នទីកថា                           ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​ស្ទឹង
៤. ទីបកថា                            ពាក្យ​និយាយ​ដែល​គ្មាន​ប្រយោជន៍ ទាក់​ទង​នឹង​កោះ

រួម​នឹង​តិរច្ឆាន​កថា​ដែល​មក​ក្នុង​ព្រះបាលី ២៦ កថាទៀត ជា ៣២ កថា ទាំង​គម្ពីរ​អដ្ឋកថា និង​ដីកា មិន​បាន​​សម្តែង​បុរិសកថា ទុក​ក្នុង​កថា​ទាំង ៣២ នេះ ៕


ដោយ៥០០០ឆ្នាំ
 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 19, Jun 2024 (11,884 Read)
សម្បត្តិ​ពិត
Public date : 28, Jul 2019 (9,846 Read)
មនុស្ស​គួរ​ដល់​ការ​ហ្វឹកហាត់
Public date : 30, Jul 2019 (10,285 Read)
សេចក្តីប្រមាទ
Public date : 06, Nov 2021 (48,580 Read)
វិបាករបស់បុណ្យ
Public date : 29, Jul 2019 (9,678 Read)
អដ្ឋកថា​លោកធម្មសូត្រ​ទី ៥
Public date : 11, Dec 2023 (9,447 Read)
សេចក្ដីឈ្នះ
Public date : 04, Oct 2022 (19,975 Read)
តម្លៃ​ជីវិត
Public date : 20, Jul 2020 (52,901 Read)
បញ្ចន្តរធានៈ អន្តរធាន៥យ៉ាង
Public date : 24, Mar 2024 (18,927 Read)
អ្នក​ឆ្លាត​បើ​ចង់​បាន​សេចក្ដី​សុខ​បីយ៉ាង​ត្រូវ​តែ​រក្សា​សីល
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.35