Sunday, 16 May B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Voice of Dhamma Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 131,209
Today
Yesterday 169,179
This Month 2,994,412
Total ១៩៣,៥៤៩,៧២៩
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 27, Jul 2019 (20183 Read)

រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​



 
រឿង​ស្រ្តី​ពីរ​នាក់​ចង​ពៀរ​នឹង​គ្នា​
( ចាក​ ធ. ខុ. )
( អ្នក​ធ្វើ​បាប​គេ​ ត្រូវ​គេ​ធ្វើ​បាប​ខ្លួន​វិញ​ )

 
មាន​ស្រ្តី​ម្នាក់​ជា​ស្ត្រី​​ដែល​​ឥត​កូន​ ខ្លាច​ក្រែង​ប្តី​យក​ប្រពន្ធ​មួយ​ទៀត នឹង​ត្រួត​ត្រា​លើ​ខ្លួន​ នាង​ក៏​ទៅ​ដណ្តឹង​ស្ត្រី​ម្នាក់​មកឪ្យ​ធ្វើ​ជា​ប្រ​ពន្ធ​របស់​ប្តីដោយ​ខ្លួន ឯង​ ដើម្បី​ឪ្យ​ប្រ​ពន្ធ​ក្រោយ​នៅ​ក្រោម​អំណាច​ខ្លួន ។

លុះ​គេ​មាន​គភ៏​ ក៏​ផ្សំ​ថ្នាំ​ឪ្យ​គេ​​ស៊ី​ រលូត​គភ៏​ដល់​ទៅ​ពីរ​ដង​ ម្តង​ក្រោយ​ទៀត​ជា​គំ​រប់​ទី​បី ប្រ​ពន្ធ​ចុង​ក៏​ស្លាប់​ទាំង​កូន​ក្នុង​ពោះ​។ វេលា​ទៀប​នឹង​ស្លាប់​នោះ​ បាន​ចង​ពៀរ​នឹង​គ្នា​ថា​ "​ បើ​អញ​ទៅ​កើ​ត​ជា​អ្វី​ ៗ ក៏​ដោយ​ សូម​ឪ្យ​បាន​ស៊ី​កូន​វា​វិញ​​កុំ​ខាន " ។

លុះ​ប្រពន្ធ​ចុង​ស្លាប់​ហើយ​ ប្តី​បាន​ដឹង​ហេតុ​នោះ​ ក៏​វាយ​ប្រពន្ធ​ដើម​ជា​ដំណំ មិន​យូរ​ប៉ុន្មាន​នាង​ក៏​ស្លាប់​ទៅ​ រៀប​នឹង​ស្លាប់​បាន​ចង​ពៀរ​ដូច​គ្នា ។ ឯ​ភរិយា​ដែល​ចង​ពៀរ​នឹង​គ្នា​នោះ​ ទៅ​មុខ​ទៀត​​គឺ ៖

ជាតិ​ទី​ ១ ប្រ​ពន្ធ​ចុង​ជា​មេ​ឆ្មា ប្រ​ពន្ធ​ដើម​ជា​មេ​មាន់ ។
ជាតិ​ទី ២ ប្រពន្ធ​ចុង​ជា​មេ​ម្រឹក ប្រ​ពន្ធដើម​ជា​ខ្លា​ដំ​បង ។
ជាតិ​ទី ៣ ប្រ​ពន្ធ​ចុង​ជា​យក្ខិនី ប្រ​ពន្ធ​ដើម​ជា​កុល​ធី​តា ។ស៊ី​តែ​កូន​គ្នា​ទៅ​វិញ​ទៅ​មក​រាល់​ៗ ជាតិ ។

ក្នុង​ជាតិ​ទី​បី ​ប្រ​ពន្ធ​ចុង​ដែល​កើត​ជា​យក្ខិនី​ ស៊ី​កូន​ប្រ​ពន្ធ​ដើម​ ដែល​កើត​ជានាង​កុល​ធីតា​ដល់​ពីរ​ដង​ វេលា​ដែល​ប្រារព្ធនឹង​ស៊ី​ជា​លើក​ទី​ បី នាង​កុល​ធីតា​ក៏​នាំ​កូន​ខ្ចី​រត់​ចូល​ទៅ​ឯ​វត្ត​ជេត​ពន ក្នុង​វេ​លា​ដែល​ព្រះ​សម្មាសម្ពុទ្ធ ជា​ម្ចាស់​កំ​ពុង​សម្តែង​ធម៏​ កណ្តាល​ប្រ​ជុំ​ពុទ្ធ​បរិស័ទ នាង​កុល​ធីតា​ក៏​យក​កូន​ទៅ​ដាក់​ក្បែរ​ព្រះបាទ​ថ្វាយ​ ព្រះ​អង្គ​ ។ក្នុង​ខណៈ​នោះ​នាង​យក្ខិនី​ក៏​រត់តាម​មក​ទាន់ ។ ព្រះ​អង្គ​មាន​ព្រះ​ពុទ្ធ​ដីកា​ថា​ " នែក​នាង​ទាំង​ឡាយ​ ! ត្រូវ​ឈប់​ចង​ពៀរ​នឹង​គ្នា​ទៅ​ ត្បិត​អំពើដែល​នាង​ចង​ពៀរ​នឹងគ្នា​នេះ ​បើប្រ​សិន​ណា​ជា​មិន​បាន​ជួប​នឹង​ តថាគត​ទេ ពៀរ​នេះ​មុខ​ជា​នឹង​មិន​ចេះចប់​នៅ​តែចង​ពៀរ​គ្នា​រហូត​ដល់​អស់​ ១ កប្ប នេះ​មិន​ខាន ប៉ុន្តែឥ​ឡូវ​នេះ​ នាង​ទាំងងពីរ​នាក់​បាន​មក​ជួប​នឹង​ តថាគត​ ហើយ​ឈប់​ចង​ពៀរ​នឹងគ្នា​ទៀត​ទៅ​ ពៀរ​នេះ​នឹង​រលត់​អស់​ត្រឹម​នេះ " ។

ស្រ្តី​ទាំង​ពីរ​នាក់​នោះ​ ក៏​លែង​ចង​ពៀរ​នឹង​គ្នា​តាំង​ពី​ថ្ងៃ​នោះ​មក​ត្រ​ឡប់​ជា​មាន​​ចិត្ត​ស្នេហា​ស្រ​ឡាញ់​គ្នា​ត​ទៅ ។

វាយ​អត្តបទ​បញ្ចូល​ដោយ​ កញ្ញា​ ហេង​ សំ​ដា​ណែត 
ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រ​ជុំនិទាន​ជាតក


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 24, Apr 2020 (3416 Read)
នាងពិម្ពាយសោធរារាហុលមាតា
Public date : 25, Jul 2019 (9649 Read)
រឿង​សាមណេរ ៤ រូប​ជា​ព្រះ​អរហន្ត
Public date : 27, Jul 2019 (31576 Read)
រឿង​នាង​វេទេហិកា​
Public date : 27, Jul 2019 (20328 Read)
រឿង​អម្ព​តាបស
Public date : 27, Jul 2019 (50836 Read)
គុណ​​ព្រះ​សម្ពុទ្ធ​តែង​​ញុំាង​បំ​ណង​​អ្នក​មាន​​សទ្ធា​មាំ​ឲ្យ​​សម្រេច​
Public date : 27, Jul 2019 (12888 Read)
រឿងនាង​អសិ​តា​ភូ
Public date : 26, Jul 2019 (14771 Read)
ទោស​នៃ​ការ​សេព​គប់​ជន​ពាល​ និង​ផឹក​សុ​រា​
Public date : 26, Jul 2019 (42349 Read)
រឿង​នាង​កល្យាណី
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).