Saturday, 02 Dec B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read
Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Morodok
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
WatMrom Radio
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Solida Radio 104.30
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Visitors
Today 169,271
Today
Yesterday 237,371
This Month 406,642
Total ៣៥៧,២៥០,៦១៦
Flag Counter
Reading Article
Public date : 03, Jan 2023 (26,084 Read)

រឿង​ភិក្ខុ​ធុតង្គ ៧ អង្គ



Audio
 
រឿង​ភិក្ខុ​ធុតង្គ ៧ អង្គ
(ចាក ទា. ខុ.)
(អ្នក​បួស​ក្នុង​ពុទ្ធ​សាសនា ត្រូវ​បាន​អរហត្ត​ផល​ជា​ដាច់​ខាត​ក្នុង​ជាតិ​ណា​មួយ​)


ក្នុង​សាសនា​ព្រះ​ពុទ្ធ​កស្សបៈ កំពុង​រៀវរោយ មាន​ភិក្ខុ ៧ អង្គ បាន​ឃើញ​អាការៈ​ប្លែក​សាម​ណេរ​ដទៃ​ក៏​មាន​ចិត្ត​សង្វេគ គិត​គ្នា​ថា " បើ​ពុទ្ធ​សាសនា មិន​ទាន់​អន្តរាយ​ទៅ​ទេ យើង​ទាំង​ឡាយ​នឹង​ធ្វើ​នូវ​ទី​ពឹង​ដល់​ខ្លួនឲ្យ​បាន " គិត​គ្នា​យ៉ាង​នេះ​ហើយ នាំ​គ្នា​ថ្វាយ​បង្គំ​សុវណ្ណ​ចេតិយ​ដែល​បញ្ចុះ​ព្រះសីរិកធាតុ ចូល​ទៅ​ធុតង្គ​ក្នុង​ព្រៃ បាន​ឃើញ​ភ្នំ​មួយ ក៏​និយាយគ្នា​ថា " លោក​អង្គ​ណា​នៅ​ស្ដាយ​ជីវិត​គួរ​ត្រលប់​ទៅ​វិញ​ចុះ បើ​អង្គ​ណា​មិន​ស្ដាយ​ជីវិត​ទេ​ ចូរ​ឡើង​ទៅ​លើ​ភ្នំ​នេះ​ជា​មួយ​គ្នា​ " ។

ពេល​នោះ​គ្មាន​លោក​អង្គ​​ណា​មួយ​ប្រកែក ក៏​នាំ​គ្នា​ចង​បង្អោង​ឡើង​ទៅ​លើ​កំពូល​ភ្នំ​ដ៏​ខ្ពស់​នោះ លុះ​ឡើង​ដល់​ហើយ​ក៏​ច្រាន​បង្អោង​ចេញ នាំ​គ្នា​ធ្វើ​សមណធម៌​ក្នុង​ទៅ​នោះ​ទាំង​អស់​គ្នា។ បណ្ដោ​ភិក្ខុ​ទាំង ៧ អង្គ​នោះ​ មាន​ភិក្ខុ​មួយ​អង្គ​ជា​សង្ឃត្ថេរ បាន​សម្រេច​ព្រះ​អរហត្ត​ក្នុង​យប់​ទី ១ នោះ​លោក​ហោះ​ទៅ​លុបលាង​ព្រះ​ភក្ត្រ​ក្នុង​ស្រះ​អនោគត្ត ហើយទៅ​បិណ្ឌ​បាត​ក្នុង​ឧត្តរ​កុរុទ្វីប យក​មក​ប្រាប់​ភិក្ខុ​ទាំង​ ៦ អង្គ​ថា អាវុសោទាំង​ឡាយ លោក​នាំ​គ្នា​ឆាន់​ចង្ហាន់​នេះ​ចុះ។

ភិក្ខុ​ទាំង​ឡាយ​ទូល​ថា បពិត្រ​លោក​ម្ចាស់​ដ៏​ចម្រើន​ យើង​ទាំង​ឡាយ​បាន​ប្ដេជ្ញា​ថា បើ​បាន​សម្រេច​គុណ​វិសេស​ ដូច​លោកម្ចាស់ ទើប​ទៅ​រក​ចង្ហាន់​ឆាន់​ដោយ​ខ្លួន​ឯង យើង​ទាំង​ឡាយ​មិន​ឆាន់​ចង្ហាន់​ដោយ​សារ​អ្នក​ដទៃ​ឡើយ សូម​លោក​ម្ចាស់​ឆាន់​តាម​សប្បាយ​ចុះ។

ក្នុង​ថ្ងៃ​ទី​ ២​ ព្រះថេរៈ​បន្ទាប់​បាន​សម្រេច​អនាគាមិផល លោក​ទៅ​បិណ្ឌ​បាត​យក​មក​ឲ្យ​ភិក្ខុ​ទាំង​ឡាយ​ឆាន់​ទៀត។ ភិក្ខុ​ទាំង​នោះ​ប្រកែក​ដូច​មុន សុខ​ចិត្ត​ស្លាប់ បើ​មិន​បាន​សម្រេច​គុណ​វិសេស​ណា​មួយ។

ថ្ងៃបន្ទាប់​មក ភិក្ខុ​ដែល​បាន​សម្រេច​ព្រះអរហត្ត​បរិនិព្វានទៅ។ ឯ​ភិក្ខុ​ដែល​បាន​សម្រេច​អនាគាមិផល​លោក​ធ្វើ​មរណកាល ទៅ​កើត​ក្នុង​ព្រហ្ម​លោក។ នៅ​សល់​ភិក្ខុ​ ៥ អង្គ​មិន​បាន​សម្រេច​គុណ​វិសេស​អ្វី​ឡើយ ដល់​ថ្ងៃ​ទី ៧ មាន​កាយ​ស្គាំង​ស្គម​ស្លេក​ស្លាំង ព្រោះ​អត់អាហារ ក៏​ធ្វើ​មរណកាល​ទៅ​កើត​ក្នុង​ទេវលោក​ទាំង​ ៥ អង្គ​ទៅ។

លុះ​ដល់​មក​ពុទ្ធ​កាល​នេះ ទើប​ច្យុត​ចាក​ទេវលោកមក​កើត​ក្នុង​ត្រកូល​ផ្សេង ៗ គ្នា គឺ ទេវបុត្រ ១ អង្គ​បាន​មក​កើត​ជា​ព្រះ​រាជា​ព្រះ​នាមកក្កុសាតិ ១ អង្គ​ទៀត​មក​កើត​ជា​កុមារកស្សបៈ ១ អង្គទៀត​មក​កើត​ជា​ទារុចីរិយៈ ១ អង្គ​ទៀត​មក​កើត​ជា​ទព្វមល្លបុត្រ ១ អង្គទៀត​មក​កើត​ជា​សកិយបរិព្វាជក សុទ្ធ​តែ​បាន​សម្រេច​ព្រះ​អរហត្ត​គ្រប់​ទាំង​ ៥ អង្គ។


ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំ​និ​ទាន​ជាតក​
ដោយ៥០០០ឆ្នាំ

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 27, Jul 2019 (26,787 Read)
មាលុក្យបុត្រ
Public date : 30, Jul 2021 (14,480 Read)
រឿង​សោម​ទត្ត​ព្រាហ្មណ៏
Public date : 03, Jan 2023 (57,054 Read)
រឿង​ពស់​ថ្លាន់​
Public date : 20, Sep 2022 (3,338 Read)
អារាមទូសកជាតក
Public date : 24, Nov 2020 (60,460 Read)
សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក
Public date : 27, Jul 2019 (23,182 Read)
រឿង​ប្រេត​ទាំង​៤​នាក់
Public date : 25, Jul 2019 (16,942 Read)
អ្នក​មាន​ប្រាជ្ញា​អាច​ញ៉ាំង​អ្នក​ដទៃ​ឲ្យ​សម្លាប់​សត្រូវ​ខ្លួន​បាន
Public date : 27, Jul 2019 (18,232 Read)
រឿង​ប្រេត​ញី​ស៊ីកូនម្តង​៥
Public date : 19, Jan 2020 (67,058 Read)
អ្នក​មាន​សតិ​ស្មារតី​វាង​វៃ​ តែង​ឈ្នះ​សត្រូវ​ទាំង​ពួង​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).