15
Monday, 06 Dec B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 21,589
Today
Yesterday 142,685
This Month 783,914
Total ២៣៦,១៩៩,៣៣៦
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 26, Jul 2019 (13549 Read)

រឿង​នាង​ឧ​ព្វិ​រី​



 
រឿង​នាង​ឧ​ព្វិ​រី​
(​ ចាក​ បេ​. ខុ.​ )
(​ មិនគួរ​យំ​សោក​ស្តាយ​ ចំ​ពោះ​ជន​ដែល​បាន​ស្លាប់​បាត់​ទៅ​ហើយ )​

កាល​ព្រះ​សម្ពុ​ទ្ធ​​ប​រម​គ្រូ​ គង់​នៅ​វត្ត​ជេត​ពន​ មាន​ឧ​បា​សិ​កា​មួយ​រូប​ យំ​សោក​ស្តាយ​ស្វា​មី​ដែល​ធ្វើ​ម​រ​ណ​កាល​ទៅ​ហើយ​ ។ រាល់​តែ​ព្រឹក​ នាង​ទៅ​យំ​សោក​បោក​ខ្លួន​លើ​ផ្នូរ​ខ្មោច​​ស្វា​មី​ក្នុង​ព្រៃ​ស្ម​សាន​ អត់​បាយ​អត់​ទឹក​ ស្គម​រីង​រៃ​អស់​ទាំង​ខ្លួន​ ទោះ​បី​ញាតិ​មិត្រ​ហាម​ឃាត់​អង្វរ​យ៉ាង​ណា​ ក៏​លះ​បង់​សេចក្តី​សោក​នោះ​មិនបាន​ ។

ថ្ងៃ​មួយ​ ព្រះ​សម្ពុ​ទ្ធ​ប​រម​គ្រូ​ទ្រង់​ជ្រាប​ បាន​ប្រ​មើល​មើល​ឧ​ប​និ​ស្ស័យ​ឃើញ​ថា​ នាង​ត្រូវ​បាន​សម្រេច​ដល់​សោ​តា​បត្តិ​ផល ទើប​ស្តេច​យាង​ទៅកាន់​ផ្ទះ​នាង​ ដើម្បី​រំ​លឹក​ទូន្មាន​ ។ នាង​បាន​ឃើញ​ព្រះ​សាស្តា​ ហើយ​និមន្ត​គង់​លើ​ពុ​ទ្ធា​សនៈ​ថ្វាយ​ចង្ហាន់​ ក្នុង​ទី​បំ​ផុត​នៃ​ភត្តកិច្ច​ ព្រះ​សម្ពុទ្ធ​ត្រាស់​សួរ​ថា​ នាង​កើត​ទុក្ខ​យំ​សោក​ពី​រឿង​អ្វី​ ? នាង​ក្រាប​ទូល​តាម​ដំ​ណើរ​ព្រះ​សម្ពុទ្ធ​ទ្រង់​​ព្រះ​មេត្តា​ ត្រាស់​រំ​លឹក​ថា​ ការ​យំ​សោក​ឥត​អំ​ពើ​ទេ​ ស្វា​មី​នាង​ទៅ​កើត​ទៀត​ហើយ​ ឥត​ដឹង​ថា​នាង​យំ​សោក​ឡើយ​ ព្រោះ​ហេតុ​នោះ​ចូរ​នាង​បន្ទោរបង់​សេចក្តីសោក​ចេញ​ ចាំ​តថា​គត​ នាំ​អតីត​និ​ទាន​មក​សម្តែង​ឲ្យ​នាង​ស្តាប់​ ។ នាង​ក៏​ខំ​ប្រឹង​អត់​សង្កត់​ចិត្ត​ប្រុង​ស្តាប់​ ព្រះ​សម្ពុទ្ធ​សម្តែង​ថាៈ

កាល​​កន្លង​ទៅ​ហើយ​ មាន​ព្រះ​រា​ជា​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រហ្ម​ទត្ត​ សោយ​រាជ​សម្បត្តិ​នា​ក្រុង​ពា​រាណ​សី​​ទ្រង់​កាន់​ទស​ពិធ​រាជ​ធម៌​ ១០ ប្រ​ការ​ ម​ហា​ជន​ប្រុស​ស្រី​ក្នុង​ព្រះ​នគរ​ មាន​សេចក្តី​គោ​រព​រាប់​អាន​ ពោល​សរ​សើរ​ព្រះ​អង្គ​ចេះ​គ្រប់​គ្រង​ប្រ​ជា​រាស្ត្រ ឲ្យ​បាន​សេច​ក្តី​សុខ​ចំ​រើន​គ្រប់​ៗ​គ្នា​ មិន​លំ​អៀង​ខាង​រាជ​ការ​ឲ្យ​ទុក្ខ​រាស្រ្ត​ មិន​លំ​អៀង​ខាង​រាស្រ្ត​ឲ្យ​ទុក្ខ​រាជ​ការ​ ។ កាល​ព្រះ​អង្គ​ស្តេច​យាង​ទៅ​កាន់​និ​គម​ជន​បទ​ណាៗ ពួក​ប្រ​ជា​រាស្ត្រ​គ្រប់​ប្រ​ភេទ​ ស្រែក​ឲ្យ​ពរ​សព្វ​សា​ធុ​ការ​ សរ​សើរ​ព្រះ​រាជ​ចេស្តា​បារមី​ក្នុង​ទី​នោះ​ ។

ថ្ងៃ​មួយ​ព្រះ​អង្គ​ ទ្រង់​ក្លែង​ភេទ​ជា​អ្នក​កំ​សត់​ ស៊ី​ឈ្នួល​ជួល​ដេរ​ប៉ះ​សំពត់​អាវ​ បាន​ហៅ​ម​ហា​មាត្រ​មក​ប្រាប់ថា​ បើ​អ្នក​ណា​មក​រក​ព្រះ​អង្គ​ ថា​គង់​នៅ​ក្នុង​ព្រះ​ប​រម​រាជ​វាំង​ កុំ​ឲ្យ​ប្រាប់​ថា​ ព្រះ​អង្គ​ស្តេច​ទៅ​កាន់​ទី​ណា​ៗ​ឡើយ​ ។ ប្រាប់​ម​ហា​មាត្រ​ដូ​ច្នេះ​ហើយ​ ពេល​រា​ត្រី​ស្ងាត់​ ព្រះ​អង្គ​ទ្រង់​ព្រះ​ពស្រ្ត​ចាស់​រ​ហែក​រ​យ៉ៃ​ តាមភាព​អ្នក​ទ័ល​ក្រ​កំ​សត់​ស្ពាយ​សំ​ពាយ​​មួយ​មាន​កំ​ណាត់​ចាស់ៗ​ និង​ម្ជុល​ចេស​ដាក់​នៅ​ក្នុង​ ព្រម​ទាំង​ប្រាក់​ ១​ ពាន់​ក​ហា​ប​ណៈ​ផង​ យាង​ចូល​ទៅ​ក្នុង​និ​គម​ជន​បទ​តូច​ធំ​ ដើម្បី​ស្តាប់​ម​ហា​ជន​ឲ្យ​ដឹង​ថា​ សកម្ម​ភាព​របស់​ព្រះ​អង្គ​ នៅ​មាន​ទាស់​ចិត្ត​ម​ហា​ជន​ត្រង់​កន្លែង​ណា​ខ្លះ​ ពួក​អ្នក​រាជ​ការ​ ទទួល​ប្រ​តិ​បត្តិ​សុច្ច​រិត​តាម​ព្រះ​រាជ​បញ្ជា​ ឬ​ទុច្ច​រិត​សង្កត់​សង្កិន​រាស្រ្ត​រ​បស់​ព្រះ​អង្គ​ ។ ព្រះ​រា​ជា​ទ្រង់​ស្តេច​ទៅ​ទី​ណា​ គ្មាន​ឮ​សម្តី​អា​ក្រក់​ចំ​ពោះ​ព្រះ​អង្គ​ និង​ រាជ​ការ​​របស់​ព្រះ​អង្គ​សោះ​ មាន​តែ​សរ​សើរ​គ្រប់​ៗ​គ្នា​ ។

ចំ​ណែក​ព្រះ​អង្គ​ ក៏​គ្មាន​ជន​ណា​ស្កាល់​ថា​ជា​ម​ហា​ក្សត្រ​រ​បស់​ខ្លួន​ឡើយ​ ខ្លះ​ហៅ​ពូ​ ខ្លះ​ហៅ​អ៊ំ​ ខ្លះ​ហៅ​តា​ ប្រើ​ឲ្យ​ដេរ​ប៉ះ​សំ​ពត់​ឲ្យ​ ខ្លះ​ឲ្យ​ឈ្នួល​ជាលុយ​កាក់​ ខ្លះ​ឲ្យ​ចំ​ណី​អា​ហារ​ ។ ព្រះ​រាជា​ក្លែង​ភេទ​ នៅ​ក្នុង​ន​គរ​បែប​នេះ​អស់​រ​យៈ​វេលា​ជា​យូរ​ខែ​ ពុំ​ដែល​ឮ​ពាក្យ​តិះ​ដៀល​ មិន​ពេញ​ចិត្ត​ចំ​ពោះ​ព្រះ​អង្គ​ និង​អ្នក​រាជ​ការ​ព្រះ​អង្គ​សោះ​​ ។​ ជួន​ជា​ថ្ងៃ​មួយ​នោះ​ ស្តេច​យាង​ទៅ​ដល់​ផ្ទះ​ស្រី​​មេ​ម៉ាយ​ស្លាប់​ប្តី​ម្នាក់​ មាន​កូន​ក្រ​មុំ​មួយ​អា​យុ​ ១៦​ ឆ្នាំ​ ជាស្រី​គ្រប់​លក្ខ​ណ៍ ប្រ​កប​ដោយ​លំ​អ​រ ៥ យ៉ាង​ ប៉ុន្តែ​ជា​ស្រ្តី​ទាល់​ក្រ​ បាន​ព្រឹក​ខ្វះ​ល្ងាច​ បាន​ល្ងាច​ខ្វះ​ព្រឹក​ ។ ស្ត្រី​មេ​ម៉ាយ​ឃើញ​ព្រះ​អង្គ​ចូល​ទៅ​ដល់​ផ្ទះ​ ក៏​សួរ​ថា​ លោក​ពូ​អញ្ជើញ​មក​មាន​ការ​អ្វី​ ?​ ព្រះ​រាជា​ត្រាស់​ថា​ ខ្ញុំ​ជា​អ្នក​ទ័ល​ក្រ​ គ្មាន​ស្រូវ​អង្ករ​ ស្រែ​ចម្ការ​ទេ​ មក​រក​ស៊ី​​ឈ្នួល​ប៉ះ​សំ​ពត់​អាវ​ គ្រាន់​នឹង​ចិញ្ចឹម​ជី​វិត​ ។ ស្រ្តី​មេ​ម៉ាយ​ឃើញ​បែប​ភាព​ជា​អ្នក​ក្រ​ ស្លៀក​ពាក់​ខោ​អា​វ​រ​ហែក​ផុត​មុខ​ផុត​ក្រោយ​​ក៏​មាន​ចិត្ត​អា​ណិត​ ហៅ​ឲ្យ​នៅចាំ​ប​រិ​ភោគ​អា​ហារ​ជា​មួយ​ ទើបហៅ​កូន​ស្រី​ឲ្យ​មក​ជំរាប​សួរ​ ហើយ​ប្រាប់ឲ្យ​រៀប​ចំ​ដាំ​ស្ល​យក​មក​ជូន​ពិ​សា ។​

ព្រះ​រា​ជា​កាល​បើ​កូន​ស្រី​អ្នក​មេ​ម៉ាយ​នោះ​ចេញ​មក​សំ​ពះ​សួរ​ ដោយ​ជាតិ​ព្រះ​អង្គ​ជា​ក្សត្រ​ មាន​ព្រះ​នេត្រ​មុត​ដូច​ព្រះ​ខន័​ពេជ្រ​ អាច​ស្គាល់​បាន​ភ្លាមជា​ស្រ្តី​គ្រប់​លក្ខ​ណ៍ ប្រ​កប​ដោយ​បញ្ច​ពិធ​កល្យាណី​ (​ លំ​អរ​ ៥​ យ៉ាង​ )​ ទើប​ត្រាស់​សួរ​ថា​ នាង​នេះ​ឈ្មោះ​អ្វី​​ ?​ មាន​គេ​ដណ្តឹង​ហើយ​ ឬ​នៅ​ ? អ្នក​មេ​ម៉ាយ​ប្រាប់​ថា​ ឈ្មោះ​ឧ​ព្វិ​រី​ គ្មាន​អ្នក​ណា​គេ​ត្រូវ​ការ​មក​សួរ​នាំ​ទេ​ ព្រោះ​ឯង​អ្នក​កំ​សត់​ទ័ល​ក្រ​ ។ ព្រះ​រា​ជា​ត្រាស់​ថា​ បើ​ធ្វើ​ដូ​ច្នោះ​ខ្ញុំ​សុំ​ដណ្តឹង​ធ្វើ​ជា​ភ​រិ​យា​ តើអ្នក​មីង​ព្រម​ទេ​ ? អ្នក​មេ​ម៉ាយ​ព្រម​ថ្វាយ​តាម​ប៉ុន្តែ​មិន​ដឹង​ថា​ជា​ព្រះ​ម​ហា​ក្សត្រ​របស់​ខ្លួន​ឡើយ ។

ដល់​នៅ​ជា​មួយ​គ្នា​ពីរ​បី​ថ្ងៃ​ ទើប​ព្រះ​រាជា​ប្រាប់​តាម​ដំ​ណើរ​ហើយ​ដក​លុយ​ពី​ក្នុង​សំ​ពាយ​ ១ ពាន់​ក​ហា​បណៈ​ឲ្យ​ដល់​នាង​ឧ​ព្វិ​រី​ លា​ត្រ​ឡប់​ទៅ​ព្រះ​រាជ​វាំង​វិញ​ ស្តេច​យាង​ទៅ​ដល់​ត្រាស់​បង្គាប់​រាជ​អា​មាត្រ​ ឲ្យ​ចាត់​ចែង​រៀប​ផ្លូវ​ដ​រាប​ដល់ផ្ទះ​មេ​ម៉ាយ​ ហើយ​រៀប​ក្បូន​យក​ដំ​រី​ជ័យ​ មក​យក​នាង​ និង​អ្នក​មេ​ម៉ាយ​ទៅ​ក្នុង​ព្រះ​រាជ​វាំង​ រៀប​អ​ភិ​សេក​ជា​ឯ​ក​អគ្គ​ម​ហេ​សី​ក្នុង​ពេល​នោះ​ឯង​ ។

កាល​ជា​ខាង​ក្រោយ​មក​ ព្រះ​រា​ជា​អស់​ព្រះ​ជន្មា​យុ​សង្ខារ​ទី​វង្គត​ទៅ​ នាង​ឧ​ព្វិរីឯក​អគ្គ​ម​ហេ​សី​ ទ្រង់​ព្រះ​កន្សែង​សោកា​ បោក​​ខ្លួន​ប្រាណ​អត់​ព្រះ​ស្ងោយ​ពុំ​សោយ​ឡើយ​ មាន​ព្រះ​អង្គា​វ​យ​វៈ​ស្កាំង​ស្គម​ គ្មាន​បុ​គ្គល​ណា​អង្វរ​ឃាត់​ជួយ​ដោះ​ទុក្ខ​បាន​ឡើយ​ ។

ក្នុង​កាល​នោះ​ ជួន​ជា​ព្រះ​ពោ​ធិ​សត្វ​នៃ​យើង​ សោយ​ព្រះ​ជាតិ​ជា​ព្រាហ្ម​ណ៍ ចេញ​ទៅ​បួស​ជា​តា​បស​បាន​ឈាន​ស​មា​ប​ត្តិ​ ហោះ​ហើរ​នា​អា​កាស​បាន​ លោក​គង់​នៅ​ព្រៃ​ហេម​ពាន្ត មាន​ទិព្វ​ចក្ខុ​ពិ​ចារណា​យល់​ថា​ នាង​ឧ​ព្វិ​រី​ឯក​អគ្គ​ម​ហេ​សី​ព្រះ​បាទ​ព្រហ្ម​ទត្ត កំ​ពុង​ទ្រង់​ព្រះ​កន្សែង​ជា​ទុក្ខ​ក្រៀម​ក្រំ​ក្នុង​ព្រះ​ឳ​រា​ ក៏​ហោះ​ទៅ​ស្ថិត​នា​អា​កាស​បង្ហាញ​កាយ​​ ឲ្យ​អ្នក​នគរ​ឃើញ​គ្រប់​គ្នា​ ទើប​សួរ​ទៅ​ព្រះ​នាង​ឧ​ព្វិ​រី​ថា​ ប​ពិត្រ​ព្រះ​នាង​ទ្រង់​ព្រះ​កន្សែង​ដើម្បី​អ្វី​ ? ព្រោះ​ហេតុ​អ្វី ? ព្រះ​នាង​ឧ​ព្វិ​រី​ទូល​តាម​ដំ​ណើរ​ថា​ ទ្រង់​ព្រះ​កន្សែង​អា​ឡោះ​អា​ល័យ​ចំ​ពោះ​ព្រះរាជ​ស្វា​មី​ ដែល​មាន​គុណ​ធ្ងន់​ បាន​ជួយ​ទំ​នុក​បំ​រុង​ចិញ្ចឹម​រក្សា​ព្រះ​នាង តា​បស​សួរ​បញ្ជាក់​ថា​ ព្រះ​រាជ​ស្វា​មី​ព្រះ​នាម​អ្វី​ ?​ ព្រះ​នាម​ព្រហ្ម​ទត្ត​ ចុះ​ព្រះ​បាទ​ព្រហ្ម​ទត្ត​អង្គ​ណា​ ? បើ​ព្រះ​នាង​ជា​អគ្គ​ម​ហេ​សី​ព្រះ​បាទ​ព្រហ្ម​ទត្ត​ជា​ច្រើន​ព្រះ​អង្គ​ ច្រើន​ជាតិ​ណាស់​មក​ហើយ​ ព្រះ​នាង​ទូល​តា​បស​ថា​ព្រហ្ម​ទត្ត​ ជា​ព្រះ​រាជបុត្រ​ព្រះ​បាទ​ចុ​ល្ល​ណី​ ជា​ព្រះ​រាជ​ស្វា​មី​ខ្ញុំ​ម្ចាស់​ តាបស​ថា​ ព្រហ្ម​ទត្ត​ជា​បុត្រ​ព្រះ​បាទ​ចុ​ល្ល​ណី​ ជា​ព្រះ​រាជ​ស្វា​មី​ របស់ព្រះ​​នាង​ពី​មុន​ៗ មក​សោយ​រាជ្យ​សម្បត្តិ​ក្នុង​ន​គរ​ពា​រាណ​សី​នេះ​ ទី​វង្គត​ត្រង់​កន្លែង​នេះ​ជា​ច្រើន​ព្រះ​អង្គ​ណាស់​ដែរ​ ក៏​ព្រះ​នាង​មិន​ទ្រង់​ព្រះ​កន្សែង​សោយ​សោក​ផង​ តើ​ព្រះ​នាង​ទ្រង់​ព្រះ​កន្សែង​នេះ​សម្យ​រម្យ​ហើយ​ឬ ?

ព្រះ​នាង​ឧ​ព្វិ​រីទ្រង់​សណ្តាប់​ពាក្យ​តា​បស​ដូច្នោះ​ក៏​ភ្ញាក់​ស្មា​រតី​ដឹង​ ច្បាស់​ក្នុង​ព្រះ​អង្គ​ថា​ ឆោត​មិនគួរ​ទ្រ​ង់​ព្រះ​កន្សែង​សោយ​សោក​សោះ​ ។ តា​បស​ប្រដៅ​ទូ​ន្មាន​ព្រះ​នាង​ឲ្យ​យល់​ច្បាស់​នូវ​ត្រៃ​លក្ខណ៍ តាម​ដំ​ណើរ​ទេស​នា​រ​បស់​​​ពុទ្ធ​ពី​បុ​រាណ​ ហើយ​ត្រឡប់​ទៅ​ព្រៃ​ហេម​ពាន្ត​វិញ​ ។ ឯ​ព្រះនាង​ឧ​ព្វិ​រី​ ក៏​នឿយ​ណាយ​ក្នុង​រាជ​សម្បត្តិ​ លះ​កាត់​កង្វល់​ ចូល​ទៅ​បួស​ជា​តបសិនី​ ខំ​ចំ​រើន​ឈាន​ដល់​ទី​បំ​ផុត​ព្រះ​ជន្ម​ បាន​ទៅ​កើត​ជា​ព្រហ្ម​លោក​ហោង ។

ព្រះ​សម្ពុទ្ធ​ទ្រង់​នាំ​អ​តីត​និ​ទាន​នេះ​ មក​សម្តែង​ប្រាប់​នាង​ឧ​បា​សិ​កា​ដូច្នេះ​ ហើយ​ សេច​ក្តី​សោក​រ​បស់​នាង​ ក៏​រលត់​បាត់​អស់​ដូច​ជាដុំ​ភ្លើង​ធំ​ធ្លាក់​ចុះ​ទៅ​ក្នុង​ទឹក​ស​មុទ្រ ។ ព្រះ​សម្ពុទ្ធ​យល់​ច្បាស់​ថា​ សេច​ក្តី​សោក​រ​បស់​ឧ​បា​សិកា​រ​លត់​អស់​ហើយ​ ក៏​សម្តែង​ប្រ​កាស​អំ​ពី​អ​រិ​យ​សច្ច​ ៤ ប្រ​ការដល់​ចប់​ នាង​ឧ​បា​សិកា​ បាន​សម្រេច​ដល់​សោតា​បត្តិផល​ ក្នុង​ពេល​នោះ​ហោង​ ។

ចំ​ណែក​ពុទ្ធ​ប​រិ​ស័ទ​ទាំងឡាយ​ ដែល​បាន​ប្រ​ជុំ​ស្តាប់​ព្រះ​ធម៌ទេស​នា​ ក្នុង​ពេល​នោះ​ទាំង​ប៉ុន្មាន​ ក៏​បាន​សម្រេច​មគ្គ​ផល​ តាម​កម្លាំង​និ​ស្ស័យ​ដែល​ខ្លួន​បាន​អប់​រំ​សន្សំ​រៀង​ៗ​ខ្លួន​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ប្រជុំនិ​ទាន​ជាតក



ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 26, Aug 2019 (32435 Read)
រឿងនាងសុភទ្ទ្រា
Public date : 27, Jul 2019 (25885 Read)
រឿង​ព្រះ​បាទ​អា​ភិង្គរាជ
Public date : 31, Jul 2019 (15220 Read)
រឿងព្រះបច្ចុបដ្ឋានសញ្ញកត្ថេរ
Public date : 20, Oct 2021 (14087 Read)
រឿងនាងថូនទាសី
Public date : 19, Jan 2020 (13382 Read)
រឿង​អសោក​មហារាជ​
Public date : 14, Jun 2012 (17326 Read)
រឿងសុមេធបណ្ឌិត
Public date : 05, Nov 2020 (18662 Read)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
Public date : 25, Nov 2020 (11373 Read)
រឿង​គហបតីប្រេត
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...