Wednesday, 19 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 22,695
Today
Yesterday 177,953
This Month 3,640,137
Total ៤០៤,៤២២,៨៦២
Articles
images/articles/1957/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (17,574 Read)
បីឋវិមាន (ព្រះ​មោគ្គ​ល្លាន​សួរ​ថា) តាំង​របស់​នាង​ ជា​វិ​ការៈ​ នៃ​មាស​ដ៏​ធំ​ទូ​លាយ​ មាន​សន្ទុះ​លឿន​ដូច​ចិត្ត​ ទៅ​តាម​ប្រា​ថ្នា​បាន​ ម្នាល​នាង​មាន​ខ្លួន​ប្រ​ដាប់​ហើយ ទ្រ​ទ្រង់​នូវ​កម្រង​ផ្កា​ មាន​សំពត់​ល្អ​ នាង​ភ្លឺ​ស្វាង​ដូច​ជា​ផ្លេក​បន្ទោរ​ ញ៉ាំង​ទី​បំផុត​នៃ​ពពក​ឲ្យ​ភ្លឺ​ច្បាស់​ តើ​នាង​មាន​សម្បុរ​បែប​នេះ​ ដោយ​ហេតុ​អ្វី ផល​សម្រេច​ដល់​នាង​ក្នុង​ទី​នេះ​ផង​ ភោ​គៈ​ទាំង​ឡាយ​ ឯណា​នី​មួយ​ជា​ទី​គាប់​ចិត្ត​ ភោ​គៈ​ទាំង​នោះ​
images/articles/1958/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (19,818 Read)
បុប្ផច្ឆត្តិយ​ត្ថេរា​បទាន​ កាលព្រះ​ដ៏ព្រះ​ភាគ​ព្រះ​នាម​សិទ្ធត្ថ​ ជា​ច្បង​ក្នុង​លោក​ប្រកប​ដោយ​តា​ទិ​គុណ​ ទ្រង់​ប្រកាស​នូវ​សច្ចៈ​ ញ៉ាំង​ពួក​សត្វ​ឲ្យ​រំលត់​ទុក្ខ​ ខ្ញុំ​បាន​យក​ផ្កា​ឈូក​ដែល​ដុះ​ក្នុង​ទឹក​ ជា​ទី​រីក​រាយ​នៃ​ចិត្ត​ធ្វើ​ជា​ឆត្រ​ផ្កា​ ហើយ​បូជា​ព្រះ​សម្ពុទ្ធ​ ។ ឯ​ព្រះ​សាស្តា​ ព្រះ​នាម​សិទ្ធ​ត្ថ​ ទ្រង់​ជ្រាប​ច្បាស់​នូវ​ត្រៃ​លោក​ ទ្រង់​គួរ​ទទួល​នូវ​គ្រឿង​បូជា​ ទ្រង់ឋិត​នៅក្នុង​ពួក​ភិក្ខុ​ ហើយ​សម្តែង​
images/articles/1960/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (44,504 Read)
ទណ្ឌ​ទាយក​ត្ថេរា​បទាន​ ក្នុង​កាល​នោះ​ ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រៃ​ធំ​ ហើយ​កាប់​នូវ​ឫស្សី​ យក​មក​ធ្វើ​បង្កាន់​ដៃ​ ប្រ​គេន​ដល់​ព្រះ​សង្ឃ​ ។ ដោយ​ចិត្ត​ជ្រះ​ថ្លា​នោះ ខ្ញុំ​ថ្វាយ​បង្គំ​ព្រះ​សង្ឃ​ ដែល​មាន​វត្ត​ដ៏​ល្អ​ លុះ​ប្រ​គេន​នូវ​បង្កាន់​ដៃ​ហើយ ក៏​បែរ​មុខ​ឆ្ពោះ​ទៅ​ឧត្ត​រ​ទិស​ ដើរ​ចេញ​ទៅ​ ។ ក្នុង​កប្ប​ទី​ ៩៤ អំពី​កប្ប​នេះ​ ក្នុង​កាល​នោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​ បាន​ប្រ​គេន​នូវ​បង្កាន់​ដៃ​ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ នេះ​ជា​ផល​នៃ​ការ​ប្រ​គេន​បង្កាន់​ដៃ​ ។
images/articles/1961/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (44,869 Read)
កាសុមារិផល​ទាយក​ត្ថេរាបទាន​ ខ្ញុំ​បាន​ឃើញ​ព្រះ​ពុទ្ធ​ ព្រះ​អង្គ​ប្រាស​ចាក​ធូលី​គឺ​រាគៈ ជា​ច្បង​ក្នុង​លោក​ ប្រ​សើ​រ​ជានរៈ​ ដែល​គង់​នៅ​នា​ចន្លោះ​ភ្នំ​ទ្រង់​រុង​រឿង​ដូច​ផ្កា​កណិការ ។ ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ មាន​ចិត្ត​រីក​រាយ​ បាន​ធ្វើអញ្ជលី​លើ​ត្បូង​ ហើយ​កាន់​ផ្លែកាសុមារិ​ព្រឹក្ស​ ថ្វាយ​ដល់​ព្រះ​ពុទ្ធ​ដ៏​ប្រសើរ​ ។ ក្នុង​កប្ប​ទី​ ៣១​ អំពី​កប្ប​នេះ​ ក្នុងកាល​នោះ​ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្លែ​ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ នេះ​ជា​ផល​នៃ​ផល​ទាន​ ។
images/articles/1963/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (43,778 Read)
អម្ពយា​គុទា​យក​ត្ថេរា​បទាន​ ព្រះ​បច្ចេក​សម្ពុទ្ធ​ ព្រះ​នាម​សត​រង្សី​​ ត្រាស់​ដឹង​ឯង​ គ្មាន​សត្រូវ​ផ្ទាល​ផ្ទាញ់​បាន ទ្រង់​ចេញ​អំពី​សមា​ធិ​ ហើយ​ស្តេច​សំដៅ​​មក​រក​ខ្ញុំ​ដើម្បី​ភិក្ខា ។ខ្ញុំ​បាន​ឃើញ​ព្រះ​បច្ចេក​ពុទ្ធ​ដែល​មាន​ព្រះ​ហឫទ័យ​ស្អាត​ ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ប្រ​គេន​បបរ​​ស្វាយ ដល់​ព្រះ​បច្ចេក​ពុទ្ធ​នោះ​ ។ ក្នុង​កប្ប​ទី ៩៤​ អំពី​កប្ប​នេះ​ ក្នុង​កាល​នោះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​ បាន​ធ្វើ​កុសល​កម្ម​
images/articles/1965/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (43,026 Read)
បតិព្វតា​វិមា​ន​ (ព្រះ​មោ​គ្គល្លាន​សួ​រ​ថា​) ពួក​ក្រៀល​ ក្ងោក​​ ហង្ស​ នឹង​តា​វ៉ៅ​ មាន​អនុ​ភាព​ជា​ទិព្វ​ មាន​សម្លេង​ពី​រោះ​ មក​ប្រ​ជុំ​គ្នា​ វិមាន​នេះ​ជា​ទី​ត្រេក​អរ​ ដេរ​ដាស​ដោយ​ផ្កា​វិចិត្រ​រចនា​យ៉ាង​ច្រើន​ ដែល​ជន​ប្រុស​ស្រី​សេ​ព​គប់​ហើយ​ ម្នាល​ទេវ​ធី​តា​ មាន​អនុ​ភាព​ច្រើន​ នាង​នៅ​ក្នុង​វិមាន​​នោះ​ ពួក​ស្រី​អប្សរ​ទាំង​ប៉ុ​ន្មាន​ មាន​ឫទ្ធិ​និមិ្មត​រូប​ច្រើន​ រាំ​ច្រៀង​ រីក​រាយ​ ដោយ​ជុំ​វិញ​ ម្នាល​ទេ​វ​ធី​តា​ មានអនុ​ភាព​ច្រើន​ នាង​បាន​ដល់​នូវ​​ឫ​ទិ្ធ​យ៉ាង​នេះ
images/articles/1968/Untitled-1-Recovered.jpg
Public date : 05, Dec 2020 (11,932 Read)
ឧប្បល​ហត្ថិយ​ត្ថេរា​បទាន​ ក្នុង​កាល​នោះ ខ្ញុំ​កើត​ជា​អ្នក​ក្រង​ផ្កា នៅ​អា​ស្រ័យ​ក្នុង​ក្រុង​ឈ្មោះ តិវរា បាន​ឃើញ​ព្រះ​ពុទ្ធ​ព្រះ​នាម​សិទ្ធត្ថះ មាន​ធូលី​គឺ​រាគៈ​ទៅ​ប្រាស​ហើយ ដែល​សត្វ​លោក​បូជា​ហើយ ។ ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា មាន​ចិត្ត​រីក​រាយ​ បាន​ថ្វាយ​ផ្កា​ ១​ ក្តាប់​ ខ្ញុំ​ទៅ​កើត​ក្នុ​ង​ភព​ណា​ៗ តែ​សោយ​ផល​ជា​ទី​ប្រាថ្នា​ ដែល​ខ្លួន​ធ្វើ​ល្អ​ហើយ​ក្នុង​កាល​មុន (ក្នុង​ភព​នោះ​ៗ) ដោយ​អំណាច​អានិសង្ឃ​នៃ​កម្ម​នោះ​ ខ្ញុំ​មាន​ផ្កា​ម្លិះ​ព័ទ្ធ​ព័ន្ធ​ហើយ នេះ​ជា​ផល​នៃ​សេចក្តី​សម្គាល់ ។ ក្នុងកប្ប​ទី ៩៤​ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ផ្កា ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ នេះ​ជា​ផល​នៃ​ពុទ្ធ​បូជា ។ អាស្រ័យ​កប្ប​គម្រប់ ៩៤ វៀរ​លែង​កប្ប​បច្ចុប្បន្ន​នេះ​ចេញ​ ខ្ញុំ​បាន​កើត​ជា​សេ្តច​ ៥០០​ ជាតិ ព្រះ​នាម​នជ្ជុបមៈ​ ដូច​គ្នា​ក្នុង​កប្ប​នោះ ។ បដិសម្ភិទា​ ៤ វិមោក្ខ​ ៨ និង​អភិ​ញ្ញា​ ៦ នេះ ខ្ញុំ​បាន​ធ្វើ​ឲ្យ​ជាក់​ច្បាស់​ហើយ ទាំង​សាសនា​ របស់​ព្រះ​ពុទ្ធ​ ខ្ញុំ​ក៏​បាន​ប្រ​តិបត្តិ​ហើយ ។ បាន​ឮ​ថា ព្រះ​ឧប្បល​ហត្ថិ​យ​ត្ថេរ​មាន​អា​យុ បាន​សម្តែង​ហើយ​នូវ​គា​ថា ទាំង​នេះ ដោយ​ប្រការ​ដូច្នេះ ។ ចប់​ ឧប្ប​លហត្ថិ​យ​ត្ថេរាប​ទាន ។ ដក​ស្រង់​ពី​ព្រះ​ត្រៃ​បិដកភាគ​ ៧៣ ទំព័រ ៣-៤ ដោយ​៥០០០​ឆ្នាំ
images/articles/1897/Untitled-1-Recovered.jpg
Public date : 25, Nov 2020 (13,968 Read)
រឿង អភិចារិណិត្ថី ក្នុង​សក្សបពុទ្ធកាល មានភរិយារ​របស់​ឧបាសក​ជាសោត​បន្នម្នាក់ ជា​ស្រី​ប្រព្រឹត្ត ក្បត់​ចិត្ត​ស្វាមី។ ឧបាសក​នោះ ឃើញ​នូវ​ហេតុ​ប្រព្រឹត្ត​បំពាន​យ៉ាង​ប្រត្យក្ស ហើយ​ពោល​សួរថា​ ព្រោះ​ហេតុ​អ្វី​បាន​ជា​នាង​ប្រព្រឹត្ត​មិន​គប្បី​យ៉ាង​នេះ? ស្រី​ភរិយា​ ពោល​ស្បថ​ស្បែ​ថា ប្រសិន​បើ​ខ្ញុំ​ធ្វើ​យ៉ាង​ហ្នឹង​មែន សូម​ឥ្យ​ឆ្កែ​ខាំ​ជញ្ជែង ស៊ី​ខ្ញុំ​កុំ បី​ខាន​ ព្រោះ​ជា​អ្នក ប្រព្រឹត្ត​ក្បត់​ចិត្ត​ស្វាមី​ខ្លួន។
images/articles/1900/Untitled-1-Recovered.jpg
Public date : 25, Nov 2020 (14,563 Read)
រឿង​គហបតីប្រេត (ទោសនៃ​ការ​មើល​ងាយ​ព្រះសារិរិកធាតុ) កាល​ព្រះ​សម្ពុទ្ធ​បរមគ្រូ​បរិនិព្វាន​ហើយ ពួក​ពុទ្ធ​បរិស័ទ​ទាំង​ឡាយ មាន​ព្រះ​បាទ មល្លរាជជាប្រធាន បាន​រៀប​បូជា​ព្រះបរមសព​ព្រះសម្ពុទ្ធ លុះ​បូជាហើយ ព្រះមហាក្សត្រ​ទាំង​ឡាយ​ក្នុង​ជម្ពូទ្វីប លើក​ទ័ព​មក​ច្បាំង​ដើម្បី​ព្រះបរមធាតុ​កាល នោះ​ទោណអាចារ្យ បាន​សម្រុះសម្រួល​ចែក​ព្រះបរមធាតុ ដល់​ព្រះរាជា​ទាំង​ឡាយ នោះ ដោយ​សន្តិវិធី។
images/articles/1151/Untitled-1-Recovered.jpg
Public date : 24, Nov 2020 (12,539 Read)
រឿង​ចក្កនឧបាសក (ចាក អ. សម្មា.) (ឱជារស​នៃ​សច្ច​ធម៌​ ចាត់​ជា​ឱសថ​ទិព្វ​ក្នុង​លោក) នៅ​សីហឡ​ទ្វីប​ មាន​ឧបាសក​ម្នាក់​ឈ្មោះ​ចក្កនៈ ឧបាសក​នោះ​កាល​នៅ​ពី​ក្មេង ម្តាយ​កើត​រោគ​ក្នុង​សរីរះ ហើយ​យក​ពេទ្យ​មក​មើល​រោគ​នោះ​។ ពេទ្យ​ប្រាប់​ថា បើ​បាន​សាច់​ទន្សាយ​ស្រស់​យក​មក​ធើ្វ​ថ្នាំ ទើប​រម្ងាប់​រោគ​នេះ​បាន។ ឮ​ពាក្យ​ពេទ្យ​ដូច្នោះ បង​ក៍​បង្គាប់​ចក្កនៈ​ជា​ប្អូន​ថា
images/articles/1152/Untitled-1-Recovered.jpg
Public date : 24, Nov 2020 (15,063 Read)
រឿង​អ្នក​កំណាញ់ (ចាក អ. សុ.) (ម្តាយ​ឪពុក​តែង​ប្រាថ្នា​ប្រយោជន៍​ឲ្យ​បុត្រ​ធីតា) ក្នុង​ក្រុង​ពារាណសី មាន​សេដ្ឋី​ម្នាក់​មាន​សម្បត្តិ​៨០​កោដិ ជា​មនុស្ស​មាន​សទ្ធា​យ៉ាង​ស៊ប់​សួន បាន​ចំណាយ​ទ្រព្យ​កសាង​សាលា​ទាន​៦​គឺ​ក្បែរ​ទ្វារ​នគរ​ទាំង​៤ ត្រង់​កណ្តាល​នគរ​១ ក្បែរ​ទ្វារ​នៃ​និវេសន៍​១ ហើយ​តែង​បរិច្ចាក​ទ្រព្យ​៦​សែន​កហាបណះ​រាល់​ថ្ងៃ ចែក​ចាយ​ដល់​ស្មូម​យាចក​មក​សុំ​គ្រប់ៗ​រូប ។
images/articles/1154/Untitled-1-Recovered.jpg
Public date : 24, Nov 2020 (49,740 Read)
រឿង​កុហក​តាបស (ចាក អ. កុ.) (លួច​គេ​វា​គ្រាន់ គេ​ទាន់​វា​ក្រែល) ក្នុង​កាល​ពី​អតីត នៅ​ក្រុង​ពារាណសី មាន​តាបស​១​រូប​ឈ្មោះ​កុហក​នៅ​អាស្រ័យ​ក្នុង​ព្រៃ នា​បណ្ណ​សាលា​ដែល​កុដុម្តិក​សាង​ប្រគេន​ ហើយ​តែង​និមន្ត​ទៅ​ឆាន់​នៅ​ផ្ទះ​កុដុម្តី​ក៏​នោះ​រាល់​ៗ​ថ្ងៃ ។ កុដុម្តិកះ​ជឿ​ថា តាបស​នេះ​ជា​មនុស្ស​មាន​សីល​ធម៌ ក៏​យក​មាស​ឆ្តោរ​ទាំង​រយ​ទៅ​ផ្ញើ​នឹង​លោក កប់​ក្រោម​បណ្ណ​សាលា​នោះ
images/articles/1168/Untitled-1-Recovered.jpg
Public date : 24, Nov 2020 (69,409 Read)
រឿង​នាង​បតិបូជិកា (ចាក ធ. ខុ.) (បុណ្យ​អាច​សម្រេច​ផល​បាន​តាម​បំណង​អ្នក​ធ្វើ) រឿង​រ៉ាវ​នេះ​កើត​ឡើង​ប្រាកដ​នៅ​ឋាន​តាវតឹង្ស​ទេវលោក​ឯ​ណោះ ។ សេចក្តី​ថា មាលាភារី​ទេវបុត្រ នាំ​ពួក​ស្រ្តី​ទេព​អប្សរ​បវរ​កញ្ញា​មួយ​ពាន់​រូប​ទៅ​ក្រសាល​លេង​ក្នុង​ឧទ្យាន​នា​ឋាន​តាវតឹង្ស​នោះ ។ កញ្ញា​អប្សរ​៥​រយ​រូប​ជា​អ្នក​ឡើង​បេះ​ផ្កា ៥​រយ​រូប​ទៀត​ជា​អ្នក​រើស​យក​មក​ប្រដាប់​ឲ្យ​ទេវបុត្រ ។ ពួក​ស្រ្តី​ដែល​ឡើង​បេះ​ផ្កា​ទាំង​នោះ
images/articles/1169/Untitled-1-Recovered.jpg
Public date : 24, Nov 2020 (60,867 Read)
រឿង​ឧបាសក​សាន​មេ​បុណ្យ (ចាក អ. មណិ.) (សាធារណ​ទាន​ចាត់​ជា​មេ​បុណ្យ​យ៉ាង​ឆ្នើម​ក្នុង​លោក) ក្នុង​ក្រុង​សាវត្ថី មាន​ឧបាសក​ម្នាក់​បាន​ធ្វើ​ផ្លូវ​សម្រាប់​ឲ្យ​ពួក​ភិក្ខុ​នៅ​ក្នុង​ព្រៃ មក​បិណ្ឌ​បាត្រ​ក្នុង​ស្រុក​បាន​ស្រួល ចង​សា្ពន​លើ​ប្រឡាយ​ក្នុង​ពេល​មាន​ទឹក ដាំ​ឈើ​យក​ម្លប់​ក្នុង​ទី​វាល​ស្រឡះ បាដី​ស្អិត​ចេញ​ពី​ស្រែ ធ្វើ​ឲ្យ​បាន​ធំ​នឹង​ជ្រៅ រៀប​ចំ​កំពង់​ទឹក​ឲ្យ​បាន​ស្រួល​បួល​ល្អ
images/articles/1172/Untitled-1-Recovered.jpg
Public date : 24, Nov 2020 (83,177 Read)
រឿង​មល្លិកាទេវី (ចាក អ. កុម្មា.) (ព្រះ​សម្តុទ្ធ​ជា​មហន្តា​តុល​ក្អេត្ត របស់​ទាយក​ទាយិកា) ជំនាន់​ពុទ្ធ​កាល នៅ​ក្រុង​សាវត្ថី មាន​ស្តី្រ​មួយ​រូប​អាយុ​១៦​ឆ្នាំ​មាន​រូប​ល្អ​ល្អះ ជា​ធីតា​នៃ​នាយ​មាលាការ ។ ពេល​មួយ​នាង​ធីតា​នោះ​យក​នំ​៣​មក​ដាក់​ក្នុង​ច្រែង​សម្រាប់​ដាក់​ផ្កា ដើរ​ទៅ​កាន់​សួន​ច្បារ បាន​ជួប​នឹង​ព្រះ​បរម​សាស្តា​ព្រម​ទាំង​ភិក្ខុ​សង្ឃ​ជា​បរិវារ កំពុង​និមន្ត​ចូល​ទៅ​កាន់​ក្រុង ដើម្បី​បិណ្ឌ​បាត។
images/articles/1181/Untitled-1-Recovered.jpg
Public date : 24, Nov 2020 (59,118 Read)
រឿង​ស្រី​កំសត់ (ចាក អ. ឧ.) (បុរស​ច្រើន​តែ​ឆ្កួត នឹង​រូប​ស្រ្តី​ព្រោះ​កាម​រាគៈ) កាល​កន្លង​ទៅ​ហើយ​មាន​ស្រី​កំសត់​ម្នាក់​នៅ​ក្នុង​ក្រុង​ពារាណសី បាន​ឃើញ​ពួក​ស្រ្តី​ដែល​មាន​បុណ្យ​ស្លៀក​ពាក់​សំពត់​ពណ៌​ក្រហម​ដូច​ផ្កា​សិរមាន់​ក៏​ចង់​ស្លៀក​ដូច​គេ ទើប​ចូល​សារស័ព្ទ​ប្រាប់​មាតា​បិតា​ៗ​ពោល​ប្រាប់​ថា ហៃ​កូន​យើង​ជា​មនុស្ស​ទីទ័ល​ក្រ តើ​នឹង​បាន​សំពត់​បែប​នោះ​ពី​ណា​មក​ស្លៀក ។
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.66