35
Monday, 01 Jul B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Wat Loung Radio
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 32,039
Today
Yesterday 143,267
This Month 32,039
Total ៤០៦,៥៣៧,៣៥៤
Articles
images/articles/3080/202t___trch.jpg
Public date : 10, Aug 2021 (3,570 Read)
......អានត្រលប់ទៅដើមអត្ថបទ... [១៣៣] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជាតិ។ កិរិយាកើតជាដំបូង កិរិយាកើតព្រម ការចុះចាប់ផ្ទៃ ការវិលត្រឡប់មកកើត ការកើតប្រាកដនៃខន្ធ ការបាននូវអាយតនៈណា របស់សត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ជាតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាជរា។ ជរា គឺសេចក្តីចាស់គ្រាំគ្រា ឬការប្រែប្រួល ធ្មេញបាក់ សក់ស្កូវ ស្បែកជ្រួញជ្រីវយុរយារ ការរួញថយនៃអាយុ ការទ្រុឌទ្រោមឥន្ទ្រិយទាំងឡាយណា របស់សត្វទាំងឡាយនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថាជរា។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថាមរណៈ។ ភាវៈនៃចិត្តដែលឃ្លាតចេញ អាការៈនៃចិត្តដែលឃ្លាតទៅ សេចក្តីបែកធ្លាយទៅ សេចក្តីបាត់បង់ទៅ សេចក្តីវិនាសជីវិត សេចក្តីស្លាប់ កាលកិរិយា សេចក្តីបែកធ្លាយ នៃខន្ធទាំងឡាយ ការដាក់ចុះនូវសាកសព ការផ្តាច់ផ្តិលនូវជីវិតិន្ទ្រិយណា របស់សត្វទាំងឡាយនោះៗ ចាកសត្តនិកាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា មរណៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ សោកៈ គឺសេចក្តីស្តាយស្រណោះ សេចក្តីស្រងេះស្រងោច សេចក្តីសោកសៅ សេចក្តីរីងស្ងួតក្នុងចិត្ត សេចក្តីក្រៀមក្រំ ក្នុងចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សោកៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ សភាវៈ ទួញរក (បិយជន មានកូនជាដើម) សភាវៈទួញរៀបរាប់ (សរសើរគុណ) កិរិយាយំអណ្តឺតអណ្តក កិរិយាយំបម្រះ ននៀល ភាវៈនៃការយំអណ្តឺតអណ្តក ភាវៈនៃការយំបម្រះននៀលណា របស់សត្វដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយ ពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បរិទេវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកកាយ សេចក្តីមិនសប្បាយកាយ សេចក្តីលំបាកដែលកើតអំពីកាយសម្ផ័ស្ស ការទទួលរងសេចក្តីមិនស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ សេចក្តីលំបាកក្នុងចិត្ត សេចក្តីមិនសប្បាយក្នុងចិត្ត សេចក្តីលំបាកដែលកើតអំពីមនោសម្ផ័ស្ស ការទទួលអារម្មណ៍មិនស្រួលណា ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទោមនស្ស។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីតានតឹងក្នុងចិត្ត សេចក្តីចង្អៀតចង្អល់ចិត្ត ភាវៈនៃសេចក្តីតានតឹងក្នុងចិត្ត ភាវៈនៃសេចក្តីចង្អៀតចង្អល់ចិត្តណា របស់សត្វ ដែលប្រកបហើយ ដោយសេចក្តីវិនាសណាមួយ (ឬ) ដែលសេចក្តីទុក្ខណាមួយពាល់ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ឧបាយាសៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ណា ដែលមិនជាទីប្រាថ្នា មិនជាទីត្រេកអរ មិនជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា ប្រាថ្នានូវសេចក្តីមិនចម្រើន ប្រាថ្នានូវអំពើឥតប្រយោជន៍ ប្រាថ្នានូវសេចក្តីមិនសប្បាយ ប្រាថ្នានូវអំពើ ដែលមិនក្សេមចាកយោគៈ ចំពោះបុគ្គលនោះ កិរិយាបានជួបគ្នា កិរិយាជួបជុំគ្នា កិរិយាប្រជុំគ្នា ការនៅច្រឡូកច្រឡំគ្នា នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា អប្បិយេហិសម្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា បិយេហិវិប្បយោគទុក្ខ។ រូបារម្មណ៍ សទ្ទារម្មណ៍ គន្ធារម្មណ៍ រសារម្មណ៍ ផោដ្ឋព្វារម្មណ៍ ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត មានដល់បុគ្គលណា ក្នុងលោកនេះ ពុំនោះសោត ជនទាំងឡាយណា ទោះមាតាក្តី បិតាក្តី បងប្អូនប្រុសក្តី បងប្អូនស្រីក្តី មិត្រក្តី អាមាត្យក្តី ញាតិសាលោហិតក្តី ដែលជាអ្នកប្រាថ្នានូវសេចក្តីចំរើន ប្រាថ្នានូវប្រយោជន៍ ប្រាថ្នានូវសេចក្តីសប្បាយ ប្រាថ្នានូវសេចក្តីក្សេមចាកយោគៈ ចំពោះបុគ្គលនោះ ការមិនបានជួបគ្នា មិនបានជួបជុំគ្នា កិរិយាមិនបានប្រជុំគ្នា ការមិននៅច្រឡូកច្រឡំ នឹងអារម្មណ៍ទាំងឡាយនោះៗ នឹងជនទាំងឡាយនោះៗ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា បិយេហិវិប្បយោគទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានជាតិជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានជាតិជាធម្មតា ពុំនោះសោត ជាតិ កុំគប្បីមកដល់យើងទាំងឡាយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នាឡើយ នេះឯង ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីគ្រាំគ្រា ឬប្រែប្រួលជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានសេចក្តីឈឺថ្កាត់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វមានសេចក្តីស្លាប់ជាធម្មតា។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ មានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា តែងមានសេចក្តីប្រាថ្នាកើតឡើង យ៉ាងនេះថា ធ្វើម្តេចហ្ន៎ ឲ្យយើងទាំងឡាយ កុំគប្បីមានសេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់តូចចិត្ត សេចក្តីខ្លោចផ្សាចិត្ត ជាធម្មតា ពុំនោះសោត សេចក្តីសោក សេចក្តីខ្សឹកខ្សួល សេចក្តីលំបាកកាយ សេចក្តីអាក់អន់ចិត្ត សេចក្តីខ្លោចផ្សាចិត្ត កុំគប្បីមកដល់យើងទាំងឡាយឡើយ សេចក្តីនេះ ពួកសត្វ ក៏មិនបានសម្រេចតាមប្រាថ្នា នេះឯង ក៏ឈ្មោះថា យម្បិច្ឆំ ន លភតិ តម្បិ ទុក្ខដែរ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចឧបាទានក្ខន្ធទាំង៥ ដោយសេចក្តីបំប្រួញ ដែលថាជាទុក្ខ។ ឧបាទានក្ខន្ធទាំង៥នោះ គឺអ្វីខ្លះ គឺរូប ជាឧបាទានក្ខន្ធ១ វេទនា ជាឧបាទានក្ខន្ធ១ សញ្ញា ជាឧបាទានក្ខន្ធ១ សង្ខារ ជាឧបាទានក្ខន្ធ១ វិញ្ញាណ ជាឧបាទានក្ខន្ធ១ ម្នាលភិក្ខុទាំងឡាយ ទាំងនេះ តថាគតហៅថា ឧបាទានក្ខន្ធទាំងឡាយ៥ ដោយសេចក្តីបំប្រួញថាជាទុក្ខ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខអរិយសច្ច។ សមុទយសច្ចនិទ្ទេស [១៣៤] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខសមុទយអរិយសច្ច។ តណ្ហាណា ជាធម្មជាតិ នាំសត្វឲ្យកើតទៀត ប្រកបដោយតម្រេករីករាយ ជាធម្មជាតិនាំសត្វឲ្យត្រេកត្រអាល នៅក្នុងភពនោះៗ ឬក្នុងអារម្មណ៍នោះៗ តណ្ហានោះ គឺអ្វីខ្លះ គឺកាមតណ្ហា (សេចក្តីប្រាថ្នាក្នុងកាមគុណ)១ ភវតណ្ហា [អដ្ឋកថា ថា ភវតណ្ហានេះ ជាឈ្មោះនៃតម្រេកក្នុងរូបភព និងអរូបភព ដែលប្រកបដោយសស្សតទិដ្ឋិ គឺយល់ឃើញថា សត្វទៀង លោកទៀង កើតឡើងព្រោះសេចក្តីប្រាថ្នាចំពោះភព។] (សេចក្តីប្រាថ្នាក្នុងរូបភព និងអរូបភព)១ វិភវតណ្ហា (សេចក្តីប្រាថ្នាក្នុងភពសូន្យ [តាមន័យក្នុងអដ្ឋកថា និងដីកាថា តម្រេក ប្រកបដោយឧច្ឆេទទិដ្ឋិ គឺយល់ថា សត្វស្លាប់ទៅសូន្យ ហៅថា វិភវតណ្ហា។]) ១។ [១៣៥] ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានុ៎ះ កាលដែលកើតឡើង តើកើតឡើងក្នុងទីណា កាលដែលជាប់នៅ តើជាប់នៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោកដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងចក្ខុនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុនុ៎ះ។ សោតៈក្នុងលោក។ ឃានៈក្នុងលោក។ ជិវ្ហាក្នុងលោក។ កាយក្នុងលោក។ មនោក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោនុ៎ះ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក។ រសារម្មណ៍ទាំងឡាយ ក្នុងលោក។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ ចក្ខុវិញ្ញាណ ក្នុងលោក។ សោតវិញ្ញាណក្នុងលោក។ ឃានវិញ្ញាណ ក្នុងលោក។ ជិវ្ហាវិញ្ញាណ ក្នុងលោក។ កាយវិញ្ញាណ ក្នុងលោក។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោវិញ្ញាណនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក។ សោតសម្ផ័ស្ស ក្នុងលោក។ ឃានសម្ផ័ស្ស ក្នុងលោក។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក។ កាយសម្ផ័ស្ស ក្នុងលោក។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុង វេទនា ដែលកើតអំពីមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវរសារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ក្នុងលោក ។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីសម្គាល់ នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងការគិតសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងធម្មារម្មណ៍នុ៎ះ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីប្រាថ្នា នូវធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងសេចក្តីត្រិះរិះ នូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងសេចក្តីត្រិះរិះ នូវធម្មារម្មណ៍នុ៎ះ។ ការពិចារណានូវរូបារម្មណ៍ ក្នុងលោក ។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក ។ ការពិចារណានូវគន្ធារម្មណ៍ ក្នុងលោក ។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក ។ ការពិចារណានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងការពិចារណានូវធម្មារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា ទុក្ខសមុទយអរិយសច្ច។ និរោធសច្ចនិទ្ទេស [១៣៦] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា ទុក្ខនិរោធអរិយសច្ច។ ការអស់ទៅ និងការរលត់ទៅ ដោយមិនមានសេសសល់ ការលះបង់ ការរលាស់ចោល ការជម្រុះចោល ការមិនមានអាល័យ ចំពោះតណ្ហានោះឯង (ហៅថា ទុក្ខនិរោធអរិយសច្ច)។ ម្នាលភិក្ខុទាំងឡាយ ចុះតណ្ហានោះឯង កាលដែលបុគ្គលលះបង់ តើលះបង់ក្នុងទីណា កាលដែលរលត់ទៅ តើរលត់ទៅក្នុងទីណា។ អារម្មណ៍ណា ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ តែងលះបង់ក្នុងអារម្មណ៍នុ៎ះ កាលដែលរលត់ទៅ តែងរលត់ទៅក្នុងអារម្មណ៍នុ៎ះ។ ចុះអារម្មណ៍អ្វី ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ។ ចក្ខុក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងចក្ខុនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងចក្ខុនុ៎ះ។ សោតៈ ក្នុងលោក ។ ឃានៈ ក្នុងលោក ។ ជិវ្ហា ក្នុងលោក ។ កាយ ក្នុងលោក ។ មនោ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ ក្នុងមនោនោះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោនោះ ។ រូបារម្មណ៍ទាំងឡាយ ក្នុងលោក ។ សទ្ទារម្មណ៍ទាំងឡាយ ក្នុងលោក ។ គន្ធារម្មណ៍ទាំងឡាយ ក្នុងលោក ។ រសារម្មណ៍ទាំងឡាយ ក្នុងលោក ។ ផោដ្ឋព្វារម្មណ៍ទាំងឡាយ ក្នុងលោក ។ ធម្មារម្មណ៍ទាំងឡាយ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងធម្មារម្មណ៍នុ៎ះ ។ ចក្ខុវិញ្ញាណ ក្នុងលោក ។ សោតវិញ្ញាណ ក្នុងលោក ។ ឃានវិញ្ញាណ ក្នុងលោក ។ ជិវ្ហាវិញ្ញាណ ក្នុងលោក ។ កាយវិញ្ញាណ ក្នុងលោក ។ មនោវិញ្ញាណ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោវិញ្ញាណនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោវិញ្ញាណនុ៎ះ។ ចក្ខុសម្ផ័ស្ស ក្នុងលោក ។ សោតសម្ផ័ស្ស ក្នុងលោក ។ ឃានសម្ផ័ស្ស ក្នុងលោក ។ ជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ កាយសម្ផ័ស្ស ក្នុងលោក ។ មនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីសោតសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីឃានសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីកាយសម្ផ័ស្ស ក្នុងលោក ។ វេទនាកើតអំពីមនោសម្ផ័ស្ស ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងមនោសម្ផ័ស្សនុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងមនោសម្ផ័ស្សនុ៎ះ។ សេចក្តីសម្គាល់នូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីសម្គាល់នូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាល ដែលបុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីសម្គាល់នូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តី សម្គាល់នូវធម្មារម្មណ៍នុ៎ះ។ ការគិតសន្សំនូវរូបារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវសទ្ទារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវគន្ធារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវរសារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការគិតសន្សំនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការសន្សំនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការគិតសន្សំនូវ ធម្មារម្មណ៍នុ៎ះ ។ សេចក្តីប្រាថ្នានូវរូបារម្មណ៍ ក្នុងលោក។ សេចក្តីប្រាថ្នានូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីប្រាថ្នានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីប្រាថ្នានូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីប្រាថ្នានូវ ធម្មារម្មណ៍នុ៎ះ។ សេចក្តីត្រិះរិះនូវរូបារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវសទ្ទារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវគន្ធារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវរសារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ សេចក្តីត្រិះរិះនូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែលបុគ្គលលះបង់ ក៏លះបង់ក្នុងសេចក្តីត្រិះរិះនូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងសេចក្តីត្រិះរិះនូវ ធម្មារម្មណ៍នុ៎ះ ។ ការពិចារណានូវរូបារម្មណ៍ ក្នុងលោក ។ ការពិចារណានូវសទ្ទារម្មណ៍ ក្នុងលោក ។ ការពិចារណានូវគន្ធារម្មណ៍ ក្នុងលោក ។ ការពិចារណានូវរសារម្មណ៍ ក្នុងលោក ។ ការពិចារណានូវផោដ្ឋព្វារម្មណ៍ ក្នុងលោក ។ ការពិចារណានូវធម្មារម្មណ៍ ក្នុងលោក ដែលមានសភាពគួរស្រឡាញ់ មានសភាពគួរត្រេកអរ តណ្ហានុ៎ះ កាលដែល បុគ្គលលះបង់ ក៏លះបង់ក្នុងការពិចារណានូវធម្មារម្មណ៍នុ៎ះ កាលដែលរលត់ទៅ ក៏រលត់ទៅក្នុងការពិចារណានូវ ធម្មារម្មណ៍នុ៎ះ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធអរិយសច្ច។ ទុក្ខនិរោធគាមិនីបដិបទាសច្ចនិទ្ទេស [១៣៧] ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច។ អរិយមគ្គដែលប្រកបដោយអង្គ៨ប្រការនេះឯង (ហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច)។ អរិយមគ្គ ដែលប្រកបដោយអង្គ៨ប្រការ តើដូចម្តេច គឺសម្មាទិដ្ឋិ (សេចក្តីយល់ឃើញត្រូវ)១ សម្មាសង្កប្បៈ (សេចក្តីត្រិះរិះត្រូវ)១ សម្មាវាចា (ការនិយាយពាក្យត្រូវ)១ សម្មាកម្មន្តៈ (ការងារត្រូវ)១ សម្មាអាជីវៈ (ការចិញ្ចឹមជីវិតត្រូវ)១ សម្មាវាយាមៈ (សេចក្តីព្យាយាមត្រូវ)១ សម្មាសតិ (សេចក្តីនឹករលឹកត្រូវ)១ សម្មាសមាធិ (ការតម្កល់ចិត្តឲ្យនឹងត្រូវ)១។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ប្រាជ្ញាដឹងច្បាស់ ក្នុងកងទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីប្រជុំឲ្យកើតទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងធម៌ដែលជាទីរលត់ទៅនៃទុក្ខ ប្រាជ្ញាដឹងច្បាស់ ក្នុងបដិបទាទៅកាន់ធម៌ជា ទីរលត់នៃទុក្ខណា ម្នាលភិក្ខុទាំងឡាយ នេះតថាគតហៅថា សម្មាទិដ្ឋិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាសង្កប្បៈ។ សេចក្តីត្រិះរិះ ដើម្បីចេញចាកកាម សេចក្តីត្រិះរិះ ដើម្បីការមិនព្យាបាទ សេចក្តីត្រិះរិះ ដើម្បីការមិនបៀតបៀន ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសង្កប្បៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាចា។ ចេតនាវៀរចាកកិរិយានិយាយពាក្យមិនពិត ១ ចេតនាវៀរចាកសម្តីញុះញង់ ស៊កសៀត ១ ចេតនាវៀរចាកសម្តីទ្រគោះបោះបោក ១ ចេតនាវៀរចាកការពោលពាក្យរោយរាយឥតប្រយោជន៍ ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាចា ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាកម្មន្តៈ។ ចេតនាវៀរចាកកិរិយា ញុំាងសត្វមានជីវិតឲ្យធ្លាក់ចុះកន្លង១ ចេតនាវៀរចាកកិរិយាកាន់យករបស់ ដែលគេមិនបានឲ្យ១ ចេតនាវៀរចាកកិរិយាប្រព្រឹត្តខុសក្នុងកាមទាំងឡាយ១ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាកម្មន្តៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័ក ក្នុងសាសនានេះ លះបង់នូវការចិញ្ចឹមជីវិតខុស ហើយរស់នៅ ដោយការចិញ្ចឹមជីវិតត្រូវ ម្នាលភិក្ខុទាំងឡាយ នេះ តថាគត ហៅថា សម្មាអាជីវៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេច ហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលមិនទាន់កើតឡើង មិនឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីលះបង់នូវធម៌ទាំងឡាយ ជាអកុសលដ៏លាមក ដែលកើតឡើងហើយ ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលមិនទាន់កើតឡើងហើយ ឲ្យកើតឡើងបាន ញុំាងឆន្ទៈឲ្យកើត ប្រឹងប្រែង ប្រារព្ធនូវការព្យាយាម ផ្គងនូវចិត្តទុក តាំងព្យាយាមមាំ ដើម្បីញុំាងធម៌ទាំងឡាយ ជាកុសល ដែលកើតឡើងហើយ ឲ្យឋិតថេរ មិនឲ្យវិនាស ឲ្យ ចំរើនធំទូលាយ ពេញបរិបូណ៌ ក្រៃលែងឡើង។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាវាយាមៈ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កំចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។បេ។ ក្នុងចិត្ត។បេ។ ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ មានការព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស ជាអ្នកដឹងខ្លួន មានស្មារតីជាគ្រឿងកំណត់ កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្ស ក្នុងលោក។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសតិ។ ម្នាលភិក្ខុទាំងឡាយ ចុះដូចម្តេចហៅថា សម្មាសមាធិ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងប់ស្ងាត់ចាកកាមទាំងឡាយ ស្ងប់ស្ងាត់ចាកធម៌ទាំងឡាយ ជាអកុសល ក៏ចូលកាន់បឋមជ្ឈាន ដែលប្រកបដោយវិតក្កៈ និងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ លុះភិក្ខុចូលទៅជិតរម្ងាប់នូវវិតក្កៈ និងវិចារៈហើយ ក៏ចូលកាន់ទុតិយជ្ឈាន ដែលកើតមានក្នុងសន្តាន ជាទីផូរផង់ មានសភាពជាចិត្តខ្ពស់ឯក គ្មានវិតក្កៈ គ្មានវិចារៈ មានតែបីតិ និងសុខៈ ដែលកើតអំពីសមាធិ។បេ។ ចូលកាន់តតិយជ្ឈាន សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤ ចូលកាន់ចតុត្ថជ្ឈាន មានសតិដ៏បរិសុទ្ធ ដោយឧបេក្ខា ឥតទុក្ខ ឥតសុខ ព្រោះលះបង់នូវសេចក្តីសុខផង ព្រោះលះបង់នូវសេចក្តីទុក្ខផង ព្រោះរលត់ទៅនៃសោមនស្ស និងទោមនស្ស អំពីមុនផង ក៏សម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា សម្មាសមាធិ ។ ម្នាលភិក្ខុទាំងឡាយ នេះ តថាគតហៅថា ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ដោយបការដូច្នេះឯង។ ម្យ៉ាងទៀត ស្មារតីជាគ្រឿងកំណត់នូវសច្ចៈ៤ របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន ក៏គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យដោយតណ្ហា និងទិដ្ឋិផង មិនប្រកៀកប្រកាន់ អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ សច្ចបព្វៈ ។ ចប់ ធម្មានុបស្សនា។ [១៣៨] ម្នាលភិក្ខុទាំងឡាយ បើបុគ្គលណាមួយ បានចំរើន សតិប្បដ្ឋាន ទាំង៤ នេះ អស់៧ឆ្នាំ តាមលំដាប់នៃវិធីចំរើន ដែលតថាគត បានពោលហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ឆ្នាំឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង៤នេះ អស់៦ឆ្នាំ តាមលំដាប់នៃវិធីចម្រើន ដែលតថាគតបាន ពោលមកហើយនេះ ។ អស់៥ឆ្នាំ។ អស់៤ឆ្នាំ។ អស់៣ឆ្នាំ។ អស់២ឆ្នាំ។ អស់១ឆ្នាំ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅ អស់១ឆ្នាំឡើយ ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះ អស់៧ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ ក៏គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាមសេចក្តីប្រាថ្នាដោយពិត គឺថា នឹងបានសម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបានសម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់៧ខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បានចម្រើនសតិប្បដ្ឋានទាំង ៤ នេះអស់៦ខែ តាមលំដាប់នៃវិធីចម្រើន ដែលតថាគតបានពោលមកហើយយ៉ាងនេះ។ អស់៥ខែ។ អស់៤ខែ។ អស់៣ខែ។ អស់២ខែ។ អស់១ខែ។ អស់កន្លះខែ។បេ។ ម្នាលភិក្ខុទាំងឡាយ កុំថាដល់ទៅអស់កន្លះខែឡើយ។ ម្នាលភិក្ខុទាំងឡាយ សូម្បីបុគ្គលណាមួយ បាន ចម្រើនសតិប្បដ្ឋានទាំង៤ នេះ អស់៧ថ្ងៃ តាមលំដាប់នៃវិធីចម្រើន ដែលតថាគត បានពោលមកហើយ យ៉ាងនេះ បណ្តាផលទាំងឡាយពីរ ផលណាមួយ គង់នឹងបានសម្រេច ដល់បុគ្គលនោះ តាមប្រាថ្នាដោយពិត គឺថា នឹងបាន សម្រេចនូវភាវៈ ជាព្រះអរហន្ត ក្នុងបច្ចុប្បន្នទាន់ភ្នែក ពុំនោះសោត បើមានឧបាទានក្ខន្ធសេសសល់នៅ ក៏គង់នឹងបាន សម្រេចនូវភាវៈ ជាអនាគាមិបុគ្គលពុំខានឡើយ។ ម្នាលភិក្ខុទាំងឡាយ ផ្លូវ គឺសតិប្បដ្ឋានទាំងឡាយ៤នេះ ជាផ្លូវមូលតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីបរិសុទ្ធដោយវិសេស របស់សត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និងសេចក្តីខ្សឹកខ្សួលរំជួលចិត្តទាំងឡាយ ដើម្បីរលត់ទៅនៃទុក្ខ និងទោមនស្សទាំងឡាយ ដើម្បីដល់នូវអរិយមគ្គ ជាធម៌សម្រាប់ស្រោចស្រង់ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន។ ពាក្យណា ដែលតថាគតបានពោលហើយថា (សាសនារបស់តថាគត ជាគុណសម្រាប់ស្រោចស្រង់សត្វ) ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យនូវផ្លូវដ៏ប្រសើរ គឺសតិប្បដ្ឋានទាំង៤នេះឯង។ លុះព្រះមានព្រះភាគ ទ្រង់សម្តែងសតិប្បដ្ឋានសូត្រនេះចប់ហើយ។ ភិក្ខុទាំងឡាយនោះ ក៏មានចិត្តរីករាយ ត្រេកអរ ចំពោះភាសិត នៃព្រះមានព្រះភាគ។ ចប់ មហាសតិប្បដ្ឋានសូត្រ ទី៩។ មហាសតិប្បដ្ឋានទី ៩ បិដកភាគ ១៧ ទំព័រ ២៤៤ ឃ្នាប ១១១ ដោយ ៥០០០ឆ្នាំ
images/articles/3079/202ttrch.jpg
Public date : 10, Aug 2021 (3,909 Read)
......អានត្រលប់ទៅដើមអត្ថបទ... ធម្មានុបស្សនា ការពិចារណានូវធម៌ [១២៨] ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយជាប្រក្រតី គឺនីវរណៈទាំង៥យ៉ាង តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះកាមច្ឆន្ទៈមាននៅ ក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះកាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា កាមច្ឆន្ទៈ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះកាមច្ឆន្ទៈ ដែលមិនទាន់កើតឡើង ហើយកើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះអសុភនិមិត្ត ឬចំពោះសភាវៈមិនទៀងថាទៀង ទុក្ខថាសុខ មិនមែនខ្លួន ថាខ្លួន ដូច្នេះជាហេតុនាំឲ្យកើតកាមច្ឆន្ទៈ។] កិរិយាលះបង់ នូវកាមច្ឆន្ទៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះសភាវៈមិនទៀង ថាមិនទៀងមែន ទុក្ខថា ទុក្ខមែន មិនមែនខ្លួន ថាមិនមែនខ្លួនពិត ដូច្នេះ ជាហេតុលះបង់នូវកាមច្ឆន្ទៈ។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺកំណត់ ឬរៀននូវអសុភនិមិត្ត គឺអារម្មណ៍ថា មិនល្អ១ កិរិយាប្រកបរឿយៗ នូវការចម្រើនអសុភ១ ភាវៈជាអ្នកមានទ្វារគ្រប់គ្រងល្អក្នុងឥន្ទ្រិយទាំងប្រាំមួយ១ ភាវៈជាអ្នកដឹងប្រមាណ ក្នុងការបរិភោគភោជន១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នករៀន ឬនិយាយតែពាក្យដែលជាទីសប្បាយ១។] កាមច្ឆន្ទៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [កាមច្ឆន្ទៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។]។ ទោះព្យាបាទមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះបដិឃនិមិត្ត គឺអារម្មណ៍ ដែលខ្ទាំងខ្ទប់ចិត្ត ជាហេតុនាំឱ្យកើតព្យាបាទ។] កិរិយាលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះមេត្តាជាចេតោវិមុត្តិ គឺមេត្តាចិត្ត ដែលបានអប្បនាឈាន ជាហេតុឲ្យលះបង់នូវព្យាបាទបាន។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺ រៀនមេត្តានិមិត្ត១ កិរិយាប្រកបរឿយៗ នូវការចម្រើនមេត្តា១ ពិចារណាឃើញនូវភាវៈនៃសត្វ ដែលមានកម្ម ជារបស់ខ្លួន១ ភាវៈជាអ្នកច្រើនដោយការពិចារណា១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នកនិយាយ នូវពាក្យជាទីសប្បាយ១។] ព្យាបាទ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [អដ្ឋកថាថា ព្យាបាទមិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។]។ ទោះថីនមិទ្ធៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមាននៅក្នុងសន្តានចិត្តអាត្មាអញ ទោះថីនមិទ្ធៈមិនមានក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ថីនមិទ្ធៈមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះថីនមិទ្ធៈដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ហេតុដែលនាំឲ្យកើតថីនមិទ្ធៈ មាន ៥ប្រការ គឺមិនត្រេកអរ១ ច្រអូសឬទម្រន់កាយ១ មិតពត់កាយ១ ពុលបាយ១ រួញចិត្ត១។] កិរិយាលះបង់នូវថីនមិទ្ធៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ហេតុដែលលះបង់ថីនមិទ្ធៈ ដោយព្យាយាម៣យ៉ាងគឺ ព្យាយាមដែលប្រារព្ធផ្តើមឡើងជាដំបូង១ ព្យាយាមយ៉ាងកណ្តាល ជាគ្រឿងចេញចាក កោសជ្ជៈ (សេចក្តីខ្ជិល)១ ព្យាយាមយ៉ាងក្រៃលែង ដែលកន្លងរួចចាកកោសជ្ជៈ១។ ម្យ៉ាងទៀតថា លះបង់ដោយធម៌៦ប្រការ គឺ កាន់យកនិមិត្ត ក្នុងការបរិភោគហួសប្រមាណ១ ភាពនៃកិរិយាផ្លាស់ប្តូរឥរិយាបថ១ ការធ្វើទុកក្នុងចិត្ត ចំពោះអាលោកសញ្ញា១ នៅក្នុងឱកាសដែលស្រឡះ១ ភាពជាអ្នករាប់រកកល្យាណមិត្ត១ ភាពជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។] ថីនមិទ្ធៈ ដែលលះបង់បានហើយ មិនកើតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង [ថីនមិទ្ធៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។]។ ទោះឧទ្ធច្ចកុក្កុច្ចៈ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈមិនមាន នៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧទ្ធច្ចកុក្កុច្ចៈមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧទ្ធច្ចកុក្កុច្ចៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះធម៌ដែលមិនមែនជាគ្រឿងរម្ងាប់ចិត្ត ជាហេតុនាំឱ្យកើតឧទ្ធច្ចកុក្កុច្ចៈ។] ផង ការលះបង់នូវឧទ្ធច្ចកុក្កុច្ចៈដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះធម៌ដែលជាគ្រឿងរម្ងាប់ចិត្ត ជាហេតុលះបង់ នូវឧទ្ធច្ចកុក្កុច្ចៈបាន។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈជាអ្នកចេះដឹងស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកសេពនូវបុគ្គលដែលចម្រើន១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ភាវៈជាអ្នកនិយាយនូវពាក្យដែលជាទីសប្បាយ១។] ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ឧទ្ធច្ចៈមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ ឯកុក្កុច្ចៈមិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។]ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆាមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆាមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆាមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ការធ្វើទុកក្នុងចិត្ត ដោយឥតឧបាយប្រាជ្ញា ចំពោះធម៌ ដែលជាទីតាំង នៃសេចក្តីសង្ស័យ ជាហេតុនាំឱ្យកើតវិចិកិច្ឆា។] ផង កិរិយាលះបង់នូវវិចិកិច្ឆាដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា ការធ្វើទុកក្នុងចិត្ត ដោយឧបាយប្រាជ្ញា ចំពោះកុសលធម៌ជាដើម ជាហេតុឲ្យលះបង់វិចិកិច្ឆាបាន។ មួយទៀតថា លះបង់ដោយធម៌៦ប្រការ គឺភាវៈជាអ្នកចេះដឹង ឬស្តាប់ច្រើន១ ភាវៈជាអ្នកឧស្សាហ៍សាកសួរ១ ភាវៈជាអ្នកចេះដឹងស្ទាត់ក្នុងវិន័យ១ ភាវៈជាអ្នកច្រើនទៅដោយចិត្តដែលជឿស៊ប់១ ភាវៈជាអ្នករាប់រកកល្យាណមិត្ត១ ជាអ្នកនិយាយនូវពាក្យជាទីសប្បាយ១។] ផង វិចិកិច្ឆាដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [វិចិកិច្ឆា មិនកើតតទៅទៀត ដោយសារសោតាបត្តិមគ្គ។]ផង។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវនីវរណធម៌៥យ៉ាង) គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត ទាំងធម៌ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចំរើនប្រាជ្ញា ដើម្បីឲ្យចំរើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណា ឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺនីវរណៈទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ នីវរណៈបព្វៈ ។ ខន្ធបព្វៈ [១២៩] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខ នៅមានតទៅទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ (ពិចារណាឃើញដូច្នេះថា) រូប មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាទីកើតឡើងនៃរូប មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃរូប មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] វេទនា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃវេទនា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃវេទនា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] សញ្ញា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃសញ្ញា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃសញ្ញា មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] សង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃសង្ខារទាំងឡាយ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃសង្ខារ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] វិញ្ញាណមានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនកើតឡើងនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។] ធម៌ដែលជាដែនវិនាសទៅនៃវិញ្ញាណ មានប្រមាណប៉ុណ្ណេះ [មានន័យលក្ខណៈក្នុងសតិប្បដ្ឋានសូត្រ មជ្ឈឹមនិកាយ មូលបណ្ណាសកៈ ត្រង់ពួកខន្ធបព្វៈឯណោះហើយ។]។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ទាំងធម៌ ដែលសូន្យទៅក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌មានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុ មានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺឧបាទានក្ខន្ធទាំង៥ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ ខន្ធបព្វៈ។ អាយតនបព្វៈ [១៣០] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ទាំងខាងក្នុង ទាំងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងច្បាស់នូវភ្នែកផង ដឹងច្បាស់នូវរូបទាំងឡាយផង មួយវិញទៀត សញ្ញោជនៈណា ដែលអាស្រ័យនូវភ្នែក និងរូបទាំងពីរនោះ ហើយកើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះ [អដ្ឋកថាថា កិលេសជាត ជាគ្រឿងចងសត្វទុក ហៅថា សញ្ញោជនៈ មាន១០យ៉ាងគឺ កាមរាគៈ១ បដិឃៈ១ មានៈ១ ទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ភវរាគៈ១ ឥស្សា១ មច្ឆរិយៈ១ អវិជ្ជា១។] ផង សញ្ញោជនៈ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង សញ្ញោជនៈដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង។ ភិក្ខុដឹងច្បាស់នូវត្រចៀកផង ដឹងច្បាស់នូវសំឡេងទាំងឡាយផង។ ដឹងច្បាស់នូវច្រមុះផង ដឹងច្បាស់នូវក្លិនទាំងឡាយផង។ ដឹងច្បាស់នូវអណ្តាតផង ដឹងច្បាស់នូវរសទាំងឡាយផង។ ដឹងច្បាស់នូវកាយផង ដឹងច្បាស់នូវផោដ្ឋព្វៈទាំងឡាយផង។ ដឹងច្បាស់នូវចិត្តផង ដឹងច្បាស់នូវធម្មារម្មណ៍ទាំងឡាយផង សញ្ញោជនៈណា ដែលអាស្រ័យនូវចិត្ត និងធម្មារម្មណ៍ទាំងពីរនោះ កើតឡើង ក៏ដឹងច្បាស់នូវសញ្ញោជនៈនោះផង សញ្ញោជនៈដែលមិនទាន់កើតឡើង ហើយកើតឡើងដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [អដ្ឋកថាថា សំយោជនៈទាំង១០ កើតឡើងព្រោះអាស្រ័យហេតុផ្សេងគ្នា គឺកាមរាគសំយោជនៈ គឺតម្រេកត្រេកអរ ដោយអំណាច កាម ចំពោះអារម្មណ៍គួរប្រាថ្នា ដែលមកកាន់គន្លងចក្ខុទ្វារ។ បដិឃសំយោជនៈ គឺសេចក្តីក្រោធ ចំពោះអារម្មណ៍ ដែលមិនគួរប្រាថ្នា។ មានសំយោជនៈ គឺសេចក្តីសម្គាល់ថា បើក្រៅតែអំពីអញ មិនមានអ្នកណាមួយ អាចចម្រើននូវអារម្មណ៍នុ៎ះបានឡើយ។ ទិដ្ឋិសំយោជនៈ គឺសេចក្តីប្រកាន់ នូវរូបារម្មណ៍នុ៎ះថាទៀង ថាឋិតឋេរ។ វិចិកិច្ឆាសំយោជនៈ គឺសេចក្តីសង្ស័យ ចំពោះរូបារម្មណ៍នុ៎ះ ថាជាសត្វ ឬថាជារបស់សត្វ។ ភវរាគសំយោជនៈ គឺសេចក្តីប្រាថ្នាក្នុងភពថា ភពនេះយើងតែងបានដោយងាយ ក្នុងសម្បត្តិភព។ សីលព្វត្តបរាមាសសំយោជនៈ គឺសេចក្តីប្រកាន់នូវសីលព្វត្តថា សីលព្វត្តយ៉ាងនេះ យើងអាចសមាទានកាន់យកបាន។ ឥស្សាសំយោជនៈ គឺសេចក្តីច្រណែនថា សូមកុំឲ្យជនដទៃបានរូបារម្មណ៍នេះឡើយ។ មច្ឆរិយសំយោជនៈ គឺសេចក្តីកំណាញ់លាក់លៀមរូបារម្មណ៍ ដែលខ្លួនបានហើយ នឹងបុគ្គលដទៃ។ អវិជ្ជាសំយោជនៈ គឺសេចក្តីមិនដឹងនូវសហជាតធម៌ទាំងអស់។] ផង កិរិយាលះបង់បាននូវសញ្ញោជនៈ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [លះបង់ដោយបហានៈ២យ៉ាងគឺ តទង្គប្បហានៈ១ វិក្ខម្ភនប្បហានៈ១។]ផង សញ្ញោជនៈ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [សំយោជនៈទាំង៥ប្រការ គឺទិដ្ឋិ១ វិចិកិច្ឆា១ សីលព្វត្តបរាមាសៈ១ ឥស្សា១ មច្ឆរិយៈ១ ដែលមិនកើតតទៅទៀត ដោយសារ សោតាបត្តិមគ្គ។ កាមរាគៈ បដិឃៈ ទាំងពីរដែលនៅគ្រោតគ្រាត មិនកើតតទៅទៀត ដោយសារសកទាគាមិមគ្គ។ ដែលយ៉ាងល្អិត មិនកើតតទៅទៀត ដោយសារអនាគាមិមគ្គ។ មានៈ១ ភវរាគៈ១ អវិជ្ជា១ ដែលមិនកើតតទៅទៀត ដោយសារអរហត្តមគ្គ។ ឯសំយោជនៈ ដែលកើតអាស្រ័យនូវត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ក៏ត្រូវតាមន័យនេះដែរ។]ផង។ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង និងធម៌ដែល សូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែ ជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអាយតនៈ៦ ខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ អាយតនបព្វៈ។ ពោជ្ឈង្គបព្វៈ [១៣១] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គ៧ប្រការ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ទោះសតិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់ខ្លួន ក៏ដឹងច្បាស់ថា សតិសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [អដ្ឋកថាថា ការធ្វើយោនិសោមនសិការៈឲ្យច្រើនក្នុងសម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅឲ្យធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌ជាភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាកបុគ្គលភ្លេចស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បីតម្កល់សតិគ្រប់ឥរិយាបថ១។] ផង កិរិយាចម្រើនពេញ បរិបូណ៌ នៃសតិសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ [អដ្ឋកថាថា ការធ្វើយោនិសោមនសិការៈឲ្យច្រើនក្នុងសម្ពោជ្ឈង្គនោះ ជាហេតុនាំឲ្យសតិសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ឲ្យកើតឡើងបាន ឬដែលកើតឡើងហើយ រឹងរឹតតែប្រព្រឹត្តទៅធំទូលាយ ចម្រើនឡើង ពេញបរិបូណ៌ជាភិយ្យោភាព។ មួយទៀត ធម៌ដែលជាហេតុនាំឲ្យកើតសតិសម្ពោជ្ឈង្គនោះ មាន៤យ៉ាងគឺ ត្រូវឲ្យមានសតិ និងសម្បជញ្ញៈក្នុងទីទាំង៧ មានដើរទៅមុខជាដើម១ វៀរចាកបុគ្គលភ្លេចស្មារតី១ រាប់រកបុគ្គល ដែលមានស្មារតីខ្ជាប់ខ្ជួន១ បង្អោនចិត្តទៅ ដើម្បីតម្កល់សតិគ្រប់ឥរិយាបថ១។]ផង។ ទោះធម្មវិចយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [អដ្ឋកថា ថា ធម៌ដែលជាហេតុនាំអោយកើតធម្មវិចយសម្ពោជ្ឈង្គមាន៧ គឺ សភាវៈសាកសួរ១ ធ្វើវត្ថុខាងក្នុង គឺសក់ រោម ជាដើម និងវត្ថុខាងក្រៅ គឺចីវរ សេនាសនៈ ជាដើម អោយស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ មានសតិន្ទ្រិយជាដើម ឲ្យស្មើគ្នា១ វៀរចាកបុគ្គលដែលអាប់ឥតប្រាជ្ញា១ រាប់រកបុគ្គល ដែលមានប្រាជ្ញា១ ពិចារណា ចំពោះបញ្ចក្ខន្ធដ៏ជ្រៅដោយញាណចរិយា១ បង្អោនចិត្តទៅ ដើម្បីកំណត់ ធម្មវិចយសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះវិរិយសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ដែលជាហេតុ នាំឱ្យកើតវិរិយសម្ពោជ្ឈង្គមាន១១គឺ ពិចារណាឃើញនូវភ័យតិចតួច១ ឃើញនូវអានិសង្ស (នៃការព្យាយាម)១ ពិចារណាឃើញនូវផ្លូវដែលគួរទៅ១ កោតក្រែងចំពោះបិណ្ឌបាត១ ពិចារណាឃើញនូវអរិយទ្រព្យទាំង៧ ថាជាទ្រព្យមរតកធំ១ នូវព្រះសាស្តាជាធំ១ នូវជាតិជាធំ១ នូវសព្រហ្មចារីបុគ្គលជាធំ១ វៀរចាកបុគ្គលខ្ជិលច្រអូស១ រាប់រកបុគ្គលមានព្យាយាម១ បង្អោនចិត្តទៅ ដើម្បីកំណត់នូវវិរិយសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះបីតិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ធម៌ដែលជាហេតុនាំឲ្យកើតបីតិសម្ពោជ្ឈង្គមាន១១គឺ រលឹកដល់ព្រះពុទ្ធ១ ព្រះធម៌១ ព្រះសង្ឃ១ សីល១ បរិច្ចាគ១ ធម៌នាំឱ្យកើតជាទេវតា១ ព្រះនិព្វាន១ វៀរចាកបុគ្គលមិនស្អាត១ រាប់រកបុគ្គលស្អាត១ ពិចារណាតាមបាសាទនីយសូត្រ១ បង្អោនចិត្តទៅ ដើម្បីតម្កល់ បីតិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះបស្សទ្ធិសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [ធម៌ដែលជាហេតុនាំឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គមាន៧គឺ ត្រូវការភោជនថ្លៃថ្លា១ ត្រូវការរដូវសប្បាយ១ ត្រូវការឥរិយាបថសប្បាយ១ ប្រកបខ្លួនអោយតាំងនៅជាកណ្តាល១ វៀរចាកបុគ្គលអ្នកស្ងួនគ្រងកាយ១ រាប់រកបុគ្គល ដែលមានកាយស្ងប់ស្ងាត់១ បង្អោនចិត្តទៅ ដើម្បីតម្កល់បស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះសមាធិសម្ពោជ្ឈង្គមាននៅក្នុងសន្តានចិត្តនៃខ្លួន។បេ។ [អដ្ឋកថាថា ធម៌ជាហេតុនាំឱ្យកើតសមាធិសម្ពោជ្ឈង្គ មាន១១គឺ ធ្វើវត្ថុខាងក្នុង និងខាងក្រៅឱ្យស្អាត១ ប្រមូលឥន្ទ្រិយទាំង៥ ឱ្យស្មើគ្នា១ ឈ្លាសក្នុងកសិណនិមិត្ត១ ផ្គងចិត្តឡើងតាមសម័យ១ សង្កត់សង្កិនចិត្តតាមសម័យ១ ធ្វើចិត្តអោយរីករាយ (ចំពោះសំវេគវត្ថុ៨ប្រការ) តាមសម័យ១ ធ្វើចិត្តឱ្យសំឡឹង (នូវអារម្មណ៍)១ វៀរចាកបុគ្គលដែលមានចិត្តមិនខ្ជាប់ខ្ជួន១ រាប់រកបុគ្គលដែលមានចិត្តខ្ជាប់ខ្ជួន១ ពិចារណានូវឈានវិមោក្ខ១ បង្អោនចិត្តទៅ ដើម្បីឱ្យកើតបស្សទ្ធិសម្ពោជ្ឈង្គ គ្រប់ឥរិយាបថ១។] ទោះឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ឧបេក្ខាសម្ពោជ្ឈង្គ មិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះឧបេក្ខាសម្ពោជ្ឈង្គ ដែលមិនទាន់កើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះផង កិរិយាចម្រើនពេញបរិបូណ៌ នៃឧបេក្ខាសម្ពោជ្ឈង្គ ដែលកើតឡើងហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ [ធម៌ដែលជាហេតុនាំឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គ មាន៧គឺ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល ចំពោះសត្វ១ ធ្វើចិត្តឲ្យតាំងនៅជាកណ្តាល ចំពោះសង្ខារ១ វៀរចាកបុគ្គល ដែលមានការទំនុកបំរុង ចំពោះសត្វ និងសង្ខារ១ រាប់រកបុគ្គលដែលមានចិត្តជាកណ្តាល ចំពោះសត្វ និងសង្ខារ១ បង្អោនចិត្តទៅ ដើម្បីឲ្យកើតឧបេក្ខាសម្ពោជ្ឈង្គ គ្រប់ឥរិយាបទ១។] ផង។ ភិក្ខុពិចារណាឃើញ នូវធម៌ក្នុងធម៌ទាំងឡាយ ខាងក្នុងជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ ខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើតឡើង ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង ពិចារណាឃើញនូវធម៌ ដែលសូន្យទៅ ក្នុងធម៌ទាំងឡាយ គ្រប់ឥរិយាបថទាំង៤ផង។ ពិចារណាឃើញនូវធម៌ ដែលជាទីប្រជុំកើត និងសូន្យទៅ ក្នុងធម៌ទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ផង។ មួយទៀត ស្មារតី (ជាគ្រឿងកំណត់) របស់ភិក្ខុនោះ ក៏ផ្ចង់ឡើង ចំពោះថា ធម៌ទាំងឡាយមានមែន គ្រាន់តែជាទីកំណត់ ដើម្បីឲ្យចម្រើនប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុមានចិត្តមិនអាស្រ័យ (ដោយតណ្ហា និងទិដ្ឋិ) គ្រប់ឥរិយាបថទាំង៤ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺពោជ្ឈង្គទាំង៧ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ចប់ ពោជ្ឈង្គបព្វៈ។ ចប់ បឋមភាណវារៈ។ សច្ចបព្វៈ ទុក្ខសច្ចនិទ្ទេស [១៣២] ម្នាលភិក្ខុទាំងឡាយ ពាក្យខាងមុខនៅមានទៀត ភិក្ខុពិចារណាឃើញនូវធម៌ ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយ គឺអរិយសច្ចទាំង៤ គ្រប់ឥរិយាបថទាំង៤ តើដោយវិធីដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ដឹងប្រាកដតាមពិតថា នេះជាទុក្ខ ដឹងប្រាកដតាមពិតថា នេះជាហេតុនាំឱ្យកើតទុក្ខ ដឹងប្រាកដតាមពិតថា នេះជាសភាវៈរំលត់ទុក្ខ ដឹងប្រាកដតាមពិតថា នេះជាបដិបទា ឲ្យបានដល់នូវសភាវៈរំលត់ទុក្ខ។ ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខអរិយសច្ច តើដូចម្តេច។ ជាតិ គឺកំណើត ដែលកើតជាដំបូង ក៏ជាទុក្ខ ជរា គឺសេចក្តីចាស់គ្រាំគ្រា ក៏ជាទុក្ខ មរណៈ គឺសេចក្តីស្លាប់ ក៏ជាទុក្ខ សោកៈ គឺសេចក្តីស្តាយស្រណោះ បរិទេវៈ គឺសេចក្តីខ្សឹកខ្សួល ទុក្ខៈ គឺសេចក្តីលំបាកកាយ ទោមនស្ស គឺសេចក្តីអាក់អន់តូចចិត្ត ឧបាយាសៈ គឺសេចក្តីចង្អៀតចង្អល់ចិត្ត ក៏សុទ្ធតែជាទុក្ខ អប្បិយេហិសម្បយោគៈ គឺដំណើរជួប ប្រសព្វ ដោយសត្វ និងសង្ខារទាំងឡាយ ដែលមិនជាទីស្រឡាញ់ ក៏ជាទុក្ខ បិយេហិវិប្បយោគៈ គឺសេចក្តីព្រាត់ប្រាស ចាកសត្វ និងសង្ខារទាំងឡាយ ដែលជាទីស្រឡាញ់ ក៏ជាទុក្ខ យម្បិច្ឆំ ន លភតិ តម្បិ គឺបុគ្គលកាលចង់បាននូវរបស់ណា មិនបាន ឯការមិនបានរបស់នោះ ក៏ជាទុក្ខ បើដោយសេចក្តីបំព្រួញ ឧបាទានក្ខន្ធ៥ មានរូបក្ខន្ធជាដើម ក៏ជាទុក្ខ។ .......អានបន្តបញ្ចប់អត្ថបទនេះ..........
images/articles/2071/354wt43323.jpg
Public date : 09, Aug 2021 (11,700 Read)
វត្តធម្មវ័នគឺជាវត្តមួយនៅលើចង្កេះភ្នំក្រាំងដីមាស ស្ថិតនៅ​ខាងជើង​ក្រុង​កំពង់​​ឆ្នាំង​ប្រមាណ​​ជិត២​គី​ឡូ​ម៉ែត្រ ក្នុង​ភូមិត្រពាំង​អញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។ គេ​អាច​ធ្វើដំណើរឡើងទៅលើទីធ្លា​វត្តបាន​ដោយ​ថ្មើរ​ជើង ម៉ូតូ ឬរថយន្ត ដែល​គេ​អាច​គយ​គន់ និង​ផ្តិតយករូបភាពទេសភាពចំការត្នោត ទេសភាពរុក្ខជាតិនៅលើកំពូល​​ភ្នំ ទេស​ភាព​ដង​ទន្លេសាប ទេសភាពភ្នំនាងកង្រីជាដើម និងសំណង់ស្នាដៃគូប្លង់កសាង
images/articles/3061/202book.jpg
Public date : 09, Aug 2021 (2,599 Read)
[៤៨] ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង។ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងផែនដី នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ១ ម្នាលភិក្ខុទាំងឡាយ ត្រើយសមុទ្រខាងអាយ និងត្រើយសមុទ្រខាងនាយ នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ២ ម្នាលភិក្ខុទាំងឡាយ ព្រះអាទិត្យរះឡើងអំពីទិសណា អស្តង្គតទៅក្នុងទិសណា នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ៣ ម្នាលភិក្ខុទាំងឡាយ ធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ៤។ ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយមាន ៤ យ៉ាងនេះឯង។ មេឃ និងផែនដី រមែងឆ្ងាយអំពីគ្នា ត្រើយសមុទ្រនោះ លោកពោលថា ឆ្ងាយអំពីគ្នា ព្រះអាទិត្យជាអ្នកធ្វើនូវពន្លឺ រះឡើង អំពីទិសណា អស្តង្គតទៅវិញ ក្នុងទិសណា រមែងឆ្ងាយអំពីគ្នា បណ្ឌិតទាំងឡាយ ពោលថា ធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស ឆ្ងាយក្រៃលែងឆ្ងាយជាងនោះទៅទៀត។ សមាគមរបស់ពួកសប្បុរស មិនបានញ្រត់ប្រាសចាកគ្នា សមាគមរបស់ ពួកសប្បុរស ឋិតនៅដរាបណា ធម៌របស់ពួកសប្បុរស ក៏មាននៅដរាបនោះ។ សមាគមរបស់ពួកអសប្បុរស តែងញ្រត់ប្រាសទៅឆាប់ ព្រោះហេតុនោះ ធម៌ទាំងឡាយ របស់ពួកសប្បុរស ទើបឈ្មោះថា ឆ្ងាយអំពីធម៌របស់ពួកអសប្បុរស។ បិដក ៤២ ទំព័រ ១២២ ឃ្នាប ៤៨ ដោយ៥០០០ឆ្នាំ
images/articles/2703/cwew55xtpic.jpg
Public date : 09, Aug 2021 (11,304 Read)
ព្រះអាទិត្យរះខ្ពស់ អស់កំណត់ហើយក៏ទាប រួចលិចទៅវិញ បញ្ហាទុក្ខសោកទាំងឡាយដែលបានកើតឡើង​ដល់កំពូល បើយើងដោះ​ស្រាយ មិនចេញទេបើកដៃ ឲ្យវាប្រព្រឹត្តិទៅតាមយថាហេតុ របស់វាទៅ ក្នុងស្មារតី​សង្ឃឹម​ តាមសភាវៈពិតថា ឲ្យតែដល់កំណត់វានឹងលិចបាត់ទៅ តាមពេលវេលាដោយខ្លួន​ឯង​ទេ ។ អ្នកដែលមិនយល់ តែងខំបង្កើនទុក្ខសោក តាមរយៈការ​គិតឲ្យ ហួសពីសន្ទុះរបស់វា ដរាបទៅដល់ការសម្លាប់ខ្លួនឲ្យឆាប់បានរួចផុតទុក្ខសោក ដែលនេះគ្រាន់​តែជាការឆោតល្ងង់ ព្រោះស្លាប់តែរូបកាយ ឯចិត្តមានទុក្ខត្រូវទៅចាប់ជាតិនៅកន្លែងដែលមានទុក្ខកាន់តែខ្លាំង « គ្រាប់ស្វាយត្រូវតែដុះចេញជាកូនស្វាយ ចិត្តកំពុងតែមានទុក្ខត្រូវតែទៅកើតនៅកន្លែងដែលមានទុក្ខ នេះជាសច្ចៈធម៌ » ។ បើយើងត្អូញត្អែរថាៈ ខ្ញុំលំបាកខ្លាំងណាស់ ខ្ញុំអស់កម្លាំងខ្លាំងណាស់ ខ្ញុំពិតជាឈឺហើយ ខ្ញុំធុញថប់ណាស់ ខ្ញុំជួបតែរឿងអាក្រក់រហូត ខ្ញុំអភ័ព្វណាស់ កំសត់ណាស់ ......។ មានន័យថាយើងគ្មានសមត្ថ​ភាពធ្វើឲ្យរឿងនោះចេញទៅឲ្យឆ្ងាយពីជីវិតយើង យើងព្រមឲ្យជីវិតជួបតែរឿងអាក្រក់គ្រប់យ៉ាងដោយមិនព្រមរើបំរះចេញពីផលអាក្រក់។ យើងស្រូបទាញយក ព្រឹត្តិការណ៍អាក្រក់ មកកាន់ជីវិតឲ្យកាន់តែ ច្រើនឡើងទៀត តាមច្បាប់ឋាមពល យើងបានបន្ថែមទំងន់ទុក្ខ ទៅលើបញ្ហា ដែលកំពុងតែមានស្រាប់ ។ តាមការពិត ជីវិតទាំងអស់គ្នាគឺសុទ្ធ​​តែ​ដូចជាមនុស្សធ្លាក់ជ្រោះដែលមាន ជំរៅខុសៗគ្នា ហើយប្រឹងប្រវារឡើងមកវិញតាមជញ្ជាំងភ្នំ បើមិនប្រឹង​ប្រវារតោងឡើងមកវិញទេ នឹងធ្លាក់ចុះកាន់តែជ្រៅជាមិនខាន ហេតុនេះមានតែត្រូវគិតឲ្យកើតការ​តស៊ូ​ព្យាយាមតែប៉ុណ្ណោះ ! ! ! ។ មុននឹងធ្វើអ្វីមួយគប្បីគិត បើសិនជាភ្នែកយើងបើកពិតមែន យើងនឹងឃើញអ្វីដែលគួរមើល និងមិនគួរមើលជាមិនខាន ! សូម្បីត្រចៀកក៏ដូចគ្នា ! ។ ជីវិតឥតធម៌ គឺជាជីវិតពោរពេញទៅដោយគ្រឿងកង្វល់ ! ខ្វល់ណាស់ ! ខ្វល់នឹងរឿងមិនទាន់កើត ខ្វល់នឹងរឿងកន្លងហួស ! ខ្វល់នឹងគិតជិះជាន់គេ ខ្វល់នឹងត្រូវគេជិះជាន់ ! ខ្វល់នឹងរក្សា ខ្វល់នឹងការស្វែងរក ខ្វល់នឹងការមិនពេញចិត្ត ខ្វល់នឹងការបោកប្រាស់ ខ្វល់នឹងការបាត់បង់ ! ខ្វល់រហូតខូចចិត្តចង ក លោតទឹក ផឹកថ្នាំ រត់ចូលឡាន សម្លាប់ខ្លួន ! លោកនេះងងឹតណាស់ ! បើមិនបានរត់រកធម៌ជាប្រទីបទេ គេនឹងលោះព្រលឹងព្រោះតែរឿងរ៉ាវក្នុងលោកនេះ ! ។ ជីវិតមានធម៌ គឺជាជីវិតស្បើយទុក្ខកង្វល់ ព្រោះលោកនេះគឺតែអញ្ចឹង ! ធម៌នាំឲ្យចេះពេញចិត្ត ចេះរស់ជាមួយការបាននិងការបាត់បង់ រៀនរស់ជាមួយបញ្ហា កំណត់ដឹងនូវទុក្ខ ធ្វើឲ្យសោមនស្សញាណបានកើតឡើង ត្រជាក់ក្សេមក្សាន្តមិនក្រហល់ក្រហាយជាមួយការរស់នៅ ឃើញសត្វលោកប្រព្រឹត្តិទៅតាមកម្មរៀងៗខ្លួន ! ! ! គួរឲ្យសង្វេគណាស់ ! ។ ដកស្រង់ពី ហ្វេសប៊ុក Thong Nidamony ដោយ៥០០០ឆ្នាំ
images/articles/1746/Untitled-1-Recovered.jpg
Public date : 09, Aug 2021 (24,781 Read)
ស. តើ​ពាក្យ​ថា ធម៌ មានន័យ​ដូច​ម្ដេច? ច. បើ​ពាក្យ​ថា ធម៌​មួយ​ម៉ាត់ ប្រែ​បាន​ច្រើន​យ៉ាង​គឺ​ប្រែ​ថា សភាវៈ​ទ្រទ្រង់​សត្វ​លោក គឺ​បុណ្យ បាប សុចរិត ទុច្ចរិត ពោលគឺ កុសលធម៌​ក៏​មាន​អកុសលធម៌​ក៏​មាន។ ស. ចុះ​ពាក្យ​ថា ធម្មគុណ​មាន​សេចក្ដី ដូចម្ដេច? ច. គុណធម៌ គឺភាវៈ​ដែល​ស្រោចស្រង់​ទ្រទ្រង់​សត្វ អ្នក​ប្រតិបត្តិ​តាម​គន្លងធម៌ ឲ្យ​បាន​សេចក្ដី​សុខ សេចក្ដី​ចម្រើន។ ពាក្យ​ថាព្រះធម៌ មាន​ស័ព្ទ​ដែល​គួរ​ប្រែ​ចេញ​ជា​ច្រើន​យ៉ាង​ពិត​មែន ប៉ុន្តែ​ក្នុង​ទី​នេះ​សំ​ដៅ​យក​ចំពោះ​តែ ទ្រឹស្ដី គឺ​ សេចក្ដី​អធិប្បាយ​ពន្យល់​ហេតុ​ផល​ឲ្យ​ឃើញជា​បែប​យ៉ាង​ព្រម​ទាំង​ផល​របស់​បុគ្គល​ អ្នក​សិក្សា អ្នក​ប្រតិបត្តិ​ប៉ុណ្ណោះ។ ស. តើ​ធម្មគុណ​ទី ១ មាន​សេចក្ដី​ដូចម្ដេច? ច. ព្រះធម្មគុណទី ១ « ស្វាក្ខាតធម៌ » លោក​សំដៅ​យក​ ព្រះបរិយត្តិធម៌ និង​បដិបត្តិធម៌ព្រោះ​ធម៌​ទាំង​នេះ ដែល​ព្រះ​សម្ពុទ្ធប្រកាស​ទុក​ហើយ​ថា​ជា​ធម៌​ស្រប​គ្នា រលាយ​ចូល​គ្នា​ដោយ​ជិត​ស្និទ្ធ ដូច​ជា​ខ្សែដែល​វេញ​ធ្លុង​ត្រូវ​គ្នា មិន​ប្រែប្រួល ឃ្លាត​ចាក​គ្នា មាន​លម្អ​ក្នុង​បទ​ដើម បទ​កណ្ដាល និង​បទ​ចុង ព្រោះ​ប្រកាស​ព្រហ្ម​ចរិយធម៌ ដ៏​បរិសុទ្ធ​បរិបូណ៌ក្រៃលែង​គ្រប់យ៉ាងទាំងអត្ថ និងព្យព្ជានៈ។ បដិបត្តិធម៌ ជាផ្លូវជាឧបាយ សម្រាប់​អ្នកប្រតិបត្តិ ដើម្បីឆ្ពោះ​ត្រង់​ទៅ​រក​មគ្គផល​និព្វាន គឺ​ថា​កាល​បើ​បុគ្គល​មិន​ប្រតិបត្តិ​ក៏​មិន ត្រូវ​បាន​ទទួល​មគ្គផល​និព្វាន លុះត្រា​តែ​ប្រតិបត្តិ​ទើប​អាច​ដើម្បី​បាន​មគ្គផល​និព្វាន។ « ស្វាក្ខាតោ ភគវតា ធម្មោ » ធម៌​ដែល​ព្រះ​ដ៏មានព្រះភាគ​ត្រាស់​សម្ដែង​ទុក​ល្អ​ហើយ ​មាន ២ យ៉ាងគឺ៖ ១- បរិយត្តិធម៌ ធម៌របស់សេក្ខបុគ្គល (ការសិក្សា) ២- នព្វលោកុត្តរធម៌ ធម៌ជា​លោកុត្តរមាន៩ យ៉ាងគឺ មគ្គ ៤ ផល ៤ និព្វាន ១។ ស. តើ​ធម្មគុណទី ២ មានសេចក្ដី​ដូចម្ដេច? ច. ព្រះធម្មគុណទី ២ គឺ « សន្ទិដ្ឋិកធម៌ » សេចក្ដី​ថា មគ្គផល​ដែលបុគ្គលណា​បាន​ដល់​ហើយបុគ្គល​នោះ អាច​ឃើញ​ជាក់​ច្បាស់​ដោយ​ខ្លួន​ឯង។ មគ្គផល​ដែល​បុគ្គល​មិន​ទាន់​បាន​ដល់ មិន​ទាន់​បាន​សម្រេច​នោះ ពុំ​អាច​មក​ឃើញ​ជា​មួយ​ផង​បាន​ឡើយ។ ស. តើ​ព្រះធម្មគុណ ទី ៣ មានសេចក្ដី​ដូចម្ដេច? ច. ព្រះធម្មគុណ​ទី ៣ គឺ « អាកាលិកធម៌ » មាន​សេចក្ដី​ថា ធម៌​ជាទី​ប្រគល់​ឲ្យ​នូវ​ផល​ដល់​អ្នក​ប្រតិបត្តិ​មិន​រង់​ចាំ​កាល គឺ​ថា​កាល​បើ​បុគ្គល​បាន​អរិយមគ្គ​ហើយ ក៏​ត្រូវ​បាន​អរិយផល​ក្នុង​លំដាប់​គ្នា មិនឋិត​នៅ​ក្នុង​អរិយមគ្គ​អស់​កាល​យូរ​ឡើយមួយ​ទៀត​ថា បើ​អរិយមគ្គ​កើត​ហើយ​ពុំ​មែន​សាបសូន្យ​ត្រឹម​អរិយមគ្គ​ទៅ​វិញ ខាន​បាន​ផល​នោះ​ឡើយ ពុំ​មែន​ដូច​ផ្កា​ឈើ​និង​ផ្លែ​ឈើ​នោះ​ទេ​ដូច​យ៉ាង ដើម​ឈើ​មាន​ផ្កា​មាន​ផ្លែ​តាម​រដូវ​កាល​ផ្សេងៗ​គ្នា ផ្កា​ឈើ​ខ្លះ គ្រាន់​តែ​កើត​មាន​អំពើ​ដើម​ឈើ ហើយ​ក៏​ស្វិត​ស្រពោន ឬ​ជ្រុះ​បាត់ទៅ​វិញ មិន​បាន​ទៅ​ជា​ផ្លែ​ទេ ផ្កា​ខ្លះ​ក៏​បាន​ទៅ​ជា​ផ្លែ។ អកាលិកធម៌ មិន​ប្រព្រឹត្ត​ទៅ​ដូច​ផ្កា​ឈើ​នោះ​ឡើយ។ ស. តើ​ព្រះធម្មគុណទី ៤ មាន​សេចក្ដី​ដូច​ម្ដេច? ច. ព្រះធម្មគុណ​ទី ៤ គឺ « ឯហិបស្សិកធម៌ » មាន​សេចក្ដី​ថា ព្រះធម៌​មាន​លម្អ​ដ៏​អស្ចារ្យ ចំណែក​ចំពោះ​បុគ្គល​អ្នក​ប្រតិបត្តិ ដែល​បាន​ដល់ បាន​សម្រេច​ច្បាស់​លាស់​ហើយ​ហាក់​ដូច​ជា ហៅ​អ្នក​ដទៃ​ឲ្យ​មក​មើល​ឃើញ​បាន​ថា « អ្នក ចូល មក នេះព្រះធម៌ អ្នក​ចូរ​មើល​ចុះ » ព្រះធម៌​នេះស្រស់​ត្រកាល​ណាស់ រមែង​ប្រាកដ​ដល់​បុគ្គល​អ្នក​បាន​សម្រេច។ ស. តើ​ព្រះធម្មគុណ​ទី ៥ មាន​សេចក្ដី​ដូចម្ដេច? ច. ព្រះធម្មគុណ​ទី ៥ គឺ « ឱបនយិកធម៌ » មាន​សេចក្ដី​ថា ព្រះធម៌​មាន​គុណ​ដ៏​ជ្រាល​ជ្រៅ​ណាស់ដែល​បុគ្គល​គួរ​បង្អោន​ចូល​មក​ទុក​ដាក់ ក្នុង​ចិត្ត​ដោយ​គោរព គឺ​ថា​គួរ​ចម្រើន គួរ​បណ្ដុះ​ឲ្យ​កើតមាន​រឿយៗ​ខ្ជាប់​ខ្លួន ក្នុង​ខន្ធសន្ដាន។ ស. តើ​ព្រះធម្មគុណ​ទី ៦ មាន​សេចក្ដី​ដូច​ម្ដេច? ច. ព្រះធម្មគុណទី ៦ គឺ « បច្ចត្តវេទិតព្វវិញ្ញុធម៌ » មាន​សេចក្ដី ព្រះធម៌ គឺ មគ្គផល ដែល​បុគ្គល​ណា ត្រូវ​ដឹង​បាន​ចំពោះ​ខ្លួន​តាម​ទំនើង​ខ្លួន​ម្នាក់​ឯង ឯ​អ្នក​ដទៃ​ដែល​មិន​បាន​ប្រតិបត្តិ​មិន​បាន​ចម្រើន តាម​ផ្លូវ​ដ៏​បរិសុទ្ធ​នោះ​ពុំ​អាច​បាន​ដឹង បានឃើញ​ផង​ឡើយ។ ធម្មគុណ​ទី ២ ដល់​ទី ៥ បាន​ដល់​បដិវេធធម៌ ( ធម៌​គឺ​ការ​ត្រាស់​ដឹង ឬ​យល់​ច្បាស់) ។ ដកស្រង់ចេញពីសៀវភៅ សំនួររបស់ខ្ញុំចម្លើយរបស់អ្នក ដោយ​៥០០០​ឆ្នាំ​
images/articles/1659/Untitled-1-Recovered.jpg
Public date : 09, Aug 2021 (39,853 Read)
ចុន្ទសូករិកៈនោះ ជា​អ្នក​សម្លាប់​តែ​ជ្រូកយក​សាច់​លក់​ចិញ្ចឹម​ជីវិត​ពេញ ៥៥ ឆ្នាំ។ កាល​ដែល​សម្លាប់​ម្ដងៗ នោះ គាត់​យក​ទឹក​កំពុង​ពុះ​ក្ដៅ​ទៅចាក់​បង្អក​ក្នុង​មាត់​ជ្រូក លុះ​ជ្រូក​នោះ​ស្លាប់​ទៅ​ហើយ គាត់​យក​ដំបង ៤​ ជ្រុងទៅវាយ​ដំ​ឲ្យ​ណែន​សាច់​ដើម្បី​ថ្លឹង​ឲ្យ​មាន​ទម្ងន់ លក់​បាន​ថ្លៃ។ ដល់​សម័យ​គាត់​មាន​ជម្ងឺ អំពើ​នោះ​ក៏​បណ្ដាល់​ឲ្យ​ភ្លើង​អំពី​អវីចិមហានរក​ឆេះ​ឡើង​មក ដុត​រោល​គាត់​ឲ្យ​ក្ដៅ​អន្ទះអន្ទែង ស្ទុះ​បម្រះននៀល​ឆ្លេឆ្លា​វារ​ទៅ​មក​ដោយ​ក្បាល​ជង្គង់ ស្រែក​យំ​មាន​សម្លេង​ដូច​ជ្រូក រង​ទុក្ខ​វេទនា​អស់ ៧ ថ្ងៃ​ទើប​ស្លាប់ ៗ ហើយ​ទៅ​កើត​ក្នុង​អវីចិមហានរក។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ៥០០០ឆ្នាំ
images/articles/380/tex______tpic.jpg
Public date : 09, Aug 2021 (68,056 Read)
សព្វេ​ សត្តា​ អាហារដ្ឋិតិកា ពួក​សត្វ​ទាំង​អស់​ឋិត​នៅ​បាន​ ព្រោះ​អាស្រ័យ​អាហារ ( សង្គីតិសូត្រ បិដក​លេខ ១៩​ ទំព័រ​ ១៣០​ ) អធិប្បាយ ពាក្យ​ថា​ សព្វេ​ សត្តា​ សំដៅយក សត្វ​ទាំង​ឡាយ​ទាំង​ពួង ក្នុង​ភព​ទាំង​អស់​ គឺ​ក្នុង​កាមភព​ជា​ដើម​ ក្នុង​សញ្ញីភព​ជា​ដើម​ និង​ក្នុង​ឯកវោការភព​ជា​ដើម​ ។ ពាក្យ​ថា​ អាហារដ្ឋិតិកា​ ព្រោះ​មាន​បទ​វិគ្រោះ​ថា អាហារតោ ឋិតិ​ ឯតេ-សន្តិ ​អាហារដ្ឋិតិកា​ “សត្វ​ទាំង​ឡាយ​នោះ តាំង​នៅ​បាន​ព្រោះ​អាហារ​ ហេតុ​នោះ​ ទើប​ឈ្មោះ​ថា​ អាហារដ្ឋិតិកា​” អ្នក​ដែល​តាំង​នៅ​បាន​ព្រោះ​អាហារ”​ ។​ អាហារ​រមែង​ជា​ហេតុ​នៃ​ការ​តាំង​នៅ​បាន​នៃ​សព្វ​សត្វ​ ដោយ​ប្រការ​ដូច្នេះ​ ។​ ព្រះ​សារីបុត្ត​ សម្តែង​សេចក្តី​នេះ​ថា​ “ម្នាល​អាវុសោ​ទាំង​ឡាយ​ ធម៌​មួយ​ គឺ​ សត្វ​ទាំង​ឡាយ​តាំង​នៅ​បាន​ព្រោះ​អាហារ​នេះ​ ព្រះ​មាន​ព្រះ​ភាគ​អង្គ​នោះ​ ទ្រង់​ជ្រាប​ច្បាស់​តាម​សេចក្តី​ពិត​ ទ្រង់​សម្តែង​ទុក​ហើយ​ដោយ​ប្រពៃ​”​ ។​ ក៏​កាល​បើ​ដូច្នេះ​ ព្រះ​តម្រាស់​ដែល​ត្រាស់​ទុក​ថា​ “អសញ្ញសត្តា ទេវា អហេតុកា អនាហារា អផស្សកា ពួក​ទេវតា​ជា​អស-ញ្ញីសត្វ​ ជាអហេតុកៈ​ មិន​មាន​អាហារ​ មិន​មាន​ផស្សៈ​” ដូច្នេះ​ជា​ដើម​ នឹង​ក្លាយ​ជា​ពាក្យដែល​ឃ្លៀង​ឃ្លាតទៅ​ហើយ​ទេ​ឬ?​ ពាក្យ​ទាំង​នេះ​ មិន​ឃ្លៀង​ឃ្លាត​ទេ​ ព្រោះ​ទេវតា​ទាំង​នោះ​ក៏​មាន​ឈាន​ជា​អាហារ​ ។​ ទោះ​បី​ជា​យ៉ាង​នោះ​ក៏​ដោយ​ ព្រះ​តម្រាស់​ដែល​ត្រាស់​ថា​ “ចត្តារោមេ, ភិក្ខវេ, អាហារា ភូតានំ វា សត្តានំ ឋិតិយា សម្ភវេសីនំ វា អនុគ្គហាយ​ ។ កតមេ ចត្តារោ? កពឡីការោ អាហារោ ឱឡារិកោ វា សុខុមោ វា, ផស្សោ ទុតិយោ, មនោសញ្ចេតនា តតិយា, វិញ្ញាណំ ចតុត្ថំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ អាហារ​ដើម្បី​ការ​តាំង​នៅ​របស់​សត្វ​ទាំង​ឡាយ​ដែល​កើត​មក​ហើយ​ ឬ​ដើម្បី​ការ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ពួក​សម្ភវេសី​ទាំង​ឡាយ​ មាន​ ៤​ អាហារ​ទាំង​ ៤​ នោះ​ តើ​ដូច​ម្តេច?​ គឺ​ កពឡិង្ការាហារ​ ទាំង​គ្រោត​គ្រាត​ ទាំង​ប្រណីត​ ១​ ផស្សាហារ​ ១​ មនោសញ្ចេតនាហារ​ ១​ វិញ្ញាណាហារ​ ១”​ ដូច្នេះ​ជា​ដើម​ ក៏​ជា​ពាក្យ​ដែល​ឃ្លៀង​ឃ្លាត​ ។ សូម្បី​ព្រះ​តម្រាស់​នេះ​ ក៏​មិន​ឃ្លៀង​ឃ្លាត​ ។ ព្រោះ​ថា​ ក្នុង​សូត្រ​នោះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ធម៌​ទាំង​ឡាយ​ ដែល​មាន​លក្ខណៈ​ជា​អាហារ​ដោយ​ត្រង់​ថា​ “អាហារ”​ ប៉ុន្តែ​ក្នុង​ទី​នេះ​ទ្រង់​ត្រាស់​​ហៅ​បច្ច័យ​ដោយ​អម​ថា​ “អាហារ”​ ពិត​ណាស់​ បច្ច័យ​គួរ​នឹង​បាន​ដល់​ធម៌​ទាំង​ពួង​ ។​ ហើយ​បច្ច័យ​នុ៎ះ​ឯង​ ញ៉ាំង​ផល​ណា​នី​មួយ​ ឲ្យ​កើត​ឡើង​ ក៏​រមែង​ឈ្មោះ​ថា​ នាំ​មក​នូវ​ផល​នោះៗ ព្រោះ​ហេតុ​នោះ​ ទើប​ហៅ​បាន​ថា​ អាហារ​ ។​ ដោយ​ហេតុ​នោះ​ឯង ទើប​ត្រាស់​ទុក​ថា​ “អវិជ្ជម្បាហំ, ភិក្ខវេ, សាហារំ វទាមិ, នោ អនាហារំ​ ។ កោ ច, ភិក្ខវេ, អវិជ្ជាយ អាហារោ? បញ្ចនីវរណាតិស្ស វចនីយំ។ បញ្ចនីវរណេបាហំ, ភិក្ខវេ, សាហារេ វទាមិ, នោ អនាហារេ​ ។ កោ ច, ភិក្ខវេ, បញ្ចន្នំ នីវរណានំ អាហារោ? អយោនិសោមនសិការោតិស្ស វចនីយំ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សូម្បី​អវិជ្ជា​ តថាគត​ក៏​ពោល​ថា​ មាន​អាហារ​ មិន​មែន​មិន​មាន​អាហារ​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តើ​អ្វី​ជា​អាហារ​របស់​អវិជ្ជា?​ គួរ​នឹង​ពោល​ថា​ នីវរណៈ​ ៥​ ជា​អាហារ​របស់​អវិជ្ជា​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ សូម្បី​នីវរណៈ​ ៥​ តថាគត​ក៏​ពោល​ថា​ មាន​អាហារ​ មិន​មែន​មិន​មានអាហារ​ទេ​ ម្នាល​ភិក្ខុ​ទាំង​ឡាយ​ តើ​អ្វី​ជា​អាហារ​របស់​នីវរណៈ​ ៥​ គួរ​នឹង​ពោល​ថា​ អយោនិសោមនសិការ​ ជា​អាហារ​របស់​នីវរណៈ​ ៥”​ ដូច្នេះ​ អាហារ​ គឺ​បច្ច័យ​នេះ​លោក​ប្រាថ្នា​យក​ក្នុង​ព្រះ​សូត្រ​នេះ​ ។​ ក៏​កាល​កាន់​យក​បច្ច័យ​ជា​អាហារ​ម្យ៉ាង​ហើយ​ ក៏​ជា​ការ​ដែល​កាន់​យក​ទាំង​អស់​ ទាំង​អាហារ​ដោយ​អម​ ទាំង​អាហារ​ដោយ​ត្រង់​ ។​ ក្នុង​អសញ្ញីភព​នោះ​ រមែង​បាន​បច្ចយអាហារ​ ។ កាល​ព្រះ​ពុទ្ធ​អង្គ​ទ្រង់​មិន​ទាន់​ឧប្បត្តិក​ឡើង​ ពួក​អ្នក​បួស​ក្នុង​លទ្ធិ​តិរ្ថិយ​ ធ្វើ​បរិកម្ម​ក្នុង​វាយោកសិណ​ហើយ​ ញ៉ាំង​ឈាន​ទី​ ៤​ (​ ចតុត្ថជ្ឈាន​ )​ ឲ្យ​កើត​ឡើង​បាន​ហើយ​ ចេញ​ចាក​ឈាន​នោះ​ហើយ​ ឲ្យ​កើត​សេចក្តី​ត្រេក​អរ​ ពេញ​ចិត្ត​ថា​ “គួរ​តិះ​ដៀល​ចិត្ត​ ចិត្ត​នេះ​គួរ​តិះ​ដៀល​ពិត​ ឈ្មោះ​ថា​ការ​មិន​មាន​ចិត្ត​នុ៎ះ​ឯង​ ជា​សេចក្តី​ល្អ​ ព្រោះ​អាស្រ័យ​ចិត្ត​ ទើប​កើត​ទុក្ខ​ មាន​ការ​សម្លាប់​ និង​ចាប់​ចង​ជា​ដើម​ ជា​បច្ច័យ​ កាល​មិន​មាន​ចិត្ត​ ទុក្ខ​នោះ​ក៏​រមែង​មិន​មាន”​ ជា​អ្នក​មាន​ឈាន​មិន​វិនាស​ អស់​ជីវិត​ហើយ​បាន​ទៅ​កើត​ក្នុង​អសញ្ញីភព​ ។​ អ្នក​ណា​តាំង​មាំ​ក្នុង​ឥរិយាបថ​ណា​ ក្នុង​មនុស្សលោក​ អ្នក​នោះ​កើត​ដោយ​ឥរិយាបថ​នោះ​ គឺ​ឈរ​ខ្លះ​ អង្គុយ​ខ្លះ​ ដេក​ខ្លះ​ អស់​ ៥០០​ កប្ប​ ដូច​ជា​ដេក​នៅ​អស់​កាល​យូរ​ត្រឹម​នេះ​ សូម្បី​សត្វ​ទាំង​ឡាយ​ ដែល​មាន​រូប​យ៉ាង​នេះ​ ក៏​រមែង​បាន​បច្ចយ​អាហារ​ ។​ តាម​ពិត​ សត្វ​ទាំង​នោះ​ ចម្រើន​ឈាន​ណា​ ហើយ​ទៅ​កើត,​ ឈាន​នោះ​ឯង​រមែង​ជា​បច្ច័យ​របស់​សត្វ​ទាំង​នោះ​ ។​ បច្ច័យ​គឺ​ឈាន​ នៅ​មាន​ដរាប​ណា​ ក៏រមែង​តាំង​នៅ​បាន​ដរាប​នោះ​ ឧបមា​ដូច​កូន​សរ​ដែល​បាញ់​ទៅ​ដោយ​កម្លាំង​បញ្ជូន​នៃ​ខ្សែ,​ កម្លាំង​បញ្ជូន​នៃ​ខ្សែ​នៅ​មាន​ត្រឹម​ណា​ ក៏រត់​ទៅ​បាន​ត្រឹម​នោះ​ យ៉ាង​នោះ​ដែរ​ ។​ កាល​បច្ច័យ​គឺ​ឈាន​នោះ​អស់​ហើយ​ សត្វ​ទាំង​នោះ​ក៏​រមែង​ធ្លាក់​ទៅ​ ដូច​កូន​សរ​ដែល​អស់​កម្លាំង​បញ្ជូន​នៃ​ខ្សែ​ដូច្នោះ​ ។ ចំណែក​ពួក​សត្វនរក​ដែល​លោក​ពោល​ទុក​ថា​ មិន​បាន​រស់​នៅ​ដោយ​ផល​នៃ​សេចក្តី​ប្រឹង​ប្រែង​ ទាំង​មិន​បាន​រស់​នៅ​ដោយ​ផល​នៃ​បុណ្យ​ ទាំង​នេះ​មាន​អ្វី​ជា​អាហារ​ ។​ កម្មនុ៎ះ​ឯង​ ជា​អាហារ​របស់​សត្វ​នរក​ទាំង​នោះ​ ។​ បើ​នឹង​សួរ​ថា​ អាហារ​មាន​ ៥​ យ៉ាង​ គឺ​អ្វី​ខ្លះ?​ ( ក៏​ត្រូវ​ឆ្លើយ​ថា​ )​ ពាក្យ​ថា​ “៥​ យ៉ាង​ឬ​មិន​មែន​ ៥​ យ៉ាង​នេះ​មិន​គួរ​និយាយ,​ លោក​ពោល​ពាក្យ​នេះ​ ទុក​ហើយ​មិន​មែន​ឬថា​ “បច្ច័យ​គឺ​អាហារ​”​ ព្រោះ​ហេតុ​នោះ​ សត្វ​ទាំង​នោះ​កើត​ក្នុង​នរក​ដោយ​កម្ម​ណា​ កម្ម​នោះ​ឯង​ចាត់​ថា​ ជា​អាហារ​ ព្រោះ​ជា​បច្ច័យ​នៃ​ការ​តាំង​នៅ​របស់​សត្វ​ទាំង​នោះ​ ដូច​ដែល​ត្រាស់​សំដៅ​ដល់​ថា​ “ន ច តាវ កាលង្ករោតិ, យាវ ន តំ បាបកម្មំ ព្យន្តី ហោតិ​ ដរាប​ណា​ បាបកម្ម​មិន​ទាន់​អស់​ សត្វ​នោះ​ឯង​នៅ​មិន​ទាន់​ស្លាប់​ដរាប​នោះ​”​ ។ ក្នុង​ទី​នេះ​មិន​គួរ​ជំទាស់​គ្នា​ ដោយ​រឿង​កពឡិង្ការាហារ​ ។​ ព្រោះ​សូម្បី​តែ​ទឹក​មាត់​ដែល​កើត​ក្នុង​មាត់​ ក៏​នៅ​ឲ្យ​សម្រេច​អាហារកិច្ច​ដល់​សត្វ​ទាំង​នោះ​បាន​ ។​ ពិត​មែន​ ទឹក​មាត់​នោះ​ ក្នុង​នរក​រាប់​ថា​ ជា​ទី​តាំង​នៃ​ទុក្ខវេទនា​ ក្នុង​ឋានសួគ៌​រាប់​ថា​ ជាទី​តាំង​នៃ​សុខវេទនា​ ចាត់​ថា​ជា​បច្ច័យ​បាន​ ។ ហេតុ​នោះ​ ក្នុង​កាមភព​ ដោយ​ត្រង់​ មាន​អាហារ​ ៤​ យ៉ាង​ ក្នុង​រូបភព​ និង​អរូបភព​ លើក​លែង​តែ​អសញ្ញីសត្វ​ចេញ​ ក្រៅ​អំពី​នោះ​ មាន​អាហារ​ ៣​ យ៉ាង,​ សម្រាប់​អសញ្ញីសត្វ​ និង​ពួក​ទេវតា​ដទៃៗ​ ( ក្រៅ​ពី​ដែល​ពោល​ហើយ​ ) មាន​អាហារ​គឺ​បច្ចយ​អាហារ​ ដោយ​ប្រការ​ដូច្នេះ​ ៕ ដោយ ៥០០០ឆ្នាំ
images/articles/1205/image.jpeg
Public date : 09, Aug 2021 (26,381 Read)
ទីឃា ជា​គរតោ រត្តិ ទីឃំ សន្តស្ស យោជនំ ទីឃោ ពាលាន សំសារោ សទ្ធម្មំ អវិជានតំ ។ រាត្រីវែង ចំពោះ​តែ​អ្នក​ភ្ញាក់​រឮក (អ្នក​ដេក​មិន​លក់) យោជន៍​វែង ចំពោះ​តែ​អ្នក​នឿយ​ហត់ សង្សារ​វដ្ត​វែង​ចំពោះ​តែ​បុគ្គល​ពាល​មិន​ដឹង​ច្បាស់​នូវ​ព្រះ​សទ្ធម្ម ។ ចរញ្ចេ នាធិគច្ឆេយ្យ សេយ្យំ សទិសមត្តនោ ឯកចរិយំ ទឡំ កយិរា នត្ថិ ពាលេ សហាយតា ។ បុគ្គល​ កាល​ស្វះ​ស្វែង​រក​កល្យាណ​មិត្ត បើ​មិន​បាន​មិត្ត​ដ៏​ប្រសើរ​ជាង​ខ្លួន ឬ​មិត្ត​ដែល​ស្មើ​និង​ខ្លួន​ទេ គប្បី​ប្រព្រឹត្ត​នៅ​តែ​ម្នាក់​ឯង ឲ្យ​ខ្ជាប់​ខ្ជួន វិញ ព្រោះ​ថា​សហាយតា មិន​មាន​ក្នុង​បុគ្គល​ពាល​ឡើយ ។ បុត្តា មត្ថិ ធនមត្ថី ឥតិ ពាលោ វិហញ្ញតិ អត្តា ហិ អត្តនោ នត្ថិ កុតោ បុត្តា កុតោ ធនំ ។ ជនពាល​តែង​ព្រួយ​លំបាក ដោយ​សេចក្តី​សំគាល់​ថា កូន​ទាំង​ឡាយ​របស់​អញ​មាន​ ទ្រព្យ​របស់​អញ​មាន តាម​ដែល​ពិត​សូម្បី​ខ្លួន​របស់​ខ្លួន​ក៏​មិន​មាន ចំណង់​បើ​កូន​ទាំង​ឡាយ នឹង​រាប់​ថា​មាន​អំពី​ណា​បាន ទ្រព្យ​នឹង​រាប់​ថា មាន​អំពី​ណា​បាន ។ យោ ពលោ មញ្ញតី ពាល្យំ បណ្ឌិតោ វាបិ តេន សោ ពាលោ ច បណ្ឌិតមានី ស វេ ពាលោតិ វុច្ចតិ ។ អ្នក​ណា ជា​មនុស្ស​ពាល ហើយ​ដឹង​នូវ​ភាព​នៃ​ខ្លួន​ថា​ជា​ពាល អ្នក​នោះ​នឹង​ទៅ​ជា​បណ្ឌិត​ខ្លះ ដោយ​ហេតុ​ដែល​ដឹង​ខ្លួន​ថា​ជា​ពាល​នោះ​ឯង ឯ​អ្នក​ណា ជា​មនុស្ស​ពាល មាន​សេចក្តី​ប្រកាន់​ថា ខ្លួន​ជា​បណ្ឌិត អ្នក​នោះ ឈ្មោះ​ថា​ជាមនុស្ស​ពាល​ដោយ​ពិត ។ យាវជីវម្បិ ចេ ពាលោ បណ្ឌិតំ បយិរុបាសតិ ន សោ ធម្មំ វិជានាតិ ទព្វី សូបរសំ យថា ។ មនុស្ស​ពាល បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នក​ប្រាជ្ញ សូម្បី​អស់​មួយ​ជីវិត ក៏​ឥត​មាន​ដឹង​រស​ធម៌​អ្វី​ឲ្យ​ច្បាស់​លាស់​ឡើយ ដូច​វែក​ដែល​មិន​ដឹង​រស​សម្ល ។ មុហុត្តមបិ ចេ វិញ្ញូ បណ្ឌិតំ បយិរុបាសតិ ខិប្បំ ធម្មំ វិជានាតិ ជិវ្ហា សូបរសំ យថា ។ វិញ្ញជន បើ​ចូល​ទៅ​អង្គុយ​ជិត​អ្នក​ប្រាជ្ញ សូម្បី​តែ​មួយ​រំពេច​គេ​រមែង​ដឹង​រស​ធម៌​ដោយ​ឆាប់​រហ័ស ដូចអណ្តាត​ដឹង​នូវ​រស​សម្ល ។ ចរន្តិ ពាលា ទុម្មេធា អមិត្តេនេវ អត្តនា ករោន្តា បាបកំ កម្មំ យំ ហោតិ កដុកប្ផលំ ។ ពួក​ជន​ពាល​មិន​មាន​ប្រាជ្ញា មាន​ខ្លួន​ដូច​ជា​សត្រូវ តែង​ត្រាច់​ទៅ​ធ្វើ​នូវ​កម្ម​ដ៏​លាមក ដែល​ជា​អំពើ​មាន​ផល​ក្តៅ​ក្រហាយ ។ ន តំ កម្មំ កតំ សាធុ យំ កត្វា អនុតប្បតិ យស្ស អស្សុមុខោ រោទំ វិបាកំ បដិសេវតិ ។ បុគ្គល​ធ្វើ​កម្ម​ណា​ហើយ រមែង​ក្តៅ​ក្រហាយ​ជា​ខាង​ក្រោយ​មាន​មុខ​ទទឹក​ជោក​ដោយ​ទឹក​ភ្នែក ស្រែក​យំ ទទួល​ផល​នៃកម្ម​ណា​កម្ម​នោះ​ដែល​គេ​ធ្វើ​ហើយ ឈ្មោះ​ថា​កម្ម​មិន​ល្អ​ឡើយ ។ តញ្ច កម្មំ កតំ សាធុ យំ កត្វា នានុតប្បតិ យស្ស បតីតោ សុបនោ វិបាកម បដិសេវតិ ។ បុគ្គល​ធ្វើ​កម្ម​ណា​ហើយ រមែង​មិន​ក្តៅ​ក្រហាយ​តាម​ក្រោយ​ដល់​នូវ​សេចក្តី​ពេញ​ចិត្ត មាន​ចិត្ត​ល្អ ទទួល​ផល​នៃកម្ម​ណា កម្ម​ដែល​គេ​ធ្វើ​ហើយ​នោះ​ឯង ឈ្មោះ​ថា​ជា​កម្ម​ល្អ ។ មធុវា មញ្ញតី ពាលា យាវ បាបំ ន បច្ចតិ យទា ច បច្ចតី បាបំ អថ (ពាលោ) ទុក្ខំ និគច្ឆតិ ។ បាប​មិន​ទាន់​ឲ្យ​ផល​ត្រឹម​ណា ជន​ពាល តែង​សំគាល់​នូវ​បាប​នោះ​ថា ដូច​ទឹក​ឃ្មុំ លុះ​ដល់​កាល​ណា​បាប​ឲ្យ​ផល ជន​ពាល​ទើប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​ក្នុង​កាល​ណោះ ។ មាសេ មាសេ កុសគ្គេន ពាលា តុញ្ចេថ ភោជនំ ន សោ សង្ខាធម្មានំ កល្លំ អគ្ឃតិ សោឡសឹ ។ ជន​ពាល​ទុក​ជា​បរិភោគ​ភោជន ដោយ​ចុង ស្បូវ​រាល់​ៗ​ខែ​ជន​ពាល​នោះ ក៏​មិន​ដល់​មួយ​ចំណិត​នៃ​ចំណែក​ទី​១៦ (ដែល​គេ​ច្រៀក​១៦​លើក) របស់​បុគ្គល​ទាំង​ឡាយ ដែល​មានធម៌បាន​ដឹង​ឬ​មាន​ធម៌​បាន​ពិចារណា​ហើយ (រាប់​តាំង​ពី​ព្រះ​សោតាបន្ន​ឡើងទៅ) នោះ​ឡើយ ។ ន ហិ បាបំ កតំ កម្មំ សជ្ជុខីរំវ មុច្ចតិ ឌហន្តំ ពាលមន្ទេតិ តស្មាច្ឆន្មោវ បាវកោ ។ កម្មលាមក ដែល​ជន​ពាល​ធ្វើ​ហើយ មិន​ទាន់​ឲ្យ​ផល​នោះ​ក៏​ដូច​ជា​ទឹក​ដោះ​ស្រស់ ដែល​គេ​ទើប​តែ​រឹត​ក្នុង​ខណៈ​នោះ មិន​ទាន់​ប្រែក្លាយ​ដូច្នោះ បាបកម្ម​នោះ រមែង​តាម​ដុត​បុគ្គល​ពាល ដូច​រងើក​ភ្លើង​ដែល​បិទ​បាំង​ទុក​ដោយ​ផេះ​ដូច្នោះ​ឯង ។ យាវទេវ អនត្ថាយ ញត្តំ ពាលស្ស ជាយតិ ហន្តិ ពាលស្ស សុក្កំសំ មុទ្ធំ អស្ស វិបាតយំ ។ ការចេះ​ដឹង កើត​ឡើង​ដល់​បុគ្គល​ពាល គ្រាន់​តែ​ដើម្បី​សេចក្តី​វិនាស​ប៉ុណ្ណោះ រមែង​ញ៉ាំង​ក្បាល​គឺ​បញ្ញា​ឲ្យ​ធ្លាក់​ចុះ បំផ្លិច​បំផ្លាញ ចំណែក​នៃ​ធម៌ស គឺ​កុសល​របស់​បុគ្គល​ពាល​នោះ​ឯង ។ អសន្តំ តាវមិច្ឆេយ្យ បុរេក្ខារញ្ច ភិក្ខុសុ អាវាសេសុ ច ឥស្សរិយំ បូជា បេកុលេសុ ច មមេវ កត មញ្ញន្តុ គិហិប្បព្វជិតា ឧតោ មមេវ អតិវសា អស្សុ កិច្ចាកិច្ចេសុ កិស្មិចិ ឥតិ ពាលស្ស សង្កប្បោ ឥស្សា មានោ ច វឌ្ឃតិ ។ ភិក្ខុ​ពាល រមែង​ប្រាថ្នា​នូវ​សេចក្តី​សរសើរ ដែល​មិន​មាន​( ក្នុង​ខ្លួន) ផង​នូវភាព​មាន​អ្នក​ហែហម គឺ​ជា​ប្រមុខ ក្នុង​ពួក​ភិក្ខុ​ផងនូវភាព​ជា​ឥស្សរៈ​ក្នុង​អាវាស​ទាំង​ឡាយ​ផង នូវ​ការបូជា​ទាំង​ឡាយ​ក្នុង​ត្រកូល​នៃ​ជន ទាំង​ឡាយ​ដទៃ​ផង ។ ភិក្ខុ​ពាល តែង​មាន​សេចក្តី​ត្រិះរិះ​ថា គ្រហស្ថ និង​បព្វជិត​ទាំង​២ ពួក ចូរ​សំគាល់​នូវ​កិច្ច​ដែល​មនុស្ស​ដទៃ​ធ្វើ​ហើយ​ថា​ជា​កិច្ច​របស់​អញ​វិញ អំណាច​ដ៏​ក្រៃ​លែង​របស់​អញ ចូរ​មាន​ក្នុង​កិច្ច តូច ធំ កិច្ចណា​មួយ​ក៏​ដោយ (កាល​បើ​យ៉ាង​នេះ) ឥស្សា និង​មានះ រមែង​ចម្រើន (ដល់​ភិក្ខុ​ពាល​នោះឯង) ។ អញ្ញា ហិ លាភូបនិសា អញ្ញា និព្វានគាមិនី ឯវមេតំ អភិញ្ញាយ ភិក្ខុ ពុទ្ធស្ស សាវកោ សក្ការំ នាភិនន្ទេយ្យ វិវេកមនុព្រូហយេ ។ បដិបទា អាស្រ័យ​នូវ​លាភ​ផ្សេង បដិបទា ជាដំណើរ​ទៅ​កាន់​ព្រះ​និព្វាន​ផ្សេង ភិក្ខុ​ជា​សាវ័ក​របស់​ព្រះ​ពុទ្ធ​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​យ៉ាង​នេះ​ហើយ មិន​គួរ​ត្រេកអរ​ចំពោះ​សក្ការៈ​ឡើយ គប្បី​ញ៉ាំង​វិវេក​ចម្រើន​ដោយ​លំដាប់ ។ អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ជំនួយសតិ រៀបរៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត ដោយ​៥០០០​ឆ្នាំ​
images/articles/1971/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (50,563 Read)
អត្ត​ទណ្ឌ​សូត្រ​ទី​១៥ (​ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ថា ) ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​ (សេចក្តី​ប្រ​ព្រឹត្ត​កាច​អា​ក្រក់​របស់​ខ្លួន ) អ្នក​ទាំង​ឡាយ​ ចូរ​មើល​ជន​អ្នក​ទាស់​ទែង​គ្នា​ តថា​គត​ (​កាល​នៅ​ជា​ពោ​ធិ​សត្វ​) បាន​តក់​ស្លុត​ហើយ យ៉ាង​ណា​ តថា​គត​ នឹង​សម្តែង​នូវ​សេក្តី​តក់​ស្លុត​ យ៉ាង​នោះ (​ដល់​អ្នក​ទាំង​ឡាយ) ។ ភ័យ​មក​កាន់​តថា​គត​ ព្រោះ​ឃើញ​នូវ​ពពួក​សត្វ​ កំពុង​ញាប់​ញ័រ​ (​ដោយ​តណ្ហា​ជាដើម​)
images/articles/1972/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (26,243 Read)
អឌ្ឍ​ចន្ទិយ​ត្ថេរា​បទាន ខ្ញុំ​បាន​ថ្វាយ​ក្បាច់​អឌ្ឍ​ចន្ទ ចំពោះ​ពោធិ​ព្រឹក្ស​ដ៏​ឧត្ត​ម​ របស់​ព្រះ​មាន​ព្រះភាគ​ព្រះ​នាម​តិស្សៈ​ ដែល​ជា​ឈើ​ដុះ​លើ​ធរណី ។ ក្នុង​កប្ប​ទី ៩២ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​អឌ្ឍ​ចន្ទ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ នេះ​ជា​ផល​នៃ​ការ​បូជា​ពោ​ធិ​ព្រឹក្ស​ ។ ក្នុង​កប្ប​ទី ២៥ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើត​ជា​ស្តេច​ចក្រ​ពត្តិ​ ព្រះ​នាម​ទេ​វ​លៈ ទ្រង់​បរិបូណ៌​ដោយ​កែវ​ ៧ ប្រ​ការ​ មាន​កម្លាំង​ច្រើន ។
images/articles/1973/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (25,846 Read)
សុវណ្ណ​ពិព្វោហ​និយ​ត្ថេរាប​ទាន​ ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​ បាន​ថ្វាយ​អាសនៈ​មួយ​ ដោយ​ដៃ​របស់​ខ្លួន​ គឺ​ថ្វាយ​ខ្នើយ​ ដើម្បី​សម្រេច​ប្រ​យោជន៍​ដ៏​ខ្ពង់​ខ្ពស់​ ។ ក្នុងកប្ប​ទី ៩១ អំពី​កប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ខ្នើយ ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ នេះ​ជា​ផល​នៃ​ខ្នើយ ។ ក្នុង​កប្បទី​ ៦៣ អំពី​កប្ប​នេះ ខ្ញុំ​បាន​កើត​ជា​ក្សត្រ​ចក្រ​ពត្តិ​ ព្រះ​នាម​អសមៈ ទ្រង់​បរិបូណ៌​ដោយ​កែវ​ ៧​ ប្រ​ការ​ មាន​កម្លាំង​ច្រើន ។ បដិសម្ភិទា ៤ វិមោក្ខ​ ៨ និង​អភិញ្ញា​
images/articles/1975/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (47,864 Read)
ភិក្ខុ​ណា​ បន្ទោរ​បង់​សេច​ក្តី​ក្រោ​ធ​ ដែល​ឆួល​ឡើង​ហើយ​ ដូច​បុគ្គល​បន្សាប​ពិស​ពស់​ ដែល​ជ្រាប​ទៅ​ ដោយ​ឱ​សថ​ទាំង​ឡាយ​ ភិក្ខុ​នោះ​ឈ្មោះ​ថា លះ​បង់​ត្រើយ​ខាង​​អាយ​(១) ដូច​ពស់​ សក​សំណក​ ចាស់​គ្រាំ​គ្រា​ចេញ ។ ភិក្ខុ​ណា​ ផ្តាច់​បង់​រាគៈ​មិន​មាន​សេស​សល់​ ដូច​គេ​កាត់​ផ្កា​ឈូក​ ដែល​ដុះ​ក្នុង​ស្រះ​ ភិក្ខុ​នោះ​ឈ្មោះ​ថា​ លះ​បង់​ត្រើយ​ខាង​អាយ​ ដូច​ពស់​សក​សំណក​ចាស់​គ្រាំ​គ្រា​ចេញ​ ។
images/articles/1976/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (49,690 Read)
ឧ​គ្គ​រាជ​ម​ហា​មាត្រ​ បាន​ចូល​ទៅ​គាល់​ព្រះ​មាន​ព្រះ​ភាគ​ លុះ​ចូល​ទៅ​ដល់​ហើយ​ ក៏​ថ្វាយ​បង្គំ​ព្រះ​មាន​ព្រះ​ភាគ​ ហើយ​អង្គុយ​ក្នុង​ទី​សម​គួរ​ ។ លុះ​ឧគ្គ​រាជ​មហា​មាត្រ​ អង្គុយ​ក្នុង​ទី​សម​គួរ​​ហើយ បាន​ក្រាប​បង្គំ​ទូល​ព្រះ​មា​ន​ព្រះ​ភាគ​ថា​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ អស្ចារ្យ​ណាស់​ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ចម្លែក​ណាស់ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ព្រោះ​មិគារ​សេដ្ឋី​ជា​ចៅ​របស់រោ​ហណ​សេដ្ឋី​នេះ ពេញ​ជា​មនុស្ស​ស្តុក​ស្តម្ភ​ផង
images/articles/1979/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (46,505 Read)
រឿង​តិ​រោ​កុឌ្ឌ​ប្រេត​ (ព្រះ​សម្ពុទ្ធ​ទ្រង់​សម្តែង​ថា​) ប្រេត​ទាំង​ឡាយ​ មក​កាន់​ផ្ទះ​របស់​ខ្លួន​ ឋិត​នៅ​ខាង​ក្រៅ​ជញ្ជាំង​​ទាំង​ឡាយ​ខ្លះ​ នា​ផ្លូវ​បែក​ជា​ ៤ និង​ផ្លូវ​បែក​ជា​ ៣ ទាំង​ឡាយ​ខ្លះ ជិត​ទ្វារ​ក្រុង​ និង​ទ្វារ​ផ្ទះ​ទាំង​ឡាយ​ខ្លះ ។ កាល​បើ​បាយ​ ទឹក​ បង្អែម​ ចំអាប​ដ៏​ច្រើន​ ដែល​ពួក​ញាតិ​ ចូល​ទៅ​តាំង​ទុក​ហើយ​ ញាតិ​ណា​មួយ​ មិននឹក​រលឹក​ដល់​ប្រេត​ទាំង​ឡាយ​នោះ​ ព្រោះ​បច្ច័យ​ គឺ​កម្ម​របស់​សត្វ​ទាំង​ឡាយ​ ។
images/articles/1981/Untitled-1-Recovered.jpg
Public date : 02, Aug 2021 (24,158 Read)
ម្នាល​ភិក្ខុ​ទាំង​ឡាយ​ បុគ្គល​ពាល​ មិន​ឈ្លាស​វៃ​ ជា​អសប្បុរស​ ប្រក​ប​ដោយ​ធម៌​ ៤​យ៉ាង រមែង​រក្សា​ខ្លួន​ដែល​ខ្លួន​ជីក​គាស់​កម្ចាត់​គុណ​ចោល​ហើយ​ ជា​អ្នក​ប្រ​កប​ដោយ​ទោស​ផង​ ប្រ​កប​ដោយ​សេច​ក្តី​តិះ​ដៀល​ របស់​អ្នក​ប្រាជ្ញ​ទាំង​ឡាយ​ផង បាន​នូវ​បាប​ដ៏​ច្រើន​ផង​ ។ ធម៌ ៤ យ៉ាង​ តើ​ដូច​ម្តេច​ខ្លះ ។ គឺ​បុគ្គល​នោះ មិន​បាន​ពិ​ចារណា​ ស្ទាប​ស្ទង់​មើល​ ហើយ​ពោល​សរសើរ​ បុគ្គល​​ដែល​គួរ​ តិះ​ដៀល​ ១
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.82
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿