35
Tueday, 18 Jun B.E.2568  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 151,897
Today
Yesterday 137,359
This Month 3,591,386
Total ៤០៤,៣៧៤,១១១
Articles
images/articles/379/tex______tpic.jpg
Public date : 21, Jul 2020 (53,253 Read)
ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់ ទោវចស្សតា ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ បាបមិត្តតា ភាវៈ​ជា​អ្នក​មាន​មិត្ត​អាក្រក់ ( សង្គីតិសូត្រ ធម៌​ពួក​ ២ ) អធិប្បាយ ពាក្យថា ទោវចស្សតា​ នោះ មាន​បទ​វិគ្រោះ​ដូច្នេះ ៖ ការ​ពោល​ប្រដៅ​ក្នុង​បុគ្គល​នេះ​ ដែល​ច្រើន​តែ​កាន់​យក​ខាង​ខុស​​ ត្រេក​អរ​តែ​ក្នុង​ធម៌​ដែល​ជា​សឹក​សត្រូវ​ ការ​មិន​អើ​ពើ​ មិនគោរព​ មិន​ទទួល​ស្តាប់​បង្គាប់​ ហេតុ​នោះ​ បុគ្គលនេះ​ទើប​ឈ្មោះ​ថា​ ទុព្វចោ ( អ្នក​ប្រដៅ​ក្រ ) អំពើ​របស់​បុគ្គល​ដែល​ប្រដៅ​ក្រ​នោះ​ ឈ្មោះ​ថា​ ទោវចស្សំ,​ ភាវៈ​របស់​ទោវចស្សៈនោះ​ ឈ្មោះ​ថា​ ទោវចស្សតា ( ភាវៈ​នៃ​អំពើ​របស់​អ្នក​ប្រដៅ​ក្រ,​ ភាព​ជាអ្នក​ប្រដៅ​ក្រ ) ។ ភាព​ជាអ្នក​ដែល​គេ​ប្រដៅ​ក្រ​នេះ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “តត្ថ កតមា ទោវចស្សតា? សហធម្មិកេ វុច្ចមានេ ទោវចស្សាយំ បណ្តា​ធម៌ទាំង​នោះ​ ទោវចស្សតា​ តើ​ដូច​ម្តេច?​ គឺ​ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​​បាន​ដោយ​កម្រ​ ក្នុង​កាល​សហធម្មិក​ស្តី​ប្រដៅ” ។​ ទោវចស្សតានោះ ដោយ​អង្គ​ធម៌​ បានដល់​ សង្ខារក្ខន្ធ​ តែ​អាចារ្យខ្លះ​ពោលថា​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ខន្ធ​ទាំង​ ៤​ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អាការ​ដូច្នេះ​ ។ ពាក្យ​ថា​ បាបមិត្តតា មាន​បទ​វិគ្រោះ​ដូច្នេះ ៖ មនុស្ស​អាក្រក់​ទាំង​ឡាយ​ មាន​មនុស្ស​មិន​មាន​សទ្ធា​​ជា​ដើម​ ជា​មិត្ត​របស់​បុគ្គល​នោះ​ ហេតុ​នោះ​ គេ​ទើប​ឈ្មោះ​ថា​ បាបមិត្តោ ( អ្នក​មាន​មិត្ត​អាក្រក់​ជា​មិត្ត ),​ ភាវៈ​នៃ​បាបមិត្ត​នោះ​ ឈ្មោះ​ថា បាបមិត្តតា​ ( ភាព​ជាអ្នក​មាន​មិត្ត​អាក្រក់ ) ។​ ភាព​ជា​អ្នក​មាន​មិត្ត​អាក្រក់​នេះ​ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “តត្ថ កតមា បាបមិត្តតា? យេ តេ បុគ្គលា អស្សទ្ធា ទុស្សីលា អប្បស្សុតា មច្ឆរិនោ ទុប្បញ្ញា។ យា តេសំ សេវនា និសេវនា សំសេវនា ភជនា សំភជនា ភត្តិ សំភត្តិ តំសម្បវង្កតា បណ្តា​ធម៌​ទាំង​នោះ​ បាបមិត្តតា​ តើ​ដូច​ម្តេច?​ គឺ ការ​សេព​ ការ​ជិត​ដិត​នឹង​គ្នា​ ការ​ត្រូវ​គំនិត​គ្នា​ ការ​គប់​រក​គ្នា​​ ការ​ស្រប​គំនិត​គ្នា​​សេចក្តី​ស្រឡាញ់​គ្នា​ ការ​ជិត​ស្និទ្ធ​នឹង​គ្នា​ ភាព​នៃ​បុគ្គល​មូល​មិត្រ​នឹង​គ្នា​ នឹងមនុស្ស​ដែលមិន​មាន​សទ្ធា​​ ទ្រុស្ត​សីល​ ចេះ​ដឹង​តិច​ ជា​មនុស្ស​កំណាញ់​ គ្មាន​ប្រាជ្ញា” ។ សូម្បីបាបមិត្តតា​នោះ​ ដោយ​អង្គ​ធម៌​ ក៏​គប្បី​ជ្រាប​ដូច​គ្នា​នឹង​ទោវចស្សតា ។ ***[ ពាក្យ​ថា​ មិន​មាន​សទ្ធា​ គឺ​ រមែង​មិន​ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ជា​ដើម​ ] ភាវៈ​ជា​អ្នក​ដែល​​គេ​ប្រដៅ​ងាយ​ និង​មាន​មិត្ត​ល្អ សោវចស្សតា ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ កល្យាណមិត្តតា ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ អធិប្បាយ ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ​ និង​ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ​ គប្បី​ជ្រាប​ដោយ​ន័យ​ផ្ទុយ​គ្នា​នឹង​ពាក្យ​ដែល​ពោល​មក​ហើយ។ គុណធម៌​ទាំង​ ២​ ប្រការ​នេះ​ ក្នុង​ទី​នេះ​ លោក​ពោល​លាយ​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ ៕ ដោយ៥០០០ឆ្នាំ
images/articles/378/tex32tpic.jpg
Public date : 21, Jul 2020 (52,864 Read)
ប្រារព្ធចំពោះព្រះសម្មជ្ជនត្ថេរ យោ ច បុព្វេ បមជ្ជិត្វា បច្ឆា សោ នប្បមជ្ជតិ សោមំ លោកំ បភាសេតិ អព្ភា មុត្តោវ ចន្ទិមា ។ បុគ្គលណាមួយ កាលពីមុនប្រមាទហើយ លុះកាលជាខាងក្រោយ គេមិនប្រមាទវិញ បុគ្គល​នោះ​ ​ឈ្មោះថា ញ៉ាំង​​ខន្ធាទិលោកនេះ​ ឲ្យភ្លឺច្បាស់​ ដូចព្រះចន្ទ្ររះផុតចាកពពក ។ អធិប្បាយ : បុគ្គល​ណា​ ប្រមាទ​ហើយ​ក្នុង​កាល​មុន​ ដោយ​ការ​ធ្វើ​វត្ត​ និង​តបវត្ត​ ឬ​ដោយ​ការ​ស្វាធ្យាយ​ជា​ដើម​ ខាង​ក្រោយ​នៅ​ដោយ​សុខ​ដែល​កើត​អំពី​មគ្គផល​ ឈ្មោះ​ថា​ រមែង​មិន​ប្រមាទ,​ បុគ្គល​នោះ​ រមែង​ញ៉ាំង​លោក​មាន​ខន្ធ​ជា​ដើម​នេះ​ឲ្យ​ភ្លឺ​ស្វាង​ គឺ​រមែង​ធ្វើ​ឲ្យ​ភ្លឺ​ស្វាង​ជា​មួយ​គ្នា​បាន​ ដោយ​មគ្គញ្ញាណ​ ដូច​ដួង​ចន្ទ​រះ​ផុត​អំពី​ពពក​ជា​ដើម​ ញ៉ាំង​នូវ​អាកាសលោក​ឲ្យ​ភ្លឺ​ស្វាង​ ដូច្នោះ ៕ ដោយ ៥០០០ឆ្នាំ
images/articles/377/te_______________xtpic.jpg
Public date : 21, Jul 2020 (51,585 Read)
ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​ហេតុ អដ្ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​មិន​មែន​ហេតុ ។ អធិប្បាយ៖ ពាក្យ​ថា​ ឋានកុសលតាគឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​ឋានៈ​យ៉ាង​នេះ​ថា​ “ចក្ខុ​ រូប​ ជា​ឋានៈ​ និង​ជា​ហេតុ​នៃ​ចក្ខុវិញ្ញាណ​ ដែល​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ ក្នុង​ធម៌​ទាំង​ឡាយ​ ថា​ជា​ហេតុ​ ជា​បច្ច័យ​ អាស្រ័យ​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជា​ឋានៈ” ។​ ពាក្យ​ថា​ អដ្ឋានកុសលតា​ គឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​អដ្ឋានៈ​ យ៉ាង​នេះ​ថា​ “សោតវិញ្ញាណ​ជា​ដើម​ រមែង​មិន​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុ​ឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍,​ ព្រោះ​ហេតុ​នោះ​ ចក្ខុ​រូប​ទើប​មិន​ជា​ឋានៈ​​មិន​ជា​ហេតុ​នៃ​សោតវិញ្ញាណ​ជា​ដើម​ទាំង​នោះ​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “‘យេ យេ ធម្មា យេសំ យេសំ ធម្មានំ ន ហេតូ ន បច្ចយា ឧប្បាទាយ តំ តំ អដ្ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ក្នុង​ធម៌​ទាំង​ឡាយ​​ថា​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ អាស្រ័យ​ធម៌​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជាឋានៈ​” ។​ ន័យ​ម្យ៉ាង​ទៀត​ គប្បី​ជ្រាប​សេចក្តី​ក្នុង​ធម៌​ពួក​ ២​ នេះ​ ដោយ​សូត្រ​នេះ​ថា​ “កិត្តាវតា បន, ភន្តេ, ឋានាឋានកុសលោ ភិក្ខូតិ អលំ វចនាយាតិ ។ ឥធានន្ទ, ភិក្ខុ អដ្ឋានមេតំ អនវ-កាសោ,​ យំ ទិដ្ឋិសម្បន្នោ បុគ្គលោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ, នេតំ ឋានំ វិជ្ជតីតិ បជានាតិ ។​ ឋានញ្ច ខោ ឯតំ វិជ្ជតិ, យំ បុថុជ្ជនោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យបពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ដោយ​ហេតុ​ប៉ុន្មាន​ ទើប​គួរ​នឹង​ពោល​បាន​ថា​ ភិក្ខុ​ជា​អ្នក​ឈ្លាស​ក្នុង​ឋានៈ​ និង​អដ្ឋានៈ​?​​ ម្នាល​អានន្ទ​ ភិក្ខុ​ក្នុង​​ធម្មវិន័យ​នេះ​ រមែង​ដឹង​ច្បាស់​ថា​ ការ​ដែល​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ គប្បី​ចាប់​ប្រកាន់​សង្ខារ​យ៉ាង​ណា​នី​មួយ​ ថា​ទៀង​ នុ៎ះ​មិន​មែន​ជា​ឋានៈ​ មិន​មែន​ជា​ឱកាស​ឡើយ,​ ចំណែក​ការ​ដែល​បុថុជ្ជន​នឹង​គប្បី​ចាប់​ប្រកាន់​សង្ខារ​ណា​នី​មួយ​ ថា​ទៀង​​ នុ៎ះ​ទើប​ជា​ឋានៈ” ។ ( សង្គីតិសុត្តវណ្ណនា ) ពាក្យ​ទាំង​ពីរ​នេះ​ ថា​ ហេតូ​ បច្ចយា​ ( ជា​ហេតុ​ ជា​បច្ច័យ )​ ជា​ពាក្យ​វេវចនៈ​នៃ​គ្នា​និង​គ្នា ។​ ពិត​មែន​ ចក្ខុបសាទ​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ចក្ខុវិញ្ញាណ​ ដែល​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​កើត​ឡើង ។​ មួយ​ទៀត​ សោតបសាទ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​សោតវិញ្ញាណ​ជា​ដើម​ ពូជ​ទាំង​ឡាយ​មាន​ពូជ​ស្វាយ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ផ្លែ​ស្វាយ​ជា​ដើម ។ ក្នុង​ន័យ​ទី​ ២​ គប្បី​ជ្រាប​សេចក្តី​យ៉ាង​នេះ​ថា​ បទ​ថា​ យេ​ ធម្មា​ ( ពួក​ធម៌​ណា )​ ជា​ពាក្យ​សម្តែង​បច្ចយធម៌​ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ យេសំ​ យេសំ​ ( នៃ​ពួក​ធម៌​ណាៗ ) ជា​ពាក្យ​សម្តែង​ដល់​បច្ចយសមុប្បន្នធម៌​ ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ ន​ ហេតូ​ ន​ បច្ចយា​ ( មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ )​ បាន​ដល់​ ចក្ខុបសាទ​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ ដល់​សោតវិញ្ញាណ​ដែល​កើត​ឡើង​ ធ្វើ​សំឡេង​ឲ្យ​ជា​អារម្មណ៍ ។​ មួយ​ទៀត​ សោតបសាទ​ជា​ដើម​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​វិញ្ញាណ​ដ៏​សេស​ក្រៅ​ពី​នេះ​ និង​ពូជ​ស្វាយ​ជា​ដើម​ ក៏​មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​ការ​កើត​ឡើង​នៃ​ដើម​ត្នោត​ជា​ដើម​ ដូច្នោះ ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ​ និង​បដិច្ចសមុប្បាទធម៌ ។ អាយតនកុសលតា សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ បដិច្ចសមុប្បាទកុសលតា សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទធម៌ ។ អធិប្បាយ៖ ពាក្យ​ថា​ អាយតនកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​រៀន​យក ការធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​យល់​ អាយតនៈ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “ទ្វាទសាយតនានិ ចក្ខាយតនំ … ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតន-កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ គឺ​ ការ​ដឹង​ ការ​យល់​ក្នុង​អាយតនៈ​ ១២​ គឺ​ ចក្ខាយតនៈ​ ។ល។​ ធម្មាយតនៈ” ។​ ន័យ​ម្យ៉ាង​ទៀត​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ឈ្លាស​ក្នុង​មនសិការ​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ រមែង​គួរ​ ក្នុង​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ពិចារណា​ ការ​ដឹង​ច្បាស់​ និង​ការ​សម្លឹង​ពិនិត្យ ។​ ចំណែក​សេចក្តី​ផ្សេង​គ្នា​ ក្នុង​ធម៌​ទាំង​នេះ​ មាន​ដូច្នេះ​ ការ​ស្តាប់​ ការ​រៀន​យក​ និង​ការ​សម្លឹង​ពិនិត្យ​ ជា​លោកិយ ។​ ការ​ដឹង​ច្បាស់​ ជា​លោកុត្តរ,​ ការ​ពិចារណា​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ជា​លោកិយ​ និង​លោកុត្តរ​លាយ​គ្នា ។​ ពាក្យ​ថា​ បដិច្ចសមុប្បាទកុសលតា​ គឺ​ បញ្ញា​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​ជា​ដើម​ថា​ ការ​រៀន​យក​បច្ចយាការ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ ការ​ដឹង​ ការ​យល់​ ក្នុង​បច្ចយាការ​ដែល​ថា​ ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ទើប​មាន​សង្ខារ​ ។ល។​ ការ​កើត​ឡើង​នៃ​កង​ទុក្ខ​ទាំង​ពួង​នេះ​ រមែង​មាន​ ដោយ​ប្រការ​ដូច្នេះ” ។ ( សង្គីតិសុត្តវណ្ណនា ) បញ្ញា​ដែល​ដឹង​ កំណត់​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ នូវ​អាយតនៈ​ ១២​ ឈ្មោះ​ថា​ អាយតនកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ ) ។ ម្យ៉ាង​វិញ​ទៀត​ បណ្តា​កុសលតា​ទាំង​នេះ​ សូម្បី​ទាំង​ ៣​ ( ធាតុកុសលតា​ មនសិការកុសលតា​ អាយតនកុសលតា )​ ការ​ដឹង​ទាំង​ពួង​ គឺ​ ការ​រៀន​យក​ មនសិការ​ ការ​ស្តាប់​ ការ​យល់​ ការ​ចាក់​ធ្លុះ ការ​ពិចារណា​ឃើញ​ រមែង​សម​គួរ ។​ ក្នុង​បណ្តា​ការ​ដឹង​ទាំង​ ៦​ នោះ​​ ការ​ស្តាប់​ ការ​រៀន​យក​ ការ​ពិចារណា​ឃើញ​ ជា​លោកិយ​ ការ​ចាក់​ធ្លុះ​ជា​លោកុត្តរ​ ការ​យល់​ និង​មនសិការ​ជា​មិស្សកៈ​ គឺ​ជា​លោកិយ​ក៏​មាន​ ជា​លោកុត្តរ​ក៏​មាន ។ បញ្ញា​ដែល​ដឹង​ថា​ ធម៌​នេះ​ជា​បច្ច័យ​ដល់​ធម៌​នេះ​ ដូច្នេះ​ ឈ្មោះ​ថា​ បដិច្ចសមុប្បាទកុសលតា ( សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ ) ។ [ បដិច្ចសមុប្បាទនេះ​ មាន​សម្តែង​ដោយ​ពិស្តារ​ក្នុង​បដិច្ចសមុប្បាទវិភង្គ ] ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​ធាតុ​ និង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត។ ធាតុកុសលតា សេចក្តី​ឈ្លាស​ក្នុង​ធាតុ មនសិការកុសលតា សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ។ ( សង្គីតិសូត្រ​ ធម៌​ពួក​ ២ ) អធិប្បាយ៖ ពាក្យ​ថា​ ធាតុកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​ស្តាប់​ ការ​ទ្រទ្រង់​ ការ​ពិចារណា​ និង​ការ​ដឹង​ច្បាស់​ ដែល​ជា​គ្រឿង​កំណត់​សភាវៈ​នៃ​ធាតុ​ ១៨​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អដ្ឋារស ធាតុយោ ចក្ខុធាតុ​ … មនោវិញ្ញាណធាតុ ។​ យា តាសំ ធាតូនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ គឺ​ការ​ដឹង​ យល់​ ក្នុង​ធាតុ​ទាំង​ ១៨​ គឺ​ ចក្ខុធាតុ​ ។ល។​ មនោវិញ្ញាណធាតុ” ។ ពាក្យ​ថា​ មនសិការកុសលតា​ បាន​ដល់​ បញ្ញា​ក្នុង​ការ​ពិចារណា​ ដឹង​ច្បាស់​ ការ​សម្លឹង​ពិនិត្យ​ធាតុ​ទាំង​ឡាយ​នោះ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាសំ ធាតូនំ មនសិការកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​ធាតុ​ទាំង​ឡាយ​នោះ” ។( សង្គីតិសុត្តវណ្ណនា ) បញ្ញា​ដែល​ដឹង​ការ​កំណត់​ការ​រៀន​យក​​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ទុក​ នូវ​ធាតុ​ ១៨​ ឈ្មោះ​ថា​ ធាតុ-កុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ធាតុ )​ បញ្ញា​ដែល​ដឹង​ការ​រៀន​យក​ ការ​មនសិការ​នូវ​ធាតុ​ទាំង​នោះ​ ឈ្មោះ​ថា​ មនសិការកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ) ។ ( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ​ និង​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ ។ សមាបត្តិកុសលតា សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ សមាបត្តិវុដ្ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ ( សង្គីតិសូត្រ​ ធម៌​ពួក​ ២ ) អធិប្បាយ៖ ពាក្យ​ថា​ សមាបត្តិកុសលតា​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​រឿង​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អត្ថិ សវិតក្កសវិចារា សមាបត្តិ, អត្ថិ អវិតក្កវិចារមត្តា សមាបត្តិ, អត្ថិ អវិតក្កអវិចារា សមាបត្តិ ។ យា តាសំ សមាបត្តីនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​រឿង​សមាបត្តិ​ ទាំង​នោះ​ មាន​ ទាំង​សមាបត្តិ​ដែល​មាន​វិតក្ក​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​វិតក្ក​ មាន​ត្រឹម​តែ​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​ទាំង​វិតក្ក​ ទាំង​វិចារ” ។ ពាក្យ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ គឺ​បញ្ញា​ជា​គ្រឿង​កំណត់​វេលា​ដែល​នឹង​ចេញ​ចាក​សមាបត្តិ​ថា​ “ពេល​វេលា​ថ្មើ​នេះ​ យើង​នឹង​ចេញ”​ ដែល​ជា​បញ្ញា​ដែល​អាច​ចេញ​ចាក​សមាបត្តិ​បាន​ត្រូវ​តាម​ពេល​វេលា​ដែល​កំណត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ សមាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ ក្នុង​រឿង​ចេញ​ចាក​សមាបត្តិ​ទាំង​នោះ” ។( សង្គីតិសុត្តវណ្ណនា ) ដែល​ឈ្មោះ​ថា​ សមាបត្តិ​ ព្រោះ​ព្រះ​យោគាវចរ​គប្បី​ចូល​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ឈ្មោះ​ថា​ សមាបត្តិកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ )​ ឈ្មោះ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ )​ ព្រោះ​កាល​តាំង​ចិត្ត​ថា​ កាល​ព្រះ​ចន្ទ្រ​ ព្រះ​អាទិត្យ​ ផ្កាយ​នក្ខត្តឫក្ស​គោចរមក​កាន់​ទី​នេះ​ហើយ​ យើង​នឹង​ចេញ​ចាក​សមាបត្តិ​ ដូច្នេះ​ មាន​ដោយ​បញ្ញា​ជា​គ្រឿង​កំណត់​ការ​ចេញ​ ក្នុង​សម័យ​នោះ​ មិន​ខុស​ភ្លាំង​ភ្លាត់ ។( អដ្ឋសាលិនី អដ្ឋកថា ) សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ​ និង​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ អាបត្តិកុសលតា សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ អាបត្តិវុដ្ឋានកុសលតា សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ (​ សង្គីតិសូត្រ ធម៌​ពួក​ ២ ) អធិប្បាយ៖ ពាក្យ​ថា​ អាបត្តិកុសលតា​ គឺ​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​អាបត្តិ​ ៥​ កង​ អាបត្តិ​ ៧​ កង​នោះ” ។​ ពាក្យ​ថា​ អាបត្តិវុដ្ឋានកុសលតា​ គឺភាព​ជា​អ្នក​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ ព្រម​ទាំង​កម្មវាចា​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ អាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ជា​អ្នក​យល់​ក្នុង​វិធី​នៃ​ការ​ចេញ​ចាក​អាបត្តិ​ទាំង​នោះ” ។( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ បញ្ចបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៥ )​ បាន​ដល់​ អាបត្តិ​ទាំង​ ៥​ ពួក​នេះ​ តាម​និទ្ទេស​នៃ​មាតិកា​ គឺ​ បារាជិក​ សង្ឃាទិសេស​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ ។​ បទ​ថា​ សត្តបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៧ )​ បាន​ដល់​ អាបត្តិ​ ៧​ ពួក​នេះ​ តាម​និទ្ទេស​នៃ​វិន័យ​ គឺ​ បារាជិក​ សង្ឃាទិសេស​ ថុល្លច្ច័យ​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ​ ទុព្ភាសិត ។ បណ្តា​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ទាំង​នោះ​ បញ្ញា​ដែល​ដឹង​ការ​កំណត់​នូវ​អាបត្តិ​ទាំង​នោះ​ ព្រម​ទាំង​វត្ថុ​ ឈ្មោះ​ថា​ អាបត្តិកុសលតា​ ( ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ )​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ព្រម​ទាំង​កម្មវាចា​ ឈ្មោះ​ថា​ អាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ) ។( អដ្ឋសាលិនី អដ្ឋកថា ) ដោយ៥០០០ឆ្នាំ
images/articles/376/te345tpic.jpg
Public date : 21, Jul 2020 (49,564 Read)
ប្រារព្ធចំពោះ​អភយរាជកុមារ ឯថ បស្សថិមំ លោកំ ចិត្តំ រាជរថូបមំ យត្ថ ពាលា វិសីទន្តិ នត្ថិ សង្គោ វិជានតំ ។ អ្នកទាំងឡាយ​ ចូរមកមើលលោកនេះ​ ដ៏ត្រកាលដូចរាជរថ​ ជនពាលទាំងឡាយ​ រមែងលិចលង់​ ក្នុងលោកណា​ សេចក្ដី​ជាប់ជំពាក់ក្នុងលោកនោះ រមែងមិនមាន​ ដល់ជនជាបណ្ឌិតទាំងឡាយ​ ដែលដឹងច្បាស់ទេ ។ អធិប្បាយ បណ្តា​បទ​ទាំង​នោះ​ បទ​ថា​ ឯថ​ បស្សថិ​ ព្រះ​សាស្តា​ត្រាស់​សំដៅ​យក​ព្រះ​រាជកុមារ​នុ៎ះ​ឯង​ ។​ បទ​ថា​ ឥមំ​ លោកំ​ បាន​ដល់​ អត្តភាព​ ពោល​គឺ​ខន្ធលោក​ជា​ដើម​នេះ ។​ បទ​ថា​ ចិត្តំ​ សេចក្តី​ថា​ ដ៏​វិចិត្រ​ដោយ​គ្រឿង​ប្រដាប់​ មាន​គ្រឿង​ប្រដាប់​ គឺ​សំពត់​ជា​ដើម​ ដូច​រាជរថ​ដ៏​វិចិត្រ​ដោយ​គ្រឿង​ប្រដាប់​មាន​កែវ​ ៧​ ប្រការ​ជា​ដើម ។​ ពីរ​បទ​ថា​ យត្ថ​ ពាលា​ សេចក្តី​ថា​ ពួក​អ្នក​ល្ងង់​ខ្លៅ​ប៉ុណ្ណោះ​រមែង​លិច​ចុះ​ក្នុង​អត្តភាព​ណា ។​ បទ​ថា​ វិជានតំ​ សេចក្តី​ថា​ តែ​សម្រាប់​ពួក​អ្នក​ដឹង​ គឺ​បណ្ឌិត​ទាំង​ឡាយ​ មិន​មាន​សេចក្តី​ជាប់​ជំពាក់​ ក្នុង​កិលេស​ជា​គ្រឿង​ជាប់​ជំពាក់​ គឺ​រាគៈ​ជា​ដើម​សូម្បី​យ៉ាង​ណា​មួយ​ ក្នុង​អត្តភាព​នោះ​ទេ ។ ដោយ៥០០០ឆ្នាំ
images/articles/375/text____________pic.jpg
Public date : 21, Jul 2020 (60,915 Read)
ខន្តិ​ និង​សោរច្ចៈ ខន្តិ សេចក្តី​អត់​ធ្មត់​ សោរច្ចំ ការ​ប្រព្រឹត្ត​ល្អ​ ឬ​ស្លូត​មិន​កោង​កាច​ អធិប្បាយ ពាក្យ​ថា​ ខន្តិ​ បាន​ដល់​ អធិវាសនខន្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា“តត្ថ កតមា ខន្តិ? យា ខន្តិ ខមនតា អធិវាសនតា អចណ្ឌិក្កំ អនស្សុរោបោ អត្តមនតា ចិត្តស្ស បណ្តា​ធម៌​ទាំង​នោះ​ ខន្តិ តើ​ដូច​ម្តេច​?​ គឺ​ ភាព​អត់​ធ្មត់​ ការ​អត់​សង្កត់​ ភាព​មិន​កាច​ មិន​ព្រហើន​ ភាព​នៃ​ចិត្ត​រីក​រាយ” ។ ពាក្យ​ថា​ សោរច្ចំ​ បាន​ដល់​ ភាព​ស្ងៀម​ស្ងាត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមំ សោរច្ចំ? យោ កាយិកោ អវីតិក្កមោ, វាចសិកោ អវីតិក្កមោ, កាយិកវាចសិកោ អវីតិក្កមោ ។ ឥទំ វុច្ចតិ សោរច្ចំ ។ សព្ពោបិ សីលសំវរោ សោរច្ចំ បណ្តា​ធម៌​ទាំង​នោះ​ សោរច្ចៈ​ តើ​ដូច​ម្តេច?​ គឺ​ ការ​មិ​ន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​វាចា​ ការ​មិន​ប្រព្រឹត្ត​ល្មើស​តាម​ផ្លូវ​កាយ​និង​វាចា,​ នេះ​ហៅ​ថា​ សោរច្ចៈ,​ សូម្បី​ការ​សង្រួម​ក្នុង​សីល​ ( សីលសំវរៈ )​ ទាំង​អស់​ ក៏​ចាត់​ចូល​ក្នុង​សោរច្ចៈ” ។​ ( សង្គីតិសុត្តវណ្ណនា ) បទ​ថា​ កាយិកោ​ វីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​កាយ ) បាន​ដល់​ កាយសុចរិត ៣ ។ បទ​ថា​ វាចសិកោ​ អវីតិក្កមោ​ ( ការ​មិន​ប្រព្រឹត្ត​ល្មើស​ ដោយ​វាចា ) បាន​ដល់​ វចីសុចរិត ៤ ។​ បទ​ថា​ កាយិកវាចសិកោ​ ( ដោយ​កាយ​ និង​វាចា ) នេះ​ ទ្រង់​កំណត់​យក​អាជីវមដ្ឋកសីល ( សីល​មាន​អាជីវៈ​ជា​គម្រប់​ ៨ ) ដែល​តាំង​ឡើង​ដោយ​កាយ​ និង​វាចា ។​ បទថា​ សព្វោបិ​ សីលសំវរោ​ ( សូម្បីការ​សង្រួម​ក្នុង​សីល​ទាំង​អស់ )​ នេះ​ ព្រះ​មាន​ព្រះ​ភាគ​ត្រាស់​ទុក​ ដើម្បី​សម្តែង​ការ​កាន់​យក​នូវ​សីល​ ដោយ​ចិត្ត​ ព្រោះ​បុគ្គល​មិន​មែន​ប្រព្រឹត្ត​អនាចារ​ដោយ​កាយ​ និង​វាចា​ប៉ុណ្ណោះ​ សូម្បី​ដោយ​ចិត្ត​ ក៏​ត្រូវ​ប្រព្រឹត្ត​ដូច​គ្នា ៕ ( អដ្ឋសាលិនី អដ្ឋកថា ) អាជ្ជវៈ​ និង​មទ្ទវៈ អាជ្ជវំ សេចក្តី​ស្លូត​ត្រង់ មទ្ទវំ ( លជ្ជវំ ) ចិត្ត​ទន់ ( ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស ) អធិប្បាយ ពាក្យ​ថា​ អាជ្ជវំ​ បាន​ដល់​ ភាព​មិន​ស្លូត​ត្រង់​ ៣​ ប្រភេទ​ គឺ​ គោមុត្តវង្កតា​ ចន្ទវង្កតា​ និង​ នង្គលកោដិវង្កតា ។​ អធិប្បាយ​ថា​ ភិក្ខុ​រូប​ខ្លះ​ ក្នុង​បឋមវ័យ​ ប្រព្រឹត្ត​អនេសនៈ​ ២១​ និង​អគោចរ​ ៦​ តែ​ក្នុង​មជ្ឈិមវ័យ​ និង​បច្ឆិមវ័យ​ ជា​អ្នក​មាន​សេចក្តី​ខ្មាស​អៀន​ ប្រាថ្នា​ការ​សិក្សា,​ នេះ​ឈ្មោះ​ថា​ គោមុត្តវង្កតា​ ( វៀចវេរ​ដូច​ទឹក​នោម​គោ ) ។ ភិក្ខុ​រូប​ខ្លះ​ក្នុង​បឋមវ័យ​ និង​បច្ឆិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​តែ​ក្នុង​មជ្ឈិមវ័យ​ ដូច​គ្នា​នឹង​ភិក្ខុ​ក្នុង​ឧទាហរណ៍​ទី​មួយ,​ នេះ​ឈ្មោះ​ថា​ ចន្ទវង្កតា​ ( វៀច​វេរ​ដូច​វង់​ព្រះ​ចន្ទ្រ ) ។ ភិក្ខុ​រូប​ខ្លះ​ ទាំង​ក្នុង​បឋមវ័យ​ និង​មជ្ឈិមវ័យ​ បំពេញ​ចាតុប្បារិសុទ្ធិសីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ តែ​ក្នុង​បច្ឆិមវ័យ​ ដួច​គ្នា​នឹង​ភិក្ខុ​រូប​មុន,​ នេះ​ឈ្មោះ​ថា​ នង្គលកោដិវង្កតា​ ( វៀច​វេរ​ដូច​ចុង​នង្គ័ល )​ ។​ ភិក្ខុមួយរូប​ លះ​បង់​ភាព​មិន​ត្រង់​ទាំង​ ៣​ ប្រភេទ​នោះ​ចោលហើយ​ មាន​សីល​ មាន​សេចក្តី​អៀន​ខ្មាស​ រង្កៀស​ ប្រាថ្នា​ចំពោះ​ការ​សិក្សា​ ក្នុង​វ័យ​ទាំង​ ៣​ ភាព​ស្លូតត្រង់​របស់​ភិក្ខុ​រូប​នោះ​ នេះឯង​ ឈ្មោះ​ថា​ អាជ្ជវំ ។​ សូម្បី​ក្នុង​ព្រះ​អភិធម្មក៏​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ អជ្ជវោ។ យា អជ្ជវតា អជិម្ហតា អវង្កតា អកុដិលតា, អយំ វុច្ចតិ អជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ អជ្ជវៈ​ ( អាជ្ជវៈ )​ តើ​ដូច​ម្តេច​?​ អជ្ជវៈ​នោះ​គឺ​ សេចក្តី​ត្រង់​ មិន​វៀច​ មិន​វេរ​ មិន​កោង​ នេះ​លោក​ហៅ​ថា​ អជ្ជវៈ” ។ ពាក្យ​ថា​ លជ្ជវំ ( មទ្ទវំ ) បាន​ដល់​ ភាព​ជា​អ្នក​មាន​សេចក្តី​អៀន​ខ្មាស​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “តត្ថ កតមោ លជ្ជវោ? យោ ហិរីយតិ ហិរីយិតព្វេន ហិរីយតិ បាបកានំ អកុសលានំ ធម្មានំ សមាបត្តិយា។ អយំ វុច្ចតិ លជ្ជវោ បណ្តា​ធម៌​ទាំង​នោះ​ លជ្ជវៈ​ តើដូច​ម្តេច​?​ គឺ​ អៀន​ខ្មាស​ចំពោះ​វត្ថុ​ដែល​គួរ​អៀន​ខ្មាស​ ខ្មាស​ចំពោះ​ការ​ប្រព្រឹត្តអកុសលធម៌​ ដ៏លាមក,​ នេះ​លោក​ហៅ​ថា​ លជ្ជវៈ” ៕ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/374/2020-07-21_15_51_17-__________________________________-_Google_Search.jpg
Public date : 21, Jul 2020 (33,897 Read)
ព្រះបរមសាស្តា ទ្រង់បានប្រារឰនូវមដ្ឋកុណ្ឌលី ដែលជាកូនរបស់ព្រាហ្មណ៍កំណាញ់ម្នាក់ នៅក្នុងក្រុងសាវត្ថី ។ ព្រោះព្រាហ្មណ៍ជាបិតាជាមនុស្សកំណាញ់ស្វិត ទើបគាត់ធ្វើទំហ៊ូដោយខ្លួនឯង ឲ្យកូនពាក់ ។ នៅពេលដែលមដ្ឋកុណ្ឌលីឈឺធ្ងន់, ព្រាហ្មណ៍ ជាបិតា មិនបានទៅរកគ្រូពេទ្យ មកព្យាបាលជម្ងឺឲ្យកូនគាត់ទេ ព្រោះគាត់ខ្លាចឣស់ព្រទ្យសម្បត្តិរបស់ខ្លួន ។ នៅថ្ងៃដែលមដ្ឋកុណ្ឌលីជិតនឹងមរណានោះ ព្រាហ្មណ៍ជាបិតា បានលើកកូនមកឲ្យដេក ឣស់សេចក្តីសង្ឃឹមតែម្នាក់ឯង នៅរបៀងផ្ទះខាងក្រៅ ។ សម័យនោះ ព្រះសាស្តា ទ្រង់បានបញ្ចេញព្រះរស្មីទៅ ដើម្បីឲ្យមដ្ឋកុណ្ឌលីបានឃើញ ។ មដ្ឋកុណ្ឌលី ឃើញព្រះរស្មីនៃព្រះឣង្គ ហើយ ក៏កើតសេចក្តីជ្រះថ្លា យ៉ាងខ្លាំង ក្នុងមួយរំពេចនោះ ស្រេចហើយ ក៏បានធ្វើមរណកាល នៅពេលនោះឯង ហើយបានទៅកើត នៅក្នុងឋានតាវតិ្តង្សទេវលោក ក្រឡេកមើលមកឃើញឪពុក របស់ខ្លួន ដែលកំពុងតែសៅសោក យំស្រែកបោកខ្លួន យ៉ាងខ្លាំង ទើបបានចុះពីទេវលោកមក ដើម្បីជួយសង្គ្រោះ ដល់ឪពុករបស់ខ្លួន ឲ្យបាន រួចផុតឣំពីសេចក្តីទុក្ខសោកសៅនោះ ហើយបានធ្វើឲ្យគាត់លះបង់ សេចក្តីកំណាញ់ចេញផុតពីខន្ធសន្តាន ឲ្យកើតមានចិត្តជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ហើយក៏ត្រឡប់ទៅកាន់ឋានទេវលោកវិញ ។ លុះព្រឹកឡើង ព្រាហ្មណ៍ជាឪពុក បានទៅឣារាធនានិមន្តព្រះសង្ឃ មានព្រះពុទ្ធជាប្រធាន ឲ្យទទួលនូវភត្តាហារ ក្នុងផ្ទះរបស់ខ្លួន ហើយ បានក្រាបទូលសួរឣំពីការដែលកូនរបស់ខ្លួន គឺ មដ្ឋកុណ្ឌលី គ្រាន់តែធ្វើចិត្ត ឲ្យជ្រះថ្លា ចំពោះព្រះពុទ្ធជាម្ចាស់ តែម៉្យាងប៉ុណ្ណោះ មិនបានធ្វើកុសលអ្វីដទៃ ក្រៅឣំពីនេះទេ ក៏ស្រាប់តែបានទៅកើត នៅឯឋានទេវលោក ។ ព្រះបរមសាស្តា ទ្រង់បានឣធិដ្ឋានឲ្យមដ្ឋកុណ្ឌលីទេវបុត្រ ចុះមកសម្តែងរឿងពិត ដល់ព្រាហ្មណ៍ជាឪពុក និង ពួកមហាជន បានឃើញជាក់ស្តែង ហើយព្រះឣង្គត្រាស់ព្រះគាថានេះ ថា ៖ មនោបុព្វង្គមា ធម្មា មនោសេដ្ឋា មនោមយា មនសា ចេ បសន្នេន ភាសតិ វា ករោតិ វា តតោ នំ សុខមន្វេតិ ឆាយាវ ឣនុបាយិនី ។ ធម៌ទាំងឡាយ មានចិត្តជាប្រធាន មានចិត្តប្រសើរបំផុត សម្រេចមកឣំពីចិត្ត, បើបុគ្គលមានចិត្តជ្រះថ្លាហើយ ទោះបីនិយាយក្តី ធ្វើក្តី‘ ក៏ល្អទាំងឣស់’ ព្រោះសេចក្តីល្អនោះឯង សេចក្តីសុខ រមែងតាមជាប់បុគ្គលនោះ ដូចជាស្រមោលដែលឣន្ទោលទៅតាមប្រាណ យ៉ាងនោះឯង ។ ដកស្រង់ពីវិគីផីឌា ដោយ៥០០០ឆ្នាំ
images/articles/371/2020-07-21_15_39_13-buddha_and_monk_painting_-_Google_Search.jpg
Public date : 21, Jul 2020 (22,041 Read)
ព្រះបរមសាស្តា ទ្រង់ប្រារឰ នូវព្រះចូឡបន្ថកត្ថេរ ។ ក្នុងសាសនាព្រះពុទ្ធទ្រង់ព្រះនាមកស្សបៈ ព្រះថេរៈអង្គនេះ ជាឣ្នកមានប្រាជ្ញាច្រើន ពេលថ្ងៃមួយ លោកបានឃើញ នូវភិក្ខុមួយរូបដែលមានប្រាជ្ញាតិច ហើយក៏បានសើចចំឣកឲ្យ រហូតដល់ភិក្ខុរូបនោះ មាន សេចក្តីឣៀនខ្មាស ឈប់រវល់នឹងការរៀនធម៌ បន្តទៅទៀត... ព្រោះទោសនៃការសើចចំឣកនេះឯង ទើបមកដល់ជាតិនេះ បានមកកើតជាព្រះចូឡបន្ថកៈ ទន្ទេញធម៌មិនចេះចាំ ទាល់តែសោះ សូម្បីតែព្រះគាថាមួយបទ ដែលព្រះមហាបន្ថកៈជាបងប្រុសដាក់ឲ្យទន្ទេញ ឣស់រយៈពេល ៤ ខែ ក៏ទន្ទេញមិនចាំដែរ ។ ព្រះមហាបន្ថកត្ថេរ ជាបង បានជេរស្តីបន្ទោស នូវព្រះចូឡបន្ថកត្ថេរ ដោយប្រការផ្សេងៗ ធ្វើឲ្យព្រះចូឡបន្ថកត្ថេរ មានសេចក្តីឣាក់ឣន់ស្រពន់ចិត្ត យ៉ាងខ្លាំង ចំពោះវាសនារបស់ខ្លួនឯង ហើយគិតនឹងលាចាកសិក្ខាបទ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ប្រទានព្រះកម្មដ្ឋាន និង ប្រទានឱវាទដល់លោក រហូតដល់បានសម្រេចព្រះឣរហត្តផល ។ សម័យថ្ងៃមួយ ពួកភិក្ខុទាំងឡាយ បានប្រជុំព្រមគ្នា សន្ទនាពោលសរសើឣំពីសេចក្តីព្យាយាម របស់ព្រះចូឡបន្ថកត្ថេរ ។ ព្រះសាស្តា ទ្រង់ជ្រាបហើយ ទ្រង់ត្រាស់ព្រះគាថានេះ ថា ៖ ឧដ្ឋានេនប្បមាទេន សញ្ញោមន ទមេន ច ទីបំ កយិរាថ មេធាវី យំ ឱឃោ នាភិកីរតិ ។ ទឹកជំនន់គឺកិលេស ជន់ពន្លិចកោះ គឺឣរហត្តផល ណាពុំបាន, ឣ្នកប្រាជ្ញ គប្បីសាងកោះ គឺឣរហត្តផលនោះ ដោយសេចក្តីប្រឹងប្រែងផង ដោយសេចក្តីមិនប្រមាទផង ដោយការសង្រួមក្នុងចតុប្បារិសុទ្ធិសីលផង ដោយការទូន្មានឥន្ទ្រីយ៍ផង ។ ដកស្រង់ពីវិគិផីឌា ដោយ ៥០០០ឆ្នាំ
images/articles/370/2020-07-21_15_23_33-Buddha-for-and-Sujata_jpg_-_Picasa_Photo_Viewer.jpg
Public date : 21, Jul 2020 (19,623 Read)
ព្រះបរមសាស្តា ទ្រង់ប្រារឰនូវនាងសុមនាទេវី ជាធីតារបស់សេដ្ឋីឈ្មោះឣនាថបិណ្ឌិក ។ នាងសុមនាទេវី បានសម្រេចសកទាគាមិផល តាំងតែអំពីនាងនៅជាកុមារីមកម៉្លេះ, នាង មានជម្ងឺជាទម្ងន់ហើយបានហៅឣនាថបិណ្ឌិកសេដ្ឋី ថា ប្អូនប្រុស ។ ឣនាថបិណ្ឌិកសេដ្ឋី គិតថា “នាងសុមនាទេវីកូនស្រីពៅ ភ្លេចភ្លាំងសតិស្មារតី” ។ កាលបើនាងសុមនាទេវី បានធ្វើមរណកាលទៅហើយនោះ, លោកសេដ្ឋី មានទុក្ខទោមនស្ស សោកស្តាយ ឣាឡោះឣាល័យកូនស្រីពៅខ្លាំងណាស់ ហើយបានចូលទៅ ក្រាបទូលរឿងនេះ ថ្វាយព្រះសាស្តា ទ្រង់ជ្រាប តាំងតែឣំពីដើម រហូតដល់ចប់ ។ ព្រះសាស្តា ទ្រង់ត្រាស់រឿងពិត ថា “នែសេដ្ឋី នាងសុមនាទេវី មិនបានភ្លេចភ្លាំងសតិស្មារតីអ្វីទេ គឺ នាងហៅទៅ តាមមគ្គផលទេតើ ព្រោះនាងជាសកទាគាមី, ឯលោកសេដ្ឋី ជាសោតាបន្ន” ។ ឣនាថបិណ្ឌិកសេដ្ឋីបានក្រាបទូលសួរព្រះសាស្តាថា “បពិត្រ ព្រះឣង្គដ៏ចម្រើន តើនាងសុមនាទេវី កូនស្រីពៅ របស់ទូលព្រះបង្គំ បានទៅកើត នៅក្នុងទីណាដែរ?” ។ ព្រះសាស្តា ទ្រង់ត្រាស់ថា “នាងសុមនាទេវី បានទៅកើតនៅឋានតុសិតទេវលោកឯណោះហើយ” ស្រេចហើយ ទ្រង់ត្រាស់នូវព្រះគាថានេះថា ៖ ឥធ នន្ទតិ បេច្ច នន្ទតិ កតបុញ្ញោ ឧភយត្ថ នន្ទតិ បុញ្ញំ មេ កតន្តិ នន្ទតិ ភិយ្យោ នន្ទតិ សុគតឹ គតោ ។ បុគ្គលឣ្នកបានធ្វើបុណ្យទុកហើយ រមែងត្រេកឣរ ក្នុងលោកទាំងពីរ គឺត្រេកឣរក្នុងលោកនេះផង ត្រេកឣរក្នុងលោកខាងមុខផង, បុគ្គលនោះ រមែងត្រេកឣរ ដោយគិតឃើញថា បុណ្យឣាត្មាឣញបានធ្វើហើយ លុះធ្វើមរណកាលទៅកាន់សុគតិ ក៏រឹងរឹតតែត្រេកឣរយ៉ាងក្រៃលែង ។ ដោយ ៥០០០ឆ្នាំ
images/articles/369/text45634pic.jpg
Public date : 21, Jul 2020 (50,407 Read)
ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​គង់​ប្រថាប់​នៅ​វត្ត​ជេតវនារាម ទ្រង់​ប្រារព្ធ​បរាជ័យ​របស់​ព្រះ​បាទ​កោលស​ថា” ជយំ វេរំ បសវតិ, ទុក្ខំ សេតិ បរាជិតោ, ឧបសន្តោ សុខំ សេតិ, ហិត្វា ជយបរាជយំ។” ប្រែថា អ្នក​ឈ្នះ​រមែង​ជួប​ប្រទះ​នូវ​ពៀរ អ្នក​ចាញ់​តែង​ដេក​ជា​ទុក្ខ អ្នក​ដែល​ស្ងប់​រម្ងាប់​លះ​បង់​នូវ​ការ​ឈ្នះចាញ់​បាន​ហើយ​ រមែង​នៅ​ជា​សុខ​គ្រប់​ឥរិយា​បទ​ទាំង​៤។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/368/tex543tpic.jpg
Public date : 21, Jul 2020 (46,910 Read)
សភាព​របស់​ចិត្ត​ដែល​យើង​មិន​បាន​អប់​រំ​ឲ្យ​បាន​ល្អ​រមែង​ប្រែ​ប្រួល​ ឃ្លេង​ឃ្លោង​មិន​តាំង​នៅ​នឹង​ន ជាពិសេស​ចិត្ត​ដែល​មិន​បាន​អប់​រំ​នេះ​ រមែង​នាំ​ទៅ​កាន់​អារម្មណ៍​ជា​អកុសលនានា លុះ​ត្រា​តែ​យើង​បាន​ហាត់​ពត់​អប់​រំ​ដោយ​សមា​ធិ​កម្មដ្ឋាន មាន​សតិ​រលឹក​ជា​ប់​ជា​និច្ច​ហើយ​ ទើប​អាច​រក្សា​ចិត្ត​នោះ​ឲ្យ​បានក្នុង​ផ្លូវ​ប្រពៃ​។ សមដូច​ពុទ្ធ​ភាសិត​ក្នុង​ធម្មបទដ្ឋ​កថា សំ​ដែង​ថា «​ផន្ទនំ ចបលំ ចិត្តំ ទុរក្ខំ ទុន្និវារយំ, ឧ​ជុំ ករោតិ មេធាវី ឧសុការោវ តេជនំ។»​ ប្រែ​ថា “​ចិត្ត​នេះ​ឃ្លេង​ឃ្លោង ញាប់​ញ័រ ពិបាក​រក្សា​និង​ហាម​ឃាត់​បាន​ មាន​តែ​អ្នក​មាន​ប្រាជ្ញា​ទេ ដែល​ពត់​លត់​ដំ​ចិត្ត​ឲ្យ​ត្រង់​ ឲ្យ​ស្អាត​ ដូច​ជា​ជាង​កូន​សរ ពត់​តម្រង់​កូន​សរ​ឲ្យ​ត្រង់​ គួរ​ដល់​ការ​បាញ់​ចំ​ចំ​ណុច​ក្នុង​ទិស​ទាំង​៤​ដូច្នោះ​ដែរ​។​​ តើ​ក្នុង​មួយ​ថ្ងៃ​ លោក​អ្នក​ធ្វើ​ជា​ចៅ​ហ្វាយ​របស់​ចិត្ត​បាន​ប៉ុន្មាន​ម៉ោង និង​ធ្វើ​ជា​ទាសករ​របស់​ចិត្ត​ប៉ុន្មាន​ម៉ោង?​ ដោយ៥០០០ឆ្នាំ
images/articles/367/29bcf62512c43a39a105f066325f6d01.jpg
Public date : 21, Jul 2020 (50,321 Read)
ព្រះមហា ឆែ – វង្ស វត្តឧណ្ណាលោម ក្រុងភ្នំពេញ ទេសនា​ដាក់​វិទ្យុ​ឃោស​នសព្ទ នៃ​ប្រទេស​កម្ពុជា កាល​ពី​ថ្ងៃ ៨ រោច ខែភ​ទ្របទ ឆ្នាំ​ជូត​សំរឹទ្ធិ​ស័ក ព.ស. ២៤​៩១ (២៦​ ​– ៩ – ៤៨) នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ សូម​គោរ​ព​ចំពោះ​ព្រះ​រត្ន​ត្រ័យ​ដោយ​សង្ខេប ។ លំ​ដាប់​ត​ពី​នេះ សូម​សំដែង​ធម្ម​ទេសនា​ចែក​ជូន​ដល់​អស់​លោក​អ្នក​តាម​សម​គួរ​ដល់​កាល ។ ក្នុង​ឱកាស​នេះ នឹង​សំដែង​​អំពី​ពល​រដ្ឋ​ធម៌ ឬ​ហៅ​ថា វុឌ្ឍ​ទេស​ពល​ធម៌ ប្រែ​ថា ធម៌​ជា​កំឡាំង​ដល់​រដ្ឋ ឬ​ធម៌​ញ៉ាំង​សេចក្ដី​ចំរើន​ដល់​ប្រទេស​មាន ​៣ ប្រការ។​ ធម៌​នេះ​បើ​កើត​មាន​ក្នុង​ប្រទេស និគម​ជន​បទ​រដ្ឋ​ដែន​ណា ប្រទេស​និគម ជន​បទ ដែន​នោះ នឹង​ទៅ​ជា​ប្រទេស​ថ្លៃ​ថ្នូរ វិសេស​វិសាល​ជា​អារ្យ​ប្រទេស យ៉ាង​ឆាប់​ៗ ពុំ​ខា​ន​ឡើយ ។ តែ​លុះ​ត្រា​តែ​ប្រកប​គ្រប់​អង្គ​ទាំង​ ៣ ទើប​បាន​សម្រេច​យ៉ាង​នោះ​មែន ។ ធម៌ ៣ ប្រការ​នោះ​គឺ មុនិ​សម្បទា ប្រទេស​និគម​ឯ​ណា​បរិបូណ៌​ពេញ​លេញ​ដោយ​អ្នក​ប្រាជ្ញ អ្នក​ចេះ​ដឹង​មិន​ខុស​មុខ​វិជ្ជា ទោះ​បី​វិជ្ជា​ណា​ក៏​មាន​អ្នក​ចេះ​ដឹង​សព្វ​គ្រប់ ។ ចុះ​បុ​គ្គល​អ្នក​ចេះ​ដឹង​នេះ​កើត​ពី​ណា​មក ? ឆ្លើយ​ថា ពល​រដ្ឋ​គឺ​រាស្ត្រ ឲ្យ​បុត្រ​ប្រុស​ស្រី​រៀន​សូត្រ​គ្រប់​គ្នា មិន​មាន​រួញ​រា មិន​មាន​គិត​ចង់​បាន កំឡាំង​បួន​ប្រើ​ប្រាស់ ឲ្យ​មើល​ថែ​រក្សា​គោ​ក្របី សេះ​ដំរី ឬ​ឲ្យ​ភ្ជួរ​រាស់​ឡើយ ម្យ៉ាង​ទៀត​ដែល​ជា​ហេតុ​នាំ​បាន​សុខ​នឹង​ចំរើន​ដល់​ត្រកូល​នឹង​ប្រទេស​ជាតិ​មាតុភូមិ ក៏​ត្រូវ​ស្វះ​ស្វែង​ឲ្យ​បុត្រ​រៀន ។ ខ្មែរ​យើង​ឲ្យ​កូន​រៀន​ច្រើន​សំឡឹង​ប្រយោជន៍​ពី​វិជ្ជា​ណាស់ គឺ​វិជ្ជា​ណា​រៀន​ទៅ​ហើយ​កាន់​ក្រសួង​មិន​មាន​ប្រាក់​បំណាច់​ចូល​ក្រៅ មិន​ព្រម​ឲ្យ​រៀន​ទេ ដូច​វិជ្ជា​ទូរ​លេខ ទូរ​ស័​ព្ទ តិក​និក អាំង​ស៊ីញ័រ ជាង​ឈើ ជាង​កំបោរ ជាង​ខ្សែ​ភ្លើង វិជ្ជា​អស់​នេះ​ខ្មែរ​ស្ទើរ​គ្មាន​សោះ សព្វ​ថ្ងៃ​បើ​រាជ​ការ​សហរដ្ឋ​ឲ្យ​ក្រសួង​ទាំង​អស់​នេះ​មក ខ្មែរ​យើង​ស្ទើរ​តែ​ឱប​ដៃ​ឬ​មើល​ហើយ ព្រោះ​ខ្មែរ​មិន​មាន​ចេះ ហេតុ​មិន​ចេះ ព្រោះ​មិន​រៀន ហេតុ​អ្វី​មិន​រៀន ? ព្រោះ​រៀន​ទៅ​កាន់​ក្រសួង​មិន​មាន​កម្រៃ​ចូល​ក្រៅ ។ មាន​ខ្មែរ​ខ្លះ​ទៀត បើ​កូន​របស់​ខ្លួន​ឃើញ​កូន​គេ​ទៅ​រៀន វា​ចង់​ទៅ​រៀន​ដែរ បែរ​ជា​និយាយ​ប្រាប់​កូន​ថា អា​អើយ ! ឯង​មើល​អញ​មិន​ចេះ​ក​ខ​មួយ​ផង មាន​គោ​ក្របី​ពេញ​ក្រោល អញ​ចិញ្ចឹម​ទាំង​អា​ឯង​មួយ​សំបុក​រស់​បាន ឯង​ចាំ​ទៅ​រៀន​អី មើល​តែ​គោ​ក្របី​ប្រសើរ​ជាង ។ នែ ! មនុស្ស​បែប​នេះ​ចំ​ជា​ដេក​ផ្កាប់​មុខ ដេក​មិន​ងើប ងើប​មិន​បើក​ភ្នែក បើក​ភ្នែក​មិន​មើល​ប្រទេស​គេ​ជិត​ខាង ។ ប្រទេសណា​បើ​មាន​មនុស្ស​បែ​ប​នេះ ស្ទើរ​តែ​ឯករាជ្យ​ពុំ​កើត បើ​នៅ​ក្នុង​ប្រទេស​ណា នាំ​ឲ្យ​ធ្ងន់​ផែន​ដី​ប្រទេស​នោះ ព្រោះ​មនុស្ស​នោះ​យក​ខ្ជិល​ជា​ទី​អាង សម​ដូច​សុភាសិតថាៈ អលសស្ស កុតោ សិប្បំ អសិប្បស្ស កុតោ ធនំ អធនស្ស កុតោ មិត្តំ អមិត្តស្ស កុតោ សុខំ អសុខស្ស កុតោ បុញ្ញំ អបុញ្ញស្ស កុតោ សិវំ ប្រែ​ថា មនុស្ស​ខ្ជិល​មិន​មាន​វិជ្ជា បើ​មិន​មាន​វិជ្ជា​មិន​មាន​ទ្រព្យ បើ​មិន​មាន​ទ្រព្យ​មិន​មាន​មិត្រ បើ​មិន​មានមិត្រ​​មិន​មាន​សេចក្ដីសុខ បើ​គ្មាន​សុខ​មិន​មាន​ព្រះ​និព្វាន ប្រែ​សេចក្ដី​ថា ម៉េច​មិន​ទៅ​ព្រះ​និព្វាន​ទាំង​អស់​គ្នា​ទៅ ថា​ព្រោះ​មិន​មាន​បុណ្យ ហេតុ​អ្វី​មិន​មាន​បុណ្យ ព្រោះ​គ្មាន​សុខ ហេតុអ្វី​មិន​មាន​សុខ ព្រោះ​គ្មាន​ទ្រព្យ​សម្បត្តិ ហេតុ​អ្វី​មិន​មាន​ទ្រព្យ​សម្បត្តិ ព្រោះ​គ្មាន​វិជ្ជា ហេតុ​អ្វី​គ្មាន​វិជ្ជា ព្រោះ​ខ្ជិល នែ ! នៅ​លើ​ខ្ជិល​ជា​ប្រធាន​សោះ សម​នឹង​សុភាសិត​បារាំង​ថា La presse est la mere detous les vie កំជិល​ជា​មេបាប​ធម៌​គ្រប់​យ៉ាង ខ្ជិល​បង្ហិន​លោក ខ្ជិល​បាន​ទុក្ខ​សោក ខ្ជិល​អប្ប​ប្រាជ្ញា ខ្ជិល​ធ្លាក់​នរក ខ្ជិល​ឥត​វិជ្ជា ខ្ជិល​ថោក​សាសនា ខ្ជិល​ជាតិ​លិច​លង់ ហេតុ​នេះ សូម​សប្បុ​រស​ឲ្យ​កុមារា​កុមារី​រៀន​សូត្រ​ឡើង ដើម្បី​បំពេញ​មុនិសម្ប​ទានេះ​ ។ កាល​បើ​ប្រទេស​សម្បូរណ៍​ដោយ​មនុស្ស​អ្នក​ចេះ​ដឹង ហើយ​នឹង​មិន​មាន​បរទេស​រឹប​ជាន់ ឈ្លេច​ឈ្លី​មើល​ងាយ​យើង​ទេ ដូច​ជា​ផ្ទះ​មាន​របង​យ៉ាង​ជិត​ស្និទ្ធ​ជា​ស្ថាពរ តែ​បើ​ប្រទេស​ពេញ​លេញ ដោយ​មនុស្ស​អ្នក​ចេះ​ដឹង ផ្លូវ​លោកធម៌​ស្ដុក​ស្ដម្ភ​ច្រើន​ហើយ បែរ​ជា​ខ្វះ​ភោគ​សម្បទា​វិញ ក៏​ពុំ​អាច​កសាង​ក្រឡៃ​ច្នៃ​ប្រជាជាតិ​យើង​ឲ្យ​ថ្លៃ​ថ្នូរ​ទៅ​កើត ។​ ហេតុ​នេះ ត្រូវ​បំពេញ​ភោ​គ​សម្បទា ១ ទៀត ឲ្យ​មាន​បរិបូណ៌​ឡើង ។ ភោគ​សម្ប​ទា ប្រែ​ថា សម្បុក​ទ្រ​យុក​ស្ដុកស្ដម្ភ​កុះ​ករ​ដោយ​ទ្រព្យ​សម្បត្តិ ។ បើ​មាន​ទ្រព្យ​សម្បត្តិ ទើប​អាច​ច្នៃ​ក្រឡៃ​ប្រឌិត​ប្រទេស​​បាន ។ ចុះ​ទ្រព្យ​សម្បត្តិ​កើត​ឡើង​ពី​ណា​មក ? ឆ្លើយ​ថា​កើត​មក​អំពី​កម្ម ២ យ៉ាង គឺ កសិកម្ម ១ ពាណិជ្ជកម្ម ១ ហើយ​នឹង​មាន​សម្បទា ៤ យ៉ាង ជា​គ្រឿង​អបស្ទប​ទៀត​ផង ។ កសិកម្ម គឺ​ប្រកប​ស្រែ​ចំការ​ច្បារ​ដំណាំ​សាប​ព្រោះ បើ​ទ្រព្យ​កើត​ឡើង​ដោយ​ខ្សត់​ខ្សោយ​ហើយ នឹង​កសាង​ប្រទេស​ជាតិ​ពុំ​កើត ស្រុក​ខ្មែរ​ច្រើន​តែ​ប្រកបកិច្ច​ការ​នេះ នៅ​ខ្វះ​ត្រង់​ពាណិជ្ជការ​ច្រើន ស្ទើរ​តែ​គ្មាន ។ ពាណិជ្ជការ​នោះ​ក្នុង​ផ្ទៃ​ពុទ្ធសាសនា សំដែង​ច្រើន​ណាស់​ដែរ ខ្មែរ​កាន់​ពុទ្ធសាសនា​ច្រើន​មែន ធ្លាប់​ដឹង​តាម​គោល​ដែល​ចារិក​មក​ថា​ធម៌ ៨៤០០០ ព្រះ​ធម្ម​ក្ខន្ធ តែ​ខ្មែរ​កាន់​ច្បោល​ៗ កាន់​ត្រង់​ណា​ស្រាល​ៗ ចោល​ត្រង់​ណា​មាន​ប្រយោជន៍​ថ្លៃ​ថ្នូរ ហើយ​ពោល​ថា​ខ្មែរ​ក្រ ខ្មែរ​ស្លូត ខ្មែរ​បរ​ជាតិ​ជិះ​ជាន់ ព្រោះ​ខ្មែរ​កាន់​ពុទ្ធសាសនា ។ ពោល​នេះ​មិន​សម​សោះ ចុះ​ជាតិ​ដទៃ​គេ​កាន់​ពុទ្ធសាសនា​ដែរ ម៉េច​ក៏​គេ​ថ្លៃ​ថ្លា នេះ​ឃើញ​ជា​ទាស់​ពី​កាន់​មែន ។ ដូច​យ៉ាង​ពាណិជ្ជ​ការ ក្នុង​ព្រះពុទ្ធសាសនា មាន​សំដែង​ពិស្ដារ​ណាស់ ក្នុង​ទី​នេះ​សូម​អធិប្បាយ​តែ ៤ យ៉ាង គឺ ជង្ឃពាណិជ ១ សកដពាណិជ ១ នាវាពាណិជ ១ ឃរពាណិជ ១ ។ ជង្ឃ​ពាណិជ គឺ​ជួញ​ដោយ​កំឡាំង​ស្មង ដូច​រែក​រុញ​ពុន​លី ឧទាហរណ៍​ដូច​យ៉ាង​រុញ​ធុង​គុយ​ទាវ ធុង​ទឹកកក​អស់​នេះ សុទ្ធ​តែ​ចូល​លុយ​រាប់​រយ​ក្នុង​មួយ​ថ្ងៃ​ៗ ប៉ុន្តែ​ខ្មែរ​ពុំ​ត្រូវ​ការ​ធ្វើ​សោះ ច្រើន​តែ​ខ្ពើម​ឆ្អើម​ខ្លាច​ថោក​ទាប តែ​របស់​នេះ​ខ្មែរ​ត្រូវ​ការ​ទាំង​រាស្ត្រ​ទាំង​នា​ហ្មឺន មើល​ចុះ​អស់​លោក​អ្នក​ធ្វើ​ការ​សព្វ​ថ្ងៃ បើ​មិន​បាន​គុយ​ទាវ​ឬ​កាហ្វេ ក៏​មិន​ទាន់​ចូល​កាន់​ប៊ុយ​រ៉ូ​ទេ ។ បើ​ថ្ងៃ​ណា​មួយ​ចិន​យួន​វ៉ា​កង ឈប់​ធ្វើ​គុយ​ទាវ​ឬ​កា​ហ្វេ​បី​បួន​ថ្ងៃ​ហើយ មុខ​ជា​ខ្មែរ​ញៀន​ស្ងាប​មាត់ នេះ​ឃើញ​ថា​ប៉ិន​ខាង​ទទួល​ទាន​មែន​ ​។ បើ​ធ្វើ ជង្ឃ​ពាណិជ នឹង​គេ​វិញ មាន​តែ​ក្អម អំ​បោស ស្លឹក​ត្នោត កំ​ប្រោង ទ្រ​ទូង​ពី​ចម្ងាយ​ស្ទើរ​តែ​មើល​រូប​អ្នក​រែក​មិន​ឃើញ ដើរ​តាម​ផ្សារ​ទើស​គេ​ឯង បើ​ជិះ​ឡាន ជិះ​កប៉ាល់​វិញ ម្ចាស់​ឡាន – កប៉ាល់​នោះ សូម​អង្វរ​ព្រោះ​គ្មាន​កន្លែង​ដាក់​របស់​ទាំង​នោះ​ឲ្យ ដល់​លក់​អស់​របស់​ទាំង​នោះ​ទៅ បែរ​ចូល​ផ្ទះ​ចិន​រក​ទិញ​សំពត់ បាន​ចំនួន ៣ – ៤ ម៉ែត្រ​ប៉ុណ្ណោះ​យ៉ាង​ច្រើន នេះ​ជង្ឃ​ពាណិជ​ខ្មែរ​ ។ សកដពាណិជ ជួញ​ដោយ​រទេះ​ឡាន ឬ​រត់​ឈ្នួល​តាម​មគ្គ​វិ​ថី​ផ្សេង​ៗ ។ នាវាពាណិជ ជួញ​ដោយ​ទូក​ឬ​កប៉ាល់ ។ សព្វ​ថ្ងៃ​បើ​ត្រូវ​ការ​ទៅ​ណា​ហើយ​ចាំ​ឡាន – កប៉ាល់ ខ្មែរ​គ្មាន​សោះ​ទេ សុទ្ធ​តែ​របស់​​បរជាតិ ជាតិ​បញ្ញើ​ក្អែក​ទាំ​ង​អស់ ។​ ឃរពាណិជ ជំនួញ​ក្នុង​ផ្ទះ គឺ​ដាក់​ទំនិញ​ក្នុ​ង​ផ្ទះ​ហើយ​អង្គុយ​លក់​ដូច​ផ្ទះ​លក់​ក្នុង​ក្រុង​ភ្នំពេញ​សព្វ​ថ្ងៃ បរជាតិ​ឥត​បែក​ញើស​សោះ ប្រាក់​ខ្មែរ​ឡើង​ត្នោត មក​រក​ផ្ទះ​ឃើញ​ចូល​ហួស​ទូ​ដែក​ទៀត បរជាតិ​ដែល​មក​សំណាក់​អាស្រ័យ​នឹង​យើង ដូច​ជា​ជាតិ​បញ្ញើ​ក្អែក​ទំដើម​រាំង ឬ​ដើម​ជ្រៃ​ពិត​មែន​រុក្ខជាតិ​នេះ​គល់​ដល់​ដី បើ​ភ្លេច​ខ្លួន​មុខ​ជា​បញ្ញើ​ក្អែក​បឺត​យក​ឱ​ជា​រស​អស់ មិន​យូរ​ប៉ុន្មាន​ឃើញ​សុទ្ធ​តែ​បញ្ញើ​ក្អែក​ព្រ​ងើយ ចំណែក​ស្លឹក​រាំង​ជ្រៃ​រេច​រឹល​អស់​នៅ​មាន​តែ​គល់ ខេមរៈ​យើង​សព្វ​ថ្ងៃ​មិន​ខុស​ពិរុក្ខជាតិ​នេះ​ប៉ុន្មាន រក​កល់​លើស​ផង ! ទី​ក្រុង​សព្វ​ថ្ងៃ​ផ្ទះ​ឥដ្ឋ​ផ្ទះ​ថ្ម ភ្លើង​អគ្គិស​នី​ភ្លឺ​ច្រាល ម៉ាស៊ីន​ទឹក ខ្មែរ​ទុក​ឲ្យ​បរជាតិ​នៅ​ប្រើ​ប្រាស់ ស៊ូ​យក​ខ្លួន​ទៅ​នៅ​បឹង​ជិត​ៗ វិញ នេះ​ពេញ​ជា​ប្រសប់​ទទួល​ភ្ញៀវ​មែន ស៊ូ​ឲ្យ​ភ្ញៀវ​ដេក​ពូក ខ្លួន​ចុះ​ដេក​រនាប ចំ​ជា​ចិត្ត​ល្អ ។ ខេមរៈ​ទាំង​ឡាយ កាល​បើ​បាន​ប្រកប​ពាណិជ​ទាំង ​៤ ប្រការ​នេះ​ដូច​បាន​អធិប្បាយ​ខាង​លើ​ដោយ​សព្វ​គ្រប់​ហើយ មុខ​ជា​ខេមរ​រដ្ឋ​ប្រទេស​យើង​ឡើង​កាន់​វឌ្ឍន​ធម៌​ខាង​ភោគ​សម្ប័ទ​យ៉ាង​ឆាប់​ៗ មិន​ខាន ព្រោះ​ខ្មែរ​សម័យ​នេះ​ប្រស្រ័យ​សេដ្ឋ​កិច្ច ប្រទេស​ថ្កើង ជាតិ​ថ្លៃ ប្រស្រ័យ​យើង ។ ពាណិជ្ជកម្ម​នឹង​កសិកម្ម ទាំងពីរ​យ៉ាង បើ​យើង​មាន​ប្រាថ្នា​ឲ្យ​ភោគ​ទ្រព្យ​កុះ​ករ​ស្ដុក​ស្ដម្ភ លុះ​តែ​យើង​ចេះ​ប្រកប​ពាណិជ្ជកម្ម​នោះ​ឆាប់​ៗ ចុះ​បើ​ប្រទេស​យើង​ពេញ​ចិត្ត​តែ​ត្រង់​កសិកម្ម​ប៉ុណ្ណោះ ដូច​ជា​គោ​ស៊ី​ចំបើង​ហើយ​មិន​ស្មើ​ស៊ី​ស្មៅ​ខ្ចី​ផង ធ្វើ​ម៉េច​នឹង​បាន​ធំធាត់​ឡើង ។ ខេមរជាតិ​ទាំង​ឡាយ ! សកល​លោក​ទាំង​មូល​កំពុង​ស្វែង​រក​ទ្រព្យ​ខ្លាំង​ណាស់​ ទ្រព្យ​នេះ​មាន​ពីរ​យ៉ាង​គឺ ទ្រព្យ​មាន​វិញ្ញាណ ១ ឥត​វិញ្ញាណ ១ ។ ទ្រព្យ​មាន​វិញ្ញាណ​បាន​ដល់​មនុស្ស – សត្វ​គ្រប់​យ៉ាង ទ្រព្យ​ឥត​វិញ្ញាណ​បាន​ដល់​ដែន​ទឹក​ដី​មាស​ប្រាក់ លោក​សន្និវាស​ទាំង​មូល​ច្របូក​ច្របល់ នឹង​រក​ទ្រព្យ​ទាំង​ពីរ​យ៉ាង​នេះ​ណាស់ ។ សព្វ​ថ្ងៃ​បើ​យើង​មិន​ប្រុង​ប្រយ័ត្ន​នឹង​រក្សា​ការ​ពារ​ទេ យើង​នឹង​ទៅ​ជា​ទា​សៈ របស់​របរ​ក្នុង​លោក​អសារ​ឥត​ការ ។ ទ្រព្យ​នោះ​មាន​មក​ហើយ​អាច​នឹង​ឋិត​ថេរ​ចិរ​កាល​ទៅ​បាន លុះ​ត្រា​តែ​ប្រក​ប​ដោយ​សម្បទា ៤ យ៉ាង​ទៀត​គឺ៖ ១-ឧដ្ឋាន​សម្បទា ប្រឹង​ប្រែង​រក បើ​រដ្ឋាភិបាល​វិញ​ប្រឹង​ប្រែង​រក​មន្ត​វិជ្ជា​ណា​ដែល​មាន​ខ្លឹម​សារ ដែល​រៀន​ទៅ​ហើយ​អាច​មាន​ប្រយោជន៍​ការ​ពារ ជាតិ​មាតុ​ភូ​មិ​បាន យក​មក​សាប​ព្រោះ​បណ្ដុះ​ផ្សាំ​ឲ្យ​ពល​រដ្ឋ​គឺ​រាស្រ្ត​រៀន​សូត្រ​ទាំង​ប្រុស​ទាំង​ស្រី​ឡើង។ ២- អារក្ខ​សម្បទា បើ​រៀន​ចេះ​ដឹង​ហើយ​ប្រឹង​ប្រែង​រក្សា​ការពារ​ជាតិ​មាតុ​ភូមិ នឹង​កេរ្តិ៍មត៌ក​របស់​ជាតិ​ទុក​ឲ្យ​មក​មិន​ឲ្យ​ចោរ​រុះ​រើ​រុក​រាន​ទន្ទ្រាន​ភូត​ភរ​ឆរបោក​បញ្ឆោត​ប្រវ័ញ្ចន៍​បាន ។ ៣​-​កល្យាណ​មិត្តតា សេព​គប់​នឹង​មិត្ត​ល្អ គឺ​មិត្ត​ណា​យើង​សេព​គប់​ទៅ​ហើយ មិន​សំឡឹង​រំពៃ​គយ​គន់​ចង់​បាន​ទ្រព្យ​សម្បត្តិ​របស់​យើង គឺ​ស៊ូ​ជួយ​ការ​ពារ​សត្រូវ​នឹង​ណែ​នាំ​ឲ្យ​បាន​សេចក្ដី​ចំរើន​ដល់​យើង ហើយ​ថែម​ទាំង​មិន​លាក់​ចំណេះ​នឹង​មិត្ត​ភក្តិ​ស៊ូ​ជួយ​បង្ហាត់​បង្រៀន​វិជ្ជា​ណា​ដែល​ក្រ​ ៗ ហើយ​ជា​អ្នក​មិន​និយាយ​ភូត​ភរ​បោក​ប្រាស​មិត្រ​ផង​គ្នា នេះ​ហៅ​ថា មិត្រ​ល្អ ឬ​មិត្រ​ដែល​យើង​គួរ​សេព​គប់ ឬ​កល្យាណ​មិត្រ។ ៤-​សម​ជីវិតា ចិញ្ចឹម​ជីវិត​ស្មើ​ៗ គឺ​ឲ្យ​ដឹង​ប្រមាណ​ក្នុង​ទ្រព្យ​របស់​យើង​មាន​ក្នុង​ថវិកា​ជាតិ​នៃ​រដ្ឋ គឺ​ចាយ​វាយ​ស្គាល់​ប្រមាណ​មិន​ដល់​ទៅ​ខ្ចី​បុល​គេ​ប្រើ​ប្រាស់ គឺ​ដំរី​មិន​ចង់​ធំ​តាម​ដំរី បើ​មាន​ធម៌​ទាំង​ ៤ យ៉ាង​នោះ ទើប​អាច​ការ​ពារ​ផល​ប្រយោជន៍​របស់​មាតុ​ភូមិ​បាន បើ​ប្រាស់​ចាក​សម្បទា ៤ នេះ​ហើយ មិន​អាច​កុះ​ករ​ចំរើន​ទ្រព្យ​សម្បត្តិ​បាន​ឡើយ សូម្បី​សម្បត្តិ​ទ្រព្យ​ដែល​បុព្វ​បុរស ទុក​ឲ្យ​មិន​អាច​នឹង​ការ​ពារ​បាន​ដែរ ។ ចុះ​សម្បទា​ត្រង់​ទី ៤ គឺ​កល្យាណ​មិត្ត​តា ថា​សេព​គប់​នឹង​មិត្រ​ល្អ តើ​មិត្រ​បែប​ណា ? មាន​លក្ខណៈ​យ៉ាង​ណា​គួរ​យើង​សំគាល់​បាន ? បពិត្រ​សប្បុ​រស​ទាំង​ឡាយ ! មិត្រ​ដែល​យើង​គួរ​សេព​គប់ មាន​លក្ខណៈ ៣ យ៉ាង សម្រាប់​សំគាល់​ដើម្បី​ឲ្យ​យល់​ថា​ល្អ​ទៅ​បាន​នោះ គឺ ១ – អហិតេ បដិសេធោ មិត្រ​ណែ​នាំ​ហាម​ប្រាម​មិត្រ​ផង​គ្នា មិន​ឲ្យ​ធ្វើ​នូវ​អំ​ពើ​ណា មិន​មាន​ប្រយោជន៍​ប្រាប់​យ៉ាង​ណា​នេះ​យ៉ាង​ណោះ​ថា មិន​មែន​លទ្ធិ​ប្រព្រឹត្ត​ដើម្បី​សេចក្ដី​ចំរើន​ដល់​ប្រទេស​ជាតិ​មាតុ​ភូមិ​ទេ ។​ ២ – ហិតេ អនុវត្តនំ មិត្រ​ដឹក​នាំ​បង្ហាត់​បង្រៀន​មិន​លាក់​លៀម​ចំពោះ​វិជ្ជា បញ្ញា​ដែល​ខ្លួន​មាន​វិជ្ជា​ណា​រៀន​ទៅ​ហើយ​អាច​ការ​ពារ​ផល​ប្រយោជន៍​ប្រទេសជាតិ​មាតុភូមិ នឹង​សត្រូវ​បច្ចាមិត្រ​គ្រប់​យ៉ាង​បាន ទើប​បង្ហាត់​បង្រៀន​វិជ្ជា​នោះ ។ ៣ – ព្យសនេ អបរិច្ចាគោ មិត្រ​មិន​លះ​ប​​ង់មិត្រ​ក្នុង​ពេល​មាន​សេចក្ដី​វិនាស​អន្តរាយ អសន្តិ​សុ​ខ​មក​ប៉ះ​ពាល់ ស៊ូ​ស្លាប់​ជា​មួយ​គ្នា បើ​មាន​គ្រឿង​ការ​ពារ​វិសេស​វិសាល​ឆ្នើម ស៊ូ​ចែក​រំលែក​មិន​រិះ​គន់​លាក់​លៀម មិន​កំណាញ់​នឹង​មិត្រ​ផង​គ្នា ។ លក្ខណៈ ៣ យ៉ាង​នេះ​ហើយ​ជា​លក្ខណៈ​របស់​មិត្រ ឬ កល្យាណមិត្រ ដែល​យើង​គួរ​សេព​គប់ ។ កាល​បើ​ខេមរៈ ចេះ​ស្វែង​រក​មិត្រ​គួរ​សេព​គប់​ហើយ ចេះ​ស្វែង​រក​ទ្រព្យ​សម្បត្តិ​ដោយ​ពាណិជ្ជកម្ម​ដែល​ជា​ផ្លូវ​នាំ​ឲ្យ​ចំរើន​ភោគ​ទ្រព្យ​យ៉ាង​ឆាប់​នោះ ហើយ​មាន​ធម៌​ជា​គ្រឿង​រក្សា​នូវ​ទ្រព្យ​ដែល​បាន​រក​បាន​មក មិន​ឲ្យ​ចោរ​លួច​ប្លន់​ឆបំបាត់​ប្រវ័ញ្ចន៍​បញ្ឆោត​បាន​ហៅ​ថា សម្បទា មាន​ឧដ្ឋាន​សម្បទា​ជា​ដើម កល្យាណ​មិត្តតា សេព​គប់​នឹង​មិត្រ​ល្អ ដូច​បាន​សំដែង​លក្ខណៈ​សព្វ​គ្រប់​ស្រាប់​ជា​ទី​បំផុត ឈ្មោះ​ថា​ខ្មែរ​យើង​មិន​ព្រងើយ​កន្តើយ​នឹង​ជោគ​វាសនា​ប្រទេស​ប៉ុន្មាន​ទេ ហើយ​មាន​ឈ្មោះ​ថា​វឌ្ឍន​ធម៌​ជឿន​ឡើង​ជា​លំដាប់​ដែរ ។ តែ​បើ​មាន​មុនី​សម្បទា​នឹង​ភោគសម្ប​ទា ពេញ​លេញ​ដោយ​អ្នក​ប្រាជ្ញ អ្នក​ចេះ​ដឹង​ហើយ ស្ដុក​ស្ដម្ភ​មាំ​មួន​ដោយ​ភោគ​ទ្រព្យ​ហើយ បើ​ខ្វះ​ធម៌ ១ ខាង​ចុង គឺ​សាមគ្គី​សម្បទា​មិន​បាន​បរិបូណ៌​ដោយ​ការ​ព្រម​ព្រៀង​គ្នា ក៏​មិន​អាច​នឹង​ច្នៃ​ក្រឡៃ​ប្រទេស​យ៉ាង​ណា​ទៅ​បាន ។ ហេតុ​នេះ ត្រូវ​ខេមរ​ជាតិ​មាន​ធម៌​នេះ​ផង​ទៀត គឺ​ព្រម​ព្រៀង​ស្រុះ​ស្រួល​មូល​មួយ​គ្នា នឹង​លើក​ដាក់​ឲ្យ​ព្រម​គ្នា ឧទាហរណ៍​ដូច​ទូក​ទូក​មួយ​ជិះ​គ្នា ១​២ នាក់ បើ​ម្នាក់​បើក​ក្ដោង ម្នាក់​ទាញ​ខ្សែ​ក្ដោង ម្នាក់​លើក​ចែវ ម្នាក់​កាន់​ចង្កូត​មិន​មើល​បំណាំ​គ្នា មិន​ត្រូវ​យក​ជើង​រា​ទឹក ហៅ​ថា​សាមគ្គីធម៌ កុំ​ថា​ឡើយ​មនុស្ស​ប្រតិបត្តិ សូម្បី​សត្វ​តិរច្ឆាន​ប្រតិបត្តិ​ក៏​បាន​សេចក្ដី​សុខ​ដែរ ​។ ដូច​ជំនាន់​ដើម​មាន​សត្វ​ចាប ៥០០ បាន​ទៅជា​ប់​លប់​របស់​ព្រាហ្មណ៍​ម្នាក់ សត្វ​ចាប​មាន​សេចក្ដី​តក់​ស្លុត​ភិត​ភ័យ​ហួស​ពេក នាំ​គ្នា​ស្ទុះ​ស្ទា​រ​ច្រាស​ប្រដាល់​ស្ទើរ​របោច​រោម​ក្បាល​អស់ គ្រា​នោះ​មាន​ចាប​មួយ​ស្រែក​ថា​ ថា​យើង​ធ្វើ​យ៉ាង​ហ្នឹង​មុខ​ជា​វិនាស​មិន​ខាន​ទេ ហេតុ​នេះ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​តាម​ខ្ញុំ ព្រោះ​ខ្ញុំ​ធ្លាប់​ប្រតិបត្តិ​មក​បាន​សេចក្ដី​សុខ​ជា​ញយ​ណាស់ ទើប​ពពួក​ចាប​ឆ្លើយ​តប​ថា មាន​កល​ឧបាយ​ដូច​ម្ដេច ? ចូរ​ប្រាប់​ភ្លាម​ៗ មក​យើង កល់​នឹង​ទំពែក​ក្បាល​អស់​ហើយ មើល​សាមគ្គី​ធម៌​នោះ​តើ​រូប​រាង​យ៉ាង​ណា ? ។ ទើប​ចាប​នោះ​ឆ្លើយ​ឡើង​ថា សាមគ្គី​ធម៌​គ្មាន​រូប​រាង​អ្វី​ទេ គ្រាន់​តែ​ព្រម​ព្រៀង​ស្រុះ​គ្នា​ប៉ុណ្ណោះ គឺ​យើង​ទាំ​ង​អស់​គ្នា​ត្រូវ​ស្រុះ​គ្នា​ហើរ​ឡើង​តែ​ម្ដង​ព្រម​គ្នា ចាប​ទាំង​អស់​ទើប​ប្រតិបត្តិ​តាម ស្ទុះ​ហើរ​ព្រម​គ្នារ​បើក​មាត់​លប​ទៅ សម​នឹង​សុភាសិត​បារាំង​ថា L’ union fait la force សាមគ្គី​ជា​កំ​ឡាំង កំឡាំង​បំផុត សាម​គ្គីមោះ​មុត ព្រម​ព្រៀង​មូល​មួយ កាយ​វា​ចា​ចិត្ត​ស្រុះ​ស្រួល ខំ​ជួយ​ចូក​ចែវ​រងួយ ស្ទួយ​ជាតិ​ដល់​ត្រើយ ។ ចាប​ទាំង​ឡាយ​បាន​រួច​ខ្លួន​ទៅ នេះ​កំឡាំង​សាម​គ្គី​ធម៌​យ៉ាង​ហ្នឹង ។ យើង​ខេមរ​ជាតិ​ក៏​ត្រូវ​មាន​សាមគ្គីធម៌​យ៉ាង​នេះ​ដែរ ។ ធម៌​ទាំង ៣ យ៉ាង​នេះ​គឺ ១ មុនិសម្បទា ២ ភោគសម្បទា ៣ សាមគ្គីសម្បទា បើ​ប្រទេស​និគមជន​បទ​រដ្ឋ​ដែន​ណា​មាន​ធម៌​ទាំង ៣ យ៉ាង​នេះ គ្រប់​គ្រាន់​មិន​ខ្វះ នឹង​ក្រឡៃប្រ​ទេសនិគម​នោះ​ថ្លៃ​ថ្នូរ​បាន​ឆាប់ គឺ​មាន​អ្នក​ចេះ​ដឹង​ច្រើន ១ មាន​ភោគ​សម្ប័​ទ ១ មាន​ការ​ព្រ​ម​ព្រៀង​ស្រុះ​ស្រួល​មូល​មាត់​គ្នា ១ ។ ធម៌​ទាំង ៣ នេះ​ឲ្យ​ឈ្មោះ​ថា ពល​រដ្ឋ​ធម៌ ប្រែ​ថា​ធម៌​ជា​កំឡាំង​ដល់​ប្រទេស សំដែង​មក​ប៉ុណ្ណេះស​ន្មត​ថា​ចប់ ។ ទី​បំផុត​ធម៌​ទេសនា​នេះ សូម​ផ្សាយ​បុញ្ញ​រាសី គំនរ​បុណ្យ​នេះ​ ចែក​ជូន​ដល់​អស់​លោក អ្ន​ក​សប្បុរស​ទាំង​ឡាយ ទោះ​បី​ធ្វើ​មរណ​ភាព​ទៅ​ហើយ​ក្ដី នៅ​រស់​ក្ដី នៅ​ទី​ជិត​ឆ្ងាយ​ក្ដី ។ ពុទ្ធាទិអានុភាវេន ឧប្បន្នា ចេ ឧបទ្ទវា គា ចេវន្តរាយា ច វិនស្សន្តុ អសេសតោ ។ ដោយ​អានុភាព​នៃ​ព្រះ​រតន​ត្រៃ​ជា​ដើម​នេះ ឧបទ្រព​នឹង​រោគ​ន្តរាយ​ទាំង​ឡាយ​ដែល​កើត​ហើយ សូម​ឲ្យ​វិនាស​ចេញ​ទៅ​កុំ​បី​មាន​សេស​សល់​ឡើយ ។ -ចប់- ប្រភពៈ ទស្សនាវដ្តីកម្ពុជសុរិយា ឆ្នាំ១៩៥២ ដោយ៥០០០ឆ្នាំ
images/articles/366/te34t3xtpic.jpg
Public date : 21, Jul 2020 (56,422 Read)
ការ​អប់រំ​មនុស្ស​ដោយ​ព្រះ​ធម៌​ រមែង​ធ្វើ​មនុស្ស​ឲ្យ​មាន​ «ជីវិត» ​ល្អ​បរិសុទ្ធ មាន​ឥស្សរភាព​លើ​តណ្ហា​ មាន​សេចក្តី​សុខ​ក្នុង​តួ​ជីវិត​ខ្លួន​ឯង​។ មនុស្ស​កើត​មក​ហើយ​ត្រូវ​មាន​ការ​សិក្សា​ ព្រោះ​មនុស្ស​ជា​សត្វ​ដែល​ត្រូវ​សិក្សា​ ឬជា​សត្វ​ដែល​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​បើ​មិន​ហ្វឹក​ហាត់​សិក្សា​អប់​រំ​ទេ មនុស្ស​មិន​អាច​ល្អ​ទៅ​បាន​ឡើយ​ ហើយ​ជីវិត​ដ៏​ប្រសើរ​ដែល​បុណ្យ​បាន​តាក់​តែង​មក ក៏​ត្រូវ​អស់​ទៅ​វិញ​ដោយ​ឥត​ប្រយោជន៍ នេះ​ជា​រឿង​ធម្មជាតិ​របស់​មនុស្ស​។ មនុស្ស​ផ្សេង​អំ​ពី​សត្វ​តិរច្ឆាន​ គឺ​នៅ​ត្រង់​មនុស្ស​ជា​សត្វ​វិសេស​ អាច​ហ្វឹក​ហាត់​អប់​រំ​ឲ្យ​មាន​ការ​ចម្រើន​​រហូត​ដល់​ថ្នាក់​ទេវតា​ឥន្ទ​ព្រហ្ម​គោរព​បូជា​។ គុណ​ធម៌​ដែល​មាន​ក្នុង​មនុស្ស​ មិន​មាន​គុណ​ធម៌​ណា​មួយ​ដែល​កើត​មាន​ឯងៗ​នោះ​ឡើយ គឺ​សុទ្ធ​តែជា​លទ្ធ​ផល​នៃ​ការ​អប់​រំ​ចម្រើន​ទាំង​អស់​។ កាល​បើ​ធម្ម​ជាតិ​របស់​មនុស្ស​មាន​សភាព​យ៉ាង​នេះ មនុស្ស​យើង​មិន​គួរ​គប្បី​មាន​សេចក្តីប្រមាទ​សោះ​ឡើយ គួរ​យក​ការ​សិក្សា​អប់​រំ​ជា​គោល​សំខាន់​ សម្រាប់​ទូន្មាន​ឲ្យ​ជា​ប្រចាំក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ថា​តែវ័យ​ក្មេង វ័យ​កណ្តាល ឬ​វ័យ​ចាស់​នោះ​ទេ គឺ​គ្រប់​វ័យ​ទាំង​អស់​ឲ្យ​តែ​នៅ​មាន​អវិជ្ជា​ និង​តណ្ហា​។ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​បញ្ចប់​ការ​សិក្សា​ដោយ​ត្រឹម​តែបាន​នូវ​ការ​ចេះដឹង​ក្នុង​មុខ​វិជ្ជា​ជីវៈ​បុណ្ណឹង​ទេ គឺ​ត្រូវ​ហ្វឹក​ហាត់​អប់​រំ​នូវ​ចំណេះ​ដឹង ឲ្យ​ក្រៃ​លែង​ឡើង​ថែ​ម​ទៀត​ ព្រោះ​សេចក្តី​ប្រសើរ​របស់​មនុស្ស​ដែល​មាន​រហូត​ដល់​អស់​អវិជ្ជា​និង​តណ្ហា​ជា​ប្រភព​នៃ​សេចក្តី​ទុក្ខ​សោក​នោះ​ គឺ​ស្ថិត​នៅ​លើ​កា​រសិក្សា​អប់​រំ​ហ្វឹក​ហាត់​រឿយៗ​ហ្នឹង​ឯង​ នេះ​ជា​សេចក្តី​សំខាន់​ពិសេស​នៃ​ជីវិត​មនុស្ស​។ ការ​ដែល​មិន​បោះ​បង់​នូវ​ជីវិត​ឲ្យ​ផុត​អំ​ពី​ការ​សិក្សា​អប់​រំ​ ព្រោះ​មាន​នូវ​ស្មារតី​ចង​ចាំ​ថា «​ជីវិត​កាន់​តែ​ប្រសើរ​ឡើង​ កាន់​តែ​ភ្លឺ​ស្វាង​ឡើង​ ដោយ​សារ​ការ​អប់​រំ​នេះឯង​»។ ដរាប​ណា​ដែល​នៅ​មិន​ទាន់​បាន​ជា​ព្រះ​អរហន្ត​ទេ គ្រប់​គ្នា​ត្រូវ​នៅ​ក្នុង​ការ​សិក្សា​រហូត​អស់​ជីវិត​ ព្រោះ​ហេតុ​នេះ​ហើយ​បាន​ជា​បុគ្គល​ដែល​បដិបត្តិ​តាម​ព្រះ​ពុទ្ធ​សាសនា​ មាន​ការ​ចម្រើន​នូវ​គុណធម៌​ បាន​សម្រេច​ជា​សោតា​បន្ន ជា​សកទា​គាមី និង​ជា​អនាគាមី ដែល​ហៅ​ថា​ ព្រះ​អរិយៈ បុគ្គល​៣ពួក​នេះ​ហៅ​ម៉្យាង​ទៀត​ថា ព្រះ​សេក្ខ​បុគ្គល គឺ​ជា​បុគ្គល​ដែល​នៅ​មាន​ការ​សិក្សា។ សូម្បី​ដល់​ថ្នាក់​ជា​ព្រះ​អរិយ​បុគ្គ​ល​យ៉ាង​នេះ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​មាន​ការ​សិក្សា​ លុះ​ត្រា​តែ បាន​សម្រេច​ជា​ព្រះអរហន្ត​ ទើប​ហៅ​ថា​ ព្រះ​អសេក្ខ​បុគ្គល គឺ​បុគ្គល​គ្មាន​ការ​សិក្សា​ហ្វឹក​ហាត់​ ដើម្បី​កំចាត់​នូវ​ភាព​សៅ​ហ្មង​ពី​សន្តាន​ទៀត​ឡើយ​ ព្រោះ​សេចក្តី​សៅ​ហ្មង​ទាំង​អស់​ត្រូវ​បាន​លះ​ផ្តាច់​ដោយ​អរហត្ត​មគ្គ​ទៅ​ហើយ ។ នេះ​ឯង​ជា​ការ​សិក្សា​អប់​រំ​ឲ្យ​បាន​សម្រេច​ដល់​ទី​បញ្ចប់​ ដែល​ជីវិត​មនុស្ស​ត្រូវ​បាន​បញ្ចប់​ទុក្ខ​កង្វល់​ក្នុង​វដ្ត​សង្សារ ជា​សារៈ​ដ៏​សំខាន់​នៃ​ជីវិត​ និង​ដែល​ជីវិត​មនុស្ស​អាចទទួល​បាន ។ ដំណើរ​ជីវិត​តាម​គោល​ព្រះ​ពុទ្ធ​សាសនា គឺ​ជា​ជីវិត​ស្ថិត​នៅ​ក្នុង​ការ​សិក្សាអប់​រំ​ដោយ​សេចក្តី​មិន​ប្រមាទ​អស់​កាល​ជា​និច្ច​ ។ សូម​មនុស្ស​ទាំង​ឡាយ​ សម្លឹង​មើល​ជីវិត​ខ្លួន​ឯង​ និង​ជីវិត​អ្នក​ដទៃ​ក្នុង​និមិត្ត​មួយ​ដែល​ត្រូវ​មា​ន​សម្ព័ន្ធ​ជា​មួយ​នឹង​ការ​សិក្សា​អប់​រំ ព្រោះ​មនុស្ស​ជា​សត្វ​វិសេស​ដែល​ត្រូវ​ទទួល​កា​ហ្វឹក​ហាត់​ ហើយ​អាច​ហ្វឹក​ហាត់​បាន​រហូត​ដល់​ពេល​ហៀប​នឹងស្លាប់​ និង​រហូត​ដល់​បាន​ជាមនុស្ស​បរិសុទ្ធ​ គឺ​ព្រះ​អរហន្ត​៕​ «​ស្រង់​ចេញ​ពី​សៀវភៅ ពរ​៤​ប្រការ របស់​អគ្គបណ្ឌិត​ធម្មាចារ្យ​ ប៊ុត​ សាវង្ស» ដោយ៥០០០ឆ្នាំ
images/articles/355/5435tersd.jpg
Public date : 21, Jul 2020 (52,446 Read)
ទិដ្ឋធម្មិក​ធម៌ គឺ​ហេតុ​ឲ្យ​កើត​ផល​ប្រយោជន៍​ក្នុង​ពិភពលោក​នេះ​ មាន ៤ គឺ៖ ១. ការ​ប្រឹងប្រែង​ធ្វើ​ការងារ មិន​ខ្ជិល​ច្រអូស​ជានិច្ច ឈ្មោះថា ឧដ្ឋានសម្បទា។ ២. ការ​ថែរក្សា​ដោយ​យក​ចិត្ត​ទុក​ដាក់​ជានិច្ច ឈ្មោះថា អារក្ខសម្បទា។ ៣. ភាព​ជា​អ្នកសេពគប់​មិត្ត​ល្អ ឈ្មោះថា កល្យាណមិត្តតា។ ៤. ភាព​នៃ​ការ​ចិញ្ចឹម​ជីវិត​តាម​លទ្ធភាព ឈ្មោះ​ថា សមជីវីតា។ ធម៌​ទាំង​នេះ​ឯង ជាប្រភព និង​ជា​គ្រឹះ​យ៉ាង​មាំ​ សម្រាប់​បណ្ដុះ​បណ្ដាល និង​ ​ទ្រទ្រង់​នូវ​អង្គការ​ពិភព​លោក អង្គការរដ្ឋ និង​អង្គការ​គ្រួសារ​មួយៗ​ ឲ្យ​បាន​ប្រកប​ដោយ​វឌ្ឍនធម៌ ចម្រើន​រុងរឿង ។ បើ​ខ្វះ​ធម៌ណាមួយ អង្គការ​នោះ​ៗ​ ត្រូវ​មាន​វិបត្តិ​មិន​ខាន ។ ក្នុង​រដ្ឋមួយៗ​ មាន​អង្គការ​​ជាច្រើន​ ដូចជា សេដ្ឋកិច្ច សង្គមកិច្ច និង​នយោបាយ ជាដើម។ ផ្នែក​សេដ្ឋកិច្ច ដូច​ខាង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម បើ​អ្នក​កាន់​ការ​ទាំងឡាយ​ ក្នុង​ពិភព​​លោក ខ្វះ​ធម៌ទី​ ១​ គឺ ឧដ្ឋានសម្បទា កម្ជិល​មិន​ប្រឹង​ប្រែង​ចំពោះ​ករណីយកិច្ច រវល់​តែ​ប្រចាំ​គ្នា ច្រណែន​គ្នា អំពី​​ប្រយោជន៍​ផ្ទាល់​ខ្លួន មិន​ខំ​រវៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ឲ្យ​ដើរ​ទាន់​សម័យ​ទេ សេដ្ឋកិច្ច​​មិន​​ត្រូវ​​អមតៈ​បាន​ឡើយ ព្រោះ​នៅ​មាន​ការ​កុហក​បោក​ប្រាស នៅ​មាន​អំពើ​ពុករលួយ លួច​ប្លន់​កេងកិប សូក​​ស៊ី​​សំណូក ច្របូកច្របល់​ក្នុង​ដំណើរ​ជីវិត ត្រូវ​សិក្សា​បង្កើត​​ថ្នាក់​ឲ្យ​ដល់​កម្រិត​សីលសិក្ខា​ បាន​ដល់​ការ​សិក្សា​តាមមគ្គសច្ចវិទ្យា ត្រង់ទី​ ៣ ទី​ ៤ និងទី​ ៥ គឺ សម្មាវាចា សម្មាកម្មន្គៈ សម្មាអាជីវៈ ជា​ច្រើន​ឆ្នាំ​ទៀត​ដរាប ដល់​អប់រំ​ចរិយាមារយាទ​ឲ្យ​បាន​ថ្លៃថ្នូរ ស្អាត​បរិសុទ្ធ​ ដែល​ហៅ​ថា អរិយចរិយា។ បើ​មាន​ឧដ្ឋានសម្បទា​ ហើយ​ខ្វះអារក្ខសម្បទា មាន​ការ​ខ្ជះខ្ជាយ មិន​ត្រួត​ពិនិត្យ​ឲ្យ​ដល់​ទី​កន្លែង ចេះ​​តែ​ប្រចាំ បណ្ដាក់គ្នា ម្នាក់​អាង​លើ​ម្នាក់ នៅ​តែ​ក្នុង​ការិយាល័យ រំពឹង​តែ​លើ​ក្រដាស លើ​បញ្ជី​នោះ ផល​​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ត្រូវ​ខូចខាត សេដ្ឋកិច្ច​ត្រូវ​ធ្លាក់ចុះ។ បើ​មាន​ធម៌​ទាំង​ពីរ​នេះ​ហើយ ប៉ុន្តែ​ខ្វះ​ធម៌​ទី​ ៣ គឺ​កល្យាណមិត្ត​តា មាន​ការ​ទាក់ទង​ជា​មួយ​អ្នក​​លក់ អ្នក​​ទិញ ជា​មនុស្ស​ទុច្ចរិត មាន​ការ​គៃបន្លំ និង​នាំ​គៃបន្លំ​ដោយ​ហេតុ​ណា​មួយ ឬ​​ក៏​​មាន​សហការី​របស់​ខ្លួន​ ជាមនុស្សពុករលួយ ត្រូវ​ជើង​នឹង​អ្នក​ទិញ ឬ​អ្នក​លក់ ធ្វើ​ឲ្យ​ខូចខាត​ផល​ឧស្សាហកម្ម ពាណិជ្ជកម្ម​​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។ បើ​មាន​ធម៌​ទី​ ១ ទី​ ២ ទី​ ៣ នេះ​គ្រប់គ្រាន់​ហើយ នៅ​ខ្វះធម៌​ទី​ ៤​ គឺ សមជីវិតា មាន​ការ​ចំណាយ​​ច្រើន​​ជាង​ចំណូល ដោយ​ការ​ខ្ជះខ្ជាយ ឬ​ដោយ​ប្រើ​បុគ្គលិក​ច្រើន​ហួស​ដែល​បណ្ដាល​មក​ពី​មិន​ចេះ​​ប្រើ គឺ​អំពើ​ដែល​គេ​ធ្វើ​តែ​ម្នាក់​កើត យើង​ធ្វើ​ ៤ ឬ​ ៥​ នាក់​ទើប​កើត ហើយ​មិន​ល្អ​ទៀត ឬ​ទិញ​​របស់​​មួយ​​មុខៗ​ ចូល​ច្រើនហួស ដើម្បី​បាន​ភាគរយ​អំពី​អ្នក​លក់ ឯ​របស់​ដទៃ​ទៀត​គ្មាន​លុយ​ទិញ​គ្រប់​​គ្រាន់ ដែល​​នាំ​​ឲ្យ​​រអាក់រអួល​ដំណើរ​ឧស្សាហកម្ម ពាណិជ្ជកម្ម​នោះ សេដ្ឋកិច្ច​ត្រូវ​ធ្លាក់​ចុះ។ កាល​បើ​សេដ្ឋកិច្ច​ធ្លាក់​ចុះ​ ព្រោះ​ខ្លួន​ខ្វះ​សមត្ថភាព ឬ​ព្រោះ​ខ្លួន​ទុច្ចរិត​ហើយ ខំ​តម្លើង​តម្លៃ​ទំនិញ​​ដើម្បី​​​ទប់ទល់​នោះ រឹត​តែ​នាំ​ឲ្យ​ចង្រៃ​ធំ​ដល់​សង្គមជាតិ​ អ្នក​ប្រើប្រាស់​ថែម​ទៀត ។ទិដ្ឋធម្មិកធម៌​នេះ មាន​ន័យ​ធំ​ទូលាយ​គ្រប់​ករណីកិច្ច​ទាំង​អស់​របស់​អ្នក​ពិភពលោក ដូច​​បាន​​នាំ​កូន​ចំណុច​តូចមួយខាងលើ​នេះ​ជា​និទស្សនៈ​ស្រាប់។ ប្រភព ដោយ ៥០០០ឆ្នាំ
images/articles/354/t543eqxtpic.jpg
Public date : 20, Jul 2020 (53,483 Read)
ភោគៈ (ទ្រព្យ​សម្បត្តិ)​ជា​វត្ថុធាតុ​ឬ​ធនធាន​មួយដែល​មនុស្សអោយ​តំលៃបំផុត ជា​ពិសេស​គឺមាសប្រាក់​ឬឧបករណ៍​ប្រើប្រាស់ ។ ភោគឬទ្រព្យត្រូវបានគេស្គាល់ជាទូទៅ ហើយដើម្បីបាននូវទ្រព្យ គេត្រូវ​ព្យាយាម​​ ស្វះស្វែង​រក​ដោយ​កម្លាំងកាយនិងចិត្ត ទាំងយប់និង​ទាំងថ្ងៃ។​ព្រោះ​ហេតុ​ដូចម្ដេច? ។ព្រោះ តែគុណ​តម្លៃ​និង​គុណ​សម្បត្តិ​របស់វា។ ​ព្រោះតែគុណតម្លៃនិងគុណសម្បត្តិរបស់វានេះឯង អាចជាអាវុធមុខពីរ​ដែល មនុស្ស​យើង​គួរតែ​ពិចារណា ព្រោះវាអាចនឹងផ្ដល់ ទាំង គុណសម្បត្តិ និង គុណវិបត្តិ។​ គុណវិបត្តិ ដើម្បីបាននូវទ្រព្យសម្បត្ដិ ឬមាសប្រាក់ ឧបករណ៍ប្រើប្រាស់ក្នុងជីវិតប្រចាំ​ថ្ងៃ គេត្រូវធ្វើ ការ នឿយហត់​ទាំង​យប់​ថ្ងៃដោយច្រើនអន្លើ ប៉ុន្តែពេលបាន​មក​ហើយបែរជាមិនស្គាល់ តម្លៃ របស់វា។គេចាយ​ប្រើប្រាស់​ខុសវិធី គោលបំណង ឬ​មិន​ស្គាល់​ប្រមាណ​ក្នុងការ ចាយប្រើ ប្រាស់រហូតក្លាយជាបរិភោគនិយមដ៏ជំនាញ ក្នុងយុគ​លោកាភិវឌ្ឍន៍នេះ ជួនកាល ក្លាយ​ជាអ្នកស្រវឹងផង ជាអ្នកប្រមាទផង ដល់នូវសេចក្ដីប្រាថ្នាក្នុងកាមផង​ហើយ​ក៏​ប្រព្រឹត្តិ មិនគប្បីចំពោះមនុស្សសត្វ​ផងដែរ។​​ មួយចំនួនបានទ្រព្យមកហើយ យកទៅប្រើប្រាស​់​ក្នុងអំពើ​​អបាយ​មុខ​ទាំង​ឡាយ មិនប៉ុណ្ណោះសោត ភ្លេចតួនាទីរបស់ខ្លួន ជាអ្នកទទួលការខុសត្រូវ គ្រួសារ​ទាំង​មូល។ សាងអំពើមិនជាទីស្រឡាញ់ដល់ខ្លួនផង និងសង្គមផង។ទង្វើបែបនេះ ហៅថា​គុណវិបត្តិនៃ​ការប្រើប្រាស់​ទ្រព្យសម្បត្តិ ដែលមនុស្សភាគច្រើននិយមធ្វើ។ ព្រះសម្មាសម្ពុទ្ធជាម្ចាស់ត្រាស់​សម្តែង​ថា «អ្នកដែលជាប់​ជំពាក់ក្នុងការបរិភោគមាន​ចំនួនច្រើនក្នុងលោកនេះ»។​ «មានទ្រព្យ មិនស្គាល់តំលៃ គង់មានថ្ងៃទុក្ខមកនៅ បរិភោគច្រើនពេកទៅ ទុក្ខមក​នៅ​មិនរ​សាយ​» ។ គុណសម្បត្តិ ទ្រព្យសម្បត្តិដែលរកបានមក ត្រូវចេះ និងស្គាល់វិធីប្រើប្រាស់ដើម្បីជាប្រយោជន៍​ដល់​ខ្លួននិង សង្គមផង ទើប​នៅជាសុខ។​ វិធីប្រើប្រាស់ទ្រព្យសម្បត្ដិ ១.ចិញ្ចឹមខ្លួននិងមាតាបិតា បុត្តភរិយា ញាតិមិត្តអោយជាសុខ ២.ចិញ្ចឹមមិត្តសំឡាញ់អោយជាសុខ ៣.បំបាត់អន្ដរាយដែលកើតអំពីហេតុផ្សេងៗ ៤.និងធ្វើការពលី៥យ៉ាង គឺចេះសង្គ្រោះញាតិ ,ទទួលរាក់ទាក់ភ្លៀង,ធ្វើបុណ្យឧទ្ទិសដល់អ្នក​ដែល​ចែក​ឋាន​ទៅ​ហើយ,បង់ពន្ឋដារអោយរដ្ឋ,​ផ្សព្វផ្សាយមេត្តាចិត្តដល់ ពួកទេវតា​និង​ជួយ​សង្គ្រោះ​ដល់​អ្នក​ក្រ​ខ្សត់​ព្រម​ដោយ​ធ្វើ​បុណ្យ​អោយ​ទាន​តាម​ជំនឿ​សាសនា​ដែល​ខ្លួន​គោរព​រាប់អាន និងប្រ​តិបត្តិតាម។ ក្រៅពីនេះទៀត វៀរចាកការនាំយកទ្រព្យ​សម្បត្តិ​យក​ទៅ​ប្រព្រឹត្ដិ​អំពើ​អបាយ​មុខ​ទាំងឡាយ​ណា ដែលជា​ហេតុនាំ​មកនូវ​សេចក្ដី​​វិនាស។ ទន្ទឹមនឹងនេះក៏មានវិធីប្រើប្រាសផ្សេងទៀត ដូចជា ១.មួយចំណែកដើម្បីចិញ្ចឹមបីបាច់ថែរក្សាគ្រួសារ បម្រុងមាតាបិតា ញាតិអោយ​នៅជាសុខ ២.ពីរចំណែកដើម្បីយកមកធ្វើវិនិយោគ​ទុនឬដើម្បីជាដើមទុនក្នុងការប្រកប ការងាររកស៊ី ៣.មួយចំណែកបម្រុ​ង ឬសន្សំសំចៃដើម្បីការពារហេតុនឹងកើតមានឡើងដល់ សុខភាព​ ឬសន្សំ​សំចៃ​ ដើម្បីប្រើ​ប្រាស់ក្នុងថ្ងៃតទៅខាងមុខ ៤.ចំណែកចុងក្រោយ គឺដើម្បីជាដើមទុន ឬជាស្បៀងតទៅជាតិខាងមុខ គឺសាងកុសលល្អដោយបរិច្ចាគ ទ្រព្យសម្បត្ដិដែលខ្លួនរកបានផ្លូវសុចរិត។ «បុគ្គលណាមួយដែលមានទ្រព្យសម្បត្តិហើយមិនស្រវឹងផង មិនប្រមាទផង មិនគ្រប់​ដណ្ដប់​ដោយ​សេចក្ដី​ប្រាថ្នា​ក្នុងកាមផង មិនប្រព្រឹត្តអំពើអបាយមុខផង បុគ្គលប្រភេទនេះ ព្រះសម្មាស​ម្ពុទ្ធត្រាស់​សម្តែង​ថា «មាន​ចំនួនតិចណាស់ក្នុងលោកនេះ»។​ ពួកសត្វ មានសេចក្ដីត្រេតអរខ្លាំង ក្នុង​កាម​និង​ភោគៈ​ទាំង​ឡាយ​ប្រាថ្នា​ជ្រុល​ជ្រប់ក្នុងកាមទាំងឡាយ មិន​ដឹង​នូវ​ទោស​ដែល​ប្រព្រឹត្តល្​មើស​ដូច​ជា​ពួក​ម្រឹគមិនដឹងនូវអន្ទាក់ ដែលគេដាក់ ពួកសត្វ​នោះរមែង​មាន​សេច​ក្ដី​​ក្ដៅក្រហាយ​ក្នុង​កាល​​ជាខាងក្រោយ ព្រោះថា ផល​នៃ​កម្ម​នោះ​ជា​ផលលាមក​»។​ «សារត្ដា កាមភោគេសុ គិន្ធា កាមេសុ មិច្ឆិតា អតិសារំ ន ពុជ្ឈន្ដិ មិគា កូជំវ ឱឌ្ឌិតំ បច្ឆាសំ កដុកំ ហោតិ វិបាកោ ហិស្ស បាបកោតិ»។​ (ស.សំ. ស.អប្បសូត្រទី៦.ទ.២១២)​ មានទ្រព្យ ស្គាល់ទ្រព្យគាប់ប្រពៃ បែងចែក ចាយវាយស្គាល់ហេតុផល ការពារមុខក្រោយ កោយ​យក​ផល ទោស​មិន​កើត​ដល់​ព្រោះសម្គាល់​ (តម្លៃ) ​ទ្រព្យ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/353/tex3445tpic.jpg
Public date : 20, Jul 2020 (62,222 Read)
ជីវិត​មនុស្ស​ មាន​ការ​ទាក់​ទង​នឹង​សម្បត្តិ​ទ្រព្យ​ជាប់​ជា​និច្ច​ ជា​ពិសេស​អ្នក​គ្រប់​គ្រង​ផ្ទះ​ ដូច្នេះ​ ទើប​ត្រូវ​សិក្សា​គោល​ធម៌​ក្នុង​ព្រះ​ពុទ្ធសាសនា​ ដើម្បី​ឲ្យ​ចេះ​ស្វែក​រក​ ចេះ​ចាយ​ ចេះ​ប្រើ​ប្រាស់​ និង​ចេះ​ចាត់​ចែងគឺ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​សេដ្ឋកិច្ច​គ្រួសារ​ និង​ជំនាញ​ខាង​ការ​ប្រើ​ប្រាស់​ ចាត់​ចែង​ឲ្យ​ទ្រព្យ​សម្បត្តិ​ប្រព្រឹត្ត​ទៅ​ជា​ប្រយោជន៍​ មាន​គោលធម៌​បដិបត្តិ​ដូច​តទៅ​ ៖ ក.​ ការ​ស្វែង​រក​និង​ការ​រក្សា​ទ្រព្យ​ ត្រូវ​បដិបត្តិ​តាម​គោលធម៌​ ដែល​ប្រព្រឹត្ត​ទៅ​ដើម្បី​ប្រយោជន៍​ក្នុង​បច្ចុប្បន្ន​ មាន​ ៤​ យ៉ាង​គឺ៖ ១. ឧដ្ឋានសម្បទា​ ដល់​ព្រម​ដោយ​ការ​ប្រឹង​ប្រែង​ព្យាយាម​ គឺ​ការ​ក្រោក​ឈរ​ដោយ​ស្មារតី​តស៊ូ​ មិន​ខ្លាច​ការ​ហត់​នឿយ​ក្នុង​មុខ​របរ​ស្វែង​រក​ទ្រព្យ​ ដែល​ជា​មុខ​របរ​សុចរិត​ ( មុខ​របរ​សុចរិត​ ជា​មុខ​របរ​ថ្លៃ​ថ្នូរ )​ ហ្វឹក​ហាត់​ឲ្យ​មាន​ការ​ជំនាញ​ក្នុងវិជ្ជាជីវៈ​ និង​ចេះ​ចាត់​ចែង​ការ​ងារ​ឲ្យ​ស្រប​តាម​កាលៈ​ទេសៈ​បច្ចុប្បន្ន ។ ២. អារក្ខសម្បទា​ ដល់​ព្រម​ដោយ​ការ​រក្សា​ គឺ​ចេះ​គ្រប់​គ្រង​ថែ​ទាំ​សន្សំ​សំចៃ​ មិន​ខ្ជះ​ខ្ជាយ​នូវ​ទ្រព្យ​សម្បត្តិ​ដែល​ខ្លួន​ខំ​ប្រឹង​ប្រែង​ប្រមូល​មក​ដោយ​ការងារ​សុចរិត​ មិន​ឲ្យ​រាត់​រាយ​បាត់​បង់​ ព្រោះ​ហេតុ​មិន​រក្សា​នោះ​ឡើយ ។ ៣. កល្យាណមិត្តតា​ គប់​រក​មនុស្ស​ល្អ​ជា​មិត្ត​ គឺ​ចេះ​សេព​គប់​មនុស្ស​ មិន​គប់​មិន​ប្រព្រឹត្ត​តាម​ចំពោះ​បុគ្គល​ណា​ដែល​ដើរ​ក្នុង​ផ្លូវ​នៃ​អបាយមុខ​ ជ្រើស​រក​មនុស្ស​ណា​ដែល​ចេះ​ដឹង​ ទ្រទ្រង់​នូវ​គុណធម៌​ ជា​បុគ្គល​គួរ​គោរព​រាប់​អាន​ ជា​អ្នក​ណែ​នាំ​ក្នុង​ផ្លូវ​ល្អ​ ផ្លូវ​ចម្រើន​មក​ជា​មិត្ត​ ដើម្បី​ចម្រើន​ក្នុង​ការ​ងារ​ទាំង​ពួង ។ ៤. សមជីវិតា​ ចិញ្ចឹម​ជីវិត​មាន​តុល្យភាព​ គឺ​ចេះ​កំណត់​ដឹង​នូវ​ចំណូល​ និង​ចំណាយ​ រស់​នៅ​ឲ្យ​ល្មម​នឹង​ទ្រព្យ​ដែល​ជា​ចំណូល​ មិន​ចេះ​តែ​ចង់​ហ៊ឺ​ហា​ ហើយ​ទូលាយ​ដោយ​ការ​ចាយ​វាយ​នោះ​ឡើយ​ ប៉ុន្តែ​ក៏​មិន​ត្រូវ​កំណាញ់​ដែរ។ ( គោល​ធម៌​ស្រង់​ចាក​ ទីឃជាណុសូត្រ​ អង្គុត្តរនិកាយ​ អដ្ឋកនិបាត ) ខ.​ ការ​បែង​ចែក​ទ្រព្យ​ កាល​ស្វែង​រក​ទ្រព្យ​បាន​មក​ហើយ​ គប្បី​ចេះ​បែង​ចែក​ទ្រព្យ​នោះ​ជា​ ៤​ ចំណែក​ ហៅ​ថា​ ភោគវិភាគ​ គឺ៖ -ឯកេន​ ភោគេ​ ភុញ្ជេយ្យ​ បរិភោគ​ចិញ្ចឹម​ជីវិត​ខ្លួន​ឯង​ ចិញ្ចឹម​ជីវិត​អ្នក​ដទៃ​ដែល​គួរ​ចិញ្ចឹម​ និង​ប្រើ​ប្រាស់​ជា​ប្រយោជន៍​ផ្សេងៗ​ ទៀត​តាម​សម​គួរ​ មួយ​ចំណែក ។ -ទ្វីហិ​ កម្មំ​ បយោជយេ​ ប្រើ​ជា​ដើម​ទុន​ប្រកប​មុខ​របរ​ ពីរ​ចំណែក ។ -ចតុត្ថស្ស​ និធាបេយ្យ​ អាបទាសុ​ ភវិស្សតីតិ​ តម្កល់​ទុក​​នូវ​ចំណែក​ទី​ ៤​ ដោយ​ក្រែង​មាន​អន្តរាយ​ទាំង​ឡាយ​ឯណា​នី​មួយ​ នឹង​មាន​ទ្រព្យ​នៅ​សល់​មួយ​ចំណែក​ដែរ ។( ស្រង់​ចាក​ សិង្គាលកសូត្រ ) គ. ការ​បរិភោគ​ប្រើ​ប្រាស់​ចាយ​វាយ​នូវ​ទ្រព្យ​ គប្បី​រំពឹង​គិត​ឲ្យ​បាន​យល់​ច្បាស់​ថា​ ការ​ដែល​បាន​ស្វែង​រក​ និង​គ្រប់​គ្រង​រក្សា​នូវ​ទ្រព្យ​ ក៏​ដើម្បី​នឹង​ប្រើ​ប្រាស់​ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ខ្លួន​ឯង​និង​អ្នក​ដទៃ​ បើ​មិន​បាន​ប្រើ​ប្រាស់​ឲ្យ​កើត​ជា​គុណ​ប្រយោជន៍​ហើយ​ ការ​ស្វែង​រក​ និង​ការ​មាន​បាន​នូវ​សម្បត្តិទ្រព្យ​ ក៏​រមែង​ប្រាស​ចាក​នូវ​គុណតម្លៃ​ គ្មាន​ន័យ​ខ្លឹម​សារ​អ្វី​ឡើយ​ ដូច្នេះ​ ការ​ស្វែង​រក​នូវ​ទ្រព្យសម្បត្តិ​មាន​បាន​ច្រើន​ហើយ​​ គប្បី​បដិបត្តិ​ចំពោះ​ទ្រព្យ​មួយ​ចំណែក​ក្នុង​ចំណុច​ “ខ”​ គឺ​ ឯកេន​ ភោគេ​ ភុញ្ជេយ្យ​ ឲ្យ​ទៅ​ជា​ ៥​ ចំណែក​តាម​ព្រះ​ពុទ្ធដីកា​​ ដូច​ត​ទៅ៖ អរិយសាវ័ក​ក្នុង​ធម្មវិន័យ​នេះ​ មាន​នូវ​ភោគៈ​ទាំង​ឡាយ​ ដែល​ខ្លួន​បាន​មក​ដោយ​សេចក្តី​ខ្នះ​ខ្នែង​ ព្យាយាម​ដែល​ខ្លួន​សន្សំ​ដោយ​កម្លាំង​ដៃ​ មាន​ញើស​ហូរ​ចេញ​ ប្រកប​ដោយ​ធម៌​ហើយ​ រមែង​ប្រើ​ប្រាស់​ដូច​នេះ៖ ១.​ ញ៉ាំង​ខ្លួន​ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ​ ញ៉ាំង​មាតា​បិតា​ ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ​ ញ៉ាំង​បុត្រ​ ភរិយា​ ទាសកម្មករ​ និង​មនុស្ស​ទាំង​ឡាយ​ទៀត​ ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ដោយ​ប្រពៃ ។ ២. ញ៉ាំង​មិត្ត​អាមាត្យ​ ឲ្យ​សុខ​ ឲ្យ​ឆ្អែត​ រក្សា​សេចក្តី​សុខ​ ដោយ​ប្រពៃ ។ ៣.​ ប្រើ​ប្រាស់​ការ​ពារ​នូវ​សេចក្តី​អន្តរាយ​ ដែល​កើត​អំពី​ភ្លើង​ អំពី​ទឹក​ អំពី​ចោរ​ជា​ដើម​ ហើយ​ធ្វើ​ខ្លួន​ឲ្យ​ដល់​នូវ​សួស្តី​ ព្រោះ​ភោគៈ​ទាំង​ឡាយ​នោះ ។ ៤.​ ជា​អ្នក​ធ្វើ​នូវ​ពលី​ ៥​ ប្រការ​ គឺ៖ ១-​ ញាតិពលី សង្គ្រោះ​ញាតិ ។ ២-​ អតិថិពលី​ ទទួល​ភ្ញៀវ ។ ៣-​ បុព្វបេតពលី​ ធ្វើ​ទាន​ ឧទ្ទិស​កុសល​ឲ្យ​ដល់​អ្នក​ចែក​ឋាន​ទៅ​ហើយ ។ ៤- រាជពលី​ ជួយ​ប្រទេស​ជាតិ​ ទំនុក​បម្រុង​រាជការ​ដោយ​ការ​បង់​ពន្ធ​ជា​ដើម ។ ៥-​ ទេវតាពលី ធ្វើ​បុណ្យ​ឧទ្ទិស​ឲ្យ​ដល់​ទេវតា​ ( ទេវតា​​ ក៏​ត្រូវ​ការ​អនុមោទនា​នូវ​បុណ្យ​ដែរ ) ។ ៥.​ តម្កល់​នូវ​ទក្ខិណាទាន​ដ៏​ខ្ពង់​ខ្ពស់​​ ជា​ធម្មជាតិ​អំណោយ​ផល​ដ៏​ល្អ​ មាន​វិបាក​ជា​សុខ​ ប្រព្រឹត្ត​ទៅ​ដើម្បី​ស្ថាន​សួគ៌​ដល់​សមណព្រាហ្មណ៍​ដែល​ប្រាស​ចាក​សេចក្តី​ប្រមាទ​ មិន​ជា​បុគ្គល​ស្រវឹង​ តាំង​នៅ​ក្នុង​ខន្តិសោរច្ចៈ​ ជា​អ្នក​អប់​រំ​ទូន្មាន​ខ្លួន ។ ***កាល​ណា​បើ​ប្រើ​ប្រាស់​នូវ​ទ្រព្យ​សម្បត្តិ​ សម្រេច​បាន​ជា​ប្រយោជន៍​យ៉ាង​នេះ​ហើយ​ ទ្រព្យ​សម្បត្តិ​អស់​ទៅ​ក៏​សប្បាយ​ចិត្ត​ ឈ្មោះ​ថា​អស់​ដោយ​ល្អ​ ព្រោះ​បាន​គិត​ឃើញ​ថា​ អាត្មា​អញ​បាន​ប្រើ​ប្រាស់​ភោគៈ​នោះ​ឲ្យ​ជា​ប្រយោជន៍​ត្រឹម​ត្រូវ​តាម​ហេតុ​ផល បើ​ទ្រព្យ​សម្បត្តិ​មាន​ការ​ចម្រើន​ ក៏​សប្បាយ​ចិត្ត​ ព្រោះ​បាន​មក​ដោយ​ការងារ​សុចរិត​ ពោល​គឺ​ មិន​មាន​សេចក្តី​ក្តៅ​ក្រហាយ​ចិត្ត​ ទាំង​ត្រូវ​អស់​ ទាំង​ត្រូវ​បាន ។( ស្រង់​ចាក​ អាទិយសូត្រ​ មុណ្ឌរាជវគ្គ​ អង្គុត្តរនិកាយ​ បញ្ចកនិបាត ) ។ ប្រភព ដោយ៥០០០ឆ្នាំ
images/articles/347/111ered.jpg
Public date : 20, Jul 2020 (33,217 Read)
យុវជន និង​ការ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត គឺ​ជា​ចំណង​ជើង​សៀវភៅ​មួយ ដែល​រៀបរៀង​ដោយ “គណៈកម្មការ​អភិវឌ្ឍន៍​សៀវភៅ​អប់រំយុវ​ជនក្នុង​វិស័យ​ថែ​ទាំ​សុខ​ភាព​ផ្លូវ​ចិត្ត​” ពិនិត្យ​និង​ផ្តល់​យោបល់​ដោយ​អនុគណៈកម្មការ​សុខភាព​ផ្លូវ​ចិត្ត​ក្រសួង​សុខាភិបាល និង​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌ TPO សម្រប​សម្រួល​ការ​រៀបរៀង​ និង​ចង​ក្រង​ឯកសារ​ដោយ​នាយកដ្ឋាន​ថែទាំ​សុខភាព​ជនបទ ក្រសួង​អភិវឌ្ឍន៍​ជនបទ សហការនឹង សមាគមរញ្ជន​ពុទ្ធិបពោធនមិត្ត CamboKids ឆ្នាំ២០០៤។ ដោយ​យល់​ឃើញ​ថា សៀវភៅ​នេះ​មាន​សារ​ប្រយោជន៍​ដល់​អ្នក​អាន​គ្រប់​រូប ជា​ពិសេស​យុវជន ដែល​ត្រូវ​ការ​វិធីសាស្ត្រ​ក្នុង​ការ​បន្ធូរបន្ថយ​ភាពតាន​តឹង និង​វិបត្តិ​ផ្សេង​ដែល​កើត​មាន​ជា​យថាហេតុ នឹង​បាន​ជា​មាគ៌ា​ដ៏​ប្រសើរ​មួយ​សម្រាប់​ជីវិត​ប្រចាំថ្ងៃ​ ទើប​គិត​ថា​គួរ​តែ​យក​មក​ដាក់​ផ្សាយ​ដើម្បី​ជា​ប្រយោជន៍​ក្នុង​ការ​សិក្សា​ត​ទៅ។ សូម​តាម​ដាន​អាន ដូច​មាន​សេចក្តី​ត​ទៅ​នេះ ៖ អារម្ភកថា បន្ទាប់​ពី​បាន​ឆ្លង​កាត់​សង្គ្រាម​អស់​រយៈ​ពេល​ជាង​ពីរ​ទសវត្ស​កន្លងមក ប្រទេសកម្ពុជា​យើង​បាន​ទទួល​ការ​បាត់​បង់​យ៉ាង​ធំ​ធេង​ដែល​ពុំ​អាច​ពិពណ៌នា​បាន។ ក្រោយ​ពី​ស្តារ និង​រៀប​ចំឡើង​វិញ​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធ​សង្គម​ដែល​ទទួល​រង​ការ​ខូចខាត​បណ្តាល​មក​ពី​សង្គ្រាម ប្រទេស​កម្ពុជា​បាន​ប្រែប្រួល និង​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​នាបច្ចុប្បន្ន។ ការ​រស់​នៅ​ឆ្លង​កាត់​វិបត្តិ​ផ្សេង​ៗ​រួម​និង​ការ​ប្រែ​ប្រួល​ក្នុង​សង្គម​កន្លង​មក បាន​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ជា​វិជ្ជមាន និង​អវិជ្ជមាន​ទាំងឡាយ​ដែល​បាន​កើត​ឡើង​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន ជាពិសេស បញ្ហា​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​ដូច​ជា ការ​ព្រាត់ប្រាស់​ឪពុកម្តាយ បងប្អូន វិនាស​ទ្រព្យសម្បត្តិ ការ​ធ្លាក់​ខ្លួន​ពិការ និង​ផល​ប៉ះពាល់​ជាអវិជ្ជមាន​ផ្សេង​ៗ​ដែល​បណ្តាល​មក​ពី​សង្គ្រាម​កន្លង​មក​នោះ បាន​ធ្វើឲ្យ​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ផ្លូវ​ចិត្ត​របស់​ប្រជាជន​យើង ព្រម​ទាំង​បង្កើត​ឲ្យ​មាន​បញ្ហា​ផ្លូវ​ចិត្ត​(​វិបត្តិ​ផ្លូវ​ចិត្ត ឬ​បញ្ហា​ចិត្ត​សង្គម​) ធ្វើ​ឲ្យ​អ្នក​រង​គ្រោះ​ដោយ​សារ​សង្គ្រាម​ទាំង​អស់​មាន​ស្ថានភាព​ផ្លូវ​ចិត្ត​អាប់​អួរ​ពោរពេញ​ទៅ​ដោយ​ភាព​តាន​តឹង​ចិត្ត​ជា​ប្រចាំ រួម​នឹង​ក្តី​អស់សង្ឃឹម​ចំពោះ​អនាគត ការ​បាក់​ទឹក​ចិត្ត និង​ការ​ភ័យ​ខ្លាច​ជានិច្ច​ក្នុង​ជិវិត​រស់​នៅ​ប្រចាំ​ថ្ងៃ។ បញ្ហា​ដូច​បាន​រៀបរាប់​ខាង​ដើម​នេះ ក៏​បាន​ផ្ទេរ​មក​ឲ្យ​យុវជន​ជា​មនុស្ស​ជំនាន់​ថ្មី​ផង​ដែរ។ បញ្ហា​ទាំង​អស់​នេះ គួប​ផ្សំ​នឹង​បញ្ហា​អវិជ្ជមាន​មួយ​ចំនួន​ទៀត​ក្នុង​សង្គម​ដូចជា បញ្ហា​គ្រឿង​ញៀន ភាព​ក្រីក្រ សកម្មភាព​អនាចារ​ផ្សេងៗ បាន​ធ្វើ​ឲ្យ​យុវជន​ទទួល​រង​ការ​ផ្ទេរ​នូវ​ការ​​ប៉ះ​ទង្គិច​ផ្លូវ​​ចិត្ត និង​មាន​បញ្ហា​ផ្លូវ​ចិត្ត​ផ្សេង​ៗ​ដោយ​ផ្ទាល់​ផង​ដែរ។ ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត និង​បញ្ហា​ផ្លូវ​ចិត្ត​ដែល​កើត​ឡើង​ជា​ទូទៅ អាច​បង្ក​ឲ្យ​យុវជន​ជា​មនុស្ស​ជំនាន់​ថ្មី មាន​ស្ថានភាព​ផ្លូវ​ចិត្ត​ដែល​ជា​កត្តា​ជំរុញ​ឲ្យ​មាន​អំពើ​ហិង្សា និង​ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​សង្គម។ ក្នុង​គោល​បំណង​ជួយ​ឲ្យ​យុវជន​របស់​យើង​យល់​ដឹង​ជា​មូលដ្ឋាន​អំពី​បញ្ហា​ផ្លូវចិត្ត និងវិធី​ដោះ​ស្រាយ ទើប​គណៈកម្មការ​អភិវឌ្ឍន៍​សៀវភៅ​អប់រំ​យុវជន ក្នុង​វិស័យ​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត បាន​រៀបរៀង​ឯកសារ​នេះ​ឡើង​ដើម្បី​ជួយ​យុវជន​គ្រប់​រូប​ឲ្យ​យល់​បាន​ជា​មូលដ្ឋាន​នូវ​វិធី​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត​របស់​ខ្លួន។ កម្មវិធី​អប់រំ​យុវជន ក្នុង​វិស័យ​ថែទាំ​សុខ​ភាព​ផ្លូវ​ចិត្ត នឹង​ត្រូវ​ស្នើ​ទៅ​ស្ថាប័ន​រាជរដ្ឋាភិបាល រួម​មាន​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រម​ទាំង​ក្រសួង​ពាក់ព័ន្ធ​ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ ក៏​ដូចជា​ធ្វើការ​បញ្ជ្រាប​ចូល​ក្នុង​កម្ម​វិធី​សិក្សា។ កម្មវត្ថុ​សំខាន់​គឺ ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស​ជំនាន់​ថ្មី​មានសុខភាព​ផ្លូវ​ចិត្ត​ល្អប្រសើរ បង្កើត​បាន​នូវ​សន្តិភាព​ផ្លូវ​ចិត្ត ដេល​ជា​កត្តា បញ្ចៀស​បាន​នូវ​អំពើ​ហិង្សា និង​សង្គ្រាម ដែល​អាច​កើត​ឡើង​ជាយថាហេតុ​ចំពោះ​មនុស្ស​ជំនាន់​ថ្មី។ គណៈកម្មការនិពន្ធ _______________ មាតិកា ជំពូកទី I -និយមន័យ​ទូទៅ​នៃ​សុខភាពផ្លូវចិត្ត ជំពូកទី II -បញ្ហាផ្លូវចិត្ត ជំងឺផ្លូវចិត្ត និងការថែទាំ ផ្នែកទី ១ -ការ​តាន​តឹង​ចិត្ត ផ្នែកទី ២ -ការ​ធ្លាក់​ទឹក​ចិត្ត និង​ជំងឺ​ធ្លាក់​ទឹក​ចិត្ត ផ្នែកទី ៣ -ផល​ប៉ះពាល់​នៃ​គ្រឿង​ញៀន​ចំពោះ​ផ្នែក​ផ្លូវ​ចិត្ត និង​ផ្លូវកាយ ជំពូកទី III -ការ​សម្រាក​ចិត្ត-កាយ និង​ការ​កសាង​កម្លាំង​ចិត្ត​រឹងមាំ ផ្នែកទី ១-លំហាត់​សម្រាក​ចិត្ត-កាយ ផ្នែកទី ២ -ការ​កសាង​កម្លាំងចិត្ត​រឹងមាំ អានអត្ថបទទាំងស្រុងសូមចុចទីនេះ ដោយ៥០០០ឆ្នាំ
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 0.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំ  ដើម្បីយើងមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987   ✿ ✿ ✿ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ជាប្រចាំ ៖  ✿  លោកជំទាវ ឧបាសិកា សុង ធីតា ជួយជាប្រចាំខែ 2023✿  ឧបាសិកា កាំង ហ្គិចណៃ 2023 ✿  ឧបាសក ធី សុរ៉ិល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសិកា អ៊ា-ហុី ឆេងអាយ (ស្វីស) 2023✿  ឧបាសិកា គង់-អ៊ា គីមហេង(ជាកូនស្រី, រស់នៅប្រទេសស្វីស) 2023✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ 2023 ✿  ( ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសក ទេព ឆារាវ៉ាន់ 2023 ✿ ឧបាសិកា វង់ ផល្លា នៅញ៉ូហ្ស៊ីឡែន 2023  ✿ ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារកូនចៅ មានដូចជាៈ (ឧបាសិកា ណៃ ឡាយ និង ជឹង ចាយហេង  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមីព្រមទាំងបុត្រ  ✿ ជឹង ហ្គេចគាង និង ស្វាមីព្រមទាំងបុត្រ ✿   ជឹង ងួនឃាង និងកូន  ✿  ជឹង ងួនសេង និងភរិយាបុត្រ ✿  ជឹង ងួនហ៊ាង និងភរិយាបុត្រ)  2022 ✿  ឧបាសិកា ទេព សុគីម 2022 ✿  ឧបាសក ឌុក សារូ 2022 ✿  ឧបាសិកា សួស សំអូន និងកូនស្រី ឧបាសិកា ឡុងសុវណ្ណារី 2022 ✿  លោកជំទាវ ចាន់ លាង និង ឧកញ៉ា សុខ សុខា 2022 ✿  ឧបាសិកា ទីម សុគន្ធ 2022 ✿   ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន 2022 ✿  ឧបាសក សារុន វ៉ុន & ឧបាសិកា ទូច នីតា ព្រមទាំងអ្នកម្តាយ កូនចៅ កោះហាវ៉ៃ (អាមេរិក) 2022 ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ 2022 ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ 2022 ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា 2022 ✿  ឧបាសិកា គង់ សារឿង និង ឧបាសក រស់ សារ៉េន  ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា ហុក ណារី និងស្វាមី 2022 ✿  ឧបាសិកា ហុង គីមស៊ែ 2022 ✿  ឧបាសិកា រស់ ជិន 2022 ✿  Mr. Maden Yim and Mrs Saran Seng  ✿  ភិក្ខុ សេង រិទ្ធី 2022 ✿  ឧបាសិកា រស់ វី 2022 ✿  ឧបាសិកា ប៉ុម សារុន 2022 ✿  ឧបាសិកា សន ម៉ិច 2022 ✿  ឃុន លី នៅបារាំង 2022 ✿  ឧបាសិកា នា អ៊ន់ (កូនលោកយាយ ផេង មួយ) ព្រមទាំងកូនចៅ 2022 ✿  ឧបាសិកា លាង វួច  2022 ✿  ឧបាសិកា ពេជ្រ ប៊ិនបុប្ផា ហៅឧបាសិកា មុទិតា និងស្វាមី ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា សុជាតា ធូ  2022 ✿  ឧបាសិកា ស្រី បូរ៉ាន់ 2022 ✿  ក្រុមវេន ឧបាសិកា សួន កូលាប ✿  ឧបាសិកា ស៊ីម ឃី 2022 ✿  ឧបាសិកា ចាប ស៊ីនហេង 2022 ✿  ឧបាសិកា ងួន សាន 2022 ✿  ឧបាសក ដាក ឃុន  ឧបាសិកា អ៊ុង ផល ព្រមទាំងកូនចៅ 2023 ✿  ឧបាសិកា ឈង ម៉ាក់នី ឧបាសក រស់ សំណាង និងកូនចៅ  2022 ✿  ឧបាសក ឈង សុីវណ្ណថា ឧបាសិកា តឺក សុខឆេង និងកូន 2022 ✿  ឧបាសិកា អុឹង រិទ្ធារី និង ឧបាសក ប៊ូ ហោនាង ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា ទីន ឈីវ (Tiv Chhin)  2022 ✿  ឧបាសិកា បាក់​ ថេងគាង ​2022 ✿  ឧបាសិកា ទូច ផានី និង ស្វាមី Leslie ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ពេជ្រ យ៉ែម ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក តែ ប៊ុនគង់ និង ឧបាសិកា ថោង បូនី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តាន់ ភីជូ ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក យេម សំណាង និង ឧបាសិកា យេម ឡរ៉ា ព្រមទាំងបុត្រ  2022 ✿  ឧបាសក លី ឃី នឹង ឧបាសិកា  នីតា ស្រឿង ឃី  ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា យ៉ក់ សុីម៉ូរ៉ា ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា មុី ចាន់រ៉ាវី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា សេក ឆ វី ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសិកា តូវ នារីផល ព្រមទាំងបុត្រធីតា  2022 ✿  ឧបាសក ឌៀប ថៃវ៉ាន់ 2022 ✿  ឧបាសក ទី ផេង និងភរិយា 2022 ✿  ឧបាសិកា ឆែ គាង 2022 ✿  ឧបាសិកា ទេព ច័ន្ទវណ្ណដា និង ឧបាសិកា ទេព ច័ន្ទសោភា  2022 ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  2022 ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ 2022 ✿  ឧបាសិកា សំ សុកុណាលី និងស្វាមី ព្រមទាំងបុត្រ  2022 ✿  លោកម្ចាស់ ឆាយ សុវណ្ណ នៅអាមេរិក 2022 ✿  ឧបាសិកា យ៉ុង វុត្ថារី 2022 ✿  លោក ចាប គឹមឆេង និងភរិយា សុខ ផានី ព្រមទាំងក្រុមគ្រួសារ 2022 ✿  ឧបាសក ហ៊ីង-ចម្រើន និង​ឧបាសិកា សោម-គន្ធា 2022 ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  2022 ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា 2022 ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ 2022 ✿  ក្រុមសាមគ្គីសង្ឃភត្តទ្រទ្រង់ព្រះសង្ឃ 2023 ✿   ឧបាសិកា លី យក់ខេន និងកូនចៅ 2022 ✿   ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន 2022 ✿  ឧបាសិកា ខេង ច័ន្ទលីណា 2022 ✿  ឧបាសិកា ជូ ឆេងហោ 2022 ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  2022 ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី 2022 ✿  ឧបាសក មុយ គៀង និងឧបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ 2022 ✿  ឧបាសិកា រាជ ការ៉ានីនាថ 2022 ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន 2022 ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។  សូមអរព្រះគុណ និង សូមអរគុណ ។...       ✿  ✿  ✿