15
Thursday, 02 Dec B.E.2565  
Listen to Dhamma (Mp3)
Listening to Tripitaka (Mp3)
Teaching Dhamma (Mp3)
Audio Books (Mp3)
Block Thor Sot (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
Buddhism​ & Society (Mp3)
Read Dhamma (eBook)
Video Gallery
Recently Listen / Read
Live Radio
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Buddha Speech Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Radio Koltoteng
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
Ponletrayroth Radio
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
Notification
All Visitors
Today 27,373
Today
Yesterday 120,343
This Month 147,716
Total ២៣៥,៥៦៣,១៣៨
free counters
កំពុងទស្សនា ចំនួន
Reading Article
Public date : 21, Jul 2020 (48632 Read)

សេចក្តីឈ្លាស



 
ឋានកុសលតា   សេចក្តី​ឈ្លាស​ក្នុង​ហេតុ       អដ្ឋានកុសលតា  សេចក្តី​ឈ្លាស​ក្នុង​មិន​មែន​ហេតុ ។
 
អធិប្បាយ៖ ពាក្យ​ថា​ ឋានកុសលតា គឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​ឋានៈ​យ៉ាង​នេះ​ថា​ “ចក្ខុ​ រូប​ ជា​ឋានៈ​ និង​ជា​ហេតុ​នៃ​ចក្ខុវិញ្ញាណ​ ដែល​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “យេ យេ ធម្មា យេសំ យេសំ ធម្មានំ ហេតុបច្ចយា ឧប្បាទាយ តំ តំ ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ ក្នុង​ធម៌​ទាំង​ឡាយ​ ថា​ជា​ហេតុ​ ជា​បច្ច័យ​ អាស្រ័យ​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជា​ឋានៈ” ។​

ពាក្យ​ថា​ អដ្ឋានកុសលតា​ គឺ​ បញ្ញា​ដែល​អាច​ក្នុង​ការ​កំណត់​អដ្ឋានៈ​ យ៉ាង​នេះ​ថា​ “សោតវិញ្ញាណ​ជា​ដើម​ រមែង​មិន​កើត​ឡើង​ដោយ​ធ្វើ​ចក្ខុ​ឲ្យ​ជា​ទី​តាំង​ និង​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍,​ ព្រោះ​ហេតុ​នោះ​ ចក្ខុ​រូប​ទើប​មិន​ជា​ឋានៈ​​មិន​ជា​ហេតុ​នៃ​សោតវិញ្ញាណ​ជា​ដើម​ទាំង​នោះ​ លោក​ពោល​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “‘យេ យេ ធម្មា យេសំ យេសំ ធម្មានំ ន ហេតូ ន បច្ចយា ឧប្បាទាយ តំ តំ អដ្ឋានន្តិ យា តត្ថ បញ្ញា បជាននា ការ​ដឹង​ ការ​យល់​ក្នុង​ធម៌​ទាំង​ឡាយ​​ថា​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ អាស្រ័យ​ធម៌​ទាំង​ឡាយ​ណាៗ​ ធម៌​នោះៗ​ ចាត់​ថា​ជាឋានៈ​” ។​ ន័យ​ម្យ៉ាង​ទៀត​ គប្បី​ជ្រាប​សេចក្តី​ក្នុង​ធម៌​ពួក​ ២​ នេះ​ ដោយ​សូត្រ​នេះ​ថា​
“កិត្តាវតា បន, ភន្តេ, ឋានាឋានកុសលោ ភិក្ខូតិ អលំ វចនាយាតិ ។ ឥធានន្ទ, ភិក្ខុ អដ្ឋានមេតំ អនវ-កាសោ,​ យំ ទិដ្ឋិសម្បន្នោ បុគ្គលោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ, នេតំ ឋានំ វិជ្ជតីតិ បជានាតិ ។​ ឋានញ្ច ខោ ឯតំ វិជ្ជតិ, យំ បុថុជ្ជនោ កញ្ចិ សង្ខារំ និច្ចតោ ឧបគច្ឆេយ្យ បពិត្រ​ព្រះ​អង្គ​ដ៏​ចម្រើន​ ដោយ​ហេតុ​ប៉ុន្មាន​ ទើប​គួរ​នឹង​ពោល​បាន​ថា​ ភិក្ខុ​ជា​អ្នក​ឈ្លាស​ក្នុង​ឋានៈ​ និង​អដ្ឋានៈ​?​​ ម្នាល​អានន្ទ​ ភិក្ខុ​ក្នុង​​ធម្មវិន័យ​នេះ​ រមែង​ដឹង​ច្បាស់​ថា​ ការ​ដែល​បុគ្គល​បរិបូណ៌​ដោយ​ទិដ្ឋិ​ គប្បី​ចាប់​ប្រកាន់​សង្ខារ​យ៉ាង​ណា​នី​មួយ​ ថា​ទៀង​ នុ៎ះ​មិន​មែន​ជា​ឋានៈ​ មិន​មែន​ជា​ឱកាស​ឡើយ,​ ចំណែក​ការ​ដែល​បុថុជ្ជន​នឹង​គប្បី​ចាប់​ប្រកាន់​សង្ខារ​ណា​នី​មួយ​ ថា​ទៀង​​ នុ៎ះ​ទើប​ជា​ឋានៈ” ។ ( សង្គីតិសុត្តវណ្ណនា )
 


ពាក្យ​ទាំង​ពីរ​នេះ​ ថា​ ហេតូ​ បច្ចយា​ ( ជា​ហេតុ​ ជា​បច្ច័យ )​ ជា​ពាក្យ​វេវចនៈ​នៃ​គ្នា​និង​គ្នា ។​ ពិត​មែន​ ចក្ខុបសាទ​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ចក្ខុវិញ្ញាណ​ ដែល​ធ្វើ​រូប​ឲ្យ​ជា​អារម្មណ៍​កើត​ឡើង ។​ មួយ​ទៀត​ សោតបសាទ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​សោតវិញ្ញាណ​ជា​ដើម​ ពូជ​ទាំង​ឡាយ​មាន​ពូជ​ស្វាយ​ជា​ដើម​ ក៏​ជា​ហេតុ​ និង​ជា​បច្ច័យ​ដល់​ផ្លែ​ស្វាយ​ជា​ដើម ។

ក្នុង​ន័យ​ទី​ ២​ គប្បី​ជ្រាប​សេចក្តី​យ៉ាង​នេះ​ថា​ បទ​ថា​ យេ​ ធម្មា​ ( ពួក​ធម៌​ណា )​ ជា​ពាក្យ​សម្តែង​បច្ចយធម៌​ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ យេសំ​ យេសំ​ ( នៃ​ពួក​ធម៌​ណាៗ ) ជា​ពាក្យ​សម្តែង​ដល់​បច្ចយសមុប្បន្នធម៌​ ដែល​ជា​វិសភាគៈ​នឹង​គ្នា ។​ បទ​ថា​ ន​ ហេតូ​ ន​ បច្ចយា​ ( មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ )​ បាន​ដល់​ ចក្ខុបសាទ​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ ដល់​សោតវិញ្ញាណ​ដែល​កើត​ឡើង​ ធ្វើ​សំឡេង​ឲ្យ​ជា​អារម្មណ៍ ។​

មួយ​ទៀត​ សោតបសាទ​ជា​ដើម​ មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​វិញ្ញាណ​ដ៏​សេស​ក្រៅ​ពី​នេះ​ និង​ពូជ​ស្វាយ​ជា​ដើម​ ក៏​មិន​មែន​ជា​ហេតុ​ មិន​មែន​ជា​បច្ច័យ​ដល់​ការ​កើត​ឡើង​នៃ​ដើម​ត្នោត​ជា​ដើម​ ដូច្នោះ ។ ( អដ្ឋសាលិនី អដ្ឋកថា )

សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ​ និង​បដិច្ចសមុប្បាទធម៌ ។ អាយតនកុសលតា               សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ  បដិច្ចសមុប្បាទកុសលតា     សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទធម៌ ។

អធិប្បាយ៖ ពាក្យ​ថា​ អាយតនកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​រៀន​យក ការធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​យល់​ អាយតនៈ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “ទ្វាទសាយតនានិ ចក្ខាយតនំ … ធម្មាយតនំ ។ យា តេសំ អាយតនានំ អាយតន-កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ គឺ​ ការ​ដឹង​ ការ​យល់​ក្នុង​អាយតនៈ​ ១២​ គឺ​ ចក្ខាយតនៈ​ ។ល។​ ធម្មាយតនៈ” ។​

ន័យ​ម្យ៉ាង​ទៀត​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ ឈ្លាស​ក្នុង​មនសិការ​ ទាំង​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាយតនៈ​ រមែង​គួរ​ ក្នុង​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ពិចារណា​ ការ​ដឹង​ច្បាស់​ និង​ការ​សម្លឹង​ពិនិត្យ ។​ ចំណែក​សេចក្តី​ផ្សេង​គ្នា​ ក្នុង​ធម៌​ទាំង​នេះ​ មាន​ដូច្នេះ​ ការ​ស្តាប់​ ការ​រៀន​យក​ និង​ការ​សម្លឹង​ពិនិត្យ​ ជា​លោកិយ ។​ ការ​ដឹង​ច្បាស់​ ជា​លោកុត្តរ,​ ការ​ពិចារណា​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ជា​លោកិយ​ និង​លោកុត្តរ​លាយ​គ្នា ។​

ពាក្យ​ថា​ បដិច្ចសមុប្បាទកុសលតា​ គឺ​ បញ្ញា​ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អំណាច​ជា​ដើម​ថា​ ការ​រៀន​យក​បច្ចយាការ​ ១២​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ ការ​ដឹង​ ការ​យល់​ ក្នុង​បច្ចយាការ​ដែល​ថា​ ព្រោះ​អវិជ្ជា​ជា​បច្ច័យ​ ទើប​មាន​សង្ខារ​ ។ល។​ ការ​កើត​ឡើង​នៃ​កង​ទុក្ខ​ទាំង​ពួង​នេះ​ រមែង​មាន​ ដោយ​ប្រការ​ដូច្នេះ” ។ ( សង្គីតិសុត្តវណ្ណនា )

បញ្ញា​ដែល​ដឹង​ កំណត់​ការ​រៀន​យក​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ នូវ​អាយតនៈ​ ១២​ ឈ្មោះ​ថា​ អាយតនកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​អាយតនៈ ) ។
 


ម្យ៉ាង​វិញ​ទៀត​ បណ្តា​កុសលតា​ទាំង​នេះ​ សូម្បី​ទាំង​ ៣​ ( ធាតុកុសលតា​ មនសិការកុសលតា​ អាយតនកុសលតា )​ ការ​ដឹង​ទាំង​ពួង​ គឺ​ ការ​រៀន​យក​ មនសិការ​ ការ​ស្តាប់​ ការ​យល់​ ការ​ចាក់​ធ្លុះ ការ​ពិចារណា​ឃើញ​ រមែង​សម​គួរ ។​ ក្នុង​បណ្តា​ការ​ដឹង​ទាំង​ ៦​ នោះ​​ ការ​ស្តាប់​ ការ​រៀន​យក​ ការ​ពិចារណា​ឃើញ​ ជា​លោកិយ​ ការ​ចាក់​ធ្លុះ​ជា​លោកុត្តរ​ ការ​យល់​ និង​មនសិការ​ជា​មិស្សកៈ​ គឺ​ជា​លោកិយ​ក៏​មាន​ ជា​លោកុត្តរ​ក៏​មាន ។

បញ្ញា​ដែល​ដឹង​ថា​ ធម៌​នេះ​ជា​បច្ច័យ​ដល់​ធម៌​នេះ​ ដូច្នេះ​ ឈ្មោះ​ថា​ បដិច្ចសមុប្បាទកុសលតា ( សេចក្តី​ឈ្លាស​ក្នុង​បដិច្ចសមុប្បាទ ) ។ [ បដិច្ចសមុប្បាទនេះ​ មាន​សម្តែង​ដោយ​ពិស្តារ​ក្នុង​បដិច្ចសមុប្បាទវិភង្គ ] ។ ( អដ្ឋសាលិនី អដ្ឋកថា )

សេចក្តី​ឈ្លាស​ក្នុង​ធាតុ​ និង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត។ ធាតុកុសលតា    សេចក្តី​ឈ្លាស​ក្នុង​ធាតុ
មនសិការកុសលតា   សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ។ ( សង្គីតិសូត្រ​ ធម៌​ពួក​ ២ )

អធិប្បាយ៖ ពាក្យ​ថា​ ធាតុកុសលតា​ គឺ​ បញ្ញា​ក្នុង​ការ​ស្តាប់​ ការ​ទ្រទ្រង់​ ការ​ពិចារណា​ និង​ការ​ដឹង​ច្បាស់​ ដែល​ជា​គ្រឿង​កំណត់​សភាវៈ​នៃ​ធាតុ​ ១៨​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អដ្ឋារស ធាតុយោ ចក្ខុធាតុ​ … មនោវិញ្ញាណធាតុ ។​ យា តាសំ ធាតូនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​ធាតុ​ គឺ​ការ​ដឹង​ យល់​ ក្នុង​ធាតុ​ទាំង​ ១៨​ គឺ​ ចក្ខុធាតុ​ ។ល។​ មនោវិញ្ញាណធាតុ” ។

ពាក្យ​ថា​ មនសិការកុសលតា​ បាន​ដល់​ បញ្ញា​ក្នុង​ការ​ពិចារណា​ ដឹង​ច្បាស់​ ការ​សម្លឹង​ពិនិត្យ​ធាតុ​ទាំង​ឡាយ​នោះ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាសំ ធាតូនំ មនសិការកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​ធាតុ​ទាំង​ឡាយ​នោះ” ។ ( សង្គីតិសុត្តវណ្ណនា )

បញ្ញា​ដែល​ដឹង​ការ​កំណត់​ការ​រៀន​យក​​ ការ​ធ្វើ​ទុក​ក្នុង​ចិត្ត​ ការ​ស្តាប់​ ការ​ទ្រទ្រង់​ទុក​ នូវ​ធាតុ​ ១៨​ ឈ្មោះ​ថា​ ធាតុ-កុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ធាតុ )​ បញ្ញា​ដែល​ដឹង​ការ​រៀន​យក​ ការ​មនសិការ​នូវ​ធាតុ​ទាំង​នោះ​ ឈ្មោះ​ថា​ មនសិការកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ធ្វើ​ទុក​ក្នុង​ចិត្ត ) ។ ( អដ្ឋសាលិនី អដ្ឋកថា )

សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ​ និង​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ ។ សមាបត្តិកុសលតា        សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ    សមាបត្តិវុដ្ឋានកុសលតា   សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ ( សង្គីតិសូត្រ​ ធម៌​ពួក​ ២ )

អធិប្បាយ៖ ពាក្យ​ថា​ សមាបត្តិកុសលតា​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​រឿង​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “អត្ថិ សវិតក្កសវិចារា សមាបត្តិ, អត្ថិ អវិតក្កវិចារមត្តា សមាបត្តិ, អត្ថិ អវិតក្កអវិចារា សមាបត្តិ ។ យា តាសំ សមាបត្តីនំ កុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ក្នុង​រឿង​សមាបត្តិ​ ទាំង​នោះ​ មាន​ ទាំង​សមាបត្តិ​ដែល​មាន​វិតក្ក​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​វិតក្ក​ មាន​ត្រឹម​តែ​វិចារ,​ សមាបត្តិ​ដែល​មិន​មាន​ទាំង​វិតក្ក​ ទាំង​វិចារ” ។
 


ពាក្យ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ គឺ​បញ្ញា​ជា​គ្រឿង​កំណត់​វេលា​ដែល​នឹង​ចេញ​ចាក​សមាបត្តិ​ថា​ “ពេល​វេលា​ថ្មើ​នេះ​ យើង​នឹង​ចេញ”​ ដែល​ជា​បញ្ញា​ដែល​អាច​ចេញ​ចាក​សមាបត្តិ​បាន​ត្រូវ​តាម​ពេល​វេលា​ដែល​កំណត់​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ សមាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ដឹង​ យល់​ ក្នុង​រឿង​ចេញ​ចាក​សមាបត្តិ​ទាំង​នោះ” ។( សង្គីតិសុត្តវណ្ណនា )

ដែល​ឈ្មោះ​ថា​ សមាបត្តិ​ ព្រោះ​ព្រះ​យោគាវចរ​គប្បី​ចូល​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​អប្បនា​ ព្រម​ទាំង​បរិកម្ម​ ឈ្មោះ​ថា​ សមាបត្តិកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​សមាបត្តិ )​ ឈ្មោះ​ថា​ សមាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​សមាបត្តិ )​ ព្រោះ​កាល​តាំង​ចិត្ត​ថា​ កាល​ព្រះ​ចន្ទ្រ​ ព្រះ​អាទិត្យ​ ផ្កាយ​នក្ខត្តឫក្ស​គោចរមក​កាន់​ទី​នេះ​ហើយ​ យើង​នឹង​ចេញ​ចាក​សមាបត្តិ​ ដូច្នេះ​ មាន​ដោយ​បញ្ញា​ជា​គ្រឿង​កំណត់​ការ​ចេញ​ ក្នុង​សម័យ​នោះ​ មិន​ខុស​ភ្លាំង​ភ្លាត់ ។( អដ្ឋសាលិនី អដ្ឋកថា )

សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ​ និង​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ អាបត្តិកុសលតា    សេចក្តី​ឈ្លាស​ក្នុង​អាបត្តិ   អាបត្តិវុដ្ឋានកុសលតា      សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ។ (​ សង្គីតិសូត្រ ធម៌​ពួក​ ២ )

អធិប្បាយ៖ ពាក្យ​ថា​ អាបត្តិកុសលតា​ គឺ​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “បញ្ចបិ អាបត្តិក្ខន្ធា អាបត្តិយោ, សត្តបិ អាបត្តិក្ខន្ធា អាបត្តិយោ ។ យា តាសំ អាបត្តីនំ អាបត្តិកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ គឺ​ការ​ដឹង​ ការ​យល់​ក្នុង​អាបត្តិ​ ៥​ កង​ អាបត្តិ​ ៧​ កង​នោះ” ។​

ពាក្យ​ថា​ អាបត្តិវុដ្ឋានកុសលតា​ គឺភាព​ជា​អ្នក​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ ព្រម​ទាំង​កម្មវាចា​ ដែល​លោក​ពោល​ទុក​យ៉ាង​នេះ​ថា​ “យា តាហិ អាបត្តីហិ វុដ្ឋានកុសលតា បញ្ញា បជាននា ភាព​ជា​អ្នក​ឈ្លាស​ ជា​អ្នក​យល់​ក្នុង​វិធី​នៃ​ការ​ចេញ​ចាក​អាបត្តិ​ទាំង​នោះ” ។ ( សង្គីតិសុត្តវណ្ណនា )

បទ​ថា​ បញ្ចបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៥ )​ បាន​ដល់​ អាបត្តិ​ទាំង​ ៥​ ពួក​នេះ​ តាម​និទ្ទេស​នៃ​មាតិកា​ គឺ​ បារាជិក​ សង្ឃាទិសេស​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ ។​ បទ​ថា​ សត្តបិ​ អាបត្តិក្ខន្ធា​ ( ពួក​អាបត្តិ​មាន​កង​នៃ​អាបត្តិ​ ៧ )​ បាន​ដល់​ អាបត្តិ​ ៧​ ពួក​នេះ​ តាម​និទ្ទេស​នៃ​វិន័យ​ គឺ​ បារាជិក​ សង្ឃាទិសេស​ ថុល្លច្ច័យ​ បាចិត្តិយៈ​ បាដិទេសនីយៈ​ ទុក្កដ​ ទុព្ភាសិត ។

បណ្តា​ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ​ទាំង​នោះ​ បញ្ញា​ដែល​ដឹង​ការ​កំណត់​នូវ​អាបត្តិ​ទាំង​នោះ​ ព្រម​ទាំង​វត្ថុ​ ឈ្មោះ​ថា​ អាបត្តិកុសលតា​ ( ភាព​ជា​អ្នក​ឈ្លាស​ក្នុង​អាបត្តិ )​ ចំណែក​បញ្ញា​ដែល​ដឹង​ការ​កំណត់​ក្នុង​ការ​ចេញ​ចាក​អាបត្តិ​ព្រម​ទាំង​កម្មវាចា​ ឈ្មោះ​ថា​ អាបត្តិវុដ្ឋានកុសលតា​ ( សេចក្តី​ឈ្លាស​ក្នុង​ការ​ចេញ​ចាក​អាបត្តិ ) ។ ( អដ្ឋសាលិនី អដ្ឋកថា )

ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
Articles you may like
Public date : 28, Jul 2019 (8724 Read)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
Public date : 25, Jul 2019 (69571 Read)
អបាយមុខ ៤ប្រការ
Public date : 28, Jul 2019 (9956 Read)
តួ​នាទី​សិស្ស ៥ សិក្ខាបទ
Public date : 24, Aug 2020 (50500 Read)
ការសិក្សាបីយ៉ាង (ត្រៃសិក្ខា)
Public date : 30, Jul 2019 (7853 Read)
ភាពជា​អ្នកមាន​ហេតុផល
Public date : 28, Jul 2019 (9950 Read)
បុគ្គល​ដែល​ជា​មិត្ត​សម្លាញ់​ក្នុង​ផ្លូវ​វិនាស​
Public date : 12, Nov 2021 (1116 Read)
លោកនេះ  គឺបែបហ្នឹងឯង
Public date : 12, May 2012 (16703 Read)
សេចក្តីព្យាយាម
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
បិទ
ឧបត្ថម្ភការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
    ❂✿❂ នាមអ្នកមានឧបការៈចំពោះការផ្សាយ៥០០០ឆ្នាំ ៖  ✿  ឧបាសិកា កាំង ហ្គិចណៃ ✿  ឧបាសក ធី សុរិុល ឧបាសិកា គង់ ជីវី ព្រមទាំងបុត្រាទាំងពីរ ✿  ឧបាសក ពេជ្រ សារ៉ាន់ និង ឧបាសិកា ស៊ុយ យូអាន ✿  ឧបាសិកា សុង ចន្ថា និង លោក អ៉ីវ វិសាល ព្រមទាំងក្រុមគ្រួសារទាំងមូលមានដូចជាៈ (  ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង ✿  លោក សុង ណារិទ្ធ ✿  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី  ✿  លោក វិទ្ធ គឹមហុង ✿  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង ✿  លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន ✿  លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​ ✿  កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន ✿  លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​ ✿  លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​  ✿  លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ ✿  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ ✿  កញ្ញា ទា ភិច​ហួរ ) ✿  ឧបាសិកា ចាំង ដាលី (ម្ចាស់រោងពុម្ពគីមឡុង)​ ✿  លោកវេជ្ជបណ្ឌិត ម៉ៅ សុខ ✿  ឧបាសក ង៉ាន់ សិរីវុធ និងភរិយា ✿  លោក សាន្ត ពិសិដ្ឋ  ✿  ឧបាសិកា ស៊ីវ យ៉ក់លុយ  ✿  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  ✿  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ ✿  ឧបាសក ពុំ ភួង ក្រុមពុទ្ធបរិស័ទ ធម្មសង្គហៈ ✿  ឧបាសិកា ណៃ ឡាង និងក្រុមគ្រួសារមានដូចជាៈ ( ជឹង ហ្គេចគៀង និង ស្វាមី  ✿  ជឹង ហ្គេចរ៉ុង និង ស្វាមី  ✿  ជឹង ងួនហៀង និងភរិយា  ✿  ជឹង ងួនធៀង និងភរិយា  ✿  ជឹង ងួនសេង និងភរិយា)  ✿  ឧបាសក ជឿន ហ៊ុយ ✿  ប្អូន សុត វាសនា និង ហិុន ជុំនិត និង សាង សះ និង ចន កែវ នៅកូរ៉េ  ✿  ឩបាសក មុយ គៀង និង ឩបាសិកា ឡោ សុខឃៀន ព្រមទាំងកូនចៅ  ✿  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា ✿  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ ✿  ឧបាសិកា ទីម សុគន្ធ ✿   ឧបាសិកា លី យក់ខេន និងកូនចៅ ✿   ឧបាសិកា ទេព សុគីម ✿  ឧបាសក ឌៀប ថៃវ៉ាន់ ✿  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា  ✿  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី ✿  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន ✿  ឧបាសិកា ខេង ច័ន្ទលីណា ✿  ឧបាសិកា ជូ ឆេងហោ ✿  ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ  ✿  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  ✿  ឧបាសិកា ស្រី ខ្មែរ  ✿  ឧបាសក ស្តើង ជា និងឧបាសិកា គ្រួច រាសី  ✿  ឧបាសក ឧបាសក ឡាំ លីម៉េង ✿  ឧបាសក យ៉ន់ សួន ✿  ឧបាសក ឆុំ សាវឿន  ✿  ឧបាសិកា ហេ ហ៊ន ព្រមទាំងកូនចៅ ចៅទួត និងមិត្តព្រះធម៌ និងឧបាសក កែវ រស្មី និងឧបាសិកា នាង សុខា ព្រមទាំងកូនចៅ ✿  ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ ✿  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី ✿  អ្នកស្រី វ៉ាន់ សុភា ✿  ឧបាសិកា ឃី សុគន្ធី ✿  ឧបាសក ហេង ឡុង  ✿  ឧបាសិកា កែវ សារិទ្ធ ✿  ឧបាសិកា រាជ ការ៉ានីនាថ ✿  ឧបាសិកា សេង ដារ៉ារ៉ូហ្សា ✿  ប្អូន សុខ ចាន់ថា នៅកូរ៉េ  ✿  ឧបាសិកា ម៉ារី កែវមុនី ✿  ឧបាសក ហេង សុភា  ✿  ឧបាសក ផត សុខម នៅអាមេរិក  ✿  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ ✿  ក្រុម ឧបាសិកា ស្រ៊ុន កែវ  និង ឧបាសិកា សុខ សាឡី ព្រមទាំងកូនចៅ និង ឧបាសិកា អាត់ សុវណ្ណ និង  ឧបាសក សុខ ហេងមាន ✿  លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច ✿  ឧបាសិកា មុត មាណវី ✿  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ ✿  តាន់ កុសល  ជឹង ហ្គិចគាង ✿  ចាយ ហេង & ណៃ ឡាង ✿  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង ✿  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ ។ ❂✿❂      សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987  ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13  ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។      សូមអរព្រះគុណ និង សូមអរគុណ ។...