សូមរង់ចាំ! ៥០០០ឆ្នាំកំពុងទាញទិន្នន័យ...
  • Articles: (2013)
    Public date : 29, Jul 2019 (9,395 Read)
    សូម​កូន​របស់​ឪ​ពិចារណាផងណាថា​ទង្វើ​ដែល​យើង​បាន​ប្រព្រឹត្ត​ទៅ​មិន​ល្អ​ទៅ​ដល់​អ្នក​ដទៃ​ដូច​ជា​អំពើហិង្សា​ជាដើម។កូនៗសុទ្ធ​តែ​ជា​អ្នក​ធ្លាប់​បាន​ឮ​ពាក្យ​ថា​បុរស​នេះ​ហើយតែ​មាន​កូន​មួយ​ចំនួនមិន​បាន​យល់​ពាក្យ​ថា​បុរស​នេះដូច្នេះ​ហើយ​ធ្វើ​ខ្លួន​ឯង​ជា​បុរសរួច​ទៅ​ប្រព្រឹត្ត​អំពើល្អដូច​ជា​មាន​ការ​ធ្វើ​ចោរកម្មវាយកាប់ចាក់ធ្វើ​បាបប្រពន្ធកូនមើល​ងាយ​ឪពុក​ម្ដាយ​របស់​ខ្លួន​ជាដើមអំពើ​ទាំង​នេះ​មិន​មែន​​ជា​បុរស​ទេ​ណា​កូន។តាម​ការ​ពិតពាក្យ​ថា​បុរស​នេះ​មាន​អត្ថន័យ​ពីរោះ​ណាស់​ណា​កូន​របស់​ម៉ែជា​មនុស្ស​​ល្អដូច​ជា​ការ​ធ្វើការងារ​បម្រើ​មាតាបិតាជា​អ្នក​បំពេញ​ចិត្ត​ភរិយាជា​អ្នក​មើល​ការ​ខុស​ត្រូវ​ក្នុង​ប្រទេស​ដែល​ខ្លួន​រស់​នៅ​ជា​ដើមត​ទៅ​នេះ​សូម​កូន​ពិចារណា​នូវ​ព្រះធម៌​មួយ​កន្លែង​ដែល​ព្រះសម្មា​សម្ពុទ្ធ​​ប​រម​គ្រូ​បានត្រាស់​សម្ដែង​ទុក​អំពើ​អង្គរបស់​ឧត្ដម​បុរស​ដូច​តទៅ ១-អសទ្ធោមិន​ជឿ​អ្នក​ដទៃបាន​សេចក្ដី​ថាខណៈ​ដែល​ខ្លួន​ដឹងច្បាស់​ចាំ​រហូត​ដោយ​មិន​ចេះ​តែ​ជឿ​អ្នក​ដទៃ។ ២-អកញ្ញូចស្គាល់​ព្រះនិព្វានបាន​ចាក់​ឆ្លុះ​ព្រះនិព្វាន​ហើយ។ ៣-សទ្ធិច្ឆេទោកាត់​នូវ​តំណបាន(​កាត់​នូវ​សង្សារវដ្ដ​)។ ៤-ហតាវកាសោមាន​ឱកាសកម្ចាត់​បង់​ហើយ(​ឱកាស​ដែល​នឹង​ត្រូវ​កើត​ទៀត​កម្ចាត់​បាន​ហើយបាន​ដល់​មិនធ្វើ​ពូជគឺ​កុសលកម្មនិងអកុសល​កម្មផង​ដែរ)។ ៥-វន្តាសោខ្ជាក់​ចោល​នូវ​សេចក្ដី​ប្រាថ្នា(​សេចក្ដី​ប្រាថ្នា​ចំពោះ​មគ្គផល​មិន​មានព្រោះ​បាន​សម្រេច​មគ្គផល​ហើយ)។ ដកស្រង់ចេញ​ពី​សៀវភៅក្តីសង្ឃឹមអ្នកមានគុណ ដោយ​៥០០០​ឆ្នាំ​
    Public date : 29, Jul 2019 (14,125 Read)
    ម៉ែ​សូម​ឲ្យ​កូន​តាំង​ចិត្ត​រៀន​ដោយ​ល្អគ្រប់​វិជ្ជា​ទាំង​អស់​ដែល​ជា​វិជ្ជា​មាន​ប្រយោជន៍។ម៉ែ​សូមឲ្យ​កូន​អស់​ប្រាក់ក្នុង​ការ​ដូរ​យក​នូវ​ចំណេះ​វិជ្ជា។ប្រាក់​នោះ​ឯង​បើ​មិន​អស់ទៅ​ដើម្បី​ការ​បាន​នូវ​ចំណេះ​វិជ្ជា​ទេក៏​ត្រូវអស់​ទៅ​ក្នុង​ផ្លូវ​ដទៃ​ដែរដូច​ជាការ​ប្រើប្រាស់​សម្លៀកបំពាក់ការ​បរិភោគ​ចំណី​អាហារ​ជា​ដើមតែ​របស់​នោះ​មិន​មាន​តម្លៃ​ដូច​វិជ្ជា​ទេថែម​ទាំងមិន​ឋិត​ថេរ​យឺន​យូរ​ទៀត​ផង។ឯ​ចំណែក​វិជ្ជាវិញជា​របស់​ឋិត​ថេរ​ជាប់​តាម​ខ្លួន​កូន​រហូត​មួយ​ជីវិតប្រើ​ប៉ុនណា​ក៏​មិន​ចេះ​អស់រឹត​តែ​ជីក​រឹត​តែ​ជួប​រឹត​តែ​ស្រាវ​ជ្រាវ​រឹត​តែ​ចេះរឹត​តែ​ប្រើ​រឹត​តែ​ជំនាញដូច្នេះ​ការចាយវាយ​ប្រាក់​ដូរ​នូវ​ចំណេះ​ចេះ​ដឹងទើប​បណ្ឌិត​ពោល​សរសើរ។ ម៉ែ​សូម​ឲ្យ​កូន​នឹក​រលឹក​ជានិច្ច​ថាប្រាក់​មួយ​រយៗនោះ​គឺ​ជា​តំណក់​ញើស​ឈាម​របស់​ម៉ែ​ឪ​ដែល​ខំប្រឹង​ធ្វើការ។ម៉ែ​សូម​ឲ្យ​កូន​យល់​ដឹង​ក្នុងការ​ចាយ​ប្រាក់គឺ​ត្រូវ​ចាយ​ឲ្យ​មាន​ប្រយោជន៍​ជាទីបំផុត។ព្យាយាម​យក​ឈ្នះ​ចិត្ត​អាក្រក់​របស់​ខ្លួន​ឯងកុំ​ខ្ជះខ្ជាយ​ខ្ជោកខ្ជាក​ឲ្យ​សោះ។សូម​កូន​ម៉ែខំ​ប្រឹង​រៀន​ឲ្យ​បាន​ឡើង​ថ្នាក់​រាល់​ឆ្នាំព្រោះ​ការ​រៀន​ធ្លាក់​ត្រូវ​ត្រួត​ថ្នាក់គឺ​ជា​ការ​ខូច​ពេលវេលាខូច​កម្លាំង​ចិត្ត​និង​អស់​ប្រាក់​ថែម​ផ្ទួន​ទៅទៀត​ផង។ អ្នក​ប្រាជ្ញ​បាន​ពោល​ថា<<មនុស្ស​ល្ងង់កាល​បើ​មាន​ពេលក៏​រីករាយ​ភ្លើតភ្លើន​ទៅ​ក្នុង​ការ​រក​អាហារ​ឆ្ងាញ់ៗមក​ដាក់​មាត់ដាក់​ពោះចំណែក​មនុស្ស​ឆ្លាតកាល​បើ​មាន​ពេល​ហើយក៏​រីករាយ​ក្នុង​ការ​រក​អាហារ​មក​ដាក់​ខួរក្បាលនាំ​ឲ្យ​មាន​បញ្ញាដូច្នេះកូនម៉ែ​ត្រូវរៀន​ច្រើនអាច​ច្រើនស្ដាប់​ច្រើនហើយ​សំខាន់​បំផុតត្រូវ​មាន​មិត្ត​ល្អ>>។ ដក​ស្រង់​ចេញ​ពី​សៀវភៅម៉ែ ដោយ​៥០០០​ឆ្នាំ​
    Public date : 29, Jul 2019 (10,107 Read)
    អង្គុលិមាល​ចោរយារ​ដាវដេញ​តាម​ព្រះពុទ្ធ​អង្គ​មាន​បំណង​នឹង​ប្រហារ​ព្រះអង្គដើម្បី​ឲ្យ​បាន​ចំនួន​មនុស្ស​ស្លាប់​ដោយ​ដៃ​របស់​ខ្លួនគ្រប់​មួយ​ពាន់​នាក់។មាន​សេចក្ដី​អស្ចារ្យ​ក្នុង​ចិត្ត​ជា​ខ្លាំងដែល​ខ្លួន​តាម​ព្រះពុទ្ធ​អង្គ​មិន​ទាន់​កាល​ដែល​ហត់​ពេក​មិន​អាច​រត់​ត​ទៅ​ទៀត​បាន​ទើបហៅ​ឲ្យ​ព្រះអង្គ​ឈប់​ថា<<​សមណៈ​ឈប់សមណៈ​ឈប់>>។ ព្រះពុទ្ធ​អង្គ​ទ្រង់​ត្រាស់​តប​ថា<<​ម្នាល​អង្គុលិមាល​តថាគត​ឈប់​ហើយអ្នក​ឯង​ទេ​ដែល​មិន​ទាន់​ឈប់​នោះ>>។ អង្គុលិមាល​សួរ​ព្រះអង្គ​ថា<<​បពិត្រ​ព្រះសមណៈ​ព្រះអង្គ​កំពុង​ស្ដេច​យាងតែ​ពោល​ថាតថាគត​ឈប់ទាំងពោល​ចំពោះ​ខ្ញុំ​ដែល​ឈប់ថា​ជា​បុគ្គល​មិន​ទាន់​ឈប់​ដូច្នេះ​វិញ។បពិត្រ​ព្រះសមណៈខ្ញុំ​សូម​សួរ​សេចក្ដី​នោះ​នឹង​ព្រះអង្គព្រោះ​ហេតុ​អ្វីបាន​ជា​ព្រះអង្គ​ឈ្មោះ​ថាឈប់ឯ​ខ្ញុំ​ព្រះអង្គ​ឈ្មោះ​ថា​មិនទាន់​ឈប់>>។ ព្រះ​ពុទ្ធ​អង្គ​ទ្រង់​ត្រាស់​ថា<<ម្នាល​អង្គុលិមាលតថាគត​ឈ្មោះ​ថាឈប់ព្រោះ​ដាក់​ចុះ​នូវ​អាជ្ញាចំពោះ​សត្វ​ទាំង​ពួង​គ្រប់​ពេល​វេលា​ហើយចំណែក​ឯ​អ្នក​វិញជា​បុគ្គល​មិន​សង្រួម​ក្នុង​ពពួក​សត្វព្រោះ​ហេតុ​នោះតថាគត​ទើបឈ្មោះ​ថា​ឈប់ឯ​អ្នក​ឈ្មោះ​ថា​មិន​ទាន់​ឈប់​ទេ>>។ អង្គុលិមាល​ចោរ​បាន​នូវ​សតិឃើញ​ទោស​របស់​ខ្លួន​ឯងគ្រវែង​ចោល​ដាវ​ព្រម​ទាំង​អាវុធ​ផ្សេងៗ​ទៀត​ហើយ​ចូល​ទៅ​ស្វាយ​បង្គំ​ព្រះបាទា​នៃ​ព្រះបរមសាស្ដាសូម​ផ្នួស​នឹង​ព្រះអង្គលះ​បង់​ចោល​នូវ​បាប​កម្មអំពើ​អាក្រក់​ដែល​ធ្លាប់​ធ្វើ​ទាំង​ពួង​នោះលុះ​ក្រោយ​មក​ក៏​បាន​សម្រេច​ជា​ព្រះអរហន្ត​មួយ​អង្គ​ដែរ។ ចំណែក​យើង​វិញឈប់​ហើយ​ឬ​នៅ?ឈប់​ធ្វើ​អាក្រក់ឈប់​ឈ្លោះ​គ្នា...ដើម្បី​សេចក្ដី​សុខ​បរិសុទ្ធ​ជា​របស់​ចំពោះ​យើង​ខ្លួន​ឯង។ ដកស្រង់​ចេញ​ពី​សៀវភៅពន្លឺ​ធម៌​ព្រះពុទ្ធ ដោយ​៥០០០​ឆ្នាំ​
                          Page 124