Saturday, 18 May B.E.2567  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
Recently Listen / Read






Notification
Live Radio
Kalyanmet Radio
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
Metta Radio
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio Koltoteng
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Radio RVD BTMC
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
Mongkol Panha Radio
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
All Counter Clicks
Today 104,951
Today
Yesterday 228,463
This Month 5,828,342
Total ៣៩៨,០៨៦,៧៨៦
Articles
images/articles/1889/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (11,270 Read)
របៀបទទួលភ្ញៀវ យុវភរិយា​ទាំង​ឡាយ តែង​បាន​ទទួល​ការ​ចេះ​ដឹង​ខ្លះៗ​ហើយ​អំ​ពីរបៀប​ទទួល​ភ្ញៀវ​នៅប្រទេស​យើង ដើម្បី​ធ្វើ​អោយ​ភ្ញៀវ​របស់​អ្នក​នាង​មាន​ភាព​សប្បាយ​រីក​រាយ ហើយ​សរសើរ​អំពី​អ្នក​នាង អ្នក​នាង​គួរ​ប្រកាន់​ឥរិយាបថ​ជា​អ្នក​ថ្លៃ​ថ្នូរ គ្រប់​ពេល​វេលា​ទាំង​អស់។ ការ​ទទួល​ភ្ញៀវ​នៅ​ផ្ទះ កាល​បើ​អ្នក​នាង និង​ស្វាមី​អ្នក​នាង​ស្រុះស្រួល​ចិត្ត​គ្នា​អញ្ជើញ​ភ្ញៀវ ឲ្យ​
images/articles/1855/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (10,174 Read)
ការ​បណ្ដុះ​គុណធម៌​នៅ​ក្នុង​គ្រួសារ -សួរៈ វិធីការ​ក្នុង​ការ​គិត​បណ្ដុះ​គុណធម៌​ក្នុង​គ្រួសារ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា? -ឆ្លើយៈ ការ​គិត​នឹង​បណ្ដុះ​គុណ​ធម៌ គឺ​ការ​សម្លឹង​នូវ​របស់​ផ្សេង​ៗ​ក្នុង​ផ្លូវ​ល្អ​ឲ្យ​កើត​ផល​ល្អ​ឬ​ជា​ប្រយោជន៍ ដែល​ជារឿង​ត្រូវ​តែ​មាន​ក្នុង​គ្រួសារ។ ដូច​យ៉ាង​ក្នុង​ការ​សិក្សា​របស់​ក្មេង ដូច​ជា​ឪពុក​ម្ដាយ និង កូនៗ បើក​រថយន្ត​ទៅ​ឃើញ​ក្មេង​ស្លៀក​ពាក់​ដាច់​ដោច
images/articles/1854/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (101,920 Read)
ឧបាយ​ឲ្យ​កើត​ធម៌​របស់​បព្វជិត ឬសមណៈ អ្នក​ដែល​បាន​ប្ដេជ្ញា​ខ្លួន​ថា​ជា​បព្វជិត ឬសមណៈ គួរ​តាំង​ចិត្ត​ថា៖ "អាត្មាអញ​ជា​បព្វជិត ជាសមណៈ​ហើយ ត្រូវ​តែ​ទ្រទ្រង់​គុណធម៌​ឲ្យ​ល្អ​សម​គួរ​តាម​ភេទ​បព្វ​ជិត​នឹង​សមណៈ​ទើប​គួរ " ឬពិចារណា​តាមន័យ​ដែល​ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាស់​តឿន​ឲ្យ​ពិចារណា​ថា ៖ " ឥឡូវ​នេះ អាត្មា​អញ​មាន​ភេទ​ផ្សេង​អំពី​គ្រហស្ថ​ហើយ,
images/articles/1853/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (10,131 Read)
ការ​ផ្សារ​សម្ពន្ធ​ភាព​សមាជិកក្នុង​គ្រួសារ -សួរៈ ការ​មិន​សន្ដោស​ក្នុង​គុណ​ធម៌ តើ​ត្រូវ​បដិបត្តិ​យ៉ាង​ណា ក្នុង​ជីវិត​គ្រួសារ? -ឆ្លើយៈ ការ​មិន​សន្ដោស​ក្នុង​គុណធម៌ គឺ​ មិន​ល្មម តែ​មិន​ឆ្អែត​ក្នុង​ការ​បំពេញ​សេចក្ដី​ល្អ ដែល​ជា​ការ​កសាង​នូវ​គុណ​សម្បត្តិ​ទូទៅ​ឲ្យ​រីក​ចម្រើន​ឈាន​ទៅ​មុខ តើ​មាន​បញ្ហា​យ៉ាង​ណា​ក្នុង​គ្រួសារ? -សួរៈ ពោល​គឺ​ការ​ដែល​នាំ​មក​បដិបត្តិ​ក្នុង​គ្រួសារ​ ដែល​មាន​ទិដ្ឋិ
images/articles/1844/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (9,527 Read)
អរិយមគ្គជាឯកសមង្គី មគ្គទាំង ៨ នេះ បើ​ជា​ឯកសមង្គី រួម​ចូល​ជា​មួយ​គ្នា​ហើយ​ក៏​ធ្វើ​បុគ្គល​ដែល​ប្រតិបត្តិ​នោះ ឲ្យ​ចុះ​ក្នុង​ប្រឡាយ​នៃ​ព្រះនិព្វាន​មាន​នាម​តាម​ពុទ្ធសាសនវោហារ ហៅ​ថា " សោតា រហូតដល់ អរហត្ត " ដូច​ព្រះអញ្ញាកោណ្ឌញ្ញត្ថេរ ដែល​បាន​ស្ដាប់​ព្រះធម្មចក្កប្បវត្តនសូត្រ​បឋមទេសនា កើត​ធម្មចក្ខុគឺ​ភ្នែក​ឃើញ​ធម៌​ថា៖ យំកិញ្ចិ សមុទយធម្មំ សព្វន្តំ និរោធធម្មំ
images/articles/1797/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (10,091 Read)
ពុទ្ធសាសនា​នឹង​សង្គម​ខ្មែរ បុណ្យ​ទាន​ខាង​ពុទ្ធសាសនា​ក្ដី បុណ្យ​ប្រពៃណី​ប្រទេស​ក្ដី ប្រជាជនខ្មែរ​តែង​ប្រមូល​គ្នា​ធ្វើ​នៅ​តាម​វត្ត​អារាម។ ការ​ប្រមូលគ្នា​ទៅ​វត្ត​នេះ​មាន​ប្រយោជន៍​ណាស់ ព្រោះ​ជា​ឱកាស​ល្អ​នាំ​ឲ្យ​បាន​ស្គាល់​គ្នា ឲ្យ​រាប់​រក​គ្នា ឲ្យ​បាន​ប្រាស្រ័យ​នូវ​គ្នា​នឹង​គ្នា ឲ្យ​យោគយល់​គ្នា ឲ្យ​ចេះ​រួបរួម​គ្នា ដើម្បី​បំពេញ​កុសល ឬ​សម្រេច​កិច្ចការ​សង្គម​អ្វី​នីមួយ។
images/articles/1794/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (55,190 Read)
សំនួរ ចម្លើយអំពី​ព្រះសង្ឃ​គុណ ស. តើ​ពាក្យ​ថា ព្រះសង្ឃ ក្នុង​ទី​នេះ​មាន​សេចក្ដី​ដូច​ម្ដេច? ច. ពាក្យ​ថា « ព្រះសង្ឃ » សំដៅ​យក​បព្វ​ជិត​ពុទ្ធ​សាសនិក ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ បាន​ដល់​ព្រះអរិយសង្ឃ ជា​អ្នក​សម្រេច​គុណ​វិសេស​មាន​សោតា​បត្តិមគ្គ​ជា​ដើម​ផង ព្រះ​សម្មតិសង្ឃ​ផង។ ព្រះ​សង្ឃ​ជា​ពុទ្ធ​សាវ័ក​នេះ លោក​ជា​អ្នក​ទ្រ​ទ្រង់​នូវ​គុណ​សម្បត្តិ​ដែល​លោក
images/articles/1791/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (50,741 Read)
ពាក្យ​សួរ​ចំពោះ​ការ​បដិបត្តិ ទិសដៅពិត នៃ​ការ​បដិបត្តិ​ធម៌ សួរៈ ក្នុង​សម័យ​ដែល​លោក​ឪពុក​នៅ​មាន​ជីវិត នាង​ខ្ញុំ​ធ្លាប់បានសួរ​គាត់​ថា ពេល​នេះ​ពុក​មាន​អា​យុ​ច្រើន ហើយ​ក៏​មិន​មាន​ភារកិច្ច​អ្វី​ដែល​ត្រូវ​ធ្វើ​ដែរ ហេតុ​អ្វី​បាន​ជា​មិន​ចូល​ចិត្ត​ក្នុង​ការ​បដិបត្តិ​ធម៌ ដើម្បី​ធ្វើ​ប្រយោជន៍​ឲ្យ​ខ្លួន​ឯង? គាត់​ឆ្លើយ​ថា ព្រោះ​គាត់​នៅ​មាន​កិលេស។ ក្រែង​ថា តែ​អស់​កិលេស​ហើយ នឹង​មាន​កិច្ច​អ្វី​ដែល​ត្រូវ​បំពេញ​ទៀត
images/articles/1788/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (32,252 Read)
ព្រះនិព្វាន​ពីរយ៉ាង ធម៌​វិសេស​ម្យ៉ាង ដែល​អាច​លត់​ភ្លើង​កិលេសនិង​ភ្លើង​ទុក្ខ​បាន លោក​ហៅ​ថា " និព្វាន " ។ ព្រះនិព្វាន​នោះ​លោក​សម្ដែង​ថា​មាន ២ យ៉ាង តាម​ពុទ្ធភាសិត​ថា ៖ ទ្វេ ភិក្ខវេ និព្វានធាតុយោ ម្នាល​ភិក្ខុ​ទាំង​ឡាយ ! និព្វាន​ធាតុ​មាន ២ យ៉ាង​គឺ៖ សឧបាទិសេសនិព្វាន ១, អនុបាទិសេសនិព្វាន ១។ អធិប្បាយ​ថា កិលេស​ទាំង​ឡាយ​រលត់​អស់​មិន​មាន​សេស​សល់ នៅ​សល់​
images/articles/1763/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (10,203 Read)
ការ​ហ្វឹកហាត់ ការ​ធ្វើ​ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា - ការ​ឲ្យ​ក្មេង​រៀន​គឺ​ជា​ប្រការ​ដំបូង ចាប់​ផ្ដើម​ដោយ​ការ​រៀន​អំពី​ការ ប្រើ​ភ្នែក ត្រចៀក ច្រមុះ អណ្ដាត ដែល​ជា​រឿង​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ហើយ​ដែល​ជារឿង​រស់​នៅ។ បើ​និយាយ​ដោយ​ខ្លី​គឺ​ថា រៀន​ដោយ​ការ​ហ្វឹកហាត់ ការ​ប្រព្រឹត្ត​ក្នុង​ការ​ប្រើ​ភ្នែក​មើល ប្រើ​ត្រចៀក ស្ដាប់ ។ល។ និង ការ​ប្រព្រឹត្ត​ក្នុង​ការ​ប្រើប្រាស់​បរិភោគ ក៏​ជា​ការ​ហ្វឹកហាត់ ចិត្ត
images/articles/1759/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (14,489 Read)
យោបល់​ឲ្យ​កើត​អធិវាសនក្ខន្តី ពុទ្ធសាសនិកជន ដែលស្ម័គ្រចិត្ត​ប្រតិបត្តិ​តាម​អធិវាសនក្ខន្ដី​ធម៌​គួរ​គិត​ឲ្យ​យល់​ដោយ​យោបល់​ដូច្នេះ​ថា ៖ " ឱ! អ្នក​ដែល​មក​តិះដៀល​អាត្មាអញ​ដោយ​ពាក្យ​សម្ដី​ទ្រគោះ​ ខ្ជីខ្ជា​សៀតស៊ក​នេះ​ហាក់​ដូច​ជា​គេ​មក​បំពេញ​ខន្តី​របស់​អាត្មាអញ ឲ្យ​រឹងរឹត​ចម្រើន​ឡើង​ទេតើ" ព្រោះអធិវាសនក្ខន្តីនេះ​ជា​កម្លាំង​នៃ​ពោធិញ្ញាណ​មួយ​ដ៏​សំខាន់, ដូច​កាល​ព្រះវេស្សន្ដរបរមពោធិសត្វ​ទ្រង់​
images/articles/1758/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (18,862 Read)
អធិប្បាយ​ចំពោះ​ខន្តី​ជា​តបធម៌ ពួក​ធម៌​ឯណា ដែល​កើត​ឡើង​ហើយ​ដុត​បំផ្លាញ​បាប​ធម៌​ដ៏​ជា​សត្រូវ​ដល់​ខ្លួនបាន, ធម៌​អម្បាល​នោះ បានឈ្មោះ​ថា​ជា​តបធម៌​ទាំង​អស់, ដូច​កុសល​កម្មបថ ក៏​ជា​តបធម៌​របស់​អកុសល​កម្មបថ ព្រោះ​កាល​កុសល​កម្មបថ​កើត​ឡើង ក៏​កំ​ចាត់​បង់​អកុសល​កម្ម​បថ​អន្តរធាន​ទៅ​បាន, វីរិយៈ ( សេចក្ដី​ប្រឹង​ប្រែង ) ជា​តបធម៌​របស់​ កោសជ្ជៈ ( សេចក្ដី​ខ្ជិល​ច្រអូស ) ព្រោះ​សេចក្ដី​ប្រឹង​
images/articles/1756/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (56,195 Read)
ពុទ្ធប្រវត្តិ ១- អំពីទ្រង់ប្រសូត ព្រះសិទ្ធត្ថ (សម្មាសម្ពុទ្ធ) ទ្រង់ចាប់​ប្រតិសន្ធិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពេញ​បូណ៌មី ខែអាសាខ ឆ្នាំរកា មុនពុទ្ធសករាជ ៨០ ឆ្នាំជាព្រះរាជបុត្រនៃ​ព្រះបាទសុទ្ធោទនៈ និងព្រះនាង​មាយាទេវី ព្រះរាជា​នៃ​សក្យវង្ស គ្រងក្រុងកបិលភស្ដុ ដែនសក្កៈ គឺ​ប្រទេស​នេប៉ាល់​សព្វ​ថ្ងៃ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​សុក្រ ពេញ​បូណ៌មី ខែពិសាខ ឆ្នាំច នាលុម្ពិនីវ័នឧទ្យាន
images/articles/1755/Untitled-1-Recovered.jpg
Public date : 30, Jul 2019 (20,395 Read)
សុភមង្គល​ក្នុង​គ្រួសារ គឺ​ជា​សន្តិសុខ​សង្គម -គោល​បដិបត្តិ​ទូទៅ មាន​មូល​ដ្ឋាន​ទូលំទូលាយ ផ្ដើម​ចេញ​អំពី ឪពុក​ម្ដាយ​ដែល​ជា​ប្រមុខ​គ្រួសារ។ ឪពុកម្ដាយ​ជា​អ្នក​នាំ​ផ្លូវ​ពន្លឺ​ភ្លឺ​ស្វាង​មក​ឲ្យ​កូន ដែល​លោក​លើក​ឪពុក​ម្ដាយ​ដូច​ជា​ទិស​ខាង​កើត គឺ​ជា​ទិស​ដែល​ព្រះអាទិត្យ​រះ​ឡើង ដែល​មាន​សេចក្ដី​សំខាន់​ជា​អនេក ដោយ​ព្រះ​អាទិត្យ​រះ​ឡើង​ ក៏​បញ្ចេញ​ពន្លឺ​រស្មី​បង្ហាញ​ផ្លូវ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​មនុស្ស​សត្វ​ទាំង​ឡាយ។
images/articles/1748/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (32,146 Read)
បុទុមបុប្ផសូត្រទី ១៤ សម័យមួយ ភិក្ខុមួយរូប នៅក្នុងដង​ព្រៃមួយ ក្នុងដែនកោសល ។ ក៏សម័យនោះឯង ភិក្ខុ​នោះ​ត្រឡប់មកពី បិណ្ឌបាត ធ្វើភត្តកិច្ចស្រេចហើយ ក្នុងវេលាក្រោយភត្ត ក៏ចុះកាន់​ស្រះ​បោក្ខរ​ណី​ រួចហិត​ផ្កាឈូក ។ គ្រានោះឯង ទេវតាដែល​នៅអាស្រ័យ ក្នុងដងព្រៃ​នោះ ជាអ្នក​អនុគ្រោះ ប្រាថ្នានូវ​ប្រយោជន៍​ដល់​ភិក្ខុនោះ ចង់ធ្វើភិក្ខុ នោះឱ្យសង្វេគ ទើបចូលទៅរកភិក្ខុនោះ
images/articles/1743/Untitled-1-Recovered.jpg
Public date : 29, Jul 2019 (9,611 Read)
ព្រះបោរាណាចារ្យ​លោក​សម្ដែង​ប្រាប់​ឧបាយ​គឺ យោបល់​ជា​គ្រឿង​រំលត់​សេចក្ដី​ក្រោធ​ខឹង​ថា ៖"ទុក្ខ​ជាមាន​ភ្នែក​ភ្លឺ​ក៏​ត្រូវ​ធ្វើ​ដូច​ជា​ងងឹត,មាន​ត្រចៀក​ស្ដាប់​ឮ​ក៏​ត្រូវ​ធ្វើ​ថ្លង់"ដូច្នេះទើប​អត់​ទ្រាំ​សេចក្ដី​ក្រោធ​ខឹង​នោះ​បាន។ បើ​ធ្វើ​ជា​មនុស្ស​ភ្នែក​ទិព្វ​ត្រចៀក​ទិព្វ នឹង​រក្សា​ខន្តី​សេចក្ដី​អត់អន់​នោះ​បានដោយកម្រ​ណាស់; ដូច​យ៉ាង​មនុស្ស​ដែល​មិន​ចេះ​អត់​ធន់​ចំពោះ​សេចក្ដី​ទុក្ខ​លំបាក​ដែល​ជា​ហេតុ​ឲ្យ​កើត​ទោសៈ​នោះ ច្រើន​តែ​ធ្វើ​ការអ្វីៗ ដោយ​សេចក្ដី​ខឹង​តូង​តាង, អ្នក​ដែល​ធ្វើ​ដូច្នោះ ច្រើន​តែ​ប្រទះ​នឹង​សេចក្ដី​អន្តរាយ​ផ្សេងៗ; កាល​បើ​ជួប​ប្រទះ​នឹង​គ្រោះ​ថ្នាក់​ណា​មួយ ព្រោះ​តែ​សេចក្ដី​ខឹង​តូចតាង​នោះ​ហើយ ច្រើន​តែ​គិត​ស្ដាយ​ក្រោយ​ថា៖ " ឱ! អញ​ធ្វើ​នេះ​ខុស​ហើយ មិន​គួរ​សោះ" បណ្ដា​កិច្ចការ​អ្វីៗ ទោះបី​យ៉ាង​ណា​ក៏​ដោយ ឲ្យ​តែ​ធ្វើ​ដោយ​សេចក្ដី​ក្រេវ​ក្រោធ​ហើយ, កិច្ចការ​នោះៗ សុទ្ធ​តែ​ជា​របស់​មិន​ស្រួល​មិន​ល្អ​ទាំង​អស់។ ព្រោះ​ហេតុ​ដូច្នេះ​បាន​ជា​អ្នក​ប្រាជ្ញ​ដែល​សម្បូណ៌​ដោយ​ប្រាជ្ញា គួរ​តែ​ពិចារណា​ឃើញ​ទោស​នៃសេចក្ដី​ក្រោធ​ខឹង ហើយ​ខំ​ប្រឹង​អត់ធន់ ដូច​សម្ដែង​មក​នេះ​ចុះ។ ឯ​សេចក្ដី​អត់ធន់​ចំពោះ​សេចក្ដី​ទុក្ខ ដែល​ជា​ហេតុ​ឲ្យ​កើត មោហៈ នោះ បាន​ខាង​សេចក្ដី​អត់​ទ្រាំ​នឹង​ទុក្ខ​វេទនា​ផ្សេងៗ ដែល​កើត​ឡើង​ក្នុង​កាយ​និង​ចិត្ត មិន​លុះ​អំណាច​ទុក្ខវេទនា​ហើយ​ទៅ​ប្រព្រឹត្តទុច្ចរិត​ឡើយ។ សូម្បី​ការ​ដែល​អត់ទ្រាំ​នឹង​ទុក្ខ​វេទនា​ក្នុង​វេលា​ឈឺថ្កាត់​នោះ​សោត ក៏​ជា​ហេតុ​ជួយ​ឧបត្ថម្ភ​ឲ្យ​មាន​សតិ​សម្បជញ្ញៈ គឺ​សេចក្ដី​រឭក​និង​សេចក្ដី​ដឹង​ខ្លួន​ដែល​ជា​គុណ​វិសេស​គួរ​ឲ្យ​មាន​ក្នុង​ចិត្ត​គ្រប់​កាយ​ទាំង​ពួង, ពុំ​នោះ​សោត​ក្នុង​វេលា​មាន​ព្យាធិដែល​ជា​ហេតុ​ឲ្យ​ដល់​មរណៈ ក៏​ត្រូវ​តែ​មាន​ខន្តី​យ៉ាង​មាំមួន​ខាន​មិន​បាន​ឡើយ; ឧបាយ​ដែល​នឹង​ឲ្យ​កើត​ខន្តី​ក្នុងវេលានោះ គឺ​ត្រូវ​ឲ្យ​ឃើញ​តាម​សេចក្ដី​ពិត​ថា៖ "ព្យាធិ​និង​មរណៈ​នុះ ជា​ទុក្ខ​ដែល​សត្វ​ទាំង​ឡាយ​ត្រូវ​តែ​ជួប​ប្រទះ​រាល់ៗ គ្នា​គេច​មិន​រួច​ឡើយ"។ ក្នុង​អភិណ្ហបច្ចវេក្ខណៈ​ដែល​ព្រះបរមសាស្ដា​ទ្រង់​ប្រដៅ​ឲ្យ​នឹក​រំពឹង​ជា​រឿយៗ​ថា៖ ព្យាធិ​ធម្មោម្ហិ ព្យាធឹ អនតីតោ យើង​មាន​ជម្ងឺ​តម្កាត់​ជា​ធម្មតានឹង​ចៀស​វាង​ជម្ងឺ​តម្កាត់​មិន​បាន​ឡើយ ។ ដូច្នេះ​នោះ ក៏​ដើម្បី​ឲ្យ​ប្រុង​ខ្លួន​អំពី​កាល​ដែល​នៅ​ជា​នៅ​ឡើយ, បើ​ចាំ​ទៅ​នឹក​រំពឹង​ក្នុង​ពេល​ដែល​ជម្ងឺ​តម្កាត់​មក​ដល់​តែ​ម្ដង ក៏​មុខ​ជា​កម្រ​នឹង​បាន; ព្រោះ​វេលា​ដែល​ឈឺ​នោះ​ឯង​តែង​មាន​ទុក្ខ​ព្រួយ​លំបាក​ច្រើន​យ៉ាង​ណាស់; កាល​បើ​អត់​ទ្រាំ​ទុក្ខ​វេទនា​មិន​បាន, សតិសម្បជញ្ញៈ ក៏​នឹង​ទ្រេត​ទ្រោត​ទៅ​មិនតម្កល់​នៅ​ខ្ជាប់​ឡើយ; ដូច​ជន​ចំពូក​ខ្លះ​ដែល​មិន​បាន​ហាត់​ចិត្តទុក​អំពី​កាល​នៅ​ជា​នោះ លុះ​វេលា​ដែល​មាន​ជម្ងឺ​យ៉ាង​ធ្ងន់​មក​ដល់​ក៏​ច្រើន​តែ​មាន​ចិត្ត​រវើរវាយ​ផ្សេងៗ ដរាប​ដល់​ធ្វើ​អំពើ​ទុច្ចរិត​មាន​សម្លាប់​សត្វ​ជាដើម​ដើម្បី​បូជា​គ្រោះ ដោយ​ចង់​រស់​តែ​ខ្លួន​ឯង​មិន​គិត​អាណិត​ដល់​សត្វ​ដទៃ​ក៏មាន។ ទោស​ទាំង​នេះ មក​តែ​អំពី​មិន​បាន​ហ្វឹក​ហាត់​ស្មារតី​ទុក​អំពី​កាល​នៅ​ជា​ឲ្យ​ដឹង​ថា៖ " សត្វ​ដែល​កើត​មក​ក្នុង​លោក សុទ្ធ​តែ​ត្រូវ​ឈឺ​ថ្កាត់​រាល់ៗ រូប"ដូច្នេះ​ឯង​បាន​ជា​រវើរវាយ​យ៉ាង​នោះ; ពួក​បុគ្គល​ដែល​រវើរវាយ​ហើយ​ទៅ​ប្រព្រឹត្ត​ទុច្ចរិត​ដូច្នោះ លុះ​រំលាយ​ខន្ធ​ទៅ​ហើយ​តែង​ទៅ​កើត​ក្នុង​អបាយ។ ចំណែក​ពួក​បុគ្គល​ដែល​មាន​សតិសម្បជញ្ញៈ​បរិបូណ៌​រមែងទៅ​កើត​ឋាន​សួគ៌។ ព្រោះ​ហេតុ​ដូច្នោះ ការ​ដែល​បង្ហាត់​ចិត្ត​បង្ហាត់​ស្មារតី​ដើម្បី​ឲ្យ​កើត​ខន្តី​សេចក្ដី​អត់ធន់​នោះ ជា​របស់​ដែល​យើង​ត្រូវ​ការ​គ្រប់ៗ ប្រាណ​សម្រាប់​ត​យុទ្ធ​នឹង​សត្រូវ​គឺ​ព្យាធិ​ទុក្ខ ក្នុង​វេលា​ដែល​ជិត​នឹង​ដល់​មរណៈ​នោះ។ កាល​បើ​មាន​ប្រាជ្ញា​ពិចារណា​ឃើញ​ទោស​នៃ​សេចក្ដី​វង្វេង ឃើញ​គុណ​នៃ​សតិ​សម្បជញ្ញៈ និង​គុណ​នៃ​ខន្តីដូច​សម្ដែង​មក​នេះ​ហើយ, គួរ​ណាស់​តែ​ហាត់​ស្មារតី​ទុក​ជា​មុន​តាម​ពិធី​ដែល​ព្រះសម្មាសម្ពុទ្ធ​ជាបរមគ្រូ​ទ្រង់​ប្រដៅ​ឲ្យ​ហាត់ មាន​អភិណ្ហបច្ចវេក្ខណ​វិធី​ជាដើម ដើម្បី​កុំ​ឲ្យ​សេចក្ដី​វង្វេង​នោះ​កើត​ឡើង​បាន។ ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ ដោយ​៥០០០​ឆ្នាំ​
© Founded in June B.E.2555 by 5000-years.org (Khmer Buddhist).
CPU Usage: 2.46