images/articles/1530/tedfhert45356xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១០,៦៥៨ ដង)
ប្រវត្តិរបស់ទីឃនខឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនា)
ទីឃនខអគ្គិវេស្សនៈ ជាឧបាសកម្នាក់ ជាក្មួយប្រុសរបស់ព្រះសារីបុត្រ គេបានបួសជាបរិព្វាជកមុន ហើយពេលដែលគេចូលទៅគាល់ព្រះមានជោគ គេបាននាំយកទិដ្ឋិ គឺការយល់ឃើញដែលជាគតិដែលខ្លួនប្រកាន់ មកក្រាបទូលសួរព្រះសាស្តា ដូចជាការសាកល្បងភូមិនៃបញ្ញា ហើយក៏មានការជឿក្នុងព្រះបញ្ញារបស់ព្រះបរមគ្រូ ។
images/articles/1559/teerg4xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១១,៧០៥ ដង)
ជីវប្រវត្តិរបស់ព្រះអង្គម្ចាស់អភយរាជកុមារ
(ជាឧបាសកដ៏ឆ្នើមមួយរូបនៅក្នុងព្រះពុទ្ធសាសនានេះ)
ព្រះអង្គម្ចាស់អភយរាជកុមារ ជាឧបាសកមកអំពីព្រះរាជត្រកូលទ្រង់ក៏ជាអ្នករាប់អានព្រះពុទ្ធសាសនា ថែមទាំងជាអ្នកបានសម្រេចអរិយផល ដែលចាត់ជាសក្ខីភាពរបស់ព្រះពុទ្ធសាសនានេះ អ្នកដែលរាប់អានហើយអាចពិសោធរិះរកសេចក្តីពិតបានថា របស់ពិតដ៏ប្រសើរដែលមាននៅក្នុងព្រះពុទ្ធសាសនា ។
images/articles/1561/texdf453td-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៩,៦៨៣ ដង)
ជីវប្រវត្តិរបស់សូរអម្ពដ្ឋឧបាសក
(លោកជាឯតទគ្គៈផ្នែកខាងអ្នកជ្រះថ្លាមិនកម្រើក)
សូរអម្ពដ្ឋសេដ្ឋីជាឧបាសក ដែលជាអ្នកទ្រទ្រង់នូគុណធម៌ដ៏ឧត្តមម្នាក់ដែរ ក្នុងបណ្តាឧបាសកទាំងឡាយ ក្នុងព្រះសាសនានេះដោយលោកជាអ្នកបានទទួលការប្រកាសតែងតាំង អំពីព្រះទសពលឲ្យជាអ្នកប្រសើរជាងឧបាសកទាំងឡាយ ជាអ្នកជ្រះថ្លាមិនកម្រើក ដូចមានសម្តែងប្រាកដនៅក្នុង គម្ពីរអង្គុត្តរនិកាយ ឯកនិបាត ថា ៖
images/articles/1574/tex257td-1.png
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៤,៦៥៦ ដង)
ជីវប្រវត្តិរបស់ហត្ថកអាឡវកឧបាសក
(លោកជាឯតទគ្គៈផ្នែកខាងសង្រ្គោះបរិស័ទដោយសង្គហវត្ថុ ៤ប្រការ)
ហត្ថកអាឡវកៈ ជាឧបាសកមួយរូបជាអ្នកបរិបូណ៌ដោយគុណធម៌ គឺសេចក្តីល្អដោយសង្គហវត្ថុ ៤ប្រការ រហូតដល់បានទទួលការលើកតម្កើងពីព្រះមានជោគ ឲ្យជាឯតទគ្គបុគ្គល នៅក្នុងចំណោមពួកឧបាសកទាំងឡាយ ដែលឯតទគ្គៈនៅក្នុងព្រះពុទ្ធសាសនានេះ ។
images/articles/1580/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៧,១១៧ ដង)
ប្រភពផ្សាយពុទ្ធសាសនាចូលមកប្រទេសខ្មែរ
ព្រះពុទ្ធសាសនា ជាសាសនាមានបទនាយកធម៌ ធំៗច្រើនអនេកមានអហិង្សាជាដើម គឺជាសាសនាខាងបទមិនបៀតបៀនប្រកបដោយមេត្តាករុណា ហើយជាទស្សនវិជ្ជាសម្រាប់បណ្ដុះចក្ខុវិស័យមនុស្សឲ្យកាន់នូវសុចរិតយុត្តិធម៌ ឲ្យខ្ពង់ខ្ពស់ដែលអ្នកត្រូវការសន្តិភាពគួរសិក្សា គួរប្រតិបត្តិតាមដើម្បីសុខចម្រើនដល់ខ្លួន
images/articles/1742/0001225extd-1.png
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០ (អាន: ៣៣,៣០០ ដង)
ជីវប្រវត្តិរបស់ឧបាសិកាវិសាខាមិគារមាតា
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកឲ្យទាន)
ឧបាសិកាវិសាខា ជាអរិយសាវិកាមួយរូប ដែលជាអ្នកមានការឧបត្ថម្ភទំនុកបម្រុងភិក្ខុសង្ឃយ៉ាងច្រើន ដោយបានបរិច្ចាគទ្រព្យសម្បត្តិផ្ទាល់ខ្លួនកសាងវត្តបុព្វារាមថ្វាយទុកក្នុងព្រះពុទ្ធសាសនា ជាអ្នកដែលបានទទួលការរាប់អានយ៉ាងទូលំទូលាយក្នុងសង្គម និងជាអ្នកដែលបានទទួលការលើកតម្កើងឲ្យជាឯតទគ្កៈពីព្រះលោកនាថ
images/articles/466/Untitle745634d-1.gif
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ៥៤,០៩៦ ដង)
មុនពុទ្ធសករាជ៨០ឆ្នាំ មានព្រះរាជាណាចក្រតូចមួយឈ្មោះសក្កជនបទមានទីក្រុងកបិលវត្ថុឬជារាជធានីដែលស្ថិតនៅក្រោម អាណាគ្រប់គ្រងរបស់ព្រះបាទបសេនទិនាក្រុងសាវត្ថីក្នុងដែនកោសល
images/articles/145/3rwfsfsdfserw.jpg
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២០ (អាន: ៦៣,៨៣៥ ដង)
ព្រហ្មញ្ញសាសនា មានន័យថា (អង់គ្លេស ៖ Brahmanismថៃ ៖ ศาสนาพราหมณ์; ភាសាសំស្ក្រឹត ៖ वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនារបស់ព្រះព្រហ្ម ឬ សាសនាតមកអំពីព្រះព្រហ្ម។ ពួកព្រាហ្មណ៍ដែលប្រកាន់ខ្លួនថាជាបុត្រព្រះព្រហ្ម កាន់កាប់ប្រតិបត្តិសាសនានេះ ទើបគេហៅថា សាសនាព្រាហ្មណ៍។ គម្ពីរគោលនៃសាសនានេះគឺគម្ពីរត្រៃវេទ។ ព្រហ្មញ្ញសាសនា ជាសាសនាដែលបន្តវេនពីលទ្ធិវេទនិយម ជាសាសនាកេរ្តិ៍កាលបរមបុរាណយូរអង្វែងលើសសាសនាទាំងអស់ក្នុងលោក ចាប់កំណើតកើតឡើងក្នុងប្រទេសឥណ្ឌា។
ពួកអ្នកកាន់សាសនាព្រាហ្មណ៍ តែងតែគោរពរាប់អានបូជាពួកទេវតាដែលមានបណ្ដាស័ក្ដិ៍ច្រើនអង្គគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និងទេវៈជាច្រើនទៀត។
ក្នុងចំណោមទេវៈទាំងអស់នោះ មានតែបីអង្គប៉ុណ្ណោះដែលធំជាងគេគឺ៖ ព្រះព្រហ្ម ព្រះវិស្ណុ និង ព្រះសិវៈ។
ព្រះព្រហ្ម ជាអាទិទេពធំមួយក្នុងចំណោមអាទិទេពធំៗទាំងបីក្នុងព្រហ្មញ្ញសាសនា។ ព្រះព្រហ្ម មានមហេសីឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មានបុត្របីអង្គគឺ៖ ព្រះទក្ស ព្រះភឫគុ និងព្រះនាងសុន្ធយា។
លក្ខណៈរបស់ព្រះព្រហ្មមាន៖
ព្រះកាយសម្បុរក្រហម
ទ្រង់ព្រះពស្ត្រស
មានព្រះភក្ត្រ ៤ ព្រះហស្ត ៤
ព្រះហស្តកាន់ផ្កាឈូក
គង់លើហង្សជាពាហនៈ
ទ្រង់មានញាណពិសេស អាចជ្រាបហេតុក្នុងកាលទាំងបី មានអានុភាពសក្ដិសិទ្ធិ អាចបំពេញចិត្តនៃអ្នកប្រព្រឹត្តតាមឱ្យសម្រេចប្រយោជន៍តាមតម្រូវការ។
ព្រះព្រហ្ម ជាបិតារបស់លោក ព្រោះគម្ពីរព្រាហ្មណ៍បុរាណសម្ដែងថា៖ «មុនដែលនឹងកើតលោក ព្រះព្រហ្មជប់ឱ្យកើតពងមួយសិន ហៅថាពងព្រហ្ម រួចហើយទ្រង់បែងភាគឱ្យកើតជាមនុស្ស២នាក់គឺ ប្រុស១ ស្រី១ ដែលប្រុសហៅថាបុមៈ ស្រីហៅថាវិរជ្ជា គូស្វាមីភរិយាទាំងនេះបានរួមរសប្រវេណីជាមួយគ្នា កើតជាពូជធារពាសពេញសកលលោក»។ ហេតុនោះបានជាពួកព្រាហ្មណ៍ប្រកាន់ពួកខ្លួនថាជាវង្សខ្ពស់បំផុត ព្រោះជាវង្សរបស់ព្រះព្រហ្ម។
គម្ពីរត្រៃវេទ
ពាក្យថា វេទៈ (Vedas) ឬសំស្ក្រឹតសរសេរថា वेद(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺជាកម្រងអត្ថបទដ៏ច្រើនសន្ធឹកដែលជនជាតិឥណ្ឌាបុរាណបានចងក្រងទុក ។ ដំបូងឡើយ ចំណេះដឹងទាំងឡាយត្រូវបានចងក្រងជាកំណាព្យសម្រាប់ងាយទន្ទេញ តែក្រោយមកជនជាតិឥណ្ឌាបានសរសេរគម្ពីរ ឬសៀវភៅទាំងនោះដោយប្រើភាសាសំស្ក្រឹតបែបបុរាណ ហើយត្រូវបានពួកព្រាហ្មណ៍យកទៅធ្វើជាគម្រូ សម្រាប់បង្កើតជាសាសនាហ៊ិណ្ឌូរហូតដល់សព្វថ្ងៃ ។ ជនជាតិឥណ្ឌាបុរាណអះអាងថា គម្ពីរវេទមិនមែនជាការបង្កើតដោយមនុស្សទេ ប៉ុន្តែព្រះអាទិទេពបានបើកបង្ហាញដល់ពួកព្រាហ្មណ៍ ហេតុនោះហើយទើបពួកគេហៅគម្ពីរវេទថា ស្រុតិ (អ្វីៗដែលពួកគេបានឮ) ។ ការអះអាងនេះមានលំនាំស្រដៀងគ្នានឹងការអះអាងរបស់ជនជាតិជ្វីវ (Jews) ដែលកាន់ជំនឿសាសនាយូដា (Judaism) ឬពួកគ្រិស្តបរិស័ទ (Christians) ដែលកាន់សាសនាគ្រិស្ត (Christianity) ឬពួកឥស្លាមបរិស័ទ (Muslims) ដែលកាន់សាសនាឥស្លាម (Islam) ដែលអួតអាងថា គម្ពីររបស់ពួកគេគឺជាពាក្យរបស់ព្រះអាទិទេព (God) ឬព្រះម្ចាស់លោក ឬព្រះជាម្ចាស់ ។ ពាក្យថា ស្រុតិ (sruti) ខុសពីពាក្យថា សម្រឹតិ ឬ សម្មតិ (smrti) ដែលប្រែថា អ្វីៗដែលត្រូវចងចាំ ។ តាមជំនឿរបស់ព្រាហ្មណ៍បរិស័ទ គម្ពីរវេទត្រូវបានបង្កើតឡើងដោយព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជាគម្ពីរសម្រាប់ប្រតិបត្តិក្នុងព្រហ្មញ្ញសាសនា។ ក្នុងសម័យដើម គម្ពីរវេទមានតែបីទេគឺ៖
គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រសរសើរពួកទេវតា។ សម្ដែងអំពីពិធីតុស្ដី សូមឱ្យព្រះវិស្វកម្ម ព្រះមារុត ព្រះព្រហ្មប្រទានពរឱ្យសម្រេចកិច្ចការខាងការហត្ថកម្ម ពាណិជ្ជកម្ម និងលាភសក្ការៈផ្សេងៗ តាមតម្រូវការ។
យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មានដំណើរសេចក្ដីជាពាក្យរាយរណ្ដំ សម្រាប់សូត្របូជាឬបួងសួង។ សម្ដែងអំពីពិធីយុទ្ធពលិកម្មដល់ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូមឱ្យមានឫទ្ធតេជះជោគជ័យ។
គម្ពីរសាមវេទ (Samaveda) មានដំណើរសេចក្ដីជាពាក្យឆន្ទសម្រាប់សូត្រក្នុងពិធីថ្វាយទឹកសោម... ។ សម្ដែងអំពីពិធីអារក្ខពលិកម្ម បួងសួងសូមឱ្យព្រះឥន្ទ និងព្រះពិរុណជួយអភិបាលមនុស្សលោក ឱ្យមានភ្លៀងតាមរដូវកាល។
លុះចំណេរតមក កើតមាន អថវ៌វេទ ឬ អថព្វវេទ (Atharvaveda) “វេទសម្រាប់សូត្រហៅឬបណ្ដេញខ្មោចបិសាច...” មួយថែមទៀតរួមជាវេទមាន ៤ យ៉ាង។ ប៉ុន្តែមនុស្សបន្តហៅថាគម្ពីរទាំងនោះថាត្រៃវេទដដែល ។
ព្រហ្មញ្ញសាសនា បានចូលមកក្នុងប្រទេសខ្មែរ តាំងតែពីសតវត្សទី១នៃគ្រិស្តសករាជមកម៉្លេះ តាមរយៈជនជាតិឥណ្ឌា ដែលមានទំនាក់ទំនងជាមួយជនជាតិខ្មែរយើងមុនគេ។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌាបានចូលមកធ្វើឥណ្ឌាកម្មមុនដំបូងគេ នៅកោះជ្វា ហើយក្រោយមកទៀតក៏ឈានចូលមកដល់ប្រទេសខ្មែរ ដែលកាលនោះមានឈ្មោះថា "គោកធ្លក" ដឹកនាំដោយក្សត្រី "លីវយី"។ ការចូលមកនៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះម្ចាស់ស្រុក ហើយបានតាំងខ្លួនជាស្តេចព្រមលើកក្សត្រី "លីវយី" ជាអគ្គមហេសី។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំសង្គមខ្មែរ តាមបែបឥណ្ឌា ហើយសាសនាព្រាហ្មណ៍ក៏បានចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក ។ សូមកត់ចំណាំថា ពាក្យថា លីវយី ក្តី ពាក្យថា ហ៊ុនទៀនក្តី មិនមែនជាពាក្យខ្មែរទេ ។ ពាក្យទាំងនេះអាចមានប្រភពមកពីភាសាចិន ថៃ ឬ លាវ ។ គ្មានឯកសារច្បាស់លាស់ណាមួយអះអាងថាមេដឹកនាំខ្មែរដើមនោះឈ្មោះអ្វីពិតប្រាកដទេ ។ ឈ្មោះទាំងនោះមានតែនៅក្នុងរឿងព្រេងដំណាលតៗគ្នាប៉ុណ្ណោះ ។
ដោយ៥០០០ឆ្នាំ
images/articles/1485/textd-1rgerge565terh.gif
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ៧៣,៥៦៨ ដង)
ជីវប្រវត្តិរបស់បិង្គលកោច្ឆឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
បិង្គលកោច្ឆៈ ជាឧបាសកដែលចូលមកកាន់ព្រះពុទ្ធសាសនា ដោយការនាំយកបញ្ហាចូលមកក្រាបទូលសួរព្រះមានព្រះភាគថា អ្វីជាខ្លឹមសារក្នុងព្រះពុទ្ធសាសនា ទើបជាហេតុឲ្យព្រះពុទ្ធអង្គ ទ្រង់ទេសនាដែលជាខ្លឹមសារឲ្យគេបានជ្រាប ។
images/articles/1483/textdrege53gserg-1.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៧៣,៨៤៧ ដង)
ជីវប្រវត្តិរបស់នាយសុមនមាលាការឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
នាយសុមនមាលាការ ជាអ្នកមានសទ្ធាដាច់ខាត បានឧទ្ទិសជីវិតធ្វើពុទ្ធបូជា ដែលចាត់ថារកបានដោយកម្រ ក្នុងបណ្តាពុទ្ធឧបាសកដែលតាំងចិត្តធ្វើការបូជា ដែលជាហេតុធ្វើឲ្យគេបានទទួលផលទាន់ភ្នែកដែលហៅថា ទិដ្ឋធម្មវេទនីយកម្ម ប្រែថា
images/articles/1484/terger45yrthdfhdrextd-1.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៤៦,៣៩៣ ដង)
ជីវប្រវិត្តរបស់បញ្ចគ្គទាយកឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
បញ្ចគ្គទាយព្រាហ្មណ៍ ជាឧបាសកមានគតិប្រចាំខ្លួនរបស់លោកម៉្យាង គឺប្រសិនបើមិនបានឲ្យទានដល់បដិគ្គាហកៈ ដែលមកដល់ផ្ទះរបស់លោកៗនឹងមិនបរិភោគអាហារ ហើយលោកបានជាឧបាសកដែលបានសម្រេចអរិយធម៌ ជាព្រះអនាគាមិបុគ្គល ។
images/articles/272/wew34d-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៤,៧៩៦ ដង)
តើពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យដូចម្តេច?
ពិធីកម្មក្នុងព្រះពុទ្ធសាសនាមានន័យថាជាអំពើទាំងឡាយណា ដែលគេរៀបចំជាបែបផែន នៅក្នុងពិធីបុណ្យនីមួយៗតាមគន្លងព្រះពុទ្ធសាសនា ។ តើប្រភេទនៃពិធីកម្មក្នុងពុទ្ធសាសនាមានអ្វីខ្លះ?
images/articles/1461/textdd4242d-1.gif
ផ្សាយ : ១២ មិថុនា ឆ្នាំ២០១៩ (អាន: ១៧,៤៤៣ ដង)
ជីវប្រវត្តិរបស់នាយកេសីឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
នាយកេសីឧបាសក ជាអ្នកមានចំណេះដឹង និងមានការជំនាញក្នុងការបង្វឹកសេះ មានសម្នាក់សម្រាប់បង្វឹកសេះ តែមិនមានចំណេះដឹងមិនមានវិធីការសម្រាប់ទូន្មានមនុស្ស បានមកក្រាបទូលសួរព្រះសម្ពុទ្ធទើបបានជាហេតុឲ្យគេក្លាយជាឧបាសក នៅក្នុងព្រះពុទ្ធសាសនានេះ ។
images/articles/1438/texsdgrgerg4td-1.gif
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១១,១៥៨ ដង)
ជីវប្រវត្តិរបស់នាងសុប្បវាសាកោលិយធីតា
(ដែលជាឯគទគ្គៈផ្នែកចាងជាអ្នកឲ្យទានផ្ចិតផ្ចង់)
ព្រះនាងសុប្បវាសា ព្រះនាងជាកំពូលលើឧបាសិកាទាំងឡាយផ្នែកខាងឲ្យទានដោយផ្ចិតផ្ចង់ នៅក្នុងព្រះសាសនានេះទាំងជាអ្នកទ្រទ្រង់នូវគុណធម៌ជាព្រះអរិយសាវិកា ចំណែកជីវប្រវត្តិរបស់ព្រះនាង ក៏មានសម្តែងទុកទាំងអតីតជាតិ និងបច្ចុប្បន្នជាតិ ។
ជីវប្រវត្តិក្នុងអតីតជាតិ របស់ព្រះនាងសុប្បវាសា មានសម្តែងទុកក្នុង
images/articles/1439/teger34xtd-1.gif
ផ្សាយ : ០៧ មីនា ឆ្នាំ២០១៩ (អាន: ១៥,៤៩៤ ដង)
ជីវប្រវត្តិរបស់ឧបាសិកាខុជ្ជុត្តរា
(ដែលជាឯតទគ្គៈផ្នែកខាងអ្នកចេះដឹងច្រើន)
ឧបាសិកាខុជ្ជុត្តរាជាអ្នកមានបញ្ញាវាងវៃហើយក៏ជាអច្ឆរិយបុគ្គលថែមទាំងជាអ្នកបានទទួលការលើកតម្កើងឲ្យជាអ្នកប្រសើរជាងឧបាសិកាទាំងឡាយ ផ្នែកខាងពហូសូត (ពហុស្សុត) ជាអ្នករៀនសូត្រច្រើន ជាអ្នកមានភាពអង់អាចធ្វើខ្លួនឲ្យជាទីគោរពស្រឡាញ់របស់ស្រ្តីទាំងឡាយ មានព្រះសាមាវតីជាដើម ។
images/articles/1449/texere34td-1.gif
ផ្សាយ : ១៤ កុម្ភះ ឆ្នាំ២០១៩ (អាន: ១០,៩៣៣ ដង)
ជីវប្រវត្តិរបស់ធម្មិកឧបាសក
(ជាឧបាសកមួយរូបដ៏ឆ្នើមនៅក្នុងព្រះពុទ្ធសាសនានេះ)
ធម្មិកឧបាសក លោកជាអ្នកយកចិត្តទុកដាក់នៅក្នុងរឿងបុណ្យកុសលជាប្រចាំ ថែមទាំងជាអ្នកដឹកនាំមនុស្សក្នុងត្រកូលទាំងឡាយឲ្យចេះស្រឡាញ់នៅក្នុងបុណ្យកុសល តាមគំរូរបស់លោក ក៏មានរឿងពោលទុកក្នុង អដ្ឋកថាធម្មបទនៃយមកវគ្គ ក្នុងរឿងរបស់ធម្មកិឧបាសកដូចមានសេចក្តីថា ៖