11
ថ្ងៃ ពុធ ទី ២០ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២,៣០៩
Today
ថ្ងៃម្សិលមិញ ១៧៦,៦១៩
ខែនេះ ៣,២៩៦,០៧៩
សរុប ២២៨,០៧០,៨៦២
free counters
កំពុងទស្សនា ចំនួន
អំពីប្រវត្តិនានា
images/articles/1529/tsd4534grdfgextd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៦៦៤៥ ដង)
ជី​វ​ប្រ​វត្តិ​របស់​ឆត្ត​មាណ​ព​ឧ​បាសក (​ជា​ឧបា​សក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាស​នា​នេះ​) ឆត្ត​មាណ​ព​ឧ​បាសក​ ជា​អ្នក​មាន​ភាព​ឧ​ស្សា​ហ៍​ព្យា​យាម​ ទាំង​ជា​អ្នក​ស្រ​ឡាញ់​ការ​រៀន​សូត្រ​ និង​ជា​អ្នក​ប្រ​ព្រឹត្ត​ប្រ​តិ​បត្តិ​តាម​ពាក្យ​ប្រៀន​ប្រ​ដៅ​របស់​ឪ​ពុក​ម្តាយ​ និង​គ្រូ​បា​អា​ចារ្យ​ ទាំង​ជា​អ្នក​មាន​ភាព​ទៀង​ត្រង់​ ចេះ​ដឹង​គុណ​រប​ស់​អ្នក​ដទៃ​ ហើយ​បាន​ជា​ឧ​បាសក​តាំង​អំពី​នៅ​វ័យ​ក្មេង​ម៉្លេះ​ ។
images/articles/1530/tedfhert45356xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៨៧០៧ ដង)
ប្រវត្តិ​របស់​ទី​ឃន​ខ​ឧ​បាសក​ (​ជា​ឧ​បាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​) ទី​ឃ​ន​ខ​អគ្គិ​វេ​ស្ស​នៈ​ ជា​ឧ​បាសក​ម្នាក់​ ជា​ក្មួយ​ប្រុស​របស់​ព្រះ​សារីបុត្រ​ គេ​បាន​បួស​ជា​បរិ​ព្វា​ជក​មុន​ ហើយ​ពេល​ដែល​គេ​ចូល​ទៅ​គាល់​ព្រះ​មាន​ជោគ​ គេ​បាន​នាំ​យក​ទិដ្ឋិ​ គឺ​ការ​យល់​ឃើញ​ដែល​ជា​គតិ​ដែល​ខ្លួន​ប្រ​កាន់​ មក​ក្រាប​ទូល​សួរ​ព្រះ​សាស្តា​ ដូច​ជា​ការ​សាក​ល្បង​ភូមិ​នៃ​បញ្ញា​ ហើយ​ក៏​មាន​ការ​ជឿ​ក្នុង​ព្រះ​បញ្ញា​របស់​ព្រះ​បរម​គ្រូ ។
images/articles/1559/teerg4xtd-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៩៥៨៣ ដង)
ជីវ​​ប្រវត្តិ​របស់​ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុ​មារ​ (​ជា​ឧ​បាសក​ដ៏​ឆ្នើម​មួយ​រូប​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) ព្រះ​អង្គ​ម្ចាស់​អភយ​រាជ​កុមារ​ ជា​ឧ​បាសក​មក​អំពី​ព្រះ​រាជ​ត្រ​កូល​ទ្រង់​ក៏​ជា​អ្នក​រាប់​អាន​ព្រះ​ពុទ្ធ​សាសនា​ ថែម​ទាំង​ជា​អ្នក​បាន​សម្រេច​អរិយ​ផល​ ដែល​ចាត់​ជា​សក្ខីភាព​របស់​ព្រះ​ពុទ្ធ​សាសនា​នេះ អ្នក​ដែល​រាប់​អាន​ហើយ​អាច​ពិ​សោធ​រិះ​រក​សេចក្តី​ពិត​បាន​ថា​ របស់​ពិត​ដ៏​ប្រសើរ​ដែល​មាន​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា ។
images/articles/1561/texdf453td-1.gif
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៧៧៩៤ ដង)
ជីវ​ប្រ​វត្តិ​របស់​សូរ​អម្ព​ដ្ឋ​ឧ​បាសក​ (​លោក​ជា​ឯ​តទគ្គៈ​ផ្នែក​ខាង​អ្នក​ជ្រះ​ថ្លា​មិន​កម្រើក) សូរ​អម្ព​ដ្ឋ​សេដ្ឋី​ជា​ឧ​បាសក ដែល​ជា​អ្នក​ទ្រ​ទ្រង់​នូ​គុណ​ធម៌​ដ៏​ឧត្តម​ម្នាក់​ដែរ​ ក្នុង​បណ្តា​ឧបាសក​ទាំង​ឡាយ​ ក្នុង​ព្រះ​សាសនា​នេះ​ដោយ​លោក​ជា​អ្នក​បាន​ទទួល​ការ​ប្រ​កាស​តែង​តាំង​ អំពី​ព្រះ​ទស​ពល​ឲ្យ​ជា​អ្នក​ប្រ​សើរ​ជាង​ឧ​បាសក​ទាំង​ឡាយ​ ជា​អ្នក​ជ្រះ​ថ្លា​មិន​កម្រើក​ ដូច​មាន​សម្តែង​ប្រា​កដ​នៅ​ក្នុង​ គម្ពីរ​អង្គុត្តរ​និកាយ​ ឯក​និ​បាត​ ថា ៖
images/articles/1574/tex257td-1.png
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ២៣៩៧ ដង)
ជីវប្រវត្តិ​របស់ហត្ថ​កអាឡ​វក​ឧ​បាសក​ (​លោក​ជា​ឯ​ត​ទគ្គៈ​ផ្នែក​ខាង​សង្រ្គោះ​បរិស័ទ​ដោយ​សង្គ​ហ​វត្ថុ​ ៤ប្រការ​) ហត្ថ​ក​អា​ឡ​វកៈ​ ជា​ឧ​បាសក​មួយ​រូប​ជា​អ្នក​បរិ​បូណ៌​ដោយ​គុណ​ធម៌​ គឺ​សេច​ក្តី​ល្អ​ដោយ​សង្គ​ហ​វត្ថុ​ ៤​ប្រ​ការ​ រហូត​ដល់​បាន​​ទទួល​ការ​លើក​តម្កើង​ពី​ព្រះ​មាន​ជោគ​ ឲ្យ​ជា​ឯ​តទគ្គ​បុគ្គល​ នៅ​ក្នុង​ចំណោម​ពួក​ឧ​បាសក​ទាំង​ឡាយ​ ដែល​ឯត​ទគ្គៈ​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនានេះ ។
images/articles/1580/Untitled-1-Recovered.jpg
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១៧០៨៩ ដង)
ប្រភព​ផ្សាយ​ពុទ្ធសាសនា​ចូល​មក​ប្រទេស​ខ្មែរ ព្រះពុទ្ធសាសនា ជាសាសនា​មាន​បទ​នាយកធម៌ ធំៗ​ច្រើន​អនេក​មាន​អហិង្សា​ជា​ដើម គឺ​ជា​សាសនា​ខាង​បទ​មិន​បៀត​បៀន​ប្រកប​ដោយ​មេត្តា​ករុណា ហើយ​ជា​ទស្សនវិជ្ជា​សម្រាប់​បណ្ដុះ​ចក្ខុវិស័យ​មនុស្ស​ឲ្យ​កាន់​នូវ​សុចរិត​យុត្តិធម៌ ឲ្យ​ខ្ពង់ខ្ពស់​ដែល​អ្នក​ត្រូវ​ការ​សន្តិភាព​គួរ​សិក្សា គួរ​ប្រតិបត្តិ​តាម​ដើម្បី​សុខ​ចម្រើន​ដល់​ខ្លួន
images/articles/2929/4pic.jpg
ផ្សាយ : ២៦ មេសា ឆ្នាំ២០២១ (អាន: ៩២៣៣ ដង)
បុណ្យ​វិសាខ​បូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ‹‹ គឺ​ថ្ងៃ​១៥​ កើត ›› ខែ ពិសាខ ដែល​ពុទ្ធសាសនិក ​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ ប្រកប​ដោយ​ជំនឿ​ថា ​ជាមហាកុសល ដ៏​ប្រសើរ ។ ការ​ប្រារព្ធ​ពិធី​បូជា​នាថ្ងៃ ១៥ កើត​ ខែ​វិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នក​ប្រាជ្ញ​ខាង ព្រះ​ពុទ្ធសាសនា បាន​កំណត់ ទុក​ក្នុង​គម្ពី​របឋមសម្ពោធិ​ថា ជា​ មហាមង្គល​អភិលក្ខិត​កាល គឺ​ជា​ថ្ងៃ មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ ​ព្រះសម្ពុទ្ធបរមគ្រូ៖ ១-​ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា ២-​ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិញ្ញាណ ៣-​ទ្រង់​រំលត់​ខ័ន្ធ​ចូល​កាន់​ព្រះនិព្វាន *​**ប្រសូត *​ព្រះ​សមណគោតម​បរមគ្រូ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំច នា ឧទ្យាន​លុម្ពិនី​វន ក្រោម​ដើម​សាលព្រឹក្ស ស្ថិត នៅ​ត្រង់​ព្រំប្រទល់​ដែន​កបិល​ព​ស្ដុ និង​ទេវ​ទ​ហៈ នា​វេលា​ថ្ងៃត្រង់ ។ *​ក្នុង​ថ្ងៃ​ព្រះ​សិទ្ធត្ថ​ប្រសូត មាន​សហជាត វត្ថុ​៧​យ៉ាង​កើត​ក្នុង​ថ្ងៃ​នោះ​ដែរ​គឺ​ព្រះ​នាង ពិម្ពា​យ​យសោធរា​១, អន​ន្ទ​១, ឆន្ទ​អាមាត្យ ១, កណ្ឌ​កៈ​ជា​អាជានេយ្យ​១, កា​ឡុ​ទាយី អាមាត្យ ១, មហាពោធិ​ព្រឹក្ស​១ និង​កំណប់ ទ្រព្យ​ទាំង បួន​១ ។ *​អភិសេក ព្រះ​សិទ្ធត្ថ ព្រះ​ជន្ម​១៦​ព្រះ​វស្សា ទ្រង់ អភិសេក​ជាមួយ​ព្រះ​នាង​ពិ​ម្ដា​យសោធរា នៅ ថ្ងៃអាទិត្យ ពេញបូណ៌មី ខែកត្ដិក ឆ្នាំឆ្លូវ ។ សោយរាជ្យ​បាន​១៣​ឆ្នាំ ទ្រង់​បាន​ព្រះរាជ បុត្រ មួយ​ព្រះ​អង្គ ព្រះ​នាម​រាហុល​កុមារ ក្នុង​ព្រះ​ជន្ម គំរប់​២៩​ព្រះ​វស្សា ។ *​សាង​ព្រះ​ផ្នួស ព្រះ​ជន្ម​២៩​វស្សា ព្រះ​សិទ្ធត្ថ ទ្រង់​ចេញ សាង​ព្រះ​ផ្នួស នៅ​ថ្ងៃ​ព្រហស្បតិ៍ ពេញបូណ៌មី ខែ​អាសាធ ឆ្នាំថោះ នា​ឆ្នេរ​ស្ទឹង​អ​នោ​មា គឺ​​ក្នុង​ថ្ងៃ​ដែល​ព្រះ​រាហុល​កុមារ​ប្រសូត​នោះ​ឯង ។ ***ត្រាស់​ដឹង ព្រះ​សមណគោតម បាន​ត្រាស់​ដឹង​អនុត្ដរ សម្មាស​ម្ពោ​ធិ​ញាណ ក្នុង​ព្រះ​ជន្មាយុ​៣៥​ព្រះ វស្សា នៅ​ថ្ងៃ​ពុធ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំ រកា ក្រោម​ដើម​ពោធិព្រឹក្ស ១​ដើម ខាងលិច ស្ទឹង​នេ​រ​ញ្ច​នា នា​មណ្ឌល​គ​យា សព្វថ្ងៃ​ហៅ ពុទ្ធ​គ​យា ។ *​សំដែង​ធម្មចក្កប្បវត្ដនសូត្រ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​សំដែង​បឋម​ទេសនា ធម្មចក្កប្បវត្ដនសូត្រ​នៅ​ថ្ងៃពេញបូណ៌មី ខែ អាសាធ ឆ្នាំរកា ប្រោស​បញ្ច​វ​គ្គិ​យ​ភិក្ខុ​នៅឥសិបតន​មិ​គ​ទាយ​វន​ ។ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បំពេញ​ពុទ្ធកិច្ច​ទាំង ៥​យ៉ាង​អស់​៤៥​ព្រះ​វស្សា គឺ ៖ ១-​ពេល​ព្រឹក​ទ្រង់​ត្រាច់ចរ​បិណ្ឌបាត ២-​ពេល​រសៀល​ទ្រង់​សំដែង​ព្រះធម៌ ប្រោសសត្វ ៣-​ពេល​ព្រលប់ ទ្រង់​ប្រទាន​ឱវាទ​ដល់ ពួក​ភិក្ខុ ៤-​ពេល​អធ្រាត្រ​ទ្រង់​ដោះស្រាយ​បញ្ហា ទេវតា ៥-​ពេល​បច្ចូសសម័យ ទ្រង់​ប្រមើល​មើល ឧបនិស្ស័យ​សព្វ​សត្វ ។ ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ដាក់​ព្រះ​ជន្មាយុ សង្ខារ ថ្ងៃពេញបូណ៌មី ខែមាឃ ។ *​**បរិនិព្វាន ព្រះសម្មាសម្ពុទ្ធ ទ្រង់​បរិនិព្វាន​នៅ​ថ្ងៃ អង្គារ ពេញបូណ៌មី ខែ​ពិសាខ ឆ្នាំម្សាញ់ ក្រោម​ដើម ពោធិព្រឹក្ស​ទាំង​គូ​នៅ​ខាងលិច កុសិនារា ។ រយៈកាល​៤៥​ព្រះ​វស្សា ចាប់ពី​ក្រោយ បាន​ត្រាស់​ដឹង​នូវ​អនុត្ដរសម្មាសម្ពោធិ​ញាណ មក ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ ទ្រង់​បាន​សំដែង ព្រះធម៌​ទេសនា​ប្រោស​វេនេយ្យសត្វ បើ​គិត​ជា ធម្មក្ខន្ធ​មាន​៨៤.០០០​ព្រះ​ធម្មក្ខន្ធ ដែល​ចែក​ជា ព្រះ​សូត្រ ព្រះ​វិន័យ និង​ព្រះ​អភិធម្ម ។ បុណ្យ​វិសាខ​បូជា​ត្រូវ​បាន រាជរដ្ឋាភិបាល ចាត់​ទុក​ជា​ថ្ងៃ​បុណ្យជាតិ របស់​ប្រទេសកម្ពុជា ។ នៅ​ឆ្នាំ ១៩៩៩ សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ជិត ២០០ ប្រទេស​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ទទួល ស្គាល់ និង​ចាត់​ទុក​បុណ្យ វិសាខ​បូជា​របស់ ព្រះពុទ្ធសាសនា​ជា​បុណ្យ​អន្តរជាតិ ។ វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន១ ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​វិសាខ​នេះ ទុក​ជា​ពិធី​ ធ្វើ​សក្ការបូជា​ ជាដរាប​រៀង​រាប​មក​ទល់​គ្នា​ នឹង​សម័យ​បច្ចុប្បន្ន​នេះ ។ ដោយ៥០០០ឆ្នាំ
images/articles/2944/cfdd.jpg
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២១ (អាន: ៣២៦៦៦ ដង)
ពិធីបុណ្យវិសាខបូជា គឺជាបុណ្យមួយយ៉ាងធំនៅក្នុងព្រះពុទ្ធសាសនា អាចរាប់ថាជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាយរឭកដល់ព្រះពុទ្ធសមណគោត្ដម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី (គឺថ្ងៃ ១៥ កើត) ខែ ពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែងធ្វើសក្ការបូជាប្រកបដោយជំនឿថា ជាមហាកុសលដ៏ប្រសើរ។ ពាក្យថា “វិសាខបូជា” មកពីពាក្យថា “វិសាខបុណ្ណមីបូជា” ប្រែថា ការបូជាក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ គឺខែ​ទី ៦ ដោយរាប់ពី​ខែមិគសិរ បុស្ស មាឃ ផល្គុន ចែត្រ ពិសាខជាដើម នៅឆ្នាំ ច(ឆ្កែ) ត្រូវនឹងថ្ងៃទី ២៩ខែ មេសាឆ្នាំ ២០១៨នេះ។ សួរថា -ហេតុអ្វីបានជាត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជា? ការដែលត្រូវប្រារព្ធធ្វើថ្ងៃវិសាខបូជានេះ ព្រោះថ្ងៃនេះជាថ្ងៃដែលកត់សម្គាល់ដល់ហេតុការណ៍អស្ចារ្យ ៣ យ៉ាង កើតឡើងផ្ទួនគ្នាទាក់ទងនឹងខ្សែជីវិតរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ គឺមានន័យថា ថ្ងៃនេះ ពុទ្ធសាសនិកជននៅទូទាំងពិភពលោកនាំគ្នារឭកនឹក​ដល់ថ្ងៃប្រសូត ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វានរបស់ព្រះបរមសាស្តា។ ការដែលប្រារឰពិធីបូជានាថ្ងៃ១៥ កើត ខែពិសាខ នេះ អាស្រ័យដោយលោកអ្នកប្រាជ្ញខាងពុទ្ធសាសនា បានកំណត់ទុកក្នុងគម្ពីរបឋមសម្ពោធិថា ជាមហាមង្គលអភិលក្ខិតកាល គឺជាថ្ងៃមហាមង្គល ត្រូវនឹងថ្ងៃដែលព្រះសម្ពុទ្ធបរមគ្រូ ៖ ១- ព្រះអង្គ ទ្រង់ព្រះប្រសូតចាកពីព្រះឧទរព្រះមាតា (Birth of Siddharth Gautam the Buddha) នៅពេលដែលព្រះនាងសិរិមហាមាយាទេវី ដែលជាព្រះអគ្គមហេសីរបស់ព្រះគម្តែងផ្ទៃក្រោមសុទ្ធោទននៃរាជធានីកបិលពស្តុ​ដែនសក្កៈ ទ្រង់គភ៌ហៀបនឹងដល់ថ្ងៃប្រសូតិកម្ម ព្រះនាងទើបលាព្រះសា្វមីធ្វើដំណើរទៅកាន់មាតុនគរ គឺទេវទហៈ ដើម្បី​សម្រាលព្រះរាជឱរសតាមទំនៀមនិយមរបស់ព្រាហ្មណ៍ក្នុងសម័យនោះ លុះធ្វើដំណើរដល់ព្រំដែនឈ្មោះឧទ្យានលុម្ពិនីវ័ន (រម្មិណ្តេ) រវាងនគរកបិលពស្តុ និងទេវទហនគរ ទើបឈាងចូលទៅសម្រាកព្រះវរកាយក្រោមដើមសាលព្រឹក្ស ។ នៅខណៈនោះ ព្រះ​នាង​ក៏សម្រាលព្រះរាជឱរសក្រោមដើមសាលព្រឹក្សនោះឯង ដែលត្រូវនឹងពេលព្រឹកថ្ងៃ សុក្រ តិថី ១៥ កើត ខែពិសាខ ឆ្នាំ ច មុន ពុទ្ធសករាជ ៨០ ឆ្នាំ លុះស្តាប់ឮដំណឹងថាព្រះមហេសីបានប្រសូតព្រះរាជឱរសដូច្នោះ ព្រះ កំពូលរាស្រ្តសុទ្ធោទនៈក៏ត្រាស់បញ្ជា​ឲ្យក្បួនដង្ហែ​វិល​ត្រឡប់​ចូលព្រះនគរវិញ កាលបើប្រសូត បានចំនួន ៥ ថ្ងៃគត់ ព្រះរាជឱរសអង្គនេះក៏ត្រូវបានសន្មតឱ្យព្រះនាមថា សិទ្ធត្ថៈ ប្រែថា អ្នកសម្រេចប្រយោជន៍ដល់សត្វលោកទាំងពួង។ ២- ថ្ងៃព្រះអង្គត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ (Enlightened, Siddharth Gautam Becomes Buddha) ក្រោយពីព្រះអង្គចេញសាងព្រះបួសបានចំនួន ០៦ ព្រះវស្សា ស្ថិតក្នុងព្រះជន្ម ៣៥ ព្រះវស្សា ព្រះសមណសិទ្ធត្ថអង្គនោះ បានប្រព្រឹត្តនូវតបធម៌ ហើយប្រព្រឹត្តនូវទុក្ករកិរិយាមក ព្រះ អង្គបានត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញាណ ស្ថិតក្នុងថ្ងៃពុធ ពេញបូណ៌មី (១៥កើត) ខែវិសាខ ឆ្នាំ រកា នៅក្នុងស្រុកឧរុវេលាប្រទេសសេនានិគម ក្បែរនឹងស្ទឹងនេរញ្ជរា វេលាព្រឹក ព្រាងទៀបភ្លឺ ក្នុងគម្រប់ព្រះជន្ម ៣៥ ឆ្នាំ នៅឯពុទ្ធគយា។ ៣- ជាថ្ងៃព្រះយាងចូលព្រះបរមបរិនិព្វាន (Maha Parinibban of The Buddha) ក្រោយអំពីព្រះអង្គត្រាស់ដឹង និងផ្សព្វផ្សាយព្រះធម៌អស់រយៈពេល ៤៥ ព្រះវស្សា រហូតដល់ព្រះជន្មបាន ៨០ ព្រះវស្សា ហើយព្រះអង្គក៏ចូល​បរិនិព្វាននៅទ្រង់រំលត់ព្រះខន្ធចូលកាន់ព្រះបរមនិព្វានដោយអនុបាទិសេសនិព្វាន ក្នុងថ្ងៃអង្គារ ពេញបូណ៌មី (១៥ កើត) ខែវិសាខ ឆ្នាំ ម្សាញ់ វេលារាត្រីជិតភ្លឺ ក្នុងព្រះជន្មគម្រប់ ៨០ ឆ្នាំគត់ នឹងមុនពុទ្ធសករាជ ១ ថ្ងៃគត់ ព្រះអង្គបរិនិព្វានក្នុងសាលវ័នឧទ្យាន ចន្លោះដើមរាំងទាំងគូ ក្បែរនគរកុសិនារា។ ការដែលពោលថាជាហេតុការណ៍ដ៏អស្ចារ្យ ពីព្រោះសម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ព្រះអង្គប្រសូត ត្រាស់ដឹង និងបរិនិព្វាន នៅថ្ងៃ ១៥ កើត ខែ ពិសាខ ដូចគ្នា ទោះបីជាថ្ងៃខាងសុរិយគតិ និងឆ្នាំខាងចន្ទគតិខុសគ្នាក៏ដោយ ក៏ចាត់ថាជាហេតុការណ៍អស្ចារ្យបាន ព្រោះមនុស្សភាគច្រើន​កើតនិងស្លាប់នៅតិថីនិងខែខាងចន្ទគតិផ្សេងៗគ្នា ប៉ុន្តែព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាននៅតិថី និងខែខាងចន្ទគតិដូចគ្នា ចាត់ទុកថាជាអច្ឆរិយបុគ្គលដែលគួរដល់ការចងចាំរបស់ពិភព​លោក​។ ​ ក៏ព្រោះហេតុនោះហើយបានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា:អាសាឡ្ហបុណ្ណមោក្កន្ដោ វិសាខេ យេវ និក្ខមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិឰុតោ ។ សេចក្ដីថា ៖ ព្រះពុទ្ធយាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ, ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ, បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់ចូលបរិនិព្វាន ក៏ថ្ងៃពេញបូណ៌មី ខែពិសាខ (ផ្សេងតែឆ្នាំ)។ ជាប្រពៃណីពិធីវិសាខបូជា គេតែងតែនាំគ្នាធ្វើនៅក្នុងវេលារាត្រី ពីព្រោះតម្រូវទៅតាមពាក្យថា “បុណ្ណមី” មានសេចក្ដីថា ខែពេញបូណ៌មី។ ម្យ៉ាងទៀតការប្រារឰពិធីបុណ្យវិសាខបូជានៅក្នុងពេលរាត្រី អាស្រ័យដោយលក្ខណៈងាយស្រួល ២ យ៉ាង គឺ ១. ម្យ៉ាងដើម្បីនឹងបានឱកាសអុជគ្រឿងប្រទីប ជ្វាលា បូជាភ្លើងអគ្គិសនីឱ្យភ្លឺរុងរឿងរន្ទាល ច្រាលឆ្អៅផង។ ២. ម្យ៉ាងទៀតដើម្បីបើកឱកាសឱ្យពុទ្ធបរិស័ទបានជួបជុំគ្នាដ៏ច្រើនកុះករទាំងប្រុសទាំងស្រីអាចបំពេញនូវបុណ្យកុសលកម្មមួយនេះ ដោយសេចក្តីសប្បាយរីករាយ ពីព្រោះពេលយប់ជាវេលាទំនេរផង។ ពិធីវិសាខបូជានេះចាត់ទុកថា ជាបុណ្យដ៏ធំមួយ ដោយមានមហាជនប្រជាជន ចាស់ ក្មេង ប្រុស ស្រី នៅជុំគ្នាអ៊ូអូរ ដោយនាំទៅជាមួយនូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កា ភ្ញី និងប្រទីបជ្វាលា តូច-ធំ អុចបំភ្លឺព្រោងព្រាត នៅគ្រប់វត្ដអារាម។ និយាយរួមការធ្វើបុណ្យវិសាខបូជា គឺដើម្បីរំឭកដល់ថ្ងៃដែលជាមហាមង្គលអភិលក្ខិតកាលទាំង ៣ ដូចពោលខាងលើ។ រីឯពិធីដែលធ្វើកំណត់ថា ត្រឹមត្រូវ គឺត្រូវមានការសម្ដែងរឿងពុទ្ធប្បវត្ដិ តាំងអំពីដើមរហូតដល់ចប់ ដើម្បីជាគ្រោងបណ្ដុះបសាទសទ្ធាឱ្យកើតមានក្នុងគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃឱ្យកាន់ខ្លាំងក្លាឡើង។ ពិធីដែលប្រជាជនខ្មែរយើងធ្លាប់ធ្វើរួចហើយ ចាត់ទុកជាបែបផែនដែលល្អ និងសមស្របទៅនឹងប្រពៃណីពីបុរាណ។ ប្រភពកំណើតនៃបុណ្យវិសាខបូជា សួរថា -តើប្រទេសណាជាអ្នកចាប់ផ្ដើមធ្វើនូបុណ្យវិសាខបូជានេះមុនគេ? -តើប្រទេសកម្ពុជាយើងចាប់ផ្ដើមធ្វើបុណ្យវិសាខបូជាពីត្រឹមពេលណាមក? នៅពេលដែលពុទ្ធបរិស័ទក្នុងប្រទេសគោរពប្រតិបត្ដិពុទ្ធសាសនាទាំងឡាយ បានជ្រួតជ្រាបអំពីអភិលក្ខិតកាលនិយម គឺថ្ងៃប្រសូត ត្រាស់ដឹង និងបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធថា សុទ្ធតែនៅថ្ងៃពេញបូណ៌មី ខែ វិសាខ ហើយក៏នាំគ្នាធ្វើពិធីវិសាខបូជាជារៀងរហូតតាំងពីបុរាណកាលមក។ តាមការស្រាវជ្រាវឃើញថា ការធ្វើពិធីវិសាខបូជានេះ ពុំមែនធ្វើក្រោយព្រះពុទ្ធបរិនិព្វានទៅថ្មីៗនោះទេ គឺធ្វើក្រោយពេលដែលព្រះពុទ្ធបរមគ្រូទ្រង់បរិនិព្វានកន្លងទៅជាច្រើនរយឆ្នាំ។ បញ្ជាក់ ៖ បុណ្យវិសាខបូជា ត្រូវបានអង្គការសហប្រជាជាតិទទួលស្គាល់ចំពោះបណ្ដាប្រទេស កាន់ព្រះពុទ្ធសាសនាលើសាកលលោក ក្នុងនោះមានប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ។ ចំណែកនៅប្រទេសកម្ពុជា ដែលមានព្រះពុទ្ធសាសនា បានមកប្រតិស្ឋានតាំងពីដំបូង ហើយស្ថិតនៅជាប្រទេសមានឥស្សរភាពជាយូរណាស់មកហើយ តែបើតាមការស្រាវជ្រាវ ពិនិត្យមើលនៅក្នុងព្រះរាជពង្សាវតារ ឬក្នុងសេចក្ដីកំណត់ហេតុផ្សេងៗតាំងពីសម័យនគរភ្នំ“ហ្វូណន” រហូតមកដល់សម័យក្រុងលង្វែក មិនប្រាកដថា មានទំនៀមធ្វើវិសាខបូជានេះ ឡើយ។ តែបើយោងទៅលើសេចក្ដីថា ព្រះពុទ្ធសាសនាលទ្ធិលង្កា ក៏បានផ្សាយចូលមកកម្ពុជរដ្ឋក្នុងសម័យជាមួយគ្នានឹងក្រុងសុខោទ័យ គួរសន្និដ្ឋានបានថា មានទំនៀមធ្វើវិសាខ បូជារួចមកហើយ ដូចជាប្រទេសថៃដែរ តែកម្ពុជាយើងពុំឃើញមានឯកសារជាភស្ដុតាង ឬក៏មានដែរ តែត្រូវរលាយសាបសូន្យអស់ទៅ។ លុះចំណេរយូរលង់មក គឺក្នុងសម័យក្រុងអយុធ្យាខាងថៃ និងក្នុងសម័យក្រុងលង្វែកខាងខ្មែរ ទំនៀមទម្លាប់ធ្វើវិសាខបូជា ត្រឡប់ជាសាបសូន្យទៅវិញ ដូចជាភ្លេចសូន្យឈឹងទាំងស្រុង ព្រោះមិនមានប្រាកដ ក្នុងឯកសារណាមួយថាបានធ្វើឡើយ។ ទាំងនេះព្រោះហេតុអ្វី? តាមការសន្និដ្ឋាន ក៏បានបញ្ជាក់ឱ្យឃើញថា ៖ ១- ព្រោះព្រះសង្ឃដែលនិមន្តមកអំពីលង្កានោះផុតរលត់អស់ទៅ ២- ព្រោះរឿងបឋមសម្ពោធិកថា ស្តីអំពីរឿងពុទ្ធប្រវត្ដិក្នុងពេលនោះ មានតែជាភាសា បាលី ហើយនៅរាត់រាយក្នុងគម្ពីរព្រះត្រៃបិដកខ្លះ ក្នុងអដ្ឋកថាខ្លះ ពុំទាន់ចងក្រងរួបរួម និងពុំទាន់បានប្រែរៀបរៀងជាភាសាសម្រាយជាតិនៅឡើយ។ រីឯអ្នកស្រុកក៏ពុំទាន់ជ្រួតជ្រាបជាទូទៅគ្រប់គ្នា មានតែព្រះសង្ឃដែលចេះភាសាបាលី ទើបអាចដឹងបានខ្លះ ព្រោះហេតុនេះហើយទើបពិធីបុណ្យវិសាខបូជា ត្រូវបានសាបសូន្យទៅវិញ។ ចំណេរក្រោយមកប្រទេសថៃក្នុងសម័យក្រុងទេព “បាងកក” តាមសេចក្ដីដែលមានក្នុង សៀវភៅព្រះរាជពិធីស៊ិបសងដឿនថា ក្នុងរជ្ជកាលទី ២ ក្នុងឆ្នាំ ឆ្លូវ នព្វស័ក ពុទ្ធសករាជ២៣៦០ គ្រិស្ដសករាជ ១៨១៧ ទើបកើតមានពិធីវិសាខបូជា ដោយពេលនោះ មានសម្ដេចព្រះសង្ឃរាជ ១ ព្រះអង្គព្រះនាម “មី” នៅវត្ដរាជបូរណៈ មកថ្វាយព្រះពរសុំឱ្យទ្រង់ធ្វើវិសាខ បូជាជាដំបូង។ ឯរបៀបធ្វើពិធីនេះក៏ប្រហាក់ប្រហែលគ្នានឹងរបៀបធ្វើនៅក្នុងក្រុងសុខោទ័យ ប៉ុន្ដែមិនសូវជាអធិកអធមដូចគ្រានោះទេ។ ចំណែកនៅប្រទេសកម្ពុជាវិញ ក្នុងសម័យជាមួយគ្នានេះ ប្រហែលជាមិនទាន់មានទំនៀមធ្វើនៅឡើយ ដោយហេតុថា ការធ្វើវិសាខបូជានៅប្រទេសថៃក្នុងជំនាន់នោះ នៅមិនទាន់មាំមួននៅឡើយ ទាំងគម្ពីរបឋមសម្ពោធិ ដែលសម្រាយប្រើប្រាស់ក្នុងការនេះ ក៏មិនទាន់មាននៅឡើយដែរ ហើយទំនងជាមិនទាន់បានជ្រួតជ្រាបដល់ប្រជាជនខ្មែរផង។ ឯក្នុងគម្ពីរបឋមសម្ពោធិ ជារឿងពុទ្ធប្រវត្ដិដំណាលរឿងចាប់ផ្ដើមតាំងពីព្រះអង្គចុះចាកស្ថានតុសិតទេវលោក មកយកកំណើតជាព្រះរាជបុត្រនៃព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី នៅក្នុងនគរកបិលពស្ដុ ក្នុងមជ្ឈិមប្រទេស រៀងរាបដរាបដល់ព្រះអង្គទ្រង់បានត្រាស់ជាអង្គព្រះសម្ពុទ្ធ ប្រកាសសម្តែងធម៌ប្រោសសត្វលោក ហើយសម្តេចទ្រង់រំលត់ខន្ធចូលកាន់ព្រះបរមនិព្វានជាទីបំផុត។ គម្ពីរបឋមសម្ពោធិនេះ អ្នកប្រាជ្ញតែងឡើងនូវសម្រាយប្រើប្រាស់ទេសនានៅក្នុងបុណ្យវិសាខបូជា។ ព្រោះថាការដែលនាំយកប្រវត្ដិរបស់រឿងនេះមកសម្ដែង ដើម្បីក៏ជាភស្ដុតាងបញ្ជាក់ឱ្យដឹងថា បុណ្យវិសាខបូជាកើតឡើងពិតប្រាកដនោះ ពីត្រឹមពេលដែលកើតគម្ពីរនេះឡើង។ គម្ពីរនេះកើតមានប្រាកដឡើងនៅប្រទេសថៃ ស្ថិតក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះណាំងក្លាវ “រជ្ជកាលទី ៣” ជាដំបូង ហើយក្នុងជំនាន់នោះ គម្ពីរនេះមាន ២ ប្រភេទគឺ ៖ ១- គម្ពីរបឋមសម្ពោធិសង្ខេប មានចំនួន ២០ បរិច្ឆេទ តែមិនមានឈ្មោះអ្នកនិពន្ធពិតប្រាកដនោះទេ ប្រហែលជានិពន្ធឡើងក្នុងរជ្ជកាលទី ២។ ២- គម្ពីរបឋមសម្ពោធិវិត្ថារ ជាភាសាមគធៈមានចំនួន ២១ ខ្សែ ឬ ៣០ បរិច្ឆេទទាំងជាភាសាបាលី និងសម្រាយ។ ព្រះបាទសម្ដេចព្រះណាំងក្លាវ ទ្រង់អារាធនាសម្ដេចក្រុមព្រះបរមានុជិត ជិនោរសសង្ឃរាជ គង់នៅវត្ដព្រះជេតព័ន ក្នុងក្រុងទេពឱ្យនិពន្ធឡើង។ សម្ដេចក្រុមព្រះអង្គនេះ បានរួបរួមសេចក្ដីចេញពីគម្ពីរផ្សេងៗ និងនិពន្ធបន្ថែមឡើងខ្លះ ក្នុងពុទ្ធសករាជ ២៣៨៧ គ្រិស្ដសករាជ ១៨៤៥។ ចំណែកប្រទេសខ្មែរយើង គម្ពីរបឋមសម្ពោធិជាភាសាមគធៈ មាន ចំនួន ២១ ខ្សែ ឬ ៣០ បរិច្ឆេទ។ គម្ពីរជាសម្រាយមាន ៣ បែបគឺ ៖ ១. ហៅថា គម្ពីរបឋមសម្ពោធិសង្ខេប ឬហៅថា “បឋមត្រាស់” មានចំនួន ៥-៦ ខ្សែ ឬមួយខ្សែចប់ ពណ៌នាសេចក្ដីតាំងពីព្រះអង្គយាងចុតិចាកតុសិត មកចាប់បដិសន្ធិជាឱរសព្រះបាទសុទ្ធោទនៈ និងព្រះនាងសិរិមហាមាយាទេវី រហូតមកត្រឹមព្រះអង្គចេញទ្រង់ព្រះផ្នួស បានត្រាស់ជាព្រះពុទ្ធ។ អត្ថបទនេះមិនដឹងជាអ្នកណាជាអ្នកនិពន្ធ ហើយនិពន្ធពីក្នុងពុទ្ធ-សករាជណាទេ។ តែតាមការសង្កេតមើលពាក្យពេចន៍ក្នុងគម្ពីរនោះ ឃើញថាមិនជាចាស់ណាស់ណានោះទេ យ៉ាងយូរណាស់ត្រឹមសម័យក្រុងឧដុង្គខាងដើម។ គម្ពីរនេះគេច្រើនប្រើពាក្យសម្រាយទេសនាក្នុងពិធីបុណ្យអភិសេកព្រះពុទ្ធរូបផង។ ២. ហៅថា “គម្ពីរបឋមសម្ពោធិវិត្ថារ” មានចំនួន ៣០ បរិច្ឆេទ។ គម្ពីរនេះ សម្ដេចព្រះ មហា​សុមេធាធិ​ប​តី ​ព្រះសង្ឃរាជ ជួន ណាត (កាលនៅជាសង្ឃនាយក) បានមានថេរដីកាថា មហាណាក មហាភូ និងអាចារ្យសន ។ល។ នៅខេត្ដបាត់ដំបង បានប្រែចេញពីបឋមសម្ពោធិវិត្ថាររបស់សម្ដេចក្រុមព្រះបរមានុជិត ជិនោរស ក្នុងសម័យព្រះយ៉ាកថា ថន “តទាធរ” ឈុម ធ្វើជាចៅមឿង (ចៅហ្វាយក្រុង) ខេត្តបាត់ដំបង ហើយដែលបានផ្សព្វផ្សាយ។ នៅប្រទេសកម្ពុជា បុណ្យវិសាខបូជានេះ តាមដែលចាស់ទុំ អ្នកមុខ អ្នកការទាំងឡាយតំណាលតៗគ្នាបានឱ្យដឹងមកថា គេបានផ្ដើមធ្វើក្នុងនៅរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្សរាមាឥស្សរាធិបតី “ព្រះអង្គឌួង” ដែលគង់នៅក្នុងក្រុងឧដុង្គជាដំបូង ព្រោះថាកាលក្នុងពុទ្ធសករាជ ២៣៩៧ គ្រិស្ដសករាជ ១៨៥៤ សម្ដេចព្រះអង្គឌួង ទ្រង់សព្វព្រះរាជហឫទ័យស្នើសុំទូទៅក្នុងកម្ពុជរដ្ឋ។ ៣. ហៅថា “បឋមសម្ពោធិកថា” គឺបឋមសម្ពោធិវិត្ថារនោះឯងដែលព្រះឥន្ទមុនី “ប៉ែន” គង់នៅវត្ដបទុមវតីរាជវរារាម ក្រុងភ្នំពេញ ប្រែ និងរៀបរៀងចេញពីច្បាប់របស់សម្ដេចព្រះ មហាសង្ឃរាជ “សា” ក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ មានចំនួន ៣០ បរិច្ឆេទ ដូច ច្បាប់ដើម។ គម្ពីរនេះមានជាបែបបទសម្រាយ ទេសនាក្នុងថ្ងៃវិសាខបូជា ក្នុងវត្ដគណៈធម្ម- យុត្ដិកនិកាយទូទាំងប្រទេសខ្មែរ។ ការធ្វើបុណ្យវិសាខបូជា ក្នុងសម័យរជ្ជកាលទី ២ នោះ ប្រហែលជាមានធ្វើតែក្នុងក្រុង មិនទាន់បានផ្សព្វផ្សាយទៅគ្រប់វត្ដអារាមនៅឡើយទេ ហើយក៏មិនទាន់មានភាពឱឡារិក អធិកអធមណាស់ណាដែរ។ ពុទ្ធសាសនិកប្រទេសថៃ បានអះអាងថា ប្រពៃណីធ្វើវិសាខបូជាដែលត្រឹមត្រូវតាម លក្ខណៈ កើតមានឡើងតាំងពីត្រឹមរជ្ជកាលទី ៤ ដោយព្រះរាជាអង្គនេះជាអ្នកប្រាជ្ញក្នុងផ្លូវ ព្រះពុទ្ធសាសនា ទ្រង់ចេះគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ ទ្រង់បានផ្ដើមធ្វើវិសាខបូជាតាំងពីកាល ទ្រង់ព្រះផ្នួសនៅឡើយ។ លុះដល់ទ្រង់ដាក់ព្រះផ្នួសមកទទួលរាជសម្បត្ដិ ក៏ទ្រង់នៅតែបន្ដធ្វើវិសាខបូជារៀងដរាបមក រហូតដល់ទ្រង់បញ្ជាឱ្យរៀបចំគម្ពីរសម្រាយទេសនានៅក្នុងពិធីបុណ្យនេះដូចបានពោលខាងលើ។ ព្រះ មហាប៉ាន គឺសម្ដេចព្រះសុគន្ធាធិបតី ជាគណៈធម្មយុត្ដិកនិកាយ នៅក្នុងក្រុងទេព “បាងកក” អំពីព្រះបាទសម្ដេចព្រះចមក្លាវ “រជ្ជកាលទី៤”។ បន្ទាប់មកក្រោយនោះមួយឆ្នាំ គឺនៅក្នុងពុទ្ធសករាជ ២៣៩៨ ព្រះមហា ប៉ាន ទើបនិមន្ដមកអំពីទីក្រុងទេព ព្រះបាទសម្ដេចព្រះហរិរក្ស ទ្រង់មានព្រះរាជហឫទ័យសោមនស្សណាស់ ហើយបាននិមន្ដឱ្យគង់នៅជាចៅអធិការវត្ដសាលាគូ ហៅវត្ដអម្ពិលបី នៅក្រុងឧដុង្គតរៀងមក។ ដោយហេតុថា ព្រះមហាថេរអង្គនេះ កាលដែលលោកគង់នៅទីក្រុងទេព ធ្លាប់ធ្វើវិសាខបូជារួចមកហើយ ហើយកាលបានគង់នៅប្រទេសខ្មែរ ព្រមទាំងបានធ្វើជាធំ នៅក្នុង គណៈធម្មយុត្ដិកនិកាយផង លោកក៏ផ្ដើមឡើងតាមដែលធ្លាប់ធ្វើកន្លងមក។ ប៉ុន្ដែ យើងពុំបានដឹងច្បាស់ថា នៅពេលដំបូងនោះ តើលោកចាប់ផ្ដើមធ្វើក្នុងឆ្នាំណា សករាជប៉ុន្មាននោះទេ ព្រោះគ្មានឯកសារជាក់ស្ដែង គ្រាន់តែមានសេចក្ដីអះអាងពីអ្នកមុខ អ្នកការទាំងឡាយថាប្រាកដជាមានធ្វើវិសាខបូជា តាំងពីក្នុងពេលដែលលោកគង់នៅក្រុងឧដុង្គមកម្ល៉េះ។ លុះដល់ពេលលោកមកគង់នៅវត្ដបទុមវតី ក្រុងភ្នំពេញ ក្នុងពុទ្ធសករាជ ២៤០៨ ក៏បានប្រារឰវិសាខ​បូជា​រហូតដល់អស់ព្រះជន្ម។ ពិធីវិសាខបូជាត្រូវបានផ្សព្វផ្សាយ ទូទៅនៅគ្រប់វត្ដគណៈធម្មយុត្ដិកនិកាយជាប់ជាទំនៀមរហូតមក។ ចំណែក វត្ដខាងមហានិកាយ ទើបមានធ្វើក្នុងសម័យក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះស៊ីសុវត្ថិ។ តាមដែលសម្ដេចព្រះមហាសុមេធាធិបតីព្រះសង្ឃរាជ ជួន ណាត (កាលនៅព្រះសង្ឃនាយក) ដំណាលថា ក្នុងឆ្នាំមួយនោះលោកគ្រូព្រះវនរ័ត ចន្ទ គង់នៅវត្ដឧណ្ណាលោម បាននិមន្ដទៅក្រុងទេព ឃើញព្រះសង្ឃនៅក្រុងនោះ ទាំងគណៈធម្មយុត្ដិកនិកាយ ទាំងគណៈមហានិកាយ ធ្វើវិសាខបូជា ក៏កើតជ្រះថ្លានៅពេលនិមន្ដត្រឡប់មកវិញ បានក្រាបបង្គំទូលសម្ដេចព្រះមហាសង្ឃរាជ “ព្រះនាម ទៀង” សុំឱ្យធ្វើវិសាខ​បូជា ​សម្ដេចព្រះមហាសង្ឃជទៀង ក៏ទ្រង់បានព្រះរាជានុញាតតាមសំណូមពរ ទើបវិសាខបូជាត្រូវបានធ្វើជាបន្ដបន្ទាប់រៀងដរាបមក។ ប៉ុន្ដែពេលនោះ ក៏ពុំទាន់បានធ្វើគ្រប់វត្ដនៅឡើយ គឺមានធ្វើចំពោះតែវត្ដនៅក្នុងក្រុង។ ឯវត្ដនៅតាមខេត្ដក្រៅមានធ្វើតែវត្ដធំៗ វត្ដតូចៗ ច្រើនពុំបានធ្វើនៅឡើយ។ ចំណែកព្រះមហាក្សត្រដែនដី តាំងពីរជ្ជកាលព្រះបាទសម្ដេចព្រះហរិរក្ស “ព្រះអង្គឌួង” មកសុទ្ធតែទ្រង់ជ្រះថ្លាបានទទួលធ្វើគ្រប់ៗព្រះអង្គ ។ តាមឯកសារបានលើកសរសើរព្រះគុណសម្បត្ដិ ព្រះបាទសម្ដេចព្រះហរិរក្ស ដែលជា អ្នកផ្ដួចផ្ដើមធ្វើបុណ្យវិសាខបូជាឡើងជាដំបូង ពីព្រោះរាជាអង្គនេះ ទ្រង់ធ្លាប់ទៅគង់នៅក្នុងក្រុងទេព “បាងកក” និងទ្រង់ធ្លាប់សាងព្រះផ្នួសនៅទីនោះ។ ទ្រង់បានសិក្សាព្រះបរិយត្ដិធម៌ ជ្រួតជ្រាបគម្ពីរព្រះត្រៃបិដកជ្រៅជ្រះ។ នៅពេលដែលទ្រង់បានឡើងសោយរាជសម្បត្ដិ ក៏ទ្រង់ ផ្ដើមធ្វើពិធីបុណ្យនេះតាមដែលទ្រង់ធ្លាប់បានជ្រួតជ្រាប និងធ្លាប់បានទតឃើញ របៀបបែបផែនដែលគេធ្វើនៅក្រុងទេព ទើបជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃ។ សារៈសំខាន់នៃថ្ងៃវិសាខបូជា ១. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃកំណើតរបស់ព្រះពុទ្ធសាសនា ២. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃដែលអង្គការសហប្រជាជាតិ ទទួលស្គាល់ជាផ្លូវការតាមសម្នើរបស់ពុទ្ធបរិស័ទនៅក្នុងថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ១៩៩៩​ ថាពិអីបុណ្យវិសាខបូជានេះ គឺជាពិធីបុណ្យអន្តរជាតិមួយ ដែលគេអាចប្រារព្ធធ្វើទៅតាមការិយាល័យទាំងឡាយរបស់អង្គការ សហប្រជាជាតិទូទាំងពិភពលោក ហើយក៏ជាបុណ្យអន្តរជាតិផងដែរ។ ក្នុងសម័យប្រជុំ​អន្តរជាតិ​នៃ​ក្រុមប្រឹក្សា​ផ្នែក​ពុទ្ធសាសនា ស្ដីអំពី “ទិវា-យូអិន-វិសាខា” ឬ “បុណ្យ​វិសាខបូជានៃ​អង្គការ​សហប្រជាជាតិ” នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ក្នុង​ឆ្នាំ​ ២០០៤ នៅ​ក្នុង​ប្រទេស​ថៃ។ តាំង​ពី​ពេល​នោះ​មក សន្និសីទ​អន្តរជាតិ​នេះ បាន​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​ឆ្នាំ ប៉ុន្តែ​ភាគច្រើនតែ​ធ្វើ​នៅមុន​ថ្ងៃ ១៥​ កើត ខែ​ពិសាខ ដែល​ជា​ថ្ងៃបុណ្យ​វិសាខបូជា។ ប្រទេស​ថៃ បាន​ទទួល​រៀបចំ​កិច្ច​ប្រជុំ​នេះជា​ច្រើន​លើក​មក​ហើយ។ រី​ឯ​ប្រទេស​វៀតណាម ក៏បាន​ស្ម័គ្រ​ទទួល​នាទី​រៀបចំនូវ​សន្និសីទ​ស្ដីអំពី “ទិវា-យូអិន-វិសាខា” នេះចំនួនពីរ​ដង ​រួច​មក​ហើយ​ដែរ គឺ​កាល​ពី​អំឡុងឆ្នាំ ​២០១៣ និង​ឆ្នាំ ​២០០៨។ ៣. ថ្ងៃវិសាខបូជានេះ គឺចាត់ជាថ្ងៃសន្តិភាពពិភពលោក ព្រោះព្រះសម្មាសម្ពុទ្ធជាម្ចាស់បង្រេ៳នមនុស្សជាតិឲ្យស្វែងរកសន្តិសុខ និង​សន្តិភាពទាំងខាងក្នុង និងខាងក្រៅ។ ៤. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃរំឭកគុណ គឺព្រះមហាករុណាគុណ ព្រះវិសុទ្ធិគុណ និង ព្រះបញ្ញាគុណរបស់ព្រះសមណគោតម ដែលជាព្រះបរមសាស្តានៃលោក។ ៥. ថ្ងៃវិសាខបូជា ចាត់ជាថ្ងៃព្រះពុទ្ធ ព្រោះទាក់ទងនឹងខ្សែជីវិតរបស់ព្រះពុទ្ធជាម្ចាស់។ (ចប់ដោយសង្ខេបប៉ុណ្ណេះ) ដោយ៥០០០ឆ្នាំ
images/articles/320/tex54tpic.jpg
ផ្សាយ : ២៨ មករា ឆ្នាំ២០២១ (អាន: ៧៥៦៣៤ ដង)
មាឃបូជា ជា​ពីធី​បុណ្យ​មួយ​ដែល​មាន​សារៈ​សំខាន់​នៅ​ក្នុង​ពុទ្ធសាសនា ដែល​រួម​មាន: មាឃបូជា ពិសាខបូជា អាសាឍបូជា និង​បុណ្យ​បវារណា (​ចេញ​វស្សា​)។ បុណ្យ​មាឃបូជា​ប្រារព្ធ​ឡើងដើម្បី​​រំលឹក​ដល់​ថៃ្ង​ដែល ព្រះសម្មាសម្ពុទ្ធ​ទ្រង់​ប្រកាស​បង្កើត ព្រះពុទ្ធសាសនា​ឡើង​ក្នុង​លោក​នា​ប្រទេសឥណ្ឌា​កាល​ពី ៥៨៨ ឆ្នាំ មុន​គ្រិស្តសករាជ នា​ថៃ្ងទី ១៥​កើត ខែមាឃ ក្រោយ​ពី​ការ​ត្រាស់​ដឹង​របស់​ព្រះអង្គ​ចំនួន ៩ ខែគត់។ ការ​បង្កើត​ព្រះពុទ្ធសាសនា ក្នុង​ឋានៈ​ជា​អង្គ​ការ​សាសនា​មួយ​នេះ ធ្វើ​ឡើង​នៅ ក្នុង​ចំណោម ព្រះ​សង្ឃ​ចំនួន ១២៥០ អង្គ ជា​សមាជិក ក្នុង​អង្គមហាសន្និបាត​មួយ ដែល​បាន​និមន្ត​មក​ពី​គ្រប់​ស្រទាប់​វណ្ណៈ​ទាំង​អស់ ។ នៅ​ក្នុង​មហាសន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់​បាន​ប្រកាស​នៅ​គោល​ការណ៍ ចំនួន​១១ ប្រការ សម្រាប់​ឲ្យ​សមាជិក​មហាសន្និបាត ទាំង​អស់​កាន់​យក​ជា​វិថីជីវិត និង​សម្រាប់​យក​ទៅ ផ្សព្វផ្សាយ ដល់​ជន​​ដទៃ​ទៀត ឲ្យ​បាន​យល់​ពី ពុទ្ធសាសនា ។ គោល​ការណ៍ ទាំង​១១​ប្រការ​នេះ មាន​ឈ្មោះ​ជា​ភាសា​បាលី​ថា "ឱវាទ​បាដិមោក្ខ" ដែល​ពុទ្ធសាសនិក​ជន​ម្មាក់​ៗ ត្រូវ​យក​មក សិក្សា​ឲ្យ យល់​ដឹង និង​អនុវត្ត​ដូច​ត​ទៅ : គោល​បំណងៈ គោល​បំណង​របស់​របស់ ព្រះពុទ្ធសាសនា ឬ​ក៏​ដូច​ជា គោល​បំណង​របស់ ពុទ្ធសាសនិក​ម្នាក់​ៗ គឺ សែ្វង​រកនិព្វាន​ដែល​ប្រែថា​សភាវ​ប្រាស​ចាក ទុក្ខ​មិន​មាន សេចក្តី​ទុក្ខ មិន​មាន​បញ្អា នៅ​ក្នុង​ដួង​ចិត្ត​របស់​ខ្លួន ពាក្យ​និព្វាន​​នេះ មាន​ន័យ​ស្មើ​និង ពាក្យ​ថា "សន្តិ "ដែល​ប្រែ​ថា" សេច​ក្តី​ស្ងប់ " ។ យើង​អាច​និយាយ​ថា គោល​បំណង របស់​ព្រះពុទ្ធសាសនា គឺ​ការ​បង្កើត​ឡើង​នូវ សន្តិភាព ក្នុង​ដួង​ចិត្ត​នេះ​ដែរ ក៏​ជា​មូលដ្ឋានគ្រឹះ​នៃ សន្តិភាព​ក្នុង​សង្គម ដែល​ខ្លួន​រស់​នៅ​ផង។ ការ​កាន់​ព្រះពុទ្ធសាសនា គឺ​ជា​ការ​ប្រឹង​ប្រែង ដើម្បី​បង្កើត​សន្តិភាព​ដល់​ខ្លួន និង​ចូល​រួម​ចំណែក​ដល់ សន្តិភាព​សង្គម និង​ពិភព​លោក នេះ​ជា​កាតព្វ​កិច្ច ដែល​ពុទ្ធសាសនិក​ម្នាក់​ៗ ត្រូវ​ប្រឹងប្រែង ធ្វើ​អោយ​សម្រេច ។ គោលដៅ : សន្តិភាព ប្ញនិញ្វន មិន​មែន​កើត​ឡើង​ដោយ​ការ​សុំ​បន់​ស្រន់​បួង​សួង​ទេ និង​ក៏​មិន​អាច​កើត ឡើង​ដោយ​សារ​ផ្តល់ ឬ​ប្រទាន​ឲ្យ ដោយ​ចិត្ត​ស្រឡាញ់ មេត្តា​របស់ អាទិទេព ឬ​ព្រះជាម្ចាស់ អង្គ​ណា​មួយ​ឡើយ សន្តិភាព​នេះ កើត​ដោយ​សារ​ការ​សន្សំ របស់​សកម្មភាព​៣​យ៉ាង​គឺ: - ការ​មិន​ធ្វើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ ការ​កម្ចាត់​អំពើ​អាក្រក់ និង​ការពារ​អំពើ​អាក្រក់​គ្រប់​ប្រភេទ មិន​ឲ្យ​កើត​ក្នុង​ជីវិត​រស់​នៅ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី។ - ការ​ធ្វើ​អំពើ​ល្អ បង្កើត​អំពើ​ល្អ និង​រក្សា​អំពើ​ល្អ​ឲ្យ ស្ថិត​សេ្ថរ​គង់​វង្ស​ក្នុង ជីវិត​រស់​នៅ​ប្រចាំ​ថៃ្ង ទាំង​អំពើ​ល្អ​ខាង​ផ្លូវ​កាយ​និង​ផ្លូវ​សម្តី ។ - ពង្រឺង​ចិត្ត​ដែល​ជាមូល​ដ្ឋាន​នៃ​អំពើ ដោយ​​កម្ចាត់​កិលេស ឬ​មេរោគ​ដែល​តោង ចិត្ត​ឲ្យ​អស់​ទៅ រហូត​ដល់​ចិត្ត​ស្អាត​បរិសុទ្ធ មិន​មាន​សភាវៈ​អាក្រក់​ស្ថិត​នៅ។ លក្ខណៈ​របស់​ព្រះពុទ្ធសាសនិកជន ៖ លក្ខខណ្ឌទី១៖ មាន​ការ​អត់​ធ្មត់​ក្នុង​ការ​ធ្វើ​អំពើ​ល្អ និង កម្ចាត់​អំពើ​អាក្រក់។ លក្ខខណ្ឌទី២៖ មិន​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​រស់​នៅ។ លក្ខខណ្ឌទី៣៖ មិន​ប្រើ​ពាក្យ​បៀត​បៀន​និង​តិៈ​ដៀល​អ្នក​ដទៃ។ លក្ខខណ្ឌទី៤៖ រក្សា​សីល រស់​នៅ​ក្នុង​ច្បាប់ យក​ច្បាប់​ជា​ធំ។ លក្ខខណ្ឌទី៥៖ បរិភោគ ប្រើប្រាស់​វត្ថុ​ទាំង​ទ្បាយ​ដោយ​សន្សំ​សំចៃ​និង​ស្គាល់​ប្រមាណ។ លក្ខខណ្ឌទី៦៖ ចូល​ចិត្ត​ភាព​ស្ងប់​ស្ងាត់ និង បង្កើត​បរិយាកាស​ស្ងប់ស្ងាត់។ លក្ខខណ្ឌទី៧៖ មាន​សេចក្តី​ព្យាយាម​ក្នុង​ការ​សម្អាត​ចិត្ត ធ្វើ​ឲ្យ​ចិត្ត​មាន​សមាធិ។ មេរៀន​ពី​បុណ្យមាឃបូជា ៖​ថៃ្ង​នេះ​ជា​ថៃ្ង​ដែល ព្រះពុទ្ធ​អង្គ​ទ្រង់​ប្រកាស​គោល​ការណ៍​ទាំង​១១ ប្រការ​នេះ សម្រាប់​ជា​ប្រយោជន៍​ដល់​បរិស័ទ​យក​ទៅ​ប្រើប្រាស់ៈ ចំណុច១៖ ក្នុង​ឋានៈ​ជា​បរិស័ទ ការ​អនុវត្តន៍​តាម​ប្រការ​ទាំង​១១​នេះ នឹង​នាំ​ទៅ​​រក​សន្តិភាព​ផ្លូវ​ចិត្ត​ជា​ពិត​ប្រាកដ។ ចំណុច២៖ ក្នុង​ឋានៈ​ជា​ពលរដ្ឋ ក្នុង​សង្គម​ការ​មាន គោល​បំណង រួម​មាន​គោលដៅ​ដូច​គ្នា និង​ការ​ប្រព្រឹត្ត​ប្រហាក់​ប្រហែល​គ្នានេះ នឹង​អាច​នាំ​មក​នូវ សន្តិភាព និង ការ​អភិវឌ្ឍន៍​ដែល​ប្រកប​ដោយ​និរន្តភាព។ ចំណុច៣៖ ក្នុង​ឋានៈ​ជា​ក្រុម​បក្ស​នៅ ក្នុង​សង្គម ឬ​ប្រទេសជាតិ​មួយ ដែល​ព្យាយាម សែ្វង​រក​នូវ​ឱកាស ដើម្បី​រក្សា​សន្តិភាព និង​ជំរុញ​ដល់ ការ​អភិវឌ្ឍន៍ដល់ ប្រទេសជាតិ​តែ​ឯង​នោះ ការ​គោព​តាម​គោល​ការណ៍​ទាំង ១១​ប្រការ​នេះ នឹង​កាត់​បន្ថយ​បាននូវ​អស្ថិរភាព ជម្លោះ និងអំពើ ហិង្សា ដែល​កើត​មក​ពី​ការ​ប្រកូត​ប្រជែង​គ្នា​បាន។ ចំណុច៤៖ ក្នុង​ឋានៈ​ជា​អ្នក​ផ្សាយ​សាសនា ការ​ប្រព្រឹត្ត​ទៅ​តាម​គោលការណ៍​នេះ នឹង​នាំ​ឲ្យ​មាន​ការ​យោគយល់​ការ​ផ្តល់​កិត្តិយស ដល់​គ្នា​និង​គ្នា និង​ការ​រស់​នៅ​ជុំគ្នា ក្នុង​ឋានៈ​ជា​មនុស្សជាតិ​បាន បើ​ទោះ​ជា​មាន សាសនា​ខុស​គ្នា​ៗ​ក៏ ដោយ។ ចំណុច​៥៖ ក្នុង​ឋានៈ​ជា​អន្តរជាតិ ការ​គោរព​តាម​គោលការណ៍​នេះ នឹង​នាំ​មក​នូវ​និរន្តរភាព របស់​មនុស្ស​ជាតិ បរិស្ថាន​ធម្មជាតិ ពិភព​សត្វ និង​អាកាសធាតុ​ដ៏​យូរ​អងែ្វង​បាន ដោយ​មិន​បាច់ ព្រួយ​បារម្ភ​ក្នុង​ការ​ដណ្តើម​គ្នា ដើម្បី​រស់​ឡើយ។ សង្ឃឺមថា យើង​ម្នាក់​ៗ​អាច​ទាញ​យក​ប្រយោជន៍​បាន​ខ្លះ​ពី​ថៃ្ង​មាឃបូជា​នេះ នឹង​អញ្ជើញ​នាំ​គ្នា​ធ្វើ​បុណ្យទាន​រក្សាសីល និង​សមាធិ​សម្អាត​ចិត្ត របស់​ខ្លួន​ក្នុង​ថៃ្ងនេះ ដើម្បី​បូជា និង រំលឹក​ចំពោះ​គុណ​ព្រះសម្មាសម្ពុទ្ធ​ដែល​ព្រះអង្គ បាន​បង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជា​មាគ៌ា‌​ជីវិត​ដល់​ពួក​យើង​ទាំង​អស់​គ្នា។ ដកស្រង់ពី ប្រភព ដោយ៥០០០ឆ្នាំ __________________________________________ ភូមិខ្មែរ,ភូមិខ្មែរ movie , phum komsan,phumi khmer , thai movie phum khmer,phumikhmer, phumi khmer,រឿងភាគថៃ, video4khmer , videokhmer, ភូមិខ្មែរ រឿងថៃ, Khmer Movies, Khmer Chinese drama, Khmer Thai lakhorn,Khmer Chinese movie, Khmer Korean drama, Khmer Thai movie,Khmer comedy, latest Khmer movies, Khmer drama, Khmer dubbed, khmer TV series, Khmer video karaoke, khmer music video
images/articles/1699/textsdf454gf44235d-1.png
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០ (អាន: ១៩៧១៧ ដង)
ជីវ​​ប្រ​វត្តិ​របស់​អនា​ថ​បិណ្ឌិក​សេដ្ឋី​ (​លោក​ជា​ឯ​ត​ទគ្គៈ​ផ្នែក​ខាង​អ្នក​ឲ្យ​ទាន) អនា​ថ​បិណ្ឌិក​សេ​ដ្ឋី​ លោក​ជា​អវិ​យ​ឧ​បាសក​ដែល​ជា​អ្នក​ពេញ​ចិត្ត​ក្នុង​ការ​បរិ​ច្ចាគ​ទាន​ រហូត​ដល់​មា​ន​អ្នក​ដទៃ​ស្គាល់​លោក​ជា​ច្រើន​ ពី​ព្រោះ​លោក​មិន​ធ្លាប់​ស្តាយ​ទ្រព្យ​សម្បត្តិ​ក្នុង​ការ​ឲ្យ​ទាន​ ទោះ​ជា​អស់​ប៉ុន្មាន​ក៏​មិន​ថា ហេតុ​ដូច្នេះ​ហើយ​ ទើប​លោក​បាន​ទទួល​ការ​លើក​តម្កើង​ពី​ព្រះ​សយ​ម្ភូថា
images/articles/1742/0001225extd-1.png
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២០ (អាន: ៣១១០៧ ដង)
ជីវ​ប្រ​វត្តិ​របស់​ឧ​បាសិកា​វិ​សា​ខា​មិគារ​មាតា​ (ដែល​​ជា​ឯ​ត​ទគ្គៈ​ផ្នែក​ខាង​ជា​អ្នក​ឲ្យ​ទាន​) ឧ​បាសិកា​វិ​សាខា​ ជា​អរិយ​សា​វិកា​មួយ​រូប​ ដែល​ជា​អ្នក​មាន​ការ​ឧ​បត្ថម្ភ​ទំនុក​បម្រុង​ភិក្ខុ​សង្ឃ​យ៉ាង​ច្រើន ដោយ​បាន​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​កសា​ង​វត្ត​បុព្វា​រាម​ថ្វាយ​ទុក​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ជា​អ្នក​ដែល​បាន​ទទួល​ការ​រាប់​អាន​យ៉ាង​ទូលំ​ទូ​លាយ​ក្នុង​សង្គម​ និង​ជា​អ្នក​ដែល​បាន​ទទួល​ការ​លើក​តម្កើង​ឲ្យ​ជា​ឯត​ទគ្កៈ​ពី​ព្រះ​លោក​នាថ
images/articles/466/Untitle745634d-1.gif
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ២៥២៦៦ ដង)
មុន​ពុទ្ធសករាជ​៨០​​ឆ្នាំ មាន​​ព្រះរាជាណាចក្រ​​តូច​​មួយ​​​ឈ្មោះ​​សក្កជន​បទ​​មាន​​ទីក្រុងកបិលវត្ថុ​​​ឬ​ជា​​រាជធានី​​​ដែល​​ស្ថិត​​នៅ​​ក្រោម អាណា​​គ្រប់​​គ្រង​​​របស់​​ព្រះ​បាទ​បសេនទិនា​​​ក្រុង​​សាវត្ថី​ក្នុង​​​​ដែន​​កោសល​
images/articles/145/3rwfsfsdfserw.jpg
ផ្សាយ : ១៨ កក្តដា ឆ្នាំ២០២០ (អាន: ២១៦៤៧ ដង)
ព្រហ្មញ្ញសាសនា មាន​ន័យ​ថា (អង់គ្លេស ៖ Brahmanismថៃ ៖ ศาสนาพราหมณ์; ភាសាសំស្ក្រឹត ៖ वैदिकधर्म) ឬបច្ចុប្បន្ន គឺ ហិណ្ឌូសាសនា សាសនា​របស់​ព្រះព្រហ្ម ឬ សាសនា​តមក​អំពី​ព្រះព្រហ្ម​។ ពួក​ព្រាហ្មណ៍​ដែល​ប្រកាន់​ខ្លួន​ថា​ជា​បុត្រ​ព្រះព្រហ្ម កាន់កាប់​ប្រតិបត្តិ​សាសនា​នេះ ទើប​គេ​ហៅ​ថា សាសនាព្រាហ្មណ៍​។ គម្ពីរ​គោល​នៃ​សាសនា​នេះ​គឺ​គម្ពីរត្រៃវេទ​។ ព្រហ្មញ្ញសាសនា ជា​សាសនា​ដែល​បន្ត​វេន​ពី​លទ្ធិ​វេទនិយម ជា​សាសនា​កេរ្តិ៍​កាល​បរម​បុរាណ​យូរអង្វែង​លើស​សាសនា​ទាំងអស់​ក្នុង​លោក ចាប់​កំណើត​កើត​ឡើង​ក្នុង​ប្រទេស​ឥណ្ឌា​។ ពួក​អ្នក​កាន់​សាសនាព្រាហ្មណ៍ តែងតែ​គោរព​រាប់អាន​បូជា​ពួក​ទេវតា​ដែល​មាន​បណ្ដា​ស័ក្ដិ៍​ច្រើន​អង្គ​គឺ​៖ ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ ព្រះឥន្ទ ព្រះអាទិត្យ ព្រះចន្ទ ព្រះអគ្នី (ព្រះអគ្គី) ព្រះវរុណ ព្រះវាយុ ព្រះកុវេរៈ ព្រះយម ព្រះស្កន្ទ ព្រះកាម ព្រះគណេស និង​ទេវៈ​ជាច្រើន​ទៀត​។ ក្នុង​ចំណោម​ទេវៈ​ទាំងអស់នោះ មាន​តែ​បី​អង្គ​ប៉ុណ្ណោះ​ដែល​ធំ​ជាងគេ​គឺ​៖ ព្រះព្រហ្ម ព្រះ​វិស្ណុ និង ព្រះសិវៈ​។ ព្រះព្រហ្ម ជា​អាទិទេព​ធំ​មួយ​ក្នុង​ចំណោម​អាទិទេព​ធំៗ​ទាំង​បី​ក្នុង​ព្រហ្មញ្ញសាសនា​។ ព្រះព្រហ្ម មាន​មហេសី​ឈ្មោះ ព្រះនាងសរស្វតី និង ព្រះនាងហ្គ៉ាយ៉ាទ្រី មាន​បុត្រ​បី​អង្គ​គឺ​៖ ព្រះទក្ស ព្រះភឫគុ និង​ព្រះនាង​សុន្ធយា​។ លក្ខណៈ​របស់​ព្រះព្រហ្ម​មាន​៖ ព្រះកាយ​សម្បុរ​ក្រហម ទ្រង់​ព្រះពស្ត្រ​ស មាន​ព្រះភក្ត្រ ៤ ព្រះហស្ត ៤ ព្រះហស្ត​កាន់​ផ្កាឈូក គង់​លើ​ហង្ស​ជា​ពាហនៈ ទ្រង់​មាន​ញាណ​ពិសេស អាច​ជ្រាប​ហេតុ​ក្នុង​កាល​ទាំង​បី មាន​អានុភាព​សក្ដិសិទ្ធិ អាច​បំពេញចិត្ត​នៃ​អ្នក​ប្រព្រឹត្ត​តាម​ឱ្យ​សម្រេច​ប្រយោជន៍​តាម​តម្រូវការ​។ ព្រះព្រហ្ម ជា​បិតា​របស់​លោក ព្រោះ​គម្ពីរ​ព្រាហ្មណ៍​បុរាណ​សម្ដែង​ថា​៖ «មុន​ដែល​នឹង​កើត​លោក ព្រះព្រហ្ម​ជប់​ឱ្យ​កើត​ពង​មួយ​សិន ហៅថា​ពងព្រហ្ម រួចហើយ​ទ្រង់​បែង​ភាគ​ឱ្យ​កើត​ជា​មនុស្ស​២​នាក់​គឺ ប្រុស​១ ស្រី​១ ដែល​ប្រុស​ហៅថា​បុមៈ ស្រី​ហៅថា​វិរជ្ជា គូ​ស្វាមី​ភរិយា​ទាំង​នេះ​បាន​រួម​រស​ប្រវេណី​ជាមួយគ្នា កើត​ជា​ពូជធារ​ពាសពេញ​សកលលោក»​។ ហេតុនោះ​បាន​ជា​ពួក​ព្រាហ្មណ៍​ប្រកាន់​ពួក​ខ្លួន​ថា​ជា​វង្ស​ខ្ពស់​បំផុត ព្រោះ​ជា​វង្ស​របស់​ព្រះព្រហ្ម​។ គម្ពីរត្រៃវេទ ពាក្យ​ថា វេទៈ (Vedas) ឬ​សំស្ក្រឹត​សរសេរ​ថា वेद​(អានថា វេដៈ) ប្រែថា ចំណេះ (knowledge) គឺ​ជា​កម្រង​អត្ថបទ​ដ៏​ច្រើន​សន្ធឹក​ដែល​ជនជាតិ​ឥណ្ឌា​បុរាណ​​បាន​ចងក្រង​ទុក ។ ដំបូង​ឡើយ ចំណេះ​ដឹង​ទាំងឡាយ​ត្រូវ​បាន​ចងក្រង​​ជា​កំណាព្យ​សម្រាប់​ងាយ​ទន្ទេញ តែ​ក្រោយ​មក​ជនជាតិ​ឥណ្ឌា​បាន​សរសេរ​គម្ពីរ​ ឬ​សៀវភៅ​ទាំង​នោះ​​ដោយ​ប្រើ​ភាសា​សំស្ក្រឹត​បែបបុរាណ ហើយ​ត្រូវ​បាន​ពួក​ព្រាហ្មណ៍​យក​ទៅ​ធ្វើ​ជា​គម្រូ សម្រាប់​បង្កើត​ជា​សាសនា​ហ៊ិណ្ឌូ​រហូត​ដល់​សព្វថ្ងៃ ។ ជនជាតិ​ឥណ្ឌា​បុរាណ​អះអាង​ថា​ គម្ពីរ​វេទ​​មិន​មែន​ជា​ការ​បង្កើត​ដោយ​មនុស្ស​ទេ ប៉ុន្តែ​ព្រះ​អាទិទេព​បាន​បើកបង្ហាញ​ដល់​ពួកព្រាហ្មណ៍ ហេតុនោះ​ហើយ​ទើប​ពួក​គេ​ហៅ​គម្ពីរ​វេទ​ថា ស្រុតិ (អ្វីៗ​ដែល​ពួក​គេ​បាន​ឮ) ។ ការ​អះអាង​នេះ​មាន​លំនាំ​ស្រដៀង​គ្នា​នឹង​ការ​អះអាង​របស់​ជនជាតិ​ជ្វីវ (Jews) ដែល​កាន់​ជំនឿ​សាសនា​យូដា (Judaism) ឬ​ពួក​គ្រិស្តបរិស័ទ (Christians) ដែល​កាន់​សាសនា​គ្រិស្ត (Christianity) ឬ​ពួក​ឥស្លាមបរិស័ទ (Muslims) ដែល​កាន់​សាសនា​ឥស្លាម (Islam) ដែល​អួតអាង​ថា​ គម្ពីរ​របស់​ពួក​គេ​គឺ​ជា​ពាក្យ​របស់​ព្រះ​អាទិទេព​ (God) ឬ​ព្រះ​ម្ចាស់​លោក ឬ​ព្រះ​ជា​ម្ចាស់ ។ ពាក្យ​ថា​ ស្រុតិ (sruti) ខុស​ពី​ពាក្យ​ថា សម្រឹតិ ឬ សម្មតិ (smrti) ដែល​ប្រែថា​ អ្វីៗ​ដែល​ត្រូវ​ចងចាំ ។ តាម​ជំនឿ​របស់​ព្រាហ្មណ៍បរិស័ទ គម្ពីរ​វេទ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ព្រះព្រហ្ម (Brahma) ។ គម្ពីរត្រៃវេទ ឬ ត្រ័យវេទ ជា​គម្ពីរ​សម្រាប់​ប្រតិបត្តិ​ក្នុងព្រហ្មញ្ញសាសនា​។ ក្នុង​សម័យ​ដើម គម្ពីរវេទ​មាន​តែ​បី​ទេ​គឺ​៖ គម្ពីរឫគ្វេទ (Rigveda) ឬ ឥរុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​សរសើរ​ពួក​ទេវតា​។ សម្ដែង​អំពី​ពិធី​តុស្ដី សូម​ឱ្យ​ព្រះ​វិស្វកម្ម ព្រះមារុត ព្រះព្រហ្ម​ប្រទាន​ពរ​ឱ្យ​សម្រេច​កិច្ចការ​ខាង​ការ​ហត្ថកម្ម ពាណិជ្ជកម្ម និង​លាភសក្ការៈ​ផ្សេងៗ តាម​តម្រូវ​ការ​។ យជុវ៌េទ (Yajurveda) ឬ យជ្ជុវេទ មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​រាយ​រណ្ដំ សម្រាប់​សូត្រ​បូជា​ឬ​បួងសួង​។ សម្ដែង​អំពី​ពិធី​យុទ្ធ​ពលិកម្ម​ដល់​ឥសូរ ព្រះនារាយណ៍ ព្រះអាទិត្យ ព្រះអគ្នី សូម​ឱ្យ​មាន​ឫទ្ធតេជះ​ជោគជ័យ​។ គម្ពីរសាមវេទ (Samaveda) មាន​ដំណើរ​សេចក្ដី​ជា​ពាក្យ​ឆន្ទ​សម្រាប់​សូត្រ​ក្នុង​ពិធី​ថ្វាយ​ទឹក​សោម... ។ សម្ដែង​អំពី​ពិធី​អារក្ខ​ពលិកម្ម បួងសួង​សូម​ឱ្យ​ព្រះឥន្ទ និង​ព្រះពិរុណ​ជួយ​អភិបាល​មនុស្សលោក ឱ្យ​មាន​ភ្លៀង​តាម​រដូវកាល​។ លុះ​ចំណេរ​ត​មក កើត​មាន អថវ៌​វេទ ឬ អថព្វវេទ (Atharvaveda) “វេទ​សម្រាប់​សូត្រ​ហៅ​ឬ​បណ្ដេញ​ខ្មោច​បិសាច...” មួយ​ថែម​ទៀត​រួម​ជា​វេទ​មាន ៤ យ៉ាង​។ ប៉ុន្តែ​​មនុស្ស​បន្ត​​​ហៅថា​​គម្ពីរ​ទាំង​នោះ​ថា​ត្រៃវេទ​ដដែល​ ។ ព្រហ្មញ្ញ​សាសនា ​បានចូលមកក្នុង​ប្រទេសខ្មែរ តាំងតែពី​សតវត្សទី១​នៃគ្រិស្តសករាជ​មកម៉្លេះ​ តាមរយៈ​ជនជាតិឥណ្ឌា ដែល​មានទំនាក់ទំនង​ជាមួយជនជាតិខ្មែរយើង​មុនគេ​។ តាមប្រវត្តិសាស្ត្រ ជនជាតិឥណ្ឌា​បានចូលមកធ្វើ​ឥណ្ឌាកម្ម​មុនដំបូងគេ នៅ​កោះជ្វា ហើយក្រោយមក​ទៀត​ក៏ឈានចូលមកដល់​ប្រទេសខ្មែរ ដែលកាលនោះ​មានឈ្មោះថា "គោកធ្លក"​​ ដឹកនាំដោយ​ក្សត្រី "លីវយី"។ ការចូលមក​នៃជនជាតិឥណ្ឌាទាំងនោះ ដឹកនាំដោយ "ហ៊ុនទៀន" បានធ្វើចំបាំងឈ្នះ​ម្ចាស់ស្រុក ហើយបានតាំងខ្លួន​ជាស្តេចព្រមលើក​ក្សត្រី "លីវយី" ជា​អគ្គមហេសី​។ ព្រះបាទ "ហ៊ុនទៀន" បានចាប់ផ្តើមរៀបចំ​សង្គម​ខ្មែរ តាម​បែបឥណ្ឌា ហើយ​សាសនាព្រាហ្មណ៍ក៏បាន​ចូលមកក្នុង សង្គមខ្មែរតាំងពីពេលនោះមក​ ។ សូម​កត់​ចំណាំ​ថា ពាក្យ​ថា លីវ​យី ក្តី ពាក្យ​ថា ហ៊ុន​ទៀន​ក្តី មិន​មែន​ជា​ពាក្យ​ខ្មែរ​​ទេ ។​ ពាក្យ​ទាំង​នេះ​អាច​មាន​ប្រភព​មក​ពី​ភាសា​ចិន ថៃ ឬ​ លាវ ។ គ្មាន​ឯកសារ​ច្បាស់លាស់​ណា​មួយ​អះអាង​ថា​មេដឹកនាំ​ខ្មែរ​ដើម​នោះ​ឈ្មោះ​អ្វី​ពិត​ប្រាកដ​ទេ ។ ឈ្មោះ​ទាំង​នោះ​មាន​តែ​នៅ​ក្នុង​រឿង​ព្រេង​ដំណាល​តៗ​គ្នា​ប៉ុណ្ណោះ ។ ដោយ៥០០០ឆ្នាំ
images/articles/2931/5pic.jpg
ផ្សាយ : ០៦ ឧសភា ឆ្នាំ២០២០ (អាន: ៤២៩៦ ដង)
បុណ្យ​វិសាខបូជា តាម​ដែល​ចាស់ទុំ​អ្នក​មុខ អ្នកការ​ទាំងឡាយ​តំណាល​ត​ៗ​គ្នា​បានឱ្យ​ដឹង​ថា គេ​បាន​ផ្ដើម​ធ្វើ​ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ ហរិរក្ស​រា​មា​ឥស្សរាធិបតី “​ព្រះអង្គឌួង​” ដែលគង់នៅ​ក្នុង​ឧដុង្គ​ ជាដំបូង​ព្រោះថា កាល​ក្នុងពុទ្ធសករាជ​ ២៣៩៧ គ្រិស្ដសករាជ​១៨៥៤ សម្ដេចព្រះ​អង្គឌួង ទ្រង់​សព្វព្រះរាជហឫទ័យ ស្នើ​សុំឲ្យធ្វើ​ទូទៅ​ក្នុង​កម្ពុជរដ្ឋ ។ គម្ពីរ​ទី​៣ ហៅ​ថា “​បឋមសម្ពោធិ​កថា​” គឺ បឋមសម្ពោធិ​វិត្ថារ​នោះ​ឯង​ដែល​ព្រះ​ឥន្ទ​មុនី “​ប៉ែន​” គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ប្រែ និង​រៀបរៀង​ចេញពី​ច្បាប់​របស់​សម្ដេចព្រះ មហាសង្ឃរាជ “​សា​” ក្នុង​រជ្ជកាល​ព្រះបាទ សម្ដេចព្រះ​ស៊ី​សុវត្ថិ មាន​៣០​បរិច្ឆេទ ដូចច្បាប់ដើម ។ គម្ពីរ​នេះ​មាន​ជា​បែបបទ​សំរាប់​ទេសនា ក្នុង​ថ្ងៃ​វិសាខបូជា ក្នុង​វត្ដ​គណៈ​ធម្មយុត្ដិ​ក​និ កាយ​ទូ​ទាំង​ប្រទេស​ខ្មែរ ។ ការ​ធ្វើ​វិសាខបូជា ក្នុង​សម័យ​រជ្ជកាល​ទី​២ នោះ​ប្រហែលជា​មាន​ធ្វើ​តែ​ក្នុង​ក្រុង មិន​ទាន់​បាន ផ្សព្វផ្សាយ​ទៅ​គ្រប់​វត្ដ​អារាម​នៅឡើយ​ទេ ហើយក៏​មិន​ទាន់​មាន​ភាព​ឱឡារិក​អធិកអធម​ដែរ ។ (ព្រះ​មហា ប៉ាន) ពុទ្ធសាសនិក​ប្រទេស​ថៃ បាន​អះអាង​ថា ប្រពៃណី​ធ្វើ​វិ​សា​ខ​បូជា​ដែល​ត្រឹមត្រូវ​តាម លក្ខណៈ កើត​មាន​ឡើង​តាំងពី​ត្រឹម​រជ្ជកាល​ទី ៤ ដោយ​ព្រះរាជា​អង្គ​នេះ​ជា​អ្នកប្រាជ្ញ​ក្នុង​ផ្លូវ ព្រះពុទ្ធ​សាសនា ទ្រង់​ចេះ​គម្ពីរ​ព្រះ​ត្រៃ​បិដក ជ្រៅជ្រះ ទ្រង់​បាន​ផ្ដើម​ធ្វើ​ វិសាខបូជា​ តាំងពី កាល​ទ្រង់​ព្រះ​ផ្នួស​នៅឡើយ ។ លុះដល់​ទ្រង់ ដាក់​ព្រះ​ផ្នួស​មក​ទទួល​រាជសម្បត្ដិ​ក៏​ទ្រង់​នៅ តែ​បន្ដ​ធ្វើ​វិសាខបូជា​រៀងដរាប​មក រហូត​ដល់ ទ្រង់​បញ្ជា​ឱ្យ​រៀបចំ​គម្ពីរ​សម្រាប់​ ​ទេសនា​ក្នុង ពិធីបុណ្យ​នេះ​ដូច​បាន​ពោល​ខាងលើ ។ ព្រះ​មហា ប៉ាន គឺ​សម្ដេចព្រះ​សុ​គ​ន្ធា​ធិ​បតី ជា​គណៈ​ធម្ម យុ​ត្ដិក​និកាយ​នៅ​ក្រុង​ទេព “​បាងកក​” អំពី​ព្រះបាទ​សម្ដេចព្រះ​ចម​ក្លៅ “​រជ្ជកាល​ទី​៤” ។ បន្ទាប់​មក​ក្រោយ​នោះ​មួយ​ឆ្នាំ​គឺ​ក្នុង​ពុទ្ធ សករាជ​២៣៩៨ ព្រះ​មហា​ប៉ាន ទើប​និមន្ដ​មក អំពី​ក្រុង​ទេព ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស​ទ្រង់ មាន​ព្រះរាជ​ហឫទ័យ​សោមនស្ស​ណាស់ ហើយ បាន​និមន្ដ​ឱ្យ​គង់នៅ​ជា​ចៅអធិការ​វត្ដ សាលា​គូ ហៅ​វត្ដ​អម្ពិល​បី នៅ​ក្រុង​ឧដុង្គ តរៀង​មក ។ ដោយហេតុ​ថា ព្រះ​មហាថេរ​អង្គ​នេះ កាលដែល លោក​គង់នៅ​ទីក្រុង​ទេព​ធ្លាប់​ធ្វើ​វិសាខបូជា រួច​មក​ហើយ ហើយ​កាល បាន​គង់នៅ​ប្រទេស ខ្មែរ ព្រមទាំង​បាន​ធ្វើ​ជា​ធំ​ក្នុង​គណៈ​ធម្មយុត្ដិក​និកាយ​ផង លោក​ក៏​ផ្ដើម​ឡើង​តាម​ដែល​ធ្លាប់ ធ្វើ​កន្លង​មក​។ ប៉ុន្ដែយើង​ពុំ​បានដឹង​ច្បាស់​ថា នៅ​ពេល​ដំបូង​នោះ តើ​លោក​ចាប់ផ្ដើម​ធ្វើ​ក្នុង ឆ្នាំ​ណា សករាជ​ ប៉ុន្មាន​នោះ​ទេ ព្រោះ​គ្មាន​ឯកសារ​ជាក់ស្ដែង គ្រាន់តែ​មាន​សេចក្ដី​អះអាង​ពី អ្នកមុខអ្នកការ ទាំងឡាយ​ថា ប្រាកដជា​មាន ធ្វើ​វិសាខបូជា តាំងពី​ក្នុង​ពេល​ដែល​លោក​គង់ នៅ​ក្រុង​ឧដុង្គ​មក​ម្ល៉េះ​ ។ លុះដល់​ពេល​លោក​មក គង់នៅ​វត្ដ​បទុម​វ​តី ក្រុងភ្នំពេញ ក្នុង​ពុទ្ធសករាជ ២៤០៨ ក៏​បាន​ប្រារឰ​វិសាខបូជា​រហូត​ដល់​អស់ ព្រះ​ជន្ម ។ ពិធី​វិសាខបូជា​ត្រូវ​បាន​ផ្សព្វផ្សាយ ទូទៅ​នៅ​គ្រប់​វត្ដ​គណៈធម្មយុត្ដិកនិកាយ​ ជាប់ជា​ទំនៀម​រហូត​មក ។ ចំណែក​វត្ដ​ខាង​មហានិកាយ ទើប​មាន​ធ្វើ ក្នុង​សម័យ​ក្រុងភ្នំពេញ ក្នុង​រជ្ជកាល​ព្រះ​ស៊ីសុវត្ថិ​ ។ តាម​ដែល​សម្ដេចព្រះ​មហា​សុមេធា​ធិ បតី​ព្រះសង្ឃ​រាជ​ជួន ណាត “​កាល​នៅ​ព្រះសង្ឃ នាយក​” ដំណាល​ថា ក្នុង​ឆ្នាំ​មួយ​នោះ​លោកគ្រូ ព្រះ​វនរ័ត ចន្ទ គង់នៅ​វត្ដ​ឧណ្ណាលោម បាន​និមន្ដ ទៅ​ក្រុង​ទេព ឃើញ​ព្រះសង្ឃ​នៅ​ក្រុង​នោះ ទាំង​គណៈធម្មយុត្ដិក និកាយ ទាំង​គណៈ​មហា និកាយ ធ្វើ​វិសាខបូជា ក៏​កើត​ជ្រះថ្លា​នៅ​ពេល និមន្ដ​ត្រឡប់​មក​វិញ បាន​ក្រាប​បង្គំ​ទូល​សម្ដេច ព្រះ​មហាសង្ឃរាជ “​ព្រះ​នាម​ទៀង​” សុំ​ឱ្យធ្វើ វិសាខបូជា សម្ដេចព្រះ​មហាសង្ឃរាជ​ទៀង ក៏ ទ្រង់​បាន​ព្រះ​រាជានុញាត​តាម​សំណូមពរ ទើប វិសាខបូជា​ ត្រូវ​បាន​ធ្វើ​ជា​បន្ដបន្ទាប់​រៀងដរាប មក ។ ប៉ុន្ដែ​ពេល​នោះ​ក៏​ពុំ​ទាន់​បាន​ធ្វើ​គ្រប់​វត្ដ នៅឡើយ គឺ​មាន​ធ្វើ​ចំពោះតែ​វត្ដ​នៅ​ក្នុង​ក្រុង​។ ឯ​វត្ដ នៅ​តាម​ខេត្ដ​ក្រៅ​មាន​ធ្វើ​តែ​វត្ដ​ធំ​ៗ វត្ដ តូច​ៗ ច្រើន​ពុំ​បាន​ធ្វើ​នៅឡើយ ។ (ព្រះ​ស៊ីសុវត្ថិ) (សម្ដេចព្រះ​មហា​សុមេធា​ធិ បតី​ព្រះសង្ឃ​រាជ​ជួន ណាត) ចំណែក​ព្រះមហាក្សត្រ​ តាំងពី​រជ្ជកាល​ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស “​ព្រះ​អង្គឌួង​” មក​សុទ្ធតែ​ទ្រង់​ជ្រះថ្លា​បាន​ទទួល​ធ្វើ​គ្រប់​ៗព្រះ​អង្គ ។ តាម​ឯកសារ​បាន​លើក​សរសើរ​ព្រះ​គុណសម្បត្ដិ ព្រះបាទ​សម្ដេចព្រះ​ហរិរក្ស ដែល​ជា អ្នក​ផ្ដួចផ្ដើម​ធ្វើ​វិសាខបូជា​ឡើងជា​ដំបូង ព្រោះ រាជា​អង្គ​នេះ​ទ្រង់​ធ្លាប់​ទៅ​គង់នៅ​ក្រុង​ទេព “​បាងកក​” និង​ទ្រង់​ធ្លាប់​សាង​ព្រះ​ផ្នួស នៅ​ទី នោះ​។ ទ្រង់​បាន​សិក្សា​ព្រះ​បរិយត្ដិ​ធម៌​ជ្រួតជ្រាប​គម្ពីរ​ព្រះ​ត្រៃ​បិដក​ជ្រៅជ្រះ ។ នៅ​ពេល ដែល​ទ្រង់​បាន​ឡើង​សោយរាជ​សម្បត្ដិ ក៏​ទ្រង់ ផ្ដើម​ធ្វើ​ពិធីបុណ្យ​នេះ​តាម​ដែល​ទ្រង់ ធ្លាប់​បាន ជ្រួតជ្រាប និង​ធ្លាប់​បាន​ទត​ឃើញ​របៀប​បែប ផែន ដែល​គេ​ធ្វើ​នៅ​ក្រុង​ទេព ទើប​ជាប់​ជា​ប្រពៃណី​រហូត​មក​ដល់​សព្វថ្ងៃ ។ វិសាខបូជា​នេះ បុរាណាចារ្យ​លោក​សំដៅ​យក​នក្ខត្តឫក្ស​៣ យ៉ាង​គឺ​កំណត់​យក​ត្រង់ថ្ងៃ​ដែល ព្រះសម្ពុទ្ធបរមគ្រូ​ទ្រង់​ប្រសូត​១, ទ្រង់​បាន​ត្រាស់​ដឹង​នូវ​អនុត្តរសម្មាសម្ពោធិញាណ​១​​, ទ្រង់​ចូល​កាន់ ព្រះនិព្វាន១ ។ អាស្រ័យ​ហេតុនេះ​ហើយ ទើប​អ្នក​ប្រាជ្ញបុរាណ​លោក​កំណត់​យក ថ្ងៃ​ពេញបូណ៌មី ខែ​ពិសាខ​នេះ ទុក​ជា​ពិធី​ធ្វើ​សក្ការបូជា​ជាដរាប​រៀង​រាប​មក​ទល់​គ្នា​នឹង​សម័យ​បច្ចុប្បន្ន​នេះ ។ ដោយ៥០០០ឆ្នាំ
images/articles/1707/tee44343xtd-1.gif
ផ្សាយ : ០៤ ធ្នូ ឆ្នាំ២០១៩ (អាន: ៧៥៤២ ដង)
ជី​វ​ប្រ​វត្តិ​របស់​ឧគ្គគហ​បតី​ អ្នក​នៅក្នុង​ក្រុង​វេ​សាលី (​លោក​ជា​ឯត​ទគ្គៈ​ផ្នែក​ខាង​ឲ្យ​ភោជ​ន​ជា​ទី​គាប់​ចិត្ត​) ឧ​គ្គ​គហ​បតី​ រាប់​ថា​ជា​ឧ​បាសក​ម្នាក់​ ជា​អ្នក​ប្រសើរ​ជាង​ឧ​បាសក​ទាំង​ឡាយ​ផ្នែក​ខាង​ឲ្យ​ភោ​ជន​​ជា​ទី​គាប់​ចិត្ត​ នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ ចំណែក​ជី​វ​ប្រ​វត្តិ​របស់​ឧ​គ្គ​គ​ហ​តី​វិញ​ មាន​សម្តែង​ទាំង​អតី​ត​ជាតិ​ និង​បច្ចុប្បន្ន​ជាតិ​ផង​ដែរ​ ។
images/articles/1485/textd-1rgerge565terh.gif
ផ្សាយ : ៣១ សីហា ឆ្នាំ២០១៩ (អាន: ៧១៧២៤ ដង)
ជីវ​ប្រ​វត្តិ​របស់​បិង្គ​ល​កោ​ច្ឆ​ឧ​បាសក​ (​ជា​ឧ​បាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) បិង្គ​ល​កោច្ឆៈ​ ជា​ឧ​បាសក​ដែល​ចូល​មក​កាន់​ព្រះ​ពុទ្ធ​សា​សនា​ ដោយ​ការ​នាំ​យក​បញ្ហា​ចូល​មក​ក្រាបទូល​សួរ​ព្រះ​មាន​ព្រះ​ភាគ​ថា អ្វី​ជា​ខ្លឹម​សារ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​ ទើប​​ជា​ហេតុ​ឲ្យ​ព្រះ​ពុទ្ធ​អង្គ​ ទ្រង់​ទេសនា​ដែល​ជា​ខ្លឹម​សារ​ឲ្យ​គេ​បាន​ជ្រាប​ ។
images/articles/1483/textdrege53gserg-1.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៧១៨៦៥ ដង)
ជីវ​ប្រវត្តិរបស់​នាយ​សុមន​មា​លា​ការឧបាសក (ជា​ឧបាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) នាយ​សុមន​មាលា​ការ​ ជា​អ្នក​មាន​សទ្ធា​ដាច់​ខាត​ បាន​ឧ​ទ្ទិស​ជីវិត​ធ្វើ​ពុទ្ធ​បូ​ជា​ ដែល​ចាត់​ថា​រក​បាន​ដោយ​កម្រ​ ក្នុង​បណ្តា​ពុទ្ធ​ឧ​បាសក​ដែល​តាំង​ចិត្ត​ធ្វើ​ការ​បូ​ជា​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​បា​ន​ទទួល​ផល​ទាន់​ភ្នែក​ដែល​ហៅ​ថា​ ទិដ្ឋ​ធម្ម​វេទ​នី​យ​កម្ម​ ប្រែ​ថា​
images/articles/1484/terger45yrthdfhdrextd-1.gif
ផ្សាយ : ២៩ សីហា ឆ្នាំ២០១៩ (អាន: ៤៤៣៥៦ ដង)
ជី​វ​ប្រ​វិត្ត​របស់​បញ្ច​​គ្គ​ទាយ​ក​ឧ​បាសក​ (​ជា​ឧ​បាសក​មួយ​រូប​ដ៏​ឆ្នើម​នៅ​ក្នុង​ព្រះ​ពុទ្ធ​សាសនា​នេះ​) បញ្ច​គ្គ​ទាយ​ព្រាហ្ម​ណ៍​ ជា​ឧ​បាសក​មាន​គតិ​ប្រ​ចាំ​ខ្លួន​របស់​លោក​ម៉្យាង​ គឺ​ប្រសិន​បើ​មិន​បាន​ឲ្យ​ទាន​ដល់​បដិ​គ្គា​ហកៈ​ ដែល​មក​ដល់​ផ្ទះ​របស់​លោក​ៗ​នឹង​មិន​បរិ​ភោ​គ​អា​ហារ​ ហើយ​លោក​បាន​ជា​ឧ​បាសក​ដែល​បាន​សម្រេច​អរិយ​ធម៌​ ជា​ព្រះ​អនា​គា​មិ​បុគ្គល​ ។
images/articles/272/wew34d-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ២១៨០១ ដង)
តើ​ពិធី​កម្ម​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​ន័យ​ដូច​ម្តេច? ពិធី​កម្ម​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ន័យ​ថា​ជា​អំពើ​ទាំង​ឡាយ​ណា ដែល​គេ​រៀប​ចំ​ជា​បែប​ផែន នៅ​ក្នុង​ពិធី​បុណ្យ​នីមួយ​ៗ​តាម​គន្លង​ព្រះពុទ្ធ​សាសនា ។ តើ​ប្រភេទ​នៃ​ពិធី​កម្ម​ក្នុង​ពុទ្ធសាសនា​មាន​អ្វីខ្លះ?
images/articles/273/Un43testitled-1.jpg
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៣៧៩៨២ ដង)
បុណ្យ​កាន់​បិណ្ឌ ជា​ពិធី​ដែល​គេ​ត្រូវ​ចាប់​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ ១ រោច ខែ​ភទ្របទ ដើម្បី​ឧទ្ទិស​ផល្លា​និសង្ឃ​ដល់​ជន​ដែល​ធ្វើ​មរណ​កាល​ទៅ​កាន់​បរលោក ។ ពិធី​នោះ​ត្រូវ​ធ្វើ​អស់​កាល​កន្លះ​ខែ​គត់ ។ នៅ​ខែ​ភទ្របទ មេឃ​មាន​អាកាស​អួរ​អាប់​ដោយ​ពពក​ទឹក
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕