ថ្ងៃ សៅរ៍ ទី ១៥ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៣៨,៩៤៥
Today
ថ្ងៃម្សិលមិញ ១៨២,៨៣៣
ខែនេះ ២,៧៣២,៩៦៩
សរុប ១៩៣,២៨៨,២៨៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ១៩៧៦៨ ដង)

សុខ​ភាព​រាង​កាយ​



ស្តាប់សំឡេង

 

កូន​ជា​ទី​ស្រ​ឡាញ់​! មនុស្ស​យើង​គ្រប់​គ្នា​ រមែង​ត្រូវ​ការ​ឲ្យ​មា​ន​អា​យុ​វែង​ និង​ការ​មិន​មាន​រោគ​ព្យា​ធិ​ គ្រប់​គ្នា​ទាំង​អស់​ ។ អាយុ​វែង​ រោគា​ព្យា​ធិ​មិន​មាន​ទៅ​បាន​នោះ​ មួយ​ចំណែក​កើត​មក​អំពី​ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ​ មិន​មែន​គ្រាន់​តែ​ប្រាថ្នា​ត្រូវ​ការ​ហើយ​ ក៏​ចេះ​តែ​បណ្តោយ​ឲ្យ​សុខ​ភាព​រាង​កាយ​ទៅ​តាម​យថាកម្ម​នោះ​ទេ ។ មនុស្ស​ដែល​ថែ​រក្សា​សុខ​ភាព​រាង​កាយ​បាន​ល្អ រមែង​មាន​ឱ​កាស​បាន​នូវ​អាយុ​វែង​ និង​មិន​មាន​រោគ​ភ័យ​ ច្រើន​ជាង​មនុស្ស​ដែល​មិន​បាន​មើល​ថែ​ ។

កូន​គួរ​ប្រយ័ត្ន​សុខ​ភាព​រាង​កាយ​ ត្រូវ​ថែ​រក្សា​ឲ្យ​ល្អ​ កុំ​ធ្វើ​ការ​ធ្ងន់​ធ្ងរ​ឲ្យ​ហួស​កម្លាំង​ ត្រូវ​មាន​ពេល​សម្រាក​ កុំ​បណ្តោយ​ឲ្យ​រាង​កាយ​ទ្រុឌ​ទ្រោម​ បាក់​កម្លាំង​ ព្រោះ​បណ្តាល​ឲ្យ​កើត​រោគ​​បាន​ដោយ​ងាយ​ មាន​រោគ​ហើយ​ក៏​មិន​ងាយ​នឹង​ព្យា​បាល​ឲ្យ​បាន​ជា​ដូច​ដើម​ គឺ​វា​ខាត​ច្រើន​មុខ​ណាស់​ ។

ក្នុង​រឿង​ការ​ថែ​រក្សា​សុខ​ភាព​នេះ កា​រ​ធ្វើ​តាម​ពាក្យ​ណែ​នាំ​របស់​លោក​គ្រូ​ពេទ្យ​ គឺ​ល្អ​បំផុត​ ដូច​ជា​ត្រូវ​បរិភាគ​អាហា​រ​ដែល​មាន​ប្រ​យោជន៍​ ត្រូវ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់​ ត្រូវ​នៅ​ក្នុង​ទី​ដែល​មាន​ខ្យល់​អា​កាស​ចេញ​ចូល​បាន​ល្អ​ ត្រូវ​រក្សា​ចិត្ត​ឲ្យ​ស្រស់​ថ្លា​ កុំ​ចេះ​តែ​បណ្តោយ​ឲ្យ​ចិត្ត​ក្តៅ​ក្រហាយ​ក្នុង​រឿង​ផ្សេង​ៗ​ ត្រូវ​កុំ​ធ្វើ​ការ​ឲ្យ​បាក់​កម្លាំង​ កុំ​បរិភោគ​ទឹក​ស្រវឹង​ កុំ​ជាប់​គ្រឿង​ញៀន​ និង​ត្រូវ​ឲ្យ​ទៀង​ទាត់​ក្នុង​ការ​បរិ​ភោគ​ ការ​ទទួល​ទាន​ដំណេក​ជា​ដើម​ ។ កាល​ធ្វើ​ឲ្យ​សុខ​ភាព​រាង​កាយ​បាន​មាំ​មួន​ល្អ​ហើយ​ ក៏​អាច​ទប់​ទល់​ជា​មួយ​រោគា​ព្យា​ធិ​បាន ហើយ​នឹង​ជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​មាន​អា​យុ​វែង​ ។

មនុស្ស​យើង​បើ​មាន​សុខ​ភាព​ល្អ​ហើយ​ ឈ្មោះ​ថា​មាន​នូវ​ដើម​ទុន​ក្នុង​ដំណើរ​ជីវិត​ គឺ​អាច​ធ្វើ​អ្វី​បាន​ដោយ​ខ្លួន​ឯង​ រឹង​ប៉ឹង​មាំ​មួន​ រហ័ស​រហួន​ក្នុង​ការ​ងារ​ចិញ្ចឹម​ជីវិត​ ។ ផ្ទុយ​ទៅ​វិញ​ បើ​សុខ​ភាព​រាង​កាយ​ទន់​ខ្សោយ​ មួយ​ថ្ងៃ​កាត់ មួយ​ថ្ងៃ​កោរ​ គឺ​ជា​ឧប​សគ្គ​នៃ​ជីវិត​ដោយ​ពិត​ ព្រោះ​មិន​អាច​តស៊ូ​ជាមួយ​នឹង​ការ​ងារ​បាន​ ពេល​ខ្លះ​ក៏​ធ្វើ​ឲ្យ​បាក់​ទឹក​ចិត្ត​អស់​សង្ឃឹម​ មិន​ចង់​រស់​ទៀត​ផង​ ។ ការ​ថែ​រក្សា​សុខ​ភាព​រាង​កាយ​ បាន​ល្អ​ជា​និច្ច​រហូត​ទៅ​រមែង​ធ្វើ​ឲ្យ​អ្វី​ៗ​ច្រើន​យ៉ាង​ បាន​ចម្រើន​ទៅ​មុខ​ ។

អា​រោគ្យ​បរ​មា លាភា សន្តុដ្ឋិ​បរមំ​ ធនំ​
វិស្សា​សបរម​ ញាតឹ និព្វា​នំ បរមំ​ សុខំ ។

ការ​មិន​មាន​រោគ​ ជា​លាភ​យ៉ាង​ប្រសើរ​ ការ​ចេះ​គ្រប់​គ្រាន់​ក្នុង​ចិត្ត​ដោយ​ធម៌​សន្តោស​ ជា​ទ្រព្យ​ដ៏​ប្រសើរ​ ការ​ស្និទ្ធ​ស្នាល​នឹង​គ្នា​ ជា​ញាតិ​ដ៏​ប្រសើ​រ​ ព្រះ​និព្វាន​ជា​បរម​សុខ​ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ "
រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។

ដោយ​៥០០០​ឆ្នាំ​

 

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ២៩៦៧ ដង)
គោល​ដៅ​ពិត​​ប្រា​កដ​របស់​ជី​វិត
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៥០៧៩០ ដង)
ការ​សង្គ្រោះ​របស់​ស្វាមី​ចំពោះ​ភរិយា
ផ្សាយ : ១២ មេសា ឆ្នាំ២០២១ (អាន: ៣១៤៥៤ ដង)
ចង់បានសុខដោយល្ងង់ នាំឲ្យលង់ក្នុងទុក្ខ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៣១៨៥ ដង)
ជីវិត​នេះ​មាន​ប្រ​មាណ​តិច​ហ្ន៎ សត្វ​តែង​ស្លាប់​ថយ​អំពី​ ១០០​ឆ្នាំ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦៨៤ ដង)
បុគ្គល​ដែល​មាន​មិត្ត​ និយាយ​ចាក់​បណ្តោយ​ឲ្យ​តែ​គាប់​ចិត្ត​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕