ថ្ងៃ ព្រហស្បតិ៍ ទី ០៩ ខែ កុម្ភះ ឆ្នាំខាល ចត្វា​ស័ក, ព.ស.​២៥៦៦  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូត្រនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
ព្រះពុទ្ធសាសនានិងសង្គម (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុរស្មីព្រះអង្គខ្មៅ
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុពណ្ណរាយណ៍
ទីតាំងៈ ខេត្តកណ្តាល
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៦,៣៦៩
Today
ថ្ងៃម្សិលមិញ ២៨៤,៥១៣
ខែនេះ ១,៨៤៨,៧១៧
សរុប ៣០០,២១១,៩២៨
Flag Counter
អ្នកកំពុងមើល ចំនួន
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥១,៦៨៥ ដង)

ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់



 

ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ​ និង​មាន​មិត្ត​អាក្រក់
ទោវចស្សតា             ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ក្រ
បាបមិត្តតា               ភាវៈ​ជា​អ្នក​មាន​មិត្ត​អាក្រក់
( សង្គីតិសូត្រ ធម៌​ពួក​ ២ )

អធិប្បាយ
ពាក្យថា ទោវចស្សតា​ នោះ មាន​បទ​វិគ្រោះ​ដូច្នេះ ៖ ការ​ពោល​ប្រដៅ​ក្នុង​បុគ្គល​នេះ​ ដែល​ច្រើន​តែ​កាន់​យក​ខាង​ខុស​​ ត្រេក​អរ​តែ​ក្នុង​ធម៌​ដែល​ជា​សឹក​សត្រូវ​ ការ​មិន​អើ​ពើ​ មិនគោរព​ មិន​ទទួល​ស្តាប់​បង្គាប់​ ហេតុ​នោះ​ បុគ្គលនេះ​ទើប​ឈ្មោះ​ថា​ ទុព្វចោ ( អ្នក​ប្រដៅ​ក្រ ) អំពើ​របស់​បុគ្គល​ដែល​ប្រដៅ​ក្រ​នោះ​ ឈ្មោះ​ថា​ ទោវចស្សំ,​ ភាវៈ​របស់​ទោវចស្សៈនោះ​ ឈ្មោះ​ថា​ ទោវចស្សតា ( ភាវៈ​នៃ​អំពើ​របស់​អ្នក​ប្រដៅ​ក្រ,​ ភាព​ជាអ្នក​ប្រដៅ​ក្រ ) ។ ភាព​ជាអ្នក​ដែល​គេ​ប្រដៅ​ក្រ​នេះ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​ថា​ “តត្ថ កតមា ទោវចស្សតា? សហធម្មិកេ វុច្ចមានេ ទោវចស្សាយំ បណ្តា​ធម៌ទាំង​នោះ​ ទោវចស្សតា​ តើ​ដូច​ម្តេច?​ គឺ​ភាព​ជា​អ្នក​ដែល​គេ​ប្រដៅ​​បាន​ដោយ​កម្រ​ ក្នុង​កាល​សហធម្មិក​ស្តី​ប្រដៅ” ។​ ទោវចស្សតានោះ ដោយ​អង្គ​ធម៌​ បានដល់​ សង្ខារក្ខន្ធ​ តែ​អាចារ្យខ្លះ​ពោលថា​ ពាក្យ​នេះ​ជា​ឈ្មោះ​នៃ​ខន្ធ​ទាំង​ ៤​ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​អាការ​ដូច្នេះ​ ។



ពាក្យ​ថា​ បាបមិត្តតា មាន​បទ​វិគ្រោះ​ដូច្នេះ ៖ មនុស្ស​អាក្រក់​ទាំង​ឡាយ​ មាន​មនុស្ស​មិន​មាន​សទ្ធា​​ជា​ដើម​ ជា​មិត្ត​របស់​បុគ្គល​នោះ​ ហេតុ​នោះ​ គេ​ទើប​ឈ្មោះ​ថា​ បាបមិត្តោ ( អ្នក​មាន​មិត្ត​អាក្រក់​ជា​មិត្ត ),​ ភាវៈ​នៃ​បាបមិត្ត​នោះ​ ឈ្មោះ​ថា បាបមិត្តតា​ ( ភាព​ជាអ្នក​មាន​មិត្ត​អាក្រក់ ) ។​ ភាព​ជា​អ្នក​មាន​មិត្ត​អាក្រក់​នេះ​ មាន​សម្តែង​ទុក​ក្នុង​ព្រះ​អភិធម្ម​យ៉ាង​នេះ​ថា​ “តត្ថ កតមា បាបមិត្តតា? យេ តេ បុគ្គលា អស្សទ្ធា ទុស្សីលា អប្បស្សុតា មច្ឆរិនោ ទុប្បញ្ញា។ យា តេសំ សេវនា និសេវនា សំសេវនា ភជនា សំភជនា ភត្តិ សំភត្តិ តំសម្បវង្កតា បណ្តា​ធម៌​ទាំង​នោះ​ បាបមិត្តតា​ តើ​ដូច​ម្តេច?​ គឺ ការ​សេព​ ការ​ជិត​ដិត​នឹង​គ្នា​ ការ​ត្រូវ​គំនិត​គ្នា​ ការ​គប់​រក​គ្នា​​ ការ​ស្រប​គំនិត​គ្នា​​សេចក្តី​ស្រឡាញ់​គ្នា​ ការ​ជិត​ស្និទ្ធ​នឹង​គ្នា​ ភាព​នៃ​បុគ្គល​មូល​មិត្រ​នឹង​គ្នា​ នឹងមនុស្ស​ដែលមិន​មាន​សទ្ធា​​ ទ្រុស្ត​សីល​ ចេះ​ដឹង​តិច​ ជា​មនុស្ស​កំណាញ់​ គ្មាន​ប្រាជ្ញា” ។ សូម្បីបាបមិត្តតា​នោះ​ ដោយ​អង្គ​ធម៌​ ក៏​គប្បី​ជ្រាប​ដូច​គ្នា​នឹង​ទោវចស្សតា ។

***[ ពាក្យ​ថា​ មិន​មាន​សទ្ធា​ គឺ​ រមែង​មិន​ជឿ​ការ​ត្រាស់​ដឹង​របស់​ព្រះ​តថាគត​ជា​ដើម​ ]

ភាវៈ​ជា​អ្នក​ដែល​​គេ​ប្រដៅ​ងាយ​ និង​មាន​មិត្ត​ល្អ
សោវចស្សតា            ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ
កល្យាណមិត្តតា     ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ
អធិប្បាយ
ភាវៈ​ជា​អ្នក​ដែល​គេ​ប្រដៅ​ងាយ​ និង​ភាវៈ​ជា​អ្នក​មាន​មិត្ត​ល្អ​ គប្បី​ជ្រាប​ដោយ​ន័យ​ផ្ទុយ​គ្នា​នឹង​ពាក្យ​ដែល​ពោល​មក​ហើយ។ គុណធម៌​ទាំង​ ២​ ប្រការ​នេះ​ ក្នុង​ទី​នេះ​ លោក​ពោល​លាយ​គ្នា​ទាំង​លោកិយ​ ទាំង​លោកុត្តរ ៕


ដោយ៥០០០ឆ្នាំ
 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧,៧៦០ ដង)
កុសលប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៤
ផ្សាយ : ២៩ មករា ឆ្នាំ២០២៣ (អាន: ២,៩០៩ ដង)
​ចំណេះ​វិជ្ជា​ខាង​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៤៣,៨៦៤ ដង)
ខ្ញុំ​មិន​ដែល​ស្គាល់​ទុគ្គ​តិ​ព្រោះ​បាន​​ថ្វាយ​ផ្លែ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕