ថ្ងៃ សៅរ៍ ទី ០២ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧២,៣២១
Today
ថ្ងៃម្សិលមិញ ២៣៧,៣៧១
ខែនេះ ៣០៩,៦៩២
សរុប ៣៥៧,១៥៣,៦៦៦
Flag Counter
អានអត្ថបទ
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១០,៨៤៦ ដង)

ពិចារណា​ថា​យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង



 
គប្បី​ពិចារណា​ក្នុង​ ៧ ចំណុច​នេះ

១- ប្រហារ​ផ្លូវ​ចិត្ត​ខ្លួន​ឯង​ព្រោះ​សេចក្តី​ក្រោធ បើ​យើង​ត្រូវ​ចោរ​បៀត​បៀន ក៏​ចំពោះ​តែ​ផ្លូវ​កាយ​ប៉ុណ្ណោះ ឯ​ចំណែក​ខ្លួន​ឯង​វិញ ព្រោះ​ការ​ខឹង​ក្រោធ​កើត​ឡើង បាន​ប្រហារ បាន​បៀត​បៀន បាន​ដុត​រោល​ដល់​សន្តាន​ចិត្ត​របស់​ខ្លួន​ឯង ព្រោះ​ហេតុ​នេះ បើ​យើង​គិត​ថា មេត្តា​គេ​មិន​បាន​ទេ គឺ​សូម​កុំ​ភ្លេច​មេត្តា​ខ្លួន​ឯង​ឲ្យ​សោះ កុំ​ដុត​ចិត្ត​ខ្លួន​ឯង​ដោយ​សេចក្តី​ក្រោធ​ឡើយ ។​

២- គាំ​ទ្រ​សេចក្តី​ក្រោធ ដែល​កាត់​ឬស​គល់​នៃ​កុសល​ទាំង​ឡាយ​របស់​ខ្លួន សេចក្តី​ក្រោធ​ឲ្យ​យើង​វិនាស​នូវ​កុសល​គ្រប់​យ៉ាង មាន​កុសល​សីល​ជា​ដើម កាល​បើ​យើង​គាំ​ទ្រ​សេចក្តី​ក្រោធ តើ​យើង​ហ្នឹង​ល្ងង់​ប៉ុន​ណា ទៅ ?

៣- ធ្វើ​អំពើ​ព្រៃ​ផ្សៃ​ឲ្យ​ដល់​ខ្លួន​ឯង ព្រោះ​សេចក្តី​ក្រោធ​យើង​កើត​ទុក្ខ​មិន​សុខ​ចិត្ត ដោយ​គិត​ថា គេ​បាន​ធ្វើ​អំពើ​ព្រៃ​ផ្សៃ​រំលោភ​បំពាន​មក​លើ​យើង ចុះ​ចំណែក​ខ្លួន​យើង​ដែល​ដុត​ចិត្ត​ខ្លួន​ឯង ឲ្យ​ក្តៅ​រោល​រាល និង​ដុត​បំផ្លាញ​នូវ​គុណ​ធម៌​ផ្សេង​ៗ ទៀត​ជា​ច្រើន​របស់​ខ្លួន​នោះ តើ​វា​ព្រៃ​ផ្សៃ​ប៉ុនណា​ដែរ​ទៅ ។

៤- វា​ជា​ចំណុច​ខ្សោយ​របស់​យើង កាល​បើ​អ្នក​ដទៃ​ចង់​បៀត​បៀន​យើង គេ​ប្រើ​នូវ​ល្បិច​កល​ផ្សេង​ៗ ដើម្បី​ឲ្យ​យើង​ខឹង​ក្រោធ ដូច្នេះ​ការ​ខឹង​ក្រោធ​វា​ជា​ចំណុច​ខ្សោយ​មួយ​របស់​យើង ដែល​ធ្វើ​ឲ្យ​បំណង​របស់​គេ​បាន​សម្រេច ។

៥- គួរ​ឲ្យ​តិះ​ដៀល​ខ្លួន​ឯង​ណាស់ នៅ​ពេល​ដែល​យើង​ខឹង​ ទោះ​ជា​យើង​ប្រាថ្នា​បៀន​គេ​ក្តី ឬ​មិន​ប្រាថ្នា​ក្តី​តែ វា​បាន​បៀត​បៀន​ខ្លួន​ឯង​រួច​ស្រេច​ទៅ​ហើយ ។ តាម​ធម្មតា​យើង​ស្រឡាញ់​ខ្លួន​ឯង​ខ្លាំង​ណាស់ តែ​ដល់​ពេល​ខឹង​ក្រោធ​យើង​ល្ងង់​ដល់​ថ្នាក់​បៀត​បៀន​ខ្លួន​ឯង ។

៦- ឡើង​កាន់​ផ្លូវ​ទៅ​រក​គ្រោះ​ថ្នាក់ បើ​យើង​ដឹង​ថា​ពួក​អ្នក​ក្រោធ​ទាំង​ឡាយ ឡើង​កាន់​ផ្លូវ​គ្រោះ​ថ្នាក់ ផ្លូវ​មរណៈ​ទៅ​ហើយ​នោះ ហេតុ​អ្វី​យើង​ត្រូវ​ទៅ​តាម​ផ្លូវ​នោះ​ដែរ ឬ​មួយ​យើង​មិន​ដឹង​ថា​សេចក្តី​ក្រោធ​ជា​ផ្លូវ​នៃ​សេចក្តី​វិនាស​អន្តរាយ​ទេ?

៧- ខន្ធ​ ៥ ជា​ទុក្ខ ឬ ព្រោះ​យើង​កើត​មក​ទើប​យើង​មាន​ទុក្ខ មាន​សត្រូវ​ណា​មក​ធ្វើ​ទុក្ខ​ឲ្យ​យើង​បាន បើ​យើង​មិន​កើត​មក​ទេ​នោះ អធិប្បាយ​ថា ព្រោះ​បញ្ចក្ខន្ធ​កើត​ឡើង​ទើប​មាន​ទុក្ខ​ ទុក្ខ​រមែង​មិន​មាន​កាល​ណា​ដែល​អស់​បញ្ចក្ខន្ធ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ វិធី​រម្ងាប់​សេចក្តី​ក្រោធ​ រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​​ធម្មាចារ្យ ប៊ុត សាវង្ស  ។

វាយ​អត្តបទ​ដោយៈ កញ្ញា​ ជា ម៉ានិត


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤៨,១១៨ ដង)
មាតាបិតា​សង្គ្រោះ​កូន​ដោយ​ធម៌​៥​យ៉ាង
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៨០ ដង)
ទុក្ខ​ព្រោះ​ស្រឡាញ់​គេ​តែ​ម្ខាង​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៦,៤០០ ដង)
អាត្មាអញ​ម្នាក់ឯង​ នឹង​ស្រោច​ស្រប់​ខ្លួន​ចង្រ្កម​ ក្នុង​ព្រៃ​ត្រ​ជាក់
ផ្សាយ : ៣១ សីហា ឆ្នាំ២០២៣ (អាន: ២១,៥៣២ ដង)
អានិសង្សការចម្រើនពុទ្ធគុណ
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៦១,៥២០ ដង)
វិនិច្ឆ័យក្នុងរឿងគ្រហស្ថបានសម្រេចព្រះអរហត្ត
ផ្សាយ : ៣១ ធ្នូ ឆ្នាំ២០២១ (អាន: ១០,៥៥៩ ដង)
កូន​ជា​ទី​ស្រឡាញ់ ពាក្យ​និយាយ​ជា​ការ​សំខាន់​ម៉្យាង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕