30
ថ្ងៃ ពុធ ទី ២៤ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣០,៩២៩
Today
ថ្ងៃម្សិលមិញ ១៨០,២៤៧
ខែនេះ ៤,៤៧៧,៩៥២
សរុប ៣៩០,៥៦០,៤៣៦
អានអត្ថបទ
ផ្សាយ : ២០ តុលា ឆ្នាំ២០២១ (អាន: ១៣,២៣៩ ដង)

ចង់​ត្រជាក់​កុំ​ឱប​ភ្លើង



ស្តាប់សំឡេង

 

មនុស្ស​យើង​ម្នាក់​ៗ​ត្រូវ​ការ​សភាព​ត្រជាក់​ចិត្ត​ចង់​បាន​នូវ​សេចក្តី​ស្ងប់​ចិត្ត ហើយ​គិត​ធ្វើ​យ៉ាង​ណា ឲ្យ​ខ្លួន​បាន​សប្បាយ​ចិត្តជា​រៀង​រាល់​ថ្ងៃ​ បុគ្គល​ខ្លះ​គិត​ដូច្នេះ​ហើយ​ក៏​ដើរ​លេង​តាម​ឆ្នេរសមុទ្រ​ខ្លះ ព្រៃ​ភ្នំ​ខ្លះ ទៅ​កាន់​ប្រាសាទ​បុរាណ​ខ្លះ ទៅ​កាន់​ឧទ្យាន​ផ្កាតូច​ធំ ខ្លះ​ទៅ​កាន់​ស្រុក​ឆ្ងាយ​ជិត​ខ្លះ​ទៅ​មើល​ល្បែង​របាំ​ច្រៀង​រាំ​ខ្លះ​ស្តាប់​តន្ត្រី​ខ្លះ ជិះ​យាន​ជំនិះ​តាម​ដង​វិថី​តូច​ធំ​ខ្លះ ទៅ​កាន់​ទី​ផ្សារ​លក់​ទំនិញ​ខ្លះ​រហូត​ដល់ ហ៊ាន​បរិភោគ​ទឹក​ស្រវឹង ទៀត​ផង​ប៉ុណ្ណោះ​​ជា​ដើម គឺ​ដើម្បី​ឲ្យ​ខ្លួន​សប្បាយ បាន​ត្រជាក់​ចិត្ត​រួច​ផុត​អំពី​គំនរ​ភ្លើង គឺ​សេចក្តី​ទុក្ខ​សោក ប៉ុន្តែ​ការ​ដើរ​ទស្សនា​ទាំង​អស់​នេះ​មិន​អាច​បាន​ធូរស្រាល​អំពី​សេចក្តី​ទុក្ខ​សោក ប៉ុន្តែ​ការ​ដើរ​ទស្សនា ទាំង​អស់​នេះ​មិន​អាច​បាន​ធូរ​ស្រាល​អំពី​សេចក្តី​ទុក្ខសោក​បាន​ឡើយ ឬ​បើ​បាន​ធូរ​ស្រាល​ខ្លះ​នោះ​ក៏​បាន​បន្តិច​បន្តួច​ប៉ុណ្ណោះ ប្រៀប​ដូច​ជា​ថ្នាំ​ស្ពឹក ដែល​គេ​ចាក់​ដើម្បី​កុំ​ឲ្យ​ឈឺ​ក្នុង​រយះ​ពេល​ខ្លី​គឺ​១ម៉ោង ២ ម៉ោង ឬ ១​ថ្ងៃ​ប៉ុណ្ណោះ ដូច្នេះ​ការ​ដើរ​គ្រប់​ទី​កន្លែង​មិន​មែន​ជា​ដំណោះ​ស្រាយ​ធ្វើ​ឲ្យ​ធូរ​ស្រាល​បាន​ត្រជាក់​ចិត្ត​ដូច​ជា​ការ​ធ្វើ​ទាន​រក្សា​សីល​ចំរើន​មេត្តា​ចិត្ត​ព្រោះ​ការ​រក្សា​សីល​ជា​ដើម​ទើប​អាច​រំលត់​នូវ​សភាព​ក្តៅ​ក្រហាយ​ក្នុង​ចិត្ត​បាន គប្បី​ជ្រាប​ថា​សេចក្តី​សុខ​មិន​មែន​នៅ​ឆ្ងាយ​អំពី​ក្នុង​ចិត្ត​របស់​ខ្លួន​ទេ ហើយ​សេចក្តី​ទុក្ខ ក៏​នៅ​ក្នុង​ចិត្ត​ដែរ​ដូច្នេះ​ការ​ត្រាច់​ទៅ​កាន់​ទី​ឆ្ងាយ​ៗ ក៏​មាន​ចិត្ត​រួម​ដំណើរ​ទៅ​ជាមួយ​ដែរ ដូច្នេះ​សេចក្តី​ទុក្ខ​ក៏​វា​មាន​នៅ​ក្នុង ទី​នោះ​បើ​មាន​បញ្ញា នៅ​ទី​បញ្ញា នៅ​ទី​នើ បញ្ញា​នោះ​ឯង​ក៏​រំលត់​នូវ​សេចក្តី​ទុក្ខ​នោះ​បាន ។

- មិន​ត្រជាក់​ទេ បើ​នៅ​តែ​ឱប​ភ្លើង
-មិន​ត្រជាក់​ទេ បើ​នៅ​តែ​ប្រកាន់
-មិន​ត្រជាក់​ទេ បើ​នៅ​តែ​ជាប់​ជំពាក់
-មិន​ត្រជាក់​ទេ បើ​នៅ​តែ​ខឹង​ក្រោធ​ច្រើន
-មិន​ត្រជាក់​ទេ បើ​នៅ​តែ​មាន​គំនិត​ខូច
-មិន​ត្រជាក់​ទេ បើ​នៅ​តែ​មាន​គំនិត​យល់​ខុស
-មិន​ត្រជាក់​ទេ បើ​នៅ​តែ​ច្រណែន​អ្នក​ដទៃ
-មិន​ត្រជាក់​ទេ បើ​នៅ​តែ​ទ្រុស្ត​សីល
-មិន​ត្រជាក់​ទេ​បើ​មិន​មាន​បញ្ញា

នត្តិ សន្តិ បរំ សុខំ
ពុំ​មាន​សេចក្តី​សុខ​ដទៃ ក្រៅ​អំពី​សេចក្តី​ស្ងប់​ឡើយ ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ មេត្តាចិត្ត
រៀបរៀង​ដោយៈ ធម្មាចារ្យ​ កែវ​ វិមុត្ត
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ​ 

 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១៨ មីនា ឆ្នាំ២០២៤ (អាន: ១២,៦៧៦ ដង)
ចៅ​ស្រី​​ជា​ទី​ស្រ​ឡាញ់​របស់​នាង​វិ​សា​ខា​ធ្វើ​មរ​ណ​ភាព
ផ្សាយ : ០២ ធ្នូ ឆ្នាំ២០២២ (អាន: ២៦,៩៤៧ ដង)
កំណើត​នៃ​សុរា​មាន​ក្នុង​លោក
ផ្សាយ : ០៣ វិច្ឆិកា ឆ្នាំ២០២២ (អាន: ១៣,១៨៧ ដង)
ភាវៈជា​អ្នក​ដឹង​ប្រមាណ​ក្នុង​ភត្ត
ផ្សាយ : ២៨ មករា ឆ្នាំ២០២២ (អាន: ៨៦,៧១៨ ដង)
ទុក្ខកើតមកអំពីការប្រឆាំងនឹងសេចក្ដីពិត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១១,២៨៦ ដង)
ការ​ទំនុក​បម្រុង​ចិញ្ចឹម​មាតា​បិតា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.15
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿