35
ថ្ងៃ ច័ន្ទ ទី ២៤ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ២៣៨,៦៨៩
Today
ថ្ងៃម្សិលមិញ ១៦៥,៨៣៥
ខែនេះ ៤,៦៦០,០០៤
សរុប ៤០៥,៤៤២,៧២៩
អានអត្ថបទ
ផ្សាយ : ២៤ មីនា ឆ្នាំ២០២៤ (អាន: ១១,១៧៤ ដង)

សម្ដេចព្រះសុគន្ធាធិបតី គណៈធម្មយុត្តិកនិកាយ បញ្ញាសីលោ ប៉ាន



 
ប្រវត្តិរូបសង្ខេប
នៃ
សម្ដេចព្រះសុគន្ធាធិបតី បញ្ញាសីលោ ប៉ាន
គណៈធម្មយុត្តិកនិកាយ
ព.ស ២៤០១ ~ ២៤៣៦
គ.ស ១៨៥៧ ~ ១៨៩៣

 
សម្ដេច​ព្រះសុគន្ធាធិបតី ប៉ាន សម្ដេចសម្ភព នៅ​ថ្ងៃព្រហស្បតិ៍ ១រោច ខែ​កត្ដិក ឆ្នាំ ចរ អដ្ឋស័ក ព.ស ២៣៧០ គ.ស ១៨២៦ ច.ស ១១៨៨ នៅ​ភូមិ​ព្រែក ព្រះស្ដេច ខេត្ត​បាត់ដំបង។ ឯ​ស្រុក​ទាំង​អស់​នេះ​មិន​បាន​បញ្ជាក់​ពី​ឈ្មោះ​នៃ​មាតា​បិតា​សម្ដេច​ទេ។ ព្រះ​មាតា​បិតា​សម្តេច បាន​រត់​ទៅ​នៅ​ខេត្ត​បាត់​ដំបង ពី​ព្រោះ​មាន​ការ​កើត​ចលាចល​នៃ ឧកញ៉ា​តេជោ ទែន តែ​នៅ​ក្នុង​ប្រវត្តិសាស្រ្ដ​ខ្មែរ របស់​លោក រស់​ចន្ត្រា​បុត្រ កាល​សម័យ​ព្រឹត្តិការណ៍ បងប្អូន មូ នាំ​គ្នា​បង្កើត​ចលាចល​(គ.ស១៧៧៩​-​១៧៨៨)។

កាល​សម្ដេច​ព្រះជន្ម ១២វស្សា (ឆ្នាំរកា នពស័ក ព.ស២៣១៨ គ.ស ១៨៣៧ ម.ស ១៧៥៩ ច.ស ១១៩៩) បាន​បុព្វជ្ជា​ជា សាមណេរ នៅ​វត្តពោធិ៍ ឃុំ​សង្កែ ខេត្ត​បាត់​ដំបង គណៈមហានិកាយ។ ព្រះអង្គ​បាន​និមន្ត​ចូល​នៅ​ក្រុង​ថេព ប្រទេស ថៃ គង់​នៅ​វត្ត​សាកេត​គណៈមហានិកាយ។

លុះ​ដល់​ព្រះជន្មាយុ ២១វស្សា បាន​ឧបសម្បទាជា​ភិក្ខុ គណៈមហានិកាយ គង់​នៅ​វត្តសាកេត បាន​៤វស្សា។ នៅ​ពេល​នោះ ក្រុម​ម៉ឺន ភូវ ឌិន ជា​ជីដូន បាន​នាំ​សម្ដេច ទៅ​ថ្វាយ​សម្ដេច​ព្រះ ចមក្លាវ។ សម្ដេច​ព្រះ ចមក្លាវ  ឲ្យ​សិក្សា​សិក្ខាវិន័យ ក្នុង​តំណាក់​ចៅឃុន​ព្រះញាណរក្ខិត សុត ចៅ​អធិការ​វត្តបរមនិវាសន៍ គណៈធម្មយុត្ត។

លុះ​កន្លង​មក នៅថ្ងៃ១រោច ខែ​អាសាធ ឆ្នាំ​រកា ឯកស័ក ព.ស ២៣៩៣ គ.ស ១៨៤៩ ម.ស ១៧៧១ ច.ស ១២១១ សម្ដេច​មាន​ព្រះជន្ម ២៤វស្សា បាន​ចូល​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​គណៈ​ធម្មយុត្ត។ សម្ដេចព្រះ ចមក្លាវ ជា​ព្រះឧបជ្ឈាយ៍ ចៅឃុន​ញាណរក្ខិត លុត​ជា​កម្មវាចាចារ្យ អមរាភិរក្ខិត កើត​ជា​អនុស្សាវនាចារ្យ បាន​នាម​ឆាយា​ថា បញ្ញាសីលោ

នៅ​ក្នុងឆ្នាំ ១៨៥៦ បាន​សម្ដេច​ព្រះហិរិរក្សារាមាឥស្សរាធិបតី​ព្រះ អង្គឌួង បាន​ធ្វើ​ព្រះរាជសុភអក្សរ ថ្វាយ​ព្រះចៅ​ក្រុងសៀម សូម​ព្រះអង្គ​ត្រង់​ព្រះរាជានុញ្ញាត​ឲ្យ​ព្រះមហា ប៉ាន បាន​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ។

ពេល​នោះ សម្ដេច​ព្រះ ចមក្លាវ ទ្រង់​ព្រះរាជានុញ្ញាត ព្រម​ទាំង​ទ្រង់​អារាធនា ចៅ​ឃុនព្រះអមរាភិរក្ខិត កើត នឹង​ព្រះសង្ឃ​៨​អង្គ ឧបាសក ៤នាក់ ឲ្យ​ជូន​ព្រះមហា ប៉ាន មក​គង់​នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​ខាល ឆស័ក ព.ស ២៣៩៨ គ.ស ១៨៥៤ ម.ស ១៧៧៦ ច.ស ១២១៦។

ព្រះបាទ​សម្ដេច​ព្រះ អង្គឌួង ទ្រង់​និមន្ត​ព្រះមហា ប៉ាន ឲ្យ​គង់​នៅ​វត្ត សាលាគូ (វត្តអំពិលបី) ក្រុង​ឧត្ដង្គ​មាន​ជ័យ។ ព្រះមហា ប៉ាន បាន​ឡើង​សមណស័ក្ដិៈ

១- ព្រះអរិយវង្ស
២- ព្រះវិមលធម្ម
៣- ព្រះមហាវិមលធម្ម
៤- សម្ដេចព្រះសុគន្ធាធិបតី

ព្រះសង្ឃ​នាយក (មាន​ព្រះរាជបញ្ញត្តិ​ឲ្យ​ទូល​ឆ្លើយ ដោយ​ពាក្យ​ព្រះរាជស័ព្ទ​ទាំង​អស់)។

បញ្ជាក់ៈ

ព្រះមហា ប៉ាន បាន​ឡើង​ជា​សម្ដេច​ព្រះសុគន្ធាធិបតី ព្រះសង្ឃ​នាយក ​ពី​ឆ្នាំម្សាញ់ នព្វស័ក ព.ស២៤០១ គ.ស១៨៥៧ ម.ស១៧៧៩។

សម្ដេច​ព្រះសុគន្ធាធិបតី សង្ឃ​នាយក ប៉ាន ព្រះអង្គ​ទ្រង់​សោយ​ទី​វង្គត នៅ​ថ្ងៃ សៅរ៍ ៤រោច ខែមាឃ ឆ្នាំម្សាញ់ បញ្ចស័ក ព.ស ២៤៣៧ ម.ស ១៨១៥ ក្នុង​ព្រះជន្ម គំរប់ ៦៧វស្សា។

កំណត់សំគាល់

នៅ​ក្នុងសៀវភៅ​តែ​មួយ​មាន​ឈ្មោះ​មិន​ឯក​ភាព​សោះ។

ដោយ​៥០០០​ឆ្នាំ​ 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២០ សីហា ឆ្នាំ២០២២ (អាន: ២៤,៤៤៦ ដង)
សម្ដេច​ព្រះ​មហាសុមេធាធិបតី ហួត តាត សម្ដេច​ព្រះ​សង្ឃ​រាជ នៃ​គណៈ​មហា​និកាយ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ៤១,០៦៩ ដង)
ប្រវត្តិរបស់ព្រះពុទ្ធឃោសាចារ្យ
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៨៧,៥៥១ ដង)
​ជីវ​ប្រវត្តិ​របស់ លោកគ្រូអគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
ផ្សាយ : ០១ ធ្នូ ឆ្នាំ២០២១ (អាន: ៤,៥៣៧ ដង)
ជីវប្រវត្តិ​សម្ដេចព្រះមហាឃោសានន្ទ
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ៤៨,៣៥៤ ដង)
ប្រវត្តិសាស្ត្រព្រះពុទ្ធសាសនា
ផ្សាយ : ២៨ ឧសភា ឆ្នាំ២០១៦ (អាន: ៦,២០៦ ដង)
សម្ដេច​ព្រះសុធម្មាធិបតី គណៈធម្មយុត្តិកនិកាយ ពុទ្ធនាគោ អ៊ុង ស្រី
ផ្សាយ : ០៦ កញ្ញា ឆ្នាំ២០២១ (អាន: ៣៣,០៦០ ដង)
សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.38
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿