ថ្ងៃ ពុធ ទី ១២ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៧,៧៣១
Today
ថ្ងៃម្សិលមិញ ១២០,៦៤១
ខែនេះ ២,០៦៧,៤៩៩
សរុប ១៩២,៦២២,៨១៦
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២០ (អាន: ១៩១១៥ ដង)

ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង



 
រឿង​ធម្មបាល​កុមារ
(ចាក ម. ទ.)
(ការ​ស្លាប់​មាន​ពិត តែ​អ្នក​រក្សា​ធម៌​តែង​មាន​អាយុ​វែង)

ក្នុង​បឋម​ពោធិកាល សម្តេច​ព្រះ​មាន​ជោគ បាន​ស្តេច​ទៅ​កាន់​ក្រុង​កបិល​ពស្តុ ជា​លើក​ដំបូង ទ្រង់​គង់​ក្នុង​និគ្រោធារាម ។ ពេល​នោះ​ព្រះ​បាទ​ សិរីសុទ្ធោទន​មហារាជ ជា​ព្រះ​រវរាជ​បិតា បានចង្ហាន់ប្រគេន​ព្រះ​អង្គ​ និង​ព្រះ​សង្ឃ​ខី​ណា​ស្រព​២​ម៉ឺន​អង្គ​ជា​បរិវារ ទើប​មាន​បន្ទូល​សំណេះ​សំណាល​ថា​កាល​ដែល​ព្រះ​អង្គ​កំពុង​ព្យាយាម​ធ្វើ​ទុក្ករ​កិរិយា ស្វែង​រក​អនុត្តរ​សម្មា​សម្ពោធិ​ញាណ មាន​ទេវតា​ហោះ​មក​ឋិត​នៅ​លើ​អាកាស​នភាល័យ​ស្រែក​ប្រាប់​ថា ព្រះ​សិទិ្ធត្ថ​កុមារ​ជា​ព្រះ​រាជ​បុត្រ​ព្រះ​អង្គ សោយ​ព្រះ​ទី​វង្គត​ទៅ​ហើយ ព្រោះ​ទ្រង់​មាន​អាហារ​តិច ។

ព្រះ​សាស្តា​មាន​ព្រះ​បន្ទូល​ថា ចុះ​មហារាជ​ជឿ​ឬ? ខ្ញុំ​មិន​ជឿ​ទេ បាន​ទាំង​និយាយ​ឃាត់​ទេវតា​វិញ​ថា កូន​ខ្ញុំ​បើ​មិន​ត្រាស់ មុខ​ជា​មិន​ស្លាប់ ។ ព្រះ​សាស្តា​មាន​ព្រះ​បន្ទូល​ថា ឥឡូវ​នេះ​ព្រះ​អង្គ​ជឿ​ដូចម្តេច​កើត បើ​ពី​ដើម​តថាគត​នៅ​ជា​មហា​ធម្មបាល​ពោធិសត្វ អាចារ្យ​ទិសា​បាមោក្ខ​យក​ឆ្អឹង​ពពែ​មក​បង្ហាញ​ថា កូន​អ្នក​ឯង​ស្លាប់​ទៅ​ហើយ នេះ​ឆ្អឹង ក៏​ព្រះ​អង្គ​មិន​ជឿ​ហើយ​និយាយ​តប​ទៅ​ថា ត្រកូល​យើង​មិន​ដែល​មាន​នរណា​ស្លាប់​ពី​ក្មេង​ទេ ។ ព្រះ​បាទ​សុទ្ធោទន​ក៏​អារាធនា ។ ព្រះ​សាស្តា​ស្តេច​នាំ​អតីត​និទាន​មក​សំដែង​ដូច​ត​ទៅ​នេះ ។


ក្នុង​កាល​ដែ​ល​កន្លង​ទៅ​ហើយ មាន​ព្រះ​មហាក្សត្រ​មួយ​ព្រះ​អង្គ​ព្រះ​នាម​ព្រហ្មទត្ត សោយ​រាជ្យ​សម្បត្តិ​នៅ​នគរ​ពារាណសី ជា​ស្តេច​ប្រកប​ដោយ​ទសពិធរា​ធម៌ នឹង​មាន​សេចក្តី​ស្រឡាញ់ រាប់​អាន​អាណា​ប្រជា​នុរាស្ត្រ​ទូ​ទៅ។ ក្នុង​កសិក​រដ្ឋ មាន​ស្រុក​មួយ​ឈ្មោះ​ធម្មបាល (​បាន​ឈ្មោះ​ដូច្នេះ​ព្រោះ​អ្នក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​ប៉ុន្មាន​សុទ្ធ​តែ​រក្សា​ធម៌) ។ ព្រាហ្មណ៍​ដែល​នៅ​ក្នុង​ស្រុក​នោះ​ក៏​ឈ្មោះ​ធម្មបាល​ដែរ ព្រោះ​សុទ្ធ​តែ​ជា​អ្នក​រក្សា​ធម៌ គឺ​កុសល​កម្ម​បថ​១០។ ដោយ​ហោច​ទៅ ពួក​កម្មករ​ក្នុង​ត្រកូល​ព្រាហ្មណ៍​នោះ ក៏​សុទ្ធ​តែ​ជា​អ្នក​ឲ្យ​ទាន​រក្សា​និច្ច​សីល​ឧបោសថ​សីល​ដូចៗ​គ្នា ។

គ្រា​នោះ​ ព្រះ​បរម​ពោធិសត្វ​ទ្រង់​យោន​យក​កំនើត​ក្នុង​ត្រកូល​ព្រាហ្មណ៍​ធម្មបាល​មាន​ឈ្មោះ​ថា​ធម្មបាល​កុមារ ។ ពេល​ធម្មបាល​កុមារ​ចំរើន​អាយុ​ឡើង​កាល​ណា ព្រាហ្មណ៍​ជា​បិតា​បាន​ឲ្យ​ប្រាក់​១​ពាន់​កហាបណៈ ហើយ​បញ្ចូន​ឲ្យ​ទៅ​រៀន​សិល្ប៍សាស្ត្រ ឯ​ក្រុង​តក្ក​សិលា​ក្នុង​សំណាក់​អាចារ្យ​ពេញ​ចិត្ត ហើយ​ប្រគល់​មាណព​ជា​សិស្ស ទាំង​៥០០​រូប​ឲ្យ​ធម្ម​បាល​កុមារ​ត្រួត​ត្រា ។ គ្រា​នោះ​កូន​ច្បង​របស់​អាចារ្យ​ទិសា​បាមោក្ខ ក៏​ធ្វើ​មរណ​កាល​ទៅ ។ ឯ​អាចារ្យ​នឹង​មាណព​ជា​សិស្ស​ទាំង​៥០០ ទួញ​យំ​សោយ​សោក​ស្រណោះ​ស្តាយ​កូន​ជា​ពន់​ពេក ។ 


លុះ​បន្ទោ​បង់​សេចក្តី​សោយ​សោក​ហើយ ក៏​រៀប​ចាត់​ចែង​ធ្វើ​សវនកិច្ច​កូន​នោះ​តាម​ប្រពៃណី​នា​ប៉ាឆា​មួយ ។ អាចារ្យ ពួក​ញាតិ​និង​មាណព​ជា​សិស្ស​ទាំង​អស់​គ្នា ក៏​ទួញ​យំ​សោក​ក្នុង​ប៉ាឆា​នោះ​ថែម​ទៀត ប្លែក​តែ​ធម្មបាល​មួយ​ទេ​ដែល​មិន​សោយ​សោក មិន​ចូល​កាន់​មរណ​សញ្ញា​ជា​មួយ​នឹង​គេ ។ កាល​ដែល​ពួក​អ្នក​ចូល​កាន់​សេចក្តី​ទុក្ខ​ទាំង​អស់​ត្រឡប់​មក​ផ្ទះ​វិញ អង្គុយ​ក្នុង​សំណាក់​លោក​អាចារ្យ​ពោល​រៀប​រាប់​ត្អួញ​ត្អែរ​ថា ឱ​ហេតុ​អ្វី​ហ្ន៎ បាន​ជា​មាណព​នេះ​នៅ​ក្មេង​ត្រឡាំង ហើយ​ស្លាប់​ព្រាត់​ប្រាស ចាក​មាតា​បិតា​ញាតិ​មិត្ត​យ៉ាង​នេះ ។

ធម្មបាល​កុមារ​និយាយ​តប​ថា ហៃ​សម្លាញ់​ទាំង​ឡាយ អ្នក​ពោល​ថា​មាណព​នេះ​ស្លាប់​ពី​ក្មេង ចុះ​បើ​ក្មេង​ទេ​ម្តេច​ក៏​ស្លាប់? ការ​ស្លាប់​ពី​ក្មេង​វា​មិន​ដែល​មាន ។ ពួក​មាណព​និយាយ​ថា នែ​សម្លាញ់ អ្នក​ឯង​មិន​ដឹង​ជា​សត្វ​តែង​តែ​វិនាស​យ៉ាង​នេះ​ឬ? ខ្ញុំ​ដឹង​ណាស់​ទៅ​ហើយ តែ​ថា​សត្វ​ទាំង​ឡាយ​ដែល​ស្លាប់​ពី​ក្មេង​មិន​ដែល​មាន លុះ​ណា​តែ​ចាស់​ទើប​ស្លាប់​ ។ មិន​មែន​ដូច្នោះ​ទេ​ធម្មបាល​សម្លាញ់ សង្ខារ​ជា​សភាព​មិន​ទៀង​ទាត់​ឋិត​ថេរ​ទេ តែ​កើត​ឡើង​ហើយ​ពិត​ជា​វិនាស​ទៅ​វិញ​ជា​ធម្មតា មិន​ថា​ចាស់​ឬ​ក្មេង​ឡើយ ។

ធម្មបាល​តប​ថា សំដី​អ្នក​និយាយ​ នេះ​ត្រូវ​ណាស់ ៗ តែ​មិន​ដែល​មាន​សត្វ​ណា​ស្លាប់​ពី​ក្មេង លុះ​តែ​ចាស់​ទើប​ស្លាប់ ទើប​សង្ខា​មិន​ទៀង ។ មាណព​ឆ្ងល់​នឹង​សំដី​ធម្ម​បាល​ណាស់​ក៏​សួរ​ថា ធម្មបាល​សម្លាញ់ ចុះ​ផ្ទះ​អ្នក​ឯង​គ្មាន​មនុស្ស​ស្លាប់​ទេ​ឬ? មាន​ស្លាប់​ពិត​តែ​មិន​ស្លាប់​ពី​ក្មេង​ទេ លុះ​តែ​ចាស់​ទើប​ស្លាប់ ។​ត្រកូល​អ្នក​ឯង​សុទ្ធ​តែ​យ៉ាង​ហ្នឹង​ឬ? ត្រកូល​ខ្ញុំ​យ៉ាង​ហ្នឹង​ឯង ។ ពួក​មាណព​ឮ​ពាក្យ​ធម្មបាល​ពោល​ដូច្នោះ ក៏​នាំ​គ្នា​ទៅ​ជំរាប​លោក​អាចារ្យ ។ ឯ​អាចារ្យ​បាន​ហៅ​ធម្មបាល​មក​សួរ​ថា ម្នាល​ធម្មបាល​ ឮ​ថា​ត្រកូល​អ្នក​ឯង​មនុស្ស​មិន​ដែល​ស្លាប់​ពី​ក្មេង​មែន​ឬ? បពិត្រ​លោក​អាចារ្យ ពិត​មែន ។

ឮអាចារ្យ ឮ​ពាក្យ​នោះ​ហើយ ក៏​គិត​ថា ធម្មបាល​និយាយ​ពាក្យ​ប្លែក​ពេក​ណាស់ អញ​នឹង​ទៅ​កាន់​សំណាក់​បិតា​ធម្មបាល​នេះ ហើយ​សាក​សួរ​មើល តើ​គេ​ប្រព្រឹត្ត​ធម៌​បែប​ណា បាន​ជា​មិន​ស្លាប់​ពី​ក្មេង​បើ​ពិត​ដូច​ថា​មែន អញ​នឹង​ប្រព្រឹត្ត​តាម​ធម៌​នោះ​ដែរ ។ កន្លង​មក​៧​ ឬ​៨​ថ្ងៃ​អាចារ្យ​ក៏​ហៅ​ធម្មបាល​មក​ប្រាប់​ថា ម្នាល​ធម្មបាល យើង​មិន​នៅ​ទេ ចូរ​ឯង​បង្រៀន​សិល្ប​សាស្ត្រ​ដល់​ពួក​មាណព​ជំនួស​យើង​ផង ទំ​រាំ​យើង​ត្រឡប់​មក​វិញ​ លុះ​ពោល​ដូច្នោះ​ហើយ ក៏​យក​ឆ្អឹង​ពពែ​មក​លាង​ស្អាត​បាត​ច្រក​ទៅ​ក្នុង​ការុង ឲ្យ​បំរើ​ម្នាក់​លី​តាម ដោយ​ដើរ​ចេញ​ពី​នគរ​តក្កសិលា យាត្រា​ម្នីម្នា​ទៅ​ធម្មបាល​គ្រាម ទើប​សួរ​រក​ផ្ទះ​ធម្មបាល​កុមារ ហើយ​ឈរ​នៅ​ទៀប​ទ្វារ​ផ្ទះ ។

ពួក​កម្មករ​របស់​ព្រាហណ៍​បាន​ឃើញ​លោក​អាចារ្យ ក៏​ស្ទុះ​ទៅ​ទទួល​ឆ័ត្រ​ស្បែក​ជើង​ពី​ដៃ​លោក​អាចារ្យ យក​ការ៉ុង​ពី​អ្នក​បំរើ អាចារ្យ​ទិសាបាមោក្ខ​ពោល​ថា ចូរ​អ្នក​ទាំង​ឡាយ​ជំរាប​ព្រាហ្មណ៍ ជា​បិតាម​ធម្មបាល​កុមារ​ថា អាចារ្យ​របស់​ធម្មបាល មក​ឈរ​នៅ​ទៀប​ទ្វារ​ឯ​ណោះ ។ ខ្ញុំ​កំដរ​ទៅ​ជំរាប​តាម​ពាក្យ​លោក​អាចារ្យ ឯ​ព្រហ្មណ៍​ក៏​ម្នី​ម្នា​ស្ទុះ​ទៅ​ទទួល​រាក់​ទាក់​បដិ​សណ្ឋារៈ​ អញ្ជើញ​ឡើង​ទៅ​លើ​ផ្ទះ ឲ្យ​អង្គុយ​លើ​គ្រែ ហើយ​ធ្វើ​កិច្ច មាន​ការ​លាង​ជើង​ជា​ដើម​ឲ្យ​លោក​អាចារ្យ​នោះ ។ លុះ​អាចារ្យ​បរិភោគ​ភោជន​រួច​ហើយ​ ក៏​ផ្តើម​និយាយ​បា្រប់​ព្រាហ្មណ៍​ថា ធម្មបាល​បុត្រ​អ្នក​មាន​ប្រាជ្ញា​វាង​វៃ​ណាស់ រៀន​សូត្រ​ចេះ​ចប់​វេទ​ទាំង​៣ នឹង​សិល្ប៍សាស្ត្រ​ទាំង​១៨​តែ​ស្លាប់​ទៅ​ហើយ សង្ខារ​ជា​សភាវមិន​ទៀង​ទេ អ្នក​កុំ​សោយ​សោក​ធ្វើ​អ្វី ។

ព្រាហ្មណ៍​ឮ​ពាក្យ​នោះ​ក៏​ទះ​ដៃ​សើច ។ អាចារ្យ​សួរ​ថា អ្នក​សើច​រឿង​អ្វី ? កូន​យើង​មិន​ស្លាប់​ទេ ក្រែង​តែ​អ្នក​ដទៃ​ទើប​ស្លាប់ ។ អាចារ្យ​ទាញ​ឆ្អឹង​ពី​ការុង ហើយ​និយាយ​ថា នេះ​ឆ្អឹង​កូន​អ្នក​ឯង។ ទេ​ឆ្អឹង​នេះ​ប្រហែល​ជា​ឆ្អឹង​ពពែ ឬ​ឆ្អឹង​ឆ្កែ មិន​មែន​កូន​ខ្ញុំ​ទេ ព្រោះ​ត្រកូល យើង​រហូត​ដល់​៧​សន្តាន មិន​ដែល​មាន​អ្នក​ណា​មួយ​ស្លាប់​ពី​ក្មេង​ទេ លោក​និយាយ​កុហក​ហើយ ។ អាចារ្យ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នេះ​មាន​ចិត្ត​ត្រេក​អរ​ណាស់ បាន​សាក​សួរ​ថា ម្នាល​ព្រាហ្មណ៍ ត្រកូល​មិន​ដែល​មាន​ជន​ណា​ស្លាប់​ពី​ក្មេង​នោះ មិន​មែន​ឥត​ហេតុ​ឡើយ​ ហេតុ​ដែល​មិន​ស្លាប់​ពី​ក្មេង​នោះ​តើ​យ៉ាង​ណា? ទើប​អាចារ្យ​ចង​ជា​បទ​គា​ថា​សួរ​ថាៈ


" អ្នក​សមាទាន​វត្ត​ដូចម្តេច? ព្រហ្មចរិយា​ដូចម្តេច? នេះ​ជា​ផល​របស់​កម្ម​អ្វី ដែល​អ្នក​បាន​សន្សំមក? ម្នាល​ព្រាហ្មណ៍​ ចូរ​អ្នក​ប្រាប់​សេចក្តី​នេះ​ដល់​យើង ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​មិន​ស្លាប់​ពី​ក្មេង?" ព្រាហ្មណ៍​ឆ្លើយ​ប្រាប់​ថាៈ

យើង​បាន​រក្សា​កម្មបថ​១០ ដោយ​ម៉ត់​ចត់ គឺ​យើង​មិន​ប្រព្រឹត្ត​រំលោភ​ចង់​បាន​ទ្រព្យ​អ្នក​ដទៃ ដោយ​ចង់​បាន​មក​ជា​របស់​ខ្លួន មិន​ប្រព្រឹត្ត​បាទ​ចង​គំនុំ​គំគួន​នឹង​អ្នក​ដទៃ មិន​មាន​គំនិត​យល់​ខុស​មាន​យោបល់​ថា លោក​នេះ​គ្មាន​(នត្ថិ អយំ លោកោ) ជា​ដើម​ មិន​និយាយ​ពាក្យ​កុហក មិន​និយាយ​ពាក្យ​ស៊ក​សៀត​បំបែក​បំបាក់​អ្ន​ក​ដទៃ មិន​និយាយ​ពាក្យ​ញុះ​ញង់ មិន​និយាយ​រោយរាយ​ឥត​ប្រយោជន៍​ មិន​សម្លាប់​សត្វ​មិន​លួច​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ មិន​ប្រព្រឹត្ត​កន្លង​កូន​ប្រពន្ធ​អ្នក​ដទៃ ទាំង​ភរិយា​យើង​សោត ក៏​មិន​បាន​ប្រព្រឹត្ត​ក្បត់​យើង​ព្រោះ​ហេតុ​ដូច្នោះ បាន​ជា​យើង​មិន​ស្លាប់​ពី​ក្មេង បពិត្រ​លោក​អាចារ្យ​ នេះ​ជា​វត្ត​ដែល​យើង​បាន​ប្រព្រឹត្ត​មក​ដោយ​ល្អ ។

អត្តបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ប្រជុំជាតក
វាយ​អត្តបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ៥០០០ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២១១៤៦ ដង)
ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕