អានអត្ថបទ
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ១១,៧១៧ ដង)
គាថារបស់ព្រះរដ្ឋបាលត្ថេរ

|
គាថារបស់ព្រះរដ្ឋបាលត្ថេរ
បិដកលេខ ៥៧ ទំព័រ ៥៦ បស្សាមិ លោកេ សធនេ មនុស្សេ លទ្ធាន វិត្តំ ន ទទន្តិ មោហា ។ អាត្មាបានឃើញនូវមនុស្សទាំងឡាយ បរិបូណ៌ដោយទ្រព្យសម្បត្តិក្នុងលោក (ពួកមនុស្សទាំងនោះ) លុះបានទ្រព្យគាប់ចិត្តហើយ មិនឲ្យ (ដល់បុគ្គលណាមួយឡើយ) ព្រោះតែសេចក្តីវង្វេង ។ លទ្ធា ធនំ សន្មិចយំ ករោន្តិ ភិយ្យោ ច កាមេ អភិបត្ថយន្តិ ។ ពួកមនុស្សបានទ្រព្យហើយ ក៏ធ្វើនូវការសន្សំទុក ទាំងប្រាថ្នាក្នុងកាកមដ៏លើសលប់ ។ រាជា បសយ្ហប្បឋវី វិជេត្វា សសាគរន្តំ មហិមាវសន្តោ ឱរំ សមុទ្ទស្ស អតិត្តរូបោ បារំ សមុទ្ទស្សបិ បត្ថយេថ ។ ព្រះរាជាឈ្នះនូវផែនដី ដែលព្រះអង្គរឹបជាន់បានហើយនៅគ្រប់គ្រងផែនដី មានសាគរជាទីបំផុត មានសភាពមិនឆ្អែតនឹងត្រើយសមុទ្រខាងអាយក៏ប្រាថ្នានូវត្រើយសមុទ្រខាងនាយ ។ រាជា ច អញ្ញេ ច ពហូ មនុស្សា អវីតតណ្ហា មរណំ ឧបេន្តិ ឧនាវ ហុត្វាន ជហន្តិ ទេហំ កាមេហិ លោកម្ហិ ន ហត្ថិ តិត្តិ ។ ព្រះរាជាក្តី ពួកមនុស្សដទៃច្រើននាក់ក្តី មិនទាន់ប្រាសចាកតណ្ហា រមែងដល់នូវសេចក្តីស្លាប់ គឺថាជាអ្នកមានសេចក្តីខ្វះខាតលះបង់រាងកាយ ព្រោះថាសេចក្តីឆ្អែតដោយកាមទាំងឡាយក្នុងលោកមិនមាន ។ កន្ទន្តិ នំ ញាតិ បកិរិយ កេសេ អហោ វតា នោ អមរាតិ ចាហុ វត្ថេន នំ បារុតំ នីហរិត្វា ចិត្តំ សមោធាយ តតោ ទហន្តិ ។ ពួកញាតិ រំសាយសក់កន្ទក់កន្ទេញ ចំពោះបុគ្គលដែលស្លាប់ហើយនោះ ទាំងបាននិយាយថា ធ្វើម្តេចហ្ន៎ ញាតិរបស់យើងទាំងឡាយកុំស្លាប់វិញ ក៏នាំខ្មោចនោះដែលវុំដោយសំពត់ទៅកាន់ជើងថ្ករ ប្រជុំគ្នាដុតក្នុងទីនោះ ។ សោ ឌយ្ហតិ សូលេហិ តុជ្ជមានោ ឯកេន វត្ថេន បហាយ ភោគេ ន មិយ្យមានស្ស ភវន្តិ តាណា ញាតី ច មិត្តា អថ វា សហាយា ។ បុគ្គលដែលស្លាប់នោះ ត្រូវពួកអ្នកដុតចាក់ដោយឈើសូលដុត បុគ្គលនោះលះបង់នូវភោគៈទាំងឡាយ មានតែសំពត់មួយស្លាប់ទៅ ញាតិទាំងឡាយក្តី មិត្តទាំងឡាយក្តី ឬសម្លាញ់ទាំងឡាយក្តី ជាទីពឹងមិនមានទេ ។ ទាយាទកា តស្ស ធនម ហរន្តិ សត្តោ បន គច្ឆតិ យេន កម្មំ ន មិយ្យមានំ ធនមន្វេតិ កិញ្ចិ បុត្តា ច ទារា ច ធនញ្ច រដ្ឋំ ។ ពួកទាយាទ (អ្នកត្រូវទទួលមត៌ក) រមែងនាំទៅនូវទ្រព្យរបស់សត្វដែលស្លាប់នោះ ចំណែកសត្វដែលស្លាប់នោះ ក៏ទៅតាមយថាកម្ម ទ្រព្យតិចតួច កូនប្រពន្ធមាសប្រាក់ និងដែន ក៏មិនមែនជាប់តាមសត្វដែលស្លាប់នោះទេ ។ ន ទីឃមាយុំ លភតេ ធនេន ន ចាបិ វិត្តេន ជរំ វិហន្តិ អប្បញ្ហិ នំ ជីវិតមាហុ ធីរា អសស្សតំ វិបរិណាមធម្មំ ។ បុគ្គលមិនមែនបាននូវអាយុវែង ដោយសារទ្រព្យទេ ទាំងមិនមែនកម្ចាត់បង់នូវជរាដោយសារទ្រព្យបានទេ ព្រោះថា អ្នកប្រាជ្ញទាំងឡាយបានពោលនូវជីវិតនេះថា តិច មិនទៀង មានការប្រែប្រួលទៅ ជាធម្មតា ។ អទ្ធា ទលិទ្ទា ច ផុសន្តិ ផស្សំ ពាលោ ច ធីរោ ច តថេវ ផុដ្ឋោ ពាលា ហិ ពាល្យា វធិតោវ សេតិ ធីរោ ច ន វេធតិ ផស្សផុដ្ឋោ ។ ជនទាំងឡាយ អ្នកស្តុកស្តម្ភ និង អ្នកទ័លក្រ រមែងប៉ះពាល់នូវផស្សៈ (មិនជាទីប្រាថ្នា) បុគ្គលពាលនិង អ្នកប្រាជ្ញ រមែងប៉ះពាល់ដូចគ្នា ប៉ុន្តែបុគ្គលពាល បើមានសេចក្តីទុក្ខបៀតបៀនហើយរមែងដេក(សោកស្តាយ) ព្រោះភាវៈនៃខ្លួនពាល ឯអ្នកប្រាជ្ញ បើទុកជាប៉ះពាល់នូវផស្សៈ ក៏មិនបានញាប់ញ័រ ។ តស្មា ហិ បញ្ញាវ ធនេន សេយ្យោ យាយ វោសានមិធាធិគច្ឆតិ អប្យោសិតត្ថា ហិ ភវាភវេសុ បាបានិ កម្មានិ ករោន្តិ មោហា ។ ព្រោះហេតុនោះ បុគ្គលបាននូវព្រះនិព្វាន ជាទីបំផុតនៃភពក្នុងលោកនេះ ដោយបញ្ញាណា បញ្ញានោះជាធម្មជាតិប្រសើរជាងទ្រព្យ ដ្បិតបុគ្គលទាំងឡាយមិនទាន់បានសម្រេចប្រយោជន៍រមែងធ្វើនូវបាបកម្មទាំងឡាយ ក្នុងភពតូច និងភពធំ ព្រោះតែមោហៈ ។ ឧបេតិ គព្ភញ្ច បរញ្ច លោកំ សំសារមាបជ្ជ បរម្បរាយ តស្សប្បបញ្ញោ អភិសទ្ទហន្តោ ឧបេតិ គព្ភញ្ច បរញ្ច លោកំ ។ បុគ្គលណា (បានធ្វើបាបកម្ម) ក៏ដល់នូវការអន្ទោលទៅមក រមែងចូលទៅកាន់គភ៌ និងបរលោក បុគ្គលអ្នកអប្បប្រាជ្ញា( ឯទៀត) កាលបើជឿបុគ្គលអ្នកធ្វើបាបកម្មនោះ ក៏ទៅកាន់គភ៌និង បរលោក ។ ចោរោ យថា សន្ធិមុខេ គហីតោ សកម្មុនា ហញ្ញតិ បាបធម្មោ ឯវំ បជា បេច្ច បរម្ហិ លោកេ សកម្មុនា ហញ្ញតិ បាបធម្មោ ។ ចោរអ្នកមានធម៌ដ៏លាមកដែលគេចាប់បានត្រង់មុខតំណ (នៃផ្ទះ) រមែងក្តៅក្រហាយដោយកម្មរបស់ខ្លួណ យ៉ាងណាមិញសត្វអ្នកមានធម៌ដ៏លាមក លុះស្លាប់ទៅ រមែងក្តៅក្រហាយក្នុងលោកខាងមុខ ដោយកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ ។ កាមា ហិ ចិត្រា មធុរា មនោរមា វិរូបរូបេន មថេន្តិ ចិត្តំ អាទីនវំ កាមគុណេសុ ទិស្វា តស្មា អហម បព្វជិតោម្ហិ រាជ ។ កាមទាំងឡាយដ៏វិចិត្រ មានរសឆ្ងាញ់ ជាទីរីករាយនៃចិត្តតែងញាំញីចិត្តដោយសភាពផ្សេងៗ បពិត្រមហារាជ ហេតុនោះអាត្មាភាពឃើញទោសក្នុងកាមគុណទាំងឡាយ ទើបចេញទៅបួស ។ ទុមប្ឆលានីវ បតន្តិ មាណវា ទហរា ច វុឌ្ឍា ច សរីរភេទា ឯតម្បិ ទិស្វា បព្វជិតោម្ហិ រាជ អបណ្ណកំ សាមញ្ញមេវ សេយ្យោ ។ សត្វទាំងឡាយទោះក្មេងក្តី ចាស់ក្តី តែងបែកធ្លាយនូវសីររៈដូចជាផ្លែឈើជ្រុះ (ចាកដើម) បពិត្រមហារាជ អាត្មាភាពបានឃើញនូវរបស់មិនទៀងនេះឯងបានជាចេញបួស ភាពជាសមណៈមិនសូវខុសភ្លាត់ ជារបស់ប្រសើរលើសលប់ ។ សទ្ធាយាហំ បព្វជិតោ ឧបេតោ ជិនសាសនេ អវជ្ជា មយ្ហំ បព្វជ្ជា អនណោ ភុញ្ជាមិ ភោជនំ ។ អាត្មាភាពបួសដោយសទ្ធា បានប្រកបសេចក្តីប្រតិបត្តិ ក្នុងសាសនានៃព្រះជិនស្រី បព្វជ្ជារបស់អាត្មាភាព មិនមានទោសអាត្មាភាពបរិភោគជន មិនមានបំណុលទេ ។ កាមេ អាទិត្តតោ ទិស្វា ជាតរូបានិ សត្ថតោ គព្ភេ វោក្កន្តិតោ ទុក្ខំ និរយេសុ មហព្ភយំ ។ អាត្មាភាពឃើញនូវកាមទាំងឡាយ ហាក់ដូចជាភ្លើងឆេះសព្វហើយ ឃើញនូវជារូប ហាក់ដូចជាគ្រឿងសស្ត្រាវុធ ឃើញហេតុនាំមកនូវទុក្ខ តាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌ ឃើញនូវភ័យធំ ក្នុងនរកទាំងឡាយ ។ ឯតមាទីនវំ ទិស្វា សំវេគំ អលភឹ តទា សោហំ វិទ្ធោ តទា សន្តោ សម្បត្តោ អាសវក្ខយំ ។ អាត្មាភាពឃើញនូវទោសនេះឯង ក៏បាននូវសេចក្តីសង្វេគក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ក៏បាននូវសេចក្តីសង្វេគក្នុងកាលនោះ អាត្មាភាពហ្នឹងឯង ក៏បាននូវសេចក្តីសង្វេគក្នុងកាលនោះអាត្មាភាពហ្នឹងឯង ជាអ្នកត្រូវសរមុតហើយ ក្នុងកាលនោះ (ឥឡូវនេះ) បានដល់ហើយ នូវការអស់ទៅនៃអាសវៈ ។ បរិចិណ្ណោ មយា សត្ថា កតំ ពុទ្ធស្ស សាសនំ ឱហិតោ គរុកោ ភារោ ភវនេត្តិ សមូហតា ។ ព្រះសាស្តា អាត្មាភាពបានបម្រើហើយ ព្រះពុទ្ធសាសនា អាត្មាភាពក៏បានធ្វើហើយ ភារៈដ៏ធ្ងន់ អាត្មាភាពបានដាក់ចុះហើយតណ្ហាជាគ្រឿងនាំសត្វទៅកាន់ភព អាត្មាភាព បានដកចោលហើយ ។ យស្ស ចត្ថាយ បព្វជិតោ អគារស្មា អនគារិយំ សោ មេ អត្ថោ អនុប្បត្តោ សព្វសំយោជនក្ខយោតិ ។ កុលបុត្របានចេញចាកផ្ទះ ចូលកាន់ផ្នួស ដើម្បីប្រយោជន៍ ប្រយោជន៍នោះ គឺការអស់ទៅនៃសំយោជនៈទាំងពួង អាត្មាភាពបានដល់ហើយ ។ អត្តបទនេះដកស្រង់ចេញពីសៀវភៅៈ ជំនួយសតិ រៀបរៀងដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស វាយអត្តបទដោយៈ កញ្ញា ជា ម៉ានិត ដោយ៥០០០ឆ្នាំ |