30
ថ្ងៃ ពុធ ទី ១៧ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣៦,៥៣១
Today
ថ្ងៃម្សិលមិញ ២០៧,៩២៩
ខែនេះ ៣,២៤៨,៦៤៧
សរុប ៣៨៩,៣៣១,១៣១
អានអត្ថបទ
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៥៩៦ ដង)

ទប់​ទល់​ជាមួយ​ទុក្ខ



ស្តាប់សំឡេង

 

កូន​ជាទី​ស្រឡាញ់! រាង​កាយ​មាំ​មួន រមែង​មិន​ត្រូវ​រោគ​ភ័យ បៀត​បៀន​បាន​ដោយ​ងាយ​ឡើយ ភាព​រឹង​ប៉ឹង​មាំ​មួន​នៃ​រាង​កាយ​អាច​ទប់​ទល់​នឹង​រោគ​ផ្សេងៗ បាន ឈ្មោះ​ថា​ទប់​ទល់​នឹង​ទុក្ខ​ផ្លូវ​កាយ​ ធ្វើ​ឲ្យ​កាយ​ជា​សុខ ។ មាន​ទំនង​ដូចគ្នា​ដែរ គឺ​ថា​បើ​មិន​ត្រូវ​ការ​ឲ្យ​ចិត្ត​មាន​ទុក្ខ​ទេ ត្រូវ​សាង​ភាព​រឹង​ប៉ឹង​ឲ្យ​ដល់​ចិត្ត សម្រាប់​ទប់​ទល់​ជា​មួយ​នឹង​ទុក្ខ​ផ្លូវ​ចិត្ត​ឲ្យ​បាន​ល្អ ។

ការ​ពិត​ ទុក្ខ​ផ្លូវ​ចិត្ត​នោះ មាន​ហេតុ​មក​អំពី​ការ​នឹក​គិត​តាក់​តែង​នៃ​ចិត្ត​ខ្លួន​ឯង​ជា​សំខាន់ គឺ​ចិត្ត​បាន​ចាប់​យក​រឿង​រ៉ាវ​ផ្សេង​ៗ អំពី​ការ​ដែល​បាន​ឃើញ​ខ្លះ​ ឮ ខ្លះ ជា​ដើម ហើយ​ចេះ​តែ​យក​មក​នឹក​គិត​តាក់​តែង​ឲ្យ​ជា​យ៉ាង​នេះ ឲ្យ​ជា​យ៉ាង​នោះ​តាម​ការ​សោយអារម្មណ៍​របស់​ខ្លួន ។ រឿង​រ៉ាវ​ដែល​ចិត្ត​ចាប់​យក​មក​បាន​នោះ បើ​ចិត្ត​ខ្លះ​ឯង​នឹក​គិត​សេព​សោយ​ទៅ​ឆ្ងាញ់ ពៅល​គឺ​ពេញ​ចិត្ត ក៏​កើត​បាន​ទៅ​ជា​សេចក្តី​សុខ​ក្នុង​ចិត្ត​ហ្នឹង​ទៅ តែ​បើ​នឹក​គិត​សេព​សោយ​ទៅ​មិន​ឆ្ងាញ់​ទេ មិន​ពេញ​ចិត្ត​ទេ ក៏​នាំ​កើត​ទុក្ខ​នៅ​ក្នុង​ចិត្ត​សន្តាន​បាន​ដូច​គ្នា​ដែរ ។

រឿងតែ​ម្យ៉ាង​ជា​មួយ​គ្នា អាច​អ្វើ​ឲ្យ​មនុស្ស​ម្នាក់​មាន​ចិត្ត​ជា​សុខ​ ហើយ​មនុស្ស​ម្នាក់​ទៀត​កើត​ទុក្ខ​រោល​ក្នុង​ចិត្ត​សន្តាន​ បាយ​មិន​បាន​សម្រាន្ត​មិន​លក់ នេះ​មក​អំពី​ការ​នឹក​គិត​តាក់​តែង​របស់​ចិត្ត​រៀង​ៗ ខ្លួន ។

ព្រោះ​ហេតុ​ដូច​ពោល​មក​នេហ កាល​បើ​កូន​មិន​ត្រូវ​ការ​ឲ្យ​ទុក្ខ​មក​រុក​រាន​ទន្ទ្រាន​របស់​កូន​ទេ កូន​គប្បី​ព្យាយាម​សាង​ភូមិ​ឋាន​ឲ្យ​បាន​មាំ សម្រាប់​ទប់​ទល់​ជា​មួយ​ទុក្ខ ។ កូន​ត្រូវ​តាំង​សតិ​ឲ្យ​ល្អ នៅ​ពេល​ជួប​ប្រសព្វ​រឿង​អ្វី​ក៏​ដោយ​ចុះ ត្រូវ​ចោល​បាន​ក៏​ចោល កុំ​ចាំ​បាច់​យក​មក​ត្រិះរិះ​គិត​តាក់​តែង ពោល​គឺ​កុំ​យក​មក​ជាអារម្មណ៍ តែ​បើ​យក​មក​ជាអារម្មណ៍ គឺ​កូន​ត្រូវ​គិត​ដោយ​យ៉ាង​មាន​សតិ​ជាទី​បំផុត គិត​ឲ្យ​សព្វ​គ្រប់​ហើយ​ច្បាស់​លាស់​សិន កុំ​ប្រញាប់​សម្រេច​សេចក្តី​ដោយ​ងាយៗ។

ចិត្ត​ដែល​ប្រកប​ដោយ​សតិសម្បជញ្ញៈ​ក្នុង​ការ​ទទួល​អារម្មណ៍ មាន​យោនិសោមនសិការ​គ្រប់​គ្រាន់ នោះ​ឯង​គឺ​ជា​ភូមិ​ឋាន​មាំ​ទាំ ដែល​សម្រាប់​ទប់​ទល់​ជាមួយ​ទុក្ខ​ គឺ​ជា​សុខ​ភាព​ផ្លូវ​ចិត្ត ដែរ​អាច​រារាំង​នូវ​ទុក្ខ​កង្វល់​បាន ។ ភូមិ​ឋាន​មាំ​ទាំ​ជា​ជំរំ​សតិ និង​ជា​សុខ​ភាព​របស់​ចិត្ត​នេះ មិន​ងាយ​នឹង​កសាង​បាន​ឡើយ កូន​ត្រូវ​ហ្វឹក​ហាត់​ជា​រឿយៗ ហ្វឹក​ហាត់​ឲ្យ​យូរ​ ហើយ​ហឹ្វក​ហាត់​ជា​រៀង​រហូត​តទៅ​ដូច្នេះ​ទើប​អាច​មាន​ផល​កាន់​តែ​ប្រសើរ​ឡើង ។

ចូរ​កូន​កុំ​ភ្លេច​ថា ការ​ងារ​សំខាន់​បំផុត គឺ​ហ្វឹក​ហាត់​ឲ្យ​ចិត្ត​មាន​សុខ​ភាព និង​កុំ​ភ្លេច​គិត​ឲ្យ​ខ្លួន​ឯង​រស់​នៅ​ជា​សុខ​មាន​ភូមិ​ឋាន​ព្រះ​ធម៌​ក្នុង​ចិត្ត​ផង ។

អត្ថបទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវភៅៈ ពាក្យ​ពេចន៍​ម៉ែ​ឪ
រៀប​រៀង​ដោយៈ អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
វាយ​អត្ថបទ​ដោយៈ កញ្ញា ជា ម៉ានិត
ដោយ​៥០០០​ឆ្នាំ
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៧,៣៥១ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ
ផ្សាយ : ១៧ កុម្ភះ ឆ្នាំ២០២៤ (អាន: ៥១,៥៨៧ ដង)
សីលវិសុទ្ធិ​ និង​ទិដ្ឋិវិសុទ្ធិ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៤,៥១៣ ដង)
មាគ៌ា​ឆ្ពោះ​ទៅ​កាន់​និព្វាន
ផ្សាយ : ០៤ មិថុនា ឆ្នាំ២០២២ (អាន: ១៧,៣២៤ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.18
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿