ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៤,៣១៣
Today
ថ្ងៃម្សិលមិញ ១៦៤,៨៧៧
ខែនេះ ២,២៤៨,៩៥៨
សរុប ១៩២,៨០៤,២៧៥
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២៣៥៦ ដង)

តម្លៃ​ជីវិត



 
តម្លៃ​ជីវិត

ការ​ស្រលាញ់​ជាប់​ចិត្ត​ទៅ​លើ​ជីវិត​ដូច្នេះ​ហើយ ទើប​ឲ្យតម្លៃ​ថា​ជីវិត​ថ្លៃ​ជាង​វត្ថុ​អ្វីៗ​ទាំង​អស់​ក្នុង​លោក​នេះ ព្រោះ​យើង​អាច​សង្កេត​ឃើញ​ថា មនុស្ស​ក្ដី សត្វ​ក្ដី តែង​តែ​ព្យាយាម​ខំប្រឹង​រក្សា​ការពារ​ជីវិត ទៅ​តាម​សមត្ថភាព​និង​សញ្ជាតិញ្ញាណ​របស់​ខ្លួន។ ទោះ​បី​ជា​ដឹង​ថា​ជីវិត​នេះ ត្រូវ​ធន់​ទ្រាំ​តស៊ូ​ប្រឈម​ជា​មួយ​នឹង​ច្បាប់ធម្មជាតិ គឺ​ការ​ស្រេកឃ្លាន កង្វះខាត ស្រលាញ់​ស្អប់ សើច​យំ​ទ្រាំ​នឹង​សេចក្ដី​ទុក្ខ​លំបាក ដែល​ជា​បញ្ហា​ចោទ​ឡើង​នៅ​ជុំវិ​ញ​ផង​ និង​ចាស់​ផង ឈឺ ស្លាប់​ផង​យ៉ាង​ណា ក៏​មិន​អាច​នៅ​ស្ងៀម​ព្រងើយ​បណ្ដោយ​ឲ្យ​ជីវិត​ធ្លាក់​ចុះ កាន់​ភាព​មហន្តរាយ បាន​ដោយ​ងាយនោះ​ទេ។​កុំ​ថា​ឡើយ​ចំពោះ​អ្នក​ដែល​ដើត​មក​ មាន​កាយ​សម្បទា​គ្រប់គ្រាន់ សូម្បី​តែ​អ្នក​ពិកលពិការ ក៏​ខំ​ត្រដរ​ដើរ​សំទាន​គេ ដើម្បី​រក្សា​ការពារ​ជីវិត​ឲ្យ​បាន​រស់​នៅ ទោះ​បី​ជា​បាន​ព្រឹក​ខ្វះ​ល្ងាច​ក៏​ដោយ។

គ្រឿង​សម្ភារៈ​ទាំង​ឡាយ ដែល​មនុស្ស​សាង​សង់​បង្កើតឡើង គឺ​សម្រាប់​បម្រើ​សម្រួល​ដល់​ជីវភាព​របស់​មនុស្ស។ គ្រឿងជំនិះ​មាន​យន្ត យាន​ ទីជម្រក​ជ្រកអាស្រ័យ​នៅ​គ្រឿង​អលង្ការ​ទាំង​ឡាយ​មាន​មាស​ពេជ្រ​កែវ​កង​ពិនទូរ្យ​សូរិកាន​ទាំង​អម្បាល​ម៉ាន​ដែល​គេ​បាន​រតនា​ច្នៃ ឲ្យបាន​ទៅ​ជា​ខ្សែក ខ្សែដៃ ចិញ្ជៀន ទំហ៊ូមាន​ពន្លឺ​ឆ្លុះ​ចាំង​ឡើង​ចិញ្ចាចចិញ្ចែង។ គេ​បាន​ឲ្យ​តម្លៃ​ទៅ​លើ​វត្ថុ​ទាំង​អស់​នោះ ទោះ​ជា​តម្លៃ​ខ្ពស់​ទាប តិច​ច្រើន​យ៉ាង​ណា តែ​កុំ​ភ្លេច​ថា​របស់​ទាំង​នោះ គេ​អាច​ដាក់​លក់​លើ​ទី​ផ្សារ អាច​កាត់​ថ្លៃ​លក់​ចេញ​ទិញ​ចូល ទៅ​តាម​ចំណូល​ចំណង់​របស់​មនុស្ស​និង​គ្រាន់​តែ​ជា​របស់​សម្រាប់​បម្រើ​ការ ឬ​សម្រាប់​ជា​លំអរ​តាក់​តែង​ប្រដាប់​រាងកាយ​របស់​បុរសស្ត្រី​ទាំង​ឡាយ​ហ្នឹង​ឯង ឃើញ​ថា​មិន​អាច​យក​មក​ប្រៀប​ផ្ទឹម​នឹង​ជីវិត​បាន​ដែរ ព្រោះ​ជីវិត​នេះ​គេ​មិន​អាច​ដាក់​លក់តាម​ទីផ្សារ លក់​ចេញ​ទិញ​ចូល ផ្លាស់​ប្ដូរ​គ្នា​បាន​ឡើយ។

ទោះ​បី​ជា​ការ​រស់​នៅដោយ​ទ័ល​ច្រក​ខក​ចិត្ត ដោយ​ប្រការ​ណា​មួយ​ក៏​តាម​ចុះ ម្ចាស់​ជី​វិត​នៅ​តែ​ខំការពារ ព្យាយាម​រហូត​ដល់អស់​សមត្ថភាព ព្រោះ​ហេតុ​ដូច្នេះ​ហើយ ទើប​មនុស្ស​នាំ​គ្នា​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត។

ការ​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត ដោយ​ការ​ស្រលាញ់​ប្រកាន់​ជាប់ជំពាក់​យ៉ាង​នេះ រមែង​ធ្លាក់​ចុះ​ក្នុង​សេចក្ដី​វង្វេង ងងឹត​រហូត​ធ្វើ​ឲ្យ​ចិត្ត​លែង​ដឹង​យល់​នៅ​អ្វី​ជា​សភាវពិត​របស់​ជីវិត។

ទើប​មាន​មនុស្ស​ច្រើន​ណាស់ បាន​ក្លាយ​ទៅ​ជា​អាត្មានិយមគិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន ធ្វើ​អ្វីៗ​ទៅ​តាម​ចំណូល​ចំណង់​របស់​ខ្លួន ដោយ​ឥត​បាន​គិត​អំពី​ចិត្ត​អ្នក​ដទៃ​ឡើយ សូម្បី​តែ​ទង្វើ​នៃ​ខ្លួន​ប៉ះ​ពាល់​សង្កត់សង្កិន បៀតបៀន ធ្វើទុក្ខបុកម្នេញ ឲ្យ​ដល់​អ្នក​ដទៃ​សោក​សៅ កន្ទក់​កន្ទេញ​យ៉ាង​ណា ក៏​មិន​អើ​ពើ​យក​ភ្នែក​មើលដែរ។

បើ​ដូច្នេះ​ ពាក្យ​ថា​ស្រលាញ់​ខ្លួន ការ​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​តើ​ត្រឹម​ត្រូវ​តាម​ផ្លូវ​ព្រះ​ពុទ្ធសាសនា​ដែរ​រឺទេ? គឺ​ពិត​ជា​មិន​ត្រឹម​ត្រូវទេ ព្រោះ​ការ​ស្រលាញ់​ខ្លួន​ក្ដី ការ​ឲ្យ​តម្លៃ​ទៅ​លើ​ជីវិត​ក្ដី គឺ​ត្រឹម​តែ​ជា​ការ​ស្រលាញ់​ ប្រកាន់​ជាប់​ជំពាក់​ហួងហែង​ការពារ ធ្វើ​អ្វី​ៗ​ទៅតាម​សេចក្ដី​ប្រាថ្នា ឥត​គិត​ពិចារណា ថា​ជា​អំពើ​អាក្រក់​ល្អ បាប​បុណ្យ​គុណ​ទោស​ខុស​ត្រូវ​ទេ​នោះ ឃើញ​ថា​ខុស​ផ្ទុយ​ស្រឡះ​ ប្រាសចាក​ពី​ព្រះ​ពុទ្ធ​ដីការ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ជីវិតកថា
ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ៩៧៦៥ ដង)
ទោស​នៃ​ការ​ជាប់​ចិត្ត​ចំ​ពោះ​ទ្រព្យ​សម្បត្តិ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤០៥៦ ដង)
ឪពុក​ម្ដាយ​ត្រូវ​ផ្ដល់​វិជ្ជា​ជា​មត៌ក​ដល់​កូន
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦០៤ ដង)
ពិចារណា​ថា​យើង​ក្រោធ​គឺ​សាង​ទុក្ខ​ឲ្យ​ខ្លួន​ឯង
ផ្សាយ : ០៨ តុលា ឆ្នាំ២០២០ (អាន: ៩៣២៤ ដង)
លក្ខណៈ​ពិសេស​នៃ​ជន​ជាតិ​ខ្មែរ​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕