អានអត្ថបទ
ផ្សាយ : ១៩ មិថុនា ឆ្នាំ២០២១ (អាន: ១០,៤៦៨ ដង)
ជីវប្រវត្តិរបស់ឧបាសិកាឧត្តរានន្ទមាតា

|
ជីវប្រវត្តិរបស់ឧបាសិកាឧត្តរានន្ទមាតា
(ដែលជាឯតទគ្គៈផ្នែកខាងជាអ្នកត្រេកអរក្នុងឈាន)
ឧបាសិកាឧត្តរានន្ទមាតា ជាអ្នកមានចិត្តល្អ ដោយការឲ្យអភ័យក្នុងកំហុសរបស់អ្នកដទៃ ដែលបានធ្វើនូវអំពើអាក្រក់ចំពោះខ្លួន ដូចដែលហៅបានថាព្រះឈ្នះមារ ដោយប្រើសេចក្តីល្អ ឈ្នះសេចក្តីអាក្រក់ នាងអរិយឧបាសិកា ដែលមានតំណែងជាឯតទគ្គៈ ដែលជាការរ៉ាប់រងអំពីកិត្តិគុណ ចំណេះដឹង ភាពអង់អាច និងសេចក្តីល្អ របស់នាងដែលបានធ្វើទុករួចមកហើយ ។ ជីវប្រវត្តិក្នុងអតីតជាតិរបស់ឧបាសិកាឧត្តរានន្ទមាតា មានពោលទុកក្នុងអដ្ឋកថាមនោរថបូរណី ដែលជាអដ្ឋកថាអធិប្បាយសេចក្តីព្រះបាលីនៅក្នុងគម្ពីរអង្គុត្តរនិកាយ ឯកនិបាត ថា៖ ដកស្រង់ទាំងស្រុងពីសៀវភៅ ជីវប្រវត្តិពុទ្ធឧបាសិកា របស់លោកម្ចាស់ យ៉ង់ សុផាត ដោយ៥០០០ឆ្នាំ |