30
ថ្ងៃ អង្គារ ទី ០៥ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច







ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (កំពង់ឆ្នាំង)
ទីតាំងៈ ខេត្តកំពង់ឆ្នាំង
ម៉ោងផ្សាយៈ ២៤ម៉ោង
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៤១,៤៩៣
Today
ថ្ងៃម្សិលមិញ ៦០៧,៨០៩
ខែនេះ ១,៥១២,៣០៣
សរុប ៣៨០,៧៩៨,៩៩៦
អានអត្ថបទ
ផ្សាយ : ១១ ធ្នូ ឆ្នាំ២០២៣ (អាន: ១០៤,៦៤៧ ដង)

រាគៈ ទោសៈ មោហៈ



ស្តាប់សំឡេង
 
រាគៈ ទោសៈ មោហៈ

អធិប្បាយ​អំពើ​ភ្លើង​កិលេស

ដូច​ម្ដេច​ហៅ​ថា ភ្លើង​កិលេស?

រាគៈ (សេចក្ដី​ត្រេកត្រអាល​ក្នុង​កាម​គុណ);
ទោសៈ (​សេចក្ដី​ប្រទូស្ដ​ដល់​សត្វ​និង​សង្ខារ);
មោហៈ (សេចក្ដីវង្វេង​ មិន​ដឹង​តាម​ពិត​របស់​សង្ខារ)។

អកុសល​ធម៌ ៣ យ៉ាង​នេះ ជា​ដើម​លោក​ហៅ​ថា ភ្លើង​កិលេស, ព្រោះ​ជា​របស់​ដុត​សត្វ​ឲ្យ​ក្ដៅ​ដូច​ភ្លើង; កិលេស​នេះ​កាល​បើ​កើត​ឡើង​ក្នុង​សន្ដាន​នៃ​សត្វ​ឯ​ណា​ហើយ ក៏​ធ្វើ​សត្វ​នោះ​ឲ្យ​ក្ដៅ​ក្រហល់​ក្រហាយ​រសាប់រសល់​នៅ​មិន​សុខ​ឡើយ។ ពពួក​សត្វ​ក្នុង​លោក លើក​ទុក​តែ​ព្រះពុទ្ធ​ជាម្ចាស់ និង​ព្រះអរហន្ត​សាវ័ក​ចេញ, ក្រៅ​ពី​នោះ​សូម្បី​គ្រាន់​តែ​ដឹង​ថា រាគៈ,​ទោសៈ,​មោហៈ ជា​ភ្លើង​ប៉ុណ្ណោះ ក៏​ចាត់​ជា​គ្រាន់​បើ, តែ​មិន​ដូច្នោះ​ឡើយ មាន​តែ​សម្គាល់​ខុស​ថា​ជា​របស់​ស្រួល​ល្អ​វិសេស​វិញ; ដូច​សត្វ​មមាច​ដែល​មិន​ស្គាល់​ភ្លើង​ប្រទីប​ក៏​ដុត​ឲ្យ​ដល់​សេចក្ដី​ស្លាប់​ក៏​មាន ឲ្យ​ឆេះ​ខ្លោច​ស្លាប់ខ្លោច​កន្ទុយ​ជាដើម​ក៏​មាន​។

ហេតុ​នេះ​បាន​ជា ព្រះដ៏មានបុណ្យ​ជាម្ចាស់​ត្រាស់​ទេសនាថា កិលេស ៣ ពួក​នេះ​ជាភ្លើង ដោយ​ពុទ្ធ​ភាសិត​ថា៖

១. រាគគ្គិ ទហតិ មច្ចេ រត្តេ កាមេសុ មុច្ឆិតេ ភ្លើង​គឺ រាគៈ តែង​ដុត​សត្វ​ទាំង​ឡាយ​ដែល​ជា​អ្នក​ត្រេកអរ​ជ្រុល​ជ្រប់​ទៅ​ក្នុង​កាម;

២. ទោសគ្គិ បន ព្យាបន្មេ នរេ បាណាតិបាតិនោ ភ្លើងគឺ ទោសៈ តែង​ដុត​នរជន​ទាំង​ឡាយ​ដែល​ជា​អ្នក​ព្យាបាទ សម្លាប់​សត្វ;

៣. មោហគ្គិ សម្មូឡ្ហេ អរិយធម្មេ អកោវិទេ ភ្លើង​គឺ មោហៈ តែង​ដុត​សត្វ​ដែល​ជា​អ្នក​វង្វេង​មិន​ឈ្លាស​វៃ​ក្នុង​ធម៌​របស់​ព្រះអរិយៈ។

ទ្រង់​សម្ដែង​ដូច្នេះ​ហើយ ទើប​ទ្រង់​សម្ដែង​ធម៌​សម្រាប់​លត់​ភ្លើង ៣ យ៉ាង​នោះ​ គឺ៖

១. ភ្លើងគឺរាគៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លត់​ដោយ​អសុភសញ្ញា គឺ​ចម្រើន​ចិត្ត ឲ្យ​សម្គាល់​ថា​មិន​ស្អាត​មិន​ល្អ;

២. ភ្លើង​គឺ​ទោសៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លត់​ដោយ​មេត្តាភាវនា គឺ​ការ​ចម្រើន​ចិត្ត​ឲ្យ​កើត​មេត្រី​ទៅ​ក្នុង​ពពួក​សត្វ​ទាំង​អស់;

៣. ភ្លើង​គឺ​មោហៈ ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​លត់​ដោយ​បញ្ញា;

អធិប្បាយអំពី​ភ្លើង​ទុក្ខ

ដូចម្ដេច​ហៅ​ថា ភ្លើង​ទុក្ខ?

ជាតិ, ជរា, មរណៈ ( សេចក្ដី​កើត, ចាស់, សា្លប់ ) ជា​ដើម​លោក​ហៅ​ថា ភ្លើង​គឺ​កងទុក្ខ ព្រោះ​ដុត​សត្វ​ឲ្យ​ក្ដៅ​ដូច​ភ្លើង​អត់​ទ្រាំ​បាន​ដោយ​លំបាក។ ឯ​ជាតិ (សេចក្ដី​កើត) ដែល​ហៅ​ថា ភ្លើង​ទុក្ខ​នោះ ពិចារណា​ក្រ​ឃើញ​ជាង​មរណៈ (សេចក្ដី​ស្លាប់) ព្រោះ​ពពួក​សត្វ​មាន​មនុស្ស​ជាដើម វេលា​ដែល​កើត​ឡើង​រមែងត្រេក​អរ ដល់​វេលា​នឹង​ស្លាប់​ទៅ​វិញរមែង​តូច​ចិត្ត, តែ​ជាតិ​នោះ​ជា​ប្រធាន គឺ​ជា​ដើម​ចម​នាំ​ឲ្យ​កើត​ទុក្ខ​ទាំង​ពួង, បើ​មិន​កើត​ឡើង​ទុក្ខ​ទាំង​ពួង​ក៏​មិន​មាន។ ព្រោះ​ហេតុ​ដូច្នេះ​បាន​ជា​បណ្ឌិត​ដេល​មាន​សេចក្ដី​រន្ធត់​នឹង​ទុក្ខ​ទាំង​ពួង លោក​ត្រឡប់​ជា​ខ្លាច​កើត​វិញ​មិន​ខ្លាច​ស្លាប់​ឡើយ។ ក្នុង​ទី​ដែល​នឹង​ពិចារនា​ដល់​ជាតិ​ទុក្ខ​ជា​ដើម​នុះ គួរ​ឃើញ​ដល់​កំណើត​របស់​អព្ភសេយ្យកសត្វ គឺ​មនុស្ស​ដែល​ដេក​នៅ​ក្នុង​គភ៌ ថា​ជា​ភ័យ​ដ៏​ធំ​ពន្លឹក​គួរ​ស្បើម​គួរ​ខ្លាច, សេចក្ដី​វិកល​វិការ​នៃ​រាងកាយ មាន​ធ្មេញ​បាក់ សក់​ស្កូវ ថ្ពាល់​ផត មាត់​គ្រហុប ខ្នងកោង ស្បែក​ជ្រួញ​ជ្រីវ​យុរយារ​ជាដើម ជា​របស់​ដែល​យើង​រាល់​គ្នា​មិន​ចង់​បាន មិន​មាន​ត្រូវ​ចិត្ត​សោះ តែ​គង់​ជួប​ប្រទះ គេច​មិនរួច​ឡើង។ សេចក្ដី​ស្លាប់​ក៏​ជា​របស់​ដែលយើង​ឥត​ចង់​បាន​បន្តិច​បន្តួច​ទេ តែ​នឹង​កន្លង​ឲ្យ​ហួស​ទៅ​មិន​បាន។

ឯ​សេចក្ដី​កើត ចាស់ ស្លាប់នេះ បាន​ជា​ឈ្មោះ​ថា​ទុក្ខ​ពី​ព្រោះ​លំបាក​អត់ ពិបាក​ទ្រាំ។ អធិប្បាយ​ថា រាង​កាយ​របស់​មនុស្ស​ក្នុង​លោក រក​ឋិតឋេរ​គ្មាន កើត​ឡើង​មិន​យូរ​ប៉ុន្មាន​ក៏​ចាស់​គ្រាំគ្រា បែក​ធ្លាយ​ទៅ ដោយ​ជម្ងឺ​តម្កាត់​មាន​ប្រការ​ផ្សេងៗ មុន​នឹង​បែកធ្លាយ​ស្លាប់​ទៅ​នោះ រមែង​កើត​ទុក្ខវេតនា​ក្រៃ​ពេក រក​អ្វី​ប្រៀប​ពុំ​បាន។

រាគៈ ទោសៈ មោហៈ ជាភ្លើងកិលេស, ជាតិ​ ជរា មរណៈ ជាភ្លើង​ទុក្ខ ដូច​ពោល​មក​នេះ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ ឱវាទបាតិមោក្ខ
ដោយ​៥០០០​ឆ្នាំ​
 
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ២៣,០៨៣ ដង)
ទឹកឃ្មុំ​លាយឡំ​ដោយថ្នាំពិស
ផ្សាយ : ១៦ កុម្ភះ ឆ្នាំ២០២៤ (អាន: ៦,០២៣ ដង)
កិរិយាតម្កល់ចិត្តក្នុងសីល
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៤២,២៧៩ ដង)
បុគ្គលដែល​ជា​មិត្ត និយាយ​ចាក់​បណ្ដោយ​ឲ្យ​តែ​គាប់​ចិត្ត
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២២ (អាន: ១០,៥៩៣ ដង)
ឈ្នះ​និង​សុខ (រឿងក្នុងគ្រួសារ)
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៥៩៩ ដង)
សម្បត្តិ​រ​បស់​ជន​មាន​សទ្ធា​មិន​វិ​នាស​សាប​សូន្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.88
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿