ថ្ងៃ ពុធ ទី ២០ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,៧៥១
Today
ថ្ងៃម្សិលមិញ ១៧៦,៦១៩
ខែនេះ ៣,៤៥២,៥២១
សរុប ២២៨,២២៧,៣០៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៩២៧៣ ដង)

គំនិត​កូន​ល្អ



 
គំនិត​កូន​ល្អ

គំនិត​កូន​ល្អ គុណ​របស់​មាតាបិតា​ប្រៀប​ជា​មួយ​របស់​សុទ្ធ​តែ​ធំៗ​ឬ​ធ្ងន់​ៗ​ដូច​ជា​ផែន​ដី ភ្នំ​ព្រះសុមេរុ​ ឬ លំហរ​អាកាស​សមុទ្រ​ជាដើម ជីវិត​យើង​ជា​កូន​ត្រូវ​បាន​សម្ព័ន្ធ​គ្នា​ជា​មួយ​មាតាបិតា ដែល​ជា​បុគ្គល​មុន​ដំបូង​បង្អស់​ និង ជា​បុព្វការី​របស់​កូន​ប្រុស​ស្រី​ ដូច្នេះ​ទើ​បយើង​ត្រូវ​នឹក​រលឹក​ដោយ​គំនិត​ល្អ​ថា តើ​យើង​ត្រូវ​ជា​កូន​ត្រូវ​តប​ស្នង​សងគុណ​លោក​វិញ​យ៉ាង​ណា?

តាម​ការ​ត្រាស់​សម្ដែង​របស់​ព្រះសម្មាសម្ពុទ្ធ​ គឺ​ត្រូវ​ឲ្យ​កូន​មាន​គំនិត​ល្អ​ថា មាតា​បិតា​លោក​បាន​ចិញ្ចឹម​បីបាច់​ថែរក្សា​អាត្មា​អញ​មក​យ៉ាង​ណា អាត្មា​អញ​ត្រូវចិញ្ចឹម​បីបាច់​ថែរក្សា​លោក​វិញ​ដោយ​ការ​ដឹង​គុណ និង​ដោយ​ការ​ពេញចិត្ត​ចំពោះ​សេចក្ដី​ល្អ ដែល​ខ្លួន​ឯង​ជា​កូន​ត្រូវ​សន្សំ​ទុកក្នុង​សន្ដាន ជួយ​ធ្វើកិច្ចការ​ងារ​ជំនួស​លោក​ដោយ​ទឹក​មុខ​ស្រស់​បស់ ប្រព្រឹត្ត​នូវ​អំពើ​ត្រឹមត្រូវ​សមភ្នែក​អ្នក​ផង​ទាំង​ពួង ចូល​ក្នុង​គន្លង​មនុស្ស​ល្អ បដិបត្តិ​នូវសុជីវធម៌​ធ្វើ​ឲ្យ​មាតាបិតា​សប្បាយចិត្ត គឺ​ជា​កូន​រក្សាវង្ស​ត្រកូល សមគួរ​នឹង​ទទួល​នូវ​ទ្រព្យ​មរតក និង ម្យ៉ាង​ទៀត កាល​មាតាបិតា​គាត់​មាន​ជម្ងឺ​រោគា គប្បី​កូន​ប្រុសស្រី​បីបាច់​ថែរក្សា​ ទោះ​បី​ដឹង​ថា​មើល​មិន​ជា​យ៉ាង​ណា​ក៏​ដោយ ត្រូវ​ជួយ​ឲ្យ​គាត់​សប្បាយ​ចិត្ត​មុន​ពេល​គាត់​លាចាក​លោក​ទៅ កុំ​ឲ្យ​មាន​ចិត្ត​សៅហ្មង​មុន​ពេល​ស្លាប់​កាល​បើ​មាតាបិតា​ធ្វើ​កាយ​កិរិយា​ទៅ​ហើយ កូន​ប្រុស​ស្រីត្រូវ​ធ្វើបុណ្យ​ទក្ខិណានុប្បទាន ដើម្បី​ឧទ្ទិស​នូវ​ទិក្ខិណា​ទាន​ជូន​ដល់​លោក​ដែល​បាន​ចែក​ឋាន​ទៅ​នោះ។

ការ​ចិញ្ចឹម​លោក​អ្នក​មាន​គុណ ជា​ពិសេស​នៅ​ពេល​គាត់​ចូល​ដល់​វ័យ​ចាស់​ជរា គឺ​មាន​ការ​ចិញ្ចឹម​ ២ យ៉ាង​បាន​ដល់​ ការ​ចិញ្ចឹម​កាយ ១ ចិញ្ចឹម​ទឹក​ចិត្ត​ ១។ ចិញ្ចឹម​កាយ គឺ​ចាត់​ទី​កន្លែង​លំនៅ​ស្ថាន​ឲ្យ​បាន​សប្បាយ​ជូន​គាត់ទាំង​ពីរ​នាក់ កុំ​ទាល់​តែ​ធ្វើ​មរណកាល​ទៅ​ទើប​បាន​គិត​គូរ​រក​លំនៅ​ស្ថាន​ជូន​គាត់​នោះ ជួន​កាល​ធ្វើ​ម៉ុង ឬ​ ចេតិយ​ដើម្បី​បញ្ចុះ​សព​បញ្ចុះ​ធាតុ ភ្លេច​គិត​ដល់​ដ៏សង្ឃ​ទៀត​ផង ដូច្នេះ កូន​ត្រូវ​ចេះ​គិត​ឲ្យបាន​សព្វ​គ្រប់​កុំ​ឲ្យថ្លោះ​ធ្លោយ គឺ​ពេល​ដែល​គាត់​នៅ​រស់​ហ្នឹង​ហើយ កូន​ត្រូវ​ចេះ​សន្សំ​បុណ្យ មើល​អាហារ​បាយ​ទឹក​រៀប​ជូន​គាត់​ពិសាចំណី​ណាល្អ​ឆ្ងាញ់​ទិញ​ជូន​គាត់ ទិញ​មក​ថ្លៃ​កុំ​កុហក​គាត់​ថាថោក ត្រូវ​លួង​លោម​សន្ដាន​ចិត្ត​គាត់​ថា កូន​ចង់​បាន​បុណ្យ​ច្រើន កូន​ចង់​ធ្វើ​បុណ្យ​ជា​មួយ​មាតាបិតា​ដែល​ជា​ព្រះ​អរហន្ត​របស់​កូន សូម​លោក​ឪពុក​អ្នក​ម្ដាយ​អនុគ្រោះ​ទទួល​ទាន​របស់​កូន​ផង​ចុះ មើល​សំលៀក​បំពាក់​របស់​គាត់ បើ​ប្រឡាក់​ត្រូវ​យក​ទៅបោក​គក់ ស្ងួត​ហើយ​រៀប​ចំ​បត់​ទុក​ដាក់​ក្នុង​ទូ ឬ​ហិប​អប់​គ្រឿង​ក្រអូប បន្ទប់​ដំណេក​គ្រែ​ពូក​កន្ទេល​ខ្នើយ​មុង​ភួយ​កុំ​ឲ្យ​ទុក​ទាល់​តែ​ស្អុយ​រលួយ​ត្រូវ​សម្អាត​ជា​រឿយៗ រៀប​ចំ​ឲ្យ​បាន​ល្អ​ដូច​បន្ទប់​ទេវតា ក្នុង​ស្ថាន​សួគ៌ា បើ​គាត់​មាន​ជម្ងឺ​ឈឺ​ថ្កាត់​នានា កូន​គួរ​គប្បីថែរក្សា​យ៉ាង​ណា​នឹង​អធិបាយ​តាម​ក្រោយ នេះ​ជា​កិច្ច​ការ​ទំនុក​បម្រុង​ផ្នែក​រាង​កាយ​អធិបាយ​ដោយ​សង្ខេប។

ចំណែក​កាយ​ចិញ្ចឹម​ទឹក​ចិត្ត​នោះ គឺ​ថា​យើង​ជា​កូន​កុំ​ចេះ​តែ​ធ្វើ​អ្វីៗ ដែល​មិន​គួរ​គប្បី​ដល់​អធ្យាស្រ័យ​របស់​គាត់ ព្រោះវា​ជា​ហេតុ​បណ្ដាល​ឲ្យ​គាត់​មាន​ចិត្ត​ក្ដៅ​ក្រហាយ ត្រូវ​ចេះ​រៀបចំ​សម្រួល​កិច្ចការ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​អ្នក​មាន​គុណ​របស់​យើង​គាត់​បាន​ធូរ​ចិត្ត គាត់​រីករាយ​សប្បាយ ទៅណា​មកណា​ឬ​ធ្វើ​កិច្ចការ​អ្វីៗ​ត្រូវនឹក​ដល់ឪពុក​ម្ដាយ​ជានិច្ចថា គាត់​ត្រូវ​ការអ្វី ហើយ​គាត់​មិន​ចង់​បាន​នូវ​អ្វី មិន​ចង់​ឃើញ​នូវ​អ្វី មិន​ចង់​ជួប​ប្រទះ​នូវ​អ្វី យើង​ត្រូវ​ចេះ​គិត​ដោយ​គំនិត​ល្អ ក្នុង​បំណង​ប្រាថ្នាថែរក្សា​ទឹក​ចិត្ត​ឪពុក​ម្ដាយ​យើង កុំ​ចេះ​ធ្វើ​អ្វីៗ​តាម​ទំនើង​ចិត្ត​ព្រោះ​យើង​មាន​មនុស្ស​ដ៏​សំខាន់​នៅ​រួម​សុខ​ទុក្ខ​ជា​មួយ។

យើង​មិន​ត្រូវ​ធ្វើ​នូវ​អ្វីៗ​ដែល​ទំនាស់​នឹង​បំណង​របស់​គាត់ឡើយ ហើយ​ក៏​មិន​ត្រូវ​ធ្វើ​នូវ​ការងារ​អ្វីៗ​ដែល​ជា​ទោស​ផង​ដែរ ត្រូវ​ធ្វើ​ឲ្យ​សម​ស្រប​តាម​បំណង​ប៉ង​ប្រាថ្នា​របស់​មាតាបិតា​ទាំង​ដែល​ជា​ការងារ​ប្រាស​ចាក​ទោស គឺ​ជា​ការ​ចិញ្ចឹម​ទឹក​ចិត្ត ជា​ការ​ចិញ្ចឹម​ដ៏​សំខាន់​ជាង​ការ​ចិញ្ចឹម​រូប​កាយ​ទៅ​ទៀត ព្រោះ​ថា​បើ​ចិត្ត​សប្បាយ​ហើយ រូប​កាយ​ក៏​សប្បាយ​ទៅ​ផង​ដែរ ពិសា​បាន​សម្រាន្ត​លក់ បើ​ចិត្ត​មិន​សប្បាយ​ទៅ​វិញ កាយ​ក៏​មិន​សប្បាយ​ដែរ មិន​ជា​សុខ​សម្រាន្ត​ឡើយ ព្រោះ​ហេតុ​នេះ កូន​ប្រុស​ស្រី​ត្រូវ​ចិញ្ចឹម​ទឹក​ចិត្ត​មាតាបិតា​ដោយ​ការ​យក​ចិត្ត​ទុក​ដាក់ ត្រូវ​ថែរក្សា​ទឹក​ចិត្ត​របស់​គាត់ ដោយ​ការ​ប្រព្រឹត្ត​ល្អ​របស់​យើង​ជា​កូន​ដែល​ចេះ​គិត​ហ្នឹង​ឯង។


ដោយ​ចំពោះ​មែន​ទែន គឺ​នៅ​ពេល​ដែល​មាតាបិតាចាស់​ជរា ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ជា​ពិសេស​បំផុត​អាហារ​ណា​គាត់​ចូល​ចិត្ត​ពិសារ ថែបំប៉ន​ព្រឹក​ល្ងាច​ពេល​គាត់​ឈឺថ្កាត់​គ្រុនរងា គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ដោយ​ខ្លួន​ឯង​ផ្ទាល់ កុំ​អាង​មាន​ប្រាក់​ដុល្លារ​ជួល​អ្នក​បំរើ​ហើយ​ខ្លួន​ឯង​មិន​រវល់​នឹង​គាត់​នោះ ព្រោះ​អ្នក​បំរើ ឬ​អ្នក​ដទៃ មិន​មែន​ជា​កូន​របស់​គាត់ មិន​បាន​ឲ្យ​ការ​សប្បាយ​ចិត្ត​ដល់​គាត់​ដូច​យើង​ជា​កូន​បង្កើត​នោះ​ទេ គាត់​ចង់​ឃើញ​មុខ​កូន​គាត់ គឺ​មុន​មនុស្ស​ដែល​គាត់​បាន​បង្កើត​ បាន​ស្រលាញ់ បាន​ថ្នាក់ថ្នម​បីបម​ថែរក្សា​តាំង​ពី​ក្មេង​ចេញ​អំពីផ្ទៃ​របស់​គាត់​មក​ម្ល៉េះ ទោះ​បី​សព្វ​ថ្ងៃ​កូន​គាត់​ចាស់​អាយុ​៥០ឆ្នាំ​ហើយ​ក៏​ដោយ ក៏​គាត់​នឹក​ចង់​ឃើញ​មុខ​ដែរ​ឃើញ ហើយ​សប្បាយចិត្ត​ថា​ពិត​ជា​កូន​គាត់​មែន បើ​កូន​គាត់​ច្របាច់​ដៃ​ច្របាច់​ជើង​ជូន​គាត់​នោះ គាត់​កក់​ក្ដៅ​ក្នុង​ចិត្ត​ដោយ​មិន​ក្រែង​រអែង​អ្វី​ឡើយ គាត់​ចង់​ឲ្យ​កូន​អង្គុយ​ជិតៗ បើ​កូន​មក​អង្គុយ​ជិតៗ​គាត់​ហើយ គាត់​សប្បាយ​ចិត្ត មិន​សប្បាយ​រឿង​អ្វី​ដែល​ចម្លែក​នោះ​ទេ គឺ​សប្បាយ​ត្រង់​ដែល​ថា​កូន​នៅ​​ស្រលាញ់​គាត់ យក​ចិត្ត​ទុក​ដាក់​ជា​មួយគាត់ ដូច្នេះ​ត្រូវ​ប្រយ័ត្ន​កុំឲ្យ​មាតាបិតានឹក​អន់​ចិត្តជាមួយ​យើង​ឲ្យ​សោះ។

ធ្លាប់​មាន​តួយ៉ាង​ចំពោះ​កូន​ខ្លះ ប្រព្រឹត្ត​ទាស់​អធ្យាស្រ័យ​របស់​ម៉ែ​ពេល​គាត់​ឈឺ មិន​ឧស្សាហ៍​មក​សួរសុខ​ទុក​គាត់​ឡើយ ពេល​សរសេរ​សំបុត្រ​មក​ម៉ែ ខ្លួន​ឯងមិន​សរសេរ​ទេ បង្គាប់​ប្រពន្ធ​ឲ្យសរសេរ ម៉ែ​អាន​ហើយមុខ​មិន​ស្រស់ ព្រោះ​មិន​មែន​អក្សរ​កូន​ប្រុស មិន​បាន​ឃើញ​មុន​កូន​ប៉ុន្តែ​ឲ្យ​បាន​ឃើញ​អក្សរ​កូន​ទៅ​ចុះ នេះ​មិន​បាន​ទៀត ខ្លួន​ឯង​ពេទ្យ​ដែរ​តែ​មិន​មក​មើល​ម៉ែ​ ពឹង​ពាក់​មិត្រភ័ក្តិ​ឲ្យ​មកជំនួស​ទៅ​វិញ ខ្លួន​ឯង​ធ្វើ​ព្រងើយ​កន្តើយ​មិន​រវល់​យក​ចិត្ត​ទុក​ដាក់ ម៉ែ​មិន​សប្បាយ​ចិត្ត សរុប​មក ព្រោះ​ស្រលាញ់​កូន ចង់​ឲ្យ​កូន​យក​ចិត្ត​ទុក​ដាក់​ជាំ​មួយ ប៉ុន្តែ​បែរ​ជា​កូន​មិន​ចេះ​គិត ជា​មនុស្ស​អត់​គំនិត​ដោយ​មិន​ចេះ​គិត​ថា ទឹក​ចិត្ត​របស់​មនុស្ស​ចាស់​ជា​ម៉ែ​ឪ​គិត​កូន​យ៉ាង​ណា បំណង​ប្រាថ្នា​របស់​មនុស្ស​ចាស់​យ៉ាង​ម៉េច​ខ្លះ មិន​បាន​សិក្សា​ឲ្យ​យល់​ដឹង​ តាម​ពិត​ មនុស្ស​អាយុច្រើន​ចូល​ដល់​ចាស់​ជរា ច្រើន​តែ​ប្រែ​ត្រឡប់​មក​ស្រដៀងនឹង​កូន​តូច ពោល​គឺ​ចូល​ចិត្ត​អ្នក​នៅជិត ត្រូវ​ការ​អ្នក​យកចិត្ត​ទុក​ដាក់ ថែទាំ​ចិញ្ចឹម​រក្សា តើ​អ្នក​ណា​ដែល​ត្រូវ​នៅ​ជិត​​យកចិត្ត​ទុក​ដាក់​នឹង​គាត់? គឺ​កូន​គាត់​ហ្នឹង​ឯង ដូច្នេះ កូនម៉ែ កូន​ឪ ត្រូវ​តែ​ជា​កូន​ឲ្យ​ពិត​ប្រាកដ ឧស្សាហ៍​ចូលជិត​សាក​សួរ​សុខភាព ឪម៉ែ​មាន​ជម្ងឺ​ត្រូវ​ប្រញាប់​រូតរះ​មក​ថែរក្សា មក​ត្រួត​ពិនិត្យ​ចាត់​ចែង​ថ្នាំ​យ៉ាង​ណា សរុម​មក គឺ​ការ​យក​ចិត្តទុកដាក់​ធ្វើ​ឲ្យ​គាត់​សប្បាយ​ចិត្ត។

សូម​ឲ្យ​នឹក​ដល់​ការ​យើង​នៅតូច ពេល​យើង​ឈឺ​ម៉ែ​ឪ​យ៉ាង​មិច​ខ្លះ​ចំពោះ​យើង គឺ​គាត់​ភ័យ​ណាស់ មុខ​គាត់​ស្លេកស្លាំង​ស៊ឹង​រក​ឈាម​គ្មាន ប្រញាប់​ប្រញាល់​មិន​ថា​យប់​អធ្រាត្រ​រក​ថ្នាំ​រក​ពេទ្យ​ជួយ​កូន​ឲ្យ​ជា កូន​មិន​នៅ​សុខ​ម៉ែ​ឪ​សំកុក​មិន​ព្រម​សម្រាន្ត នៅ​ព្រួយ​នៅ​គិត​ចិត្ត​មិន​ក្សេមក្សាន្ត លុះ​ត្រា​កូន​បាន​ស្បើយ​ទើប​ផុត​ភ័យ។

គុណ​មាតាបិតា​សរសេរ​មួយ​សៀវភៅ​មិន​ចប់​ឡើយ ណ្ហើយ សង្ខេប​ប៉ុណ្ណឹង​ចុះ ! ទុក​ឲ្យ​កូន​ប្រុស​ស្រី​ជា​មនុស្ស​ចេះ​ដឹង​គិត​ត​ទៅ​ទៀត​ ព្រោះ​កិច្ចការ​បំរើ​មាតា​បិតា​ជា​មង្គល​ដ៏​ឧត្ដម ត្រូវ​កូន​ខំ​គិត​ឲ្យ​យល់​ក្នុង​សេចក្ដី​ទាំង​អស់​នេះ ហើយ​បដិបត្តិ​ដើម្បី​ឈាន​ទៅ​រក​ភាព​ភ្លឺ​ស្វាង​រុងរឿង​នៃ​ជីវិត​កុំ​បី​អាក់​ខាន​ឡើយ។

ដក​ស្រង់​ចេញ​ពី​សៀវភៅ សិក្ខាបទមនុស្សល្អ
ដោយ​៥០០០​ឆ្នាំ​ 

 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៣៥៥៣ ដង)
ទានក្នុងសប្បុរិយបញ្ញត្តិធម៌
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៧៧៨២ ដង)
ពិចារណា​ថា​សត្វ​មាន​កម្ម​ជា​របស់​ខ្លួន
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២០ (អាន: ៥០៧៧២ ដង)
ភិក្ខុ​ប្រកប​ដោយ​ធម៌​ ៦​ ប្រការ​ គួរ​ដល់​ទក្ខិណាទាន
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៤៤៩ ដង)
ហេតុ​គួរ​ចាយ​ទ្រព្យ​ ៤​ យ៉ាង​
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕