ថ្ងៃ ព្រហស្បតិ៍ ទី ២៩ ខែ កក្តដា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២១០,៧២៧
Today
ថ្ងៃម្សិលមិញ ២១៦,២១៣
ខែនេះ ៥,៨១១,៨៨០
សរុប ២១១,៣២០,៣៦០
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ៩៤១៥ ដង)

បទពិចារណាជុំវិញជីវិត



ស្តាប់សំឡេង
 
  • ធម្មតា​លាមក មានក្លិនស្អុយ​យ៉ាងណា ផ្កាម្លិះ ផ្កា​ចំប៉ា មានក្លិនក្រអូប​យ៉ាង​ណា ធម្មតា​នៃជីវិត​ក៏តែងតែ យ៉ាង​ហ្នឹង​ឯង ដូច​ដែល​ជាក់ស្តែង​ចំពោះ​មនុស្ស​គ្រប់ៗគ្នា ។
  • ហេតុអ្វី​បានជានាង​បដាចារ​បាត់ឆ្កួត ហើយ​បាន ទៅជាអរិយ​សាវិកា​ដ៏ឆ្នើម​មួយអង្គ ?
    -នេះ​មិនមែន​មកអំពីកូនទាំង​ពីរ និង ប្តីរបស់​នាង រស់​ឡើង​វិញ ឬមក​អំពី​លោក​អ្នកដ៏​មាន​គុណ​ទាំងពីរ និង បង​ប្រុសរបស់​នាងរស់​មកវិញ​ឡើយ ប៉ុន្តែ​គឺមក​អំពី​ឧបនិស្ស័យ​បុណ្យ និង មកអំពី​បាន​យល់ បានចេះ​ដឹងរឿង​របស់ ជីវិត ។
  • មនុស្ស​លោកតែង​កន្ទក់​កន្ទេញ​ក្តៅក្រហាយ​ចិត្ត ក្នុង​បុគ្គល-វត្ថុ រឿង​ដែល​ទាស់ចិត្ត នេះមក​អំពីមិន​យល់ រឿង​របស់ជិវិត មិនដឹង​ថាជីវិតវា​យ៉ាងហ្នឹង​ឯង ហើយ បន្ថែម​លើ​ការមិន​យល់នេះ  បាន​ប្រកាន់​យ៉ាង​មាំថា ជីវិត នេះ​គឺជា​តួខ្លួន ឬ ជា​របស់ខ្លួន ។
  • ជីវិត​ប្រកប​ព្រម​ដោយ​ឧបាទាន​ក្ខន្ធ​ទុក្ខ​ទាំង ៥ កង ការ​មិនប្រកាន់​នូវជីវិត​ថា ជា​សត្វ​បុគ្គល​តួខ្លួន នេះ​ឯងគឺ ជា​កោះ ជា​ទីពឹង​ក្នុងស្រះ​ធំ បុគ្គល​បាន​ដល់​នូវទីពឹង​នោះ ដែល​មិន​មាន​ជរា និង មច្ចុ ព្រោះ​ជរា និង មច្ចុ គ្រប់​គ្រង តែក្នុង​ដែន​នៃ​ជីវិត ។
  • សត្វលោក​ជាទាសករ​នៃជីវិត​ខ្លួនឯង ដោយ​មិន ដឹងថា ជីវិតនេះ​ជាម្រឹត្យូវ (សេច​ក្ដី​ស្លាប់​)។ 
  • ការមើល​ងាយអ្នក​ដទៃ ដោយថា គេជាអ្នក ក្រខ្សត់ ត្រកូលទាបថោក គេជា​មនុស្ស​ល្ងង់ គេ​ជាមនុស្ស អាក្រក់ ឬគេ​ជាមនុស្ស​យ៉ាងនេះ​ៗ ការ​មើល​ងាយ​នេះ ព្រោះ​ហេតុ​តែខ្លួន​ឯង​មិន​យល់រឿង​របស់​ជិវិត ខ្លួនឯង​ល្ងង់ សូម្បីតែ​ជីវិតខ្លួន​ឯង​ជា​ឃាតករ បាន​នាំ​យក​ខ្មាំង៥នាក់​មក ឱ្យរស់​នៅជាមួយ សំរាប់​សម្លាប់ខ្លួន​ឯង ក៏ខ្លួន​ឯងមិន​ដឹង ខំ តែប្រឹង​លើក​តំកើង​ជីវិតខ្លួនឯង ហើយ​មើល​ងាយ​អ្នក​ដទៃ។
  • តាមពិត​គ្រប់ជីវិត​ស្មើគ្នា​ក្នុងកិច្ចដែល ជីវិតជា​អាហារ​របស់​ម្រឹត្យូវ ។
  • ជ្រូកស្រុក​គេចិញ្ចឹមសំរាប់​យកសាច់​បរិភោគ ទោះបី​ជ្រូក​នោះធាត់​ឬ​ស្គម ក៏មិន​មាន​បាន​សាច់​អ្វីសំរាប់ ជ្រូក​នោះឡើយ ឬថា ជ្រូកនោះមាន​សល់អ្វី​សំរាប់​ខ្លួនឯង ជាជ្រូក​ក៏ទេ​ដែរ ព្រោះថា មនុស្ស​គេជា​អ្នក​បរិភោគ យ៉ាងណា​គ្រប់ជីវិត​ទាំងអស់​សុទ្ធតែ​នៅក្នុង​ទ្រុង​របស់​មច្ចុរាជ ដូច​ឧទាហរណ៍​អំពីរឿង​ជ្រូកស្រុក​យ៉ាង​នោះឯង ។ 
  • មនុស្សលោក​ដែលមិនបាន​សិក្សាឱ្យចេះ​អំពីរឿង ជីវិតនេះ តែងតែ​ស្វែងរក​សេចក្តី​សប្បាយ​សំរាប់ជីវិត​ខ្លួន​ឯង ទោះជា​ដឹងថាមុខ​តែស្លាប់ក្នុង​ថ្ងៃណា​មួយក៏​ដោយ តែង យល់​ចូលចិត្ត​ថា កើតមក​សំរាប់តែ​ស្លាប់​ទៅវិញ​យ៉ាងនេះ ត្រូវតែ​សប្បាយ​ទៅតាម​ចំណង់​ចំណូល​ចិត្ត និង ទៅតាម សមត្ថភាព​ដែលខ្លួន​ឯងអាច​ស្វែងរកបាន។
  • មនុស្សលោក​ល្ងង់​ណាស់ ដែល​គិតថា ត្រូវស្វែងរក សេចក្តី​សប្បាយ​ឱ្យបាន​ច្រើន​សំរាប់​ជីវិត​​ដែល​កើត​មកនេះ។
  • មនុស្ស​លោក​ខំប្រឹង​ដណ្តើម​​ពេលវេលា​អំពីម្រឹត្យូវ ដើម្បី​សេចក្តី​​សប្បាយ​​ក្នុង​​កាមគុណ ។ មនុស្ស​លោកខ្លាច បាត់បង់​ជីវិត​ទៅទាំងការមិន​បានសប្បាយ ខ្លាចខាត​​ពេល​វេលា​សំរាប់​សប្បាយ ។
  • មនុស្សលោក​មើលឃើញការ​ចំណេញ​អំពីការរស់ នៅ និង ខ្លឹមសារនៃ​ការរស់នៅ គឹសេចក្តី​សប្បាយ​ក្នុងជីវិត នេះ​ឯង ប៉ុន្តែ ទោះបី​ជាខិតខំប្រឹងប្រែ​ង​ស្វែងរក​យ៉ាងណា ក៏ដោយ លទ្ធផល​គឺស្លាប់ទៅ​ទាំងមិន​ឆ្អែត ។ 
  • ហេតុអ្វីបានជា​មនុស្សលោក​ស្លាប់ទៅទាំងមិន​ឆ្អែត ក្នុងសេចក្តី​សប្បាយយ៉ាងនេះ ?
  • តាមពិត​ពេលវេលាដែល​មនុស្សលោកខំ​ប្រឹង​ដណ្តើម អំពីមច្ចុរាជ ​ដើម្បីយក​មក​សំរាប់​ស្វែង​រកការ​សប្បាយ​នោះ ពេលវេលា​នោះឯងវា​ជាចោរ តែងតែឆក់​ដណ្តើម​យកសេច ក្តីសប្បាយ​រីករាយរបស់​សត្វលោក​ទៅ គ្រប់ការ​សប្បាយ ទាំង​អស់ពុំមាន​សល់ ។ បន្សល់​ទុកនៅតែ​ការជាប់ចិត្ត និង ការស្រេក​ឃ្លានតែ​ប៉ុណ្ណោះ។
  • សត្វលោក​ត្រូវបាត់បង់​នូវសេចក្តី​សប្បាយ​ដែលខ្លួន ខំស្វែងរក​បានទាំង​ការលំបាក រាល់​ពេល រាល់ថ្ងៃ បានបាត់ បានបាត់ ទីបំផុត​នៅក្រោម​អាជ្ញារបស់​មច្ចុរាជ សត្វ​លោក ត្រូវ​បាត់បង់នូវវត្ថុជា​ទីពេញ​ចិត្តគ្រប់យ៉ាង​ដូចជា ទ្រព្យ​ធន បុត្រភរិយា ស្វាមី ទាសា​ទាសី ដីធ្លី​នគរ និង កាម​គុណ​គ្រប់​យ៉ាង នៅសល់តែ​សំពត់ ១ផ្ទាំង​ដែល​គេរុំសរីរៈ​យក​ទៅ​ដុត តែប៉ុណ្ណោះ ។
  • សត្វលោកស្លាប់ទៅទាំងខ្វះខាត ទាំងតក់ស្លុត ដូច្នេះ​ដែលសត្វ​លោកខំ​ប្រឹងស្វែង​រក​ការ​សប្បាយ​រីករាយ​មុន ពេល​ស្លាប់​នោះ ពិតជា​មិនមាន​បាន​ប្រយោជន៍​អ្វីនៅ​ពេល ដែលសេចក្តី​ស្លាប់មក​ដល់នោះ​ឡើយ ព្រោះវា​មិនបាន​ឆ្អែត ឡើយ សូម្បី​បាន​រស់នៅ​ដល់​អាយុ ១០០ឆ្នាំ ឬ ១០០០ឆ្នាំ ឬ មួយ​អសង្ខេយ្យ​ក៏​ដោយ វារឹង​រឹតតែ​ចំរើនដោយ​ការ​ស្រេក ឃ្លាន​សេចក្តី​ប្រាថ្នាត្រូវ​ការ​ទៅ​វិញទេ ។ 
  • ហេតុអ្វីបាន​ជាសត្វលោក​ស្វែងរក​សេចក្តីសប្បាយ ពេញចិត្ត​ជាមួយនឹង​សេចក្តីសុខ ?
  • ពីព្រោះសត្វ​លោក​កើតមកមានទុក្ខ មាន​សេចក្តី លំបាក​ក្នុងជីវិត ព្រោះ​បញ្ចក្ខន្ធ ហើយ​ទាស់ចិត្ត​ចំពោះ​ទុក្ខ លំបាក​នោះ ព្រម​ទាំងប្រកាន់​នូវសេចក្តី​ទុក្ខដោយ​បញ្ចក្ខន្ធ នោះ​ថា​ជាខ្លួន ថាជា​របស់ខ្លួន​ទៀតផង ។
  • បើមិនមាន​ទុក្ខជាប់តាមជីវិតមក​ទេនោះ មនុស្ស លោក​មិនចាំបាច់ស្វែងរកសេចក្តីសុខ និង ការសប្បាយរីក រាយឡើយ ប៉ុន្តែព្រោះហេតុតែមនុស្សលោក វង្វេង​ជាប់​ជំពាក់​ចិត្ត​ជាមួយ​សុខ​សោមនស្ស រីករាយ​ភ្លើតភ្លើន​ក្នុងការ​សប្បាយ ក៏បានជា ភ្លេច​ចំពោះ​សេចក្តី​ទុក្ខ មិន​បានឃើញ​ទោស នៃជីវិត​ដែល​នាំ​យក​ទុក្ខ និង បញ្ហា​មកជា មួយ ។
  • សត្វ​លោកល្ងង់ខ្លៅ​ណាស់ ដែលព្រម​ទទួល​យកនូវ ជីវិត​ពេញ​ដោយទុក្ខ និង បញ្ហា​នេះ​មកធ្វើ​ជាតួខ្លួន ប្រកាន់ ថា​ជាខ្លួន      ហើយ​ត្រេកអរ​នឹង​ការកង្វល់ រវល់​ដោះ​ស្រាយ​​បញ្ហា​ទុក្ខ​លំបាក​របស់​ជីវិត ។
  • សត្វលោក​ព្រមទទួល​យកការ​ស្រេក​ឃ្លាន​មក​ធ្វើជា តួខ្លួនជា​របស់​ខ្លួន ហើយ​ពេញចិត្ត​ក្នុងការ​ស្វែងរក​អាហារ បរិភោគ មាននូវ មានៈ ស្រវឹងក្នុង​ការបាន​នូវអាហារ សំរាប់​បរិភោគ ពេញ​ចិត្តនឹង​ឆ្អែត ។
  • មនុស្សលោក​យើងល្ងង់​ណាស់ ប្រៀបដូច​សុខចិត្តឱ្យ គេអារ​សាច់ ព្រមទទួល​យកនូវ​ការ​ឈឺផ្សា ហើយ​ទើបពេញ ចិត្ត​ដើម្បី​ព្យាបាល​នូវរបួស​នោះឱ្យជា​បន្តិចៗ កាល​របួស ក្លាយ​ជាដំបៅ​ឈឺចាប់​លំបាក ក៏បាន​សប្បាយ​ក្នុងការ​លាង នូវ​ដំបៅ និង បិទដំបៅ ។
  • សត្វលោក​ល្ងង់ខ្លៅ មានឧបាទាន​ព្រមទទួល​យកទុក្ខ លំបាក​ក្នុង​សង្សារ​វដ្តរាប់​ជាតិជា​អនេក​មកហើយ សត្វ​លោក មិនដែល​ដឹងថា អ្វីជា​ការមិន​មានទុក្ខ​ទាំងស្រុង អ្វីដែល ជាការ​មិនមាន​រោគពិត​ប្រាកដ អ្វីដែល​ជាសុខ​ពិតប្រាកដ ដោយ​មិន​ចាំបាច់​ស្វែងរក​សុខដទៃ​ទៀត​នោះទេ ។
  • សត្វលោក​ធ្លាប់ជួបប្រទះ​តែនឹងកាមសុខ   និង   សុខ ក្នុងភព ដែល​សុខនេះ​ព្រោះការ​ព្យាបាល​របួស ព្រោះ​ការ ព្យាបាល​រោគ ប៉ុន្តែសត្វ​លោកមិន​បានដឹងថា សុខ​ព្រោះ​មិន មាន​រោគពិត​ប្រាកដនោះ​ដូចម្តេច​ឡើយ ។
  • ព្រមជា​មួយគ្នានឹងការ​ដែលសត្វលោក​ត្រេកអររីក​រាយ ចំពោះ​សេចក្តីសុខ​ក្នុងភព សត្វលោក​ក៏បាន​ព្រមទទួល យក​នូវទុក្ខក្នុង​ជីវិតនេះ មកធ្វើ​ជាខ្លួន និង របស់​ខ្លួន​បន្ត​ទៅ ទៀត​ផងដែរ ។


ដកស្រង់ចេញពី "សៀវភៅជំនួយសតិភាគ៤"
ដោយ​៥០០០​ឆ្នាំ 

 

Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៣២០៦ ដង)
គោល​ដៅ​ពិត​​ប្រា​កដ​របស់​ជី​វិត
ផ្សាយ : ១៥ កញ្ញា ឆ្នាំ២០១៩ (អាន: ១៥៩២១ ដង)
ជុំរុំជីវិត​ប្រព្រឹត្ត​តាមធម៌
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៧១៤៧ ដង)
សំនួរ ចម្លើយអំពី​ព្រះសង្ឃ​គុណ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
បិទ
សូមជួយទ្រទ្រង់៥០០០ឆ្នាំ ABA 000 185 807
   រាយនាមសប្បុរសជនជួយទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ជាប្រចាំខែ និង​ប្រចាំឆ្នាំ ក្នុងឆ្នាំ២០២១ ៖  ឧបាសិកា កាំង ហ្គិចណៃ  |  ឧបាសក ធី សុរ៉ីល ព្រមទាំងក្រុមគ្រួសារ   |   ឧបាសិកា ស៊ីវ យ៉ក់លុយ  |  ឧបាសិកា កាង ដានី (រោងពុម្ពគីមឡុង)    |   ឧបាសក ទា សុង និងឧបាសិកា ង៉ោ ចាន់ខេង   |   លោក សុង ណារិទ្ធ   |  លោកស្រី ស៊ូ លីណៃ និង លោកស្រី រិទ្ធ សុវណ្ណាវី   |  លោក វិទ្ធ គឹមហុង​   |  លោក អ៉ីវ វិសាល និង ឧបាសិកា សុង ចន្ថា   |  លោក សាល វិសិដ្ឋ អ្នកស្រី តៃ ជឹហៀង   |   លោក សាល វិស្សុត និង លោក​ស្រី ថាង ជឹង​ជិន  |     លោក លឹម សេង ឧបាសិកា ឡេង ចាន់​ហួរ​  |   កញ្ញា លឹម​ រីណេត និង លោក លឹម គឹម​អាន  |   លោក សុង សេង ​និង លោកស្រី សុក ផាន់ណា​   |   លោកស្រី សុង ដា​លីន និង លោកស្រី សុង​ ដា​ណេ​   |   លោក​ ទា​ គីម​ហរ​ អ្នក​ស្រី ង៉ោ ពៅ   |  កញ្ញា ទា​ គុយ​ហួរ​ កញ្ញា ទា លីហួរ​   |  កញ្ញា ទា ភិច​ហួរ   |  ឧបាសិកា តាន់ ស៊ីវឡេង  |  ឧបាសិកា ម៉ម ផល្លី និង ស្វាមី ព្រមទាំងបុត្រី ឆេង សុជាតា   |  លោក អ៊ឹង ឆៃស្រ៊ុន និងភរិយា ឡុង សុភាព ព្រមទាំង​បុត្រ   |  ឧបាសក សោម រតនៈ និងភរិយា ព្រមទាំងបុត្រ  |  ឧបាសក ធីម សុគន្ធ  |  ឧបាសក និង ឧបាសិកា ឆ្លាំង ម៉ៅ   និង ឧបាសក ឧបាសិកា អាយ យ៊ាត   |  ឧបាសិកា ស៊ិន ស៊ីណា ឧបាសក ស៊ិន សុភា    |  លោក ភួង លាង អ្នកស្រី បុង មុំម៉ាឡា និងលោក ពូក មុនី   |  ឧបាសក សាន្ត ពិសិដ្ឋ    |  ប៉ ប៉ូលីន    |   ឧបាសិកា កែវ សារិទ្ធ  |  ឧបាសិកា អូយ មិនា និង ឧបាសិកា គាត ដន     |  កញ្ញា អ៊ុំ ស៊ីវ៉ាន់ណាត និងមាតាបិតា  |  លោក ឃន វណ្ណៈ និងភរិយា   |  ឧបាសិកា ទេព សុគីម  |   ឧបាសក ឌៀប ថៃវ៉ាន់   |  ឧបាសិកា Srey Khmer  |   ឧបាសក យ៉ុន សួន  |  ឧបាសក គឺម ឌី និង ឧបាសិកា សេង ស៊ូលី   |  ឧបាសិកា ច័ន្ទ បុប្ផាណា និងក្រុមគ្រួសារ   |  ឧបាសក ឈិត សម្បូរ   |  ឧបាសក ចាប រិទ្ធិ និង ឧបាសិកា ម៉ែន ស៊ុយ  |   ឧបាសិកា នូ គឹមហ៊ន និងក្រុមគ្រួសារ   |   ឧបាសក ទិត្យ ជ្រៀ នឹង ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  ឧបាសិកា សំ ចន្ថា និងក្រុមគ្រួសារ  |  បងស្រី ហេង ចន្ថា និងក្រុមគ្រួសារ  |  ឧបាសិកា ជូ ឆេងហោ   |  ឧបាសិកា ពាញ ម៉ាល័យ និង ឧបាសិកា អែប ផាន់ស៊ី  |  ឧបាសិកា ភួយ នាង  |  ឧបាសក ធៀម ទូច និង ឧបាសិកា ហែម ផល្លី   |   អ្នកស្រី វ៉ាន់ សុភា   |   លោកតា ផុន យ៉ុង និង លោកយាយ ប៊ូ ប៉ិច  |  ឧបាសិកា មុត មាណវី   |  ឧបាសិកា ហុក ណារី   |  ឧបាសក ទិត្យ ជ្រៀ ឧបាសិកា គុយ ស្រេង ព្រមទាំងកូនចៅ   |  តាន់ កុសល  ជឹង ហ្គិចគាង  |  ចាយ ហេង & ណៃ ឡាង  |  សុខ សុភ័ក្រ ជឹង ហ្គិចរ៉ុង   |  ឧបាសក កាន់ គង់ ឧបាសិកា ជីវ យួម ព្រមទាំងបុត្រនិង ចៅ   |  ឧបាសិកា ម៉ៅ លន់ ព្រមទាំងបុត្រនិងចៅ  |  ឧបាសិកា ស្រី បូរ៉ាន់ ព្រមទាំងបុត្រនិងចៅ   |  ឧបាសិកា ទេព ណាន ព្រមទាំងក្រុមគ្រួសារ  |   ឯក ច័ន្ទ​ដារ៉ារិទ្ធ   |  ឧបាសិកា ភូ នាវ ព្រមទាំងកូនចៅ     ។          សូមអរគុណចំពោះ សប្បុរសជន ដែលបានបរិច្ចាគទ្រទ្រង់ ៥០០០ឆ្នាំ សម្រាប់ខែ កក្កដា នេះមានដូចជា ៖           លោក​វេជ្ជបណ្ឌិត ម៉ៅ សុខ     ៣១ ដុល្លា  |     លោក ធី សុរ៉ីល និងក្រុមគ្រួសារ ១៥០ដុល្លា  |     ឧបាសិកា លាង រាសី និងស្វាមី ព្រមទាំងកូនចៅ    ៦០ដុល្លា  |     ស្រ៊ី សុថា    ១០០ ដុល្លា  |     ឧបាសក ប៉ែន សុផល និង ភរិយា ព្រមទាំងបុត្រ     ១៨០ ដុល្លា  |     ឧបាសក ចាន់ សុគន្ធ     ៥០ ដុល្លា  |     សាន្ត ពិសិដ្ឋ     ២០ ដុល្លា  |     ឧបាសិកា ពិរនាក់ ស្រុកចំការលើ    ៤០​ដុល្លា  |     ជឿន សុខនីន  ២ដុល្លា   |     ឧបាសិកា ឈៀន គឹមធី ព្រមទាំងកូនចៅ       ១០០ ដុល្លា   |     នូ សុធារ៉ា ព្រមទាំងភរិយា និងកូនៗ    ៣០ដុល្លា    |     ប៉ូ ចាន់ផល    ១២.៥ដុល្លា    |     ឧបាសក ប៉ក់ សូត្រ ឧបាសិកា លឹម ណៃហៀង ឧបាសិកា ប៉ក់ សុភាព ព្រមទាំង​កូនចៅ   ៣០០ដុល្លា     |     ឧបាសិកា ខុន សុខា    ១៥ដុល្លា    |     ឧបាសក ឆែម សារឿន    ៣០ដុល្លា   |     វត្តពន្លឺពុទ្ធចក្ក   ២០០​ដុល្លា     |     លោក យិន ស៊ីថា និង លោកស្រី យឹម សារី ព្រមទាំងបុត្រ ១០ដុល្លា និង ១០០០០រៀល  |     ឯកឧត្តម អ៊ីន វីរៈជាតិ និង លោកជំទាវ ប្រុក រតនា ព្រមទាំងបុត្រ ២៥ដុល្លា  |     ឯកឧត្តម លឹម ផាន់ភារៈ និង លោកជំទាវ ប្រុក រតនៈ និង បុត្រ ៥០ដុល្លា  |     កញ្ញា ជាតិ រតនាបារមី និង កញ្ញា ជាតិ រតនារស្មី ២៥ដុល្លា  |     លោក ប្រុក សុវណ្ណរត្ន័ និង លោកស្រី យិន លីសា ៤៥ដុល្លា និង ១០០០០រៀល  |     លោក ស៊ឹង ង៉ាង និង ភរិយា ព្រមទាំងបុត្រ ២០០០០រៀល  |     កញ្ញា យិន លីយ៉ា ១០០០០រៀល  |     កញ្ញា ធា សុវណ្ណា ៥ដុល្លា  |     លោកស្រី កាន់ សូរិយា និង ស្វាមី ព្រមបុត្រ ១០ដុល្លា  |     លោក ខិត សុវណ្ណ និង លោកស្រី ជា ផល្លី ព្រមទាំងបុត្រ ២០ដុល្លា  |     កញ្ញា វណ្ណ លីហ្សា ២០០០០រៀល  |     កុមារី វណ្ណ លីហ្សាណា ២០០០០រៀល  |     លោក យិន វិនដា ១០ដុល្លា  |     កញ្ញា សេង ស្រីនាង ១០០០០រៀល  |     កញ្ញា សេង ស្រីមុំ ២០០០០រៀល  |     ឧបាសិកា ស៊ី ឈុនហ៊ៀង    ៥០​ដុល្លា  |     ឧបាសិកា សុខ ហៀង   ១០​ដុល្លា     |     លោក រត្ន័ រចនា និងភរិយា ព្រមទាំងបុត្រ    ១០​ដុល្លា |     លោកគឹម ពុធមិនា និង ភរិយា ព្រមទាំងបុត្រ    ៥០​ដុល្លា  .........           សម្រាប់លោកអ្នក មានសទ្ធាបរិច្ចាគទានជួយទ្រទ្រង់ ការងារផ្សាយរបស់ ៥០០០ឆ្នាំ ជាប្រចាំខែ ឬប្រចាំឆ្នាំ សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា (012 887 987) ម្ចាស់គេហទំព័រ៥០០០ឆ្នាំ  ៈ    ១. ផ្ញើតាម វីង acc: 00126869 ឬ TrueMoney ផ្ញើមកលេខ 012 887 987       ២. គណនី ABA: 000185807 ឬ Acleda: 0001 01 222863 13        ៣. លោកអ្នកនៅក្រៅ​ប្រទេស​អាច​ផ្ញើ​តាម PayPal ឬ MoneyGram ឬ WESTERN UNION ។       ​     សូមអរព្រះគុណ និង សូមអរគុណ ។...