30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១០៧,៦៧៩
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៥៨,២៩៧
សរុប ៣៨៩,៧៤០,៧៨១
អានអត្ថបទ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២១ (អាន: ៣៣,៨០៤ ដង)

សេចក្តីឧបមាអំពីនីវរណៈ



 
សេចក្តីឧបមាអំពីនីវរណៈ
ស្រង់ចាក សាមញ្ញផលសូត្រ

កាមច្ឆន្ទៈ - ឧបមា​ដូចការ​ជំពាក់បំណុល​អ្នក​ដទៃ អ្នក​ជំពាក់គេ មានទុក្ខ​ច្រើនប្រការ យ៉ាង​ណា​អ្នកពេញ ចិត្តនៅក្នុងវត្ថុកាម ក៏រមែងរហេម​រហាមក្នុង​ការស្វែង​រកជា​ដើម​ យ៉ាង​នោះដែរ ។

តាមពិត​សង្ខារធម៌គ្រប់យ៉ាង សុទ្ធតែ​មិនទៀង មាន ការទ្រុឌ​ទ្រោម អស់ទៅ សូន្យទៅ កាម​គុណ ៥ប្រការ ក៏យ៉ាង នោះដែរ ប៉ុន្តែដែលសត្វ​លោក​តែងតែត្រេកអរ  រីករាយមក អំពីការ​ប្រកាន់នូវរឿង​បញ្ញត្តិ ដែលរឿង​បញ្ញត្តិ នោះមិនមាន ការកើត ការរលត់​ដូចសភាវធម៌​ឡើយ និង ម៉្យាង​ទៀតព្រោះ មិនបានឃើញការ​កើតការ​​រលត់នៃនាម រូប តណ្ហាក៏​ប្រកាន់ថា នុ៎ះ​ជា​របស់​យើង ។

នៅ​ពេលណា​ដែល​មានបញ្ញា​បាន​​ឃើញសភាវធម៌ មិនទៀង លែងប្រកាន់ថា នុ៎ះ​ជារបស់​យើង នៅ​​ពេល​នោះ ទើប​ជាក់​ច្បាស់ក្នុង​ចិត្តថា កាមច្ឆន្ទៈ ជាការ​ជំពាក់ បំណុល​គេ សត្វ​លោក​ក្រ​ជានិច្ច ខ្វះកន្លះជានិច្ចព្រោះតណ្ហា តណ្ហា​ជាម្ចាស់​បំណុល សត្វលោក​ទោះ​ជាខំប្រឹង​ស្វែង រក​​វត្ថុបំណង​បានច្រើន​ប៉ុណ្ណាៗ ក៏បានត្រឹមតែចុង​ការតែ​ប៉ុណ្ណោះ គឺសងដើមពុំបានរួចឡើយ​ព្រោះ​តណ្ហា​នៅតែថា នុ៎ះ​របស់អញៗជានិច្ច (តណ្ហាមិនមែនជាខ្លួនយើងឡើយ គឺជា​ចៅហ្វាយ​ឥតមេត្តា) ។

តាមពិតសត្វលោកទាល់តែស្វែងរកទ្រព្យបញ្ញា ទើប អាចសងបំណុលតណ្ហាឱ្យរួចទៅបាន ការ​មិនមានកាមច្ឆន្ទៈ គឺរួចបំណុល រមែងនៅដោយ បីតិសោមនស្ស ។

ការស្តាប់ព្រះធម៌ ចំរើនបញ្ញា គឺរួមចំណែកក្នុង ការងារស្វែងរក​ទ្រព្យសម្បត្តិ​របស់សត្វលោក ហើយជាសំខាន់ អស្ចារ្យនោះ គឺធ្វើឱ្យ​បាន​នូវទ្រព្យ​​សម្បត្តិចេះ​គ្រប់​ចេះ​គ្រាន់ ។

សព្វថ្ងៃសត្វ​លោក​ទាម​ទារ​ការគ្រប់ការ​គ្រាន់ ការ​ឆ្អែតការ​ល្មម ដូច្នេះសូម​កុំចោល ឬរំលង​នូវ​ដុំ​ពេជ្រ​ គឺ បញ្ញា ដែលជាវត្ថុមានតម្លៃ ហើយទៅសន្សំនូវសំរាមគឺ កាមគុណ ដែលជា​វត្ថុមិន​មាន​តម្លៃ​នោះឱ្យសោះ ។

ព្យាបាទ - ឧបមាដូចការ​មាននូវរោគ ជម្ងឺគ្រុន ល្វីងមាត់បាយ​មិនឆ្ងាញ់ជាដើម ។

បុគ្គលមាន​ចិត្តប្រៀប​ដូចជាដំបៅ ពេលមានអ្វីប៉ះ ត្រូវក៏ហូរឈាម ឬហូរទឹករងៃ ឬក៏ខ្ទុះ​ចេញ​មក យ៉ាងណា ការខឹងក្រោធក៏ដូច្នោះឯង គឺមានការប៉ះនឹងពាក្យស្តីថា របស់ អ្នក​ដទៃ​សូម្បី​តែ​បន្តិច​បន្តួច ក៏ហូរេចញនូវរបស់​ ស្មោកគ្រោក គឺកាយទុច្ចរិត វចីទុច្ចរិត មនោទុច្ចរិត នេះពិត​ជា​មនុស្ស មានចិត្ត​ប្រៀប​ដូចដំបៅស្អុយ ។

បុគ្គលខឹង​ក្រោធដោយ​អត់ធន់​នឹងពាក្យទូន្មាន មិន​បាន ក៏អាចលាចាកសិក្ខាបទ មិនបាន​បរិភោគ​នូវអត្ថរស ធម្មរស​នៃព្រះធម៌ឡើយ ។

ការកើតមក​នៃបុគ្គលម្នាក់ៗ ជាការ​ប្រជុំរួមនៃ ឧបាទានក្ខន្ធ ៥ គឺជាការ​កើតឡើងនៃទុក្ខ តាម​ពិត​បុគ្គល ម្នាក់ៗ មិនមែនជាទីតាំងនៃ​ការស្អប់ខ្ពើម ខឹងក្រោធ ព្យាបាទបៀតបៀននោះទេ តែគួរ​ជាទីតាំងនៃមេត្តាការអនុគ្រោះ​ប្រយោជន៍ និង ករុណា​ជាដើម ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់​ត្រាស់សំដែងនូវព្រះធម៌ ដោយ ព្រះទ័យករុណា គឺព្រះទ័យ​អាណិត​អាសូរ​សត្វលោក ដើម្បីជួយ ស្រោចស្រង់សត្វ​លោកឱ្យរួច​ផុតចាកទុក្ខទាំងពួង ។

សត្វលោកមាន​សុទ្ធតែធាតុទុក្ខប្រជុំរួមជាខន្ធ៥ ប៉ុន្តែពុំបានដឹងនូវទុក្ខតាមពិត ទើបរីករាយ​នៅក្នុងទុក្ខ ជាប់ នៅជាមួយទុក្ខ​ដោយសារចំណង ឆន្ទរាគៈ ។

ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ពន្យល់ឱ្យ​សត្វលោកកំណត់ដឹង​នូវទុក្ខពិតៗ កាល​កំណត់ដឹង​នូវ​ទុក្ខ​ហើយ ទើប​នឿយណាយ​នឹងខន្ធ ៥ ជាទុក្ខ កាលដែលនឿយ​ណាយ ក៏ប្រាសចាកតម្រេក កាល ដែល​ប្រាសចាកតម្រេក ចិត្តក៏ផុតស្រឡះ​អំពីខន្ធ ៥ ការ​កំចាត់ឆន្ទរាគៈ គឺ ព្រះនិព្វាន ។

សត្វលោកគឺជាបុគ្គលដែលគួរជួយស្រោចស្រង់តែ ម៉្យាង ។ គួរមានមេត្រីភាព​​ដល់គ្នានិងគ្នា ព្រោះសត្វលោក នៅក្នុងទ្រុងរបស់​មច្ចុរាជទាំងអស់គ្នា គួរជួយ​គ្នាដើម្បីរត់​ចេញអំពីទ្រុងមច្ចុ ដែល​ជាគុកធំ ពោរពេញដោយ​មហា ទារុណកម្ម សោកខ្សឹកខ្សួល ។ មិនគួរ​យក​ឈ្នះអ្នកដទៃ​ដោយ​ការព្យាបាទបៀត​បៀនទេ ប៉ុន្តែគួរយកឈ្នះ​អ្នកដទៃ​និងខ្លួនឯង​ដោយការ បំពេញ​សេចក្តី​ល្អ​បរិសុទ្ធ ។

មានតែ​សេចក្តីល្អ អំពើល្អប៉ុណ្ណោះទេ ដែលអាច ឈ្នះខ្លួនឯង​និងអ្នក​ដទៃបានពិតៗ គឺឈ្នះ​សេចក្តីក្រោធ​បាន ដោយការមិនក្រោធ ឈ្នះសេចក្តីអាក្រក់​បាន ដោយអំពើល្អ ឈ្នះសេចក្តី​កំណាញ់​បាន ដោយការឱ្យទាន ឈ្នះពាក្យសំដី មិនពិត ដោយការនិយាយ​ពាក្យពិត ។

ថីនមិទ្ធៈ -ខ្ជិលច្រអូស ងោកងុយ មានសេចក្តីឧប​មាដូចជាប់គុក ព្រោះអ្នកជាប់គុក មិនអាច​ប្រកបនូវកិច្ចការ​សន្សំទ្រព្យសម្បត្តិ និង ការសប្បាយ​រីករយាក្នុងពិធី បុណ្យ​ប្រចាំនគរ ដោយ​ការជួបជុំក្រុមគ្រួសារញាតិមិត្តបង ប្អូនបានឡើយ យ៉ាងណាមិញ បុគ្គលត្រូវ ថីនមិទ្ធៈគ្រប សង្កត់ នៅពេលស្តាប់ធម៌ជាដើម ក៏មិនអាចបាន​ដឹងសេចក្តី នៃធម៌ មិនបានបីតិក្នុងការ​ស្តាប់ធម៌ មិនបាននូវផល​ដ៏ប្រសើរឡើយ ។

បុគ្គលគួរព្យាយាមកំចាត់បង់ថីនមិទ្ធៈ ដោយហ្វឹក ហាត់រឿយ​ៗគឺ ៖
-កំណត់ដឹងអាហារភោជនដែលត្រូវបរិភោគឱ្យបាន សមរម្យ ។
-ពិចារណានូវការផ្លាស់ប្តូរឥរិយាបថបួន និង ការកំរើក កាយ ។
-មនសិការៈទៅរកពន្លឺ ដាស់តឿនចិត្តឱ្យភ្លឺស្វាង ពិចារណាធម៌ ។
-នៅក្នុងទីវាលស្រឡះរឿយៗ ខ្យល់អាកាសល្អ ថែទាំ សុខភាព​ប្រយ័ត្នប្រយែងកុំឱ្យអស់កម្លាំងកាយឥតប្រយោជន៍ ត្រូវរៀបចំខ្លួនឯងឱ្យជាភាជន៍សំរាប់ទទួលយកនូវព្រះសទ្ធម្ម ដែលកម្រកើតមានក្នុងលោក ។
-សេពគប់មិត្តសប្បុរស មិត្តជួយរំលឹកដាស់តឿនមិត្ត ដែលជាទីប្រឹក្សាល្អ ។
-ពេលជួបជុំគ្នា ត្រូវហ្វឹកហាត់និយាយតែពាក្យមាន ប្រយោជន៍ ពាក្យដែលគួរនិយាយ កាលពោលទៅហើយ រមែង ស្ងប់រម្ងាប់ចិត្ត​ទាំងខ្លួនឯងអ្នក​និយាយទាំងអ្នកស្តាប់ ។   

ឧទ្ធច្ចកុក្កុច្ចៈ- រវើរវាយរាយមាយ ក្តៅក្រហាយ​​ស្តាយក្រោយ ឧបមាដូចខ្ញុំបំរើគេ (ទាសៈ) ។

ខ្ញុំបំរើគេមិនមាន​សេរីភាពខ្លួនឯង ទោះជាពេល​ដែលពពួកជនកំពុងរីករាយ ក្នុងបុណ្យប្រចាំឆ្នាំ ក៏ត្រូវចៅហ្វាយ​ ហៅប្រើសព្វគ្រប់ កិច្ចការដែរ យ៉ាងណាមិញ ការរាយមាយរវើរវាយក្តី ការ ក្តៅក្រហាយស្តាយ​ក្រោយក្តី រមែងញ៉ាំងចិត្តឱ្យរវល់ រសាប់ រសល់ ខ្វាយខ្វល់ រហូតដល់​នៅមិនស្ងៀម​តាមផ្លូវកាយ សូម្បីភិក្ខុនៅក្នុងព្រៃ ក៏ពុំបាននូវរសនៃវិវេក ព្រោះខុសនឹង វិន័យ ឬ សង្ស័យក្នុងវិន័យ​ជាដើម ។

បុគ្គលគួរសិក្សា​រៀនសូត្រច្រើន ឬត្រូវតែជាអ្នក ទ្រទ្រង់ធម៌ ទ្រទ្រង់ព្រះវិន័យ ព្យាយាមសន្ទនា ឬសាកសួរ នូវធម៌​តាមកាល និង សេពគប់ចំពោះបុគ្គលសប្បុរស និយាយពាក្យពីរោះ ពាក្យ​មាន​ប្រយោជន៍ ប្រយ័ត្នពាក្យ ដែលនាំឱ្យក្តៅក្រហាយស្តាយក្រោយ ។

វិចិកិច្ឆា - ការសង្ស័យ ឧបមាបីដូចផ្លូវឆ្ងាយដាច់ ស្រយាល ផ្លូវមានភ័យ ផ្លូវមានចោរ ផ្លូវមានសត្វ​សាហាវ ផ្លូវអត់ទឹកអត់បាយ ។

ផ្លូវឆ្ងាយទាំង​អស់នេះ គឺជាផ្លូវនៃ សេចក្តីអន្តរាយ របស់អ្នកដំណើរ យ៉ាងណាមិញ វិចិកិច្ឆា ការសង្ស័យក្នុងអរិយសច្ចៈ ឬសង្ស័យនៅក្នុងព្រះរតនត្រ័យ ឬសង្ស័យក្នុងនាមរូប ជាផ្លូវនៃ​សេចក្តី​អន្តរាយចំពោះការ បានសម្រេច​មគ្គផល ដូច្នេះបុគ្គលត្រូវសិក្សារៀនសូត្រទ្រ​ទ្រង់ធម៌​វិន័យ និង បដិបត្តិអប់រំចំរើនវិបស្សនា រហូតមាន សទ្ធា ជឿការត្រាស់ដឹង​របស់ព្រះតថាគត អរហន្តសម្មា​សម្ពុទ្ធ ។

ស្រង់​ចាកពី​សៀវភៅ​ ជំនួយ​សតិ​ភាគ​៣ ដែល​រៀប​រៀង​ដោយ អគ្គ​បណ្ឌិត​ ធម្មាចារ្យ ប៊ុត-​សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០២ មិថុនា ឆ្នាំ២០២២ (អាន: ១២,១៥៥ ដង)
វិធីការសិក្សានិងអនុវត្តន៍បែប ៣
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,២៨១ ដង)
ការងារ​ក្នុង​រង្វង់​គ្រួសារ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០២១ (អាន: ២០,០៨៤ ដង)
មិត្ត​មិន​គួរ​សេពគប់​៤យ៉ាង
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ២៧,៣៥៨ ដង)
ទឹក​ភ្នែក​រយលាន​តំណក់​ស្រក់​លើ​ថ្ពាល់​ម៉ែ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.42
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿