ថ្ងៃ អង្គារ ទី ២៨ ខែ វិច្ឆិកា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៦,២១៣
Today
ថ្ងៃម្សិលមិញ ១១១,៨៣៧
ខែនេះ ៦,២៤៦,១៥៦
សរុប ៣៥៦,៤៦៣,២៧៤
Flag Counter
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៨,៣១៩ ដង)

ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក



 
ជាតិមនុស្ស​ថ្លៃមិន​គប្បីធ្វើអំពើ​ថោក

ហីនំ ធម្មំ ន សេវេយ្យ  បមាទេន ន សំវសេ
មិច្ឆា​ទិដ្ឋឹ ន សេ​វេយ្យ  ន សិយា លោកវឌ្ឍនោ។

បុគ្គលមិនគួរសេពនូវធម៌ដ៏ថោកទាប មិន​គួរ​នៅ​រួម​ជា​មួយសេចក្តី​ប្រមាទ មិនគួរ សេពនូវ​មិច្ឆា​ទិដ្ឋិ មិន​គួរជាមនុស្ស​ចង្អៀត លោក​ឡើយ ​។ ព្រះ​អង្គទ្រង់គង់ប្រថាប់នៅជេតវនារាម ទ្រង់​ប្រារឰ​ភិក្ខុ​កម្លោះ​មួយ​អង្គ​ដែល​ឈ្លោះ​គ្នា​ជា​មួយ​នឹង ចៅស្រីរបស់ឧបាសិកាវិសាខា ។

 
ខ្លួនជាទីពឹងរបស់ខ្លួនឯង

អត្តា  ហិ  អត្តនោ  នាថោ
កោ ហិ នាថោ បរោ សិយា
អត្តនា   ហិ    សុទន្តេន
នាថំ  លភតិ  ទុល្លភំ  ។

ខ្លួនហ្នឹងហើយជាទីពឹងរបស់ខ្លួន បុគ្គលដទៃជាទីពឹង​ដូចម្តេចបាន ព្រោះបុគ្គល ដែលអប់រំ​ខ្លួនបាន​ល្អហើយ រមែង​បាននូវ ទីពឹង ដែលគេបានដោយកម្រ ។
ព្រះអង្គទ្រង់​គង់ប្រថាប់នៅជេតវនារាម  ទ្រង់ប្រារឰមាតា​ព្រះកុមារកស្សបៈ​ដែលប្រសូត​បុត្រ​ក្នុង​​ភាពនៃខ្លួន​ជា​ភិក្ខុនី​។

 
មនុស្សទ្រុស្តសីលគឺជាចោរបៀតបៀនខ្លួនឯង

យស្ស អច្ចន្តទុស្សីល្យំ  មាលុវា សាលមិវោត្ថតំ
ករោតិ សោ តថត្តានំ  យថា នំ ឥច្ឆតី ទិសោ ។

ភាពជាអ្នកទ្រុស្តសីលហួសកម្រិត បាន គ្របសង្កត់នូវអត្តភាពនៃបុគ្គលណា ដូចជាវល្លិ- ជ្រៃ រួបរឹត​ព័ទ្ធព័ន្ធដើមសាលព្រឹក្ស  យ៉ាងនោះ ឯង បុគ្គលនោះ ឈ្មោះថា ធ្វើខ្លួនឯងឱ្យវិនាស ដូច​ជា​​ចោរ​អ្នក​ប្រាថ្នា​ធ្វើ​នូវ​សេចក្តីវិនាសឱ្យដល់ អ្នកដទៃ ដូច្នោះដែរ ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅវេឡុវនារាម  ទ្រង់ប្រារឰ​ព្រះទេវទត្ត​ដែលទ្រុស្ត​សីល​ប្រព្រឹត្ត​តាម​អំណាច​តណ្ហា ។

 
មនុស្សអាក្រក់ធ្វើល្អបានដោយលំបាក

សុករានិ អសាធូនិ     អត្តនោ អហិតានិ ច
យំ វេ ហិតញ្ច សាធុញ្ច     តំ វេ បរមទុក្ករំ ។

អំពើអាក្រក់ និងអំពើឥតប្រយោជន៍ ដល់ខ្លួនឯង មនុស្សអាក្រក់ធ្វើបានដោយ ងាយ អំពើណា​មាន​ប្រយោជន៍ផង ល្អប្រពៃ ផង អំពើនោះ មនុស្សអាក្រក់​ធ្វើបានដោយ កម្រណាស់ ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅវេឡុវនារាម​ទ្រង់​ប្រារឰការ​ព្យាយាម​បំបែកសង្ឃ​របស់ភិក្ខុទេវទត្ត  ។

 
ជាតិជាបព្វជិតចិញ្ចឹមជីវិតដោយបិណ្ឌបាត

ឧត្តិដ្ឋេ នប្បមជ្ជេយ្យ    ធម្មំ សុចរិតំ ចរេ
ធម្មចារី សុខំ សេតិ    អស្មឹ លោកេ បរម្ហិ ច។

បព្វជិត មិនគួរប្រមាទក្នុងបិណ្ឌបាត ដែលខ្លួនត្រូវក្រោកឡើង ឈរចាំទទួលឡើយ បុគ្គល​គួរ​ប្រព្រឹត្ត​ធម៌ឱ្យសុចរិត  អ្នកដែលប្រព្រឹត្ត ធម៌ជាប្រក្រតី រមែងនៅជាសុខ ក្នុងលោក នេះផង ក្នុង​​លោក​ខាង​មុខ​ផង ។
ព្រះអង្គទ្រង់គង់ប្រថាប់នៅនិគ្រោធារាម  ទ្រង់ប្រារឰព្រះ​បាទសិរី​សុទ្ធោទនៈ​ដែល​ទាស់​ព្រះ​ទ័យ​នឹង​ព្រះអង្គទ្រង់យាងបិណ្ឌបាត​។

ដកស្រង់ចេញពី "សៀវភៅព្រះ​ពុទ្ធភាសិត​ ៤៣​គាថា​"
រៀប​រៀង​ដោយ​ អគ្គ​បណ្ឌិត ធម្មា​ចារ្យ ប៊ុត-​សាវង្ស​

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ៣២,១៧៨ ដង)
រយៈពេល​នៃ​ការ​បំពេញ​បារមី​របស់​ព្រះពុទ្ធ​ ៣ ព្រះអង្គ​គឺ
ផ្សាយ : ០៤ កក្តដា ឆ្នាំ២០១២ (អាន: ១៦,៧០២ ដង)
តារាងគន្លឺះ សម្រួលដល់ការសិក្សាព្រះធម៌
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ៦៩,៥១១ ដង)
ការ​គ្រប់​គ្រង​ចិត្ត​មនុស្ស
ផ្សាយ : ០៧ តុលា ឆ្នាំ២០២២ (អាន: ៦៦,១២៣ ដង)
សេចក្ដីចម្រើន​ព្រោះការ​សេពគប់​មិត្តល្អ
ផ្សាយ : ០១ មេសា ឆ្នាំ២០១៣ (អាន: ១២,៣៩២ ដង)
បុគ្គល​មិន​គួរ​ធ្វើ​ប្រយោជន៍​របស់​ខ្លួន​ឲ្យ​សាប​សូន្យ
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
cccArray ( [download] => yes )