ថ្ងៃ ពុធ ទី ១២ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៧៣,១០៩
Today
ថ្ងៃម្សិលមិញ ១២០,៦៤១
ខែនេះ ២,០៦២,៨៧៧
សរុប ១៩២,៦១៨,១៩៤
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៦២៥២ ដង)

ក្រោមម្លប់​សំពត់​កាសាវៈ



 
ក្រោមម្លប់​សំពត់​កាសាវៈ

នៅក្នុងធម្មបទដ្ឋកថា ព្រាហ្មណវគ្គ មានសម្តែងអំពីដំណើរ ជីវិតរបស់​កុល​បុត្រ​​មួយរូប ឈ្មោះ សុន្ទរ​សមុទ្ទកុមារ កើត​ក្នុង ត្រកូល​សេដ្ឋី​ក្រុងសាវត្ថី​មាន​សម្បត្តិ​ ៤០ កោដិ ។

ថ្ងៃមួយ សុន្ទរសមុទ្ទកុមារ​មាន​សេចក្តី​ជ្រះ​ថ្លា​ទៅ​វត្ត​ស្តាប់ ធម៌​ជា​មួយ​នឹង​មហា​ជន ។ ព្រះបរម​សាស្តាទ្រង់ជ្រាប​អ​ធ្យាស្រ័យ របស់គេ ទើប​ព្រះអង្គ​ទ្រង់​​ត្រាស់​​សម្តែង​ឱ្យ​គេមាន​សទ្ធាក្នុងផ្នួស ។ សុន្ទរសមុទ្ទកុមារ ប្រឹងប្រែង​​ខ្លាំង​ណាស់ ទម្រាំ​តែ​មាតា​បិតា អនុ​ញ្ញាត​ឱ្យ​បួស របៀប​ដូចកុល​បុត្រឈ្មោះ​រដ្ឋ​បាល ដូច្នោះ​ដែរ ។

កាលដែលបានបួសហើយ មិនជាប់ជំពាក់នឹងត្រកូល មិន ជាប់ជំពាក់​នឹង​ទី​កន្លែង លោកបានចេញពីក្រុងសាវត្ថីទៅកាន់ក្រុង រាជគ្រឹះ ប្រព្រឹត្ត​បិណ្ឌ​បាត​ ញ៉ាំង​កាល​ឱ្យ​កន្លង​ទៅ​ដោយ​ការ​រស់ នៅក្រោមម្លប់កាសាវពស្ត្រ ។

ក្រោយ​មក ថ្ងៃមួយ មាតាបិតារបស់ព្រះសុន្ទរសមុទ្ទត្ថេរៈ នោះ បាន​ឃើញ​ប្រុសៗ​ដែលធ្លាប់​ជាមិត្តសម្លាញ់របស់កូន កំពុង តែរីករាយ​ដោយកាម​គុណ​ក្នុង​គំនរ​នៃទ្រព្យសម្បត្តិ ក្នុងថ្ងៃ​មហោ​​ស្រព ក៏​នឹក​រលឹកដល់កូន ប្រាថ្នាឱ្យ​កូន​​សប្បាយ​ដូច​គេដែរ ។

កាល​នោះ មានស្រីសោភិនីម្នាក់ទៅកាន់ត្រកូលនោះ ឃើញមាតារបស់ សុន្ទរ​សមុទ្ទត្ថេរៈកំពុងអង្គុយ​យំ ក៏បានសាកសួរ ៖

សោភិនី : ម៉ែ ហេតុអ្វីបានជាម៉ែយំ ?
មាតា : យើងគិតដល់កូន បានជាយើងយំ ។
សោភិនី : ចុះកូនម៉ែ ទៅណា ?
មាតា : បួសក្នុងសម្នាក់ភិក្ខុទាំងឡាយ ។
សោភិនី : បើឱ្យលោកសឹកមកវិញ មិនគួរឬ ?
មាតា : គួរ ប៉ុន្តែលោកមិនចង់សឹក លោកចេញពីសាវត្ថី នេះ​ទៅ​កាន់​ក្រុង​រាជ​គ្រឹះ​ហើយ ។
សោភិនី : បើនាងខ្ញុំធ្វើឱ្យលោកសឹកបាន តើម៉ែឱ្យអ្វីខ្ញុំ ?
មាតា : ពួកយើងនឹងឱ្យនាងបានជាម្ចាស់នៃកំណប់ទ្រព្យ ក្នុងត្រកូលនេះ ។
សោភិនី : បើដូច្នោះ សូមម៉ែឱ្យប្រាក់មួយចំនួនដល់នាងខ្ញុំ ដើម្បីចាត់ចែង​ក្នុង​រឿង​នេះ ។

នាងសោភិនី បានទៅកាន់ក្រុងរាជគ្រឹះ ព្រមដោយបរិវារដ៏ ច្រើន កំណត់ផ្លូវ​បិណ្ឌ​​បាតនៃ​ព្រះថេរៈហើយ ជួល​ប្រាសាទ ៧ ជាន់ ជា​ទីសម្នាក់ក្នុង​ទី​នោះ រៀបចំ​អាហារ​ប្រណីតទុកតាំងពីព្រលឹម ហើយប្រគេនដល់ព្រះថេរៈ​ដែល​និមន្ត​បិណ្ឌបាត ។

ពីរបីថ្ងៃ​ក្រោយ មក បាននិមន្តព្រះថេរៈឱ្យឆាន់នៅនឹងប្រាសាទតែម្តង ។ នាង​បាន ធ្វើល្បិចឱ្យ​ក្មេងម​ក​​លេងដី ហើយ​ស្រែក​លេង​ខ្លាំង​ៗ ហាម​មិន ស្តាប់ ដើម្បី​បាន​កិច្ច​និមន្ត​លោកឡើង​ទៅ​ជាន់​លើបំផុត ។ ព្រះថេរៈ សូម្បី​ជា​ភិក្ខុ​ដែល​ប្រព្រឹត្ត​បិណ្ឌ​បាត​ជាវត្ត​យ៉ាងឧក្រិដ្ឋ ក៏​ត្រូវ​ជាប់ ជំពាក់​នឹង​​រស​នៃ​អាហារ ត្រូវ​រស​តណ្ហា​គ្រប​សង្កត់ ទើប​ព្រម​ឡើង ទៅ​លើប្រាសាទជាន់ទី ៧ តាម​ពាក្យរបស់នាង ។


នាងសោភិនី បានប្រើមាយារបស់ខ្លួនជាស្ត្រី ដោយពាក្យ សម្តី ដោយ​អាក​ប្បកិរិយា​សព្វ​គ្រប់ នាង​តាក់តែងខ្លួនប្រាណ ស្អាត ដោយសម្លៀកបំពាក់ ស្អិត​ស្អាង​ដោយកម្រងផ្កា មានជើងលាប និង ដុសខាត់ដោយទឹកល័ក្ត ពាក់​ស្បែក​ជើងមាស ។

លុះដោះ ស្បែកជើងចេញហើយ ក៏ធ្វើអញ្ជលីចំពោះមុខ ហើយពោលវាចា ចែចង់ ដោយ​សម្តីដ៏ទន់ពីរោះដូច្នេះថា ៖ លោកនៅកំលោះហើយ បួសយ៉ាង​នេះសូម​​លោក​ជឿ​ពាក្យរបស់​នាង​ខ្ញុំម្ចាស់​ចុះ សូម​លោក បរិភោគកាម​​ជា​របស់​មនុស្សសិន ខ្ញុំព្រះ​ករុណា នឹង​ប្រគល់​នូវ សម្បត្តិដ៏​ជាទី​​ពេញ​ចិត្តដល់​លោក ។ បើ​លោកមិន​​ជឿ ខ្ញុំសូម​ស្បថ មុខភ្លើង ខ្ញុំព្រះករុណា និយាយ​នូវ​ពាក្យ​​ពិត កាល​ណា​យើង ទាំងពីរនាក់ ជា​ម​នុស្សចាស់​កាន់​ឈើច្រត់​ហើយ យើង​​នឹង​បួស ទាំងអស់​គ្នា ដូច្នោះ​យើងនឹងកាន់​យកបាន​នូវ​ជ័យជម្នះក្នុង​លោក ទាំង​ពីរ ។


គ្រានោះ សេចក្តីសង្វេគបានកើតឡើងដល់ព្រះថេរៈថា ៖ ឱហ្ន៎ ! អំពើ​ដែល​យើង​ធ្វើហើយដោយមិនបានពិចារណា នេះជា កម្មដ៏ធ្ងន់ ។

ក្នុងខណៈនោះ ព្រះបរមសាស្តា ទ្រង់គង់ប្រថាប់នៅព្រះ​ជេត​ពន ៤៥ យោជន៍​​ពី​ក្រុង​រាជ​គ្រឹះ ទ្រង់​​ប្រារឰរឿងនោះ ហើយ ទ្រង់ព្រះ​ញញឹម​ឱ្យ​ប្រាកដ ។ កាល​ដែល​ព្រះ​អានន្ទ​ក្រាបទូលសួរ ព្រះអង្គទ្រង់ត្រាស់ថា សង្គ្រាម​កើតមាន​ដល់សុន្ទរសមុទ្ទភិក្ខុជាមួយ នឹងនាងសោភិនី នៅលើ​ប្រាសាទ​ជាន់​ទី ៧ នាក្រុងរាជគ្រឹះ ។ ព្រះអានន្ទក្រាបទូលសួរជាបន្តថា នរណា​ឈ្នះព្រះអង្គ ? ព្រះអង្គ ត្រាស់ថា បុត្រ​របស់​តថា​គត​ជាអ្នកឈ្នះ ។

ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅនាព្រះជេតពនមហាវិហារនោះឯង ទ្រង់​ផ្សាយ​ព្រះ​ រស្មីទៅ ហើយត្រាស់ថា ៖ ម្នាលភិក្ខុ អ្នកចូរអស់អាល័យ ចូរលះ​នូវ កាម​ទាំង​ពីរចេញ រួចត្រាស់នូវព្រះគាថា ៖​


យោធ កាមេ បហន្តាន អនាគារោ បរិព្វជេ
កាមភវបរិក្ខីណំ តមហំ ព្រូមិ ព្រាហ្មណំ ។

បុគ្គលណា លះកាមទាំងឡាយក្នុងលោកនេះហើយ ជា បុគ្គលមិនមានផ្ទះ គេច​ចេញចាកកាមបាន តថាគតហៅបុគ្គល នោះ ដែលជាអ្នក​មានកាម​អស់​ហើយ និង ជាអ្នកមានភពអស់ ហើយ ថាជាព្រាហ្មណ៍ ។

កាលចប់​ព្រះធម៌ទេសនា ព្រះថេរៈសម្រេចព្រះអរហត្ត ព្រមដោយឫទ្ធិ លោក​ហោះ​ចេញអំពីប្រាសាទ មកថ្វាយបង្គំ ព្រះបរមសាស្តា ។

ដកស្រង់​ចេញ​ពី​សៀវភៅ ជំនួយ​សតិ​ភាគ១៦ 
រៀប​រៀង​​ដោយ​ អគ្គ​បណ្ឌិត ធម្មាចារ្យ​ ប៊ុត-សាវង្ស​ ។

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៤២១០ ដង)
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៤១៦៤ ដង)
កាលតថាគតកើតជាទន្សាយត្រាច់ទៅក្នុងព្រៃ
ផ្សាយ : ១៨ សីហា ឆ្នាំ២០១៩ (អាន: ១៤៨៥១ ដង)
កាល​បើ​ផ្ទះ​ ត្រូវ​ភ្លើង​ឆេះ ជន​ម្ចាស់​ផ្ទះ​បាន​ជញ្ជូន​ភាជន៍​ណា​ចេញ​ផុត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨៦០៦ ដង)
ការ​សម្លឹង​មើល​លោក​ដោយ​ត្រឹម​ត្រូវនាំ​មក​នូវ​សេចក្តីសុខ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣៣០៩៩ ដង)
ភ័យ​កើត​មក​អំពី​អាជ្ញា​របស់​ខ្លួន​
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៤៩៧៧ ដង)
យោបល់នាំ​ឲ្យ​បព្វជិត​ប្រព្រឹត្ត​ល្អ
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕