អានអត្ថបទ
ផ្សាយ : ០៤ តុលា ឆ្នាំ២០២២ (អាន: ៩,៦១២ ដង)
មិត្តក្នុងការងារ

|
អំពីការងារសេពគប់មិត្ត មិនសេពគប់នឹងបាបមិត្ត បើសេពគប់ ត្រូវសេពជាមួយបណ្ឌិត ប៉ុន្តែសូមប្រយ័ត្នកុំឲ្យបាបមិត្តក្លាយជាសត្រូវ បើនៅតែមានសូមចៀសឲ្យឆ្ងាយ បើចៀសមិនផុតត្រូវមានស្មារតីគ្រប់ពេល ។ ត្រូវរៀនឲ្យស្គាល់មនុស្សដែលមិនមែនជាមិត្ត គ្រាន់តែជាមិត្តប្លម ការងារនេះសំខាន់ណាស់ កុំប្រហែសឲ្យសោះ មនុស្សដូចម្ដេចទើបជាមិត្តពិតប្រាកដ ព្រោះមនុស្សខ្លះជាមិត្តក្នុងរោងស្រាខ្លះ ទាល់តែមានការពឹងពាក់ទើបមករាក់ទាក់ហៅយើងថាមិត្តៗ មនុស្សខ្លះហៅយើងថាសម្លាញ់ចំពោះមុខ ប៉ុន្តែក្រោយខ្នងចងអាឃាតព្យាបាទ ច្រណែន ចង់ឲ្យយើងវិនាសទ្រព្យ គាប់ចិត្តនិងយើងធ្លាក់បុណ្យធ្លាក់ស័ក្តិ ។
បុគ្គលដែលជាមិត្តគិតយកតែប្រយោជន៍ខ្លួន១ បុគ្គលដែលជាមិត្តល្អតែសំដី១ បុគ្គលដែលនិយាយចាក់បណ្ដោយឲ្យគាប់ចិត្ត១ បុគ្គលដែលមិត្តសម្លាញ់ក្នុងផ្លូវវិនាស១ បុគ្គលទាំងបួនពួកនេះ យើងត្រូវដឹងថា មិនមែនជាមិត្តពិតប្រាកដទេ គ្រាន់តែជាមិត្តប្លម ហើយគប្បីចៀសវាងឲ្យឆ្ងាយ ដូចអ្នកដំណើរចៀសវាងផ្លូវដែលប្រកបដោយភ័យដូច្នេះ ។ ដកស្រង់ចេញពីសៀវភៅ មនុស្សនិងការងារ ដោយ៥០០០ឆ្នាំ |