30
ថ្ងៃ សុក្រ ទី ២៩ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១១៥,១៣៩
Today
ថ្ងៃម្សិលមិញ ១៨០,១៣៣
ខែនេះ ៦,២៩៣,០៧៣
សរុប ៣៨៥,៥៧៩,៧៦៦
អានអត្ថបទ
ផ្សាយ : ០៧ វិច្ឆិកា ឆ្នាំ២០២១ (អាន: ២០,៥៧៩ ដង)

កប្បវិនាស



 
កប្ប​ដែល​វិនាស​ទៅ​វិញដោយ​ហេតុ​៣​យ៉ាង​គឺៈ

១- វិនាស​ដោយ​ភ្លើង​ឆេះ​កាល បើ​លោក​ធាតុ​ឬ​ចក្កវាឡ​ទាំង១សែន​កោដិមាន​អាយុ​គ្រប់​មួយ​កប្ប​ហើយ ត្រូវ​ភ្លើង​ឆេះ​កម្ទេច​លោក​ធាតុ​ទាំង​នោះ មុន​ដែល​នឹង​ភ្លើង​ឆេះ​នោះ មាន​ភ្លៀង​ធំធ្លាក់​ចុះ​ក្នុង​លោក​ទាំង​១សែន​កោដិ មនុស្ស​ទាំង​ឡាយ​នាំ​គ្នា​ត្រេក​អរ​សាបព្រោះ​បណ្ដុះ​ពូជ​ធញ្ញជាតិ​ផ្សេងៗ កាល​បើ​ដុះ​ល្មម​ស៊ី​បាន​ហើយ ភ្លៀង​ក៏​រាំង​លែង​ធ្លាក់ចុះ​មក​ទៀត​អស់​សែន​ឆ្នាំ​ជា​ច្រើន។

សត្វ​ដែល​មាន​កម្ម​ស្រាលៗ ក៏​ស្លាប់​មុន​សត្វ​ដែល​មាន​កម្ម​អាក្រក់ បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ទាំង​អស់។ លុះ​កាល​កន្លង​យូរ​ទៅ​ទឹក​ដែល​ដក់​នៅ​ក្នុង​ទី​នោះ​ៗ​ក៏​រីង​អស់​ទៅ ពួក​សត្វ​ទាំង​ឡាយ​មាន​ត្រី​នឹង​អណ្ដើក​ជា​ដើម​ក៏​ស្លាប់​អស់​ទៅ។

សត្វ​នរកក្ដី តិរច្ឆានក្ដី មនុស្សក្ដី ស្លាប់​ទៅ​បាន​ទៅ​កើត​ក្នុង​ស្ថាន​សួគ៌ ខំ​ចម្រើន​ឈាន​ក្នុង​ស្ថានសួគ៌​បាន​ទៅ​កើត​ក្នុង​ព្រហ្ម​លោក​ទាំង​អស់។

ត្បិត​មុន​ដែល​ភ្លើង​នឹង​ឆេះ​ចំនួន​មួយ​សែន​ឆ្នាំ មាន​ទេវតា​មួយ​អង្គ​ឈ្មោះ​លោកព្យូហា​ចុះអំពី​ទេវតា​មក ក្លែង​ភេទ​ជា​មនុស្ស​ស្លៀក​សំពត់​ក្រហម​រំសាយ​សក់ មាន​មុខ​ទទឹក​ជោគ​ដោយ​ទឹក​ភ្នែក ជូក​ទឹក​ភ្នែក​ហើយ​ដើរ​ទៅ​តាម​ផ្លូវ​មនុស្ស ប្រកាស​ប្រាប់​ថាអ្នក​ទាំង​ឡាយ​នៅ​មួយសែន​ឆ្នាំ​ទៀត​កប្ប​នឹង​វិនាស លោក​នឹង​វិនាស ទឹក​សមុទ្រ​នឹង​រីងខះ ផែន​ដី​ភ្នំសុមេរុ ទេវលោក ព្រហ្មលោក​នឹង​វិនាស អ្នក​ទាំង​ឡាយ​ចូល​ចម្រើន​មេត្តា​ភាវនា​និង​ខំ​បម្រើ​មាតាបិតា​ដោយ​គោរព។

ក្នុង​ពេល​នោះ​មនុស្ស​ទាំង​ឡាយ​ជា​សប្បុរស​បាន​ស្ដាប់​ពាក្យទេវតា​នោះ​ហើយ ក៏​កើត​សវេកតក់ស្លុត​មុន​គេ ប្រញាប់ប្រញាល់​ធ្វើ​បុណ្យ​ទាន​បម្រើ​មាតាបិតា​មិន​មាន​សេចក្ដី​ប្រមាទ លុះ​ដល់​ស្លាប់​ទៅ​បាន​កើត​ក្នុង​ទេវលោក ខំចម្រើន​ឈាន​ក្នុង​ទេវលោក បាន​សម្រេច​ឈាន​ក៏​បាន​ទៅ​កើត​ក្នុង​ព្រហ្មលោក​ទៅ មិនបាន​ទៅ​រង​ទុក្ខ​វេទនា​យូរ​ដូច​ជន​អសប្បុរស​ឡើយ។


ក្នុង​គម្ពីរវុសុទ្ធិមគ្គប្រាប់ថា វស្សុបច្ចេទតោ បន ឧទ្ធំ ទីឃស្ស អទ្ធុនោ អច្ចយេន ទុតិយោ សុរិយោចាតុភវតិ... ដូច្នេះ​ជាដើម។ សេចក្ដីថាៈ រាប់​តាំង​អំពី​កាល​ដែល​រាំង​ភ្លៀង កន្លង​កាល​ជា​យូរ​អង្វែង មាន​ព្រះអាទិត្យ​ទី ២ កើត​ឡើង​ប្រាកដ។ កាល​ព្រះអាទិត្យ​ពីរ​មាន​ក្នុង​លោក​ហើយ យប់​នឹង​ថ្ងៃ​មិន​ប្រាកដ។

ព្រះអាទិត្យ​មួយ​រះឡើង មួយ​លិច​ទៅ ក្នុង​លោក​មាន​កម្ដៅ​ពព្រះអាទិត្យ​ជាប់​ជានិច្ច​រាល់​វេលា។ ក្នុង​កាល​មុន​អំពី​កាល​ដែល​ព្រះអាទិត្យ​ញ៉ាំង​កប្ប​ឲ្យ​វិនាស​នោះ​សុរិយទេវបុត្រ​តែង​មាន​ក្នុង​សុរិយវិមាន ដល់​មក​ក្នុង​ពេល​ដែល​ព្រះអាទិត្យ​ញ៉ាំង​កប្បឲ្យ​វិនាស​នោះ សុរិយវិមាន មិន​មាន​ទេវបុត្រ​ឡើយ។ សុរិយមណ្ឌល​ដែល​កើត​ថ្មី​មាន​កម្លៅ​ក្លាហាន​ណាស់ ពពក​នឹង​អ័ព្ទ​ក្នុង​អាកាស​បាត់​អស់ ជា​អាកាស​ប្រាសចាក​មន្ទិល។

កាល​បើ​ព្រះអាទិត្យ​២​កើត​ឡើង​ក្នុង​លោក ហើយ​ទឹក​ក្នុង​ស្ទឹង​តូចៗ​រីងខះ​អស់​ឥតសល់។ លុះ​កន្លង​កាល​យូរ​ទៅ​ព្រះអាទិត្យ​ទី៣​កើត​ឡើង ទឹក​ក្នុង​ស្ទឹង​ធំ​ទាំង​៥​ក៏​រីង​ខះ​អស់​ទៀត។ លុះ​កាល​កន្លង​យូរទៅ ព្រះអាទិត្យ​ទី៤​កើត​ឡើង ទឹក​ក្នុង​ស្រះធំ​ទាំង​៧ មាន​ស្រះអនោតត្តជាដើម​ក៏​រីង​ខះ​អស់​ទៀត។ លុះ​កាល​កន្លង​យូរ​ទៅ ព្រះអាទិត្យ​ទី​៥​កើតឡើង ទឹក​ក្នុង​សមុទ្រ​ក៏​រីង​ខះ​អស់​ទៀត ក្នុង​លោក​ទាំង​មូល​គ្មាន​ទឹក​មួយ​ដំណក់​ឡើយ។

លុះ​កន្លង​កាល​យូរ​ទៅ​ព្រះអាទិត្យ​ទី៦​កើង​ឡើង ចក្កវាឡ​ទាំង​មួយ​សែនកោដិ​មាន​ផ្សែង​ហុយ​ទ្រលោម​ឡើង មាន​ជ័រ​ហូរ​អំពី​ផែន​ដី។ លុះ​កន្លង​កាល​យូរទៅ ព្រះអាទិត្យ​ទី៧កើត​ឡើង ចក្កវាឡទាំង​មួយ​សិនកោដិ មាន​អណ្ដាត​ភ្លើង​ឆេះ​សន្ធោសន្ធៅ ឆេះរលាយ​ភ្នំ​កម្ពស់​មួយ​យោជន៍ៗ​ជាដើមដរាប​ដល់​ភ្នំ​សិនេរុ បណ្ដាល​ឲ្យ​វិនាស​សាប​សូន្យ​ទៅ។

អណ្ដាត​ភ្លើង​ដែល​ឆេះ​នោះ​ក៏​កួច​ទៅ​ឆេះ​ក្នុង​ស្ថាន​ចាតុមហារាជិកា ឆេះស្ថានតាវត្តិង្ស ស្ថានយាមា ស្ថានតុសិត ស្ថាននិម្មានរតី ស្ថានបរនិម្មិតវសវតី និង​ឆេះនូវ​ស្ថាន​ព្រហ្មជាន់​ខាង​ក្រោម​ទៅ​ទល់​ត្រឹម​ស្ថានអាភស្សរៈ។


សា យាវ អណុមត្តម្បិ សង្ខ័ារគតំ អត្ថិ តាវ ន និព្វាយតិ។ណ្ដាតភ្លើងនោះ បើ​របស់​ដែល​ឆេះ​នោះ​មិន​ទាន់​អស់ ក៏​មិន​ទាន់​រលត់ ឆេះ​ដរាប​ដល់​អស់​មិន​ឲ្យ​សល់​ផេះ ទើប​រលត់​ទៅ ឧបមា​ដូច​ជា​ភ្លើង​ឆេះ​ប្រេង។ ទី​ខាង​ក្រោម​ជា​អាកាស​ទទេ ខាង​លើ​ក៏​ជា​អាកាស​ទទេដូច​គ្នា​ទាំង​អស់​មាន​ងងឹត​ធំ​តែ​មួយ។

២- វិនាស​ដោយ​ទឹក កាល​បើ​លោក​ធាតុ​ឬ​ចក្កវាឡ​មាន​អាយុ​មួយ​កប្ប​ហើយ​ត្រូវ​វិនាស​ទៅ​វិញ។ កាល​ដែល​វិនាស​ដោយ​ទឹក​មាន​ទំនាក់ទំនង​គ្នា​នឹង​វិនាសដោយ​ភ្លើង​ដែរ គ្រាន់​តែ​ប្លែក​ដូច្នេះ គឺ​មហាមេឃ​បណ្ដាល​ភ្លៀង​ទឹក​ក្រុត​ឲ្យ​ធ្លាក់​ចុះ​មក​ក្នុង​ចក្កវាឡ​ទាំង​មួយ​សែន​កោដិ សម្ភារៈ​ទាំង​ឡាយ​មាន​ភ្នំ​ជា​ដើម កាល​បើ​ត្រូវ​ទឹក​ក្រុត​ហើយ​ក៏រលាយ​រលួយ​អស់​ទៅ ទឹក​ក្រុត​នោះ​ខ្យល់​បក់​ទ្រទ្រង់​ជុំវិញ រលាយ​នូវ​សម្ភារៈ​ខាង​ក្រោម រំលាយ​នូវ​ស្ថានសួគ៌​៦​ជាន់​និង​ស្ថាន​ព្រហ្ម​ជាច្រើន​ជាន់​ទៀត​ទៅ​ដល់​នឹង​ត្រឹម​ស្ថាន​ព្រហ្ម​ឈ្មោះ សុភកិណ្ហា។

ទឹក​ក្រុត​ក៏​រីង​ខះ​អស់​ទៅ សម្ភារៈ​ទាំង​ឡាយ​មាន​ភ្នំ​ជា​ដើម ដែល​រលាយ​ដោយ​ទឹក​ក្រុត​នោះ​ឧបមា​ដែល​មាន​អំបិល​បង់​ទៅ​ក្នុង​ទឹក រលាយ​អស់​ឥត​មាន​សល់​អ្វី​តិចតួច​ឡើយ។ ទីខាង​ក្រោម​ជា​អាកាស​ទទេ ខាង​លើ​ក៏​ជា​អាកាស​ទទេដូច​គ្នា​ទាំង​អស់ មាន​តែ​ងងឹត​ធំ​តែ​មួយ។


៣- កប្ប​វិនាស​ដោយ​ខ្យល់ កាល​បើ​រលាយ​ដោយ​ធាតុ​ឬ​ចក្កវាឡ​មាន​អាយុ​មួយ​កប្ប​ហើយ ត្រូវ​វិនាស​ទៅ​វិញ។ ការ​ដែល​វិនាស​ដោយ​ខ្យល់​នោះ មាន​ទំនាក់​ទំនង​ដូច​គ្នា​នឹង​វិនាស​ដោយ​ភ្លើង​ដែរ គ្រាន់​តែ​ប្លែក​គ្នា​ដូច្នេះ​គឺ មហាមេឃ​ញ៉ាំង​ខ្យល់ព្យុះ​ធំ​ឲ្យ​កើត​ឡើង​បក់​បំប៉ើង​ធុលី​ល្អិតៗ ឲ្យ​ហុយ​ទៅ​ព្ធដ៏អាកាស​វិនាស​បាត់​អស់​ទៅ​ជា​មុន ទើប​បក់​បំប៉ើង​នូវ​ដីខ្សាច់​គ្រួស​តូចៗ​និង​ដុំថ្ម​ធំៗ​ដរាប​ដល់​ដើម​ឈើ​និង​ភ្នំ​ឲ្យ​ប៉ះ​ទង្គិច​គ្នា​អណ្ដែត​ទៅព្ធដ៏អាកាស វិនាស​អស់​ឥតសល់​កម្ទេច ទើបបក់បំបែក​ផែន​ដី​ក្នុង​មួយ​សិន​ចក្កវាឡ​និង​ស្ថានសួគ៌​៦ជាន់ ស្ថានព្រហ្ម ដរាប​ទៅ​ទល់​ស្ថាន​ព្រហ្ម​ឈ្មោះ​វេហប្ជលា ឲ្យ​ល្អិត​ខ្ទេចខ្ទី​អស់​ឥត​មាន​សល់​ធុលី​បន្តិចបន្តួច​ឡើយ។ ខ្យល់​ក៏​វិនាស​បាត់​អស់​ទៅ ទីខាង​ក្រោម​ជា​អាកាស​ទទេ ខាង​លើ​ក៏​ជា​អាកាស​ទទេ​ដូច​គ្នា​ទាំង​អស់ មាន​ងងឹត​ធំ​តែ​មួយ។

កប្ប​ដែល​វិនាស​ទៅ​វិញ​ដោយ​អាការៈ​បី​យ៉ាង ដូច​រៀបរាប់​មក​នេះ​ឯង។ អាការៈ​ទាំង​បី​យ៉ាង​នេះ​មិន​មែន​វិនាស​ផ្លាស់​ប្ដូរគ្នា​ម្ដងៗ​ម្នាក់​ទេ គឺ​វិនាស​យ៉ាង​នេះ។ វិនាស​ដោយ​ភ្លើង៧ដង ត្រូវ​វិនាស​ដោយ​ទឹក​ម្ដង វិនាស​ដោយ​ភ្លើង​និង​ទឹក​ៗ​តែ​យ៉ាង​នេះ​ចំនួន​៦៣​ដង ទើប​វិនាស​ដោយ​ខ្យល់​ម្ដង។ នេះ​ជា​ធម្មតា​នៃ​ការ​វិនាស​របស់​កប្ប។

ក្នុង​គម្ពីរ​វិសុទ្ធិមគ្គប្រាប់អំពី​ហេតុ​ដែល​បណ្ដាល​ឲ្យ​វិនាស​ថា
អកុសលលមូលេសុ ហិ ឧស្សន្នេសុ ឯរំ លោកោ វិនស្សតិ។ សោ ច ខោ រាគេ ឧស្សន្នតរេ អគ្គិនា វិនស្សតិ ទោសេ ឧស្សន្នតរេ ឧទកេន វិនស្សតិ។ កេចិ បន ទោសេ ឧស្សន្នតរេ អគ្គិនា រាគេ ឧស្សន្នតរេ ឧទកេនាតិ វទន្តិ។ មោហេ ឧស្សន្នតរេ វាតេន វិនស្សតិ។
សេចក្ដី​ថាៈ កាល​បើ​អកុសល​មូល​ទាំង​ឡាយ​គឺ រាគៈ ទោសៈ មោហៈ ក្រាស់​ឡើង​ហើយ លោក​តែង​វិនាស​ដោយ​ការ​យ៉ាង​នេះ។ លោក​នោះ​ឯង កាល​បើ​មាន​រោគៈ ក្រាស់​ជាង ត្រូវ​វិនាស​ដោយ​ទឹក។ ចំណែក​ខាង​កេចិតអាចារ្យ​និយាយ​ថាៈ កាល​បើ​មាន​ទោសៈ​ក្រាស់​ជាង ត្រូវ​វិនាស​ដោយ​ភ្លើង បើ​មាន​រាគៈក្រាស់​ជាង​ ត្រូវ​វិនាស​ដោយ​ទឹក។ បើ​មាន​មោហៈ​ក្រាស់​ជាង​ត្រូវ​វិនាស​ដោយ​ខ្យល់។

ដកស្រង់ចេញពីសៀវភៅ កប្បកថា
រៀបរៀងដោយ ព្រះបាឡាត់ឧត្ដមលិខិត សុង ស៊ីវសិទ្ធត្ថោ

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ១១ តុលា ឆ្នាំ២០២២ (អាន: ៦៥,២៦៩ ដង)
បុណ្យ​នៃ​ការ​បូជា​ព្រះ​ធាតុ​ របស់​ព្រះ​សាស្តា​
ផ្សាយ : ២៧ សីហា ឆ្នាំ២០១៩ (អាន: ២៣,៨៦៥ ដង)
មិន​កើត​ទុក្ខ​ទុក​ជា​មុន
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៧,៧០៣ ដង)
អ្នក​មាន​ប្រា​ជ្ញានិង​មាន​វាសនា​ អាច​រក​ទ្រព្យ​បាន​ងាយ
ផ្សាយ : ០២ កុម្ភះ ឆ្នាំ២០២១ (អាន: ១៦,១៥១ ដង)
បញ្ញា​ជា​ឈ្នាន់​ដើម្បីតភ្ជាប់​សម្ពន្ធភាព
ផ្សាយ : ០៣ មីនា ឆ្នាំ២០២៤ (អាន: ៣១,១៦០ ដង)
មិត្ត​ល្អ​ជាព្រហ្មចរិយធម៌​ទាំង​មូល
ផ្សាយ : ១០ មីនា ឆ្នាំ២០២៤ (អាន: ២៦,១៣៩ ដង)
យើងរស់នៅដើម្បីអ្នកដែលយើងស្រឡាញ់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.66
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿