ថ្ងៃ ព្រហស្បតិ៍ ទី ១៣ ខែ ឧសភា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៩៤,១៣៥
Today
ថ្ងៃម្សិលមិញ ១៦៤,៨៧៧
ខែនេះ ២,២៤៨,៧៨០
សរុប ១៩២,៨០៤,០៩៧
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ១៧៩២៩ ដង)

អំពីឧបោ​សថ​សីល​



 
អំពីឧបោ​សថ​សីល​

ខ្ញុំ​បាន​ស្តាប់​មក​យ៉ាង​នេះ​ ។ សម័យ​មួយ ព្រះ​មាន​ព្រះ​ភាគ​ទ្រង់​គង់​នៅ​ក្នុង​វត្ត​ជេត​ពន របស់​អ​នា​ថ​បិណ្ឌិ​ក​សេដ្ឋី ទៀប​ក្រុង​សា​វតី ។ ក្នុង​ទី​នោះ​ឯង​ ព្រះ​មាន​ភាគ​ ទ្រង់​ត្រាស់​ហៅ​ពួក​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ។ ភិក្ខុ​ទាំង​នោះ​ ទទួល​ស្គាល់​​ព្រះ​​ពុទ្ធ​ដី​កា​ ព្រះ​មាន​ព្រះ​ភាគ​ថា ព្រះ​ករុណា​ព្រះ​អង្គ​ ។

ព្រះ​មាន​ព្រះ​ភាគ​ ទ្រង់​ត្រាស់​ដូច្នេះ​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧបោសថ​ ប្រ​កប​ដោយ​អង្គ​ ៨ ប្រ​ការ ដែល​​បុគ្គល​ចាំ​រក្សា​ហើយ រមែង​មា​ន​ផល​ច្រើន​ មាន​អា​និសង្ស​ច្រើន មាន​សេច​ក្តី​រុង​រឿង​ច្រើន​ មាន​សេច​ក្តី​ផ្សាយ​ទៅ​ច្រើន ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ចុះ​ឧបោសថ​ ប្រក​ប​ដោយ​អង្គ​ ៨ ប្រ​ការ​ ដែល​បុគ្គល​ចាំ​រក្សា​ហើយ រមែង​មាន​ផល​ច្រើន មាន​អានិសង្ស​ច្រើន មាន​សេចក្តី​រុង​រឿង​ច្រើន មាន​សេចក្តី​ផ្សាយ​ទៅ​ច្រើន​ ដោយ​ប្រ​ការ​ដូច​ម្តេច​ ។

ម្នាល​ភិក្ខុទាំង​ឡាយ​ អរិយ​សាវក​ ក្នុង​សាសនា​នេះ​ពិចារណា​ថា ព្រះ​អរហន្ត​ទាំង​ឡាយ លះ​បង់​បាណា​តិបាត​ វៀរ​ចាក​បា​ណា​តិ​បាត​ មាន​អាជ្ញា​ ដាក់​ចុះ​ហើយ​ មាន​គ្រឿង​សាស្រ្តា​ដាក់​ចុះ​ហើយ ជា​អ្នក​មាន​ សេចក្តី​ខ្មាស​បាប មាន​សេចក្តី​អា​ណិត មាន​សេចក្តី​អនុ​គ្រោះ​ ដោយ​​ប្រយោជន៍ដល់​សព្វ​សត្វ​ ដរាប​អស់​ជីវិត​ ក្នុង​ថ្ងៃនេះ ចំណែក​ខ្លួន​អញ​ លះ​បង់​នូវ​បាណា​តិបាត​ វៀរ​ចាក​បា​ណា​តិ​បាត​ មាន​អាជ្ញា​ដាក់​ចុះ​ហើយ​ មានគ្រឿង​ស​ស្រ្តា​ដាក់​ចុះ​ហើយ​ មាន​សេចក្តី​ខ្មាស​បាប​ មាន​សេចក្តី​អា​ណិត​ មាន​សេចក្តី​អនុ​គ្រោះ​ ដោយ​ប្រ​យោជន៍​ដល់​សព្វ​សត្វ​ អស់​យប់​នេះ​ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧ​បោ​សថ​ផង ដោយ​អង្គ​នេះ​ផង​ ។ ឧបោស​ថ​ ប្រ​កប​ដោយ​អង្គ​ទី​១​ នេះ ។ល។

ព្រះ​អរហន្ត​ទាំង​ឡាយ​ លះ​បង់​អទិន្នា​ទាន វៀរ​ចាក​អទិន្នា​ទាន​ កាន់​យក​តែ​វត្ថុ​ដែល​គេ​ឲ្យ​ ប្រាថ្នា​ចំពោះ​វត្ថុ​ដែល​គេ​ឲ្យ​ មាន​ខ្លួន​ដ៏​ស្អាត​ មិន​មែន​ជា​អ្នក​លួច​ ដរាប​អស់​ជីវិត ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​ លះ​បង់​អ​ទិន្នា​ទាន​ វៀរ​ចាក​អទិ​ន្នា​ទាន​ កាន់​យក​តែ​វត្ថុ​ដែល​គេ​ឲ្យ​ ប្រា​ថ្នា​ចំពោះ​តែ​វត្ថុ​ដែល​គេ​ឲ្យ​ មាន​ខ្លួន​ដ៏​ស្អាត​ មិន​មែន​ជា​អ្នក​​លួច​ អស់​យប់​នេះ​ នឹង​ថ្ងៃ​នេះ​ដែរ​យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង ខ្លួន​អញ​ចាំ​រក្សា​ឧបោសថ​ផង​ដោយ​អង្គ​នេះ​ ។ ឧបោស​ថ​ ប្រ​កប​ដោយ​អង្គ​ទី​២​ នេះ​ឯង ។ល។

ព្រះ​អរហន្ត​ទាំង​ឡាយ​ លះ​បង់​អព្រហ្ម​ចរិយៈ​ ជា​អ្នក​មាន​ព្រហ្ម​ចារ្យ ប្រ​ព្រឹត្ត​ឆ្ងាយ វៀរ​ចាក​មេថុន​ ដែល​ជា​ធម៌​របស់​អ្នក​ស្រុក ដរា​ប​អស់​ជីវិត ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​លះ​បង់​អព្រហ្ម​ចរិ​យៈ ជា​អ្នក​មាន​ព្រហ្ម​ចារ្យ ប្រព្រឹត្ត​ឆ្ងាយ វៀរ​ចាក​មេ​ថុន​ ដែល​ជា​ធម៌​របស់​អ្នក​ស្រុក​ អស់​យប់​នេះ​ និង​ថ្ងៃ​នេះ​ដែរ​ យក​តម្រាប់​ព្រះ​អរហន្ត​​ទាំង​ឡាយ​ផង​ ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោសថ​ ដោយ​អង្គ​នេះ​ឯង​ ។ ឧ​បោស​ថ​ប្រ​កប​ដោយ​អង្គ​ទី ៣ នេះ​ឯង​ ។ល។

ព្រះ​អរហន្ត​ទាំង​ឡាយ​ លះបង់​មុសា​វាទ​ វៀរ​ចាក​មុ​សា​វាទ​ អ្នក​ពោល​ពាក្យ​ពិត​ ទ្រ​ទ្រង់​ពាក្យ​ពិ​ត​ ពោល​ពាក្យ​ខ្ជាប់​ខ្ជួន​ គួរ​ឲ្យ​គេ​ជឿ​បាន មិន​បាន​ពោល​ពាក្យ​បង្គាប់​លោក​ ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​លះ​បង់​មុសា​វាទ​ វៀរ​ចាក​មុ​សា​វាទ​ ជា​អ្នក​ពោល​ពាក្យ​ពិត​ ទ្រទ្រង់​ពាក្យ​ពិត​ ពោល​ពាក្យ​ខ្ជាប់​ខ្ជួន គួរ​ឲ្យ​គេ​ជឿ​បាន មិន​បាន​ពោល​ពាក្យ​បង្កាច់​លោក​ អស់​យប់​នេះ​ និង​ថ្ងៃ​នេះ​ដែរ​ យក​តម្រាប់​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​ ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧ​បោសថ​ផង ដោ​យ​អង្គ​នេះ​ឯង ។ ឧ​បោស​ថ​ប្រ​កប​ដោយ​អង្គ​ទី ៤ នេះ​ឯង ។ល។

ព្រះ​អរហន្ត​ទាំង​ឡាយ​ លះ​បង់​ហេតុ​ជា​ទី​​តាំង​នៃ​សេច​ក្តី​ប្រ​មាទ​គឺ​ផឹក​គ្រឿង​ស្រ​វឹង​ គឺ​សុរា​និង​មេរ័យ​ ដរាប​អស់​ជីវិត​ ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​ លះ​បង់​ហេតុ​ជា​ទី​តាំង​នៃ​សេចក្តី​ប្រ​មាទ​ គឺ​ផឹក​គ្រឿង​ស្រ​វឹង​ គឺ​សុរា​និង​មេរ័យ​ វៀរ​ចាក​ហេតុ​ជា​ទី​តាំង​នៃ​សេច​ក្តី​ប្រ​មាទ​​ គឺ​ផឹក​គ្រឿង​ស្រ​វឹង​ គឺ​សុរា​និង​មេរ័យ អស់​យប់​នេះ​នឹង​ថ្ងៃ​នេះ​ដែរ យក​តម្រាប​ព្រះ​អរហន្ត​ទាំង​ឡាយ​ផង​  ខ្លួន​អញ​នឹង​ចាំ​រក្សាឧបោ​សថ​ផង​ ដោយ​អង្គ​នេះ​ឯង​ ។ ឧបោស​ថ​ ប្រ​កប​ដោយ​អង្គ​ទី​ ៥​ នេះ​ឯង ។ល។

ព្រះ​អរហន្ត​ទាំង​ឡាយ បរិ​ភោគ​បាយ​តែ​ម្តង​ វៀរ​បរិ​ភោគ​ ក្នុង​វេលា​យប់​ វៀរ​ចាក​ភោជន​ ក្នុង​វិកាល​ ដ​រាប​អស់​ជីវិត​ ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​ បរិ​ភោគ​បាយ​តែ​ម្តង​ វៀរ​បរិ​ភោគ​ ក្នុង​វេលា​យប់​ វៀរ​ចាក​ភោជន ក្នុង​វេលា​វិកាល​ អស់​យប់​នេះ និង​ថ្ងៃនេះ​ដែរ យក​តម្រាប​ព្រះ​អរ​ហន្ត​ទាំង​ឡាយ​ផង​ ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧបោស​ថ​ផង ដោយ​អង្គ​នេះ​ផង ។ ឧបោស​ថ​ ប្រ​កប​ដោយ​អង្គ​ទី ៦​ នេះ​ឯង​ ។ល។

ព្រះ​អរហន្ត​ទាំ​ង​ឡាយ​ លះ​បង់​ការ​រាំ​ ច្រៀង ប្រ​គំ​ មើល​ល្បែង​ ដែល​ជា​សត្រូវ​ ដល់​កុសល​ធម៌​ និង​ការ​ទ្រ​ទ្រង់​ ប្រ​ដាប់​តាក់​តែង​ ស្អិត​ស្អាង​រាង​កាយ​ ដោយ​ផ្កា​កម្រង​ គ្រឿង​ក្រ​អូប​ គ្រឿង​លាប​ផ្សេង​ៗ​ វៀរ​ចាក​ការ​រាំ​ ច្រៀង​ ប្រ​គំ​ មើល​ល្បែង​​ដែល​ជា​សត្រូវ​ដល់​កុសល​ធម៌​ និង​ការ​ទ្រ​ទ្រង់​ប្រ​ដាប់​តាក់​តែង​ ស្អិត​​ស្អាង​រាង​កាយ​ ដោយ​ផ្កា​កម្រង​ គ្រឿង​ក្រ​អូប​ គ្រឿង​លាប​ផ្សេង​ៗ​ ដ​រា​ប​អស់​ជីវិត​ ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ លះ​បង់​ការ​រាំ​ ច្រៀង​ ប្រ​គំ​ មើល​នូវ​ល្បែង​ ដែល​ជា​សត្រូវ​ដល់​កុសល​ធម៌​ និង​ការ​ទ្រ​ទ្រង់​ប្រ​ដាប់​តាក់​តែង​ ស្អិត​ស្អាង​ រាង​កាយ​ ដោយ​ផ្កា​កម្រង​ គ្រឿង​ក្រ​អូប​ គ្រឿង​លាប​ផ្សេង​ៗ​ វៀរ​ចាក​ ការ​រាំ ច្រៀង​ ប្រ​គំ មើល​នូវ​ល្បែង​ ដែល​ជា​សត្រូវ​ដល់​កុសល​ធម៌​ និង​ការ​ទ្រ​ទ្រង់​ប្រ​ដាប់​តាក់​តែង​ ស្អិត​ស្អាង​ រាង​កាយ​ ដោយ​ផ្កា​កម្រង​ គ្រឿង​ក្រ​អូប​ គ្រឿង​លាប​ផ្សេង​ៗ​ អស់​យប់​នេះ​ និង​ថ្ងៃ​នេះ​ដែរ យក​តម្រាប​ព្រះ​អរហន្ត​ទាំង​ឡាយ​ ខ្លួន​អញ​និង​ចាំ​រក្សា​ឧ​បោសថ​ផង​ ដោយ​អង្គ​នេះ​ឯង​ ។ ឧ​បោសថ​ប្រ​កប​ដោយ​អង្គ​ទី​ ៧​ នេះ​ឯង​ ។ល។

ព្រះ​អរហន្ត​ទាំង​ឡាយ​ លះ​បង់​សេនា​សនៈ​ដ៏​ខ្ពស់​ហួស​ប្រ​មាណ​ និង​សេ​នា​សនៈ​ដ៏​ប្រ​សើរ​ សម្រេច​នូវ​ទី​ដេក ដ៏​ទាប​លើ​គ្រែ​ក្តី​ លើ​កម្រាល​ ដែល​គេ​ធ្វើ​ដោយ​ស្មៅ​ក្តី ដរា​ប​អស់​ជីវិត​ ក្នុង​ថ្ងៃ​នេះ ចំណែក​ខ្លួន​អញ​ លះ​បង់​សេ​នា​សនៈ​ ដ៏​ខ្ពស់​ហួ​ស​ប្រ​មាណ​ និង​សេ​នា​សនៈ​ដ៏​ប្រ​សើរ​ សម្រេច​នូវ​ទី​ដេក​ ដ៏​ទាប​ លើ​គ្រែ​ក្តី​ លើ​កម្រាល​ដែល​គេ​ធ្វើ​ដោយ​ស្មៅ​ក្តី​ អស់​យប់​នេះ​នឹង​ថ្ងៃ​នេះ​ដែរ​ យក​តម្រាប់​ព្រះ​អរហន្ត​ ទាំង​ឡាយ​ផង ខ្លួន​អញ​នឹង​ចាំ​រក្សា​ឧ​បោសថ​ផង ដោយ​អង្គ​នេះ​ឯង​ ។ ឧបោស​ថ​ប្រ​កប​ដោយ​អង្គ​ទី ៨ នេះ​ឯង ។

ម្នាល​ភិក្ខុ​ទាំង​ឡាយ​ ឧ​បោស​ថ​ ប្រ​កប​ដោយ​អង្គ​ ៨ ដែល​បុគ្គល​ចាំ​រក្សា​យ៉ាង​នេះ​ឯង​ រមែង​មាន​ផល​ច្រើន​ មាន​អនិសង្ស​ច្រើន មានសេច​ក្តី​រុង​រឿង​ច្រើន មាន​សេចក្តី​ផ្សាយ​ច្រើន ។

ដកស្រង់​ពី​ ព្រះ​ត្រៃ​បិដក​ ភាគ​៤៨ ទំព័រ ១៨៣-១៨៨
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៥៤៤៨៦ ដង)
ពុទ្ធឱវាទនៃព្រះដ៏មានព្រះភាគ ចំពោះកុមារីចៅរបស់មេណ្ឌកសេដី្ឋ
ផ្សាយ : ០៣ តុលា ឆ្នាំ២០១៣ (អាន: ១០៤០៨ ដង)
ចូរ​សម្គាល់​កាយ​នេះ ថា​ដូច​ជា​រថ
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ១៣៥៦៤ ដង)
អ្នក​ដែល​រួច​ចាក​ទុក្ខ​ទាំង​អស់​បាន​មិនមែន​ដឹង​ធម៌​អសប្បុរស​ទេ
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ៨២៤០ ដង)
ដឹក​នាំ​មិត្ត​ឲ្យ​មិត្ត​ប្រព្រឹត្ត​ធ្វើ​នូវ​អំពើ​ល្អ
ផ្សាយ : ៣១ កក្តដា ឆ្នាំ២០១៩ (អាន: ៦១២០៣ ដង)
ខ្លឹមសារធម៌សម្ដែងនៅវត្តកំផែង វេនបិណ្ឌទី៥
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕