30
ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ មីនា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៥៨,០៥៩
Today
ថ្ងៃម្សិលមិញ ១៦៤,៥០៧
ខែនេះ ៦,១៥៥,៨៦០
សរុប ៣៨៥,៤៤២,៥៥៣
អានអត្ថបទ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០១៩ (អាន: ១៣,៨៩២ ដង)

ប្រ​ដៅ​ខ្លួន​ឯង​ឲ្យ​បាន​



 
កូន​ជា​ទី​ស្រ​ឡាញ់​! មាន​កា​រ​ប្រ​ព្រឹត្ត​ដើ​ម្បី​ក​សាង​ខ្លួន​ឲ្យ​ចម្រើន​ តាម​គោល​ធម៌​ ៣​ ប្រ​ការ​ ៖

១. ប្រ​ដៅ​ខ្លួន​ឯង​ឲ្យ​បាន​
២. អាន​ខ្លួន​ឯង​ឲ្យ​ដឹង​
៣. ប្រឹង​ខ្លួន​ឯង​ឲ្យ​ដល់​

ក្នុង​ប្រ​ការ​ទី​ ១ គឺ " ប្រ​ដៅ​ខ្លួន​ឯង​ឲ្យ​បាន​ " ដោយ​សេច​ក្តី​ថា​ តាម​ប្រ​ក្រ​តី​មនុស្ស​យើង​ច្រើន​តែ​មិន​សូវ​បាន​ប្រ​ដៅ​ខ្លួន​ឯង​ ឬ​ដាស់​តឿន​ខ្លួន​ឯង​ឡើយ​ ប៉ុន្តែ​បែរ​ជា​ប្រ​ដៅ​អ្នក​ដទៃ​ ដាស់​តឿន​អ្នក​ដទៃ​បាន​ដោយ​សព្វ​គ្រប់​ ។ ប្រ​ដៅ​ឲ្យ​គេ​​ធ្វើ​យ៉ាង​នេះ​ ដាស់​តឿន​ឲ្យ​គេ​ធ្វើ​យ៉ាង​នោះ​ ប្រ​ដៅ​បាន​ តឿន​បាន​ ចំណែក​ខ្លួន​ឯង​ត្រ​ឡប់​ជា​មិន​ព្រម​ប្រ​ដៅ​ មិន​ព្រម​ដាស់​តឿន​ ទើប​បាន​​ជា​ភ្លាំង​ភ្លាត់​ប្រ​ព្រឹត្ត​ខុស​ ជួប​ប្រ​ទះ​នូវ​ទុក្ខ​លំ​បាក​ក្នុង​ជីវិត​ ។ តាម​ដែល​ពិត​ ខ្លួន​យើង​នេះ​ឯង​ ដែល​ប្រ​ដៅ​ទូន្មាន​បាន​ដោយ​លំបាក​ជា​ទី​បំ​ផុត​ ហ្វឹក​ហាត់​ក៏​លំបាក​ និង​កែ​ឧ​បនិស្ស័យ​អាក្រក់​ផ្នែក​ណា​មួយ​ ក៏​លំ​បាក​ទៅ​ទាំង​អស់​ ។

ជា​ធម្ម​តា​នៃ​ការ​ងារ​ កាល​បើ​ធ្វើ​​ហើយ​ រមែង​ភ្លាំង​ភ្លាត់​ ឬ​ខ្វះ​ខាត​ទៅ​បាន​ ហើយ​មនុស្ស​យើង​ម្នាក់​ៗ​ក៏​រមែង​មាន​ការ​ខុស​ឆ្គង​ ភ្លាំង​ភ្លាត់​ និង​ខ្វះ​ខាត​ដូច​គ្នា​ដែរ​ ប៉ុន្តែ​កាល​បើ​ជួប​ប្រ​ទះ​នូវ​រឿង​ខ្វះ​ខាត​ជា​ដើម​ហើយ ក៏​ប្រ​ដៅ​ខ្លួន​ឯង​ ដាស់​តឿន​ខ្លួន​ឯង​ថា មិន​ត្រូវ​ធ្វើ​យ៉ាង​ណា​នោះ​ទៀត​ឡើយ ។ ព្យា​យាម​ដាស់​តឿន​ខ្លួន​ឯង​រឿយ​ៗ​ដូច្នេះ​រមែង​ធ្វើ​ឲ្យ​គិត​ កែ​ខៃ​ដោះ​ស្រាយ​ រៀប​ចំ​ចាត់​ចែង​ការ​ងារ​ និង​រៀប​ចំ​ចាត់​ចែង​ខ្លួន​ឯ​ង​ឲ្យ​ល្អ​ត្រឹម​ត្រូវ​ ជា​ផ្លូវ​ឲ្យ​កើត​សេច​ក្តី​សម្រេច​ក្នុង​ឱ​កាស​តទៅ​ទៀត​បាន ។

បើ​មិន​មាន​អ្នក​ដទៃ​ណា​មក​ប្រ​ដៅ​យើង​ទេ និង​ខ្លួន​ឯង​ក៏​មិន​ប្រ​ដៅ​ខ្លួន​ឯង​ដែរ​ ឬ​មិន​ព្រម​ដាស់​តឿន​ខ្លួនឯ​ង​ ព្រោះ​គិត​ថា​ ខ្លួន​ឯង​ឆ្លាត​ហើយ​ មុខ​តែ​រក​ផ្លូវ​ត្រូវ​មិន​ឃើញ​ឡើយ​ មាន​តែ​ឆ្ពោះ​មុខ​ទៅ​រក​សេច​ក្តី​វិនាស​តែ​ម៉្យាង​ប៉ុណ្ណោះ​ គួរ​ឲ្យ​ខ្លាច​មែន​ទែន ។

កូន​ត្រូវ​ហ្វឹក​ហាត់​ដាស់​តឿន​ខ្លួន​ឯង​ ឲ្យ​ជា​ប្រ​ចាំ​រាល់​ថ្ងៃ​ នឹង​រង់​ចាំ​ឲ្យ​អ្នក​ដទៃ​គេ​មក​ដាស់​តឿន​នោះ ពិត​ជា​មិន​សម​គួរ​ឡើយ ។ មាន​អ្នក​ណា​គេ​មក​យាម​ចាំ​កូន​ និង​ដឹង​រឿង​កូន​ឲ្យ​បាន​ដោយ​សព្វ​គ្រប់​ទៅ​ ណា​មួយ​ផ្លូវ​ចិត្ត​ ផ្លូវ​គំនិត​ ដែល​មិន​មាន​រូ​ប​រាង​ឲ្យ​គេ​ឃើញ​ទៀត​ ដូច្នេះ​ បើ​កូន​ដាស់​តឿន​ខ្លួន​ឯង​បាន​ គឺ​ជា​ការ​ល្អ​បំផុត ។

អត្ត​នា ចោទ​យ​ត្តា​នំ បដិ​មំ​សេត​មគ្គ​នា​
សោ​ អត្ត​គុត្តោ​ សតិ​មា​ សុខំ ភិក្ខុ វិហាហិសិ ។

អ្នក​ចូរ​ចោទ​ខ្លួន​​ដោយ​ខ្លួន​ឯង​ ចូរ​ពិ​ចារ​ណា​ខ្លួន​ដោ​យ​ខ្លួន​ឯង​ ម្នាល​ភិក្ខុ​ អ្នក​នោះ​ជា​​អ្នក​មាន​សតិ​រក្សា​ខ្លួន​ប្រាណ​ហើយ​ នឹង​រស់​នៅ​ជា​សុខ​សប្បាយ ។

ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ " ពាក្យ​ពេជន៍​ម៉ែ​ឪ​ "
រៀប​រៀង​ដោយ​លោក​គ្រូ​អគ្គ​បណ្ឌិត​ ប៊ុត-សាវង្ស ។


ដោយ​៥០០០​ឆ្នាំ​
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,១៣២ ដង)
កូន​ត្រូវ​មាន​កតញ្ញូកតវេទិតាតប​វិញ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៧៩,២២៧ ដង)
កាល​នោះ​ ខ្ញុំ​លះ​ចោល​កូន និង​ប្រ​ពន្ធ​ផង ទ្រព្យ​និង​ស្រូវ​ផង​
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ២៤,៥៩២ ដង)
សម្បត្តិ​រក​បាន​ដោយ​ក្រ ៦ យ៉ាង​
ផ្សាយ : ២៨ កក្តដា ឆ្នាំ២០១៩ (អាន: ១២,០៣១ ដង)
ហេតុ ៥ យ៉ាង​ ដែល​មានចំណង់​ចង់​បាន​បុត្រ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៥,៦៧១ ដង)
គោល​ដៅ​ពិត​​ប្រា​កដ​របស់​ជី​វិត
ផ្សាយ : ២២ កក្តដា ឆ្នាំ២០២០ (អាន: ៣៣,២៩៨ ដង)
អាឃាតវត្ថុ​ ហេតុ​នាំ​ឲ្យ​ចង​គំនុំ​ ១០
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿