ថ្ងៃ អាទិត្យ ទី ០៣ ខែ ធ្នូ ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច
ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមត៌កព្រះពុទ្ធសាសនា
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ១៦.០០ - ២៣.០០
វិទ្យុវត្តម្រោម
ទីតាំងៈ ខេត្តកំពត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសូលីដា 104.3
ទីតាំងៈ ក្រុងសៀមរាប
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ១៦១,៥៥៧
Today
ថ្ងៃម្សិលមិញ ២៤២,៣៣៩
ខែនេះ ៦៤១,២៦៧
សរុប ៣៥៧,៤៨៥,២៤១
Flag Counter
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៣០,៦៩៧ ដង)

មិត្ត​ល្អ​ជាព្រហ្មចរិយធម៌​ទាំង​មូល



ស្តាប់សំឡេង
 
មិត្ត​ល្អ​ជាព្រហ្មចរិយធម៌​ទាំង​មូល

ការ​ប្រព្រឹត្ត​ព្រហ្មចរិយធម៌ ត្រូវ​អាស្រ័យ​កល្យាណមិត្ត​ជាសំខាន់ មិនអាច​វៀរចាកកល្យាណ​មិត្ត​បាន​ទេ ព្រោះគុណ​ជាតឯណា គឺ​ការ​មានមិត្ត​ល្អ​នេះ​ឯង ចាត់ជា​ព្រហ្មចរិយធម៌ទាំងមូល ដូច​ដែល​ព្រះមានព្រះភាគ ទ្រង់ត្រាស់​នឹង​ព្រះអានន្ទថា "​ម្នាល​អានន្ទ គុណជាតឯណា គឺការ​មាន​មិត្តល្អ មានសម្លាញ់​ល្អ និងការមានក្លើល្អ គុណជាតនេះឯង ចាត់​ជាព្រហ្មចរិយធម៌​ទាំងមូល។ ម្នាលអានន្ទ ព្រហ្មចរិយធម៌​នេះឯង ប្រាកដដល់ភិក្ខុ​មានមិត្តល្អ មានសម្លាញ់​ល្អ មានក្លើល្អ នឹងចម្រើន​នូវមគ្គដ៏ប្រសើរ ប្រកប​ដោយអង្គ ៨ នឹងធ្វើឲ្យច្រើននូវ​មគ្គដ៏ប្រសើរ​ប្រកប​ដោយ​អង្គ ៨" ដូច្នេះ។

តាមប្រក្រតី កល្យាណមិត្តនេះ ជាអ្នកដល់ព្រម​ដោយ សទ្ធា សីល សុតៈ ចាគ វីរិយ សតិ សមាធិ និងបញ្ញា រមែង​បបួល​ក្នុង​វត្ថុ​ដែលមានប្រយោជន៍​តែម្យ៉ាង។ ដូចព្រះមានព្រះភាគ ត្រាស់​ទុក​ថា "ភិក្ខុ​ជាអ្នក (ធ្វើខ្លួន) ឲ្យជាទី​ស្រឡាញ់ គួរ​គោរព គួរសរសើរ ឧស្សាហ៍​ប្រៀនប្រដៅ អត់ធន់ចំពោះ​ពាក្យសម្ដី ជាអ្នក​និយាយ​ពាក្យ​ជ្រាលជ្រៅ ទាំង​មិន​ដឹកនាំ​ក្នុងហេតុ​ដែល​មិន​គួរ" ដូច្នេះ។

ក្នុងសុត្តន្តបិដក លេខ ៥០ ទំព័រ២៤៩ ព្រះអង្គ​ត្រាស់​ពីអាហារ​របស់​វិជ្ជានិងវិមុត្តិ រមែង​មាន​ ពេញបរិបូរណ៍ ចាប់​ផ្ដើម​តាំង​ពី​សប្បុរិសសំសេវៈ (ការ​សេព​គប់សប្បុរស) ដែល​ជាកល្យាណមិត្ត​ហ្នឹងឯង។ ព្រះអង្គ​ត្រាស់​ថា៖
ម្នាល​ភិក្ខុ​ទាំង​ឡាយ សប្បុរិសសំសេវៈ​ពេញ​បរិបូរណ៍​រមែង​ញ៉ាំង​សទ្ធម្មស្សវនៈ​ឲ្យ​ពេញ​បរិបូរណ៍ សទ្ធម្មស្សវនៈ​ពេញបរិបូរណ៍ហើយ រមែង​ញ៉ាំងសទ្ធា​ឲ្យ​ពេញ​បរិបូរណ៍ហើយ រមែង​ញ៉ាំង​យោនិសោមនសិការៈ​ឲ្យ​ពេញ​បរិបូរណ៍ហើយ រមែងញ៉ាំង​សតិនិងសម្បជញ្ញៈឲ្យ​ពេញបរិបូរណ៍ហើយ រមែង​ញ៉ាំង​ការសង្រួម​ឥន្ទ្រិយឲ្យ​ពេញ​បរិបូរណ៍ ការ​សង្រួម​ឥន្ទ្រិយ​ពេញ​បរិបូរណ៍​ហើយ រមែងញ៉ាំង​សុចរិត ៣ ឲ្យ​ពេញ​បរិបូរណ៍ សុចរិត ៣ ពេញបរិបូរណ៍​ហើយ រមែង​ញ៉ាំង​សតិប្បដ្ឋាន ៤ ឲ្យពេញ​បរិបូរណ៍ សតិប្បដ្ឋាន ៤ ពេញបរិបូរណ៍​ហើយ រមែង​ញ៉ាំង​ពោជ្ឈង្គ ៧ ឲ្យពេញបរិបូរណ៍ ពោជ្ឈង្គ ៧ ពេញបរិបូរណ៍​ហើយ រមែង​ញ៉ាំង​វិជ្ជា​និង​វិមុត្តិឲ្យ​ពេញ​បរិបូរណ៍ ដោយ​ប្រការ​ដូច្នេះ​ឯង។ អាហារ​របស់​វិជ្ជា​និង​វិមុត្តិនេះ រមែង​មានយ៉ាង​នេះ ពេញបរិបូរណ៍​យ៉ាង​នេះ។

ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២១ កក្តដា ឆ្នាំ២០២១ (អាន: ១៨,៧២១ ដង)
ចម្រើន​តែសាច់ បញ្ញា​រេចរឹល
ផ្សាយ : ០៩ មករា ឆ្នាំ២០២២ (អាន: ២៦,១១៩ ដង)
ដំណើរ​ត្រាស់​ដឹង​របស់​ព្រះពុទ្ធ​អង្គ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣០,៨៩៤ ដង)
អ្នក​ណា​មាន​ចិត្ត​អណ្តែត​អណ្តូង​
ផ្សាយ : ២៦ សីហា ឆ្នាំ២០១៩ (អាន: ៤៣,០៧៩ ដង)
ធម្មទាន​ឈ្នះ​អស់​ទាន​ទាំង​ពួង
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕