11
ថ្ងៃ អាទិត្យ ទី ១៧ ខែ តុលា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ៥៧,៥៥៣
Today
ថ្ងៃម្សិលមិញ ១៣១,៦៥១
ខែនេះ ២,៨៨៦,៧៧៦
សរុប ២២៧,៦៦១,៥៥៩
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ៣០ កក្តដា ឆ្នាំ២០១៩ (អាន: ៩៨៩៧ ដង)

មិត្ត​គួរសេពគប់​មាន​៤​ប្រភេទ



 
មិត្ត​គួរសេពគប់​មាន​៤​ប្រភេទ

១. មិត្ត​មាន​ឧបការៈមាន​ ៤ យ៉ាង

ក- មិត្ត​រក្សា​មិត្ត ពេល​ដែល​មិត្ត​ធ្វេស​ប្រហែល មនុស្ស​ដែល​ល្អ កាល​បើ​ឃើញ​មិត្ត​បាត់​បង់ស្មារតី​នៅ​ក្នុង​រឿង​អ្វី​មួយ ដូច​ជា​នៅ​ក្នុង​រឿង​ការងារ ឬ​ក៏​ក្នុង​ការ​សិក្សា​ជាដើម ហើយធ្លោយខ្លួន​ប្រព្រឹត្ត​អបាយមុខផ្សេងៗ ក៏​ជួយ​ការពារ ឬ​ក៏​ជួយ​និយាយ​ដាសតឿន​មិត្ត ឲ្យ​មាន​ស្មារតី​ឡើង​វិញ មិន​មែន​និយាយ​តែ​អំពី​ខាង​ក្រោយ​នោះ​ទេ។

ខ- មិត្ត​រក្សា​សម្បត្តិ​របស់​មិត្ត ដែល​ធ្វេសប្រហែល មនុស្ស​យើង​មាន​ការ​ធ្វេស​ប្រហែល​ស្មារតី​ជា​ធម្មតា ទើប​បាន​ជា​ត្រូវ​ការ​មិត្ត​ល្អ​ជា​គ្នា ព្រោះ​មិត្ត​ល្អ តែង​តែ​ជួយ​មើល​ថែទ្រព្យ​សម្បត្តិ​ឲ្យ​យើង ក្នុង​ខណៈ​ពេល​ដែល​យើង​ភ្លេច​ចោល​នូវ​របស់​ផ្សេងៗ ឬ​ក្នុង​ខណៈ​ដែល​យើង​មិន​នៅ​ផ្ទះ​ជា​ដើម។

គ- មិត្ត​ជាទីពឹង​ពិតប្រាកដ នៅ​ពេល​ដែល​មិត្ត​មាន​គ្រោះភ័យ មិត្ត​ប្រភេទ​នេះ​តែង​តែ​ជួយ​អារកាត់​នូវ​បញ្ហា​របស់​មិត្ត ឬ​ក៏​ជួយ​ការពារ​មិត្ត​ជានិច្ច ពេល​មិត្ត​មាន​បញ្ហា តែង​យក​ខ្លួន​ពាំង​រួច​ពោល​ថា " មាន​ខ្ញុំ​នៅ​ហើយ សូម​មិត្ត​កុំព្រួយ "។

ឃ- មិត្ត កាល​បើ​មិត្ត​មាន​កិច្ច​ចាំបាច់ដោយ​ភោគៈ​ហើយ ក៏​ផ្ដល់​ទ្រព្យ​ឲ្យ​លើស​ពី​កម្រិត​ដែល​មិត្ត​ត្រូវ​ការ មិត្ត​ប្រភេទ​នេះ​ជា​មិត្ត​មាន​ចិត្តទូលាយ តែង​អនុគ្រោះ​មិត្ត​ដោយ​ចិត្ត​ល្អ ដូច​ជា​ថា មិត្ត​មាន​កូន​ឈឺ ត្រូវ​ការ​ប្រាក់ ១ម៉ឺនរៀល ដើម្បី​ព្យាបាល​កូន ក៏​អោយដល់​ទៅ ១ម៉ឺន៥ពាន់ ឬ ២ម៉ឺនរៀល​ ដោយ​ចិត្ត​អនុគ្រោះ​ព្រោះ​ខ្លាច​ក្រែង​មិន​គ្រប់។

២.មិត្ត​រួមសុខទុក្ខមាន ៤ យ៉ាង

ក- មិត្ត ប្រាប់​នូវ​អាថ៌កំបាំង​របស់​ខ្លួន​ដល់​មិត្ត មានរឿង​ខ្លះ​អាថ៌កំបាំង​ខ្លះ មនុស្ស​យើងមិនអាច​ដោះ​ស្រាយ ដោយ​ខ្លួន​ឯង​បាន​ឡើយ ទើប​ត្រូវ​តែ​ទម្លាយ​អាថ៌កំបាំង​នោះ ប្រាប់​ដល់​មិត្ត​ជួន​ការ​មិត្ត​នោះ​អាច​ជួយ​ដោះ​ស្រាយ​បាន ប៉ុន្តែកុំ​ចេះ​តែ​និយាយ​ប្រាប់​ ដោយ​មិន​រើស​មុខ​ឲ្យ​សោះព្រោះ​អាច​ថា​នឹង​មាន​បញ្ហា​កាន់​តែ​ខ្លាំង​ឡើង។

ខ- មិត្ត ដែល​ចេះ​ជួយ​លាក់​អាថ៌កំបាំង​របស់​មិត្ត មិត្ត​ប្រភេទ​នេះ​ប្រៀប​បី​ដូច​ជា​មាតាបិតា​អ៊ីចឹង​ឯង មិន​ចេះ​តែ​និយាយ​ពី​អាថ៌កំបាំង​មិត្ត​ប្រាប់​គេ​ឯង​នោះ​ទេ មាន​តែ​ជួយ​ការពារ​កិត្តិយស​របស់​មិត្ត​ទៀត​ផង។

គ- មិត្ត​ដែល​មិន​បោះ​បង់​មិត្ត នៅ​ពេល​ដែលមិត្ត​មាន​វិបត្តិ នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ វិបត្តិ​តូចធំ​តែង​កើត​មាន​ជា​ធម្មតា តែ​យើង​អាច​មាន​មិត្ត​រួមសុខរួមទុក្ខ​ជា​គ្នា ព្រោះ​ពាក្យ​ថា​ មិត្តរួមសុខទុក្ខមិន​មែន​រួម​តែសុខ​ទេ ទុក្ខ​ក៏រួម​ដែរ។

ឃ- មិត្ត ដែល​សូម្បី​ជីវិត​ក៏​ហ៊ាន​លះ​បង់​ដើម្បី​ប្រយោជន៍​មិត្ត មិត្ត​ប្រភេទ​នេះ​តែង​តែ​ជួយ​ការពារ​ប្រយោជន៍​មិត្ត កុំថា​ឡើយ​អស់ត្រឹម​ទ្រព្យសម្បត្តិ ឬអវយវៈ សូម្បី​ដល់​អស់ជីវិត​ក៏​ហ៊ាន​លះ​បង់​ដើម្បី​មិត្ត​ដែរ។

៣.​មិត្ត​ប្រាប់​នូវ​ប្រយោជន៍មាន ៤ យ៉ាង

ក- មិត្ត ដែល​ចេះ​ហាម​ប្រាម​មិត្ត​មិនឲ្យ​ធ្វើ​បាប មិត្ត​ដែល​ចេះ​ហាម​ប្រាម​មិត្ត​មិន​ឲ្យ​ធ្វើ​អំពើអាក្រក់ ប្រៀបបី​ដូច​ជា​កំពុង​ឃើញ​មិត្ត​ដើរ​ទៅ​ចំការ​មីន ហើយ​ហាមប្រាម​មិត្ត​មិន​ឲ្យ​ដើរ​ចូលទៅ​ដូច្នោះ​ឯង ព្រោះ​ខ្លាច​មិត្ត​គ្រោះថ្នាក់។

ខ- មិត្ត ដែល​ចេះ​ដឹក​នាំ​មិត្ត​ឲ្យ​ធ្វើ​នូវ​អំពើ​ល្អ មិត្ត​ដែល​ចេះ​ដឹង​នាំ​មិត្ត​ឲ្យ​ធ្វើ​ល្អ ប្រៀប​បី​ដូច​ជា​នាំ​មិត្ត​ទៅ​ជីក​យក​ទ្រព្យ​ដូច្នោះ​ដែរ។

គ- មិត្ត​ ដែល​ចេះ​ណែនាំ​មិត្ត​ឲ្យ​បាន​ស្ដាប់​នូវ​ពាក្យ​ដែល​មិន​ធ្លាប់​បាន​ស្ដាប់ គឺ​សំដៅ​ដល់​ពាក្យ​ដែល​ជា​ឱវាទ​ល្អៗប្រាសចាក​ទោស ដូច​ជា​ព្រះធម៌​ទេសនា ឬ​ថាពាក្យ​ទូន្មាន​របស់​គ្រូអាចារ្យ​របស់​ចាស់ទុំណា​ដែល​គាត់​មាន​ប្រក្រតី ពោល​ពាក្យ​ដឹក​នាំ​កូន​ចៅ​ប្រុស​ស្រី​ឲ្យ​មាន​ការ​យល់​ត្រូវ​ជា​ដើម។

ឃ- មិត្ត ដែល​ចេះ​ប្រាប់​ផ្លូវ​ទៅ​កាន់​ស្ថាន​សួគ៌​ដល់​មិត្ត មាន​រឿង​ខ្លះ​មនុស្ស​យើង សូម្បី​ជា​អ្នក​ឆ្លាត​យ៉ាង​ណាក៏ដោយ ក៏​មិន​អាច​ដឹង​រឿងរ៉ាវ​គ្រប់​អន្លើ​បាន​ឡើយ ដូចជា​នៅ​ក្នុង​ដំណើរ​ទៅ​កាន់​ជាតិ​មុខ​ជា​ដើម បើ​មិន​អាស្រ័យ​នឹង​ព្រះធម៌​របស់​ព្រះមានព្រះភាគ​ទេ រមែង​មាន​ការ​យល់​ខុស​ជា​ធម្មតា ដូច្នេះការ​មាន​កល្យាណមិត្ត​ដែល​មាន​ការ​ចេះ​ដឹង​ក្នុង​រឿង​នេះ គឺ​ជា​ការ​ប្រពៃ​ណាស់។

៤.មិត្ត​ចេះ​មាន​ចិត្ត​ឈឺឆ្អាលមាន ៤ យ៉ាង

ក- មិត្ត ដែល​មិន​ត្រេកអរ​នៅ​ពេល​ដែលមិត្ត​មាន​សេចក្ដីវិនាស សេចក្ដី​វិនាស​មាន​៥​យ៉ាង​គឺ វិនាសញាតិ ១ វិនាសទ្រព្យ១ វិនាសសុខភាព១ វិនាសសីល១ និងវិនាសទិដ្ឋិ១។ មិត្តប្រភេទ​នេះ​តែង​មាន​ចិត្ត​ករុណា​អាណិតដល់មិត្ត នៅពេល​មិត្ត​មាន​បញ្ហា​ដូច​ខាង​លើ ព្រម​ទាំង​ជួយ​រកវិធី​ដោះ​ស្រាយ​ទៀត​ផង។

ខ- មិត្ត ចេះ​ត្រេកអរ​ក្នុង​ពេល​ដែល​មិត្ត​បាន​នូវ​ការ​ចម្រើន​រុងរឿង មិត្ត​ប្រភេទ​នេះ តែង​មាន​ចិត្ត​មុទិតា គឺ​ត្រេកអរតាម ដោយសេចក្ដី​ថាមិន​ចេះ​ច្រណែន ក្នុង​ការ​ដែល​មិត្ត​បាន​នូវ​លាភ ឬ​យស​ជាដើម ហើយ​មាន​តែ​ការ​លើក​ស្ទួយ​ការពារថែម​ទៀត។

គ- មិត្ត ដែល​ចេះ​ហាមឃាត់​មនុស្ស​ដែល​និយាយ​អាក្រក់អំពី​មិត្ត មិត្ត​ប្រភេទ​នេះ តែង​មាន​ចិត្ត​ឈឺ​ឆ្អាល​ចំពោះ​មិត្ត ការពារ​កិត្តិយល​មិត្ត​ហើយ​មាន​អ្នក​ណានិយាយ​អាក្រក់​អំពី​មិត្ត តែង​តែ​ហាម​ឃាត់​ភ្លាម គឺ​ថា​មិន​មែន​ជា​មនុស្ស​និយាយ​ចាក់បណ្ដោយ ឬ​ថា​ជា​មនុស្ស​ក្របីស៊ី​ក្នុង​អូរ​ដែល​ងាក​ទៅ​ខាង​ណាក៏​ត្រូវ​នោះ​ឡើយ។

ឃ- មិត្ត ដែល​ចេះ​សរសើរ​នូវ​មនុស្ស​ណា​ដែល​និយាយ​ល្អ​អំពី​មិត្ត ឬ​ក៏​អំពី​គុណ​របស់​មិត្ត មនុស្ស​យើង​តែង​មាន​ចំណុច​ល្អ និង​ចំណុច​អាក្រក់ជាធម្មតា បើ​គេ​និយាយ​អំពី​ចំណុច​អាក្រក់​របស់​មិត្ត​ត្រូវ​តែ​ហាម​ឃាត់ តែ​បើ​គេ​និយាយ​ល្អ​អំពី​មិត្តដែល​មិត្តមាន​សេចក្ដី​ល្អ​មែន ត្រូវ​តែ​សរសើរ​បន្ថែម​ដើម្បី​បាន​សេចក្ដី​ល្អ​២​យ៉ាង​គឺ ម្យ៉ាង​ដើម្បី​កំចាត់​ចោល​នូវ​ការ​ច្រណែន ក្នុង​សេចក្ដី​ល្អ​របស់​មិត្ត ម្យ៉ាង​ទៀត​ដើម្បី​ឲ្យ​មិត្ត​កាន់​តែ​ប្រព្រឹត្ត​ល្អ​ឡើង។

ដកស្រង់​ចេញ​ពី​សៀវភៅ ប្រយោជន៍​បី​ប្រការ
រៀប​រៀង​ដោយ ភិក្ខុវជិរប្បញ្ញោ សាន សុជា

ដោយ​៥០០០​ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ ធ្នូ ឆ្នាំ២០២០ (អាន: ៤១៨៧៥ ដង)
ខ្ញុំ​មាន​ចិត្ត​ជ្រះ​ថ្លា​បាន​ប្រ​គេន​បបរ​​ស្វាយដល់​ព្រះ​បច្ចេក​ពុទ្ធ​
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ១៩៣៦៤ ដង)
វិនិច្ឆ័យ​ក្នុងសីល​បាណាតិបាត
ផ្សាយ : ២៧ កញ្ញា ឆ្នាំ២០២១ (អាន: ៣០៤៨៥ ដង)
សន្ដោស ធ្វើឲ្យមានទ្រព្យ ចេះគ្រប់
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០២១ (អាន: ១៦២៤៨ ដង)
កំណើត​បុណ្យ​ពូន​ភ្នំខ្សាច់
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕