ថ្ងៃ អាទិត្យ ទី ១៩ ខែ កញ្ញា ឆ្នាំឆ្លូវ ត្រី​ស័ក, ព.ស.​២៥៦៥  
ស្តាប់ព្រះធម៌ (Mp3)
ស្តាប់ការអានព្រះត្រៃបិដក (Mp3)
ស្តាប់​ការបង្រៀនព្រះធម៌ (Mp3)
ស្តាប់​ការអាន​សៀវ​ភៅ​ធម៌​ (Mp3)
កម្រងធម៌​សូត្រ​ផ្សេង​ៗ (Mp3)
កម្រងកំណាព្យនិងស្មូត្រ (Mp3)
កម្រងបទភ្លេងនិងចម្រៀង (Mp3)
ព្រះពុទ្ធសាសនានិងសង្គម (Mp3)
បន្ទុកសៀវភៅ (eBook)
បន្ទុកវីដេអូ (Video)
ទើបស្តាប់/អានរួច
វិទ្យុផ្សាយផ្ទាល់
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុឱវាទព្រះពុទ្ធ
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុគល់ទទឹង
ទីតាំងៈ វត្តគល់ទទឹង
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ០៤.០០​​​ - ២២.០០
វិទ្យុពន្លឺត្រៃរតន៍
ទីតាំងៈ ខេត្តតាកែវ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
ទិន្នន័យសរុបនៃការចុចចូល៥០០០ឆ្នាំ
ថ្ងៃនេះ ២៥,៥៦៣
Today
ថ្ងៃម្សិលមិញ ១៣៩,៣៦៧
ខែនេះ ៣,៤១២,០១៧
សរុប ២២៣,០០៣,៥៩២
free counters
កំពុងទស្សនា ចំនួន
អានអត្ថបទ
ផ្សាយ : ០៤ ឧសភា ឆ្នាំ២០២១ (អាន: ២០៦៤៤ ដង)

ក្នុងបេះដូងកូនមានរូបពុកម៉ែដែរទេ?



ស្តាប់សំឡេង
 

ក្នុង​បេះ​ដូងពុកម៉ែ ផ្ទុក​ពេញ​ទៅ​ដោយ​រូប​កូន កូន​គឺជារបស់​មាន​តម្លៃ​ដែល​មិន​អាច​កាត់​ថ្លៃ​បាន​នៅ​ក្នុង​ចិត្ត​ពុក​ម៉ែ ជីវិត​ពុក​ម៉ែ គឺ​ពិត​ជា​មិន​អាច​ខ្លះ​កូន​បាន​ឡើយព្រោះពុកម៉ែ​ចាត់ទុក​កូន​ថា​ជា​កែវ​ចរណៃ​ដែល​មានរស្មី​ចាំងចែង បំភ្លឺ​ជីវិត​ពុកម៉ែ​ឲ្យ​កាន់​តែ​មានន័យ​ឡើង​ថែម​ទៀត ។ ពុកម៉ែ​ធ្វើ​អ្វីៗ​គឺ​គិត​ពីកូនគ្រប់ពេលវេលា គិត​កូនជាង​គិត​ខ្លួនឯង បារម្ភ​ពីកូន​ជាងបារម្ភ​ខ្លួន​ឯង ស្ដែង​ចេញ​ឲ្យ​ឃើញ​ថា ពេល​មាន​បញ្ហា​អ្វី​នៅក្នុង​ជីវិត ជំហ៊ាន​ដំបូង​នៃ​ការ​គិត​របស់​ពុកម៉ែ គឺ​ពុក​ម៉ែគិត​កូន​មុន ទើប​គិត​ខ្លួន​ឯងជា​ខាង​ក្រោយ ព្រោះបើ​កូន​មាន​បញ្ហា​អ្វី​អ្នក​ដែល​ពិបាក​ចិត្ត​ជាង​គេ​គឺ​ពុកម៉ែ​ហើយ គ្មាន​អ្នក​ណា​ម្នាក់​ឡើយ​ដែល​គិត​ពី​កូន បារម្ភ​ពីកូន ឈឺឆ្អាល់​នឹង​កូនក្រៅ​ពីពុកម៉ែឡើយ។
 
ពុកម៉ែ​ផ្ដល់​អ្វីៗ​គ្រប់យ៉ាង​ឲ្យ​កូន ធ្វើ​ល្អ​ជាមួយ​កូនច្រើន​ជាង​អ្នក​ណាៗ​ទាំង​អស់ តែ​កូនបែរ​ជាមើល​ឃើញ​អ្នក​ដទៃ ដែល​គេធ្វើ​ល្អ​ដាក់កូន​តែបន្តិច សំខាន់​ជាង​ពុកម៉ែ​ខ្លួន​ឯង​ទៅវិញ ត្រង់​ដែរ​ពុកម៉ែ​ចិញ្ចឹម​កូនតាំង​ពីតូចរហូតដល់ធំ ស្រឡាញ់កូនលើសអ្វីៗទាំងអស់ មានចិត្តស្មោះជាមួយនឹងកូន​ជានិច្ច ហើយហ៊ានលះបង់​ជីវិត​ខ្លួនឯង ដើម្បីកូនទៀតផង តែកូនបែរ​ជាមើល​មិន​ឃើញ​ពីការលះបង់​របស់ពុកម៉ែ តើឯណាទៅ ភាពយុត្តិធម៌​សម្រាប់​ពុកម៉ែ? ខំស្រឡាញ់​កូនអស់ពីចិត្ត នឹកគិតកូនគ្រប់ពេលវេលា មិនថាវេលាឈឺ វេលាជាកូនគឺនៅក្នុងបេះដូង​ពុកម៉ែ​គ្រប់គ្រាន់​ទាំងអស់ តែទីបំផុត​កូនបែរជាមើលមិនឃើញ​សន្ដាន​ចិត្តរបស់​ពុកម៉ែ។

ពុកម៉ែ​ចង់ប្រាប់ថា​ក្នុងបេះដូងពុកម៉ែ​មានរូបកូនជានិច្ច ចុះក្នុងបេះដូងកូនវិញធ្លាប់​មាន​រូបពុកម៉ែ​ដែរទេ? ឬក៏​ក្នុងបេះដូងកូន ផ្ទុក​អ្នកដទៃ​ក្រៅ​អំពី​ពុកម៉ែ​ហើយ? កូនសាកងាកក្រោយ បែរមុខមករកព្រះនៅ​ក្នុងផ្ទះ ហើយពិចារណា​មើល​ថា តើអ្នក​ណាស្មោះជាមួយនឹងកូនជាង? ពេល​នោះកូននឹង​បានដឹង​ថា អ្នក​ដែល​ស្មោះ​ជាមួយនឹងកូន គឺមានតែពុកម៉ែ​ប៉ុណ្ណោះ ព្រោះពុកម៉ែ​ហ៊ានទទួល​យកនៅទង្វើរបស់​កូន​គ្រប់បែប​យ៉ាង​ទាំង​អស់ មិនថា​ទង្វើ​វិជ្ជមាន និងទង្វើអវិជ្ជមាន​ឡើយទោះកូនអាក្រក់​ល្អ​ សខ្មៅ ត្រូវ​ខុសយ៉ាងណា ក៏ពុកម៉ែទទួលយកបានដែរ តែចំពោះ​អ្នកដទៃ គេអាច​ទទួល​យក​បាន​តែ​ចំពោះ​ភាពវិជ្ជមាន​របស់​កូន​តែប៉ុណ្ណោះ ត្រង់​ចំណុច​មិនល្អ ភាពអវិជ្ជមាន ទង្វើអាក្រក់ ខុសឆ្គង​របស់កូនផ្សេងៗ គេមិនអាច​ទទួល​យក​បាន ដូចជាពុកម៉ែ​ឡើយ ហើយគេប្រាកដ​ជាបោះបង់​ចោល​កូនមិនខាន។ តែចំពោះពុកម៉ែ​ទោះបី​ជាកូន​ជាមនុស្ស​យ៉ាង​ណាក៏​ដោយ​ក៏​កូន​នៅតែជាកូនរបស់​ពុកម៉ែ ពុកម៉ែ​នៅតែស្រឡាញ់​កូន ហើយនឹងលើកលែង​ឲ្យ​កូន នូវ​ទង្វើ​មិន​ល្អ​ដែល​កូនមាន​កន្លង​មក​ជានិច្ច មិនដែល​យកទោស អូសដំណើរ​កូនឡើយ នេះ​ហើយ​គឺ​ជាបេះដូងពុកម៉ែ ដែលស្មោះ​ចំពោះកូន។

បើក​បេះ​ដូង​ទទួល​យក​សេចក្ដី​ល្អ​របស់​ពុក​ម៉ែ​ផង​ណាកូន កូន​កុំ​ឃើញ​អ្នក​ដទៃ​ល្អ​ជាង​ឪពុក​ម្ដាយ​ខ្លួន​ឯង​ឲ្យ​សោះ។ ពេល​មាន​អ្នក​ណា​ម្នាក់​គេ​ធ្វើ​ល្អជាមួយ​កូន ឬ​គេ​ជួយ​កូនក្នុង​កិច្ច​ការងារ​អ្វី​មួយ កូន​តែង​អរគុណ​គេញាប់មាត់ អរគុណ​ម្ដង​ហើយ​ម្ដង​ទៀត តែ​ចំពោះ​ពុកម៉ែ​ដែល​ធ្វើ​ល្អ​ចំពោះ​កូន​និង​ជួយ​កូន​គ្រប់​រឿងរ៉ាវ​ទាំង​អស់​ពេញ​មួយ​ជីវិត តែ​មិន​ដែល​ឃើញ​កូន​ហាមាត់​អរគុណ​គាត់​សោះ សូម្បី​តែ​ម្ដង។
 
ហើយ​ពេល​ដែល​កូន​ធ្វើ​អ្វី​ខុស​ឆ្គង​តែបន្តិច ចំពោះ​អ្នក​ដទៃ កូន​លើក​ដៃ​សំពះ​សូមខមាទោស​គេ សូមឲ្យ​គេ​លើក​លែង​ទោស​ឲ្យកូន តែ​ត្រង់​ដែល​កូន​ធ្វើ​ខុស​ធ្ងន់​ចំពោះ​អ្នក​មាន​គុណ មិនដែល​ឃើញ​កូន​លើក​ដៃ​សំពះសូម​ទោស​គាត់​ឡើយ។ នេះ​ហើយ​ ឬ អ្វី​ដែល​ពុក​ម៉ែ​ទទួល​បាន​ពី​កូន​ដប់ម្ភៃ​ឆ្នាំកន្លង​មក ដែល​កូន​រស់នៅ​ជាមួយ​ពុកម៉ែ តើ​កូន​បានទទួល​អ្វី​ខ្លះ​ពី​ពុកម៉ែ? ពុក​ម៉ែ​ប្រគល់​ឲ្យ​កូន​ច្រើន​ណាស់ តែការស្រឡាញ់ ការ​ថ្នាក់ថ្នម ចិញ្ចឹម​បីបាច់​ថែរក្សា​ការពារ ឧបត្ថម្ភ​ទំនុកបំរុងកូនគ្រប់បែបយ៉ាង មិនឲ្យ​ខ្វះ ពិសេស​គឺ​ពាក្យទូន្មាន​ប្រៀបប្រដៅ ដែល​ជាមត៌កដ៏វិសិទ្ធ ស្ថិត​ក្នុង​ចិត្ត​របស់​កូន​គ្រប់​គ្នា តែ​ក៏​នៅមានកូន​ខ្លះចេះ​តែស្រែក​ថា ពុកម៉ែ​មិនដែល​ប្រគល់​អ្វី​ឲ្យ​ខ្លួន​សោះ ចុះជីវិត​កូន​រស់​ដល់​សព្វថ្ងៃ អ្នក​ណា​ជាអ្នក​ប្រគល់​ឲ្យ មិនមែន​ពុកម៉ែ​ទេឬ? តើ​កូន​នៅត្រូវការ​ ចង់បាន​អ្វីពីពុកម៉ែ​ទៀត បើអ្វីៗគ្រប់​យ៉ាង​ពុកម៉ែ​ប្រគល់​ឲ្យ​កូន​ទាំង​អស់ គ្មានសេសសល់​សម្រាប់​ខ្លួនឯង​ឡើយ ដោយ​ហោច​ទៅ​សូម្បី​តែជីវិត​របស់​ពុកម៉ែ​ក៏ពុកម៉ែប្រគល់​ឲ្យ​កូន​ដែរ តើ​កូន​នៅ​ត្រូវ​ការ​អ្វី​ពី​ពុកម៉ែ​ទៀតទៅ?

ចំពោះ​កូនពុក​ម៉ែមាន​តែពាក្យ​ថា ឲ្យគ្រប់យ៉ាង មិនដែល​ទាមទាអ្វី​ពីកូនឡើយ តែកូនវិញ ឲ្យ​តែ​ចង់​បានអ្វី បើពុកម៉ែ​មានលទ្ធិភាពរកឲ្យកូនបាន ពុកម៉ែ​នឹងរកឲ្យកូន​ទាំងអស់ ព្រោះកូនគឺ​ជាបេះដូងរបស់ពុកម៉ែ ក្នុងបេះដូង​ពុកម៉ែ​គឺ មានរូបកូន​គ្រប់ពេលវេលា សូមកូនដឹង​ផងចុះ...។


ដកស្រង់ចេញពីសៀវភៅ សូរសៀងសំនៀងម៉ែ
រៀប​រៀង​ដោយ យុវសមណ ឆិម ប៊ុនឆា
ដោយ​៥០០០​ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៩ មករា ឆ្នាំ២០២១ (អាន: ១៥២១៩ ដង)
កូនត្រូវ​ចេះ​ថែរក្សា​សុខភាព
ផ្សាយ : ២៩ កក្តដា ឆ្នាំ២០១៩ (អាន: ៨៥២៥ ដង)
សំណួរចម្លើយ​អំពី​ព្រះពុទ្ធគុណ
ផ្សាយ : ១៥ ឧសភា ឆ្នាំ២០២០ (អាន: ២៩០៥៣ ដង)
តើ​ការសម្លាប់​ខ្លួន អាច​រួច​ផុត​ពី​ទុក្ខ​ដែរ​ឬ​ទេ?
៥០០០ឆ្នាំ ស្ថាបនាក្នុងខែវិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕