30
ថ្ងៃ សៅរ៍ ទី ២០ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៩១,១៤៧
Today
ថ្ងៃម្សិលមិញ ២០៦,៥៦៩
ខែនេះ ៣,៨៤៨,៣៣៤
សរុប ៣៨៩,៩៣០,៨១៨
អានអត្ថបទ
ផ្សាយ : ៣០ មីនា ឆ្នាំ២០២៣ (អាន: ២២,២១២ ដង)

រឿងដំរីឈ្មោះមហិឡាមុខ



 
រឿងដំរីឈ្មោះមហិឡាមុខ

ក្នុងអតីតកាល ព្រះរាជា​ព្រះបាទព្រហ្មទត្ត ក្នុង​ព្រះនគរពារាណសី បាន​មាន​ដំរីមង្គល ឈ្មោះមហិឡាមុខ ជាសត្វ​មានសីល បរិបូរណ៍​ដោយមាយាទ មិនចេះបៀតបៀន​អ្នកណាម្នាក់​ឡើយ។

ក្រោយ​មក ថ្ងៃមួយ ក្នុងពេលរាត្រី ពួកចោរមកហើយបានអង្គុយ​ប្រឹក្សាគ្នា នៅក្បែររោងដំរីរបស់​ព្រះរាជា​អង្គ​នោះ ថា "ពួកយើង ត្រូវទំលាយឧម្មង្គ (រូង) យ៉ាងដូច្នេះ, ត្រូវធ្វើកម្មគឺការកាត់ទីតយ៉ាងដូច្នេះ, ការដែល​ពួកយើង​ទំលាយ​នូវឧម្មង្គនិងធ្វើការកាត់​ទីត​ហើយ លួចយកនូវភណ្ឌ ទើបគួរ, កាលនឹងលួចយក ត្រូវតែសម្លាប់ និងវាយដំ (ម្ចាស់ទ្រព្យ) ហើយទើបលួចយកទៅ, កាលធ្វើយ៉ាងនេះ នឹងមិនមាន​អ្នក​ណា​អាចដើម្បី​នឹងក្រោក​ឡើង (បាន), ក៏ធម្មតា​ចោរ មិនត្រូវការ​សីលាចាវត្ត​ឡើង, ត្រូវ​តែជាអ្នក​កំណាច ឃោរឃៅ កាចសាហាវ" ដូច្នេះ។ ពួក​ចោរ​ទាំងនោះ ប្រឹក្សា​គ្នាយ៉ាង​ដូច្នេះ​ហើយ ក៏បានណាត់​គ្នាទៅវិញ​ទៅមក​ស្រេច ទើបនាំគ្នាទៅ។

ពួកចោរ​ទាំង​នោះ​មកប្រឹក្សាគ្នា​ក្នុងទីនោះ ដោយឧបាយ​នេះ​ផង​អស់ជាច្រើន​ថ្ងៃ ដំរីបានស្ដាប់​ពាក្យរបស់​ពួកចោរ​ទាំង​នោះ​ហើយ ក៏សម្គាល់​ថា "ពួក​ចោរ​ទាំង​នោះ ញ៉ាំង​អញ​ឲ្យសិក្សា" ហើយគិត​ថា "ក្នុងពេល​ឥឡូវ​នេះ អញ​ត្រូវ​តែ​ជាសត្វ​កំណាច កាច ឃោរឃៅ​សាហាវ" ដូច្នេះ​ហើយ ក៏​បាន​ទៅ​ជា​សត្វយ៉ាងនេះ។ ដំរីនោះ បាន​យកប្រមោយចាប់​អ្នក​ថែរក្សាដំរី​ដែល​មក​ហើយ។ អំពី​ព្រឹកព្រលឹម​ស្រាង​ហើយបានបោក​ទៅលើផែនដី​ឲ្យស្លាប់។

ពួកមនុស្ស បានក្រាបទូលហើយ​ដល់​ព្រះរាជា។ ព្រះរាជា ទ្រង់​បានបញ្ចូល​នូវ​អមាត្យ​ម្នាក់​ទៅ ដោយ​ព្រះរាជឱង្ការថា "នែបណ្ឌិត អ្នកចូរ​ទៅចុះ ចូល (ពិនិត្យ) ឲ្យដឹង​ថា ព្រោះហេតុអ្វី? បានជាដំរី​នោះ​ក្លាយ​ទៅ​ជាសត្វ​កាចសាហា​ដូច្នេះ"។

អមាត្យនោះ​ទៅហើយ ក៏​មិន​ឃើញមានរោគ​ក្នុងខ្លួន​នៃដំរី ទើប​គិត​ថា "ដំរី​នេះ បាន​កាច​សាហាវ​ហើយ ព្រោះ​ហេតុអ្វី? ដូច្នេះ កាល​ពិចារណា​ទៅ ទើប​ធ្វើការ​សន្និដ្ឋាន​ថា "ដំរីនោះ ពិតជាបានស្ដាប់​ពាក្យ​អាក្រក់​របស់​ជន​ពួក​ខ្លះ ក្នុង​ទីមិនឆ្ងាយដោយពិត ទើបបាន​ក្លាយ​ទៅ​ជាសត្វកាច​សាហាវ" ហើយ​បាន​សួរពួក​ជនអ្នក​ថែរក្សាដំរីថា " តើ​មាន​បុគ្គល​ណាខ្លះ​ធ្លាប់​និយាយ​អ្វីៗ ក្នុងពេលរាត្រី នៅក្បែរ​រោងដំរីដែរឬទេ? " ។

ពួកអ្នកថែរក្សាដំរីពោល​ថា " បពិត្រ​នាយ មានពួកចោរ បានមកប្រឹក្សា​គ្នា" ។ អមាត្រនោះ ទៅក្រាប​ទូលព្រះរាជាថា "បពិត្រ​ព្រះសម្មតិទេព ក្នុងខ្លួន​ដំរី​មិនមាន​ការ​ចំឡែក​អ្វីដទៃ​ឡើយ ដំរីនោះ បានស្ដាប់​ពាក្យ​របស់ពួកចោរហើយ ទើប​បានជាសត្វកាចសាហាវ ឥឡូវនេះ គួរតែនិមន្ត​ពួកសមណៈ និង ព្រាហ្មណ៍ អ្នកមាន​សីល ឲ្យគង់នៅ​ក្បែររោងដំរី ហើយសូធ្យរឿងសីល​និងមាយាទ"។ ព្រះរាជាទ្រង់ត្រាស់​ឲ្យ​ធ្វើ​ហើយយ៉ាង​ដូច្នោះ។ សមណៈ​និងព្រាហ្មណ៍ទាំង​ឡាយ​នោះ បានពោលរឿងសីលថា "​អ្នក​មិន​គួរ​ចាប់អ្នកណា​ម្នាក់​ឡើយ មិនគួរ​សម្លាប់​អ្នក​ណាម្នាក់​ឡើយ គួរ​ជាអ្នក​បរិបូរណ៍ដោយសីល និងមារយាទ ប្រកប​ដោយខន្តី មេត្តា និងសេចក្ដីអនុគ្រោះ"។

ដំរីស្ដាប់​ពាក្យ​នោះ​ហើយ ទើប​សម្គាល់​ថា "សមណៈ និង ព្រាហ្មណ៍ទាំងនេះ ញ៉ាំង​អញ​ឲ្យសិក្សា" ហើយគិត​ថា "តាំងតែ​អំពី​ពេល​នេះ​ទៅ អញ​ត្រូវ​តែមានសីល" ដូច្នេះ ហើយក៏បាន​ក្លាយ​ទៅជាសត្វ​មាន​សីល។


ដកស្រង់ចេញពីសៀវភៅ មិត្តល្អ
រៀប​រៀង​ដោយ សុវណ្ណជោតោ ភួង សុវណ្ណ


ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ២៤ កក្តដា ឆ្នាំ២០១៩ (អាន: ១៥,៤០២ ដង)
អានិសង្ស​ធ្វើ​ផ្លូវ​ថ្នល់ ដោយ​សេចក្តី​ជ្រះ​ថ្លា
ផ្សាយ : ១៩ មករា ឆ្នាំ២០២០ (អាន: ១៣,៤៦១ ដង)
រឿង​ព្រះ​អសោក​នឹង​អគ្គមហេសី
ផ្សាយ : ០៩ មីនា ឆ្នាំ២០២៤ (អាន: ៦,៩៦២ ដង)
មោនេយ្យបដិបទា ឬនាលកបដិបទា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 2.15
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿