30
ថ្ងៃ សុក្រ ទី ១៩ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១២៤,៤៣៧
Today
ថ្ងៃម្សិលមិញ ១៧៣,០៦៧
ខែនេះ ៣,៦៧៥,០៥៥
សរុប ៣៨៩,៧៥៧,៥៣៩
អានអត្ថបទ
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២៣,៦៣៩ ដង)

រឿង​ប្រេត​ទាំង​៤​នាក់



ស្តាប់សំឡេង
 
 រឿង​ប្រេត​ទាំង​៤​នាក់
( ចាក បេ. ខុ. )
( អំពើ​ទុច្ចរិត​ជា​ពូជ​​នៃ​ពៀរ​ទាំងឡាយ )

 
កាល​ព្រះ​សម្ពុទ្ធ​គង់​នៅ​វត្ត​ជេតពន​នា​ក្រុង​សាវត្ថី មាន​ឈ្មួញ​ម្នាក់​ជួញ​ស្រូវ​បាន​យក​សំដី​ស្រូវ​ ( សង្កៀប​ស្រូវ ) លាយ​និង​ស្រូវ​វាល់​លក់​ឲ្យ​​អ្នក​ដ៏​ទៃ ។ ឯ​កូន​ប្រុស​របស់​គាត់​ មើល​ងាយ​មាតា​បិតា​របស់​ខ្លួន​ យក​ខ្សែ​ព្រ័ត្រ​ដាក់​លើ​ក្បាល​មាតា​បិតា​ ឯ​កូន​ប្រ​សារ​ស្រី​ លួច​លាក់​សាច់​ងៀត​ស៊ី​តែម្នាក់​ឯង មិន​ឲ្យ​ស្វា​មី​ និង​មាតា​បិតា​បរិភោគឡើយ ។

ចំណែក​ភរិយា​របស់​ឈ្មួញ​នោះ ជាមនុស្ស​កំ​ណាញ់​ សំដីអាក្រក់​ ឃើញ​ពួក​ស្មូម​ទៅ​សុំ​អ្វី​ៗ ដៀល​ស្តី​ថាឲ្យ​ ស្មូម​នោះ​ទៅ​ស៊ី​មូត្រ​លាមក ។


ក្នុង​ពេល​ក្រោយ​មក ជន​ទាំង​៤​នាក់​នោះ​​ ស្លាប់​បន្តរ​បន្ទាប់​គ្នា តាម​វ័យ​របស់​ខ្លួន ទៅ​កើត​ជា​ប្រេត​ នៅចន្លោះ​ភ្នំ​គិជ្ឈ​កូដ ប្រេត​ទាំង​៤​រង​ទុក្ខ​វេទនា​ផ្សេងៗ គ្នា គឺ​ប្រេត​ជា​ឈ្មួញ​កម្ម​បណ្តាល​ឲ្យ​មាន​សំដី​ស្រូវ​ដែក​ឆេះ​ក្រ​ហម​​គរ​ ជា​គំនរ​ ប្រេត​នោះ​ចេះ​តែ​កើប​ដាក់​លើ​ក្បាល ឆេះ​ក្តៅ​ស្រែ​ក​ទ្រ​ហោ​យំ​ជា​និច្ច​ឥត​ស្រាក​ស្រាន្ត ។

ប្រេត​កូន​ប្រុស​របស់​គាត់​ ផល​កម្ម​បណ្តាល​ឲ្យ​មាន​ញញួរ​ដែក​ឆេះ​ក្រ​ហម​កាន់​នឹង​ដៃ​ វាយ​សំពង​ក្បាល់​ខ្លួន​ឯង​បែក​ឈាម​ហូរ​​ស្រោច​ពេញ​ខ្លួន ស្រែក​ថ្ងូរ​ឥត​ស្រាក​ស្រាន្ត ។

ប្រេត​កូន​ប្រ​សារ​ស្រី​របស់​គាត់មាន​ក្រ​ចក​វែង​ៗ ខ្វា​ហែក​សាច់​ចំឡក​របស់​ខ្លួន​យក​មក​ស៊ី​ ស្រែក​យំ​ឥត​ស្រាកស្រាន្ត ។ ឯ​ប្រេត​ភរិយា​របស់​ឈ្មួញ​នោះ ផល​កម្ម​បណ្តាល​ឲ្យ​កើត​រណ្តៅ​មូត្រ​លាមក​ស្អុយ​រលួយ​ ចុះ​ទៅ​កើប​ស៊ី​មួយ​ថ្ងៃ​ៗ ដរាប​ដល់​យប់ ៗ ដល់​ថ្ងៃ​វិញ​មិន​ចេះ​ឆ្អែត ចេះ​តែ​ឃ្លាន​ក្រៃ​លែង​ឥត​ឧបមា ។


ថ្ងៃមួយ​ព្រះ​មហា​មោគ្គល្លាន និមន្ត​ទៅ​ភ្នំ​គិជ្ឈកូដ បាន​ឃើញ​ប្រេត​ទាំង​៤ កំពុង​រង​ទោស​វេទនា ក៏​សួរ​បុព្វកម្ម​របស់​ប្រេត​បាន​សព្វ​គ្រប់​ហើយ​ និមន្ត​មក​កាន់​វត្តជេតពន ក្រាប​ទូល​រឿង​ប្រេត​នោះ​ចំ​​ពោះ​ព្រះ​មាន​ព្រះ​ភាគ​ ៗ ប្រ​ជុំ​បរិស័ទ ហើយ​សំដែង​ធម៌​ទេស​នា ប្រារព្ធ​យក​រឿង​ប្រេត​នោះជា​ហេតុ ដល់​ទី​បំ​ផុត​នៃ​ព្រះ​ធម៌​ទេស​នា ទ្រង់​ប្រ​កាស​អំពី​អរិយ​សច្ច​៤ ប្រ​ការ​ ពុទ្ធ​បរិស័ទទាំង​មនុស្ស​និង​ទេវតា បាន​សម្រេច​មគ្គផល​តាម​និ​ស័្សយ​រៀង​ៗខ្លួន ។

អត្តបទ​នេះ​វាយ​បញ្ចូល​ដោយ​កញ្ញា ហេង​ សំ​ដា​ណែត ។
អត្ត​បទ​នេះ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​ ប្រជុំ​និទាន​ជា​តក ភាគទី​៤ ។


ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៥ វិច្ឆិកា ឆ្នាំ២០២០ (អាន: ២១,៩៧៦ ដង)
បណ្ឌិត(ភិក្ខុ)អ្នក​មាន​ព្យាយាម​ជា​គ្រឿង​ដុត​កម្ដៅ​កិលេស
ផ្សាយ : ២៥ កក្តដា ឆ្នាំ២០១៩ (អាន: ២៥,៦៥២ ដង)
ស្រ្តី​ក្បត់​បើ​ទុក​ជា​ស្វាមី​បង្ហូរ​ឈាម​ខ្លួន ឲ្យ​ផឹក​ក៏​នៅ​តែ​ក្បត់
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.69
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿