ថ្ងៃ អាទិត្យ ទី ៣០ ខែ មិថុនា ឆ្នាំរោង ឆស័ក, ព.ស.​២៥៦៨  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុម៉ាចសត្ថារាមសុវណ្ណភូមិ
ទីតាំងៈ ក្រុងប៉ោយប៉ែត
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុវត្តហ្លួង
ទីតាំងៈ ខេត្តឧត្តរមានជ័យ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ១៣៣,៣៤៣
Today
ថ្ងៃម្សិលមិញ ១៤៨,២៦១
ខែនេះ ៥,៧១២,៦៦៦
សរុប ៤០៦,៤៩៥,៣៩១
អានអត្ថបទ
ផ្សាយ : ១៦ មករា ឆ្នាំ២០២២ (អាន: ៥,៣៣៧ ដង)

បញ្ហា​ច្រ​ណែន



ស្តាប់សំឡេង
 
 
សេចក្តី​ច្រ​ណែន  កើត​ព្រម​ជា​មួយ​នឹង​ទោស​ចិត្ត​ជា​អ​កុសល​ដ៏​ធ្ងន់​មួយ​ប្រ​ភេទ​ដែល​សង្កត់​អ្នក​ទូល​រែក​វា  ឲ្យ​ស្រុត​ទៅ​កាន់​ទី​ទាប  វា​ជា​រោគ​សង្គម​មួយ​ប្រ​ភេទ​ដែល​មាន​ពាស​ពេញ​ពិ​ភព​លោក  អស់​កាល​ជា​និច្ច​មក​ហើយ​ និង​មាន​ត​ទៅ​ទៀត​  ប៉ុន្តែ​រោគ​នេះ​មាន​នៅ​តែ​ក្នុង​បុថុជ្ជ​ប៉ុណ្ណោះ  ។

លក្ខណៈ​នៃ​ការ​ច្រ​ណែន គឺ៖
- មិន​ត្រេក​អរ​នឹង​អ្នក​ដទៃ​បាន​លាភ  យស  សរ​សើរ​ សុខ  ប៉ុន្តែ​ពេញ​ចិត្ត​ត្រង់​ដែល​អ្នក​ដទៃ​បាន​តិច​ឬ​តូច​ជាង​ខ្លួន  ឬ​អត់​បាន​តែ​ម្តង  ។
- ចាប់​កំ​ហុស  នឹង​រក​ចំ​ណុច​ខ្វះ​ខាត​របស់​អ្នក​ដទៃ​ក្នុង​ពេល​ដែល​អ្នក​ដទៃ​នោះ​បាន​ទទួល​​ការ​សរ​សើរ​ផ្សេង ៗ មាន​សេច​ក្តី​ដឹង​ខ្លួន​ថា​មិន​ពេញ​ចិត្ត ។
 - ការ​ប្រ​ចណ្ឌ  គឺ​ជា​ការ​ច្រ​ណែន​ហ្នឹង​ឯង  គ្រាន់​តែ​ទៅ​តាម​បែប​ហួង​ហែង​ប្រុស​ស្រី​ដោយ​កាម​រាគៈ  ។

ថ្នាំ​បំ​បាត់​រោគ​ច្រណែន​នេះ​ឯង  ព្រះ​សម្មា​សម្ពុទ្ធ​ត្រាស់​ហៅ​ថា  មុទិតា  ។ ថ្នាំ​មុ​ទិ​តា​នេះ​ត្រូវ​ផ្សំ​គ្នា​ដូច​ខាង​ក្រោម​នេះ
- ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​ដទៃ  ដោយ​យល់​ត្រូវ​តាម​ការ​ពិត​ថា ​មនុស្ស​ម្នាក់ ៗ  ប្រព្រឹត្ត​ទៅ​តាម​កម្ម​រៀង​ ៗ ខ្លួន  ។   ចំ​ពោះ​ភាព​ល្អ​ប្រ​សើរ​ដែល​ជា​ផល​របស់​បុណ្យ​  គួរ​តែ​ត្រេក​អរ  ឲ្យពរ  ឲ្យ​ជ័យ​បន្ថែមទៀត  សូម​ឲ្យ​បុគ្គល​នោះ ៗ បាន​សុខ​ជា​មួយ​នឹង​សម្បត្តិ​របស់​ខ្លួន​ចុះ ។
- ទឹក​ចិត្ត​ស្មោះ​ត្រង់  មិនមាន​បំ​ណង​បែង​ចែក​ដោយ​គិត​ថា  គេ​គួរ​​តែ​ឲ្យ​មក​យើង​ខ្លះ  ព្រោះ​យើង​ជា​បុគ្គល​ជាប់​ពាក់​ព័ន្ធ​យ៉ាង​នេះ​មួយ  យ៉ាង​នោះ​មួយ  ដូច្នេះ​ឡើយ  ។  មិនមាន​គុំ​ស្អប់​នឹង​អ្នក​ដទៃ  ព្រោះ​ហេតុ​អ្នក​ដទៃ​នោះ​មិន​មាន​ឲ្យ​អ្វី​ដល់​ខ្លួន​ឡើយ  ។

គប្បី​យក​ការ​ត្រេក​អរ​នឹង​ការមាន​បាន​របស់​អ្នក​​ដទៃ  មក​ផ្សំ​ជា​មួយ​នឹង​ទឹក​ចិត្ត​ស្មោះ​ត្រង់ ហើយ​លេប​ចូល​ទៅ​ក្នុង​ចិត្ត​ឲ្យ​ពេញ​ ។   កាល​បើ​ដូច្នេះ  ចំ​ហាយ​ថ្នាំ​មុទិ​តា​នឹង​ផ្សាយ​ចេញ​មក​តាម​រយៈ​ទឹក​មុខ អាកប្ប​កិ​រិយា​ និង ពាក្យ​សម្តី ។   មនុស្ស​ដែឡ​និយាយ​ដោយ​ចិត្ត​មុ​ទិតា​ធ្វើ​ឲ្យ​អ្នក​ស្តាប់​ត្រ​ជាក់​ចិត្ត​ជ្រះ​ថ្លា  គិត​ថា សម្បត្តិ​របស់​ខ្លួន​ទង​ប៉ុន្មាន  មាន​តម្លៃ​មិន​ស្មើ​នឹង​ទឹក​ចិត្ត​បែប​នេះ​ឡើយ ។  មនុស្ស​ទាំង​ឡាយ​ដ៏​ចម្រើន  មាន​ចិត្ត​បង្អោន​មក​ជា​មិត្ត​ជា​មួយ​នឹង​អ្នក​ដែល​មាន​ចិត្ត​មុ​ទិតា​នោះ​ឯង  ។  បរិយា​កាស​ពេញ​ទៅ​ដោយ​ភាព​ស្និទ្ធ​ស្នាល ស្រ​ទន់​ដូច​មេឃ​ស្រ​ទំ ផ្សំ​ដោយ​ខ្យល់​ត្រ​ជាក់  ។

ដកស្រង់ចេញពីសៀវភៅៈ  គតិ​ធម៌
រៀបរៀងដោយៈ   លោក​គ្រូ អគ្គ​បណ្ឌិត ប៊ុត​ សា​វង្ស
វាយអត្ថបទដោយៈ   ឧបាសក  សូត្រ តុលា
ដោយ៥០០០ឆ្នាំ

 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៣ ធ្នូ ឆ្នាំ២០២១ (អាន: ៦,៨១០ ដង)
បុគ្គល​អត់បញ្ញា​ប្រាថ្នាលាមក
ផ្សាយ : ០៧ មិថុនា ឆ្នាំ២០២៤ (អាន: ៣១,១៦៩ ដង)
សមណសក្យបុត្រតែងឆាន់បិណ្ឌបាតប្រកបដោយធម៌
ផ្សាយ : ២៧ កក្តដា ឆ្នាំ២០១៩ (អាន: ២១,១៣៩ ដង)
សេច​ក្តី​សុខ​អ្នក​គ្រប់​គ្រង​ផ្ទះ​
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 1.78