30
ថ្ងៃ ព្រហស្បតិ៍ ទី ២៥ ខែ មេសា ឆ្នាំថោះ បញ្ច​ស័ក, ព.ស.​២៥៦៧  
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (ebook)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច






ការជូនដំណឹង
វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុវត្តខ្ចាស់
ទីតាំងៈ ខេត្តបន្ទាយមានជ័យ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ កំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ទិន្នន័យសរុបការចុចលើ៥០០០ឆ្នាំ
ថ្ងៃនេះ ៣,៩៦៧
Today
ថ្ងៃម្សិលមិញ ២០៨,៧៩១
ខែនេះ ៤,៦៥៩,៧៨១
សរុប ៣៩០,៧៤២,២៦៥
អានអត្ថបទ
ផ្សាយ : ០១ មិថុនា ឆ្នាំ២០២២ (អាន: ៤៦,១៤៥ ដង)

ពុទ្ធពេចន៍សក្តិសិទ្ធ ត្បិតអ្នកប្រតិបត្តិ



ស្តាប់សំឡេង
 
​ពាក្យ​ពេចន៍​រំលេច​ផ្សេង តែ​ន័យ​ថ្លា​ថ្លែង​ក៏​មិន​សូវ​ជា​ខុស​ពី​ខ្លឹម​សារ​មុន​ប៉ុន្មាន​ដែរ។ រឿង​ពាក្យ​ប្រៀន​ប្រដៅ​របស់​ព្រះ​សម្មា​សម្ពុទ្ធ​ជា​បរមគ្រូ​នៃ​មនុស្ស​និង​ទេវតា ព្រះ​ធម៌​ទាំង​៨៤០០០ ព្រះ​ធម្មក្ខន្ធ ដែល​ព្រះ​អង្គ​ទ្រង់​សំដែង​ផង សាវ័ក​របស់​ព្រះ​អង្គ​បាន​សំដែង​ផង សុទ្ធ​សឹង​តែ​ជា​អមតធម៌ ជា​ធម៌​នាំ​សត្វ​ទៅ​កាន់​ភាព​សុខ​សាន្ត ជា​បរម​សុខ​គឺ​ព្រះនិព្វាន។

កុំ​ថា​ឡើយ​ដល់​ទៅ​ព្រះ​ធម៌ ៨៤០០០ ព្រះ​ធម្ម​ក្ខន្ធ សូម្បី​តែ​ពុទ្ធ​ភាសិត​មួយ​គាថា​ដែល​បរិស័ទ​បាន​ស្តាប់​យល់​ហើយ ប្រតិបត្តិ​តាម គង់​នឹង​អាច​ទទួល​បាន​ផល​ដ៏​មហា​សាល​ឥត​កាត់​ថ្លៃ​បាន ផ្ទុយ​ទៅ​វិញ​បើ​ទុក​ជា​បរិស័ទ​ចេះ​ចាំ​ព្រះ​ធម៌​ទាំង​អស់​ដែល​ព្រះពុទ្ធ​ទ្រង់​សំដែង​មក តែ​មិន​បាន​យក​ទៅ​ប្រតិបត្តិ​ឲ្យ​បាន​ជា​ប្រយោជន៍ ព្រះ​ធម៌​ទាំង​នោះ​ក៏​គ្មាន​ប្រយោជន៍​ដល់​ជន​ទាំង​ឡាយ​នោះ​ដែរ។ ហេតុ​នេះ​បាន​ជា​ព្រះ​សម្ពុទ្ធ​វិសុទ្ធ​លើស​លោក ទ្រង់​បាន​ត្រាស់​សំដែង​ចែង​ជា​បណ្តាំ​ឲ្យ​សព្វ​សត្វ​ចង​ចាំ​ទុក​ជា​មេរៀន​នៅ​ក្នុង​​ធម្មបទដ្ឋកថា ដូច្នេះថា៖
 


យថាបិ រុចិរំ បុបំ្ផ វណ្ណវនំ្ត សគន្ធកំ ឯវំ,សុភាសិតា វាចា សផលា ហោតិ សុកុព្វតោ ។ បុប្ផ​ជាតិដែល​​មាន​ពណ៌​ស្រស់​ល្អ តែ​មិន​មាន​កិ្លន​ក្រអូប យ៉ាង​ណា​មិញ, វាចា​សុភាសិត ជា​វាចា​ដែល​មិន​មាន​ផល​ដល់​បុគ្គល​ដែល​មិន​ធ្វើ​តាម ក៏យ៉ាងនោះ​ដែរ, ចំ​ណែក​បុប្ផជាតិ ដែល​មាន​ពណ៌​ស្រស់​ល្អ​ព្រម​ទាំង​មាន​កិ្លន​ក្រអូប​សាយ ដល់​អ្នក​ប្រដាប់​យ៉ាង​ណា​មិញ, វាចា​ដែល​ជា​សុភា​សិត ជា​វាចា​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​បាន​ធ្វើ​តាម​ដោយ​ល្អ ក៏​យ៉ាង​នោះ​ដែរ​។

ពហុម្បិ ចេ សហតំ ភាសមានោ
ន តក្ករោ ហោតិ នរោ បមត្តោ
គោបោវ គាវោ គណយំ បរេសំ
ន ភាគវា សាមញ្ញស្ស ហោតិ ។

អប្បម្បិ ចេ សហិតំ ភាសមានោ
ធម្មស្ស ហោតិ អនុធម្មចារី
រាគញ្ច ទោសញ្ច បហាយ មោហំ
សម្មប្បជានោ សុវិមុត្តចិត្តោ
អនុបាទិយានោ ឥធ វា ហុរំ វា
ស ភាគវា សាមញ្ញស្ស ហោតិ ។
 


បើ​បុគ្គល និយាយ​ធម៌​ដែល​មាន​ប្រយោជន៍ ទោះ​បី​ជា​ច្រើន​យ៉ាង​ណា​ក៏​ដោយ តែ​ជា​អ្នក​ប្រមាទ​មិន​ប្រព្រឹត្ត​ធ្វើ​តាម​ធម៌​នោះ ដូច​ជា​អ្នក​ចិញ្ចឹម​គោ រាប់​គោ​ឱ្យ​អ្នក​ដទៃ ជា​អ្នក​មិន​មាន​ចំណែក​នៃ​សាមញ្ញ​ផល​យ៉ាង​នោះ​ឯង​។

តែ​ផ្ទុយ​ទៅ​វិញ បើ​បុគ្គល​និយាយ​ធម៌​ដែល​មាន​ប្រយោជន៍ ទោះ​បី​ជា​តិច​តួច​ក៏​ដោយ​តែ​ជា​អ្នក​ប្រព្រឹត្ត​សម​គួរ​ដល់​ធម៌​នោះ លះ​បង់​ចោល​នូវ​រាគៈ ទោសៈ​និង​មោហៈ​ អស់ហើយ ជា​អ្នក​ចេះ​ដឹង​សព្វ​គ្រប់ មាន​ចិត្ត​រួច​ផុត​ស្រឡះ​ហើយ ជា​អ្នក​មិន​ប្រកាន់​មាំ​ក្នុង​លោក​នេះ​ឬ​លោក​ខាង​មុខ បុគ្គល​នោះ​ជា​អ្នក​មាន​ចំណែក​នៃ​សាមញ្ញ​ផល​ដោយ​ពិត​។​

ហេតុនេះ បរិយត្តិ និងបដិបត្តិ ត្រូវ​តែ​ដើរ​ទៅ​ជា​មួយ​គ្នា បរិយត្តិ គឺការ​សិក្សា​ពី​ទ្រឹស្តី នាំ​ឲ្យ​មាន​ការ​បដិបត្តិ​ត្រូវការ​បដិបត្តិ​ត្រូវ​នាំ​ឲ្យ​បាន​នូវ​បដិវេធ គឺ​ផល​បាន​ដល់​ការ​រួច​ចាក​ទុក្ខ​ទាំង​ពួង​។

ប្រភព
ដោយ៥០០០ឆ្នាំ
 
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ០៤ មករា ឆ្នាំ២០២២ (អាន: ៤៩,៧៩៤ ដង)
ពេលណាទើបយើងត្រូវប្រគល់អ្វីៗឲ្យកម្មចាត់ចែង
ផ្សាយ : ០៦ វិច្ឆិកា ឆ្នាំ២០២១ (អាន: ១៦,១៦២ ដង)
ពុទ្ធកិច្ចរបស់ព្រះសម្មាសម្ពុទ្ធ
ផ្សាយ : ១៦ តុលា ឆ្នាំ២០២២ (អាន: ៣៨,៩១៧ ដង)
ធម៌ ៥ យ៉ាង ជា​ទី​ប្រាថ្នា ជា​ទី​គាប់​ចិត្ត រក​បាន​ដោយ​ក្រ​ក្នុង​លោក
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 3.55
បិទ
ទ្រទ្រង់ការផ្សាយ៥០០០ឆ្នាំ ABA 000 185 807
   ✿ សម្រាប់ឆ្នាំ២០២៤ ✿  សូមលោកអ្នកករុណាជួយទ្រទ្រង់ដំណើរការផ្សាយ៥០០០ឆ្នាំជាប្រចាំឆ្នាំ ឬប្រចាំខែ  ដើម្បីគេហទំព័រ៥០០០ឆ្នាំយើងខ្ញុំមានលទ្ធភាពពង្រីកនិងរក្សាបន្តការផ្សាយតទៅ ។  សូមបរិច្ចាគទានមក ឧបាសក ស្រុង ចាន់ណា Srong Channa ( 012 887 987 | 081 81 5000 )  ជាម្ចាស់គេហទំព័រ៥០០០ឆ្នាំ   តាមរយ ៖ ១. ផ្ញើតាម វីង acc: 0012 68 69  ឬផ្ញើមកលេខ 081 815 000 ២. គណនី ABA 000 185 807 Acleda 0001 01 222863 13 ឬ Acleda Unity 012 887 987  ✿✿✿