ថ្ងៃ សៅរ៍ ទី ១៩ ខែ កញ្ញា ឆ្នាំមមី អដ្ឋស័ក, ព.ស.​២៥៧០
ស្តាប់ព្រះធម៌ (mp3)
ការអានព្រះត្រៃបិដក (mp3)
ស្តាប់ជាតកនិងធម្មនិទាន (mp3)
​ការអាន​សៀវ​ភៅ​ធម៌​ (mp3)
កម្រងធម៌​សូធ្យនានា (mp3)
កម្រងបទធម៌ស្មូត្រនានា (mp3)
កម្រងកំណាព្យនានា (mp3)
កម្រងបទភ្លេងនិងចម្រៀង (mp3)
បណ្តុំសៀវភៅ (pdf)
បណ្តុំវីដេអូ (video)
ទើបស្តាប់/អានរួច










វិទ្យុផ្សាយផ្ទាល់
វិទ្យុកល្យាណមិត្ត
ទីតាំងៈ ខេត្តបាត់ដំបង
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុមេត្តា
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគល់ទទឹង
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុមង្គលបញ្ញា
ទីតាំងៈ ខេត្តកំពង់ចាម
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
វិទ្យុសំឡេងព្រះធម៌ (ភ្នំពេញ)
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ២៤ម៉ោង
វិទ្យុគុណធម៌
ទីតាំងៈ រាជធានីភ្នំពេញ
ម៉ោងផ្សាយៈ ៤.០០ - ២២.០០
មើលច្រើនទៀត​
ការជូនដំណឹង
អានអត្ថបទ
អានសរុប: ៦៥,២៧១,១៣៨ ដង
ស្កែនយកតំណ
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក

ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក

ផ្សាយ : ០១ មីនា ឆ្នាំ២០២៦ (អាន: ១១,៩៤៤ ដង)

 

ទេាសៈនេះខ្លាំងកម្លាំងក្រៃលែង តែឲ្យដុះវែងគ្មានអ្វីខ្លាំងដូច ត្រូវកាត់ពីតិចត្រូវក្តិចពីតូច ត្រូវរត់ឲ្យរួចពីទេាសដែលខឹង ។ អ្នកប្រាជ្ញបុរាណតែងឲ្យដំណឹង ថាបេីមិនខឹងទេីបហៅខន្តី ឲ្យគេឈ្នះចុះយេីងកុំខ្មាសអ្វី  មិនខឹងមិនស្តីខន្តីបានយេីង ។ ខន្តីជាទ្រព្យគួរគាប់ថ្កុំថ្កេីន លេីសទ្រព្យកេីតឡេីងក្នុងលេាកទាំងមូល ខន្តីជាប្ញសដុះជាបណ្តូល ខន្តីជាមូលមេធម៌ទាំងអស់ ។

អ្នកមានខន្តីជាអ្នកមានមេត្តា ជាអ្នកមានលាភ ជាអ្នកមានយស ជាអ្នកមានសេចក្តីសុខជាប្រក្រតី អ្នកមានខន្តី រមែងជាទីស្រឡាញ់ ជាទីគាប់ចិត្តនៃទេវតា និងមនុស្សទាំងឡាយ។ ខន្តី ជាេហតុជាទីតាំងនៃគុណ គឺសីលនិងសមាធិទាំងឡាយ ធម៌ទាំងឡាយជាកុសលទាំងអស់នេាះ តែងចម្រេីនដេាយសេចក្តីអត់ធន់មែនពិត។

ខន្តី តែងកាត់បង់បាននៅប្ញសនៃបាបទាំងឡាយទាំងអស់ បុគ្គលអ្នកអត់ធន់ឈ្មេាះថា​ជីក​រំលេីងនូវប្ញសនៃទេាសទាំងឡាយ មានពាក្យតិះដៀលនិងការឈ្លេាះប្រកែកជាដេីម។  ខន្តី ជាគ្រឿងអលង្ការបស់អ្នកប្រាជ្ញ ខន្តី ជាគ្រឿងដុតនូវបាបរបស់អ្នកប្រព្រឹត្តធម៌ ខន្តី ជាគុណជាតិនាំមកនូវប្រយេាជន៍ និងសេចក្តីសុខ ។

អ្នកមានខន្តី ជាអ្នកនាំមកនូវប្រយេាជន៍ដល់ខ្លួនផង ដល់ជនទាំងឡាយឯទៀតផង អ្នកមានខន្តីជាអ្នកបានឡេីង កាន់ផ្លូវជាទីស្ថានសួគ៌និងព្រះនិព្វាន ។ អ្នកមានខន្តី ឈ្មេាះថាធ្វេីតាមនូវព្រះពុទ្ធដីកាឱវាទរបស់ព្រះសាស្តាមែន អ្នកមានខន្តី ឈ្មេាះថាបានបូជានូវព្រះជិនស្រីដេាយការបូជាដ៏ឧត្តម។

ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក ខន្តីធម៌ ជាប្រធានក្នុងលេាក ក៏បុណ្យទាំងអស់រមែងមានក្នុងខន្តី។ បេីប្រាសចាកខន្តីហេីយរមែងជួបប្រទះតែនឹងសេចក្តីទុក្ខ លំបាកក្រីក្រ ថេាកទាបជានិច្ច ។ ព្រេាះហេតុនេាះ លេាកអ្នកសប្បុរសទាំងឡាយគួរខំចម្រេីនខន្តីធម៌ឲ្យមានឡេីងគ្រប់ៗគ្នា។

 
ដោយ៥០០០ឆ្នាំ
 
ស្កែនយកតំណ
ខន្តីជាធម៌ដ៏ឧត្តមក្នុងលេាក
Array
(
    [data] => Array
        (
            [0] => Array
                (
                    [shortcode_id] => 1
                    [shortcode] => [ADS1]
                    [full_code] => 
) [1] => Array ( [shortcode_id] => 2 [shortcode] => [ADS2] [full_code] => c ) ) )
អត្ថបទអ្នកអាចអានបន្ត
ផ្សាយ : ៣១ តុលា ឆ្នាំ២០២២ (អាន: ៤៩,០៣៧ ដង)
ពិចារណា​ដល់​ភាព​សៅហ្មង​នៃ​បុគ្គល​ក្រោធ
ផ្សាយ : ២៦ កក្តដា ឆ្នាំ២០២៦ (អាន: ៦១,៦៥៧ ដង)
ពាក្យពិចារណាសម្រាប់កម្លាំងចិត្ត
ផ្សាយ : ០២ សីហា ឆ្នាំ២០២១ (អាន: ១៧,៦៧៨ ដង)
ចង់​រួច​ពី​គ្រោះ​ថ្នាក់ ត្រូវ​ប្រុងប្រយ័ត្ននុយ
ផ្សាយ : ២៤ សីហា ឆ្នាំ២០២០ (អាន: ២១,៨៣១ ដង)
ទស្សនៈផ្សេងៗចំពោះ អានាបានស្សតិ
ផ្សាយ : ១០ កញ្ញា ឆ្នាំ២០២៦ (អាន: ៤៩,២២២ ដង)
បដិបទា​ដែល​នាំ​សេចក្តី​សុខ​មក​ឲ្យ
ផ្សាយ : ១២ កក្តដា ឆ្នាំ២០២៦ (អាន: ៣០៣ ដង)
មាគ៌ាឆ្ពោះទៅរកការលះបង់កិលេស និងព្រះនិព្វាន
ផ្សាយ : ១៩ សីហា ឆ្នាំ២០២៦ (អាន: ១៣,៨៣៩ ដង)
ពិចារណា​អានិសង្ស​របស់​មេត្តា
៥០០០ឆ្នាំ បង្កើតក្នុងខែពិសាខ ព.ស.២៥៥៥ ។ ផ្សាយជាធម្មទាន ៕
CPU Usage: 0.53